- autoadmin
- កូវីដ-១៩
ថៃ៖ សារព័ត៌មានអេឡិចត្រូនិច Bangkokpost បានរាយការណ៍ថា មានប៉ូលិសថៃចំនួន ២៧ នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមប៉ូលិសទាំង ២៧ នាក់នោះ មានប៉ូលិសមួយក្រុមទើបត្រលប់មកពីទស្សនៈកិច្ចនៅក្នុងប្រទេសអេស្ប៉ាញ និងប៉ូលិសមួយក្រុមទៀតមានប្រវត្តិធ្លាប់ទៅទស្សនាកីឡាប្រដាល់នៅសង្វៀន Lumpinee និងតំបន់កំសាន្ត Thong Lor ដែលតំបន់ទាំងពីរនេះគឺជាកន្លែងផ្ដើមរាតត្បាតមេរោគកូវីដ១៩ ខ្លាំងនៅក្នុងប្រទេសថៃ។ ក្នុងចំណោមប៉ូលិសទាំង ២៧ រូននោះ មានទាំងអនុប្រធានប៉ូលិសចរាចរណ៍ប្រចាំនៅក្នុងស្រុក Taling Chan ម្នាក់ផងដែរ ដែលរូបគាត់គ្មានប្រវត្តិទៅទីណា ឬប៉ះពាល់ជាមួយជនរងគ្រោះទាល់តែសោះ។ ក្រោយការរកឃើញខាងលើនេះ មានមនុស្សដែលពាក់ព័ន្ធជាមួយនឹងជនរងគ្រោះចំនួន ៣២៦ នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ១៤ ថ្ងៃផងដែរ។
March 31, 2020 - កូវីដ-១៩
ព្រះនាង ម៉ារីយ៉ា តេរេសា (Maria Teresa) នៃសែស្រឡាយ Bourbon-Parma បានក្លាយជាជាសែរាជវង្សដំបូងគេនៅលើពិភពលោក ដែលបានចូលទីវង្គត់ ដោយសារវីរុស COVID-19។ នេះបើតាមការអះអាងរបស់ព្រះអង្គ Sixto Enrique។ ព្រះនាងគឺជាព្រះញាតិរបស់ស្តេចហ្វីលីពទី៦ (ស្ដេចអេស្បាញបច្ចុប្បន្ន) ទ្រង់មានព្រះជន្ម ៨៦វស្សា និងបានចូលទីវង្គត់នៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍។ ពិធីបុណ្យសពរបស់ទ្រង់ ត្រូវបានធ្វើឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃសុក្រ។ បើយោងតាម Insider ព្រះនាង ម៉ារីយ៉ា តេរេសា នៃ Bourbon-Parma ទ្រង់ប្រសូតនៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៣៣ ហើយបានក្លាយជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យប៉ារីស-សូបូន និងសាកលវិទ្យាល័យ Complutense នៅទីក្រុងម៉ាឌ្រីដ
March 31, 2020 - អន្តរជាតិ
ឥណ្ឌា៖ រូបភាពជាច្រើនសន្លឹក ដែលបង្ហាញថា មានប៉ូលិសម្នាក់ពាក់មួកសុវត្ថិភាពមានការរចនាម៉ូតពីក្រៅជារូបរាងនៃមេរោគកូវីដ ១៩ ត្រូវបានគេយកទៅបង្ហោះពេញបណ្តាញអ៊ីនធឺណិត និងទទួលបានការកោតសរសើរជាខ្លាំងចំពោះគំនិតច្នៃប្រឌិដ្ឋមួយនេះ។ បើតាមសារព័ត៌មាន CNN បានចុះផ្សាយថា ប៉ូលិសគំរូរូបនេះមានឈ្មោះថា Rajesh Babu ជាអធិការប៉ូលីសប្រចាំនៅក្នុងទីក្រុង Chennai ប្រទេសប្រទេសឥណ្ឌា។ សកម្មភាពមួយនេះបានកើតឡើងក្រោយពីរដ្ឋាភិបាលឥណ្ឌាសម្រេចបិទប្រទេសខ្លួនរបស់មួយរយៈសិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩។ បើតាមប្រភពខាងលើបានបន្តថា មូលហេតុដែលនាំឲ្យលោកអធិការ Rajesh Babu សម្រេចធ្វើសកម្មភាពដូចខាងលើនេះ គឺគាត់ចង់ចុះទៅអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់ពីវិធានការឃុំខ្លួននៅផ្ទះ និងវិធានការអនាម័យដែលប្រជាពលរដ្ឋត្រូវអនុវត្តក្នុងអំឡុងពេល ដែលរដ្ឋាភិបាលសម្រេចបិទប្រទេស ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩។ តាមផែនការឥណ្ឌានឹងបិទប្រទេសខ្លួនរយៈពេល ១៩ ថ្ងៃ ដោយផ្ដើមអនុវត្តពីថ្ងៃទី ២៨
March 31, 2020 - កូវីដ-១៩
ប្រទេសចិនដីគោកបានរាយការណ៍កាលនាថ្ងៃអង្គារ ទី៣១ ខែមីនាថា មានការកើនឡើងនូវករណីអ្នកឆ្លង COVID-19 ក្រោយមានការថយចុះរយៈពេល ៤ថ្ងៃចុងក្រោយនេះ ថ្ងៃដោយសារតែការឆ្លងមេរោគគឺពាក់ព័ន្ធនឹងអ្នកដំណើរដែលធ្វើដំណើរមកពីបរទេស។ គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនដីគោកមានករណីថ្មីចំនួន ៤៨ កាលពីថ្ងៃច័ន្ទ ពោលគឺជាកើនឡើងមួយផងដែរ បើប្រៀបនឹងចំនួន ៣១ករណី កាលពីថ្ងៃមុនៗ។ ករណីទាំង ៤៨ ជាករណីនាំចូល ដែលនាំឱ្យចំនួនករណីនាំចូលក្នុងប្រទេសចិនកើនដល់ ៧៧១នាក់ គិតត្រឹមថ្ងៃច័ន្ទ។ យោងតាមគណៈកម្មាធិការសុខភាពជាតិបានឱ្យដឹងថា មិនមានករណីថ្មីនៃការឆ្លងមេរោគក្នុងតំបន់នៅថ្ងៃច័ន្ទនេះទេ។ ប្រទេសចិនបានកាត់បន្ថយជើងហោះហើរអន្តរជាតិយ៉ាងច្រើនចាប់ពីថ្ងៃអាទិត្យ សម្រាប់រយៈពេលមិនកំណត់មួយ បន្ទាប់ពីប្រទេសនេះបានចាប់ផ្តើមបដិសេធការចូលមកជនបរទេសស្ទើរតែទាំងអស់កាលពីប៉ុន្មានថ្ងៃមុន៕ អត្ថបទ៖ លីដា ប្រភព៖ Channel News Asia
March 31, 2020 - កូវីដ-១៩
អេស្បាញបានវ៉ាប្រទេសចិនសម្រាប់ចំនួនអ្នកឆ្លងវីរុស COVID-19 គិតត្រឹមថ្ងៃច័ន្ទ ទី៣០ ខែមីនា ខណៈប្រទេសនេះចូលដល់សប្តាហ៍ទី៣ នៃការរឹតបន្តឹងប្រជាជនរបស់ខ្លួន ក្រោមការបិទទ្វារដ៏តឹងរ៉ឹងបំផុតមួយនៅអឺរ៉ុប។ ចំនួនសរុបនៃការឆ្លង COVID-19 នៅអេស្បាញបានកើនឡើងដល់ ៨៥,១៩៥នាក់ គិតត្រឹមពីថ្ងៃចន្ទ ដែលវាបានវ៉ាប្រទេសចិនដែលមានចំនួន ៨១,៤៧០នាក់។ ចំនួនអ្នកស្លាប់ក្នុងរយៈពេលមួយថ្ងៃចុងក្រោយគឺ ៨១២នាក់ ដែលនាំឱ្យប្រទេសនេះមានអ្នកស្លាប់សរុបដល់ ៧,៣៤០នាក់។ ទោះយ៉ាងណាការកើនឡើងនៃការឆ្លងមេរោគប្រចាំថ្ងៃបានថយចុះ ចាប់តាំងពីការណែនាំអំពីវិធានការបិទទ្វារបានធ្វើឱ្យមានការឆ្លងធ្លាក់ចុះដល់ ១២% ក្នុងរយៈពេល ៥ថ្ងៃចុងក្រោយ ពីប្រហែល ២០% ក្នុងរយៈពេល ១០ថ្ងៃមុន។ នេះបើយោងអ្នកនាំពាក្យបន្ទាន់ផ្នែកសុខភាពអ្នកស្រី Maria Jose Sierra ។ ប្រទេសអេស្បាញក៏បានប្រកាសកាលពីដើមខែនេះ
March 31, 2020 - អន្តរជាតិ
អ្នកនៅរដ្ឋ New South Wales របស់អូស្ដា្រលីឥឡូវនេះ អាចត្រូវគេពិន័យជាប្រាក់ចំនួន ១១,០០០ ដុល្លារ ពីបទចាកចេញពីផ្ទះដោយគ្មានលេសសមហេតុផល បន្ទាប់ពីរដ្ឋនេះមានការរឹតត្បិតថ្មីដែលបានចាប់ផ្តើមចាប់ពីថ្ងៃអង្គារនេះ។ បទបញ្ជាសុខភាពសាធារណៈឥឡូវនេះត្រូវបានអនុវត្ត ដើម្បីអនុវត្តវិធានការណ៍រក្សាគម្លាត ដែលរដ្ឋាភិបាល NSW និយាយថា នឹងដោះស្រាយហានិភ័យសុខភាពសាធារណៈពីវីរុស COVID-19 និងផលវិបាកដែលអាចកើតមាន។ តាមការប្រកាសរបស់រដ្ឋាភិបាល NSW បានឱ្យដឹងថា លេសដែលអាចទទួលយកបានដូចជា៖ ទៅទិញស្បៀងអាហារ ឬទំនិញ និងសេវាកម្មផ្សេងៗ, ធ្វើដំណើរសម្រាប់ការងារឬការអប់រំ ប្រសិនបើមនុស្សនោះមិនអាចធ្វើវានៅផ្ទះ, ធ្វើលំហាត់ប្រាណ និងហេតុផលវេជ្ជសាស្រ្ត ឬហេតុផលបន្ទាន់ណាមួយ។ លើសពីនេះបទបញ្ជាដែលបញ្ជាមិនឱ្យប្រមូលផ្តុំគ្នាជាក្រុមច្រើនជាង ២នាក់ នៅតាមទីសាធារណៈ នឹងមានការលើកលែងរួមមាន៖
March 31, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃច័ន្ទ ទី៣០ ខែមីនានេះថា មានមនុស្ស ២នាក់ទៀត បានស្លាប់ដោយសារវីរុស COVID-19 ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសកើនដល់ ៩នាក់។ លោក Anupong Sujariyakul មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានក្រសួងសុខាភិបាលបាននិយាយថា ការស្លាប់ទាំងពីរនាក់រួមមានបុរសថៃអាយុ ៥៤ឆ្នាំម្នាក់ នៅខេត្តយ៉ាឡាភាគខាងត្បូង ដែលទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី និងស្ត្រីថៃអាយុ ៥៦ឆ្នាំ នៅទីក្រុងបាងកក។ លោកបាន Anupong Sujariyakul និយាយថា អ្នកទាំងពីរបានស្លាប់កាលពីថ្ងៃអាទិត្យ។ រំលឹកដែរថានៅព្រឹកថ្ងៃច័ន្ទនេះប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ១៣៦ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១,៥២៤នាក់។ ក្នុងចំណោមអ្នកឆ្លងចំនួន ១,៣៨៨នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ មាន ២៣នាក់
March 30, 2020 - អន្តរជាតិ
អ្នកស្រុកវូហានអះអាងថា វីរុសកូរ៉ូណាអាចសម្លាប់មនុស្ស ៤២,០០០នាក់ នៅក្នុងទីក្រុងនេះ ដែលច្រើនជាង ១០ដង នៃតួលេខជាតិដែលអះអាងដោយអាជ្ញាធរចិន។ វីរុស COVID-19 នេះមានដើមកំណើតនៅទីក្រុងវូហាន ក្នុងខេត្តហ៊ូប៉ី ប្រទេសចិន និងបានឆក់យកអាយុជីវិតមនុស្ស ចំនួន ៣,៣០០នាក់ និងឆ្លងជាង ៨១,០០០នាក់។ ក្នុងចំណោមនោះ មានអ្នកស្លាប់ចំនួន ៣,១៨២នាក់ ត្រូវបានរាយការណ៍នៅក្នុងខេត្តហ៊ូប៉ី។ ប៉ុន្តែអ្នករស់នៅក្នុងទីក្រុងវូហានអះអាងថា មានកោដ្ឋចំនួន ៥០០ ចេញពីទីតាំងបូជាសព ១ ក្នុងចំណោម ៧កន្លែង ដាច់ដោយឡែកពីគ្នារបស់ទីក្រុង ត្រូវបានប្រគល់ទៅក្រុមគ្រួសាររបស់ពួកគេរៀងខ្លួនជារៀងរាល់ថ្ងៃ។ នេះមានន័យថាធាតុមនុស្សចំនួន ៣,៥០០នាក់ ត្រូវបានចែកចាយរៀងរាល់ ២៤ម៉ោងម្តង។
March 30, 2020 - អន្តរជាតិ
អាឡឺម៉ង់៖ យោងតាមការចុះផ្សាយលើសារព័ត៌មាន aljazeera បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រចាំនៅក្នុងរដ្ឋ Hesse ប្រទេសអាឡឺម៉ង់ បានសម្លាប់ខ្លួនឯងព្រោះតែលោកស្រ្តេសខ្លាំងពេកចំពោះបញ្ហាសេដ្ឋកិច្ចជាតិ ដែលបង្កឡើងដោយសារតែការរីករាលនៃមេរោគកូវីដ ១៩។ រដ្ឋមន្ត្រីក្រសួងវហិរញ្ញវត្ថុរូបនេះមានឈ្មោះថា Thomas Schaefer អាយុ ៥៤ឆ្នាំ មានប្រពន្ធនិងកូនចំនួន ២នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា សាកសពរបស់លោក Thomas Schaefer ត្រូវបានគេប្រទះឃើញនៅក្បែរស្ថានីយ៍រថភ្លើងមួយកន្លែង ហើយតាមការពិនិត្យសាកសពគេអាចសន្និដ្ឋានបានថា វាគឺជាករណីធ្វើអត្តឃាត។ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ សេដ្ឋកិច្ចរបស់អាឡឺម៉ង់ត្រូវបានគេមើលឃើញថា កាន់តែមានបញ្ហាចាក់ស្រេះធ្ងន់ធ្ងរឡើងៗ ហើយនៅតាមបណ្តាញសារព័ត៌មានវិញគេបានឃើញលោក Thomas Schaefer តែងបង្ហាញខ្លួនជាញឹកញាប់ ដើម្បីបង្ហាញពីវិធានការបន្ទាន់ផ្សេងៗចំពោះបញ្ហា ដែលពិបាកដោះស្រាយ ខណៈគេបានសង្កេតឃើញថា
March 30, 2020 - កូវីដ-១៩
នៅថ្ងៃច័ន្ទនេះរដ្ឋាភិបាលបានរាយការណ៍ថា មានករណីថ្មីចំនួន ១៣៦ករណី បន្ថែមទៀតក្នុងតំបន់ សម្រាប់អ្នកឆ្លងវីរុសកូរ៉ុណា COVID-19 ដែលបង្កើនចំនួនសរុបដល់១,៥២៤។ រដ្ឋបានស្នើសុំឱ្យសាធារណៈជនខិតខំបន្ថែមទៀត ដើម្បីឱ្យប្រជាជនស្នាក់នៅផ្ទះ។ ហើយនៅថ្ងៃនេះមិនមានរបាយការណ៍អំពីការស្លាប់ថ្មីនោះទេ។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 របស់រដ្ឋាភិបាលបាននិយាយថា ឥឡូវនេះមានអ្នកឆ្លងនៅតាមខេត្តចំនួន ៥៩ របស់ថៃ ដោយមានតួលេខកើនឡើងនៅទីក្រុងបាងកក ឈុនបូរី ក្រាប៊ី ណុនបូរី ផាតានី ភូកេត សាកែវ ឧប៊ុនរ៉ាតថានី និងយ៉ាឡា ដែលបង្កើនការព្រួយបារម្ភកាន់តែខ្លាំង។ លោកបានប្រាប់សង្ខេបថា អ្នកជំងឺ ៣២នាក់នៅភូកេត និង ៦នាក់
March 30, 2020









