- autoadmin
- កូវីដ-១៩
ប្រធានអង្គការសុខភាពពិភពលោកនិយាយថា ករណីឆ្លងវីរុស COVID-19 នឹងឈានដល់ ១លាននាក់ ហើយជាមួយនឹងការស្លាប់ចំនួន ៥០,០០០នាក់ ក្នុងរយៈពេល២-៣ថ្ងៃខាងមុខ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ។ វាមានរយៈពេល ៣ខែមកហើយ ចាប់តាំងពីអាជ្ញាធរចិនបានរាយការណ៍ពីករណីដំបូងទៅអង្គការ។ លោក Tedros បាននិយាយថា គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងយ៉ាងឆាប់រហ័ស និងការឆ្លងរាលដាលទូទាំងពិភពលោក។ លោកបានអំពាវនាវឱ្យប្រទេសនានាចាត់វិធានការដើម្បីធានាថា ប្រជាជនដែលងាយរងគ្រោះមានស្បៀងអាហារ និងសំភារៈសម្រាប់ជីវិតផ្សេងៗទៀត នៅពេលដែលដែលប្រទេសជាច្រើនកំពុងស្នើសុំឱ្យប្រជាជនស្នាក់នៅផ្ទះ។ គួរឱ្យដឹងដែរថា ករណីអ្នកឆ្លងវីរុស COVID-19 ពេលនេះហក់ឡើងដល់ប្រហែល ៩០០,០០០នាក់ ពីទូទាំងពិភពលោក ខណៈមានអ្នកស្លាប់ច្រើនជាង
April 2, 2020 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលចិនបានចាប់ផ្តើមរាយការណ៍អំពីករណីឆ្លងវីរុសថ្មី ដែលអ្នកជំងឺមិនមានរោគសញ្ញានៃការឆ្លងនោះទេ។ អាជ្ញាធរបាននិយាយនៅថ្ងៃពុធថា មានមនុស្ស ៣៦នាក់ បានធ្វើតេស្តវិជ្ជមាននៅថ្ងៃអង្គារ ដែលនាំឱ្យមានករណីសរុបនៅក្នុងប្រទេសឡើងដល់ ៨១,៥៥៤ករណី។ ពួកគេនិយាយថា មានតែករណីថ្មីមួយប៉ុណ្ណោះ ដែលជាករណីនាំចូល។ មនុស្ស ៧នាក់ បន្ថែមទៀត ត្រូវបានបញ្ជាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ៣,៣១២នាក់។ ទន្ទឹមនឹងនេះដែរអាជ្ញាធរបានសម្រេចចិត្តបញ្ចេញតួលេខប្រចាំថ្ងៃ សម្រាប់ករណីឆ្លងតែគ្មានរោគសញ្ញា (asymptomatic) ចាប់ពីថ្ងៃពុធនេះតទៅ។ ពួកគេបាននិយាយថា មានមនុស្សចំនួន ១,៣៦៧នាក់ ដែលឆ្លងដោយគ្មានរោគសញ្ញាកំពុងស្ថិតក្រោមការសង្កេត និង ១៣០នាក់ ក្នុងចំណោមពួកគេត្រូវបានបញ្ជាក់កាលពីថ្ងៃអង្គារ។ ក្នុងចំណោមករណីទាំងនេះមាន ៩៨២នាក់ គឺនៅក្នុងទីក្រុងវូហាន និងកន្លែងផ្សេងៗទៀតនៅក្នុងខេត្តហ៊ូប៉ី។ គេមិនទាន់ដឹងថាមានករណីមិនចេញរោគសញ្ញាប៉ុន្មានហើយទេ
April 1, 2020 - អន្តរជាតិ
វេជ្ជបណ្ឌិតនៅទីក្រុងវូហានម្នាក់ ដែលស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលបានប្រាប់ពីសញ្ញាដំបូងនៃការរីករាលដាលនៃវីរុស COVID-19 ពេលនេះបានបាត់ខ្លួន ដែលវាបង្កឱ្យមានការព្រួយបារម្ភថា គាត់ត្រូវបានគេចាប់ឃុំឃាំង។ វេជ្ជបណ្ឌិតអ្នកស្រី Ai Fen មុនពេលដែលមានការបាត់ខ្លួននេះ គាត់ធ្លាប់ជាមនុស្សម្នាក់ដែលបានចែកចាយរូបភាពអ្នកជំងឺ ដែលដូចនឹងជំងឺសារ ប៉ុន្តែកាលនោះគាត់ត្រូវបានខាងមន្ទីរពេទ្យវូហានកណ្ដាល ស្ដីបន្ទោសយ៉ាងចាស់ដៃ។ ប៉ុន្តែយ៉ាងណាកាលនោះរូបភាពនោះបានផ្សព្វផ្សាយទៅយ៉ាងទូលំទូលាយ ហើយវាក៏បានឃើញដល់ វេជ្ជ. Li Wenliang ដែលក្រោយមកទៀតលោក Li ក៏បានព្រមានពីលទ្ធភាព ដែលវីរុសនឹងរីករាលដាលនៅពេលអនាគត។ ប៉ុន្តែពេលនោះលោកវេជ្ជបណ្ឌិត Li ត្រូវបានអាជ្ញាធរចិនស្ដីបន្ទោស និងបានចោទថាគាត់ផ្សាយព័ត៌មានមិនពិត។ លុះក្រោយមកទៀតលោកវេជ្ជបណ្ឌិត Li Wenliang ក៏ជាជនរងគ្រោះម្នាក់ ដែលបានស្លាប់ដោយសារវីរុស COVID-19
April 1, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវវិធានការថ្មីៗជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់រលកនៃការរាតត្បាតមេរោកគូវីដ ១៩ ដែលកំពុងតែគំរាមគំហែងប្រទេសមួយនេះយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ។ កន្លងមករដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបិទប្រទេសខ្លួន ហាមមិនឲ្យប្រជាពលរដ្ឋមានការជួបជុំ ធ្វើដំណើរ ហើយបើគ្មានការចាំបាច់នោះទេពលរដ្ឋទាំងអស់មិនត្រូវចេញពីផ្ទះឡើយ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីគឺលោក Ismail Sabri បានបន្ថែមនូវវិធានការមួយទៀត គឺមិនអនុញ្ញាតមានពលរដ្ឋច្រើនជិះក្នុងរថយន្តតែមួយឡើយ ពោលគឺរថយន្តមួយត្រូវមានតែមនុស្សម្នាក់ប៉ុណ្ណោះ។ សម្រាប់អ្នកដែលអាចបើករថយន្តតែម្នាក់បាននោះទៀតសោធ គឺទាល់តែពួកគេមានការចាំបាច់ខ្លាំងដូចជាចេញទៅទិញចំណីរអាហារជា ឬថ្នាំពេទ្យជាដើម។ វិធានការខាងលើនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសាខាងមុននេះតទៅរហូតដល់ការរាតត្បាតនៃមេរោគកូវីដ ១៩ បានធូរស្រាលមកវិញ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានអ្នកឆ្លងមេរោគូវីដ ១៩ សរុបចំនួន ២ ៦២៦ ករណី និងស្លាប់ចំនួន
April 1, 2020 - កូវីដ-១៩
ប្រទេសថៃនៅថ្ងៃពុធនេះបានរាយការណ៍ថា ខ្លួនបានរកឃើញករណី COVID-19 ក្នុងស្រុកចំនួនថ្មី ១២០ករណី ដែលនាំឱ្យចំនួនសរុបកើនដល់ ១,៧៧១នាក់ ខណៈមានអ្នកស្លាប់ ២នាក់បន្ថែម សរុបអ្នកស្លាប់ ១២នាក់។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា អ្នកស្លាប់ម្នាក់ជាបុរសជនជាតិថៃអាយុ ៧៩ឆ្នាំ និងម្នាក់ទៀតជាអ្នកជំនួញ អាយុ ៥៨ឆ្នាំ ទើបត្រឡប់បីបរទេស។ អ្នកស្លាប់ទី១ គាត់ក៏មានជំងឺទឹកនោមផ្អែម និងជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃផងដែរ។ បុរសនោះបានចូលរួមពិធីជប់លៀងមង្គលការមួយនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៧ ខែមីនា ហើយបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២០ ខែមីនា។ គាត់បានទៅមន្ទីរពេទ្យក្នុងស្រុកនៅថ្ងៃទី២៣ ខែមីនា និងមិនបានស្នាក់នៅមន្ទីរពេទ្យទេ។
April 1, 2020 - អន្តរជាតិ
ចិន៖ ក្រោយស្ថានភាពនៃការរីករាលដាលមេរោគកូវីដ ១៩ ក្នុងប្រទេសចិនហាក់ល្អប្រសើរជាងមុនច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្រាប់តែគេបានប្រទះឃើញមានសាច់សត្វព្រៃ សាច់ឆ្កែ ទា ប្រចៀវ និងទន្សាយកំពុងមានលក់នៅក្នុងទីផ្សារក្នុងប្រទេសបណ្ដើរៗវិញហើយ។ សូមរម្លឹកជូនថា ក្រោយផ្ទុះការរាតត្បាតខ្លាំងនូវមេរោគកូវីដ ១៩ អាជ្ញាធរចិនបានសម្រេចបិទមិនឲ្យមានការលក់ដូរ ឬទទួលទានសាច់ព្រៃ ឬសាច់កម្រជាច្រើនប្រភេទ ព្រោះអ្នកជំនាញបានអះអាងថា មេរោគកូវីដ ១៩ បានផ្ដើមចម្លងចេញពីសាច់សត្វទាំងនោះមកកាន់មនុស្ស តាមរយៈការប៉ះពាល់ និងបរិភោគសាច់ទាំងនោះ។ បើទោះជាយ៉ាងនេះក្តី ស្រាប់តែពេលនេះផ្សារមួយកន្លែងនៅក្នុងក្រុង Guilin ភាគខាងលិចប្រទេសចិន និងផ្សារក្នុងក្រុង Dongguan ភាគខាងត្បូងប្រទេសចិន ស្រាប់តែគេបានប្រទះឃើញមានដាក់លក់ប្រភេទសាច់សត្វ ដែលអាជ្ញាធរធ្លាប់បានហាមជាធម្មតាវិញហើយ គ្រាន់តែមិនមែនទ្រង់ទ្រាយធំដូចកាលពីមុន។ ក្រោយសារព័ត៌មាន Dailymail បានចុះផ្សាយនូវអត្តបទដែលមានខ្លឹមសារដូចខាងលើនេះ
April 1, 2020 - អន្តរជាតិ
វីរុស COVID-19 សព្វថ្ងៃនេះកាន់តែមានករណីកើនឡើងខ្ពស់ ដែលធ្វើឱ្យគ្រប់គ្នាកាន់តែមានភាពភ័យខ្លាច។ វាបានចាប់ផ្តើមផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ហើយរហូតដល់ពេលនេះនៅតែមិនទាន់មានវ៉ាក់សាំងសម្រាប់ការពារវីរុសនេះនៅឡើយទេ។ ការការពារជាមូលដ្ឋានសម្រាប់វា គឺការពាក់ម៉ាស់ ការទទួលទានអាហារឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ សម្អាតដៃឱ្យបានញឹកញាប់ កុំប៉ះមុខមាត់ កុំទៅរកហ្វូងមនុស្ស និងរក្សាគម្លាតជាដើម។ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ខ្លួនរបស់យើងបន្ថែមទៀត ការហាត់ប្រាណ របបអាហារល្អ និងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។ ខាងក្រោមនេះជារបស់ ៣ប្រភេទ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង ណែនាំដោយ វេជ្ជ. Anongnuch Chavalitthamrong វេជ្ជបណ្ឌិតជំនាញនៅមជ្ឈមណ្ឌល ADD-LIFE Anti-Aging ក្នុងទីក្រុងបាងកកប្រទេសថៃ៖ ១. Ascorbic Acid –
April 1, 2020 - អន្តរជាតិ
បន្ទាប់ពីដាក់ការបិទទ្វារជំហានដំបូងនៅលើទីក្រុងម៉ានីល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ក៏បានដាក់វិធានការរឹតបន្តឹងកាន់តែខ្លាំងបន្ថែមទៀត សម្រាប់ទីក្រុងនៅលើកោះ Luzon មួយនេះ ពោលគឺត្រឹម៤ថ្ងៃនេះការបញ្ជាលើកដំបូងប៉ុណ្ណោះ។ ការបិទទ្វារសម្រាប់ហ្វីលីពីនមានន័យថា សាលារៀនត្រូវបិទទ្វារ បុគ្គលិកត្រូវធ្វើការពីផ្ទះ មិនមានការជួបជុំ ខណៈនៅតាមដងផ្លូវ ឬមិនថាជាមនុស្ស នឹងត្រូវបាញ់ថ្នាំសម្លាប់មេរោគទាំងអស់។ ហើយអ្វីដែលកាន់តែប្លែកនោះគឺនៅតាមផ្លូវមានដាក់មឈូស ជាមួយនឹងពាក្យស្លោកថា «នៅផ្ទះ ឬនៅក្នុងនេះ» (stay at home or stay inside) ដើម្បីដាស់តឿនមនុស្សគ្រប់គ្នាពីហានិភ័យនៃវីរុស COVID-19 ។ មឈូសអាចត្រូវបានរកឃើញនៅតាមដងផ្លូវ
April 1, 2020 - អន្តរជាតិ
ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង បន្ទាប់ពីវីដេអូមួយបង្ហាញថា ក្រុមពលករចំណាកស្រុកមួយក្រុម ត្រូវបានពួកមន្រ្តីឥណ្ឌាបាញ់ថ្នាំសម្លាប់មេរោគលើខ្លួនពួកគេ។ ពួកគេជាជនចំណាកស្រុកដែលបានវិលត្រឡប់ទៅទីក្រុង Bareilly នៅរដ្ឋ Uttar Pradesh ភាគខាងជើង។ ពួកគេស្ថិតក្នុងចំណោមមនុស្សរាប់លាននាក់ ដែលបានវិលត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ នៅពេលឥណ្ឌាមានការបិទទ្វាររយៈពេលបីសប្តាហ៍ទូទាំងប្រទេស។ ការបិទទ្វារប្រទេសនេះគឺដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស COVID-19 ប៉ុន្តែមានការភ័យខ្លាចថាអ្នកដែលបានវិលត្រឡប់អាចឆ្លងរាលដាលវីរុសនេះបន្ថែមទៀត។ ខ្សែវីដេអូដែលត្រូវបានគេមើលជិត ៤០០,០០០ដង (ពេលនេះជាង១លានដង) បន្ទាប់ពីវាត្រូវបានបង្ហោះដោយអ្នកកាសែត Times of India បានបង្ហាញក្រុមអង្គុយនៅលើដី ខណៈពេលដែលមន្រ្តីមន្ទីរពេទ្យ និងអគ្គីភ័យ ស្លៀកពាក់ឈុតការពារ hazmat និងបាញ់អ្នកចំណាកស្រុកទាំងនោះ ជាមួយនឹងថ្នាំគីមីសម្លាប់មេរោគ។ នៅក្នុងវីដេអូទាំងមូលបានបង្ហាញថា ពួកមន្រ្តីបានស្រែកណែនាំតាមមេក្រូ ស្នើឱ្យកម្មករបិទភ្នែក និងមាត់របស់ពួកគេ
April 1, 2020 - អន្តរជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានដាស់តឿនថា ការផ្ទុះឡើងនៃវីរុស COVID-19 បច្ចុប្បន្ន គឺជាបញ្ហាប្រឈមធំបំផុតសម្រាប់ពិភពលោក ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ លោកបាននិយាយថា វាអាចនាំឱ្យមានវិបត្តិសេដ្ឋកិច្ច «ដែលប្រហែលជាមិនមានភាពដូចគ្នាទៅនឹងក្នុងពេលថ្មីៗនេះទេ» ។ លោក Guterres បានថ្លែងបែបនេះ នៅក្នុងពិធីបើករបាយការណ៍របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្តីពីផលប៉ះពាល់សេដ្ឋកិច្ចសង្គមដែលអាចកើតមាននៃការផ្ទុះឡើង។ គិតមកទល់ពេលនេះចំនួនករណីដែលត្រូវបានបញ្ជាក់នៅជុំវិញពិភពលោកមានចំនួនជិត ៨៥០,០០០នាក់ ដោយមានមនុស្សស្លាប់ជាង ៤១,០០០នាក់។ ចំនួនអ្នកស្លាប់នៅអាមេរិកពេលនេះគឺមានចំនួនច្រើនជាង ៣,៦០០នាក់ ដែលខ្ពស់ជាងនៅប្រទេសចិន ជាកន្លែងនៃការផ្ទុះឡើងដំបូងកាលពីចុងឆ្នាំមុន។ មនុស្សជាង ១៨១,០០០នាក់ នៅអាមេរិកបានឆ្លងវីរុស នេះបើយោងតាមទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យចនហបគីនស៍ (Johns Hopkins)៕ អត្ថបទ៖
April 1, 2020









