- autoadmin
- អន្តរជាតិ
ថ្មីៗនេះពិធីករប៉ុស្តិ៍ថៃ One31 ម្នាក់ឈ្មោះ Thema Kanchanapairin បានធ្វើការវាយប្រហារប្រទេសចំនួន ២ ជុំវិញករណីនៃការឆ្លងវីរុស COVID-19 ហើយក្រោយមកក៏ត្រូវទៅសុំទោសមន្ត្រីឡាវ ប៉ុន្តែវាមិនច្បាស់ទេថាសុំទោសនៅប្រទេសឡាវ ឬត្រឹមស្ថានទូតឡាវ។ នៅក្នុងបទបង្ហាញសេចក្តីប្រកាសដំណឹងមួយរបស់ខ្លួន ពិធីករប៉ុស្តិ៍ One31 រូបនេះបាននិយាយថា មានបណ្តាប្រទេសចំនួន ២ មិនមានអ្នកឆ្លងវីរុស COVID-19 នោះទេ រួមមានប្រទេសមីយ៉ាន់ម៉ា និងឡាវ ប៉ុន្តែយ៉ាងណាខ្លួនមិនជឿទេ ព្រោះប្រទេសទាំងនេះគ្មានបច្ចេកវិទ្យា បន្ទប់ពិសោធន៍គ្រប់គ្រាន់ ដើម្បីអាចរកឃើញវីរុសនេះទេ! ដែលសម្ដីនេះបានបង្កជាកំហឹងចំពោះប្រទេសឡាវយ៉ាងខ្លាំង ដោយសារនេះជាការមើលងាយមកលើពួកគេ។ យ៉ាងណាក៏ដោយនៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះ ផេកហ្វេសប៊ុករបស់ប៉ុស្តិ៍ឡាវ
March 20, 2020 - កូវីដ-១៩
មនុស្សជាង ១៣,០០០នាក់ និង ១៧៦នាក់បានស្លាប់ នៅទូទាំងសហរដ្ឋអាមេរិកបានឆ្លងវីរុស COVID-19 នេះបើយោងតាមសាកលវិទ្យាល័យ John Hopkins និងរដ្ឋាភិបាលក្នុងតំបន់។ ចំនួនករណីត្រូវបានគេរំពឹងថា នឹងមានការកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលមនុស្សជាច្រើនកំពុងបានទៅធ្វើតេស្តវីរុសនេះ។ រហូតមកដល់ពេលនេះរដ្ឋវ៉ាស៊ីនតោន និងញូវយ៉កបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត។ យ៉ាងហោចណាស់ ៦៨នាក់ បានស្លាប់នៅវ៉ាស៊ីនតោន និង ២២នាក់នៅញូវយ៉ក។ ឆ្លើយតបទៅនឹងវីរុសនេះ រដ្ឋជាច្រើនបានប្រកាសពីស្ថានភាពអាសន្ន និងបញ្ជាឱ្យបិទសាលារៀន និងធុរកិច្ចទាំងអស់។ រដ្ឋនានាបានលើកទឹកចិត្តប្រជាជនឱ្យអនុវត្តការឃ្លាតឆ្ងាយពីសង្គម និងការធ្វើចត្តាឡីស័កខ្លួនឯង៕ អត្ថបទ៖ លីដា
March 20, 2020 - អន្តរជាតិ
អ៊ីតាលី៖ រដ្ឋាភិបាលនៃប្រទេសអ៊ីតាលីបានសម្រេចដាក់ពង្រាយរថយន្តយោធាជាច្រើនគ្រឿងរួមជាមួយកងទ័ពជាច្រើននាក់ ដើម្បីត្រៀមដឹកសាកសពជនរងគ្រោះដោយមេរោគកូវីដ ១៩ ខណៈចំនួនអ្នកឆ្លងនិងស្លាប់ដោយមេរោគកូវីដ ១៩នៅអ៊ីតាលីបន្តកើនឡើងយ៉ាងគំហុក។ តាមរូបភាពដែលបានចុះផ្សាយតាមបណ្តាញសារព័ត៌មានអេឡិចត្រូនិចបានបង្ហាញថា រថយន្តយោធាទាំងនោះជាប្រភេទរថយន្តទ្រុងធំៗ ដែលគេធ្លាប់ប្រើប្រាស់សម្រាប់ដឹកកងទ័ព ឬសម្ភារៈយោធា ក្នុងពេលចល័តទ័ព ពេលមានសង្គ្រាម ឬពេលមានអាសន្នបន្ទាន់ណាមួយជាដើម។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអ៊ីតាលីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ៤១ ០៣៥ ករណី ស្លាប់ ២ ៤០៥ ករណី ហើយអ៊ីតាលីជាប្រទេសទី ២ បន្ទាប់ពីចិន និងជាប្រទេសទី ១នៅតំបន់អឺរ៉ុប ដែលមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ ច្រើនបំផុត៕ អត្ថបទ៖ ភក្តី
March 20, 2020 - អន្តរជាតិ
ស្ត្រីជនជាតិចិនម្នាក់ត្រូវបានមន្រ្តីប៉ូលីសថៃចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី ទី១៩ ខែមីនា បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថា បានស្តោះទឹកមាត់ម្តងហើយម្តងទៀត នៅក្នុងរថយន្ដក្រុងដែលគាត់បានជិះ ពីទីក្រុងបាងកកទៅសារ៉ាបូរី ហើយបានចាប់ផ្តើមស្តោះទឹកមាត់ម្តងទៀត នៅពេលគាត់ជិះរថភ្លើងទៅទីក្រុងបាងកកវិញ។ ប៉ុន្តែយ៉ាងណាក្រោយមក មន្ត្រីប៉ូលីសបានធ្វើការចាប់ខ្លួនគាត់ភ្លាម ដែលឆ្លើយតបនឹងបណ្តឹងនៅលើបណ្តាញសង្គមដែលថា ស្ដ្រីរូបនេះបានស្ដោះទឹកមានលើមធ្យោបាយធ្វើដំណើរសាធារណៈ។ ស្ត្រីនោះត្រូវបានគេរាយការណ៍ថា បានជិះរថយន្តដើម្បីស្តោះទឹកមាត់នៅកន្លែងផ្សេងៗគ្នា ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកដំណើរដទៃទៀត ចំពេលមានការផ្ទុះឡើងនៃ Covid-19 ។ នៅពេលឡានក្រុងមកដល់ចំណតរថយន្ត មន្ត្រីសុខាភិបាលសាធារណៈព្យាយាមនាំគាត់ទៅធ្វើតេស្តរក Covid-19 តែគាត់ប្រកែក ហើយថាគាត់នឹងស្នាក់នៅតែពីរបីថ្ងៃប៉ុណ្ណោះ ហើយក៏ដើរចេញទៅ។ គាត់ត្រូវបានគេប្រទះឃើញម្តងទៀតនៅលើរថភ្លើងទៅកាន់ទីក្រុងបាងកក ហើយនៅពេលនោះមន្រ្តីបានសម្រេចចិត្តចាប់ខ្លួនគាត់។ ស្ត្រីនោះថែមទាំងរឹងទទឹង ហើយព្យាយាមស្តោះទឹកមាត់ដាក់មន្ត្រីទៀតផង។ បន្ទាប់មកពួកគេបានរុញគាត់ផ្ទប់នឹងដី ហើយបិទមាត់របស់គាត់កុំឱ្យព្យាយាមស្ដោះទៀត។ ស្ត្រីរូបនោះត្រូវគេដាក់ឱ្យនៅដាច់ដោយឡែកកាលពីយប់ម្សិលមិញ ហើយត្រូវបានបញ្ជូនទៅធ្វើតេស្តិ៍
March 20, 2020 - កូវីដ-១៩
រដ្ឋាភិបាលថៃបានរាយការណ៍ពីការឆ្លងវីរុស COVID-19 ថ្មីបន្ថែមចំនួន ៥០ករណី នៅថ្ងៃសុក្រនេះ នាំឱ្យចំនួនសរុបកើនដល់ ៣២២ ដែលភាគច្រើននៅទីក្រុងបាងកក។ លោក Suwannachai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ករណីថ្មីៗនេះបែងចែកជា ២ក្រុម ហើយភាគច្រើនគឺជាអ្នកមានទំនាក់ទំនងជាមួយអ្នកឆ្លងមុនៗ។ ក្រុមទី១នៃករណីថ្មីដែលមានចំនួន ៤១នាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លងមុនៗ ហើយមួយក្រុមផ្សេងទៀត មានអ្នកឆ្លង ៩នាក់ ដែលទាក់ទងនឹងការមកដល់របស់បរទេស និងមានទាក់ទងជាមួយជនបរទេស។ ប្រទេសថៃរហូតដល់ពេលនេះមានកររណីស្លាប់តែ ១ ខណៈមានអ្នកជំងឺចំនួន ៤៣នាក់ បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ រីឯ ២៧៨នាក់ ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ អត្ថបទ៖
March 20, 2020 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានណែនាំបុគ្គលិកពេទ្យដែលប្រឈមមុខនឹងកង្វះម៉ាស់ ឱ្យប្រើកន្សែងរុំ ឬក្រម៉ាបើស្ថិតក្នុងភាពអាសន្នចាំបាច់។ ការណែនាំនេះស្ថិតក្នុងចំណោមអនុសាសន៍ជាបន្តបន្ទាប់ពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) សម្រាប់បុគ្គលិកថែទាំសុខភាពសហព័ន្ធរដ្ឋ និងមូលដ្ឋាន (HCP) ដែលទាក់ទងនឹងការផ្ទុះឡើងនៃមេរោគនេះនៅសហរដ្ឋអាមេរិក។ CDC បាននិយាយថា៖ «នៅចំណុចមួយដែលម៉ាស់គ្មានគ្រប់គ្រាន់ HCP អាចប្រើម៉ាស់ធ្វើដោយដៃ (ឧទាហរណ៍៖ កន្លែងរុំ, កន្សែងបង់) សម្រាប់ពេលថែរក្សាអ្នកជំងឺ COVID-19 នៅក្នុងមធ្យោបាយចុងក្រោយ»។ CDC បានបន្ថែមថា៖ «ការប្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្ត នៅពេលពិចារណាជម្រើសនេះ។ ព្រោះរបាំងធ្វើបន្ទាន់បែបនេះ ត្រូវបានគេចាត់ទុកថាជា PPE (ឧបករណ៍ការពារផ្ទាល់ខ្លួន) ពីព្រោះសមត្ថភាពផ្គត់ផ្គង់ការការពារលើ HCP នៅមិនទាន់អាចដឹងនៅឡើយ។ អនុប្រធានាធិបតី Mike
March 20, 2020 - អន្តរជាតិ
អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃប្រទេសអ៊ីរ៉ង់គឺលោក Kianoush Jahanpour បានឲ្យដឹងតាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ស្ថានភាពនៃមេរោគកូវីដ ១៩ ក្នុងប្រទេសអ៊ីរ៉ង់កំពុងឈានទៅរកកម្រិតធ្ងន់ធ្ងរបំផុត ដោយគិតជាមធ្យមរៀងរាល់១០នាទីមានពលរដ្ឋអ៊ីរ៉ង់ម្នាក់បានស្លាប់ ព្រោះតែមេរោគកូវីដ ១៩។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ចំពោះករណីឆ្លងវិញគឺនៅរៀងរាល់រយៈពេល ១ ម៉ោង អ៊ីរ៉ង់មានអ្នកឆ្លងមេរោគកូវីដ ១៩ ថ្មីរហូតដល់ទៅ ៥០ នាក់ឯណោះ។ តួលេខខាងលើនេះត្រូវបានគេមើលឃើញថា គឺជាស្ថានភាពដ៏អាក្រក់មួយដែលអ៊ីរ៉ង់មិនធ្លាប់ជួបទាល់តែសោះ ចាប់តាំងពីមេរោគកូវីដេ ១៩ ផ្ដើមរាតត្បាតមក។ លោក Kianoush Jahanpour ក៏បានបង្ហោះរូបភាពមួយដែលបង្ហាញថា មានពលរដ្ឋអ៊ីរ៉ង់នាំគ្នាលើកក្តារមឈូសដាក់ជនរងគ្រោះដោយមេរោគកូវីដ ១៩ យកទៅកប់ដោយក្តីក្រៀមក្រំបំផុតផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអ៊ីរ៉ង់មានឆ្លងមេរោគកូវីដ
March 20, 2020 - អន្តរជាតិ
ក្តីសង្ឃឹមនៃការព្យាបាលវីរុស COVID-19 ត្រូវបានលើកឡើងនាពេលថ្មីៗនេះ បន្ទាប់ពីបុរសជនជាតិអ៉ីតាលីវ័យ ៧៩ឆ្នាំម្នាក់ បានជាសះស្បើយឡើងវិញដោយមានជំនួយពីថ្នាំពិសោធន៏អេបូឡា Remdesivir នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail។ ក្រុមវេជ្ជបណ្ឌិតបានផ្តល់ Remdesivir ទៅឱ្យអ្នកជំងឺចំណាស់នោះ ដែលថ្នាំនេះធ្លាប់បានលើកឡើងជាច្រើនដងថា អាចមានសង្ឃឹមក្នុងការព្យាបបាល ហើយអ្នកស្រាវជ្រាវមួយចំនួននៅលើពិភពលោកនេះកំពុងធ្វើតេស្តលើវា ដើម្បីឈានទៅដល់ការព្យាបាលជាក់លាក់។ អ្នកជំងឺដែលមកពីសមុទ្រភាគខាងត្បូងនៃទីក្រុង Milan បានប្រកាសថា គាត់បានជាសះស្បើយហើយអាចត្រលប់ទៅផ្ទះវិញ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន ១២ថ្ងៃ។ ថ្នាំនេះក៏បានបង្ហាញពីភាពជោគជ័យចំពោះស្ត្រីដែលមានស្ថានភាពធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក និងជនជាតិអាមេរិកចំនួន ១៤នាក់ផ្សេងទៀត ដែលបានតេស្ដវិជ្ជមាន បន្ទាប់ពីបានឆ្លងចេញពីនាវាកម្សាន្ត Diamond Princess ។ ការធ្វើតេស្ដជោគជ័យនេះវាកើតឡើង បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានព្យាយាមធ្វើតេស្ដលើថ្នាំសម្រាប់ព្យាបាលអ្នកជំងឺអេដស៍ ប៉ុន្តែមិនបានជោគជ័យនោះទេ៕ អត្ថបទ៖ លីដា
March 20, 2020 - កូវីដ-១៩
អគ្គលេខាធិការ WHO លោក Antonio Guterres បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ថាមនុស្សរាប់លាននាក់អាចស្លាប់ ដោយសារ COVID-19 ជាពិសេសនៅក្នុងប្រទេសក្រីក្រ ប្រសិនបើវាត្រូវបានអនុញ្ញាតឱ្យមានរាលដាលដោយមិនបានត្រួតពិនិត្យ។ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើយើងទុកឱ្យវីរុសរាលដាលដូចជាភ្លើងឆេះព្រៃ ជាពិសេសនៅក្នុងតំបន់ងាយរងគ្រោះបំផុត វានឹងសម្លាប់មនុស្សរាប់លាននាក់”។ លោកបានមានប្រសាសន៍ថា៖“សាមគ្គីភាពជាសកលមិនត្រឹមតែជាការចាំបាច់ខាងសីលធម៌ប៉ុណ្ណោះទេ វាគឺជាផលប្រយោជន៍របស់មនុស្សគ្រប់គ្នា”។ លោក Guterres បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ការឆ្លើយតបជាសកល រួបរួមទាំងអស់គ្នាគ្រប់គ្រង «មហន្តរាយសុខភាព» ដែលបានឆក់យកអាយុជីវិតមនុស្សជាង ៩,០០០នាក់ និងឆ្លងជាង ២១៧,៥០០នាក់ នៅជុំវិញពិភពលោក៕ អត្ថបទ៖ លីដា ប្រភព៖ CNA
March 20, 2020 - កូវីដ-១៩
ពេលនេះចំនួនមនុស្សស្លាប់នៅប្រទេសអ៉ីតាលី ដោយសារវីរុស COVID-19 គឺលើសពីចំនួនសរុបនៅប្រទេសចិន និងច្រើនបំផុតនៅលើពិភពលោក។ រដ្ឋាភិបាលអ៉ីតាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះបានបញ្ជាក់ថាមានអ្នកស្លាប់ចំនួន ៤២៧ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបកើនដល់ទៅ ៣,៤០៥នាក់។ ចំនួននេះគឺលើសពីចំនួនអ្នកស្លាប់ ៣,២៤៥នាក់ ដែលប្រទេសចិនបានប្រកាសក្នុងថ្ងៃតែមួយ។ ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសអ៉ីតាលី បានកើនឡើង ៥ដង ក្នុងរយៈពេល ១០ថ្ងៃកន្លងមក។ ភាគច្រើននៃករណីថ្មី គឺនៅភាគខាងជើងរបស់ប្រទេស។ យ៉ាងណាមិញរដ្ឋាភិបាលបាននិងកំពុងជំរុញប្រព័ន្ធវេជ្ជសាស្រ្តរបស់ខ្លួន ដោយរួមទាំងការចាត់វិធានការបង្កើនចំនួនគ្រែថែទាំយ៉ាងល្អិតល្អន់៕ អត្ថបទ៖ លីដា
March 20, 2020









