autoadmin
  • អន្តរជាតិ

    ការប្រមូលផ្ដុំអ្នកធ្វើធម្មយាត្រាជនជាតិមូស្លីម ដែលកំពុងទាក់ទាញមនុស្សរាប់ពាន់នាក់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ពេលនេះត្រូវបានបញ្ឈប់ ដោយសារមានការភ័យខ្លាចថាវាអាចធ្វើឱ្យមានការឆ្លងរាលដាលពីវីរុសកូវីដ១៩។ អស់រយៈពេលជាច្រើនថ្ងៃ អាជ្ញាធរបានព្យាយាមបញ្ចុះបញ្ចូលក្រុម Ijtima Asia ដែលជាផ្នែកមួយនៃចលនា Tablighi Jamaat ដែលគ្រោងធ្វើព្រឹត្តិការណ៍របស់ខ្លួននៅ Gowa នៅជិតទីក្រុង Makassar ក្នុងខេត្ត Sulawesi ខាងត្បូង បន្ទាប់ពីព្រឹត្តិការណ៍ស្រដៀងគ្នានេះនៅឯប្រទេសម៉ាឡេស៊ី បាននាំឱ្យមានមនុស្សរាប់រយនាក់បានឆ្លងវីរុសកូវីដ១៩។ ប្រមុខនៃរដ្ឋភាពនៅ Gowa លោក Adnan Purichta Ichsan បានផ្សព្វផ្សាយលើបណ្តាញសង្គមកាលពីរាត្រីថ្ងៃពុធថា៖“Alhamdulillah ទីបំផុត Ijtima បានយល់ព្រមពន្យារពេល/លុបចោល”។ លោកបានបន្ថែមថា អ្នកដែលបានធ្វើដំណើរមកដល់រួចហើយនោះនឹងត្រូវនៅដាច់ដោយឡែក អំឡុងពេលពួកគេរៀបចំចាកចេញពី Gowa។

    March 19, 2020
  • កូវីដ-១៩

    ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួនបានរកឃើញករណីថ្មីចំនួន ៦០ នៃអ្នកឆ្លងវីរុសកូវីដ១៩ ដែលវាជាចំនួនហក់ឡើងខ្ពស់បំផុតរបស់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Suwannachai Wattanayingcharoenchai ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា ភាគច្រើននៃអ្នកឆ្លងគឺមាន ៤៣នាក់ គឺជាអ្នកដែលជិតស្និទ្ធនឹងអ្នកដែលបានឆ្លងមុនៗ ខណៈដែល ១៧នាក់ផ្សេងទៀត គឺជាអ្នកធ្វើដំណើរពីបរទេស ឬឆ្លងដោយមិនស្គាល់ប្រភព។ ព័ត៌មាននេះបានកើតឡើងស្របពេលដែលប្រទេសថៃ ឈានដល់ការប្រកាសអំពីការរីករាលដាលនៃជំងឺរាតត្បាតក្នុង “កម្រិតទី៣” ដែលអាចមើលឃើញថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍រឹតត្បិតបន្ថែមទៀត ដូចជាការហាមឃាត់ការធ្វើដំណើរ និងការបិទអាជីវកម្មយ៉ាងទូលំទូលាយ។ ចំនួនសរុបនៃការឆ្លងដែលបានបញ្ជាក់ឥឡូវនេះមានចំនួន ២៧២ ករណី៕ អត្ថបទ៖ លីដា

    March 19, 2020
  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុនបានសម្រេសថា ការមកដល់របស់អ្នកទេសចរមកពីបណ្តាប្រទេសនៅអ៉ឺរ៉ុប អ៉ីរ៉ង់ និងអេហ្ស៊ីប នឹងត្រូវស្នើសុំឱ្យនៅដាច់ដោយឡែកខ្លួនឯងរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍នេះទៅ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩។ រដ្ឋាភិបាលនិយាយថា ប្រជាជនដែលមកពីប្រទេសចំនួន ៣៨ រួមទាំងប្រទេសជាសមាជិកទាំង ២៧ របស់សហគមន៍អ៉ឺរ៉ុប នឹងត្រូវបានស្នើសុំឱ្យនៅផ្តាច់ខ្លួនរយៈពេល ២សប្តាហ៍ នៅទីតាំងដែលបានកំណត់ ដូចជាផ្ទះ និងសណ្ឋាគារ។ ពួកគេក៏នឹងត្រូវបានស្នើសុំឱ្យឈប់ប្រើការដឹកជញ្ជូនសាធារណៈផងដែរ។ វិធានការណ៍ថ្មីនេះនឹងមានប្រសិទ្ធិភាពរហូតដល់ចុងខែមេសា៕ អត្ថបទ៖ លីដា

    March 19, 2020
  • អន្តរជាតិ

    ចិន៖ យ៉ាងតិចណាស់មានអ្នកការសែតអាមេរិកចំនួន ១៣ នាក់នឹងត្រូវបង្ខំឲ្យចាកចេញពីប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ  នេះបើយោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន Shanghaiist។ ប្រភពដដែលនេះបានបន្តថា ការបណ្តេញអ្នកការសែតអាមេរិកចេញនេះ ត្រូវបានធ្វើឡើងមុនសុពលភាពសម្រាប់ធ្វើការងារក្នុងប្រទេសចិនរបស់ពួកគាត់ត្រូវបញ្ចប់ ដោយអ្នកការសែតទាំង ១៣នាក់នោះ ត្រូវមានសិទ្ធធ្វើការងារនៅក្នុងប្រទេសចិនរហូតដល់ចុងឆ្នាំ ២០២០ ឯណោះ។ អ្នកការសែតទាំង ១៣រូបនេះគឺជាបុគ្គលិករបស់ស្ថាប័នសារព័ត៌មានធំៗចំនួន ៣របស់អាមេរិកមានដូចជា The New York Times, the Wall Street Journal និង the Washington Post។ ការសម្រេចរបស់ទីក្រុងប៉េកាំងក្នុងពេលនេះត្រូវបានគេមើលឃើញថា គឺដើម្បីសងសឹងនឹងអាមេរិកដែលបានរឹតបន្ដឹងលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនចំនួន ៥ នៅទឹកដីអាមេរិក រហូតដល់មានបុគ្គលិកចិនចំនួ​ន

    March 19, 2020
  • អន្តរជាតិ

    ប្រទេសអ៉ីរ៉ង់បានចេញសេចក្តីព្រមានធ្ងន់ៗរបស់ខ្លួនកាលពីថ្ងៃអង្គារ អំពីការឆ្លងវីរុស កូវីដ-១៩ ដែលកំពុងឆ្លងរាលដាលពេញប្រទេស ដោយបានលើកឡើងថា «មនុស្សរាប់លាននាក់» អាចនឹងស្លាប់នៅក្នុងសាធារណរដ្ឋអ៉ីស្លាមមួយនេះ ប្រសិនបើប្រជាជនបន្តធ្វើដំណើរ និងមិនអើពើនឹងការណែនាំសុខភាព។ អ្នកកាសែតទូរទស្សន៍រដ្ឋម្នាក់ដែលមានមុខងារជាវេជ្ជបណ្ឌិតផងដែរនោះ បានផ្តល់ការព្រមាននេះត្រឹមប៉ុន្មានម៉ោង បន្ទាប់ពីក្រុមនិកាយស៊ីអ៉ីត (Shiite) នៅយប់ថ្ងៃច័ន្ទ បានទៅកាន់ទីធ្លានៃទីសក្ការៈបូជាធំៗចំនួន២ ដើម្បីធ្វើការបួងសួងពីខាងក្រៅ ទាំងដែលទីសក្ការៈទាំងនោះត្រូវបានបិទទ្វារក៏ដោយ។ គិតមកទល់ពេលនេះ ប្រហែលជា ៩នាក់ ក្នុងចំណោម ១០នាក់ នៅក្នុងចំណោមករណីដែលបានបញ្ជាក់ចំនួន ១៨,០០០ នៅមជ្ឈឹមបូព៌ាគឺមកពីប្រទេសអ៉ីរ៉ង់ ដែលដំបូងឡើយអាជ្ញាធរបានបដិសេធ ចំពោះហានិភ័យនៃការផ្ទុះឡើង។ ពេលនេះក្រុមមន្រ្តីអ៉ីរ៉ង់បានអនុវត្តការត្រួតពិនិត្យថ្មីៗ សម្រាប់ប្រជាជនដែលព្យាយាមចាកចេញពីទីក្រុងធំៗ មុនថ្ងៃចូលឆ្នាំថ្មី Nowruz ដែលនឹងមកដល់នៅថ្ងៃសុក្រនេះ ប៉ុន្តែបានស្ទាក់ស្ទើរក្នុងការចាត់វិធានការធ្វើចត្តាឡីស័កនៅឡើយ។ ជុំវិញការព្រួយបារម្ភចំពោះ

    March 19, 2020
  • អន្តរជាតិ

    ចក្រភពអង់គ្លេស៖ ក្រោយវិបត្តិនៃការរាតត្បាតមេរោគកូវីដ ១៩ នៅក្នុងប្រទេសចិនបានល្អប្រសើរជាងមុនច្រើន ឥលូវនេះពិភពលោកទាំងមូលកំពុងដាក់ការចាប់អារម្មណ៍ខ្លាំងចំពោះតំបន់អឺរ៉ុបវិញម្តង ដ្បិតតួលេខអ្នកឆ្លងមេរោគនៅក្នុងតំបន់នេះហាក់កើនឡើងយ៉ាងឆាប់រហ័ស។ ជាក់ស្តែងនៅអ៊ីតាលីមានចំនួនអ្នកឆ្លងរហូតដល់ ៣៥ ៧១៣ ករណី នៅអេស្ប៉ាញមាន ១៤ ៧៦០ ករណី ខណៈនៅអាឡឺម៉ង់វិញអ្នកឆ្លងមានចំនួន ១២ ៣២៧ ករណីផងដែរ។ ស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភពីការចម្លងមេរោគកូវីដ ១៩ នោះ ស្រាប់តែមានដំណឹងហួសចិត្តមួយត្រូវចុះផ្សាយតាមបណ្តាញសារព័ត៌មានអនឡាញដោយបញ្ជាក់ថា ការប្រគុំតន្ត្រីធំមួយដែលមានអ្នកចូលរួមទស្សនាប្រមាណជា ៥​ ០០០ នាក់ត្រូវរៀបចំឡើងយ៉ាងរីករាយនៅឯតំបន់ Motorpoint Arena ក្រុង Cardiff ប្រទេសវែល នៃចក្រភពអង់គ្លេសទៅវិញកាលពីយប់ម្សិលមិញនេះ។ សាធារណៈជនកំពុងចោទសួរថា ប្រជាពលរដ្ឋវេលមិនខ្លាចការចម្លងមេរោគកូវីដ

    March 19, 2020
  • អន្តរជាតិ

    ដាណឺម៉ាក៖  ដើម្បីឆ្លើយតបនឹងភាពចលាចលក្នុងការទិញទឹកលាងដៃក្នុងអំឡុងពេលនៃការរាតត្បាតមេរោគកូវីដ ១៩  ផ្សារទំនើបមួយកន្លែងនៅក្នុងប្រទេសដាណឺម៉ាកបានដាក់ចេញនូវវិធានការគ្រប់តម្លៃដ៏ឆ្លាតវ័យមួយដោយផ្សារនឹងគិតថ្លៃច្រើនទ្វេដងសម្រាប់អ្នក ដែលទិញទឹកលាងដៃក្នុងបរិមាណច្រើន។ បើតាមសេចក្តីប្រកាសរបស់ផ្សារទំនើបខាងលើបានបញ្ជាក់ថា ទឹកលាងដៃមួយដបមានតម្លៃត្រឹមតែ ៥,៨០ ដុល្លារអាមេរិកប៉ុណ្ណោះ តែបើទិញទឹកលាងដៃចំនួន ២ដបនោះតម្លៃសរុបនឹងកើនដល់ ១៤៦ ដុល្លារអាមេរិក។ អ្នកទិញទឹកលាងដៃកាន់តែច្រើនតម្លៃនឹងកាន់តែឡើងខ្ពស់ទៅតាមនោះដែរ។ វិធានការនេះត្រូវដាក់ចេញដើម្បីធានាឲ្យប្រជាពលរដ្ឋម្នាក់ៗមានឱកាសស្មើគ្នាក្នុងការទិញទឹកលាងដៃយកទៅប្រើប្រាស់។ ក្រៅតែពីអនុវត្តវិធានការខាងលើផ្សារទំនើបដដែលនេះក៏បានដាក់ចេញនូវការវិធានការជាច្រើនបន្ថែមទៀតដូចជា៖ -ស្នើឲ្យអតិថិជនទាំងអស់ត្រូវរក្សាគម្លាតឲ្យនៅឆ្ងាយៗពីគ្នាពេលមកទិញឥវ៉ាន់ -ស្នើឲ្យអតិថិជនមកតែម្នាក់ឯងបានហើយកុំនាំសមាជិកគ្រួសារមកតាមអី ដើម្បីកុំឲ្យមានមនុស្សច្រើនកកកុញ -មុនចូលផ្សារត្រូវលាងដៃ និងពាក់ស្រោមដៃពេលដើរទិញឥវ៉ាន់៕ A supermarket in Denmark got tired of people hoarding hand sanitizer, so came

    March 19, 2020
  • អន្តរជាតិ

    វ៉ាស៊ីនតោន៖ សមាជិកសភាចំនួន២រូប គឺលោក Mario Diaz-Balart មកពីបក្សសាធារណរដ្ឋ និងលោក Ben McAdams មកពីបក្សប្រជាធិបតេយ្យ បានធ្វើតេស្តរកឃើញថាឆ្លងវីរុសកូវីដ១៩ នៅក្នុងពេលតែមួយ ដែលបណ្តាលឱ្យសមាជិកដទៃទៀត ប្រឈមនឹងការដាក់នៅដាច់ដោយឡែក និងបានធ្វើឱ្យមានសំណួរឡើងថា តើនឹងមានករណីច្រើនទៀតនៅ Capitol Hill ឬយ៉ាងណា។ លោក Mario Diaz-Balart អាយុ ៥៨ឆ្នាំ ជាអ្នកតំណាងរាស្ត្រឱ្យរដ្ឋផ្លរីដា បានប្រកាសនៅថ្ងៃពុធនេះថា គាត់បានធ្វើតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩ និងបានក្លាយជាសមាជិក ១ ក្នុងចំណោម ២ ដំបូងគេរបស់សភា ដែលបានឆ្លងវីរុសដែលបានរីករាលដាលយ៉ាងឆាប់រហ័សនេះ។ បន្តិចក្រោយមកលោក

    March 19, 2020
  • អន្តរជាតិ

    ថៃ៖ ព្រះនាងម្ចាស់របស់ប្រទេសថៃគឺព្រះនាង Ubol Ratana បានអញ្ជើញជាអតិបតីដ៏ខ្ពស់ខ្ពស់នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតរាប់ពាន់នាក់ ខណៈអ្នកចូលរួមក្នុងកម្មពិធីទាំងអស់សុទ្ធតែបានពាក់ម៉ាស់ ដើម្បីការពារខ្លួនពីការចម្លងមេរោគ Covid-19។ ពិធីចែកសញ្ញាបត្រនេះត្រូវបានរៀបចំឡើងសម្រាប់និស្សិតនៅក្នុងសាលកវិទ្យាល័យ Chalermkarnchana ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Nonthaburi ដែលជាក្រុងធំលំដាប់ទី ២នៅក្នុងប្រទេសថៃ។ នៅក្នុងពិធីចែកសញ្ញាបត្រនោះគេបានប្រទះឃើញព្រះនាងម្ចាស់ Ubol Ratana ថែមទាំងបានពាក់ស្រោមព្រះហស្តទៀតផង ដើម្បីកាត់បន្ថយកម្រិតនៃការចម្លងមេរោគឲ្យទាបបំផុតផងដែរ។ សូមបញ្ជាក់ថា ព្រះនាងម្ចាស់ Ubol Ratana គឺព្រះរាមរបស់មហាក្សត្រថៃគឺព្រះអង្គ Vajiralongkorn ។ គិតមកទល់នឹងពេលនេះថៃមានករណីអ្នកឆ្លងមេរោគ Covid-19 សរុបចំនួន ២១២ ករណី និងស្លាប់ ១ករណីផងដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពទាំងស្រុងនៅឯកម្មពិធីចែកសញ្ញាបត្រ

    March 19, 2020
  • កូវីដ-១៩

    ចិនដីគោកបានរាយការណ៍ថា ពួកគេគ្មានករណីឆ្លងថ្មីនៃវីរុស កូវីដ១៩ ជាលើកដំបូងបំផុត ចាប់តាំងពីប្រទេសនេះមានការផ្ទុះឡើងដំបូង។ គណៈកម្មាធិការសុខភាពជាតិបាននិយាយថា វាក៏ជាលើកទី១ ផងដែរ ដែលនៅខេត្តហ៊ូប៉ី ដែលជាកន្លែងដែលវីរុសបានលេចចេញមកដំបូង មិនមានការកត់ត្រាករណីថ្មីណាមួយ ទាំងក្នុងស្រុក និងពីបរទេស។ ប៉ុន្តែនៅទូទាំងប្រទេសមានការឆ្លងថ្មីចំនួន ៣៤ ដែលពួកគេទាំងអស់សុទ្ធតែមកពីបរទេស។ ចំនួនអ្នកស្លាប់ថ្មីបានធ្លាក់ចុះដល់ ១ខ្ទង់ ដោយរបាយការណ៍ថ្មីបង្ហាញថា មានអ្នកស្លាប់ថ្មីតែ ៨នាក់ ប៉ុណ្ណោះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបមានដល់ ៣,២៤៥នាក់។ គណៈកម្មាការបាននិយាយថា មានករណីសង្ស័យថ្មីចំនួន ២៣ ខណៈអ្នកឆ្លងសរុបមាន ៨០,៩២៨នាក់។ យ៉ាងណាក៏ដោយប្រទេសចិនពេលនេះ បានព្យាបាលអ្នកជំងឺជាសះស្បើយចំនួន ៧០,៤២០នាក់រួចហើយ ចំណែកអ្នកនៅសល់គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប្រទេសចិនបានបង្ហាះពីការធ្លាក់ចុះនៃចំនួនអ្នកឆ្លង

    March 19, 2020