- autoadmin
- កូវីដ-១៩
ក្រសួងសុខាភិបាលថៃបានរាយការណ៍ពីការស្លាប់មួយបន្ថែមទៀត ពីវីរុស COVID-19 សម្រាប់ថ្ងៃសុក្រនេះ ដែលនាំឱ្យការស្លាប់នៅក្នុងប្រទេសនេះកើនដល់ ៥នាក់ខណៈ ដែលករណីថ្មីចំនួន ៩១ ត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ៥២ ដែលនាំឱ្យករណីសរុបបានកើនឡើងដល់ ១,១៣៦នាក់។ វេជ្ជបណ្ឌិត Anupong Suchariyakul អ្នកឯកទេសនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា ក្នុងចំនោមមនុស្ស ១,០៣៤នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានអ្នកជំងឺចំនួន ១១នាក់ មានស្ថានភាពធ្ងន់ធ្ងរត្រូវការឧបករណ៍ជំនួយការដកដង្ហើម។ ចំណែក ៩៧នាក់ ផ្សេងទៀតបានជាសះស្បើយ និងត្រូវបានរំសាយចេញរួចហើយ។ មរណភាពថ្មីមួយគឺបុរសជនជាតិថៃ អាយុ ៥០ឆ្នាំ នៅស្រុក Sungai Kolok ខេត្ត Narathiwat
March 27, 2020 - អន្តរជាតិ
វីដេអូមួយបង្ហាញពីសួតរបស់បុរសនៅអាមេរិកម្នាក់ ដែលឆ្លងវីរុសប៉ុន្តែមិនចេញរោគសញ្ញា (asymptomatic) ប៉ុន្មានថ្ងៃមុននេះ។ វេជ្ជបណ្ឌិត Keith Mortman ដែលជាប្រធានផ្នែកវះកាត់វះកាត់ នៅមន្ទីរពេទ្យសាកលវិទ្យាល័យចចវ៉ាស៊ីនតោនបាននិយាយថា អ្នកជំងឺបានឆ្លងវីរុស COVID-19 ហើយសួតរបស់អ្នកជំងឺនេះមិនដំណើរការបានត្រឹមត្រូវទេពេលនេះ។ មន្ទីរពេទ្យនោះក៏បានចេញវីដេអូជា 3D បង្ហាញពីរបៀបដែលសួតរបស់អ្នកជំងឺដែលត្រូវបានបំផ្លាញផងដែរ។ រូបភាពនៅក្នុងវីដេអូនោះបានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សួតរបស់បុរសវ័យ ៥៩ឆ្នាំម្នាក់ ដែលមានជំងឺលើសឈាម។ ពោលគឺគាត់គ្រាន់តែលើសឈាម ប៉ុន្តែសុខភាពរបស់គាត់គឺល្អនោះទេ។ តែទោះជាយ៉ាងណាចាប់តាំងពីបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរមក អ្នកជំងឺត្រូវការម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយឱ្យគាត់ដកដង្ហើម ប៉ុន្តែទោះជាបើកឧបករណ៍ជំនួយដង្ហើមនោះឱ្យអស់លេខប៉ុណ្ណា វានៅតែមិនគ្រប់គ្រាន់សម្រាប់គាត់។ ដូច្នេះហើយអ្នកជំងឺត្រូវការម៉ាស៊ីនមួយទៀត ដែលចរាចរ និងបង្កើនអុកស៉ីហ្សែន។ នៅក្នុងវីដេអូនចំណុចដែលមានពណ៌លឿង គឺជាផ្នែកដែលសួតបានឆ្លង និងរលាក។ ពេលដែលសួតបានឆ្លងវីរុសនេះ វាមិនមែនដូចជាវីរុសដទៃដែលមានការឆ្លងត្រឹមមួយកន្លែងនោះទេ ព្រោះ COVID-19
March 27, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រាប់អ្នកសារព័ត៌មានថា ភាគច្រើននៃជនរងគ្រោះដែលស្លាប់ដោយមេរោគកូវីដ ១៩ គឺព្រោះតែពួកគាត់មកទទួលយកការព្យាបាលយឺតពេល។ បើតាមលោក Datuk Dr Noor Hisham Abdullah ប្រធានអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានពន្យល់ថា គេបានបែងចែកការឆ្លងមេរោគកូវីដ ១៩ ជាបីដំណាក់កាល គឺដំណាក់កាលទី ១ ជនរងគ្រោះវិជ្ជមានជាមួយនឹងមេរោគហើយតែមិនទាន់ចេញរោគសញ្ញានោះទេ។ ដំណាក់កាលទី ២ គឺជនរងគ្រោះចេញរោគសញ្ញាមួយចំនួនដែលបង្ហាញថាគាត់បានឆ្លងមេរោគ។ ចំណែកឯដំណាក់កាលទី ៣ គឺជាពេលដែលជនរងគ្រោះបានកើតមានបញ្ហាសួត ឬប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគនៅក្នុងខ្លួន។ លោក Datuk Dr Noor Hisham Abdullah លោក Datuk
March 27, 2020 - អន្តរជាតិ
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនឹងអនុវត្តការបិទទ្វារទូទាំងប្រទេសរយៈពេល ៣សប្តាហ៍នៅ ចាប់ពីថ្ងៃសុក្រនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុស COVID-19។ ដូច្នេះមនុស្សទាំងអស់នឹងតម្រូវឱ្យស្នាក់នៅផ្ទះ ហើយករណីលើកលែងគឺសម្រាប់តែបុគ្គលិកពេទ្យ និងសន្តិសុខប៉ុណ្ណោះ។ ប្រជាជននឹងត្រូវបានអនុញ្ញាតឱ្យទៅមន្ទីរពេទ្យ និងទិញទំនិញ ប្រសិនបើពួកគេមានការអនុញ្ញាត ខណៈជើងហោះហើរទាំងអស់នឹងត្រូវផ្អាក។ គួរឱ្យដឹងដែរថា អាហ្រ្វិកខាងត្បូងបានបញ្ជាក់ពីការឆ្លងវីរុស COVID-19 ជាង ៩០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ចាប់តាំងពីវាបានរាយការណ៍ករណីដំបូងរបស់ខ្លួននៅថ្ងៃទី០៥ ខែមីនា។ ក្រុមអ្នកវិភាគព្រមានថា ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះអាចងាយរងគ្រោះដោយសារវីរុស ដោយសារស្តង់ដារវេជ្ជសាស្ត្រនៅមន្ទីរពេទ្យមានកម្រិតទាបលើកលែងតែស្ថាប័នសម្រាប់ពួកអ្នកមាន។ ជាក់ស្ដែងមន្ទីរពេទ្យរដ្ឋមួយនៅភាគខាងជើងនៃ Limpopo គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលមិនមានឧបករណ៍គ្រប់គ្រាន់។ មន្រ្តីមន្ទីរសុខាភិបាលនិយាយថា បុគ្គលិកនៅមន្ទីរពេទ្យមិនដែលឃើញម៉ាស៊ីនជំនួយដង្ហើម ventilator ទេ កុំទៅនិយាយដល់ការរៀនប្រើប្រាស់ឧបករណ៍។ ម៉្យាងទៀតជាង ២០% នៃចំនួនប្រជាជនពេញវ័យនៅអាហ្វ្រិកខាងត្បូងបានឆ្លងមេរោគអេដស៍
March 27, 2020 - អន្តរជាតិ
គិលានុប្បដ្ឋាយិកាម្នាក់បានព្រមានថា ក្រចកវែងអាចជាផ្នែកមួយនៃការរីករាលដាលលឿនបំផុតនៃមេរោគកូរ៉ូណា ព្រោះវាអាចបង្កប់ មេរោគ(germ) បាក់តេរី និងសូម្បីតែវីរុសនៅពីក្រោមក្រចក។ បុគ្គលិកសុខាភិបាលអូស្រ្តាលីបានសរសេរថា ការអនុវត្តល្អបំផុតគឺរក្សាក្រចកឱ្យខ្លី។ ដើម្បីសាកល្បងថាក្រចករបស់អ្នកខ្លីល្មមឬនៅ សូមចុចចុងម្រាមដៃរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថាប៉ះតែក្រចក និងមិនបានប៉ះសាច់ចុងម្រាមដៃទេ អ្នកប្រហែលជាត្រូវតម្រឹមក្រចកនោះហើយ ដើម្បីចៀសវាងមេរោគអាចលាក់ខ្លួននៅពីក្រោមក្រចក ដែលយើងសម្អាតមិនដល់។ នាងបានសរសេរនៅលើហ្វេសប៊ុកថា៖«ក្នុងចំណោមការណែនាំអំពីការលាងដៃ និងការផ្តល់យោបល់លាងដៃឱ្យបាន ២០វិនាទី ខ្ញុំមិនដែលឃើញនរណាម្នាក់កត់សម្គាល់ថា មិនអាចលាងដៃរបស់អ្នកបានត្រឹមត្រូវទេ ប្រសិនបើក្រចកដៃរបស់អ្នកវែង»។ គាត់បន្ថែមថាបើក្រចកដៃវែងពេក ការលាងសម្អាតក៏មិនបានស្អាតល្អនោះដែរ ដូច្នេះត្រូវកាត់ ហើយតម្រឹមវាចេញ។ ម៉្យាងទៀតមានក្រចកវែងគឺគ្រោះថ្នាក់ណាស់ ពិសេសសម្រាប់អ្នកមានទម្លាប់ខាំក្រចកខ្លួនឯង ដែលទាំងនេះសុទ្ធតែជាហានិភ័យអាចចម្លងរោគបាន។ ថ្វីបើគ្រប់គ្នាភាគច្រើនឧស្សាហ៍ប្រើជែលលាងដៃជាប្រចាំ ប៉ុន្តែវាមិនអាចលាងដល់ក្នុងក្រចកបានទេ បើវាវែងពេកនោះ៕ អត្ថបទ៖ លីដា ប្រភព៖
March 27, 2020 - អន្តរជាតិ
ថៃ៖ កូវីដ ១៩ មិនត្រឹមតែបានគំរាមគំហែងដល់សុខភាពប្រជាពលរដ្ឋនៅជុំវិញពិភពលោកនោះទេ តែមេរោគមួយនេះក៏បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងបណ្តាប្រទេសជាច្រើនផងដែរ គ្រាន់តែថាទំហំនៃការប៉ះពាល់សេដ្ឋកិច្ចមានកម្រិតផ្សេងៗគ្នា។ បើយោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkokpost បានឲ្យដឹងថា ក្រោយរដ្ឋាភិបាលថៃបានសម្រេចបិទច្រកព្រំដែនថៃ-ឡាវនៅក្នុងខេត្ត Nakhon Phanom ភាគខាងជើងប្រទេសថៃរួចមក ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តមួយនេះហាក់ជួបវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងរហូតដល់ក្រុមប្រជាពលរដ្ឋទាំងនោះស្រែករកជំនួយពីរដ្ឋាភិបាលទៀតផង។ តាមប្រភពខាងលើបានបន្តថា ក្រុមពលរដ្ឋដែលកំពុងតែជួបវិបត្តិសេដ្ឋកិច្ចនោះគឺជាក្រុមអ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី អ្នកលក់ចំណីអាហារលក្ខណៈតូចតាច និងក្រុមកម្មករដែលធ្វើការដោយផ្អែកលើប្រាក់ចំណូលប្រចាំថ្ងៃ ឬខែតិចតួច។ តាមការសិក្សាបានបង្ហាញថា កន្លងមកក្រុមពលរដ្ឋទាំងនោះអាចរកប្រាក់បានជាមធ្យមចន្លោះពី ៥០០-៦០០ បាត (១៥,២២-១៨,២៦ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ តែក្នុងអំឡុងពេលនេះប្រាក់ចំណូលរបស់ពួកគាត់បានធ្លាប់ចុះសល់ត្រឹមតែ ១០០-២០០ បាត (៣-៦ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ ជាមួយនឹងប្រាក់ចំណូលដ៏តិចតួចនេះ
March 27, 2020 - កូវីដ-១៩
យោងតាមទិន្នន័យដែលត្រូវបានប្រមូលដោយសាកលវិទ្យាល័យ Johns Hopkins និងកាសែត New York Times បានឱ្យដឹងថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានចំនួនករណីឆ្លងវីរុស COVID-19 ខ្ពស់បំផុតនៅលើពិភពលោក។ វាបានកើនឡើងគួរឱ្យកត់សម្គាល់កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រទេសដែលមានប្រជាជន ៣៣០ លាននាក់មួយនេះ មានករណីអ្នកឆ្លងកើនលើសពីប្រទេសចិន និងអ៉ីតាលីទៅទៀត។ សាកលវិទ្យាល័យ Johns Hopkins បាននិយាយថា សហរដ្ឋអាមេរិកពេលនេះមានតួលេខសរុប ៨២,៤០៤ ករណី ខណៈដែលកាសែត New York Times បាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨១,៣២១នាក់ បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ។
March 27, 2020 - អន្តរជាតិ
អ្នកជំងឺម្នាក់បានរត់គេចខ្លួនពីការដាក់នៅដោយឡែក និងព្យាបាលដោយឡែក ចំពោះវីរុស Covid-19 នៅភាគខាងត្បូងនៃខេត្ត Krabi ជាសំណាងត្រូវបានគេចាប់បានវិញ នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកាលពីយប់មិញ ហើយបានត្រលប់ទៅមន្ទីរពេទ្យវិញហើយ។ អ្នកជំងឺម្នាក់នោះមានអាយុ ២៥ឆ្នាំ ហើយត្រូវប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ចំពោះការរំលោភលើច្បាប់ស្តីពីជំងឺឆ្លងរបស់ថៃ (Communicable Disease Act)។ នាយកមន្ទីរពេទ្យ Krabi និយាយថា អ្នកជំងឺបាននៅមន្ទីរពេទ្យតាំងពីថ្ងៃសៅរ៍ ប៉ុន្តែបានរត់គេចខ្លួននៅថ្ងៃពុធ។ អ្នកជំងឺម្នាក់នោះជាអ្នកដំណើរចេញពីកោះ Phi Phi ហើយបានតេស្ដវិជ្ជមានជាមួយវីរុស នៅថ្ងៃទី២១ ខែមីនា កន្លងទៅ។ គាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ Krabi ប៉ុន្តែនាល្ងាចថ្ងៃពុធម្សិលមិញនេះ បុគ្គលិកពេទ្យបានរាយការណ៍ថាគាត់បាត់ខ្លួន ហើយប្រហែលជាបានរត់គេចខ្លួនដោយលោតចេញពីយ៉រអគារ។ ក្រោយមកមន្ទីរពេទ្យបានប្រញាប់ទាក់ទងទៅប៉ូលីសភ្លាម
March 26, 2020 - អន្តរជាតិ
អាមេរិក៖ យោងតាមសារព័ត៌មាន New York Post បានរាយការណ៍ថា មានបុគ្គលិកនៅក្នុងមន្ទីរពេទ្យមួយកន្លែងបានស្លាប់បាត់បង់ជិវីត ព្រោះតែមេរោគកូវីដ ១៩ ក្រោយពីរូបគាត់គ្មានសំលៀកបំពាក់ពិសេសសម្រាប់ការពារមេរោគប្រើប្រាស់ក្នុងអំឡុងពេលបំពេញការងារ និងបានប្រើប្រាស់ថង់ប្លាស្ទិកជំនួសវិញ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ NYC ក្នុងតំបន់ Manhattan ក្រុង New York សហរដ្ឋអាមេរិក ដែលជាតំបន់តូចមួយមានផ្ទៃដីប្រមាណជា ៥៩ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋសរុបជាង ១ លាននាក់ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ព្រោះតែខ្វះសំលៀកបំពាក់សម្រាប់ការពារមេរោគ បុគ្គលិកមួយចំនួនបានបង្ខំចិត្តយកថង់ប្លាស្ទិក ដែលគេទុកដាក់សំរាមមកច្នៃធ្វើជាសំលៀកបំពាក់ការពារមេរោគសម្រាប់ប្រើប្រាស់ពេលបំពេញការងារ។ យ៉ាងណាក្តី សំលៀកបំពាក់ធ្វើពីប្លាសិ្ទកនោះគ្មានសុវត្ថិភាពគ្រប់គ្រាន់ឡើយ ទើបបុគ្គលិកអភ័ព្វរូបនោះត្រូវឆ្លងមេរោគកូវីដ ១៩ និងស្លាប់បាត់បង់ជីវិតតែម្តង។ បើតាមខាងមន្ទីរពេទ្យខាងលើបានបញ្ជាក់ថា បុគ្គលិកដែលបានស្លាប់នោះមានឈ្មោះថា
March 26, 2020 - អន្តរជាតិ
វេជ្ជបណ្ឌិតនៅញូវយ៉ក កំពុងផ្តល់ឱ្យអ្នកជំងឺ COVID-19 ដែលស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ ប្រើប្រាស់វីតាមីន C ដោយសារថាវាជាវិធីសាស្ត្រមួយមានប្រសិទ្ធភាពនៅក្នុងប្រទេសចិន។ វេជ្ជបណ្ឌិត Andrew Weber អ្នកជំនាញខាងរោគសួតនិងអ្នកជំនាញផ្នែកថែទាំសុខភាពជាមួយ Northwell Health បានចែករំលែកថា គាត់បានផ្តល់វីតាមីន C ១,៥០០ មីលីក្រាម ទៅឱ្យអ្នកជំងឺធ្ងន់ធ្ងររបស់គាត់។ គាត់ក៏បាននិយាយប្រាប់ New York Post ថា អ្នកឆ្លងទាំងនោះត្រូវបានគាត់ឱ្យលេបវីតាមីន C មួយថ្ងៃពី ៣ ទៅ ៤ដង។ វេជ្ជបណ្ឌិត Andrew Weber បាននិយាយថា
March 26, 2020









