- autoadmin
- កូវីដ-១៩
ដើម្បីចូលរួមកាន់ទុក្ខចំពោះអ្នកដែលបានបាត់បង់ជីវិតដោយសារវីរុស COVID-19 ប្រទេសចិននឹងស្ងៀមស្ងាត់រយៈពេល ៣នាទី នៅព្រឹកថ្ងៃសៅរ៍នេះ។ ដូច្នេះនៅម៉ោង ១០ព្រឹក ប្រជាជនប្រមាណ ១.៣៨ ពាន់លាននាក់ នឹងនៅស្ងៀម រួមទាំងសេវាដឹកជញ្ជូនទាំងអស់នឹងនៅស្ងៀម ហើយបន្ទាប់មករថយន្ដ រថភ្លើង និងកប៉ាល់ នឹងបន្លឺសំឡេងស៉ីប្លេ ខណៈទង់ជាតិទូទាំងប្រទេសត្រូវបង្ហូតពាក់កណ្ដាល។ ព្រឹត្តិការណ៍នេះគឺរំឭកអ្នកស្លាប់ នៅក្នុងចំណោមអ្នកឆ្លងទាំង ៨១,០០០នាក់ នៅក្នុងប្រទេសចិន ក្នុងនោះមានបុគ្គលិកពេទ្យជួរមុខចំនួន ១៤នាក់ ដែលត្រូវបានគេប្រកាសថាជា “ទុក្ករបុគ្គល” (បុគ្គលដែលរងទុក្ខដល់ស្លាប់ខ្លួន)។ ម្នាក់ក្នុងចំណោមអ្នករងទុក្ខដល់ស្លាប់ខ្លួនគឺវេជ្ជបណ្ឌិត Li Wenliang ដែលជាមនុស្សដំបូងគេ ដែលបានប្រកាសអាសន្នអំពីការផ្ទុះឡើងកាលពីខែធ្នូ ប៉ុន្តែកាលនោះត្រូវបានប៉ូលីសស្តីបន្ទោស។ វាជានិមិត្តរូបពេលវេលានៃការកាន់ទុក្ខរបស់ជាតិ ដែលកើតឡើងចំពេលដែលពិធីឆេងម៉េង
April 4, 2020 - កូវីដ-១៩
នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃពីមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព COVID-19 នៅទីក្រុងបាងកក រួមជាមួយក្រសួងសុខាភិបាល និងនាយកដ្ឋានត្រួតពិនិត្យជំងឺប្រទេសថៃ បានប្រកាសករណីអ្នកឆ្លង COVID-19 ថ្មីចំនួន ៨៩នាក់ ក៏ដូចជាការស្លាប់ ១នាក់ថែមទៀត នាថ្ងៃសៅរ៍នេះ ទី០៤ ខែមេសា ឆ្នាំ២០២០។ ចំនួននេះគឺជាចំនួនដែលស្រកចុះគួរឱ្យគត់សម្គាល់ បើធៀបទៅនឹងករណីថៃមុនៗ ដែលមានជាង ១០០ ជារៀងរាល់ថ្ងៃសម្រាប់ប្រទេសថៃ។ នេះនាំឱ្យចំនួនករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសកើនដល់ ២,០៦៧នាក់ និងអ្នកស្លាប់សរុបចំនួន ២០នាក់ ហើយ ៦១២ នៃករណីទាំងនោះត្រូវបានជាសះស្បើយ និងចេញពីមន្ទីរពេទ្យរួចហើយដែរ។ ក្នុងនោះប៉ុន្តែអ្នកនាំពាក្យមជ្ឈមណ្ឌលបានព្រមានថា ករណីថ្មីៗអាចនឹងឃើញថាថយចុះក៏ដោយ ក៏ប៉ុន្តែខែមីនាបានឃើញការឆ្លងរាលដាលពាសពេញផ្ទៃប្រទេស ហើយគ្មានខេត្តណាអាចរួចខ្លួនបានទេ ប្រសិនបើប្រជាជនមិនប្រកាន់ខ្ជាប់នូវបម្រាមគោចរ និងរក្សាចម្ងាយពីគ្នានោះ៕
April 4, 2020 - អន្តរជាតិ
ចិន៖ បន្ទាប់ពីជាប់គុកអស់រយៈពេល ១៥ ពីបទមនុស្សឃាត បុរសម្នាក់ត្រូវបានតុលាការកំពូលរកឃើញថា គាត់មិនបានប្រព្រឹត្តបទល្មើសទាល់តែសោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Henan ភាគខាងត្បូងប្រទេសចិន។ បើតាមសារព័ត៌មាន shanghai បានរាយការណ៍ថា បុរសជាជនរងគ្រោះក្នុងករណីកាត់ទោសដោយច្រលំនេះមានឈ្មោះថា Wu Chunhong ដែលកាលពីឆ្នាំ ២០១៤ កន្លងទៅនេះគាត់ត្រូវបានតុលាការដំបូងក្នុងប្រទេសចិនសម្រេចចោទជាផ្លូវការថា គាត់បានដាក់ថ្នាំបំពុលសម្លាប់ក្មេងប្រុសចំនួន ២ នាក់ និងត្រូវជាប់គុកអស់មួយជីវិតផងដែរ។ យ៉ាងណាក្តី គ្រួសាររបស់បុរសជនរងគ្រោះមិនសុខចិត្តនឹងការសម្រេចនេះឡើយ ហើយពួកគាត់បានបន្តប្តឹងករណីនេះរហូតដល់តុលាការកំពូល។ ទីបំផុតទៅតុលាការកំពូលមិនបានរកឃើញថា លោក Wu Chunhong បានប្រព្រឹត្តិបទល្មើលទាល់តែសោះ ហើយរូបគាត់នឹងត្រូវដោះលេងឲ្យមានសេរីភាពវិញផងដែរ។ ពេលនេះលោក Wu Chunhong ក៏កំពុងតែរៀបចំពាក្យបណ្ដឹង
April 4, 2020 - អន្តរជាតិ
ឥណ្ឌា៖ កូនភ្លោះស្រីប្រុសមួយគូ ដែលបានចាប់កំណើតក្នុងស្ថានភាពដ៏លំបាកបំផុតមួយនៃការរាតត្បាតមេរោគកូវីដ ១៩ ត្រូវបានឪពុកម្តាយសម្រេចដាក់ឈ្មោះកូនប្រុសថា “កូរ៉ូណា” និងកូនស្រីម្នាក់ទៀតដាក់ឈ្មោះថា “កូវីដ” ដែលជាឈ្មោះដើម និងឈ្មោះផ្លូវការរបស់មេរោគតែម្តង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន dailymail។ កូនភ្លោះទាំង ២នាក់នេះ បានចាប់កំណើតនៅក្នុងមន្ទីរពេទ្យ Ambedkar Memorial ក្នុងក្រុង Raipur ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៧ កន្លងទៅនេះ ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌាបានសម្រេចបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរីករាលដាល់នៃមេរោគកូវីដ ១៩។ លោក Preeti ដែលជាឪពុក និងអ្នកស្រី Vinay Verma ដែលជាម្តាយរបស់កូនភ្លោះទាំង ២នេះបានប្រាប់ឲ្យដឹងថា កូនរបស់ពួកគេគាត់បានកើតក្នុងស្ថានភាពលំបាកបំផុតមួយ
April 4, 2020 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនពាក់ម៉ាស់ទេ ទោះបីមានការណែនាំវេជ្ជសាស្រ្តថ្មី ដែលណែនាំឱ្យជនជាតិអាមេរិកធ្វើដូច្នោះក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ គាត់បាននិយាយថា គាត់មិនអាចមើលឃើញខ្លួនគាត់ស្វាគមន៍ចំពោះ “ប្រធានាធិបតី នាយករដ្ឋមន្រ្តី មនុស្សផ្តាច់ការ ស្តេច ព្រះមហាក្សត្រីយានិយ៍” នៅក្នុងការិយាល័យ Oval បានទេ ប្រសិនបើគាត់ពាក់ម៉ាស់។ លោកបានសង្កត់ធ្ងន់ថា ការណែនាំដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ គឺជាការ “ស្ម័គ្រចិត្ត” មិនបង្ខំនោះទេ។ ដោយលោកមានប្រសាសន៍ថា៖«អ្នកមិនចាំបាច់ពាក់វាទេ។ ហើយខ្ញុំមិនគិតថាខ្ញុំនឹងពាក់វាទេ។» គោលការណ៍ណែនាំដែលចេញដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ដែលជាទីភ្នាក់ងារប្រឹក្សាសុខភាពសាធារណៈរបស់រដ្ឋាភិបាល បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានរាយការណ៍ថា ខ្លួនមានករណី COVID-19 ចំនួន ២៧០,៤៧៣
April 4, 2020 - កូវីដ-១៩
តារាចម្រៀង Alecia Beth Moore ដែលយើងស្គាល់ទូទៅថា Pink បានបង្ហើបឱ្យដឹងថា គាត់និងកូនប្រុសអាយុ ៣ឆ្នាំ ឈ្មោះ Jameson បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19។ តារាចម្រៀងវ័យ ៤០ឆ្នាំរូបនេះ បានបង្ហោះនៅលើបណ្តាញសង្គម Instagram ដើម្បីចែករំលែករូបថតផ្អែមល្ហែមជាមួយកូនប្រុសរបស់នាង ជាមួយនឹងចំណងជើងខ្លីមួយអំពីការធ្វើរោគវិនិច្ឆ័យរបស់ពួកគេ មុនពេលរិះគន់រដ្ឋាភិបាលអាមេរិកចំពោះកង្វះការធ្វើតេស្ត។ គាត់ចាប់ផ្តើមដោយសរសេរថា៖«ពីរសប្តាហ៍មុនកូនប្រុសអាយុ ៣ឆ្នាំ របស់ខ្ញុំ Jameson និងខ្ញុំ បង្ហាញរោគសញ្ញានៃវីរុស COVID-19។ សំណាងល្អគ្រូពេទ្យរបស់យើងបានការធ្វើតេស្តឱ្យយើង ហើយខ្ញុំបានតេស្តវិជ្ជមាន។ គ្រួសារខ្ញុំនៅដាច់ដោយឡែកនៅឯផ្ទះ ហើយយើងបន្តធ្វើដូច្នេះក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ តាមការណែនាំរបស់វេជ្ជបណ្ឌិត។
April 4, 2020 - អន្តរជាតិ
អង់គ្លេស៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងនៅអង់គ្លេសម្នាក់បានលើកឡើងថា រដ្ឋាភិបាលគួរតែបិទប្រទេសអង់គ្លេសទាំងមូលរយៈពេល ៦ ខែ ដើម្បីការពាររលកនៃការរាតត្បាតមេរោគកូវីដ ១៩ ដែលនឹងរីករាលដាលជាថ្មីម្តងទៀត។ អ្នកជំនាញរូបនេះមានឈ្មោះថា Neil Ferguson ជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្រ្តប្រចាំនៅក្នុងសាកលវិទ្យាល័យ Imperial College London ក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ សាស្រ្តាចារ្យរូបនេះបានរមឹ្លកថា កន្លងមកវិធានការហាមឃាត់មិនឲ្យពលរដ្ឋអង់គ្លេសចេញពីផ្ទះរយៈពេល ១ សប្តាហ៍ បានជួយទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដបានមួយផ្នែកធំ ព្រោះការអនុវត្តវិធានការហាក់ចំពេលដែលរលកនៃការរាតត្បាតមេរោគកំពុងតែបក់បោកយ៉ាងខ្លាំងតែម្តង។ លោកសាស្រ្តចារ្យ Neil Ferguson សម្រាប់លោកសាស្រ្តចារ្យ Neil Ferguson បានព្យាករណ៍ថា នៅក្នុងពេលដ៏ឆាប់ខាងមុននេះការរីករាលនៃមេរោគកូវីដ ១៩ នៅក្នុងប្រទេសអង់គ្លេសអាចនឹងកើតមានជាថ្មីម្តងទៀតក្រោយពេលប្រជាពលរដ្ឋហាក់ភ្លេចខ្លួនពីបញ្ហាមួយនេះ ខណៈមេរោគនៅតែកាចសាហាវគ្មានថ្នាំព្យាបាល។ បើតាមអនុសាសន៍របស់សាស្រ្តចារ្យ
April 4, 2020 - កូវីដ-១៩
លោក Jerome Salomon ប្រធានក្រសួងសុខាភិបាលបារាំងបាននិយាយនៅឯសន្និសីទកាសែតប្រចាំថ្ងៃថា ចំនួនករណីឆ្លងវីរុស COVID-19 ក្នុងមន្ទីរពេទ្យថ្មីបានកើនឡើង ៥,២៣៣ ឬ ៩% ដែលនាំឱ្យចំនួនសរុបកើនដល់ ៦៤,៣៣៨ គិតត្រឹមថ្ងៃសុក្រ។ ក្នុងនោះមានករណីដែលត្រូវអះអាងឬសង្ស័យ សរុបចំនួន ១៧,៨២៧នាក់ ចេញពីមណ្ឌលថែទាំ បើប្រៀបធៀបទៅនឹង ១៤,៦៣៨ កាលពីថ្ងៃព្រហស្បតិ៍ នៅពេលទិន្នន័យកន្លែងថែទាំត្រូវបានគេរាយការណ៍ដំបូង។ ដោយរាប់បញ្ចូលទាំងទិន្នន័យពីមណ្ឌលថែទាំនេះ ប្រទេសបារាំងឥឡូវនេះមានករណីដែលត្រូវបានបញ្ជាក់ ឬសង្ស័យសរុប ៨២,១៦៥ករណី។ បារាំងបានចូលរួមជាមួយសហរដ្ឋអាមេរិក អេស្បាញ អ៉ីតាលី និងអាឡឺម៉ង់ ជាប្រទេសដែលឥឡូវមានករណីលើសពីប្រទេសចិន ដែលមានការផ្ទុះឡើងដំបូងទៅទៀត។ ទោះមិនរាប់បញ្ជូលទាំងការស្លាប់នៅតាមមណ្ឌលថែទាំ បារាំងនៅតែមានតួលេខពីការស្លាប់ខ្ពស់ផងដែរ។ បារាំងបានកត់ត្រាការស្លាប់ខ្ពស់បំផុតរបស់ខ្លួនគឺ
April 4, 2020 - អន្តរជាតិ
ក្មេងជំទង់ចំនួន ១៨នាក់ ត្រូវបានជាប់ពន្ធនាគារពីបទរំលោភលើក្រឹត្យគ្រាអាសន្ន ដោយរៀបចំពិធីជប់លៀង និងប្រើប្រាស់គ្រឿងញៀននៅអយុធ្យាភាគខាងជើងទីក្រុងបាងកក។ ព្រះរាជអាជ្ញាបានចោទប្រកាន់ក្មេងជំទង់ទាំងនេះពីបទរំលោភលើក្រឹត្យគ្រាអាសន្ន ក៏ដូចជាការប្រមូលផ្តុំ និងប្រើប្រាស់គ្រឿងញៀន។ ក្មេងជំទង់ទាំងនោះត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមន្រ្តីទទួលបានជំនួយពីអ្នកស្រុក។ ម្ចាស់ផ្ទះរបស់ពួកគេបានរាយការណ៍ថា គ្រឿងញៀនខុសច្បាប់កំពុងត្រូវបានគេយកទៅប្រើនៅលើផ្ទះក្បូនមួយ នៅតាមដងទន្លេ Chao Phraya។ សមត្ថកិច្ចដកហូតបានកញ្ឆា ខេតាមីន ថ្នាំគ្រវី និងសម្ភារសម្រាប់ប្រើថ្នាំនៅក្នុងផ្ទះពួកគេ។ តុលាការបានកាត់ទោសជនជាប់ចោទ២នាក់ ឱ្យជាប់ពន្ធនាគាររយៈពេលមួយខែពីបទប្រឆាំងនឹងក្រឹត្យគ្នាអាសន្ន។ អ្នកដែលនៅសេសសល់ត្រូវជាប់ពន្ធនាគាររយៈពេល ៤ខែ ពីបទរំលោភលើក្រឹត្យ និងការប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះដែរប៉ូលីសនៅភាគខាងជើង ខេត្ត Udon Thani ជិតព្រំដែនឡាវ បានចាប់ខ្លួនបុរស ១២នាក់ កាលពីម្សិលមិញពីបទប្រមូលផ្តុំ និងផឹកស៊ី
April 4, 2020 - អន្តរជាតិ
កូរ៉េខាងជើង៖ ខណៈដែលមេរោគកូវីដ ១៩ បានរីករាលដាលស្ទើរតែពេញពិភពលោកទៅហើយនោះ កូរ៉េខាងជើងនៅតែអះអាងថា ប្រទេសខ្លួនគ្មានករណីអ្នកឆ្លងមេរោគនេះទាល់តែសោះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា ការអះអាងដូចខាងលើនេះត្រូវបានធ្វើឡើងតាមរយៈលោក Pak Myong Su ដែលជាប្រធាននាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លងប្រចាំនៅក្នុងក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើង។ នៅក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយដែលបានរៀបចំឡើងនៅក្នុងទីក្រុងព្យុងយ៉ាង លោក Pak Myong Su បាននិយាយច្បាស់ៗថា “គិតមកទល់នឹងពេលនេះកូរ៉េខាងជើងគ្មានអ្នកឆ្លងមេរោគកូវីដ ១៩ សូម្បីតែម្នាក់”។ លោក Pak Myong Su បានបន្តថា កូរ៉េខាងជើងបានដាក់ចេញនូវវិធានការដាច់ខាតជាច្រើន ដើម្បីទប់ស្កាត់មេរោគកូវីដ ១៩ ដូចជាបិទព្រំដែនជើងទឹក ជើងអាកាស ហើយចំពោះអ្នកដំណើរណាដែលចាំបាច់ត្រូវចូលក្នុងប្រទេសកូរ៉េខាងជើងនឹងត្រូវពិនិត្យសុខភាពយ៉ាងល្អិតល្អន់
April 4, 2020









