autoadmin
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវចិនបានអះអាងថា ពួកគេប្រហែលជាបានរកឃើញប្រភេទមេរោគកូរ៉ូណាដែលផ្លាស់ប្តូរហ្សែនខ្លួនឯង ហើយមានសមត្ថភាពអូសបន្លាយពេលវេលាឆ្លងលើអ្នកជំងឺ។ ក្រុមអ្នកជំនាញបានរកឃើញថា មានករណីមិនធម្មតាមួយលើបុរសវ័យកណ្តាលម្នាក់ ដែលឆ្លង COVID-19 ហើយឆ្លងក្នុងរយៈពេល ៤៩ថ្ងៃឯណោះ។ ទោះយ៉ាងណារោគសញ្ញារបស់បុរសមានសភាពស្រាល ហើយក្រុមអ្នកស្រាវជ្រាវបាននិយាយថា គាត់ហាក់ដូចជាមានភាពស្រុះគ្នាយ៉ាងចម្លែកជាមួយវីរុសទៀតផង។ ករណីនេះវាបង្ហាញថា អ្នកជំងឺអាចចម្លងវីរុសទៅមនុស្សផ្សេងបានជាច្រើនសប្ដាហ៍ ដោយគ្មានចេញរោគសញ្ញា។ វាកាន់តែចម្លែកទៀតនៅត្រង់ថា អ្នកជំងឺនេះត្រូវការបញ្ជូលឈាមអ្នកដែលជាពីវីរុសមុនៗ ដើម្បីអាចឱ្យគាត់បានជាពីវីរុសដែរ។ ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា នៅលើគេហទំព័រ medRxiv ដែលជាកន្លែងបោះពុម្ពផ្សាយសម្រាប់ឯកសារវេជ្ជសាស្ត្រវិទ្យាសាស្ត្រ។ វាមានន័យថាវាមិនទាន់ត្រូវបានពិនិត្យដោយអ្នកវិទ្យាសាស្ត្រដទៃទៀតនៅឡើយទេ។ បុរសជនជាតិចិនដែលមិនត្រូវបានគេប្រាប់ឈ្មោះរូបនេះ បានទៅមន្ទីរពេទ្យមួយក្នុងទីក្រុង Wuhan ដើម្បីធ្វើតេស្តរករីរុស COVID-19 (SARS-CoV-2) កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។ គាត់បាននិយាយថា

    April 2, 2020
  • អន្តរជាតិ

    អស់រយៈពេលជាច្រើនខែមកហើយ គ្រប់គ្នាត្រូវបានគេប្រាប់ឱ្យកណ្តាស់ ឬក្អក ដាក់កែងដៃ ឬក្រដាស ឬពាក់ម៉ាស ដើម្បីជៀសវាងការរីករាលដាលនៃវីរុស COVID-19។ គ្រប់គ្នាក៏ត្រូវបានគេប្រាប់ឱ្យនៅឆ្ងាយពីមនុស្ស ប្រហែល ៦ ហ្វីត ឬ ២ម៉ែត្រ ដើម្បីចៀសវាងការខ្ជាយដំណក់ពីមាត់អ្នកជំងឺជាដើម។ យើងក៏មិនត្រូវយកដៃប៉ះមុខ មាត់ ឬភ្នែក ដោយសារថា ដៃរបស់យើងអាចប៉ះជាមួយនឹងវីរុសដោយមិនដឹងខ្លួន ដូច្នេះដំណោះស្រាយល្អគឺត្រូវលាងដៃឱ្យបានញឹកញាប់-ល-។ ប៉ុន្តែថ្មីៗនេះ NHK ដែលជាស្ថានីយទូរទស្សន៍ជាតិរបស់ប្រទេសជប៉ុន បានសហការគ្នាជាមួយសមាគមជំងឺឆ្លងជប៉ុន ដើម្បីថតវីដេអូពិសោធន៍ពីរបៀបដែលមនុស្សអាចផលិតដំណក់ទឹកតូចៗ ឬ Micro-droplets នៅពេលដែលពួកគេក្អក កណ្តាស់ និងធ្វើការសន្ទនាគ្នា ហើយលទ្ធផលជឿថា គ្រប់គ្នានឹងមានការភ្ញាក់ផ្អើលមិនខាន។ ប្រធានសមាគមលោក

    April 2, 2020
  • អន្តរជាតិ

    ចិន៖ ភ្ញៀវទេសចរបរទេសម្នាក់ត្រូវបាននិរទេសចេញពីប្រទេសចិនភ្លាមៗ ក្រោយពេលរូបគាត់មិនពាក់ម៉ាស់ពេលចេញដើរនៅខាងក្រៅ ដែលសកម្មភាពនេះគឺជាឥរិយាបថគឃ្លើនមួយប្រឆាំងនឹងយុទ្ធនាការទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nextshark បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Xi’an​ ខេត្ត Shaanxi ភាគកណ្តាលនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា មានបុគ្គលិកសុខាភិបាលនៅក្នុងតំបន់កើតហេតុខាងលើម្នាក់បានព្យាយាមទៅប្រាប់ឲ្យបុរសជាភ្ញៀវទេសចរខាងលើនេះពាក់ម៉ាស់ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងមេរោគកូវីដេ ១៩ តែរូបគាត់មិនព្រមធ្វើតាមឡើយហើយផ្ទុយទៅវិញអំពីហឹង្សាមួយបានកើតឡើង ហើយបុរសជាភ្ញៀវទេសចររូបនោះថែមទាំងបានយកទូរស័ព្ទដៃគប់ដាក់បុគ្គលិកសុខាភិបាលចិនទៀតផង។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    April 2, 2020
  • កូវីដ-១៩

    ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ បានរកឃើញអ្នកឆ្លងវីរុស COVID-19 ក្នុងតំបន់ថ្មីៗចំនួន ១០៤ករណី នាំឱ្យការឆ្លងសរុបមានចំនួន ១,៨៧៥នាក់ ជាមួយនឹងការស្លាប់ថ្មីចំនួន ៣ នាំឱ្យការស្លាប់មានសរុប ១៥នាក់។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 បាននិយាយថា ការស្លាប់ ១ ក្នុងចំនោមអ្នកស្លាប់ទាំង ៣នាក់ គឺជនជាតិថៃម្នាក់ ដែលមានអាយុ ៥៧ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេសប៉ាគីស្ថាន ហើយបានស្លាប់នៅលើរថភ្លើង ធ្វើដំណើរពីទីក្រុងបាងកក ទៅកាន់ Sungai Kolok ខណៈពេលនៅឆ្លងកាត់ខេត្ត Prachuap Khiri Khan

    April 2, 2020
  • កូវីដ-១៩

    ក្រសួងសុខាភិបាលអ៉ីស្រាអែលបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោក Yaakov Litzman រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងភរិយារបស់គាត់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យវិជ្ជមានជាមួយវីរុស COVID-19 ហើយកំពុងនៅដាច់ដោយឡែកតាមគោលការណ៍ណែនាំរបស់ពេទ្យ។ លោករដ្ឋមន្ដ្រីវ័យ ៧១ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក Benjamin Netanyahu ហើយលោកតែងបានបង្ហាញខ្លួនជាទៀងទាត់ជាមួយនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ព័ត៌មានថ្មីៗស្តីពីការរីករាលដាលនៃជំងឺរាតត្បាត និងវិធានការថ្មីៗដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ ប៉ុន្តែយ៉ាងណាលោក Yaakov Litzman បានបន្ថយការបង្ហាញខ្លួនជាសាធារណៈក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអគ្គនាយកនៃក្រសួងសុខាភិបាលបានធ្វើសេចក្តីសង្ខេបប្រចាំថ្ងៃជំនួសវិញ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោករដ្ឋមន្ដ្រី Yaakov Litzman និងភរិយារបស់លោកមានសុខភាពល្អនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ The Jakarta Post

    April 2, 2020
  • កូវីដ-១៩

    យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា មានទារិកាអាយុ ៧សប្តាហ៍ម្នាក់បានស្លាប់ ដោយសារវីរុស COVID-19 នៅក្នុងរដ្ឋ Connecticut ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ទារិកានោះបានសន្លប់បាត់ស្មារតី មុនពេលទៅដល់មន្ទីរពេទ្យ ហើយក៏បានស្លាប់នៅទីនោះ។ លុះក្រោយមកទៀតនាងតូចត្រូវបានគេបញ្ជាក់ថា នាងបានឆ្លងវីរុស COVID-19 ។ លោក Ned Lamont អភិបាលខេត្តបានពិពណ៌នាអំពីមរណភាពនេះថា ជាសោកនាដកម្មមួយនៅក្នុងរដ្ឋ Connecticut នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ។ គាត់ក៏បាននិយាយផងដែរថា នាងប្រហែលជាមនុស្សដែលក្មេងជាងគេដែលបានស្លាប់ដោយសារ COVID-19 នៅក្នុងរដ្ឋរបស់គាត់។ គេមិនទាន់ច្បាស់ទេថា តើនាងតូចបានឆ្លងជំងឺនេះយ៉ាងដូចម្តេច។ គួរឱ្យដឹងដែរថា រដ្ឋ Connecticut មានករណីឆ្លងវីរុសចំនួន ៣,៥៥៧ករណី

    April 2, 2020
  • អន្តរជាតិ

    ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានទទួលការរិះគន់ចំពោះការនិយាយរបស់គាត់ថា បុគ្គលិកពេទ្យដែលបាត់បង់អាយុជីវិតរបស់ពួកគេនៅក្នុងការព្យាបាលអ្នកឆ្លងវីរុស COVID-19 គឺមានសំណាងណាស់ ដែលបានស្លាប់សម្រាប់ប្រទេសរបស់ពួកគេ។ លោក ឌូទើតេ បានធ្វើអត្ថាធិប្បាយបែបនេះកាលពីល្ងាចថ្ងៃច័ន្ទ នៅក្នុងសុន្ទរកថាថតទុកមួយ ដើម្បីផ្សាយទៅជនរួមជាតិ ដែលត្រូវបានបិទទ្វារដោយសារតែការរាតត្បាតនៃវីរុសនេះ។ លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា៖«មានគ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នកជំនួយការដែលបានស្លាប់។ ពួកគេគឺជាអ្នកដែលបានស្លាប់ជួយដល់អ្នកដទៃ។ ពួកគេពិតជាមានសំណាងណាស់។ ពួកគេបានស្លាប់ដើម្បីប្រទេស។ នោះគួរតែជាមូលហេតុ ដែលយើងត្រូវស្លាប់»។ លោកបានបន្ថែមថា៖«វាជាកិត្តិយសមួយដែលបានស្លាប់សម្រាប់ប្រទេសរបស់អ្នក»។ ការធ្វើអត្ថាធិប្បាយរបស់លោកបានបង្កឱ្យមានការព្រួយបារម្ភថា ប្រធានាធិបតីរូបនេះកំពុងធ្វើអោយការស្លាប់របស់ក្រុមគ្រូពេទ្យ ដោយសារតែវីរុស COVID-19 ស្ដាប់មើលទៅអស្ចារ្យ។ គួរឱ្យដឹងដែរថា

    April 2, 2020
  • អន្តរជាតិ

    ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានព្រមានថា អ្នកដែលបំពាននឹងច្បាប់នៅដាច់ដោយឡែកអំឡុងមានវិបត្តិ COVID-19 អាចនឹងស្លាប់បាន ដោយសារថាលោកបានបញ្ជាកងកម្លាំងសន្តិសុខឱ្យមានសិទ្ធិបាញ់ទៅលើនរណាម្នាក់ ដែលមិនព្រមស្ដាប់តាមវិធានការណ៍នៅដោយឡែក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT ។ ការព្រមានយ៉ាងខ្លាំងនេះបានកើតឡើងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅយប់ថ្ងៃពុធ ដែលក្នុងនោះលោក Duterte បានប្រាប់ប៉ូលីស និងយោធាឱ្យប្រកាន់យកវិធីសាស្ត្រនេះ សម្រាប់អ្នកល្មើសនឹងវិធានការណ៍បិទទ្វារប្រទេសនេះ។ លោក Rodrigo Duterte បាននិយាយថា៖«ខ្ញុំនឹងមិនស្ទាក់ស្ទើរឡើយ។ បទបញ្ជារបស់ខ្ញុំគឺសម្រាប់ប៉ូលីស និងយោធា ក៏ដូចជា [តាមភូមិភាគ] ថាប្រសិនបើមានបញ្ហា ឬស្ថានភាពអ្វីកើតឡើង ដែលប្រជាជនប្រឆាំងមិនធ្វើតាម ហើយជីវិតរបស់អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ សូមបាញ់ពួកគេចោលទៅ»។ លោកបន្ដថា៖«តើ​អ្នក​យល់​នៅ? ស្លាប់!

    April 2, 2020
  • អន្តរជាតិ

    អង់គ្លេស៖  សារព័ត៌មាន channelnewsasia បានរាយការណ៍ថា មានករណីក្មេងប្រុសទើបមានអាយុ ១៣ ឆ្នាំម្នាក់ នៅប្រទេសអង់គ្លេស បានស្លាប់បាត់បង់ជីវិតព្រោះតែមេរោគកូវីដ ១៩។ ក្មេងប្រុសជនរងគ្រោះមានឈ្មោះថា Ismail Mohamed Abdulwahab ហើយរូបគាត់បានស្លាប់នៅឯមន្ទីរពេទ្យ King’s College នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ការស្លាប់របស់ក្មេងប្រុសរូបនេះបានក្លាយជាករណីមានអ្នកស្លាប់ដោយមេរោគកូវីដ ១៩ ដែលមានអាយុតិចជាងគេបង្អស់នៅក្នុងប្រទេសអង់គ្លេសផងដែរ។ បើតាមគ្រួសាររបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានកើតមានអាការៈក្តៅខ្លួនខ្លាំង ពិបាកដកដង្ហើម និងសន្លប់ទៀតផង មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យដែលវាជាដំណាក់កាលធ្ងន់ធ្ងរមួយ ហើយព្រោះតែហេតុនេះទើបខាងគ្រូពេទ្យមិនអាចជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។ យ៉ាងណាក្តី បើគិតនៅក្នុងតំបន់អឺរ៉ុបទាំងមូលវិញមានករណីជនរងគ្រោះវ័យក្មេងម្នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិតដែរ គឺជាក្មេងស្រីជនជាតិប៊ែលហ្ស៊ីកម្នាក់ដែលមានអាយុទើបតែ ១២ ឆ្នាំប៉ុណ្ណោះ ហើយវាក៏ជាករណីកម្របំផុតមួយនៅក្នុងតំបន់អឺរ៉ុបផងដែរ។ សូមបញ្ជាក់ជូនថា

    April 2, 2020
  • កូវីដ-១៩

    សហរដ្ឋអាមេរិកនាថ្ងៃពុធ ទី០១ ខែមេសា មានករណី COVID-19 ត្រូវបានបញ្ជាក់ច្រើនជាង ២០០,០០០ករណី នេះបើយោងតាមការកត់ត្រាសរុបដោយសាកលវិទ្យាល័យចនស៍ហបគីនស៍ (Johns Hopkins) ។ អ្នកតាមដានជំងឺឆ្លងនៃសាកលវិទ្យាល័យនេះក៏បានបង្ហាញផងដែរថា វីរុសនេះបានសម្លាប់មនុស្សចំនួន ៨៨៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នៅសហរដ្ឋអាមេរិក ដែលវាជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសនេះ។ វីរុស COVID-19 រហូតដល់ពេលនេះ បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ៤,៤៧៥ នាក់នៅសហរដ្ឋអាមេរិក ខណៈចំនួនឆ្លងសរុបគឺ ២១៣,៣៧២នាក់ ខ្ពស់ជាប្រទេសណាទាំងអស់នៅលើពិភពលោក ដោយការរាប់របស់សាកលវិទ្យាល័យចនស៍ហបគីនស៍។ ចំនួនករណីដែលបានរាយការណ៍ បានកើនឡើងចំនួន ២៥,២០០នាក់ ក្នុងរយៈពេល ២៤ម៉ោង នៅសហរដ្ឋអាមេរិក។

    April 2, 2020