autoadmin
  • កូវីដ-១៩

    អេស្ប៉ាញ៖ សារព័ត៌មាន Channelnewsasia បានរាយការណ៍ថា គិតមកទល់នឹងពេលនេះប្រទេសអេស្ប៉ាញមានតួលេខអ្នកស្លាប់ដោយសារតែមេរោគកូវីដ ១៩ច្រើនជាងនៅប្រទេសចិនទៅទៀត ពោលគឺអេស្ប៉ាមានអ្នកស្លាប់សរុបរហូដល់ ៣ ៦៤៧ ករណី ខណៈចិនមានត្រឹមតែ​ ៣ ២៨៧ ករណីប៉ុណ្ណោះ បើគិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា នេះ។ កត្ដាដែលធ្វើឲ្យអេស្ប៉ាញមានតួលេខអ្នកស្លាប់នាំមុខចិនលឿនដូចនេះក៏ព្រោះថា គ្រាន់តែត្រឹមរយៈពេលមួយថ្ងៃម្សិលមិញនេះអេស្ប៉ាញមានអ្នកស្លាប់រហូតដល់ ទៅ ៧៣៨ ករណីឯណោះ។ ក្រៅតែពីមានចំនួនអ្នកស្លាប់ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលអេស្ប៉ាញក៏បានបង្ហាញនូវក្តីកង្វល់ចំពោះការកើនឡើងយ៉ាងឆាប់រហ័សនូវចំនួនអ្នកឆ្លងមេរោគថ្មីផងដែរ ដោយគិតមកត្រឹមពេលនេះអេស្ប៉ាញមានឆ្លងសរុបរហូតដល់ ​៤៩ ៥១៥ ករណី និងជាប្រទេសទី ៤ នៅលើពិភពលោកដែលមានចំនួនអ្នកឆ្លងមេរោគច្រើនបំផុតបន្ទាប់ពីចិន អ៊ីតាលី និងអាមេរិក។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបានប្រាប់ឲ្យដឹងដែរថា

    March 26, 2020
  • កូវីដ-១៩

    នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា មានករណីឆ្លងក្នុងស្រុកថ្មីចំនួន ១១១ករណី ដែលនាំឱ្យករណីសរុបនៃវីរុស COVID-19 នៅក្នុងប្រទេសនេះកើនឡើងដល់ ១,០៤៥ ហើយករណីស្លាប់នៅតែ ៤នាក់ដដែល មិនទាន់ឃើញមានការប្រែប្រួលនោះទេ។ លោកវេជ្ជបណ្ឌិត Anupong Suchariyakul អ្នកឯកទេសនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា អ្នកឆ្លងកើនដល់ ១,០៤៥នាក់ ដោយមាន ៩៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានមនុស្ស ៤នាក់ កំពុងមានស្ថានភាពធ្ងន់ធ្ងរ ខណៈមនុស្ស ៨៨នាក់ បានជាសះស្បើយ ហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត Anupong បានសង្កត់ធ្ងន់ថា ការផ្ទុះឡើងនៅតាមមូលដ្ឋានបានកើនឡើង

    March 26, 2020
  • កូវីដ-១៩

    វៀតណាម៖ អាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាមបានឲ្យដឹងថា មានអ្នកឆ្លងមេរោគកូវីដ ១៩ថ្មីចំនួន ៧​ករណីទៀតត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាមកាលពីព្រឹកមិញនេះ។ អ្នកឆ្លងថ្មីទាំង ៧ ករណីនោះរួមមាន ទី១ គឺបុរសអាយុ ២៦​ឆ្នាំ ដែលទើបមានប្រវត្តិធ្វើដំណើរត្រលប់មកពីទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី ២២។ ជនរងគ្រោះទី ២ជាស្ត្រីជនជាតិអាហ្វ្រិកខាងត្បូងមានអាយុ ៥៨ឆ្នាំ ទើបត្របល់មកពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២១។ ជនរងគ្រោះទី ៣ ជាយុវជនវៀតណាមមានអាយុ ២២ឆ្នាំ ទើបត្របល់មកពីប្រទេសអង់គ្លេសកាលពីថ្ងៃទី ២២។ ជនរងគ្រោះទី ៤​ ជាបុរសអាយុ ៣៤ ឆ្នាំ ទើបធ្វើដំណើរត្រលប់មកពីអាមេរិកកាលពីថ្ងៃទី ២៣។ ជនរងគ្រោះទី

    March 26, 2020
  • កូវីដ-១៩

    អង្គការសុខភាពពិភពលោកនិយាយថា គិតត្រឹមថ្ងៃពុធចំនួនសរុបនៃការឆ្លងវីរុស COVID-19 បានកើនឡើងពី ៤០,៧១២ ដល់ចំនួន ៤១៤,១៧៩ករណី ដែលចេញពីប្រទេស និងតំបន់ចំនួន ១៩៩។ ចំនួនអ្នកស្លាប់បានកើនឡើងពី ២,២០២នាក់ ដល់ ១៨,៤៤០នាក់ ហើយប្រទេសអ៉ីតាលីមានអ្នកស្លាប់ច្រើនបំផុត។ តួលេខស្លាប់របស់អ៉ីតាលីមាន ៧,៥០៣នាក់ គឺកើនឡើងទ្វេដងបើប្រៀបធៀបនឹងប្រទេសចិន។ មេដឹកនាំរដ្ឋាភិបាលក្នុងតំបន់នៅប្រទេសអ៉ីតាលី កំពុងប្រើអ៉ីនធឺណេតដើម្បីជម្រុញឱ្យប្រជាជនស្នាក់នៅផ្ទះ ខណៈដែលមនុស្សជាច្រើនត្រូវបានគេជឿថា មិនបានអើពើនឹងការបិទទ្វារនៅទូទាំងប្រទេសនោះទេ។ នៅប្រទេសអេស្ប៉ាញចំនួនអ្នកស្លាប់ ដែលបានប្រកាសដោយរដ្ឋាភិបាលមានចំនួន ៣,៤៣៤នាក់ ពោលគឺកើនឡើង ៧៣៨នាក់។ ចំណែកនៅសហរដ្ឋអាមេរិក ចំនួនករណីដែលត្រូវបានបញ្ជាក់គិតត្រឹមថ្ងៃអង្គារ មានចំនួន ៥៤,៤៥៣នាក់ កើនឡើងពីជាង ១០,០០០ករណី ពីថ្ងៃមុន

    March 26, 2020
  • កូវីដ-១៩

    ការិយាល័យរបស់ព្រះអង្គម្ចាស់ឆាលបាននិយាយនៅថ្ងៃពុធនេះថា ព្រះអង្គម្ចាស់ឆាល (Prince Charles) ដែលជាបុត្រាច្បង និងជាអ្នកស្នងមរតក របស់មហាក្សត្រិយ៍ Elizabeth II កំពុងបង្ហាញរោគសញ្ញាស្រាលនៃវីរុស COVID-19 ហើយពេលនេះទ្រង់កំពុងគង់​នៅដាច់ដោយឡែក នៅក្នុងប្រទេសស្កុតឡេន។ ព្រះអង្គម្ចាស់នៃប្រទេសវែលព្រះជន្ម ៧១ វស្សាអង្គនេះ កំពុងគង់នៅប្រាសាទ Balmoral ដ៏ធំល្វឹងល្វើយ ដែលជាសម្បត្តិរបស់មាតារបស់ទ្រង់នៅស្កុតឡេន ហើយទ្រង់នៅមានសុខភាពល្អនោះទេ ទោះបីជាវ័យរបស់ទ្រង់ស្ថិតក្នុងចំណោមងាយរងគ្រោះថ្នាក់ក៏ដោយ។ ចំណែកព្រះនាងរបស់ទ្រង់គឺ Camilla ដែលជា Duchess of Cornwall អាយុ ៧២ឆ្នាំ គឺបានតេស្ដអវិជ្ជមាន ពោលគឺមិនបានឆ្លងវីរុសនោះទេ៕ អត្ថបទ៖ លីដា

    March 26, 2020
  • កូវីដ-១៩

    អ៉ីតាលី៖ ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយនាថ្ងៃពុធម្សិលមិញនេះថា មានមនុស្ស ៦៨៣នាក់ បានស្លាប់ដោយសារ COVID-19 នៅប្រទេសអ៉ីតាលីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយពួកគេមានការព្រួយបារម្ភថា វីរុសនេះកំពុងរាលដាលកាន់តែខ្លាំងឆ្ពោះទៅកាន់ភាគខាងត្បូងនៃប្រទេស។ ថ្វីបើចំនួននេះទាបជាងកាលពីថ្ងៃអង្គារ (៧៤៣ករណី) ប៉ុន្តែវាច្រើនជាងចំនួនសរុបកាលពី ២ថ្ងៃមុន និងជាតួលេខខ្ពស់បំផុតទី៣ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសចេញពីតំបន់ភាគខាងជើង កាលពីថ្ងៃទី២១ ខែកុម្ភៈ។ ប្រទេសអ៉ីតាលីមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងប្រទេសណាទាំងអស់ ដោយតួលេខចុងក្រោយបានបង្ហាញថា មនុស្សសរុបចំនួន ៧,៥០៣នាក់ បានស្លាប់ដោយសារការឆ្លងនេះ ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ។ ទោះយ៉ាងណាការព្រមានពីភាគខាងត្បូងបានធ្វើឱ្យមានការព្រួយបារម្ភបន្ថែមទៀត ទោះបីការចម្លងរោគ និងការស្លាប់មិនសូវរាលដាលខ្លាំង ប៉ុន្តែកំពុងកើនឡើងជាបន្តបន្ទាប់ ហើយអាចសន្ធប់លើសេវាសុខភាព ដែលនៅទីនោះមិនសូវមានបំពាក់ដូចនៅភាគខាងជើង៕ អត្ថបទ៖ លីដា

    March 26, 2020
  • អន្តរជាតិ

    អាមេរិក៖ មេធាវីជនជាតិអាមេរិកលោក Larry Klayman បានដាក់ពាក្យបណ្តឹងទារសំណងចំនួន ២០ ទ្រីលានដុល្លារអាមេរិកពីប្រទេសចិនចំពោះការបង្កើតវីរុស COVID-19 ដែលបានកំពុងឆ្លងដល់មនុស្សច្រើនជាង ៣៣៤,០០០នាក់ នៅទូទាំងពិភពលោក នេះបើយោងតាមការចុះផ្សាយនៅលើសារព័ត៌មានឥណ្ឌា NDTV (New Delhi Television Limited) ។ លោក និងក្រុមតស៊ូមតិ Freedom Watch និងស្ទូឌីយោថតរូបនៅរដ្ឋតិចសាស់ Buzz Photos បានដាក់ពាក្យបណ្តឹងនេះ ទៅតុលាការក្នុងស្រុកមួយ នៅសង្កាត់ភាគខាងជើងនៃរដ្ឋតិចសាស់។ នៅក្នុងបណ្ដឹងនោះបានចោទប្រកាន់ថា វីរុសនេះត្រូវបានបង្កើតឡើងដោយប្រទេសចិន ដើម្បីជាអាវុធជីវសាស្ត្រនៃសង្គ្រាម។ ហើយទោះប្រទេសនេះមានបំណងលែងវា ឬអត់នោះ ចិនបានរំលោភច្បាប់របស់សហរដ្ឋអាមេរិក ច្បាប់អន្តរជាតិ សន្ធិសញ្ញា

    March 26, 2020
  • អន្តរជាតិ

    សហព័ន្ធថែទាំសុខភាពបានបង្ហើបឱ្យដឹងថា គិលានុបដ្ឋាយិកាជនជាតិអ៉ីតាលីម្នាក់បានសម្លាប់ខ្លួន បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជាមួយ COVID-19 និងភ័យខ្លាចថានាងបានចម្លងដល់អ្នកដទៃ។ គិលានុបដ្ឋាយិកាម្នាក់នោះឈ្មោះថា Daniela Trezzi អាយុ ៣៤ឆ្នាំ កំពុងធ្វើការនៅជួរមុខឱ្យមន្ទីរពេទ្យមួយ ក្នុងទីក្រុង Lombardy ដែលជាតំបន់រងផលប៉ះពាល់ដ៏អាក្រក់បំផុតរបស់ប្រទេសអ៉ីតាលី។ សហព័ន្ធគិលានុប្បដ្ឋាកជាតិនៃប្រទេសអ៉ីតាលីបានបញ្ជាក់ពីមរណភាពរបស់នាង និងបានសម្តែងនូវអារម្មណ៍ឈឺចាប់ និងសង្វេគចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់មិញនេះ។ សហព័ន្ធបាននិយាយថា បុគ្គលិកពេទ្យជាច្រើនកំពុងទទួលរងនូវ «ភាពតានតឹងយ៉ាងខ្លាំង» ពីព្រោះពួកគេបារម្ភថា ពួកគេកំពុងចម្លងវីរុស ខណៈពេលកំពុងព្យាយាមគ្រប់គ្រងវិបត្តិ។ អ្នកចាត់ការទូទៅនៃមន្ទីរពេទ្យ San Gerardo លោក Mario Alparone បាននិយាយថា Daniela Trezzi នាងបានដេកឈឺនៅផ្ទះតាំងពីថ្ងៃទី១០ ខែមីនា

    March 25, 2020
  • កូវីដ-១៩

    វិទ្យាស្ថានរ៉ូបឺតខូចបានរាយការណ៍ថា ចំនួនករណី COVID-19 នៅប្រទេសអាឡឺម៉ង់បានកើនឡើងករណីបន្ថែមចំនួន ៤,១៩១នាក់ នាំឱ្យចំនួនសរុបកើនដល់ ៣១,៥៥៤នាក់ គិតត្រឹមថ្ងៃអង្គារ។ ក្នុងនោះមានអ្នកស្លាប់ថ្មីចំនួន ៣៦នាក់ ពោលគឺប្រទេសនេះមានអ្នកស្លាប់ដោយសារវីរុស ១៤៩នាក់។ ក្នុងសប្តាហ៍នេះប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះក៏បានដាក់ការរឹតត្បឹតថ្មីៗ ដើម្បីបន្ថយការរីករាលដាលនៃវីរុស រួមទាំងការហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី២នាក់។ ទន្ទឹមនឹងនេះដែរអធិការបតី Angela Merkel ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវនៅដាច់ដោយឡែក បន្ទាប់ពីគាត់បានទាក់ទងជាមួយវេជ្ជបណ្ឌិតដែលបានឆ្លង។ រដ្ឋាភិបាលរបស់អ្នកស្រីបានប្រកាសកាលពីថ្ងៃចន្ទថា ការសាកល្បងដំបូងរបស់អ្នកស្រីគឺអវិជ្ជមាន ប៉ុន្តែយ៉ាងណានៅតែបន្ដតាមដាន។ គួរឱ្យដឹងដែរថា ចំនួននៃករណី COVID-19 នៅទូទាំងពិភពលោកពេលនេះបានកើនឡើងដល់ ៤០០,០០០នាក់ និងចំនួនមរណភាពមានជាង ១៨,០០០នាក់ នេះបើយោងតាមរបាយការណ៍សកលនៃសកលវិទ្យាល័យ Johns Hopkins ៕

    March 25, 2020
  • អន្តរជាតិ

    អ្នកស្រាវជ្រាវបាននិយាយថា ដាននៃមេរោគ COVID-19 ត្រូវបានគេរកឃើញនៅលើផ្ទៃក្នុងកាប៊ីននាវា Diamond Princess ទោះបីជាអ្នកដំណើរដែលត្រូវបានគេធ្វើចត្តាឡីស័កនៅលើនោះ បានចាកចេញពីនាវារយៈពេលយ៉ាងយូររហូតដល់ទៅ ១៧ថ្ងៃហើយក្ដី។ បើតាមរបាយការណ៍ប្រចាំសប្តាហ៍ អំពីអត្រាជំងឺនិងអត្រាមរណភាព របស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបាននិយាយថា ពួកគេបានមើលតាមបន្ទប់របស់អ្នកដែលបានឆ្លង ទាំងអ្នកមានចេញរោគសញ្ញា និងអ្នកដែលមិនមានរោគសញ្ញា ហើយជាលទ្ធផលពួកគេបានរកឃើញដានមេរោគ ប៉ុន្តែមិនអាចកំណត់ថាវាអាចឆ្លងបាននោះទេ។ នាវា Diamond Princess ធ្លាប់ត្រូវបានគេរកឃើញករណី COVID-19 ជាង ៧០០ករណី។ វាត្រូវបានទុកចោលមួយរយៈ នៅឯយូកូហាម៉ាប្រទេសជប៉ុន ហើយកាលនោះវាជាការផ្ទុះឡើងធំជាងគេនៅខាងក្រៅប្រទេសចិនដីគោក។ ការវិភាគមុនៗបានរកឃើញថា វីរុសនៅតែអាចរស់បានលើផ្លាស្ទិច និងដែកអ៊ីណុករហូតដល់ ៣ថ្ងៃ ទោះបីជាកម្រិតមេរោគធ្លាក់ចុះតាមពេលវេលាក៏ដោយ។ ប៉ុន្តែវាមិនអាចរស់លើស្ពាន់បានយូរនោះទេ ដោយពួកគេរកឃើញថា

    March 25, 2020