autoadmin
  • អន្តរជាតិ

    អង់គ្លេស៖ ហាងលក់ទំនិញដែលមានម៉ាកយីហោ Iceland នៅក្នុងតំបន់ Rochdale ក្រុង Manchester ចក្រភពអង់គ្លេសបានប្រកាសថា ហាងខ្លួននឹងមិនទទួលប្រាក់ណា ដែលអតិថិជនបានបៀមនៅក្នុងមាត់ ដាក់នៅក្នុងអាវទ្រនាប់ ឬក្នុងស្បែកជើងឡើយ ព្រោះខ្លាចមានករណីចម្លងមេរោគ Covid-19។ ការប្រកាសនេះបានធ្វើឡើងតាមរយៈការសរសេរសារបង្ហោះតាមបណ្តាញសង្គម Twitter ផ្លូវការរបស់ហាងផ្ទាល់តែម្តង។ បើតាមហាងលក់ទំនិញ Iceland បានឲ្យដឹងថា កន្លងមកពិតជាមែនករណីអតិថិជនខ្លះបានបៀមកាក់ប្រាក់មុននឹងហុចវាមកអោយអ្នកគិតលុយ ហើយចំពោះអតិជនជាស្រ្តីខ្លះវិញបានទុកលុយនៅក្នុងអាវទ្រនាប់របស់ពួកគាត់ពេលមកទិញឥវ៉ាន់ ព្រោះតែពួកគាត់ខ្ជិលកាន់កាបូបដៃតាមខ្លួន ខណៈពួកគាត់ស្លៀកសំលៀកបំពាក់ដែលគ្មានហោប៉ៅសម្រាប់ដាក់លុយ។ ដោយឡែកករណីដាក់លុយនៅក្នុងស្បែកជើងវិញច្រើនតែកើតមានចំពោះក្រុមអ្នកលេងកីឡាដែលពួកគាត់ស្លៀកពាក់ខោងអាវកីឡាគ្មានហោប៉ៅ ហើយត្រូវដាក់លុយនៅក្នុងស្បែកជើងពេលមកទិញឥវ៉ាន់ក្រោយពេលលេងកីឡាចប់ភ្លាម។ យ៉ាងណាក្តី ចាប់ពីពេលនេះទៅហាងលក់ទំនិញ Iceland នឹងមិនទទួលប្រាក់ដែលរក្សាទុកដូចក្នុងលក្ខខណ្ឌទាំង ៣ ខាងលើនេះទេ ដើម្បីការពារការចម្លងមេរោគ Covid-19។

    March 19, 2020
  • កូវីដ-១៩

    ប្រធានអង្គការសុខភាពពិភពលោកនាថ្ងៃពុធ​ ទី១៨ ខែមីនា ឆ្នាំ២០២០ បានហៅវីរុសរាតត្បាតជាសកល កូវីដ-១៩ ថាជា “សត្រូវប្រឆាំងនឹងមនុស្សជាតិ” ដោយសារតែចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោកកើនលើសពី ២០០,០០០នាក់។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកដល់ ៨,០០០នាក់ ហើយស្លាប់ច្រើនជាងគេគឺនៅអ៉ឺរ៉ុប ពិសេសគឺអ៉ីតាលី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្រៅប្រទេសចិនដីគោក។ លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានថា៖ «វីរុសកូរ៉ូណានេះកំពុងបង្ហាញយើងជាមួយនឹងការគំរាមកំហែងដែលមិនធ្លាប់មាន»។ លោកសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់បណ្តាប្រទេសនៅគ្រប់ទីកន្លែង ដើម្បី «រួបរួមគ្នាប្រឆាំងនឹងសត្រូវរួម គឺសត្រូវប្រឆាំងនឹងមនុស្សជាតិ»។ ខណៈពេលនេះអនុតំបន់សាហារ៉ានៅទ្វីបអាហ្វ្រិកក៏បានករណីចំនួន ២៣៣ និងមានមនុស្សស្លាប់ ៤នាក់ ផងដែរ ប៉ុន្តែវាជាការរងផលប៉ះពាល់តិចតួចប៉ុណ្ណ៖។ ប៉ុន្តែយ៉ាងណាលោក Tedros

    March 19, 2020
  • កូវីដ-១៩

    ប្រទេសអ៉ីតាលីនៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីចំនួន ៤៧៥នាក់ ដែលជាចំនួនផ្លូវការផ្លូវការខ្ពស់បំផុតក្នុងមួយថ្ងៃ ខ្ពស់ជាងប្រទេសណាទាំងអស់ ចាប់តាំងពីករណីដំបូងត្រូវបានគេរកឃើញនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន។ ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសអ៉ីតាលីបានកើនឡើងដល់ ២,៩៧៨នាក់ ដែលច្រើនជាងពាក់កណ្តាលនៃករណីទាំងអស់នៅខាងក្រៅប្រទេសចិន ខណៈដែលចំនួននៃការឆ្លងមានចំនួន ៣៥,៧១៣នាក់។ កំណត់ត្រាស្លាប់ច្រើនជាងគេពីមុនគឺ ៣៦៨ ហើយវាក៏ស្ថិតនៅក្នុងប្រទេសអ៉ីតាលីដដែល។ ប្រទេសមានប្រជាជន ៦០ លាននាក់មួយនេះ គិតមកទល់ពេលនេះ មានតួលេខស្លាប់រហូតដល់ទៅ ៣៤.២% នៃចំនួនអ្នកស្លាប់ដោយសារ កូវីដ-១៩ សរុបទាំងអស់នៅទូទាំងពិភពលោក។ ជាមួយនឹងអត្រាមរណភាពនៅតែកើនឡើង ទោះបីជាប្រទេសជាប់សមុទ្រមេឌីទែរ៉ាណេមួយនេះ បានចូលដល់សប្តាហ៍ទី២ ក្រោមការបិទទ្វារយ៉ាងតឹងរឹងក៏ដោយ។ ហើយមន្រ្តីនៅតែជំរុញឱ្យជនជាតិអ៉ីតាលីមានជំនឿ និងរក្សាភាពរឹងមាំ៕ អត្ថបទ៖

    March 19, 2020
  • អន្តរជាតិ

    ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា រដ្ឋាភិបាលនៃប្រទេសថៃបានត្រៀមខ្លួនរួចជាសម្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 ប្រសិនបើការរាតត្បាតនៃមេរោគមួយនេះបានវិវឌ្ឍន៍ទៅមុខមួយកម្រិតទៀត។ បើតាមលោកនាយករដ្ឋមន្ត្រីរូបនេះបានពន្យល់ថា ថៃបានបែងចែកទំហំនៃរាតត្បាតមេរោគ Covid-19 ជា ៣ដំណាក់កាល ដោយដំណាក់កាលទី ៣ ជាកម្រិតរីករាលដាលខ្លាំង បំផុតពោលគឺកម្រិតមានករណីឆ្លងក្នុងចំណោមប្រជាជននៅតាមសហគមន៍យ៉ាងឆាប់រហ័សបំផុត ហើយដំណាក់កាលទី៣នេះ អាចនឹងឈានដល់ការបិទប្រទេសទាំងមូលតែម្តង។ យ៉ាងណាក្តី គិតមកទល់នឹងពេលនេះស្ថានភាពមេរោគ Covid-19 នៅក្នុងប្រទេសថៃ​នៅមិនទាន់ឈានដល់ដំណាក់កាលទី ៣នៅឡើយទេ គឺនៅត្រឹមដំណាក់កាលទី២ប៉ុណ្ណោះ។ លោក ប្រាយុទ្ធ ចាន់អូចា បានរម្លឹកថា កន្លងមករដ្ឋាភិបាលបានអនុវត្តនូវគោលការណ៍ជាច្រើនរួចមកហើយដើម្បីប្រឆាំងនឹងមេរោគ Covid-19 ដូចជាបិទជើងហោះទៅមកជាមួយប្រទេសមួយចំនួន ហាមមិនឲ្យពលរដ្ឋមានការជួបជុំដែលមានមនុស្សច្រើន ស្នើឲ្យក្លឹប

    March 19, 2020
  • កូវីដ-១៩

    អ្នកធ្វើធម្មយាត្រាមូស្លីមរាប់ពាន់នាក់មកពីទូទាំងទ្វីបអាស៊ី បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ទោះបីជាមានការភ័យខ្លាចថា ការជួបជុំរបស់ពួកគេអាចជំរុញការរីករាលដាលនៃវីរុស កូវីដ-១៩ ក៏ដោយ។ នេះគឺទើបតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិការណ៍ស្រដៀងគ្នានេះនៅក្នុងប្រទេសម៉ាឡេស៊ី ដែលបណ្តាលឱ្យមានការឆ្លងជាង ៥០០នាក់។ ប្រភព CNA បានឱ្យដឹងថា ពួកគេនៅតែបន្ដធ្វើព្រឹត្តិការណ៍នោះដដែល ទោះជាអាជ្ញាធរបញ្ចុះបញ្ចូលអ្នករៀបចំឱ្យបញ្ឈប់វាក៏ដោយ។ អ្នករៀបចំកម្មវិធីម្នាក់បានប្រាប់រ៉យទ័រ នៅពេលដែលត្រូវបានគេសួរអំពីហានិភ័យ ដែលអាចមានការឆ្លងវីរុសនៅក្នុងព្រឹត្តិការណ៍នោះថា ពួកគេមិនបានខ្លាចអ្វីនោះទេ ពួកគេកោតក្រែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។ ដោយលោក Mustari Bahranuddin បាននិយាយថា៖«យើងកោតខ្លាចព្រះរបស់យើងជាង។ ដោយសារគ្រប់គ្នាជាមនុស្ស ពួកយើងខ្លាចឈឺ ការស្លាប់។ ប៉ុន្តែវាមានអ្វីមួយច្រើនជាងរាងកាយរបស់យើង នោះគឺវិញ្ញាណរបស់យើង»។ មន្ត្រីប្រចាំតំបន់ម្នាក់ឈ្មោះ Arifuddin

    March 18, 2020
  • កូវីដ-១៩

    អង្គការសុខភាពពិភពលោកកំពុងពិចារណាអំពី “ការប្រុងប្រយ័ត្នពីការឆ្លងតាមខ្យល់” បន្ទាប់ពីការសិក្សាថ្មីមួយបានបង្ហាញថា មេរោគនេះអាចរស់រានមានជីវិតនៅលើអាកាសបានរាប់ម៉ោង។ វេជ្ជបណ្ឌិត Maria Van Kerkhove ប្រធានផ្នែកជំងឺ និងជំងឺឆ្លងពីសត្វ (zoonosis) របស់អង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃបុគ្គលិកសុខាភិបាល ដែលត្រូវចាត់វិធានការបន្ថែមដើម្បីការពារខ្លួន នៅពេលអនុវត្តនីតិវិធីមួយចំនួនលើអ្នកជំងឺដែលឆ្លងកូវីដ-១៩។ អ្នកស្រី Maria Van Kerkhove បាននិយាយថា មនុស្សនៅផ្ទះធម្មតាមិនគួរព្រួយបារម្ភនោះទេ ប៉ុន្តែបុគ្គលិកពេទ្យត្រូវប្រយ័ត្ននៅពេលពួកគេអនុវត្តនីតិវិធី ដូចជាការសុង intubation លើអ្នកជំងឺ ព្រោះពេលនោះបំពង់មួយត្រូវបានដាក់នៅបំពង់ករបស់អ្នកជំងឺ និងផ្លូវដង្ហើមរបស់ពួកគេដើម្បីជួយដកដង្ហើម។ អ្នកស្រី Maria Van Kerkhove បានមានប្រសាសន៍ថា៖ “នៅពេលអ្នកធ្វើនីតិវិធីសង្គ្រោះ aerosol-generating

    March 18, 2020
  • កូវីដ-១៩

    ថៃ៖ ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសថៃបានអះអាងថា ពួកគេបានអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកមេរោគ Covid-19 ក្នុងរយៈពេលខ្លីរួចរាល់ហើយ ខណៈការដាក់ឲ្យប្រើប្រាស់សាកល្បងដំបូងនឹងត្រូវធ្វើឡើងនៅខែក្រោយនេះ។ ឧបករណ៍ថ្មីនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Vidyasirimedhi Institute of Science and Technology (VISTEC) ដែលជាវិទ្យាស្ថានស្រាវជ្រាវឈានមុខគេមួយនៅក្នុងប្រទេសថៃ។ បើតាមលោកសាស្ត្រាចារ្យ Chayasith Uttamapinant តំណាងឲ្យវិទ្យាស្ថានខាងលើនេះបានបញ្ជាក់ថា ឧបករណ៍ថ្មីនេះនឹងអនុញ្ញាតឲ្យគេបានដឹងពីលទ្ធផលក្នុងរយៈពេលចន្លោះពី ៣០ ទៅ ៤៥ នាទីប៉ុណ្ណោះបន្ទាប់ពីធ្វើតេស្តរួច ខណៈឧបរកណ៍ដែលគេកំពុងតែប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះត្រូវការពេលចន្លោះពី ៤ ទៅ ៦ ម៉ោងឯណោះ ទម្រាំតែវាអាចបង្ហាញលទ្ធផល។ លោកសាស្រ្តាចារ្យរូបនេះបានបន្តថា តាមគម្រោងគេនឹងអាចផលិតឧបករណ៍ថ្មីនេះបានក្នុងចំនួន ៤ ០០០

    March 18, 2020
  • កូវីដ-១៩

    រដ្ឋាភិបាលចិននិយាយថា ខ្លួនបានសម្រេចជាផ្លូវការក្នុងការប្រើថ្នាំប្រឆាំងនឹងជំងឺផ្តាសាយដែលបង្កើតដោយជប៉ុន សម្រាប់ការព្យាបាលអ្នកដែលឆ្លងវីរុសកូវីដ១៩។ លោក ចាង ស៊ីនមីន (Zhang Xinmin) ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យាបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារថា ថ្នាំនេះត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការសាកល្បងគ្លីនិក ដោយអង្គការវេជ្ជសាស្ត្រពីរនៅក្នុងប្រទេស។ លោកនាយកបាននិយាយថា ការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Wuhan និង Shenzhen ហើយមានការចូលរួមពីអ្នកជំងឺចំនួនសរុប ៣២០នាក់។ លោកនាយកបាននិយាយថា ការធ្វើតេស្តនៅវូហានបានរកឃើញថា ជាមធ្យមពួកគេប្រើរយៈពេល ២.៥ថ្ងៃ សម្រាប់ឱ្យសីតុណ្ហភាពមកជាធម្មតា ចំពោះអ្នកដែលបានប្រើថ្នាំប្រឆាំងផ្ដាសាយ Avigan ខណៈវាត្រូវចំណាយពេលជាមធ្យម ៤.២ថ្ងៃ សម្រាប់អ្នកដែលមិនបានលេបថ្នាំនេះ។ គាត់បានបន្ថែមទៀតថា អ្នកជំងឺដែលត្រូវបានគេឱ្យថ្នាំអាចបាត់ក្អក ក្នុងរយៈពេលជាមធ្យម ៤ថ្ងៃ បើប្រៀបធៀបទៅនឹងអ្នកដែលមិនត្រូវបានគេឱ្យថ្នាំ ដោយប្រើពេលជិត

    March 18, 2020
  • កូវីដ-១៩

    អូស្រ្តាលី៖ អូស្រ្តាលីបានដាក់ចេញនូវវិធានការតឹងរឹងថ្មីមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល់នៃមេរោគ Covid-19 ដោយអាជ្ញាធរនឹងធ្វើការពិន័យជាប្រាក់ឬចាប់ដាក់គុកតែម្តង ចំពោះប្រជាពលរដ្ឋណាដែលមិនព្រមរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ បន្ទាប់ពីមានការសង្ស័យថាបានឆ្លងនូវមេរោគ Covid-19។ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីបានសម្រេចអនុវត្តគោលការណ៍ថ្មីនេះដោយកំណត់ថា អ្នកដែលមិនព្រមរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ នឹងត្រូវជាប់គុករយៈពេល ១ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៥០ ០០០ ដុល្លារអាមេរិក។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសអូស្រ្តាលីបានបញ្ជាក់ថា អ្នកដែលត្រូវរស់នៅដាច់ដោយឡែក ឬឃុំខ្លួនឯងរយៈពេល ១៤ ថ្ងៃនោះ គឺសំដៅលើក្រុមមនុស្សដែលទើបនឹងមានការទាក់ទងជាមួយនឹងជនរងគ្រោះ (អ្នកឆ្លងមេរោគ Covid-19) និងជាអ្នកដំណើរទើបត្រលប់មកពីប្រទេស កូរ៉ខាងត្បូង​ អ៊ីតាលី អ៊ីរ៉ង់ និងចិនជាដើម។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអូស្ត្រាលីមានករណីអ្នកឆ្លងមេរោគ

    March 18, 2020
  • កូវីដ-១៩

    ប្រទេសថៃបានរាយការណ៍ថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៣៥ករណី នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ដោយនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២១២នាក់។​ លោក Suwannachai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបានប្រាប់សន្និសីទកាសែតថា ករណីនៅថ្ងៃពុធនេះបានកើតឡើង ចែកជា២ក្រុម ដែលមួយទាក់ទងនឹងករណីមុន និងមួយក្រុមទៀតទាក់ទងនឹងការតភ្ជាប់ទៅបរទេស។ លោក Suwannachai បាននិយាយថា ក្រុមទី១ មានចំនួន ២៩ករណី រួមមាន ៤ករណី មកពីកន្លែងកម្សាន្ត និង ១៣នាក់ ចេញពីការប្រកួតប្រដាល់មួយដែលមានមនុស្សច្រើន ហើយទាំងអស់សុទ្ធតែនៅក្នុងទីក្រុងបាងកក ខណៈ ១២ករណី

    March 18, 2020