autoadmin
  • រថយន្ត

    ក្រុមហ៊ុនសាងសង់រថយន្តអាឡឺម៉ង់ eClassics ដែលជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន Volkswagen បានបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួន ដែលជាការបំលែងចេញពីរថយន្ត T1 Samba Bus ជាមួយនិងការបន្ថែមបច្ចេកវិទ្យាយានយន្តអគ្គិសនីរបស់ក្រុមហ៊ុន Volkswagen ។ រថយន្តនេះត្រូវបានគេដាក់ឈ្មោញថា e-Bulli ហើយដើមឡើយត្រូវបានគេគ្រោងដាក់បង្ហាញជាលើកដំបូងនៅក្នុងពិព័រណ៍ពាណិជ្ជកម្ម Techno Classica ឆ្នាំ2020 ប៉ុន្តែដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា ក្រុមហ៊ុន Volkswagen បានបង្ហាញរថយន្តតាមអ៉ីធឺណេតឱ្យគ្រប់គ្នាទស្សនាតែម្ដង។ ក្រុមហ៊ុនបានបន្ថែមកញ្ចប់អាគុយលីចូមអ៉ីយុង ដែលមានកម្លាំង 45kWh និងម៉ូទ័រអេឡិចត្រិចមានសមត្ថភាពផលិតអគ្គីសនីបាន 61kW និងកម្លាំងបង្វិល 212Nm មកឱ្យ e-Bulli ។ តួលេខទាំងនេះគឺខ្លាំងជាងម៉ូដែលដើមរបស់វា ដែលមានកម្លាំងតែ

    March 23, 2020
  • កូវីដ-១៩

    រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា ចំនួនករណីឆ្លងវីរុស COVID-19 នៅក្នុងប្រទេស បានកើនឡើងដល់ ៣០,០០០នាក់។ អនុប្រធានាធិបតី Mike Pence បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយប្រធានាធិបតី Donald Trump ដូណាល់ ត្រាំ និងមន្ត្រីដទៃទៀតនៅឯសេតវិមានកាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក)។ ចំនួនករណីនៅអាមេរិកបានកើនឡើងទ្វេដងចាប់តាំងពីថ្ងៃសុក្រ ដែលកាលនោះមានប្រហែលជាជាង ១៣,០០០នាក់។ លោក Pence បានសន្មតថា ការកើនឡើងនៃចំនួននេះដោយសារការខិតខំរបស់រដ្ឋាភិបាល ក្នុងការពង្រីកសមត្ថភាពធ្វើតេស្ត។ លោក Trump បានកត់សម្គាល់ថា លោកបានអនុម័តសេចក្តីប្រកាសអំពីគ្រោះមហន្តរាយសំខាន់ៗដែលស្នើដោយញូវយ៉ក និងវ៉ាស៊ីនតោន ហើយរដ្ឋទាំងពីរនឹងមានសិទ្ធិទទួលបានថវិកាសហព័ន្ធបន្ទាន់។ លោក Trump ក៏បានចង្អុលបង្ហាញថា

    March 23, 2020
  • អន្តរជាតិ

    សាស្រ្តាចារ្យបណ្ឌិតថៃលោក Prasit Watanapa ដែលជាព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ Mahidol នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានព្រមានថា ប្រជាជនត្រូវតែស្នាក់នៅផ្ទះ និងមិនត្រូវធ្វើទំនាក់ទំនងសង្គមនោះទេ បើមិនដូច្នោះទេប្រទេសថៃនឹងដូចជាប្រទេសអ៉ីតាលី ហើយពេលនោះគ្រូពេទ្យនឹងត្រូវសម្រេចចិត្តថានឹងព្យាបាលនរណា និងនរណាដែលត្រូវទុកចោល។ គាត់បាននិយាយថា ស្ថានភាពនៃការឆ្លងក្នុងប្រទេសថៃមានការកើនឡើងយ៉ាងខ្លាំង ដែលខ្លាំងដូចជានៅតំបន់អឺរ៉ុបដែលមិនអាចគ្រប់គ្រងបាន។ គាត់បានបន្ទោសវាទៅលើអ្នកដំណើរ ដែលបានទៅទីតាំងដែលអាចមានការរាលដាលខ្លាំង។ ជាក់ស្ដែងដូចជានៅកន្លែងប្រដាល់មួយកន្លែង ដែលនៅទីនោះបានបង្កជាការចម្លងយ៉ាងច្រើន ខណៈប្រជាជនខ្លះមិនព្រមនៅផ្ដាច់ខ្លួននៅឡើយទេ ទោះជាស្ថានភាពដុនដាបបែបនេះក៏ដោយ។ ចំនួនករណី Covid-19 នៅក្នុងប្រទេសថៃបានកើនឡើង ៣៣% ជារៀងរាល់ថ្ងៃ។ លោកវេជ្ជបណ្ឌិត Prasit បាននិយាយថា ក្នុងអត្រានេះចំនួននៃការឆ្លងនឹងកើនឡើងដល់ប្រហែល ៣៥០,០០០នាក់

    March 23, 2020
  • អន្តរជាតិ

    អាមេរិក៖ បុរសម្នាក់បានបន្លំខ្លួនធ្វើអ្នកបើកររថយន្តដឹកទំនិញ ដើម្បីចូលទៅក្នុងគ្លីនិកសុខភាពមួយកន្លែងនៅក្នុងក្រុង Tucson  រដ្ឋ Arizona សហរដ្ឋអាមេរិក និងបានលួចឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដអស់ចំនួន ២៩ សម្រាប់ចេញពីក្នុងគ្លីនិក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ភ្លាមៗក្រោយការធ្វើសកម្មភាពលួចនេះ ខាងគ្លីនិកមិនបានដឹងថាខ្លួនបានបាត់ឧបករណ៍ទាំងនេះឡើយ លុះដល់ថ្ងៃបន្ទាប់ទើបគេផ្អើលឆោលឡោថាបាត់ឧបរកណ៍នៅក្នុងឃ្លាំង និងសម្រេចប្ដឹងប៉ូលិសតែម្តង។ តាមការស៊ើបអង្កេតបឋមគេបានរកឃើញថា បុរសជាចោរនោះជាជនជាតិអេស្ប៉ាញ មានអាយុជាង ៣០ ឆ្នាំ តែគេមិនទាន់បានដឹងឈ្មោះ និងទីកន្លែងស្នាក់នៅរបស់គាត់ឡើយ។ ប៉ូលិសជំនាញបានអះអាងទៀតថា​ ការលួចនេះមិនមែនជាករណីលួចក្នុងគោលបំណងយកឧបករណ៍ទៅលក់យកលុយនោះទេ តែវាគឺជាភាពភ័យស្លន់ស្លោរបស់បុរសជាចោរដែលជំរុញឲ្យគាត់សម្រេចចិត្តលួចឧបករណ៍ទាំងនេះយកទុកប្រើប្រាស់ដោយខ្លួនឯង។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលប្រចាំតំបន់កើតហេតុខាងលើបានបញ្ជាក់ថា ការបាតបង់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដចំនួន ១៩ ចំនួនត្រឹមតែ ២៩ មិនមែនជាបញ្ហាធំដុំឡើយ

    March 23, 2020
  • កូវីដ-១៩

    អ៊ីតាលី៖ តួលេខអ្នកស្លាប់នៅអ៊ីតាលីនៅតែបន្តកើនឡើងគួរឲ្យគត់សម្គាល់ដោយរបាយករណ៍ចុងក្រោយមួយបានបង្ហាញថា​ មានអ្នកស្លាប់ថ្មីនៅអ៊ីតាលីមានចំនួន ៦៥១ ករណីបន្ថែមទៀត បើគិតត្រឹមព្រឹកថ្ងៃនេះ។ បើធៀបទៅនឹងថ្ងៃកន្លងមកតួលេខនេះ មិនច្រើនណាស់ណាទេ ព្រោះកាលពីម្សិលមិញអ៊ីតាលីមានករណីអ្នកស្លាប់រហូតដល់ ៧៩៣ ករណីឯណោះ។​ យ៉ាងណាក្តី តួលេខអ្នកស្លាប់ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នានេះ គឺសុទ្ធតែជាតួលេខមានអ្នកស្លាប់ច្រើនបំផុតនៅក្នុងប្រទេសអ៊ីតាលី រាប់ចាប់តាំងពីមានការរាតត្បាតមេរោគកូវីដ ១៩មក។ គិតត្រឹមពេលនេះអ៊ីតាលីមានចំនួនអ្នកស្លាប់ដោយសារតែមេរោគកូវីដ ១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺមានចំនួនរហូតដល់ ៥ ៤៧៦ ករណីឯណោះ ខណៈដែលចិនជាកន្លែងផ្ដើមមានការរាតត្បាតមេរោគមុនគេនោះមានអ្នកស្លាប់ត្រឹមតែ ៣ ២៧០ ករណីប៉ុណ្ណោះ។ ចំពោះចំនួនអ្នកឆ្លងមេរោគកូវីដ ១៩ នៅអ៊ីតាលីវិញគឺមានកំណើន ១០,៤ ភាគរយ

    March 23, 2020
  • កូវីដ-១៩

    លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានផ្តល់ដំបូន្មានលើរបៀបដែលមនុស្សអាចថែរក្សាសុខភាពរបស់ពួកគេនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ។ នៅក្នុងសុន្ទរកថាបើករបស់គាត់នៅឯសន្និសីទខ្លីមួយនៅទីក្រុងហ្សឺណែវប្រទេសស្វីស គាត់បានបញ្ចូលការណែនាំសុខភាពដូចខាងក្រោម៖ ១. បរិភោគអាហារបំប៉នសុខភាព និងមានជីវជាតិ ដែលជួយប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យដំណើរការបានល្អ។ ២. កំណត់ការទទួលទានស្រារបស់អ្នក និងជៀសវាងភេសជ្ជៈដែលមានជាតិស្ករ។ ៣. គាត់បាននិយាយថាកុំជក់ បារីព្រោះការជក់បារីបំផ្លាញសួតរបស់អ្នក ហើយអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ប្រសិនបើអ្នកឆ្លងមេរោគ Covid-19 ។ ៤. ធ្វើលំហាត់ប្រាណ។ អង្គការសុខភាពពិភពលោកណែនាំឱ្យធ្វើលំហាត់ប្រាណរយៈពេល ៣០នាទី ក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ និងមួយម៉ោងក្នុងមួយថ្ងៃសម្រាប់កុមារ។ – ប្រសិនជាអាចសូមចេញក្រៅហាត់ប្រាណដោយការដើរ ឬរត់ ប៉ុន្តែសូមរក្សាចម្ងាយពីមនុស្សដទៃ។ – ប្រសិនបើអ្នកមិនអាចចេញពីផ្ទះ

    March 23, 2020
  • អន្តរជាតិ

    អធិការបតីអាឡឺម៉ង់ Angela Merkel បានឈានដល់ការនៅដាច់ដោយឡែក បន្ទាប់ពីគាត់បានទាក់ទងជាមួយវេជ្ជបណ្ឌិត ដែលក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយ COVID-19 ។ អ្នកនាំពាក្យលោក Steffen Seibert បានប្រកាសថា អ្នកស្រី Angela Merkel បានសម្រេចចិត្តនៅដាច់ដោយឡែករយៈពេល ២សប្ដាហ៍ បន្ទាប់ពីវេជ្ជបណ្ឌិតដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកសួតមកគាត់កាលពីថ្ងៃសុក្រ បានតេស្តវិជ្ជមានជាមួយវីរុស។ តាមសេចក្តីរាយការណ៍បាននិយាយថា គាត់នឹងធ្វើការពីផ្ទះ ហើយបន្ដតេស្ដរកវីរុសឱ្យបានទៀងទាត់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអ្នកស្រី Angela Merkel បានប្រកាសរឹតបន្តឹងការរឹតត្បិតថ្មីសម្រាប់ប្រទេស ដើម្បីដោះស្រាយការផ្ទុះឡើងនៃមេរោគនេះ រួមទាំងការហាមឃាត់ការប្រមូលផ្តុំមនុស្សពីរនាក់ឬច្រើននាក់ផងដែរ។ គួរឱ្យដឹងដែរថា ប្រទេសអាឡឺម៉ង់គិតត្រឹមថ្ងៃទី២២ ខែមីនា មានករណីចំនួន ២៣,៩២១ករណី និងអ្នកស្លាប់ចំនួន

    March 23, 2020
  • កូវីដ-១៩

    បាងកក៖ ការឆ្លងថ្មីៗជិត ២០០នាក់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យ ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ។ ចំពេលដែលរដ្ឋាភិបាលកំពុងចាត់វិធានការតឹងរ៉ឹងជាងមុន ចំនួននៃការឆ្លងត្រូវបានគេព្យាករណ៍ថា នឹងកើនលើស ១០០០ នាក់ក្នុងរយៈពេល ៧ថ្ងៃខាងមុខ។ បន្ទាប់ពីមានសេចក្តីប្រកាសវិធានការថ្មីៗ ប្រជាជនបាននៅទីក្រុងបាងកកបានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថយន្តក្រុង ដើម្បីត្រៀមចាកចេញពីទីក្រុង និងប្រទេស។ លោក Thaveesilp Wisanuyothin អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា ចំនួនករណីអ្នកឆ្លងវីរុស COVID-19 បានកើនឡើងដល់ ៥៩៩ករណី ដែលភាគច្រើននៃករណីថ្មីបានប្រមូលផ្តុំនៅក្នុងទីក្រុងបាងកក។ ក្រសួងក៏បានជំរុញផងដែរថា ប្រជាជនដែលកន្លែងធ្វើការរបស់ពួកគេត្រូវផ្អាក គួរនៅមួយកន្លែងកុំត្រឡប់ទៅខេត្តវិញ ព្រោះពួកគេអាចចម្លងវីរុសនេះទៅសមាជិកគ្រួសាររបស់ពួកគេនៅផ្ទះ ដែលធ្វើឱ្យការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរឡើង៕ អត្ថបទ៖ លីដា

    March 23, 2020
  • អន្តរជាតិ

    ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារនៅក្នុងប្រទេសក្រូអាត កាលពីថ្ងៃអាទិត្យបានបង្កឱ្យមានការភ័យស្លន់ស្លោ មានការជម្លៀសចេញពីមន្ទីរពេទ្យ និងមានការខូចខាតទូទៅ រួមទាំងព្រះវិហារដ៏ល្បីល្បាញរបស់រដ្ឋធានី ខណៈប្រជាជននៅទីនោះកំពុងជាប់ឃុំខ្លួនដោយសារការរីករាតត្បាតនៃវីរុស COVID-19។ នៅក្នុងហេតុការណ៍នោះអាជ្ញាធរបាននិយាយថា មានក្មេងអាយុ ១៥ឆ្នាំម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ ១៦នាក់ផ្សេងទៀតបានរងរបួស។ មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តអាឡឺម៉ង់ GFZ បាននិយាយថា ការរញ្ជួយដីបានឆ្លងកាត់នៅទូទាំងតំបន់បាល់កង់ខាងលិច និងបានវាយប្រហារពីជម្រៅ ១០គីឡូម៉ែត្រ ជាមួយនឹងកម្លាំង ៥.៣ រ៉ិចទ័រ។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញថា មានអ្នកម្តាយស្លៀកពាក់ឈុតរាត្រីម្នាក់ កំពុងឱបទារកដែលទើបនឹងកើតនៅក្នុងចំណតរថយន្ត ខណៈពួកគេបានជម្លៀសចេញពីមន្ទីរពេទ្យសម្ភពដែលរងការខូចខាត ចំពេលនៅខាងក្រៅកំពុងមានសីតុណ្ហភាពត្រជាក់ខ្លាំង។ យ៉ាងណាក៏ដោយម្ដាយទារក និងទារកទើបនឹងកើតត្រូវបានផ្លាស់ប្តូរទៅទីតាំងថ្មី ដោយមានជំនួយពីកងទ័ព។ នៅទីក្រុង Zagreb ប្រជាជនបានភៀសខ្លួនចេញពីអាផាតមិន និងបានធ្វើដំណើរតាមផ្លូវ

    March 23, 2020
  • អន្តរជាតិ

    អង់គ្លេស៖ ដើម្បីទប់ស្កាត់ការរីករាលនៃមេរោគកូវីដ ១៩ ដែលបានចម្លងនិងសម្លាប់មនុស្សរាប់ម៉ឺននាក់នៅជុំវិញពិភពលោកនោះ អាជ្ញាធរសុខាភិបាលនៃចក្រភពអង់គ្លេសបានណែនាំកុំឲ្យមានជំងឺហឺត និងជំងឺផ្តាសាយ ចេញដើរហើរខាងក្រៅ ដោយសារតែវាមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ១៩ ហើយអង់គ្លេសក៏បានដាក់ចេញនូវវិធានការថ្មីអនុញ្ញាតឲ្យពលរដ្ឋខ្លួន ដែលមានជំងឺផ្ដាសាយ និងជំងឺហឺតអាចមកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋបានដោយមិនគិតថ្លៃនោះទេ។ បើតាមលោក Jonathan Van-Tam អនុប្រធានមន្ទីរ វេជ្ជសាស្ត្រជាតិអង់គ្លេសបានពន្យល់ថា ក្រុមមនុស្សដែលមានជំងឺទាក់ទងនឹងបញ្ហាផ្លូវដង្ហើម ឬមានបញ្ហាខ្សោយសួតជាដើមគឺមានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងមេរោគកូវីដ ១៩ ដូចនេះហើយទើបការព្យាបាលបញ្ហាសុខភាពរបស់ពួកគេឲ្យជាសះស្បើយជាចំណែកមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ។ បើតាមលោក Jonathan Van-Tam បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋអង់គ្លេសដែលកំពុងស្ថិតក្នុងស្ថានភាពបានរៀបរាប់ខាងលើនេះ មានចំនួនរាប់លាននាក់ឯណោះ។ បើទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានត្រៀមថវិកាយ៉ាងច្រើនរួចហើយ ដើម្បីទូទាត់រាល់ការចំណាយផ្សេងៗលើសេវាវេជ្ជសាស្រ្តក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣

    March 23, 2020