- autoadmin
- កូវីដ-១៩
ឡាវ៖ រដ្ឋាភិបាលនៃប្រទេសឡាវបានសម្រេចបិទប្រទេសខ្លួនជាផ្លូវការហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ហើយការបិទប្រទេសទាំងមូលនេះនឹងផ្ដើមអនុវត្តចាប់ពីថ្ងៃទី ៣០ ខែមីនា រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២០។ បើតាមលោក Chalern Yapaoher អ្នកនាំពាក្យរដ្ឋាភិបាលនៃប្រទេសឡាវបានថ្លែងយ៉ាងលម្អិតនៅក្នុងសនិ្នសិទ្ធសារព័ត៌មានផ្លូវការថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យមន្ត្រីរាជការទាំងអស់អាចធ្វើការងារនៅតាមផ្ទះបានចាប់ទីថ្ងៃទី ១ ដល់ថ្ងៃទី ១១ ហើយបន្ទាប់មកក៏ត្រូវបន្តឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីឡាវរហូតដល់ដល់ថ្ងៃទី ១៩ ខែមេសាតែម្តង។ យ៉ាងណាក្តី មន្រ្តីប៉ូលិស ក្រុមអ្នកពន្លត់អគ្គីភ័យ បុគ្គលិករដ្ឋាករទឹក អគ្គិសនីជាតិ មន្ត្រីសុខាភិបាល អ្នកសារព័ត៌មាន និងក្រុមស្ម័គ្រចិត្តក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងមេរោកកូវីដ ១៩ ត្រូវបន្តការងារជាធម្មតា។ ចំពោះវិស័យឯកជនវិញរដ្ឋាភិបាលបានសម្រេចឲ្យបិទកន្លែងមួយចំនួនដូចជា
March 30, 2020 - កូវីដ-១៩
គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ នៅអាមេរិកមានករណីឆ្លង COVID-19 ជាង ១៣៩,០០០ ករណី ហើយយ៉ាងហោចណាស់មនុស្ស ២,៤២៥នាក់បានស្លាប់។ ក្នុងនោះផងដែររដ្ឋបាលរបស់លោកត្រាំ ក៏បានចេញសេចក្តីណែនាំស្តីពីការបន្ថែមពេលវេលារក្សាគម្លាត រហូតដល់ថ្ងៃទី៣០ ខែមេសា ដែលវាធ្លាប់ត្រូវបានប្រកាសតាំងពីថ្ងៃទី១៦ ខែមីនា មកម៉្លេះ។ ការណែនាំដែលដំបូងឡើយមានពេលវេលាកំណត់ ១៥ថ្ងៃប៉ុណ្ណោះ ដោយបានជំរុញឱ្យជនជាតិអាមេរិកចៀសវាងក្រុមមនុស្សលើសពី ១០នាក់ និងណែនាំថាមនុស្សវ័យចំណាស់ត្រូវស្នាក់នៅផ្ទះជាដើម។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាននៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងពង្រីកសំណុំនៃគោលការណ៍ណែនាំនៃការរក្សាចម្ងាយ រហូតដល់ថ្ងៃទី៣០ ខែមេសា។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ «យើងនឹងពង្រីកគោលការណ៍ណែនាំរបស់យើងដល់ថ្ងៃទី៣០ ខែមេសា ដើម្បីបន្ថយការរីករាលដាល។ នៅថ្ងៃអង្គារយើងនឹងបញ្ចប់ផែនការទាំងនេះ និងផ្តល់សេចក្តីសង្ខេបនៃការរកឃើញ ការគាំទ្រទិន្នន័យ
March 30, 2020 - កូវីដ-១៩
តារាកំប្លែងជើងចាស់ជនជាតិជប៉ុនលោក Ken Shimura ដែលជាតារាម្នាក់ក្នុងចំណោមតារាល្បីដំបូងគេនៅក្នុងប្រទេស និងត្រូវបានប្រកាសជាសាធារណៈអំពីការឆ្លង COVID-19 របស់លោកកាលពីប៉ុន្មានថ្ងៃមុន បានទទួលមរណភាពកាលពីល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមីនា ក្នុងវ័យ ៧០ឆ្នាំ។ យោងតាមទូរទស្សន៍ NHK បានឱ្យដឹងថា លោក Ken Shimura បានទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ បន្ទាប់ពីចេញរោគសញ្ញាដំបូងរួមមានគ្រុនក្តៅ និងពិបាកដកដង្ហើម នៅថ្ងៃទី១៩ ខែមីនា។ ដំបូងគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកសួតធ្ងន់ធ្ងរ ប៉ុន្តែរហូតដល់ថ្ងៃទី២៣ ខែមីនា គេបានបញ្ជាក់ថាគាត់ឆ្លងវីរុស COVID-19។ ដោយសារតែស្ថានភាពកាន់តែយ៉ាប់យ៉ឺន តារាកំប្លែងជើងចាស់រូបនេះ នៅថ្ងៃទី២៥ ខែមីនា ត្រូវផ្ទេរទៅមន្ទីរពេទ្យមួយផ្សេងទៀត
March 30, 2020 - អន្តរជាតិ
យន្ដហោះសម្រាប់ការជម្លៀសមួយបានធ្លាក់ នៅឯអាកាសយានដ្ឋានម៉ានីល ក្នុងប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។ យន្តហោះពាណិជ្ជកម្មប្រភេទ IAI Westwind មួយនេះត្រូវបានរាយការណ៍ថា ត្រូវបានជួលដោយរដ្ឋាភិបាលហ្វ៉ីលីពីន ដើម្បីជម្លៀសអ្នកជំងឺទៅកាន់ទីក្រុងតូក្យូ។ យន្ដហោះលេខ RP-C5880 ត្រូវបានគេគ្រោងហោះចេញពីអាកាសយានដ្ឋានអន្តរជាតិនីណយអាគីណូ (Ninoy Aquino) នៃក្រុងម៉ានីល នៅម៉ោងប្រហែល ៨យប់ថ្ងៃអាទិត្យ។ មុនពេលហោះចេញពីអាកាសយានដ្ឋាន យន្តហោះបានឆាបឆេះពេលកំពុងនៅលើផ្លូវរត់ ខណៈដែលអណ្តាតភ្លើងបានឆាបឆេះចេញពីគ្រោងរបស់វា។ ក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់ភ្លើង ប្រើពេលមួយម៉ោងទើបពន្លត់អស់ ប៉ុន្តែគួរឱ្យស្ដាយគ្មានអ្នកដំណើរណាម្នាក់នៅមានជីវិតទេ។ យោងតាមអ្នកយកព័ត៌មានក្នុងស្រុក Dexter Cabalza បានឱ្យដឹងថា យន្ដហោះនេះមានអ្នកដំណើរចំនួន ៨នាក់ ក្នុងនោះមានពេទ្យ ៣នាក់ និងអ្នកជំងឺម្នាក់។ គេមិនទាន់ដឹងថាតើអ្នកជំងឺ
March 30, 2020 - អន្តរជាតិ
ប៉ាណាម៉ា៖ អ្នកដំណើរចំនួន ៤នាក់បានស្លាប់នៅលើនាវាទេសចរណ៍មួយគ្រឿង ខណៈអ្នកដំណើរចំនួន ១៣០ ផ្សេងទៀតកំពុងមានអាការៈមិនស្រួលខ្លួនដោយមានរោគសញ្ញាដូចជាមានជំងឺផ្ដាសាយធំអីចឹង តែគេនៅមិនទាន់ដឹងថាអ្នកដំណើរទាំង ១៣០ នាក់នោះមានជំងឺអ្វីឲ្យប្រាកដនោះទេ។ សូមបញ្ជាក់ថា នាវាទេសចរណ៍មួយគ្រឿងនេះជារបស់ក្រុមហ៊ុន Holland America Line របស់ក្រុមហ៊ុនអាមេរិក (ក្រុមហ៊ុនតែមួយជាមួយ MS Westerdam) តែនាវាបានចេញដំណើរពីប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី ២១ ខែមីនាកន្លងទៅនេះដោយត្រូវដឹកអ្នកដំណើរកំសាន្តតាមសមុទ្រក្នុងតំបន់អាមេរិកខាងត្បូង។ នាវារបស់ក្រុមហ៊ុន Holland America Line ប្រភេទ MS Zaandam នេះមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ១,២៤៣ នាក់ និងក្រុមអ្នកបម្រើការងារនៅលើនាវាចំនួន ៥៨៦ នាក់
March 30, 2020 - កូវីដ-១៩
អាជ្ញាធរអ៉ីតាលីបាននិយាយនៅថ្ងៃអាទិត្យ ទី២៩ ខែមីនាថា ពួកគេនឹងពន្យារបើកទ្វារប្រទេសមួយខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ដោយសារតែចំនួនអ្នកស្លាប់នៅក្នុងប្រទេសបានកើនឡើងដល់ ១០,៧៧៩នាក់ ហើយចំនួនអ្នកឆ្លងកើនជិត ១០០,០០០នាក់។ សេវាការពារជនស៊ីវិលបានរាយការណ៍ថាអ្នកស្លាប់ថ្មី ៧៥៦នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ខណៈដែលករណីអ្នកឆ្លង COVID-19 បានកើនឡើងចំនួន ៥,២១៧នាក់ នាំឱ្យករណីសរុបរបស់ប្រទេសនេះកើនដល់ ៩៧,៦៨៩នាក់។ ទោះយ៉ាងណាការកើនឡើងនៃការឆ្លងវីរុសប្រចាំថ្ងៃបានថយចុះមកនៅត្រឹម ៥.៦% ដែលជាអត្រាទាបបំផុតចាប់តាំងពីមន្ត្រីអ៉ីតាលីបានចាប់ផ្តើមតាមដានករណី បន្ទាប់ពីការស្លាប់ដំបូងនៅថ្ងៃទី២១ ខែកុម្ភៈ៕ អត្ថបទ៖ លីដា ប្រភព៖ CNA
March 30, 2020 - អន្តរជាតិ
អេស្ប៉ាញ៖ រដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញបានសម្រេចផ្ញើឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩ ជាច្រើនសម្រាប់ទៅកាន់ប្រទេសចិនវិញ ក្រោយក្រសួងសុខាភិបាលអេស្ប៉ាញអះអាង ឧបករណ៍មួយចំនួនប្រើការមិនបានឡើយពោលគឺពួកវាបានបង្ហាញលទ្ធផលខុសប្រក្រតី។ គួររម្លឹកជូនថា កន្លងមកនេះរដ្ឋាភិបាលអេស្ប៉ាញបានបញ្ជាទិញបំពងខ្យល់ចំនួន ៩៥០ ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩ ចំនួន ៥,៥ លានសម្រាប់ ស្រោមដៃចំនួន ១១លានគូ និងម៉ាស់ចំនួនកន្លះពាន់លានម៉ាស់ ពីក្រុមហ៊ុនចិនមួយ ដែលមានឈ្មោះថា Shenzhen Bioeasy ហើយសម្ភារៈទាំងអស់នោះមានតម្លៃសរុបចំនួន ៤៦៧ លានដុល្លារអាម៉េរិក។ យ៉ាងណាក្តី ក្រោយពេលផ្ញើឥវ៉ាន់ទៅដល់ទឹកដីអេស្ប៉ាញហើយ ស្រាប់តែក្រសួងសុខាភិបាលអេស្ប៉ាញបានរកឃើញថា ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩មួយចំនួនប្រើការមិនទាន់បានទាល់តែសោះ ដោយពួកវាតែងបង្ហាញលទ្ធផលខុសប្រក្រតីជានិច្ច។ ជុំវិញបញ្ហានេះតំណាងរបស់ក្រុមហ៊ុនចិនបានចេញមកបញ្ជាក់ថា បញ្ហានេះទំនងជាកើតឡើង ព្រោះតែខាងបុគ្គលិកវេជ្ជសាស្រ្តនៅក្នុងប្រទេសអេស្ប៉ាញមិនបានប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវ ១០០% តាមការណែនាំ
March 29, 2020 - អន្តរជាតិ
ក្រុមអ្នកជំនាញបានបញ្ជាក់ថា ស្រទាប់អូហ្សូនរបស់ផែនដីយើងកំពុងបន្តជួសជុលខ្លួនឯង ដោយការសិក្សាថ្មីមួយបានរកឃើញថា វាកំពុងដំណើរការជួលជុញការខូចខាតរបស់វាឡើងវិញ។ ស្រទាប់អូហ្សូន គឺជាម៉ូលេគុលអសរីរាង្គ ដែលមាននៅក្នុងស្រទាប់នៃផែនដី ហើយវាទទួលខុសត្រូវក្នុងការស្រូបយកកាំរស្មី UV របស់ព្រះអាទិត្យ ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងភពផែនដី។ នេះគឺជាដំណឹងល្អព្រោះវាមិនត្រឹមតែមានន័យថា យើងត្រូវបានការពារនោះទេ ប៉ុន្តែវាមានន័យថា យើងអាចគ្រប់គ្រងការខូចខាតមួយចំនួនដែលយើងបានបង្កឡើង។ តាមពិតអូហ្សូនបានធ្លាក់ចុះដល់កម្រិតគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យពិធីសារម៉ុងត្រេអាល់ (Montreal Protocol) ត្រូវបានបង្កើតឡើង។ វាជាកិច្ចព្រមព្រៀងមួយនៅឆ្នាំ១៩៨៧ ដែលបណ្តាប្រទេសនៅជុំវិញពិភពលោក បានដាក់ចេញវិធានការណ៍ដើម្បីបញ្ឈប់ការប្រើប្រាស់សារធាតុបំផ្លាញអូហ្សូន (ដែលគេស្គាល់ថាជា ODS)។ អ្នកដឹកនាំការស្រាវជ្រាវនៃការសិក្សាថ្មីៗនេះ គឺអ្នកស្រី Antara Banerjee ដែលជាសមាជិកក្រុម CIRES នៅសាកលវិទ្យាល័យ Colorado
March 28, 2020 - អន្តរជាតិ
ការប្រើប្រាស់ Contact Lens គឺជាជម្រើសថ្មីមួយជំនួសឲ្យការពាក់វ៉ែនតាសម្រាប់ក្រុមមនុស្សដែលមានបញ្ហាភ្នែកនិងត្រូវពាក់វ៉ែនតាជាប្រចាំ ហើយសម្រាប់ក្រុមយុវវ័យមួយចំនួនវិញការពាក់ Contact Lens បានក្លាយជាផ្នែកមួយនៃតុបតែងខ្លួនដ៏ទាន់សម័យរបស់ពួកគេទៀតផង។ យ៉ាងណាក្តី បើយោងតាមរបាយការណ៍សុខភាពរបស់សារព័ត៌មាន CNN បានព្រមានថា ការប្រើប្រាស់ Contact Lens នៅក្នុងអំឡុងពេលនេះនឹងជំរុញឲ្យលោកអ្នកមានអត្រានៃការឆ្លងមេរោគកូវីដ ១៩ ខ្ពស់ជាងអ្នកដែលមិនប្រើសោះ។ របាយការណ៍ដដែលនេះបានបញ្ជាក់ថា នៅពេលដែលលោកអ្នកពាក់ Contact Lens លោកអ្នកនឹងមានឱកាសយកដៃមកប៉ះពាល់ជាមួយមុខ និងភ្នែកច្រើនដង រាប់ចាប់តាំងពីពេលពាក់ រហូតដល់ពេលដោះចេញវិញ ដែលកត្តានេះនឹងជំំរុញឲ្យលោកអ្នកមានអាត្រាឆ្លងមេរោគកូវីដ ១៩ ខ្ពស់ផងដែរ។ ម្យ៉ាងទៀតមេរោគកូវីដ ១៩ អាចនៅតោងជាប់លើវត្ថុរឹងដូចជា Contact Lens
March 28, 2020 - អន្តរជាតិ
កម្មករនៅឯរោងចក្រមួយក្នុងប្រទេសទុយនីស៊ី កំពុងផលិតម៉ាស់ចំនួន ៥០,០០០ រៀងរាល់ថ្ងៃ និងឧបករណ៍ការពារវេជ្ជសាស្ត្រផ្សេងៗទៀត បន្ទាប់ពីបានជ្រើសរើសនៅដាច់ដោយឡែកនៅកន្លែងធ្វើការរបស់ពួកគាត់ផ្ទាល់ ដោយមិនបានត្រឡប់ទៅផ្ទះនោះទេ។ កម្មករទាំង ១៥០នាក់ ដែលមានស្ត្រី ១១០នាក់ និងបុរស ៤០នាក់ បានជ្រើសយកការរស់នៅក្នុងរោងចក្រ CONSOMED ដែលពួកគាត់ធ្វើការ អស់រយៈពេល ១ខែ មកហើយ ដើម្បីបំពេញតម្រូវការការពារវេជ្ជសាស្ត្រ ខណៈប្រទេសនេះកំពុងទប់ទល់ហ្នឹងវីរុស COVID-19 ។ រោងចក្រ CONSOMED នេះជាធម្មតាបាននាំចេញនូវឧបករណ៍ការពាររបស់ខ្លួន ប៉ុន្តែពេលនេះនឹងផ្ដោតទៅលើការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់វិញ។ រោងចក្រនេះបើកធ្វើការពីម៉ោង ០៦ និង ៣០ព្រឹក ដល់ ២២ និង
March 28, 2020









