- autoadmin
- អន្តរជាតិ
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហាណូយបាននិយាយកាលពីថ្ងៃពុធថា ប្រទេសវៀតណាមបានពន្លឿនការដឹកជញ្ជូនឈុតការពារចំនួន ៤៥០,០០០សម្រាប់ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួយអ្នកជំនាញផ្នែកសុខភាពនៅទីនោះប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការនាំចេញដំបូងចំនួន ២ នៃឈុតការពាររបស់ក្រុមហ៊ុន DuPont ផលិតនៅវៀតណាម ដែលមានជាង ៤៥០,០០០សម្រាប់ បានដឹកដល់ស្តុកអាមេរិកកាលពីថ្ងៃទី០៨ ខែមេសា»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ការដឹកជញ្ជូននេះនឹងជួយការពារអ្នកជំនាញផ្នែកសុខភាព ដែលធ្វើការនៅជួរមុខប្រឆាំងនឹង COVID-19 នៅសហរដ្ឋអាមេរិក និងបង្ហាញពីភាពខ្លាំងនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក-វៀតណាម»។ យ៉ាងណាមិញប្រទេសវៀតណាមក៏បាននិយាយកាលពីថ្ងៃអង្គារដែរថា ខ្លួនបានបរិច្ចាគម៉ាស់ចំនួន ៥៥០,០០០ ដល់ប្រទេសចំនួន ៥ នៅអឺរ៉ុបផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ
April 9, 2020 - កូវីដ-១៩
ប្រទេសប្រេស៊ីលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានករណីដំបូងនៃវីរុស COVID-19 ដែលត្រូវបានគេរកឃើញក្នុងចំណោមប្រជាជនយ៉ាណូម៉ាមី (Yanomami) ដែលជាក្រុមជនជាតិដើមអាម៉ាហ្សូន ដែលត្រូវបានគេស្គាល់ថានៅឆ្ញាយពីគេ និងមានភាពងាយរងគ្រោះចំពោះជំងឺខាងក្រៅ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Luiz Henrique Mandetta បានប្រាប់សន្និសីទកាសែតថា៖ «ថ្ងៃនេះយើងបានបញ្ជាក់ពីករណីមួយនៃវីរុស COVID-19 ក្នុងចំណោមជនជាតិយ៉ាណូម៉ាមី ដែលវាគឺគួរឱ្យព្រួយបារម្ភណាស់»។ ក្រុមមន្រ្តីបាននិយាយថា អ្នកជំងឺជនជាតិយ៉ាណូម៉ាមីម្នាក់នោះ ជាក្មេងប្រុសអាយុ ១៥ឆ្នាំ ហើយកំពុងត្រូវបានព្យាបាលនៅក្នុងបន្ទប់ថែទាំបន្ទាន់មួយ នៅឯមន្ទីរពេទ្យមួយនៅ Boa Vista ដែលជារដ្ឋធានីនៃរដ្ឋភាគខាងជើងរ៉ូរ៉ៃម៉ា។ យោងតាមកាសែត Globo បានឱ្យដឹងថា ប្រទេសប្រេស៊ីលឥឡូវនេះមានករណីឆ្លង COVID-19 យ៉ាងហោចណាស់ ៧ករណី នៅក្នុងចំណោមប្រជាជនជនជាតិភាគតិច។
April 9, 2020 - អន្តរជាតិ
បុរសជនជាតិចិន ២នាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ Chen Lei និង Wein Pinpin ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះមួយកន្លែង នៅក្នុងស្រុក Pra Khanong ទីក្រុងបាងកក បន្ទាប់ពីមន្រ្តីទទួលបានព័ត៌មានថា ជនទាំង២ បានលួចរត់ពន្ធចូលនូវឧបករណ៍តេស្ត COVID-19 ក្លែងក្លាយ។ ឧបករណ៍តេស្តក្លែងក្លាយចំនួន ៤៥,០០០សម្រាប់, ម៉ាស់វេជ្ជសាស្រ្តចំនួន ៣៥០,០០០ និងទែម៉ូម៉ែត្រអ៉ីននហ្វ្រារ៉េដចំនួន ១,២០០ត្រូវបានរឹបអូស។ វត្ថុភស្តុតាងមានតម្លៃរហូតដល់ទៅ ៣៣,៧៥០,០០០ បាត ឬ ១ លានដុល្លារអាមេរិក។ របស់ទាំងនេះត្រូវបានដាក់លក់ដោយគ្មានការអនុញ្ញាតក្នុងតម្លៃថ្លៃក្នុងតំបន់បាងកក និងសង្កាត់ក្បែរៗនោះ។ រដ្ឋបាលចំណីអាហារ និងឪសថ
April 9, 2020 - អន្តរជាតិ
បើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា អ្នកស្លាប់នៅអាមេរិកដោយសារវីរុស COVID-19 បានកើនដល់ ១៤,២៦២នាក់ ហើយអ្នកឆ្លងបានហក់ឡើងជិត ៤២០,០០០ករណី។ រដ្ឋដែលរងគ្រោះខ្លាំងជាងគេនៅតែជាទីក្រុងញូវយ៉ក ដោយមានអ្នកស្លាប់ដោយសារវីរុសចំនួន ៦,២៦៨នាក់។ រដ្ឋនេះមានករណីឆ្លងវីរុសចំនួនជាង ១៤០,០០០ករណី ដែលធ្វើឱ្យវាក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើង។ តួលេខនៃការស្លាប់ប្រចាំថ្ងៃថ្មីៗចុងក្រោយរបស់វា បានវ៉ាដាច់ប្រទេសអេស្បាញទៅទៀត ដែលនាំឱ្យអាមេរិកមានកំណត់ត្រាស្លាប់ប្រចាំថ្ងៃច្រើនបំផុត។ លោកអភិបាលក្រុង Andrew Cuomo បានរាយការណ៍ពីការស្លាប់ថ្មីចំនួន ៧៧៩នាក់ (ទីក្រុងញូវយ៉កតែមួយ) កាលពីថ្ងៃពុធនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ លោកបាននិយាយថា ទង់ជាតិនឹងត្រូវបានបង្ហូតតែពាក់កណ្ដាល ដើម្បីជាការគោរពដល់អ្នកដែលបានបាត់បង់ជីវិតដោយសារវីរុសនេះ។ ទោះបីជាមានការកើនឡើងនូវចំនួនអ្នកស្លាប់ក៏ដោយ ក៏លោក Andrew Cuomo នៅតែអះអាងថា
April 9, 2020 - អន្តរជាតិ
អង់គ្លេស៖ បវកញ្ញាដ៏ល្បីល្បាញរបស់អង់គ្លេសម្នាក់សុខចិត្តបោះបង់មកុដជ័យភីរបស់ខ្លួនចោល ហើយត្រលប់ទៅធ្វើជាគ្រូពេទ្យវិញដើម្បីមានឱកាសជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ដែលកំពុងឆ្លង និងស្លាប់ជាបន្តបន្ទាប់គ្នា។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Worldofbuzz បានឲ្យដឹងថា បវរកញ្ញាដែលមានមនសិការខ្ពស់រូបនេះមានឈ្មោះថា Bhasha Mukherjee ជាកូនកាត់អង់គ្លេស-ឥណ្ឌា ហើយនាងបានប្រលងជាប់ជ័យលាភីជាបវរកញ្ញាឯកក្នុងកម្មវិធី Miss England 2019 ។ យ៉ាងណាក្តី មុនពេលប្រលងជាប់ជាបវរកញ្ញា នាង Bhasha Mukherjee ក៏ធ្លាប់មានការងារជាវេជ្ជបណ្ឌិតវ័យក្មេងមួយរូបផងដែរ។ ក្រោយប្រលងជាប់ជាបវរកញ្ញានាង Bhasha Mukherjee ត្រូវបានគេអញ្ជើញឲ្យធ្វើជាឯកអគ្គរដ្ឋទូតនៃអង្គការសប្បុរសធម៌ធំៗជាច្រើន ដែលកុងត្រាការងាររបស់នាងនឹងត្រូវបញ្ចប់នៅក្នុងខែសីហាខាងមុននេះ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃអង្គការសប្បុរសធម៌ នាង Bhasha Mukherjee ត្រូវធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដូចជាអាហ្វ្រិក
April 8, 2020 - អន្តរជាតិ
ខេត្តឈៀងម៉ៃដែលជាខេត្តភាគខាងជើងនៃប្រទេសថៃ នឹងហាមឃាត់ការលក់គ្រឿងស្រវឹងរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស COVID-19 ។ អភិបាលខេត្តលោក Charoenrit Sanguansat បានចេញបទបញ្ជាកាលពីម្សិលមិញ ដោយលោកនិយាយថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងឈៀងម៉ៃបានចេញវិធានការណ៍បន្ទាន់ ដើម្បីដោះស្រាយការផ្ទុះឡើងនៅឈៀងម៉ៃ ខណៈនៅទីនោះស្ថានការណ៍មិនទាន់ប្រសើរនៅឡើយទេ។ ការហាមឃាត់នេះស្រប់តាមច្បាប់ស្តីពីជំងឺឆ្លង និងច្បាប់គ្រាអាសន្នជាតិ។ អ្នកលក់ណាដែលបំពានបទបញ្ជានេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពីមួយឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១០០,០០០បាត ឬទាំង២ នៅក្រោមមាត្រា៥២ នៃច្បាប់ស្តីពីជំងឺឆ្លង។ ពួកគេក៏នឹងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬការផាកពិន័យរហូតដល់ ៤០,០០០បាត ឬទាំង២ នៅក្រោមមាត្រាទី ១៨ នៃច្បាប់គ្នាអាសន្នជាតិ។
April 8, 2020 - អន្តរជាតិ
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Pierpaolo Sileri បាននិយាយថា អ៉ីតាលីនឹងវិលត្រឡប់មកកាន់ជីវិតធម្មតាវិញ បន្ទាប់ពីការឆ្លងនៃវីរុស COVID-19 បានបន្តធ្លាក់ចុះ។ អ្នកនយោបាយដែលបានរងគ្រោះដោយសារវីរុសខ្លួនឯងប៉ុន្តែបានជាសះស្បើយឡើងវិញរូបនេះ បានប្រាប់វិទ្យុ Capital នៅទីក្រុងរ៉ូមថា៖ «រលកស៊ូណាមី [COVID-19] ដែលវាយប្រហារនៅភាគខាងជើងប្រទេសអ៉ីតាលីកំពុងថយចុះបន្តិចម្តងៗ ប៉ុន្តែយ៉ាងណាការឱប និងការថើប អាចវិលត្រឡប់មកដូចដើមវិញបាន លុះត្រាតែរកឃើញវ៉ាក់សាំងសម្រាប់វីរុសសិន»។ លោកបានបន្ថែមថា ការហាមឃាត់សកម្មភាពនេះបានរារាំងវីរុសនេះមិនឱ្យរាលដាលនៅភាគខាងត្បូង ហើយលោកបានជំរុញឱ្យជនជាតិអ៉ីតាលីនៅតែបន្ដអនុវត្តការរក្សាគម្លាត និងពាក់ម៉ាស់ពេលចេញក្រៅ ខណៈបន្តប្រយុទ្ធប្រឆាំងនឹង COVID-19 ។ ការរឹតត្បិតនាពេលបច្ចុប្បន្ននៅក្នុងប្រទេសអ៉ីតាលី នឹងត្រូវផុតកំណត់នៅថ្ងៃទី១៣ ខែមេសា ហើយលោកនាយករដ្ឋមន្ត្រី Giuseppe Conte បានបង្ហាញថា សេរីភាពផ្ទាល់ខ្លួននឹងកើតឡើងឆាប់ៗ។
April 8, 2020 - អន្តរជាតិ
អង់គ្លេស៖ ខណៈដែលមនុស្សភាគច្រើនគិតថា ការពាក់ស្រោមដៃពេលដើរទិញទំនិញនៅតាមផ្សារអាចជួយការពារការចម្លងមេរោគកូវីដ ១៩ បាននោះ គ្រូពេទ្យម្នាក់បានលើកឡើងដោយមានមតិផ្ទុយទៅវិញថា អ្នកពាក់ស្រោមដៃទាំងនោះអាចប្រឈមនឹងការចម្លងមេរោគខ្ពស់ទៅវិញ។ គ្រូពេទ្យរូបនេះមានឈ្មោះថា Karan Raj ជាវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺឆ្លងប្រចាំនៅក្នុងវិទ្យាស្ថានសុខភាពជាតិក្នុងប្រទេសអង់គ្លេស។ លោកវេជ្ជបណ្ឌិតរូបនេះបានពន្យល់ថា អ្នកដែលប្រើស្រោមដៃទាំងអស់នឹងមិនលាងដៃរបស់ពួកគេទាំងស្រោមដៃនោះទេ ខណៈដែលស្រោមដៃរបស់ពួកគេបានប៉ះពាល់ជាមួយរបស់ជាច្រើន ហើយករណីដែលរបស់ទាំងនោះមានផ្ទុកមេរោគនោះមានន័យថា ស្រោមដៃរបស់ពួកគេក៏មានផ្ទុកមេរោគយ៉ាងច្រើនដែរ។ ខណៈដែលនៅលើស្រោមដៃមានផ្ទុកមេរោគច្រើនហើយនោះ វាងាយនឹងចម្លងមកកាន់អ្នកប្រើប្រាស់ណាស់គឺនៅពេលគាត់ព្យាយាមដោះស្រោមដៃចេញ ឬភ្លេចខ្លួនយកដៃដែលកំពុងពាក់ស្រោមនោះមកប៉ះមុខ ឬប៉ះកន្លែងផ្សេងទៀតដូចជាចង្កូតរថយន្តជាដើម ដែលក្រោយមកពួកគេនឹងទៅកាន់របស់ទាំងនោះដោយដៃទទេវិញផងដែរ។ លោកវេជ្ជបណ្ឌិត Karan Raj បានណែនាំឲ្យប្រជាពលរដ្ឋត្រូវលាងដៃខ្លួនឯងឲ្យបានញឹកញាប់ជាពិសេសក្រោយពេលប៉ះពាល់របស់ផ្សេងៗទៅទីសាធារណៈទើបមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់មិនឲ្យមានការចម្លងមេរោគ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
April 8, 2020 - កូវីដ-១៩
ប្រទេសថៃនៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានរាយការណ៍ថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ១១១នាក់ និងមានអ្នកស្លាប់ថ្មី ៣នាក់ទៀត។ អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាល COVID-19 បាននិយាយថា អ្នកស្លាប់រួមមានជនជាតិរុស្ស៊ីអាយុ ៤៨ឆ្នាំ ជនជាតិឥណ្ឌាអាយុ ៦៩ឆ្នាំ និងជនជាតិអាមេរិក អាយុ ៦៩ឆ្នាំ។ ចាប់តាំងពីការរាតត្បាតរីករាលដាលនៅក្នុងខែមករា ប្រទេសថៃបានរាយការណ៍ថា មានករណីឆ្លងសរុបចំនួន ២,៣៦៩ករណី និងអ្នកស្លាប់សរុបទាំងអស់ ៣០នាក់ ខណៈអ្នកជំងឺ ៨៨៨នាក់ បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ។ ប្រទេសថៃក៏បានបង្ហាញពីការធ្លាក់ចុះតួលេខនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែវាបានលោតឡើងជាង ១០០ករណីវិញនៅថ្ងៃនេះ៕
April 8, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ ការសិក្សាមួយបានបង្ហាញថា ភាគច្រើននៃជនរងគ្រោះដោយមេរោគកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីគឺជាក្រុមមនុស្សដែលមានអាយុចន្លោះពី ២៦-៣០ ឆ្នាំ និង ៥៦-៦០ ឆ្នាំ។ របាយការណ៍មួយនេះត្រូវបានបង្ហាញជូនដោយលោកវេជ្ជបណ្ឌិត Datuk Dr Noor Hisham Abdullah ដែលជាអគ្គនាយកសុខាភិបាលនៃប្រទេសម៉ាឡេស៊ី។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ជនរងគ្រោះដោយមេរោគកូវីដ ១៩ ដែលមានអាយុចន្លោះពី ២៦-៣០ ឆ្នាំមានចំនួន ១៨០ ករណី ហើយក្រុមជនរងគ្រោះទាំងនេះគឺជាសុទ្ធតែជានិស្សិតដែលទើបធ្វើដំណើរត្រលប់មកពីបរទេសវិញ។ ដោយឡែកសម្រាប់ជនរងគ្រោះដែលមានអាយុចន្លោះពី ៥៦-៦០ ឆ្នាំ មានចំនួនសរុបរហូតដល់ ១៨២ ករណីឯណោះ តែគេនៅទាន់ដឹងច្បាស់ថា ករណីនេះជារឿងគាប់ជួន
April 8, 2020









