- autoadmin
- កូវីដ-១៩
ចំនួនករណីថ្មីនៃវីរុស Covid-19 ត្រូវបានកត់ត្រានៅទូទាំងប្រទេសអាឡឺម៉ង់ ដោយមានអ្នកឆ្លងថ្មី ៤,៧៦៤នាក់ និងអ្នកស្លាប់ចំនួន ២៨នាក់។ វិទ្យាស្ថានរ៉ូបឺតកូច (RKI) បានរាយការណ៍ថា សរុបមកចំនួនករណីឆ្លងវីរុសនេះកើនពី ២២,៦៧២ ដល់ ២៧,៤៣៦ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ មានអ្នកស្លាប់ថ្មីចំនួន ២៨នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងប្រទេសកើនដល់ ១១៤នាក់។ យ៉ាងណាក៏ដោយប្រទេសអាឡឺម៉ង់មានអត្រាមរណភាពទាបពីវីរុស Covid-19 បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ប៉ុន្តែនៅតែស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេទាក់ទងនឹងមនុស្សដែលឆ្លង។ រដ្ឋអាឡឺម៉ង់មួយចំនួន រួមទាំងបាវ៉ារៀ (Bavaria) និងសាសៀនី (Saxony) បានដាក់ចេញនូវវិធានការណ៍ដាច់ដោយឡែក។ រដ្ឋាភិបាលសហព័ន្ធបានហាមឃាត់ការជួបជុំជាសាធារណៈ ដែលមានមនុស្សច្រើនជាង ២នាក់ ហើយចំណែកអធិការបតី Angela
March 24, 2020 - អន្តរជាតិ
ចិន៖ វេជ្ជបណ្ឌិតឈានមុខជំនាញផ្នែកមេរោគកូវីដ ១៩ ជនជាតិចិនម្នាក់បានព្រមានថា មេរោគកូវីដ១៩ អាចនឹងរាតត្បាតជាថ្មីឡើងវិញម្តងទៀតនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail។ លោកស្រីវេជ្ជបណ្ឌិត និងជាសាស្រ្តាចារ្យផង ដែលហ៊ានទាញសញ្ញាអាសន្នមុនគេរូបនេះមានឈ្មោះថា Li Lanjuan អាយុ ៧៣ឆ្នាំហើយរូបគាត់ជាសមាជិកម្នាក់ក្នុងចំណោមអ្នកឯកទេសផ្នែកមេរោគឆ្លងប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន។ ការព្រមានរបស់លោកស្រី វេជ្ជបណ្ឌិត Li Lanjuan បានធ្វើឡើងក្រោយពេលដែលមានបុរសជនជាតិចិនម្នាក់បានឆ្លងមេរោគកូវីដ ១៩ ពីអ្នកដំណើរម្នាក់ដែលទើបត្រលប់មកពីប្រទេសតួគីវិញ។ សូមបញ្ជាក់ថា ចិនលែងមានករណីចម្លងមេរោគក្នុងចំណោមប្រជាពលរដ្ឋនៅតាមសហគមន៍ជាច្រើនថ្ងៃមកហើយ តែករណីនាំចូលមេរោគពីក្រៅប្រទេសនៅតែបន្តកើតមានក្នុងប្រទេសចិនតាមរយៈអ្នកដំណើរ ដែលមកពីប្រទេសផ្សេងៗជាច្រើននៅជុំវិញពិភពលោក។ សូមបញ្ជាក់ថា ២ថ្ងៃចុងក្រោយនេះចិនមានអ្នកឆ្លងមេរោគថ្មីជាង ១០០ ករណីបន្ថែមទៀត ហើយស្ទើរតែ ៩៩% នៃករណីឆ្លងទាំងនោះសុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរ៕ អត្ថបទ៖
March 24, 2020 - អន្តរជាតិ
ទីក្រុងប៉េកាំងកំពុងដកការរឹតត្បិតការធ្វើដំណើរលើខេត្តហ៊ូប៉ីនៅថ្ងៃពុធនេះ ខណៈដែលការប្រយុទ្ធរបស់ចិនប្រឆាំងនឹង Covid-19 កំពុងផ្តល់លទ្ធផលវិជ្ជមាន។ គណៈកម្មការសុខភាពក្នុងតំបន់បានប្រកាសកាលពីថ្ងៃអង្គារថា ប្រជាពលរដ្ឋនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញចូលក្នុងខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេស ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ។ ចំណែកការហាមឃាត់ការធ្វើដំណើរក្នុងរដ្ឋធានីវូហាន ដែលជាតំបន់ផ្ទុះឡើងនៃវីរុសនេះដំបូងនឹងត្រូវដកចេញ នៅថ្ងៃទី០៨ ខែមេសា ផងដែរ។ ទីក្រុងវូហានគឺជាទីក្រុងដំបូងបង្អស់នៅក្នុងប្រទេសចិនដែលត្រូវបានបិទទ្វារ ហើយរួមជាមួយទីក្រុងសំខាន់ៗជាច្រើនទៀតរបស់ខេត្តហ៊ូប៉ីនៅតែបន្តជាប់គាំង ចាប់តាំងពីចុងខែមករា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេស ដើម្បីបន្ថយការរីករាលដាលនៃជំងឺនេះ។ ដោយសារថា កូវីដ-១៩ ត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន កាលពីខែធ្នូ ចុងឆ្នាំ២០១៩។ ចំនួនករណីក្នុងស្រុកថ្មីបានធ្លាក់ចុះនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ដោយមន្រ្តីបានរាយការណ៍កាលពីដើមខែនេះថា ទីក្រុងនេះបានឃើញថ្ងៃដំបូងរបស់ខ្លួនដោយគ្មានករណីថ្មីទាល់តែសោះ។ ទាំងនេះហើយបានធ្វើឱ្យពួកគេសម្រេចបើកទ្វារខេត្ត និងចាប់ផ្តើមរាល់អ្វីដែលបានផ្អាកអំឡុងពេលជាប់គាំងនោះ៕ អត្ថបទ៖ លីដា
March 24, 2020 - កូវីដ-១៩
មន្ត្រីសុខាភិបាលថៃនៅថ្ងៃអង្គារនេះបាននិយាយថា មានមនុស្ស ៣នាក់បន្ថែមទៀត បានស្លាប់ដោយសារផលវិបាកដែលទាក់ទងនឹងការឆ្លងវីរុស COVID-19 ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសឡើងដល់ ៤នាក់។ អ្នកនាំពាក្យក្រសួងលោក Taweesin Visanuyothin ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃដែរថា មានករណីថ្មីចំនួន ១០៦ នៅថ្ងៃនេះ ដែលបានបញ្ជាក់លទ្ធផលចេញពីមន្ទីរពិសោធន៍។ ខណៈពេលនេះមនុស្ស ៤នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ លោក Taweesin Visanuyothin បានបន្ថែមទៀតថា គ្រូពេទ្យ ៤នាក់ ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំងឺដែលមានផ្ទុកវីរុស COVID-19 បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះដូចគ្នា។ ក្រុមមន្រ្តីក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃបទដ្ឋាន «ការឃ្លាតឆ្ងាយពីសង្គម» ដែលលើកទឹកចិត្តដល់សាធារណជនឱ្យស្នាក់នៅផ្ទះ និងជៀសវាងការប្រាស្រ័យទាក់ទងក្នុងសង្គមទាំងអស់ជាមួយអ្នកដទៃលើកលែងតែចាំបាច់។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះប្រទេសថៃ សរុបអ្នកឆ្លងនៅក្នុងប្រទេសកើនដល់៨២៧នាក់ និងស្លាប់សរុប៤នាក់៕
March 24, 2020 - អន្តរជាតិ
ប្រទេសចិនប្រហែលគ្រាន់តែជាកន្លែង ដែលគេរកឃើញករណីដំបូងនៃ COVID-19 ប៉ុន្តែវាមិនមែនជាកន្លែងដែលវីរុសមានប្រភពមកទេ។ នេះគឺជាអ្វីដែលវេជ្ជបណ្ឌិតឈានមុខគេនៅប្រទេសអ៉ីតាលី បានសារភាពនៅក្នុងរបាយការណ៍មួយដែលនិយាយថា វាអាចដែល COVID-19 មិនមែនមានដើមកំណើតនៅទីក្រុង Wuhan ប្រទេសចិននោះទេ ប៉ុន្តែមានកន្លែងផ្សេងទៀត ឬប្រហែលជានៅប្រទេសអ៉ីតាលីផ្ទាល់។ យោងតាមរបាយការណ៍មួយរបស់កាសែតSouth China Morning Postបានឱ្យដឹងថា ករណីជំងឺរលាកសួតចម្លែកត្រូវបានគេរាយការណ៍រួចមកហើយកាលពីខែវិច្ឆិកា នៅភាគខាងជើងនៃប្រទេសអ៉ីតាលី ហើយច្បាស់ណាស់គឺនៅ Lombardy ។ វាគឺប៉ុន្មានខែមុនពេលប្រទេសចិនផ្ទុះឡើងជាមួយវីរុសដែលចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០១៩។ ដូចដែលត្រូវបានលើកឡើងដោយវេជ្ជបណ្ឌិតឈានមុខគេម្នាក់ឈ្មោះថា Giuseppe Remuzzi ដែលជានាយកនៃវិទ្យាស្ថានស្រាវជ្រាវម៉ារីអូណេគ្រី (Mario Negri Institute for Pharmacological Research)
March 24, 2020 - អន្តរជាតិ
អាមេរិក៖ ស្របពេលដែលមេរោគកូវីដ ១៩ កំពុងតែគំរាមគំហែងពិភពលោកទាំងមូលនោះ គេបាននឹកឃើញដល់ការព្យាករណ៍របស់មហាសេដ្ឋីអាមេរិកគឺលោក Bill Gates ដែលគាត់ធ្លាប់ព្រមានកាលពីឆ្នាំ ២០១៥ ថា នៅថ្ងៃអនាគតមនុស្សនៅលើពិភពលោកជាច្រើននឹងត្រូវស្លាប់ តែមិនមែនដោយសារសង្គ្រាម ឬគ្រាប់មីស៊ីលនោះទេ គឺស្លាប់ ដោយសារមេរោគដ៏កាចសាហាវ ហើយមេរោគនោះក៏អាចសម្លាប់សេដ្ឋកិច្ចពិភពលោកក្នុងទំហំដ៏ធំផងដែរ។ គេនៅចាំបានថា ការព្រមានមួយនេះត្រូវបានធ្វើឡើងនៅឯសន្និសិទ TED Talk ដែលបានរៀបចំឡើងនៅសហរដ្ឋអាមេរិក ខណៈដែលពេលនោះ លោក Bill Gates បានលើកយកប្រធានបទជំងឺ Ebola នៅអាហ្វ្រិកមកនិយាយផងដែរ។ ការព្រមានរបស់សហស្ថានិកក្រុមហ៊ុន Microsoft រូបនេះក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃអនាគតពិភពលោកនឹងត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចការធ្វើសង្គ្រាមអីចឹងដែរ ព្រោះមេរោគថ្មីៗ និងកាចសាហាវនឹងបន្តកើតឡើង
March 24, 2020 - PR
តាមការស្ទង់មតិក្នុងចំណោមម្ចាស់អាជីវកម្មជាច្រើនដែលទើបបង្កើតឡើងបានបង្ហាញថា ពួកគាត់មានបញ្ហាប្រឈមរួមមួយគឺលំបាកក្នុងការចំណាយប្រាក់ទិញប្រព័ន្ធគ្រប់គ្រង់អាជីវកម្ម។ ដើម្បីឆ្លើយតបនឹងបញ្ហាមួយនេះ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាខ្មែរម្នាក់បានបង្កើតប្រព័ន្ធគ្រប់គ្រងថ្មីមួយ ដែលមានឈ្មោះថា POS សម្រាប់អោយប្រជាជនខ្មែរប្រើប្រាស់ដោយមិនគិតថ្លៃ។ ប្រពន្ធ័នេះមានសារៈប្រយោជន៍ជាច្រើនដូចខាងក្រោម៖ ១-ងាយស្រួលគ្រប់គ្រងចំណូលប្រចាំខែ ២-ងាយស្រួលគ្រប់គ្រងចំនួនផលិតផលនៅក្នុងស្តុក ៣-ងាយស្រួលស្វែងរកផលិតផលណាដែលលក់ដាច់ជាងគេ ៤-ចំណេញពេលវេលាបូករបាយការណ៍ប្រចាំថ្ងៃឬប្រចាំខែ ៥-អាចប្រើប្រាស់បានគ្រប់ពេលវេលាគ្រប់និងគ្រប់ទីកន្លែង ដើម្បីចុះឈ្មោះប្រើប្រាស់ប្រព័ន្ធ POS លោកអ្នកអាចធ្វើតាមការណែនាំខាងដូចខាងក្រោម៖ -លោកអ្នកអាចប្រើប្រាស់បានជាមួយទូរសព្ទ័ដៃ និងកុំព្យូទ័រ -បើក Browser Google Chrome ឬ Firefox ហើយសរសេរពាក្យ www.168daily.com -ចូលទៅកាន់ Menu Register ដើម្បីបំពេញនូវព័ត៌មានមួយចំនួនអំពីហាងលោកអ្នក។ -ចូលទៅកាន់ Menu Products ដើម្បីបង្កើតប្រភេទផលិតផលដែលមាននៅក្នុងហាងលោកអ្នក។
March 24, 2020 - កូវីដ-១៩
វៀតណាម៖ ជនជាតិវៀតណាម ២នាក់ ដែលបានវិលមកដល់ខេត្ត Tay Ninh ក្រោយចាកចេញពីប្រទេសកម្ពុជា បានតេស្ដវិជ្ជមានជាមួយវីរុស COVID-19 ដែលនាំឱ្យករណីនៅវៀតណាមកើនដល់ ១១៨នាក់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ ម្នាក់ក្នុងចំណោមពួកគេជាបុរសអាយុ ៣០ឆ្នាំ ដែលរស់នៅក្នុងខេត្តឡុងអាន ខេត្តជិតខាងទីក្រុងហូជីមិញ។ គាត់បានធ្វើដំណើរទៅទីក្រុងភ្នំពេញប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ហើយចាប់ផ្តើមក្អក និងមានដង្ហើមខ្លី ដែលជារោគសញ្ញារបស់វីរុស នៅថ្ងៃទី១៦ ខែមីនា។ លោកបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ ខេត្ត Tay Ninh នៅថ្ងៃទី១៩ ខែមីនា និងត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យទូទៅ Tay Ninh
March 24, 2020 - អន្តរជាតិ
ជាទូទៅលោកអ្នកអាចដឹងអំពីរោគសញ្ញានៃការកើតមានជំងឺកូវីដ ១៩ មួយចំនួនដូចជា ក្តៅខ្លួនខ្លាំង ឈឺក ក្អកស្ងួត និងថប់ដង្ហើមជាដើម។ យ៉ាងណាក្តី បើតាមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តអង់គ្លេសបានអះអាងថា មានរោគសញ្ញាចំនួន ២ធំៗទៀតក៏ជាអការៈបង្ហាញថាលោកអ្នកបានឆ្លងមេរោគកូវីដេ ១៩ ដែរ ដែលអការៈទាំង ២នោះគឺរួមមាន លោកអ្នកហិតអ្វីមួយលែងដឹងក្លិន និងញ៉ាំអ្វីលែងដឹងរសជាតិ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។ បើតាមលោកសាស្ត្រាចារ្យ Nirmal Kumar ដែលជាអ្នកស្រាវស្រាវប្រចាំនៅសមាគមន៍អង់គ្លេស ដើម្បីជំងឺអូតូរីនណូរីនវិទ្យា (British Association of Otorhinolaryngology) បានពន្យល់ថា ការហិតអ្វីលែងដឹងក្លិនគឺជាសញ្ញាមួយដែលបង្ហាញថាលោកអ្នកមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ចំណែកការញ៉ាំអ្វីលែងដឹងរសជាតិជាសញ្ញាមួយដែលបង្ហាញថាលោកអ្នកមានបញ្ហាបំពងកធ្ងន់ធ្ងរ ហើយអ្នកដែលមានបញ្ហាធ្ងន់ធ្ងរទាំង ២នេះព្រមគ្នាក្នុងអំឡុងពេលរីករាលដាលនៃមេរោគកូវីដេ ១៩ គឺសុទ្ធតែជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូវីដ
March 24, 2020 - កូវីដ-១៩
ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃច័ន្ទបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួន ២១២ករណី ដែលធ្វើឱ្យចំនួនឆ្លងក្នុងស្រុកកើនឡើងដល់ ១,៥១៨ ហើយចំនួនអ្នកស្លាប់ក៏កើនឡើងដល់ ១៤នាក់ដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបាននិយាយថា ក្នុងចំណោមករណីថ្មីចុងក្រោយ មានអ្នកឆ្លងចំនួន ១២៣ គឺមកពីក្រុមដែលទាក់ទងទៅនឹងការប្រមូលផ្តុំគ្នានៅតាមវិហារ នៅឯវិហារឥស្លាម Sri Petaling នៅកូឡាឡាំពួរ។ ករណីដែលទាក់ទងទៅនឹងក្រុមប្រមូលផ្តុំសាសនាទាំងចាស់ថ្មីមានចំនួន ៩៧០ ឬ ៦២% នៃករណីសរុបនៅក្នុងប្រទេស។ វាទាក់ទងនឹងព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ដែលមានមនុស្សចូលរួមចំនួន ១៦,០០០នាក់។ វាក៏បានបណ្តាលឱ្យមានការឆ្លងនៅក្នុងប្រទេសជិតខាងរួមមានព្រុយណេ សិង្ហបុរី និងកម្ពុជា ផងដែរ៕ អត្ថបទ៖ លីដា
March 24, 2020









