autoadmin
  • កូវីដ-១៩

    ចិន៖ ក្រោយស្ថានភាពនៃជំងឺកូវីដ ១៩ ហាក់បានធូស្រាលបន្តិច ស្រាប់តែអាជ្ញាធរសុខាភិបាលចិនបានប្រកាសកាលពីថ្ងៃម្សិលមិញថា ចិនមានករណីអ្នកឆ្លងមេរោគ ១៩ ថ្មីចំនួន ៧៨ ករនីបន្ថែមទៀត។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Shanghaiist បានអះអាងថា ៧៤ ករណីនៃករណីឆ្លងថ្មីសរុបនេះគឺជាករណីនាំចូលពីក្រៅប្រទេស តែមិនមែនជាករណីរាតត្បាតក្នុងចំណោមពលរដ្ឋនៅតាមសហ​គមន៍ឡើយ។ ក្នុងចំណោមករណីឆ្លងមេរោគដែលជាការនាំចូលពីក្រៅប្រទេសនេះទៀតសោធ ភាគច្រើនគឺកើតមានចំពោះពលរដ្ឋចិនដែលទើបត្របល់មកពីបរទេស ដើម្បីមករស់នៅជួបជុំគ្រួសារវិញក្នុងទឹកដីកំណើតរបស់ពួកគាត់។ តួលេខខាងលើនេះបានរុញឲ្យចិនមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ ដែលជាការនាំចូលពីក្រៅប្រទេសសរុបចំនួន ៤២៧ ករណី បើគិតមកទល់នឹងពេលនេះ។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះមានអ្នកជំនាញផ្នែកជំងឺកូវីដ ១៩ នៅក្នុងក្រុងប៉េកាំងប្រទេសចិនម្នាក់បានព្រមានថា​ ការរាតត្បាតនៃមេរោគកូវីដ ១៩ អាចនឹងកើតមានជាថ្មីម្តងទៀត ដែលបង្កឡើងតាមរយៈការចម្លងមេរោគដែលជាករណីនាំចូលពីក្រៅប្រទេសនេះឯង។

    March 25, 2020
  • កូវីដ-១៩

    ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធនេះបានរាយការណ៍ថា មានករណីថ្មីចំនួន ១០៧ករណី នៃវីរុស COVID-19 ដែលបង្កើនចំនួនសរុបក្នុងប្រទេសដល់ ៩៣៤នាក់ ខណៈតួលេខស្លាប់នៅ ៤នាក់ ដដែលនោះទេ ហើយពួកគេបានស្តីបន្ទោសការរីករាលដាលនេះភាគច្រើនទៅលើអ្នកចូលចិត្តជប់លៀង។ លោកវេជ្ជបណ្ឌិត Taweesin Wisanuyothin អ្នកនាំពាក្យក្រសួងបាននិយាយថា ករណីថ្មីត្រូវបានបែងចែកជា ៣ក្រុម។ ក្រុមទី១ ទាក់ទងនឹងមនុស្ស ២៧នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺមុន ឬកន្លែងដែលអ្នកជំងឺមុនបានទៅ។ រួមបញ្ចូលទាំងមកពីពហុកីឡដ្ឋានប្រដាល់ និងរួមទាំងអ្នកបើកបរឡានក្រុង ៤នាក់។ ក្រុមទី២ មាន ១៣នាក់ ដោយមានជនភៀសខ្លួន ៦នាក់ និងជនបរទេស រួមមានអង់គ្លេស បារាំង និងអាឡឺម៉ង់។

    March 25, 2020
  • អន្តរជាតិ

    ហ្វីលីពីន៖ កំពូលកីឡាករប្រដាល់កណ្ដាប់ដៃដែករបស់ហ្វីលីពីន ម៉ានី​ ប៉ាក់គឺអៅ បាននិយាយថា រូបគាត់មិនខ្លាចស្លាប់នោះទេក្នុងការជួយហ្វីលីពីនប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងនាមកីឡាកររូបនេះជាសមាជិកព្រឹទ្ធសភានៃរដ្ឋាភិបាលហ្វីលីពីន។ សូមរម្លឹកជូនថា កីឡាករ ម៉ានី ប៉ាក់គីអៅ បានផ្ដើមប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ ២០១០ ដោយផ្តើមធ្វើជាអ្នកតំណាងរាស្ត្រនៅក្នុងខេត្ត Sarangani ហើយនៅក្នុងឆ្នាំ ២០១៦ ទើបគាត់ត្រូវបានគេបោះឆ្នោតឲ្យក្លាយជាសមាជិកព្រឹទ្ធសភាដែលមានអាណត្ត ៦ ឆ្នាំ។ ក្រៅតែពីបានផ្ញើសារនៅកាន់ប្រជាពលរដ្ឋហ្វីលីពីនក្នុងអត្ថន័យដូចបានរៀបរាប់ខាងលើនេះ លោក ម៉ានី ប៉ាក់គីអៅ ក៏បានបរិច្ចាគម៉ាស់ចំនួន ៦០០ ០០០ ទៅកាន់ក្រុមការងារជួរមុខដែលកំពុងធ្វើការងារប្រឆាំងនឹងមេរោគកូវីដ ១៩ ផងដែរ។ បន្ថែមពីលើនេះទៀត លោកម៉ានី ប៉ាក់គីអៅ

    March 25, 2020
  • អន្តរជាតិ

    អ្នកដំណើរម្នាក់បានស្លាប់នៅលើរថយន្ដក្រុងមួយក្នុងប្រទេសចិន ហើយក្រោយមកបានធ្វើតេស្តវិជ្ជមានជាមួយវីរុស Hanta (hantavirus) ដែលជាវីរុសខុសគ្នាទាំងស្រុងពី COVID-19 ប៉ុន្តែសាហាវជាង និងមានរោគសញ្ញាស្រដៀងគ្នា។ កាសែត Global Times បានប្រកាសនៅក្នុងបណ្ដាញ Twitter កាលពីថ្ងៃចន្ទថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណមួយនោះ មកពីខេត្តយូណាន បានស្លាប់ខណៈដែលកំពុងធ្វើដំណើរតាមរថយន្តទៅកន្លែងធ្វើការនៅក្នុងខេត្តសានដុង។ តាមប្រភពបានឱ្យដឹងថា គាត់ត្រូវបានគេធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស Hanta ហើយមនុស្ស ៣២នាក់ ផ្សេងទៀតដែលជិះលើរថយន្តក្រុងក៏ត្រូវបានគេធ្វើតេស្ដផងដែរ។ ការពិតទៅ Hanta មិនមែនជាវីរុសថ្មីនោះទេ វាមានយូរមកតាំងពីឆ្នាំ១៩៥០ ជំនាន់សង្គ្រាមអាមេរិក-កូរ៉េ នៅទន្លេ Hantan របស់កូរ៉េខាងត្បូងសព្វថ្ងៃ។ ថ្វីបើវាមានរោគសញ្ញាដូច COVID-19 ប៉ុន្តែវាអាចសម្លាប់

    March 25, 2020
  • អន្តរជាតិ

    ជប៉ុនបានឱ្យដឹងនៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe និងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានយល់ព្រមពន្យារពេលព្រឹត្តិការណ៍អូឡាំពិកតូក្យូ រហូតដល់រដូវក្តៅឆ្នាំ២០២១។ បន្ទាប់ពីសន្និសីទតាមទូរស័ព្ទជាមួយលោក Thomas Bach លោក Shinzo Abe បានប្រាប់អ្នកយកព័ត៌មានថា ពួកគេនឹងមានគោលបំណងរៀបចំព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកនៅឆ្នាំក្រោយ ដោយបញ្ចប់មន្ទឹលថាតើវានឹងត្រូវលុបចោល ឬយ៉ាងណា។ លោក Shinzo Abe ក៏បាននិយាយផងដែរថា IOC ទំនងជានឹងរៀបចំការប្រជុំវិសាមញ្ញមួយ ដើម្បីពិភាក្សាពីការពន្យារពេលនៃព្រឹត្តិការណ៍អូឡាំពិកតូក្យូ។ លោក Yuriko Koike អភិបាលក្រុងតូក្យូបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ការពន្យារពេលហ្គេមដែលនឹងត្រូវធ្វើឡើងនៅរដូវក្តៅឆ្នាំ២០២១

    March 25, 2020
  • កូវីដ-១៩

    ប្រទេសបារាំងបានឱ្យដឹងនៅថ្ងៃអង្គារ ទី២៤ ខែមីនានេះថា វីរុស COVID-19 បានសម្លាប់មនុស្ស ២៤០នាក់ បន្ថែមទៀត ដោយនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,១០០នាក់។ មន្ត្រីសុខាភិបាលបារាំងលោក Jerome Salomon បានប្រាប់អ្នកយកព័ត៌មានថា មនុស្សចំនួន ២២,៣០០នាក់ បានតេស្ដវិជ្ជមានជាមួយវីរុស ហើយមានអ្នកឆ្លងសរុប ១០,១៧៦នាក់ កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានមនុស្សចំនួន ២,៥១៦នាក់ កំពុងត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់។ ក្រុមមន្រ្តីជឿជាក់ថា ចំនួនអ្នកដែលត្រូវបានផ្សព្វផ្សាយ ភាគច្រើនប៉ាន់ស្មានមិនគ្រប់ជ្រុងជ្រោយនោះទេ ព្រោះមានតែអ្នកដែលចេញរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណោះដែលត្រូវបានគេធ្វើតេស្ត។ លោក Salomon ក៏បានសង្កត់ធ្ងន់ផងដែរថា ចំនួនអ្នកស្លាប់ចំនួន ១,១០០នាក់ រាប់បញ្ចូលតែអ្នកដែលស្លាប់ដោយសារវីរុសនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះ និងមិនបានរាប់បញ្ចូលអ្នកដែលបានស្លាប់នៅក្នុងកន្លែងថែទាំមនុស្សចាស់នោះទេ។

    March 25, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានប្រកាសថា ឥណ្ឌានឹងបិទទ្វាររយៈពេល ៣សប្តាហ៍ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស COVID-19។ ដោយលោកបាននិយាយថា៖«អ្នកជំនាញផ្នែកសុខភាពនិយាយថា រយៈពេលយ៉ាងហោចណាស់ ២១ថ្ងៃ គឺមានសារៈសំខាន់បំផុត ដើម្បីបំបែកវដ្តនៃការឆ្លងវីរុសនេះ»។ លោក Narendra Modi បានបន្ថែមថា ការបិទទ្វារពេលនេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីជួយសង្គ្រោះប្រជាជនចំនួន ១.៣ ពាន់លាននាក់របស់ប្រទេស។ គួរឱ្យដឹងដែរថា ប្រទេសដែលមានប្រជាជនច្រើនបំផុតទី២ នៅលើពិភពលោកនេះ មានករណីជាង ៥០០ ត្រូវបានបញ្ជាក់។ ទន្ទឹមនឹងនេះដែរការធ្វើដំណើរតាមរថភ្លើង ការធ្វើដំណើរតាមរថយន្ដក្រុងចម្ងាយឆ្ងាយ និងការមកដល់របស់ជើងហោះហើរអន្តរជាតិ សុទ្ធតែត្រូវបានផ្អាកទាំងអស់។ ការប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានព្រមានប្រទេសឥណ្ឌា

    March 25, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តី Prayut Chan-ocha បាននិយាយថា ក្រឹត្យគ្រាអាសន្នមួយ រួមជាមួយវិធានការណ៍រឹតបណ្តឹងថ្មីជាច្រើន នឹងត្រូវចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ។ ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍លោកនាយករដ្ឋមន្ត្រីបាននិយាយថា ការអនុម័តព្រះរាជក្រឹត្យ ឆ្នាំ២០០៥ ស្តីពីស្ថានភាពបន្ទាន់ (2005 Royal Decree of Emergency Situations) គឺជាការចាំបាច់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ដែលសព្វថ្ងៃខ្លួនបានកត់ត្រាការស្លាប់ចំនួន ៤នាក់ មកហើយ។ លោក Prayut Chan-ocha បានមានប្រសាសន៍ថា យោងតាមក្រឹត្យនេះនាយករដ្ឋមន្រ្តីនឹងមានសិទ្ធិអំណាចក្នុងការអនុវត្តគោលនយោបាយ ដែលបានរៀបចំឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត តាមរយៈមជ្ឈមណ្ឌលដោះស្រាយស្ថានភាពអាសន្ន។ មជ្ឈមណ្ឌលនឹងជួបប្រជុំជារៀងរាល់ថ្ងៃនៅម៉ោង ៩ និង ៣០ នាទីព្រឹក

    March 24, 2020
  • កូវីដ-១៩

    ប្រទេសឡាវបានបញ្ជាក់ពីករណីឆ្លងវីរុស Covid-19 ចំនួន ២ករណី និងជាលើកដំបូងបំផុតរបស់ខ្លួន នាម៉ោង ២១ និង ០០ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។ ដោយអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ លោកបណ្ឌិត Phouthone Muongpak បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ ដែលទើបតែបានធ្វើឡើងនៅម៉ោង ១៤ និង ០០ ថ្ងៃអង្គារ ទី២៤ ខែមីនា មុននេះបន្ដិច។ អ្នកឆ្លងទាំង២ គឺជាបុគ្គលិកសណ្ឋាគារប្រុស អាយុ ២៨ឆ្នាំ មកពីទីក្រុងវៀងចន្ទន៍ និងមគ្គុទេ្ទសក៍ទេសចរណ៍អាយុ ៣៦ឆ្នាំ មកពីទីក្រុងវៀងចន្ទន៍។ រំលឹកដែរថា

    March 24, 2020
  • អន្តរជាតិ

    ថៃ៖ ខណៈដែលម៉ាស់ផលិតឡើងតាមបែបវេជ្ជសាស្រ្តកំពុងតែឡើងថ្លៃ និងស្ទើរតែមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការនោះ ស្រាប់តែនៅក្នុងប្រទេសថៃឯនោះវិញត្រូវបានគេប្រទះឃើញមានម៉ាស់ថ្មីមួយប្រភេទទៀតធ្វើពីសាច់ក្រណាត់ ដែលជាស្បង់ចីពរ និងមានទាំងការចារយ័ន្តនៅពីលើម៉ាស់ទៀតផង ត្រូវបានគេយកមកចុះផ្សាយយ៉ាងព្រោងព្រាតនៅក្នុងបណ្តាញសង្គម។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា​​ ម៉ាស់យ័ន្តនេះមានប្រភពចេញមកពីវត្ត Chak Daeng ដែលមានទីតាំងជាប់នឹងក្រុងបាងកក ប្រទេសថៃ ហើយកន្លងមកទីអារាមមួយនេះក៏ជាទីកន្លែង ដែលល្បីល្បាយក្នុងការផលិតស្បង់ចីពរដោយច្នៃចេញពីប្លាស្ទិកផងដែរ។ ហើយក្រណាត់ស្បង់ជីពរ ដែលព្រះសង្ឃថៃយកមកផលិតជាម៉ាស់នោះ គឺត្រូវត្បាតចេញពី កប្បាស និងប្លាស្ទិករួមបញ្ចូលគ្នាតែម្តង ហើយក្នុងម៉ាស់ទាំងនោះក៏មានស្រទាប់ការពារបាក់តេរីផងដែរ។ បើតាមព្រះគុណម្ចាស់ Abbot Pranom Dhammalangkaro បានមានសង្ឃដីកាថា​ ការសម្រេចបង្កើតម៉ាស់នេះឡើង គឺដើម្បីជួយផ្គត់ផ្គង់បរិមាណម៉ាស់នៅក្នុងទីផ្សារដែរកំពុងតែមានតម្រូវការខ្ពស់។ ព្រះគុណម្ចាស់បានបន្តថា ម៉ាស់នេះត្រូវបានបង្កើតឡើងដោយក្រុមព្រះសង្ឃ និងពុទ្ធសាសនិកជនមួយចំនួនដោយការស្ម័គ្រចិត្តទាំងអស់ ហើយវាមិនមែនជាអាជីវកម្មទ្រង់ទ្រាយធំនោះទេ។

    March 24, 2020