- autoadmin
- អន្តរជាតិ
អាមេរិក៖ មន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា អគ្គិភ័យមួយបានរាលដាលពាសពេញវាលស្មៅនៃអាកាសយានដ្ឋានអន្តរជាតិ Southwest Florida របស់ទីក្រុង Fort Myers និងបានបំផ្លាញរថយន្តជួលរាប់ពាន់គ្រឿង។ អគ្គិភ័យនេះបានចាប់ផ្តើមនៅថ្ងៃសុក្រ និងបានដុតបំផ្លាញអស់ផ្ទៃដី ១៥ហិចតា ហើយដើមឡើយឆេះតែរថយន្ត ២០គ្រឿងប៉ុណ្ណោះ នៅក្នុងតំបន់ជួលរថយន្ត ប៉ុន្តែអណ្តាតភ្លើងបានបំផ្លាញរថយន្តជួលជាង ៣,៥០០គ្រឿង ទម្រាំតែអគ្គិភ័យបានរលត់អស់។ អគ្គិភ័យនេះត្រូវបានគ្រប់គ្រង និងរលត់អស់នៅថ្ងៃសៅរ៍ ខណៈដែលក្រុមបុគ្គលិកបានធ្វើការពេញមួយយប់ថ្ងៃសុក្រ ដោយព្យាយាមគ្រប់គ្រងស្ថានការណ៍ដើម្បីធានាថា វាមិនបន្តរាលដាល ឬបណ្តាលឱ្យខូចខាតជាបន្តទៀត។ ព្រៃស្ដុកនៅជុំវិញតំបន់នោះ បានបន្ថែមការឆាបឆេះ និងជួយឱ្យឆាប់រាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែមិនមានរចនាសម្ព័ន្ធណាមួយនៅអាកាសយានដ្ឋានត្រូវបានប៉ះពាល់ឡើយ ហើយក៏មិនមានរបាយការណ៍ស្តីពីការរងរបួសទេ ខណៈមូលហេតុនៃអគ្គិភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ The Car fire is
April 6, 2020 - អន្តរជាតិ
អ៊ីតាលី៖ លោកយាយអាយុ ១០៤ ឆ្នាំម្នាក់បានក្លាយទៅជាមនុស្សចាស់បំផុត ដែលត្រូវបានគេព្យាបាលឲ្យជាសះស្បើយពីជំងឺកូវីដ ១៩។ លោកយាយអាយុថ្លៃរូបនេះមានឈ្មោះថា Ada Zanusso រស់នៅក្នុងក្រុង Biella ភាគខាងជើងនៃប្រទេសអ៊ីតាលី។ កាលពីថ្ងៃទី ១៧ ខែមីនាកន្លងទៅនេះ លោកយាយត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ក្រោយពីរូបគាត់មានអាការៈក្តៅខ្លួនខ្លាំង ក្អួត និងថប់ៗដង្ហើម។ លោកយាយត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកតែម្នាក់ឯងដោយទទួលបានការព្យាបាល និងមើលថែក្នុងលក្ខខណ្ឌពិសេសមួយ ព្រោះជាធម្មតាមនុស្សចាស់ដែលមានអាយុលើសពី ៨០ ឆ្នាំឡើងទៅមិនងាយនឹងព្យាបាលឡើយ ដោយភាគច្រើននៃពួកគាត់គឺត្រូវស្លាប់ដោយមេរោគកូវីដ ១៩ តែម្តង។ លោកយាយ Ada Zanusso អាយុ ១០៤ ឆ្នាំ យ៉ាងណាក្តី កាលពីព្រឹកមិញនេះអាជ្ញាធរសុខាភិបាលអ៊ីតាលីបានអះអាងថា លោកយាយ
April 6, 2020 - កូវីដ-១៩
មន្ត្រីសុខាភិបាលថៃបាននិយាយថា ប្រទេសថៃបានកត់ត្រាករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៥១ករណី រួមមានបុគ្គលិកសុខាភិបាល ១៣នាក់ និងអ្នកស្លាប់ ៣នាក់ទៀត នាថ្ងៃច័ន្ទ ទី០៦ ខែមេសានេះ។ ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសឥឡូវនេះមាន ២,២២០នាក់ ហើយចំនួនអ្នកស្លាប់កើនដល់ ២៦នាក់។ ចំនួនករណីថ្មីបានថយចុះពាក់កណ្ដាល ឬ ៥០% បើធៀបនឹងចំនួន ១០២ករណី ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យ និងជាចំនួនករណីថ្មីទាបបំផុតចាប់តាំងពីថ្ងៃទី២០ ខែមីនា។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 របស់រដ្ឋាភិបាលបាននិយាយថា មរណភាពទី២៤ គឺជាបុរសជនជាតិថៃម្នាក់ អាយុ ២៨ឆ្នាំ
April 6, 2020 - កូវីដ-១៩
ចិន៖ ក្រោយការរាតត្បាតនៃមេរោគកូវីដ ១៩ នៅក្នុងប្រទេសចិនហាក់មានភាពល្អប្រសើរច្រើនក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍កាលពីព្រឹកមិញនេះថា ចិនបានរកឃើញអ្នកវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ថ្មីចំនួន ៣៩ ករណីបន្ថែមទៀត។ បើតាមគណៈកម្មការសុខភាពជាតិចិនបានអះអាង កំណើនឆ្លងថ្មីទាំង ៣៩ ករណីនោះគឺសុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេសទាំងអស់ តែមិនមែនជាករណីចម្លងក្នុងប្រជាពលរដ្ឋចិននៅតាមសហគមន៍ឡើយ។ ក្រៅតែពីមានករណីឆ្លងថ្មីចិនក៏មានករណីស្លាប់បន្ថែមមួយករណីទៀតផងដែរ។ គិតមកទល់នឹងពេលនេះចិនមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ៨១ ៧០៨ ករណី ស្លាប់ចំនួន ៣ ៣៣១ ករណី ជាសះស្បើយ ៧៧ ០៧៨ ករណី ខណៈជនរងគ្រោះដែលកំពុងស្ថិតក្នុងការព្យាបាលមានចំនួន ១ ២៩៩ ករណី។
April 6, 2020 - អន្តរជាតិ
អេស្ប៉ាញ៖ សារព័ត៌មាន dailymail បានចុះផ្សាយពីករណីកម្រមួយនៃជនរងដោយជំងឺកូវីដ ១៩ គឺមានគ្រួសារមួយ ទាំងឪពុកម្តាយ និងកូនរហូតដល់ ១១ នាក់ ត្រូវបានឆ្លងវីរុសនេះទាំងអស់ ហើយបច្ចុប្បន្នគ្រួសារមួយនេះត្រូវបានអាជ្ញាធរសុខាភិបាលសម្រេចដាក់ឲ្យនៅដាច់ដោយឡែកជុំគ្នាមួយគ្រួសារនេះតែម្តង។ ករណីនេះបានកើតឡើងចំពោះគ្រួសារដ៏ធំមួយ ដែលកំពុងរស់នៅក្នុងក្រុង Valladolid ប្រទេសអេស្ប៉ាញ។ ប្រភពព័ត៌មានបានបញ្ជាក់ផងដែរថា ស្ត្រីជាម្តាយឈ្មោះ Irene Gervas គឺជាសមាជិកគ្រួសារដំបូងគេ ដែលធ្វើតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩។ លោក Jose Maria Cebrian ដែលជាឪពុកនិងមេគ្រួសារមួយនេះបានឲ្យដឹងថា កូនៗទាំង ១១ នាក់របស់គាត់មានអាយុពី ១ ដល់ ១៥ ឆ្នាំ (កូនខ្លះជាកូនភ្លោះ)
April 6, 2020 - អន្តរជាតិ
អតីតមេបញ្ជាការកងទ័ពជើងទឹកអាមេរិកម្នាក់ ដែលជាកាពីទែននាវាដឹកយន្តហោះ U.S.S. Theodore Roosevelt ដែលបានធ្វើការអំពាវនាវជាសាធារណៈសុំជំនួយសម្រាប់សមាជិកក្រុមដែលរងផលប៉ះពាល់ពីវីរុស COVID-19 ហើយឈានទៅដល់ការបណ្តេញគាត់ចេញពីតំណែង ពេលនេះត្រូវបានគេរាយការណ៍ថា ខ្លួនគាត់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ។ លទ្ធផលនៃការធ្វើតេស្ត COVID-19 របស់លោកកាពីទែន Brett Crozier ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយកាសែតញូវយ៉កថែមស៍។ ប្រភពបាននិយថា លោកកាពីទែនបានចេញរោគសញ្ញាឆ្លង មុនពេលដែលត្រូវបានគេដកដំណែងចោល កាលពីថ្ងៃព្រហស្បតិ៍ទៅទៀត។ មូលហេតុដែលគាត់ត្រូវបានចោល គឺដោយសារសំបុត្រដែលគាត់ផ្ញើទៅឱ្យថ្នាក់លើ បានលេចធ្លាយទៅកាន់សារព៌តមាន San Francisco Chronicle ខណៈដែលកិច្ចការបែបនេះមិនគួរឱ្យបែកធ្លាយនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្តិ៍ , ញូវយ៉កថែមស៍
April 6, 2020 - អន្តរជាតិ
មន្រ្តីរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ មានបំណងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ស្តីពីការផ្ទុះឡើងនៃវីរុស COVID-19 នៅក្នុងប្រទេសជប៉ុន ខណៈការកើនឡើងនៃការឆ្លងថ្មីៗនេះបានរាលដាលដល់ទីក្រុងតូក្យូ និងទីក្រុងធំៗដទៃទៀត។ ការប្រកាសនេះផ្អែកលើច្បាប់ដែលបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះ ដែលនឹងផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំដល់សាធារណៈជនឱ្យស្នាក់នៅក្នុងផ្ទះ និងបញ្ជាឱ្យបិទសាលារៀន និងកន្លែងផ្សេងទៀត។ មន្ត្រីរូបនោះបានបន្ថែមថា ការផ្លាស់ប្តូរនេះនឹងផ្តោតលើទីក្រុងធំៗដូចជាតូក្យូ និងអូសាកា៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្ដិ៍
April 6, 2020 - កូវីដ-១៩
Nadia ជាសត្វខ្លាមួយក្បាលនៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក បានក្លាយជាសត្វខ្លាដំបូងបង្អស់ ដែលធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ។ សួនសត្វ Bronx នៃសមាគមអភិរក្សសត្វព្រៃបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សត្វខ្លាម៉ាឡេយ៉ាន (Malayan tiger) ភេទញី អាយុ ៤ ឆ្នាំមួយនេះ ត្រូវបានគេធ្វើតេស្តវិជ្ជមាន បន្ទាប់ពីមានការក្អកស្ងួត ហើយពួកគេរំពឹងថា ខ្លានេះនឹងជាសះស្បើយឡើងវិញ។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថា សំណាកពី Nadia ត្រូវបានគេយកទៅធ្វើតេស្ត បន្ទាប់ពីវា និង សត្វខ្លា និងសត្វតោ ចំនួន ៥ក្បាល
April 6, 2020 - អន្តរជាតិ
ក្រុមហ៊ុនរថយន្ត Lamborghini កំពុងធ្វើការផ្លាស់ប្តូរផ្នែកខ្លះនៃផលិតកម្មរបស់ខ្លួននៅ Sant’Agata Bolognese ដើម្បីមកផលិតម៉ាស់ និងខែលការពារវេជ្ជសាស្ត្រ។ ក្រុមហ៊ុននឹងផលិតសម្ភារៈទាំងនេះសម្រាប់មន្ទីរពេទ្យ Sant’Orsola-Malpighi នៅទីក្រុង Bologna ដោយមានការសហការជាមួយសាកលវិទ្យាល័យ Bologna ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ។ វានឹងផលិតម៉ាស់ចំនួន ១,០០០ និង ខែលការពារចំនួន ២០០ រៀងរាល់ថ្ងៃ ដោយមាននាយកដ្ឋានពេទ្យ និងវិទ្យាសាស្ត្រវះកាត់ ធ្វើរការត្រួតពិនិត្យយ៉ាងត្រឹមត្រូវលើឧបករណ៍វេជ្ជសាស្រ្តទាំងនោះ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។ លោក Stefano Domenicali ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Lamborghini បានអត្ថាធិប្បាយថា៖«ក្នុងពេលមានអាសន្នដូចនេះ យើងមានអារម្មណ៍ថាត្រូវតែចូលរួមជាចំណែកយ៉ាងជាក់លាក់មួយ។
April 6, 2020 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ដល់ប្រទេសនានា ដែលរងគ្រោះដោយការឆ្លងរាតត្បាតពីវីរុស COVID-19 ជាមួយនឹងថ្នាំជំងឺផ្តាសាយ Avigan ដែលបង្កើតដោយក្រុមហ៊ុនគីមីជប៉ុន។ ឥឡូវនេះការធ្វើតេស្តគ្លីនិក Avigan កំពុងដំណើរការនៅក្នុងប្រទេសជប៉ុន ដើម្បីពិនិត្យប្រសិទ្ធភាព និងសុវត្ថិភាពនៃថ្នាំ សម្រាប់សក្តានុពលនៃការប្រើប្រាស់ ក្នុងការព្យាបាលរោគសញ្ញាដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី។ ប្រធានលេខាធិការខុទ្ទកាល័យលោក Yoshihide Suga បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ថា រហូតមកដល់ពេលនេះរដ្ឋាភិបាលបានទទួលសំណើរសុំឱសថនេះ ពីប្រទេសប្រមាណ ៣០។ លោកបាននិយាយថា រដ្ឋាភិបាលគ្រោងនឹងពង្រីកការសាកល្បងគ្លីនិករបស់ Avigan ខណៈកំពុងពិភាក្សាជាមួយបណ្តាប្រទេសដែលបានស្នើសុំ។ លោកបានបន្ថែមថា ជប៉ុននឹងផ្តល់ឱ្យប្រទេសនីមួយៗនូវបរិមាណថ្នាំដែលពួកគេត្រូវការដោយមិនគិតថ្លៃ។ ក្នុងនោះផងដែររដ្ឋាភិបាលអាឡឺម៉ង់ គ្រោងនឹងទទួលបានកញ្ចប់ថ្នាំ Avigan រាប់លានកញ្ចប់ ដើម្បីព្យាបាលអ្នកជំងឺដែលមានសភាពជំងឺធ្ងន់ធ្ងរ។ ចំណែកក្រុមអ្នកស្រាវជ្រាវនៅចិនវិញបាននិយាយថា Avigan
April 6, 2020









