autoadmin
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Facebook បានប្រកាសនៅក្នុងប្លុកមួយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានហាមឃាត់ការផ្សាយពាណិជ្ជកម្ម សម្រាប់ជែលលាងដៃ ទឹកបាញ់សម្លាប់មេរោគ និងឧបករណ៍ធ្វើតេស្តរក COVID-19 នៅលើ Platform របស់ខ្លួន ដែលអ្នកលក់បានឆ្លៀតឱកាសកេងចំណេញលើភាពភ័យខ្លាចរបស់អ្នកទិញ។ គោលការណ៍ថ្មីត្រូវបានអនុវត្តទាំងការផ្សាយពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្មនៅលើទីផ្សារ Facebook ក៏ដូចជាអ្នកប្រើប្រាស់ ដែលព្យាយាមលក់ផលិតផលបែបនេះ តាមរយៈការបង្ហោះសារនៅលើហ្វេសប៊ុក ឬ Instagram ។ ការផ្លាស់ប្តូរនេះបានកើតឡើងជិត 2សប្តាហ៍ បន្ទាប់ពីហ្វេសប៊ុកបាននិយាយថា ខ្លួននឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មម៉ាស់ពេទ្យ ចំពេលអ្នកទិញមួយចំនួនសម្រុកគ្នាទិញយ៉ាងច្រើន ដែលនាំឱ្យមានការខ្វះខាតជាសកល ហើយសូម្បីពេទ្យផ្ទាល់ក៏គ្មានអ្វីប្រើប្រាស់។ ទោះយ៉ាងណាការផ្សាយពាណិជ្ជកម្មម៉ាស់ នៅតែត្រូវបានលេចឡើងនៅសប្តាហ៍នេះ ខណៈដែលក្រុមហ៊ុនពិបាកនឹងទប់ស្កាត់ពួកគេ។ ទោះបីជាមានការហាមឃាត់ក៏ដោយក៏ប្រជាជនបានទិញ និងលក់ម៉ាស់យ៉ាងច្រើននៅក្នុង Facebook

    March 21, 2020
  • អន្តរជាតិ

    ជាង ៧០% នៃមរណភាពរបស់អ្នកឆ្លងវីរុស COVID-19 នៅប្រទេសអ៉ីតាលីគឺជាបុរស ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រនៅទីនោះបានសារភាពថា ពួកគេមានភាពស្មុគស្មាញមិនអាចឆ្លើយតបបានទេ អំពីមូលហេុតនៃភាពខុសគ្នារវាងស្ត្រីនិងបុរស។ ជាក់ស្ដែងសព្វថ្ងៃនៅអ៉ីតាលីមានការស្លាប់ច្រើនជាង ៣,៤០០នាក់ ដែលវ៉ាដាច់ចំនួនស្លាប់នៅប្រទេសចិនទៅទៀត ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការស្លាប់របស់ស្ត្រីមានតិចជាង ១,០០០នាក់ ប៉ុណ្ណោះ។ តើនេះជាមូលហេតុអ្វី? ការពិតទៅតាំងពីមានការផ្ទុះឡើង យើងអាចឃើញថាភាគច្រើននៃអ្នកឆ្លងសុទ្ធតែជាបុរស ហើយមានរហូតដល់ទៅជាង ៦០% នៃចំនួនឆ្លងសរុបដែលបានបញ្ជាក់ នេះបើយោងតាមភ្នាក់ងារស្រាវជ្រាវសុខភាពសាធារណៈរបស់ប្រទេសអ៉ីតាលី។ បើតាមការវិភាគមុនៗក៏បានរកឃើញដែរថា ការស្លាប់របស់បុរសមានរហូតដល់ទៅ ៨០% ខណៈស្ត្រីមានតែ ២០% បន្ដែក្រោយមកទៀតវាបានផ្លាស់ប្ដូរភាគរយតិចតួច។ ប្រទេសចិនក៏បានរាយការណ៍ដែលថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់របស់ពួកគេគឺមាន ២ ក្នុងចំណោម ៣ ជាបុរស។ អ្នកវិទ្យាសាស្ត្របាននិយាយថា

    March 21, 2020
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានស្នើសុំឲ្យប្រជាពលរដ្ឋខ្លួនកុំចេញពីផ្ទះ ដើម្បីកាត់់បន្ថយការរីករាលដាលនៃមេរោគកូវីដ ១៩។ សេចក្តីស្នើសុំនេះត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលថៃគឺលោក Narumon Pinyosinwat ហើយពលរដ្ឋថៃដែលគួរតែអនុវត្តតាមការស្នើសុំមួយនេះឲ្យខ្ជាប់ខ្ជួននោះគឺក្រុមពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងបាងកក និងខេត្តដែលនៅជុំវិញក្រុងមួយនេះតែម្តង ដ្បិតតំបន់ទាំងនេះសុទ្ធតែជាតំបន់មានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគ។ យ៉ាងណាក្តី បើតាមលោក Narumon Pinyosinwat បានបញ្ជាក់ថា ដើម្បីអនុវត្តវិធានការខាងលើនេះឲ្យមានប្រសិទ្ធភាពគឺទាមទាឲ្យមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរដូចជាពួកគាត់ត្រូវចេះពិចារណាថា តើការចេញក្រៅរបស់ពួកគាត់នោះវាចាំបាច់ដែរឬទេ ប្រសិនបើចាំបាច់ត្រូវចេញទៅរកលុយក៏ត្រូវតែកំណត់ម៉ោងចេញនិងត្រលប់មកវិញឲ្យបានច្បាស់លាស់ដែរ ហើយបើក្នុងករណីចេញក្រៅផ្ទះគ្រាន់តែជាលក្ខណៈកំសាន្តនោះសូមកុំចេញអី។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃមានចំនួនអ្នកឆ្លងមេរោគកូវីដសរុបចំនួន ៣២២ ករណី ស្លាប់ ១ករណី ហើយអ្វីដែលជាក្តីកង្វល់ខ្លាំងនោះគឺថៃមានករណីចម្លងមេរោគក្នុងចំណោមប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលកក្តានេះត្រូវបានអាជ្ញាធរសុខាភិបាលថៃព្យាករណ៍ថា នឹងជម្រុញឲ្យតួលេខអ្នកឆ្លងបន្តកើនឡើងទៀតយ៉ាងឆាប់រហ័សប្រសិនបើគ្មានវិធានការទប់ស្កាត់នោះទេ៕ អត្ថបទ៖ភក្តី

    March 21, 2020
  • កូវីដ-១៩

    ប្រទេសថៃបានរាយការណ៍ពីការកើនឡើងខ្ពស់បំផុតនៃការឆ្លងវីរុស COVID-19 ប្រចាំថ្ងៃរបស់ខ្លួននាថ្ងៃសៅរ៍នេះ ដោយមានករណីថ្មីចំនួន ៨៩ ដែលនាំឱ្យករណីសរុបកើនឡើងដល់ ៤១១ករណី។ លោក Taweesin Wisanuyothin អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈបានថ្លែងថា ករណីថ្មីគឺទាក់ទងនឹងការឆ្លងមុនៗចេញពីកន្លែងប្រកួតប្រដាល់ កន្លែងកម្សាន្ត និងការជួបជុំសាសនានៅប្រទេសម៉ាឡេស៊ីជិតខាង។ ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះ មានអ្នកជំងឺ ៣៦៦នាក់ កំពុងត្រូវបានព្យាបាល ខណៈ ៤៤នាក់ បានជាសះស្បើយឡើងវិញ។ យ៉ាងណាមិញទោះបីប្រទេសថៃមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសនេះមានករណីស្លាប់តែមួយប៉ុណ្ណោះ។ នៅក្នុងករណីដែលប្រទេសនេះមានការឆ្លងកាន់តែខ្ពស់ឡើង វានឹងតម្រូវឱ្យប្រទេសទាំងមូលបិទទ្វារទាំងស្រុង៕ អត្ថបទ៖ លីដា

    March 21, 2020
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២គ្រាប់ ដែលទំនងជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី នាថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។ ការបាញ់បង្ហោះនេះត្រូវបានកូរ៉េខាងត្បូងហៅថា ជាសកម្មភាពមិនសមរម្យបំផុត ខណៈពិភពលោកកំពុងមមាញឹកជាមួយការរីករាលដាលនៃវីរុសកូរ៉ូណា។ មីស៊ីលដែលគេសង្ស័យត្រូវបានគេបាញ់ប្រហែលម៉ោង ៦ និង ៤៥ នាទីព្រឹក ដល់ ៦ និង ៥០ នាទីព្រឹក (KST) ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ ពីជុំវិញសុនឆុន ខេត្តព្យុងយ៉ាងភាគខាងជើង នេះបើយោងតាមសម្ដីអគ្គសេនាធិការរួម (JCS) របស់កូរ៉េខាងត្បូង។ ហើយសុនឆុននេះដែរ គឺស្ថិតនៅខាងលើទីក្រុងព្យុងយ៉ាង នៅជិតជ្រុងពាយព្យនៃឧបទ្វីបកូរ៉េ៕ អត្ថបទ៖ លីដា

    March 21, 2020
  • កូវីដ-១៩

    ចិន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសចិនបានអះអាងថា មានរយៈពេល ៣ថ្ងៃហើយ ដែលចិនគ្មានករណីចម្លងមេរោគកូវីដ ១៩ ថ្មីក្នុងចំណោមប្រជាពលរដ្ឋចិននៅតាមសហគមន៍ទាល់តែសោះ រួមទាំងនៅក្នុងក្រុងវូហាន និងខេត្តហ៊ូប៊ីទៀតផង។ រយៈពេល ៣ថ្ងៃជាប់គ្នាដែលចិនគ្មានការចម្លងមេរោគថ្មីគឺជាភស្តុតាំងមួយបង្ហាញថា ចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគមរណៈមួយនេះ។ យ៉ាងណាក្តីអាជ្ញាធរចិនបានបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃនេះ មានករណីអ្នកឆ្លងមេរោគពីក្រៅប្រទេសចូលមកក្នុងចិនវិញចំនួន ២៦៩ ករណីផងដែរ ដោយជនរងគ្រោះទាំងនោះសុទ្ធតែជាអ្នកដំណើរមកពីប្រទេសផ្សេងៗ ដែលត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ខណៈពេលដែលពួកគេបានមកដល់ទឹកដីចិនភ្លាម។ ​ស្ថានភាពទូទៅនៃមេរោគកូវីដ ១៩ ក្នុងប្រទេសចិនហាក់មានភាពល្អប្រសើរច្រើនឡើងៗ ដោយអាជ្ញាធរចិនថែមទាំងបានបើកក្រុងវូហាន និងខេត្តហ៊ូប៊ីឲ្យដំណើរការជាធម្មតាវិញទៀតផងកាលពីពេលថ្មីៗនេះ។ សម្រាប់បច្ចុប្បន្នភាពនៃមេរោគកូវីដ ១៩ នៅជុំវិញពិភពលោកវិញគឺគិតមកត្រឹមពេលនេះចំនួនអ្នកឆ្លងសរុបបានកើនដល់ ២៧៦ ១៧០ ករណី ស្លាប់

    March 21, 2020
  • អន្តរជាតិ

    ថៃ៖ ជនជាតិថៃ ២នាក់ ត្រូវបានចាប់ចាប់ខ្លួនកាលពីថ្ងៃសុក្រ នៅក្នុងស្រុក Khok Sung របស់ប្រទេសថៃ ដោយសារបានរត់ពន្ធម៉ាស់ចំនួន ៦០,០០០ ចេញពីប្រទេសកម្ពុជា។ ក្នុងនោះរួមមានប្រអប់ម៉ាស់ចំនួន ២៥០ ដែលផ្ទុកម៉ាសចំនួន ២,៥០០ ក្រោមឈ្មោះម៉ាក Dami Mask, ប្រអប់ចំនួន ១៨០ ផ្ទុកម៉ាស់ចំនួន ៩,០០០ ក្រោមឈ្មោះម៉ាក Kenko, ប្រអប់ចំនួន ២៥០ មានម៉ាស់ ១២,៥០០ ក្រោមឈ្មោះម៉ាក Eco Fresh និងប្រអប់ចំនួន ៦២០ មានម៉ាស់ចំនួន

    March 21, 2020
  • កូវីដ-១៩

    ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសអ៉ីតាលីបានកើនឡើងយ៉ាងខ្លាំង ដោយមានអ្នកស្លាប់ថ្មីចំនួន ៦២៧នាក់ ត្រូវបានកត់ត្រាត្រឹមរយៈពេលពេញមួយយប់។ ការកើនឡើងនេះគឺជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីវីរុសនេះ បានលេចមុខនៅក្នុងប្រទេសកាលពីជាងមួយខែមុន។ ការកើនឡើងនៃការស្លាប់ដោយសារវីរុសរវាងថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ គឺមានការកើនឡើងជាង ១៨% ដែលនាំឱ្យចំនួនអ្នកស្លាប់នៅទីនោះ កើនដល់ ៤,០៣២នាក់។ ករណីស្លាប់ច្រើនរបស់អ៉ីតាលីធ្លាប់ត្រូវបានកត់ត្រាកាលពីថ្ងៃពុធម្ដងដែរ នៅពេលដែលមានអ្នកស្លាប់ថ្មីចំនួន ៤៧៥នាក់ ហើយមួយថ្ងៃក្រោយមក អ៉ីតាលីបានវ៉ាដាច់ចិនដីគោកក្នុងនាមជាប្រទេស ដែលមានអ្នកស្លាប់ដោយសារវីរុសដ៏សាហាវមួយនេះច្រើនបំផុត។ គិតត្រឹមថ្ងៃសុក្រប្រទេសអ៉ីតាលីមានករណី COVID-19 ចំនួនជាង ៤៧,០០០ករណី ដែលជិត ៣,០០០ករណី កំពុងមានស្ថានភាពធ្ងន់ធ្ងរ៕ អត្ថបទ៖ លីដា

    March 21, 2020
  • អន្តរជាតិ

    វីដេអូមួយបង្ហាញពីទិដ្ឋភាពមន្ទីរពេទ្យក្នុងទីក្រុង Bergamo នៃប្រទេសអ៉ីតាលី ដែលទីនោះកំពុងទទួលអ្នកជំងឺវីរុស COVID-19។ វីដេអូបានបង្ហាញពីគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលបានព្យាយាមប្រយុទ្ធយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះ។ វាត្រូវបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយទូរទស្សន៍ Sky News ចេញពីមន្ទីរពេទ្យ Papa Giovanni XXIII ដែលបន្ទប់នៅសល់របស់អគារត្រូវបានគេប្ដូរទៅជាបន្ទប់ ICU ។ យោងតាមទិន្នន័យដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Corriere Della Sera បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រ មានមនុស្ស ៤,៦៤៥នាក់ មកពីទីក្រុង Bergamo បានធ្វើតេស្តវិជ្ជមានជាមួយវីរុស។ ចំណែកចំនួនពិតប្រាកដនៃការស្លាប់នៅ Bergamo មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

    March 21, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ដើម្បីទប់ស្កាត់ការរីករាលដាល់នៃមេរោគ Covid-19 ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរម៉ាឡេស៊ីបានដាក់ចេញនូវគោលការណ៍ថ្មីមួយគឺធ្វើការផាកពិន័យជាប្រាក់ ឬចាប់ដាក់គុក ឬអនុវត្តទាំងពីរតែម្តង (ពិន័យជាប្រាក់ផងជាប់គុកផង) ចំពោះជនណាដែលមិនធ្វើតាមការណែនាំរបស់អាជ្ញាធរក្នុងអំឡុងពេលត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា សម្រាប់អ្នកដែលត្រូវបានគេសង្ស័យថាអាចនឹងឆ្លងមេរោគ Covid-19 គឺត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ ១៤ថ្ងៃ ហើយក្នុងអំឡុងរយៈពេលនេះ ពួកគាត់មិនអាចប៉ះពាល់ជាមួយអ្នកណាម្នាក់បានឡើយ (ក្រៅពីក្រុមគ្រូពេទ្យជំនាញ) និងមិនអាចចេញពីកន្លែងសម្រាប់ឃុំខ្លួននោះឡើយ បើគ្មានការអនុញ្ញាត។ ដើម្បីអនុវត្តវិធានការនេះឲ្យកាន់តែមានប្រសិទ្ធភាព អាជ្ញារម៉ាឡេស៊ីបានកំណត់ថា អ្នកណាដែលហ៊ានដើរចេញពីកន្លែងឃុំខ្លួន ១៤ថ្ងៃ នឹងត្រូវជាប់គុក ២ឆ្នាំ ឬពិន័យជាប្រាក់ ២០០ RM (៤៦ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃហើយគុណនឹងចំនួនថ្ងៃសរុប ដែលពួកគាត់បានគេចចេញពីកន្លែងឃុំខ្លួននោះ។ ប្រសិនបើត្រូវពិន័យម្តងហើយ

    March 21, 2020