- autoadmin
- អន្តរជាតិ
ថៃបានដាក់អាសន្នជាតិនៅថ្ងៃទី២៦ ខែមីនា ហើយបម្រាមគោចរជាលទ្ធផល មិនមែនជារឿងលេងសើចទៀតឡើយ ដោយអ្នករំលោភបំពានបំរាមនេះកំពុងត្រូវបានផ្តន្ទាទោសតាមច្បាប់។ គិតមកទល់ពេលនេះមានមនុស្សជាង ៦០០នាក់ ត្រូវបានចាប់ខ្លួនពីបទប្រឆាំងនឹងក្រឹត្យគ្រាអាសន្ន ដែលរដ្ឋបានដាក់ឡើងដើម្បីទប់ទល់ការរីករាលដាលនៃវីរុស COVID-19 ។ ពោលគឺមានមនុស្ស ៦២៣នាក់ហើយ ដែលត្រូវបានគេកាត់ទោសពីបទបំពានអនុក្រឹត្យ។ ក្នុងចំណោមវិធានការនៃក្រឹត្យនេះ គឺការហាមឃាត់ការជួបជុំ ដែលបណ្តាលឱ្យមានការរំខានដល់សាធារណជន។ អ្នកបំពានត្រូវទទួលទោសជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និង/ឬពិន័យជាប្រាក់រហូតដល់ ៤០,០០០បាត (១,២០០ដុល្លារ)។ នាពេលថ្មីៗនេះតុលាការនៅអយុធ្យា ក៏បានផ្តន្ទាទោសក្រុមអ្នកបំពានឱ្យជាប់ពន្ធនាគារពី ២ ទៅ ៤ខែ ពីបទប្រមូលផ្តុំខុសច្បាប់ ខណៈពេលដែលតុលាការនៅ Pathum Thani បានកាត់ទោសអ្នកល្មើសម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ១៥ថ្ងៃ។
April 8, 2020 - កូវីដ-១៩
មនុស្សដែលបានឆ្លងវីរុស COVID-19 នៅសហរដ្ឋអាមេរិកជិត ២,០០០នាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមតារាងតួលេខរបស់សាកលវិទ្យាល័យចនហបគីនស៍ នៅថ្ងៃអង្គារទី៧ ខែមេសា។ តួលេខស្លាប់ប្រចាំថ្ងៃដែលមានចំនួន ១,៩៣៩ បាននាំឱ្យចំនួនអ្នកស្លាប់សរុបនៅសហរដ្ឋអាមេរិកគិតត្រឹមយប់ថ្ងៃអង្គារ មានដល់ ១២,៧២២នាក់ ដែលជិតស្មើចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៉ីតាលី ដែលមានអ្នកស្លាប់ចំនួន ១៧,១២៧នាក់ និងអេស្ប៉ាញដែលមានចំនួន ១៣,៧៩៨នាក់។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានការពារការឆ្លើយតបរបស់លោកចំពោះវិបត្តិនេះ ហើយកាលពីថ្ងៃអង្គារ គាត់បានស្តីបន្ទោសអង្គការសុខភាពពិភពលោក (WHO) ចំពោះប្រតិកម្មយឺតៗ។ លោកបានចោទសួរថា ហេតុអ្វីបានជាអង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍មិនត្រឹមត្រូវបែបនេះ? ដោយសំដៅលើការណែនាំរបស់ WHO កាលពីចុងខែមករា ដែលថាប្រទេសទាំងអស់គួររក្សាព្រំដែនឱ្យបើកចំហ
April 8, 2020 - អន្តរជាតិ
អាជ្ញាធរចិនបានដកចេញនូវការបិទទ្វារលើទីក្រុងវូហាន ដែលជាកន្លែងដែលមានករណីឆ្លងវីរុស COVID-19 ដំបូងគេបំផុត។ រំលឹកដែរថារដ្ឋាភិបាលចិន បានបញ្ឈប់រាល់សេវាកម្មដឹកជញ្ជូនសាធារណៈ និងបានបិទស្ថានីយ៍រថភ្លើង និងអាកាសយានដ្ឋាន ក្នុងទីក្រុងវូហាន កាលពីថ្ងៃទី២៣ ខែមករា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។ ប៉ុន្តែពេលនេះសេវាផ្លូវដែក និងផ្លូវអាកាស ភ្ជាប់ពីរដ្ឋធានីហ៊ូប៉ីជាមួយទីតាំងផ្សេងទៀតបានចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃពុធនេះ បន្ទាប់ពីផ្អាកអស់រយៈពេល ២ខែកន្លះ។ អំឡុងពេលនៃការឆ្លងដំបូងមានករណីជិត ២,០០០ករណី ត្រូវបានគេរកឃើញនៅក្នុងទីក្រុងក្នុងមួយថ្ងៃ ដែលវាបានសន្ធប់លើសេវាសុខាភិបាលរបស់ទីក្រុង។ មន្ត្រីចិននិយាយថា ការបិទទ្វារបានជួយធ្វើឱ្យស្ថានភាពប្រសើរឡើង ហើយគ្មានករណីថ្មីណាមួយត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងវូហាននោះទេ ចាប់តាំងថ្ងៃទី១៨ ខែមីនា។ ហើយការដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង ក៏បានចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅចុងខែមីនា។ ប៉ុន្តែយ៉ាងណាអ្នកស្រុកត្រូវបានគេប្រាប់មិនឱ្យចេញទៅក្រៅ លើកលែងតែធ្វើដំណើរទៅធ្វើការ។ ក្រុមមន្រ្តីនិយាយថា មនុស្សជាង ៥០,០០០នាក់ បានឆ្លង
April 8, 2020 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ជនរងគ្រោះនៃជំងឺកូវីដ ១៩ ចំនួន ៥១ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគdដែលនេះសាជាថ្មីម្តងទៀតក្រោយក្រុមគ្រូពេទ្យបានអះអាងថា ពួកគេបានជាសះស្បើយ ១០០% ពីជំងឺ និងបានអនុញ្ញាតឲ្យត្របល់ទៅផ្ទះវិញជាច្រើនថ្ងៃរួចមក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រុមជនរងគ្រោះទាំងនោះគឺសុទ្ធតែជាប្រជាពលរដ្ឋកូរ៉េខាងត្បូង ដែលកំពុងរស់នៅក្នុងទីក្រុង Daegu ដែលជាក្រុងផ្ដើមមានការរាតត្បាតមេរោគដំបូងគេ និងមានចំនួនអ្នកឆ្លងច្រើនជាងគេនៅក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ។ ភ្លាមៗក្រោយការរកឃើញលទ្ធផលភ្ញាក់ផ្អើលខាងលើនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូងបានទាញសេចក្តីសន្និដ្ឋានថា មេរោគកូវីដ ១៩ អាចសម្ងំលាក់ខ្លួននៅក្នុងកោសិកាក្នុងរាងកាយមនុស្សក្រោយពេលគេព្យាយាមព្យាបាលមួយរយៈមក ហើយក្នុងពេលវេលាអំណោយផលណាមួយមេរោគដែលមាននៅក្នុងខ្លួនស្រាប់នោះក៏ផ្ដើមធ្វើទុក្ខសារជាថ្មីម្តងទៀត ឬអាចនិយាយដោយស្រួលស្តាប់ថា ជនរងគ្រោះបានលាប់នឹងជំងឺចាស់ឡើងវិញ។ បើទោះជាយ៉ាងណាក្តី លោកសាស្រ្តាចារ្យ Paul Hunter អ្នកឯកទេសផ្នែកជំងឺឆ្លងប្រចាំនៅក្នុងសាកលវិទ្យាល័យ University of East
April 8, 2020 - កូវីដ-១៩
ទិន្នន័យពីវិទ្យាស្ថាន Robert Koch សម្រាប់ជំងឺឆ្លងបានបង្ហាញថា ការឆ្លងវីរុស COVID-19 នៅអាឡឺម៉ង់បានកើនឡើង ៣,៨៣៤ ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបពេលនេះកើនដល់ ៩៩,២២៥ សម្រាប់ថ្ងៃអង្គារ ដែលវាជាការកើនឡើងជាខ្ពស់ថ្មី បន្ទាប់ពីតួលេខ បានធ្លាក់ចុះ ៤ថ្ងៃជាប់ៗគ្នា។ ចំនួនអ្នកស្លាប់ដែលបានរាយការណ៍បានកើនឡើង ១៧៣នាក់ ដែលនាំឱ្យចំនួនសរុបមានដល់ ១,៦០៧នាក់។ ចំនួនករណីថ្មីសម្រាបថ្ងៃអង្គារ គឺខ្ពស់ជាងការឆ្លងថ្មីដែលត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទ ដែលពេលនោះមាន ៣,៦៧៧ ករណីថ្មី ខណៈចំនួនអ្នកស្លាប់កាលពីថ្ងៃច័ន្ទ គឺមាន ៩២នាក់៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ
April 7, 2020 - កូវីដ-១៩
ប្រទេសចិនបានរាយការណ៍ករណីថ្មីចំនួន ៣២ ដែលករណីទាំងអស់សុទ្ធតែនាំចូលពីបរទេស។ ហើយនេះជាលើកទីមួយ ដែលប្រទេសចិនមិនមានរបាយការណ៍ស្លាប់ដោយសារ COVID-19 ចាប់ចាប់តាំងពីគណៈកម្មការសុខភាពជាតិ (NHC) បានចាប់ផ្តើមចេញផ្សាយព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃនៅចុងខែមករា។ NHC បាននិយាថា គិតមកដល់ពេលនេះចិនមានករណីសរុបចំនួន ៨១,៧៤០ ករណី និងមានអ្នកស្លាប់ចំនួន ៣,៣៣១នាក់។ នេះនៅមិនតំណាងឱ្យចំនួនករណីសរុបទាំងអស់ទេ ប៉ុន្តែចំនួននៃការបង្ករោគចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម។ ក្នុងចំណោមករណីទាំងអស់នោះ អ្នកជំងឺ ៧៧,១៦៧នាក់ បានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។ ម៉្យាងទៀតផ្នែកជាច្រើននៃប្រទេសចិន កំពុងវិលត្រឡប់ទៅរកជីវិតធម្មតាវិញហើយដែរ។ ថ្ងៃស្អែកបំរាមបិទទ្វារលើទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសនឹងត្រូវបានដកចេញ។ វាជាព្រឹត្តិការណ៍សំខាន់មួយ ដែលបង្ហាញពីការប្រយុទ្ធប្រឆាំងរបស់ចិនជាមួយនឹងវីរុស។ ចាប់ផ្តើមពីថ្ងៃស្អែកប្រជាជននឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីវូហាន និងហ៊ូប៊ី ប្រសិនបើពួកគេមានលេខកូដ QR ពណ៌បៃតងនៅលើទូរស័ព្ទដៃរបស់ពួកគេ
April 7, 2020 - អន្តរជាតិ
ចិន៖ អ្នកជំនាញផ្នែកជំងឺកូវីដ ១៩ ចិនម្នាក់បានព្រមានថា ពិភពលោកទាំងមូលនឹងមានគ្រោះមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើអាមេរិកមិនអាចទប់ស្កាត់ការរីករាលដាលនៃមេរោគមរណៈមួយនេះបានទាន់ពេលវេលានោះទេ។ អ្នកជំនាញរូបនេះមានឈ្មោះថា Zhong Nanshan ជាប្រធានទីប្រឹក្សាវេជ្ជសាស្រ្តប្រចាំទីក្រុងប៉េកាំង ហើយកន្លងមកគាត់បានផ្តល់គំនិតល្អៗជាច្រើនទៅកាន់អាជ្ញាធរសុខាភិបាលចិន ដើម្បីអនុវត្តក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ ។ ការព្រមានរបស់លោក Zhong Nanshan ត្រូវបានធ្វើឡើងក្រោយការសង្កេតឃើញថា តួលេខអ្នកឆ្លងមេរោគនៅអាមេរិកបានកើតឡើងយ៉ាងគំហុក ខណៈអាមេរិកហាក់គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគនៅឡើយទេ។ លោកបានបន្តទៀតថា អាមេរិកគឺជាស្នូលនៃសេដ្ឋកិច្ចពិភពលោកដ៏សំខាន់មួយ ហើយបើប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះត្រូវដួលរលំ ពិភពលោកទាំងមូលក៏ត្រូវជួបគ្រោះមហន្តរាយដូចគ្នាដែរ។ លោក Zhong Nanshan បានស្នើឲ្យអាមេរិកត្រូវដាក់ចេញនូវវិធានការដាច់ខាតជាច្រើន រួមទាំងការបិទក្រុង រដ្ឋ ឬប្រទេសទាំងមូលផងបើចាំបាច់ ដើម្បីទប់ស្កាត់ការរាតត្បាតមេរោគឲ្យបានទាន់វេលា មុនពេលមេរោគសម្លាប់សេដ្ឋកិច្ចទាំងមូលរបស់អាមេរិក។ បន្ថែមពីការលើកឡើងនេះ
April 7, 2020 - កូវីដ-១៩
រដ្ឋាភិបាលថៃនាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសខ្លួនមានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៣៨នាក់ និងមានអ្នកស្លាប់ម្នាក់ទៀតនៅព្រឹកនេះ។ ករណីវីរុស COVID-19 នៅប្រទេសថៃដែលបានបញ្ជាក់សរុបមានចំនួន ២,២៥៨ករណី ហើយចំនួនអ្នកស្លាប់កើនមានដល់ ២៧នាក់។ តួលេខនៃការឆ្លងថ្មីចំនួនទាំង ៣៨នាក់ បានលេចចេញនូវនិន្នាការធ្លាក់ចុះពី ៥១ករណី ដែលបានរាយការណ៍កាលពីថ្ងៃច័ន្ទ និង ១០២ករណី នៅថ្ងៃអាទិត្យ ប៉ុន្តែមិនទាន់មានវិធីណាមួយអាចដឹងពីចំនួនករណីជាក់ស្តែង និងថាតើវីរុសនេះនឹងឆ្លងលឿនប៉ុនណាទេ ពីព្រោះបើមើលទៅករណីទូទាំងពិភពលោក គឺមានមនុស្សតិចតួចណាស់ដែលត្រូវបានធ្វើតេស្ដរកមេរោគ។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 បាននិយាយថា អ្នកស្លាប់ថ្មីចុងក្រោយគឺបុរសអាយុ
April 7, 2020 - អន្តរជាតិ
ចិន៖ បន្ទាប់ពីអាជ្ញាធរចិនសម្រេចបើកប្រទេសខ្លួនឲ្យមានដំណើរជាធម្មតាឡើងវិញក្រោយការបិទអស់រយៈពេលជាច្រើនខែ ព្រោះតែភាពភ័យខ្លាចនៃមេរោគកូវីដ ១៩ នោះ ស្រាប់តែថ្មីៗនេះ គេបានប្រទះឃើញប្រជាពលរដ្ឋចិនរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាយ៉ាងកកកុញនៅឧទ្យាជាតិមួយកន្លែងជារៀងរាល់ថ្ងៃ។ យោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានឲ្យដឹងថា ឧទ្យានជាតិមួយនេះមានឈ្មោះថា Huangshan Mountain Park មានទីតាំងស្ថិតនៅក្នុងខេត្ត Anhui ភាគខាងលិចប្រទេសប្រទេសចិន។ ប្រភពខាងលើបន្តថា មានភ្ញៀវទេសចរណ៍ចិនជាមធ្យម ២ ០០០នាក់ ទៅកំសាន្តនៅក្នុងឧទ្យានជាតិមួយនេះជារៀងរាល់ថ្ងៃ ហើយចំនួនភ្ញៀវទេសចរណ៍នេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមកនោះទេ។ សម្រាប់អ្នកជំនាញបានមើលឃើញថា មូលហេតុដែលក្រុមពលរដ្ឋចិនយ៉ាងច្រើនសម្រុកនាំគ្នាទៅដើរលេងព្រមគ្នាដូចនេះ ក៏ព្រោះតែពួកគាត់ធុញធប់ និងស្រ្តេសយ៉ាងខ្លាំងក្រោយត្រូវសម្ងំតែនៅក្នុងផ្ទះអស់រយៈពេលជាច្រើនខែមក។ បើទោះជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញក៏បានព្រមានផងដែរថា ការជួបជុំគ្នាក្នុងចំណោមហ្វូងមនុស្សយ៉ាងច្រើនដូចនេះអាចនឹងធ្វើឲ្យមានការចម្លងមេរោគជាថ្មីម្តងទៀតផងដែរ។ អ្នកជំនាញបានណែនាំឲ្យពលរដ្ឋចិនកុំឆាប់ភ្លេចខ្លួនពេក ព្រោះការបិទប្រទេសបានបញ្ចប់មែន តែការចម្លងមេរោគនៅមិនទាន់បញ្ចប់នៅឡើយទេ៕ អត្ថបទ៖ ភក្តី
April 7, 2020 - កូវីដ-១៩
មន្ទីរពេទ្យសាកលវិទ្យាល័យ Keio ក្នុងទីក្រុងតូក្យូនិយាយថា គ្រូពេទ្យដែលបានមកទទួលការបណ្តុះបណ្តាលចំនួន ១៨នាក់ បានឆ្លងវីរុស COVID-19 ។ ការឆ្លងនេះបានលេចឡើងមក បន្ទាប់ពីមានសិក្ខាកាម ៤០នាក់ បានចូលរួមទទួលទានអាហារជាមួយគ្នា ទោះបីត្រូវបានព្រមានម្តងហើយម្តងទៀតថាកុំនៅប្រមូលផ្ដុំគ្នាក៏ដោយ។ សាកលវិទ្យាល័យបាននិយាយថា មានគ្រូពេទ្យម្នាក់បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 កាលពីថ្ងៃទី៣១ ខែមីនា ហើយការធ្វើតេស្តបន្តទៀតបានរកឃើញថា មានការឆ្លងចំនួន ១៧បន្ថែម ក្នុងចំណោមគ្រូពេទ្យ ៩៩នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសិក្ខាកាមដំបូង។ របាយការណ៍និយាយថា សិក្ខាកាមទាំង ៩៩នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយអ្នកឆ្លងដំបូង ត្រូវបានគេប្រាប់ឱ្យនៅដាច់ពីគេនៅផ្ទះរយៈពេល ២សប្តាហ៍ និងត្រូវទទួលការធ្វើតេស្តរកមេរោគ។ ជាលទ្ធផលសម្រាប់ការតាមដាននេះ មានពេទ្យ ១៨នាក់
April 7, 2020









