autoadmin
  • អន្តរជាតិ

    គណៈកម្មាធិការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ (NBTC) ផ្តល់ជូននូវស៊ីមកាតឥតគិតថ្លៃមួយ (មានតម្លៃដើម៤៩បាត) ដែលត្រូវបានផ្តល់ជូនដល់ជនបរទេស ក៏ដូចជាប្រជាជនថៃដែលបានធ្វើដំណើរពីក្រៅប្រទេស ដែលមានហានិភ័យខ្ពស់ពីការឆ្លងវីរុស COVID-19 ។ ប្រទេសទាំងនេះរួមមាន ប្រទេសចិន ហុងកុង កូរ៉េខាងត្បូង អ៊ីតាលី និងម៉ាកាវ (គិតត្រឹមពេលវេលានៃការផ្សព្វផ្សាយ)។ យោងតាមអគ្គលេខាធិការ NBTC លោក Thakorn Tanthasit បានឱ្យដឹងថា កម្មវិធីស្មាតហ្វូនរបស់ AoT Airports មានការទាញយកច្រើនជាង ៧,០០០ ចាប់តាំងពីវាបានចេញដំណើរការកាលពីថ្ងៃទី១២ ខែមីនា ថ្មីៗនេះ។ ស៊ីមទូរស័ព្ទនេះ គឺដំណើរការជាមួយកម្មវិធីទូរស័ព្ទរបស់​ AoT

    March 17, 2020
  • កូវីដ-១៩

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា ផលប៉ះពាល់នៃការឆ្លងវីរុសថ្មី COVID-19 អាចនឹងបន្តរហូតដល់ខែសីហា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃច័ន្ទ លោកបាននិយាយថា៖“មនុស្សកំពុងនិយាយពីខែកក្កដា​, ខែសីហា, អំឡុងពេលនោះ។ ដូច្នេះវាអាចជារឿងត្រឹមត្រូវនៅក្នុងរយៈពេលនោះ ដែលខ្ញុំអាចនិយាយថា​ ដល់ពេលនោះវានឹងបាត់ទៅវិញ”។ នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើសេដ្ឋកិច្ចអាមេរិកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ច ឬអត់នោះ? លោក ត្រាំ បានឆ្លើយតបថា៖“ប្រហែលហើយ តែយើងមិនគិតអំពីវិបត្តិសេដ្ឋកិច្ចទេ យើងកំពុងគិតអំពីមេរោគជាង”។ លោកប្រធានាធិបតីបានបន្ថែមថា នៅពេលវីរុសបាត់ទៅវិញ​ លោកគិតថាសេដ្ឋកិច្ចនឹងមានការកើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែយ៉ាងណាភាគហ៊ុននៅផ្សារហ៊ុនញូវយ៉កបានធ្លាក់ចុះភ្លាម បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ។ សន្ទស្សន៍មធ្យមរបស់ក្រុមហ៊ុន Dow Jones Industrial

    March 17, 2020
  • កូវីដ-១៩

    កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Moring Post បានឲ្យដឹង ព្រះវិហារកាតូលិកនៃសាសនាគ្រឹស្តមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានអនុវត្តសកម្មភាពមួយ ដែលជាជំនឿបែបសាសនាដើម្បីប្រឆាំងនឹងមេរោគ Covid-19 តែសកម្មភាពខុសទំនងនោះបានធ្វើឲ្យមានមនុស្សឆ្លងមេរោគច្រើនទៅវិញ។ ប្រភពខាងលើបានបន្តថា  ព្រះវិហារកាតូលិកមួយនេះមានឈ្មោះថា River of Grace Community Church មានទីតាំងស្ថិតនៅក្នុងខេត្ត Gyeonggi ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងសេអ៊ូល។ ព្រះវិហារកាតូលិកមួយនេះបានអនុវត្តនូវវិធានការបាញ់ទឹកអំបិលចូលទៅក្នុងមាត់មនុស្ស ដែលបានដើរចូលទៅក្នុងព្រះវិហារ ដោយគេជឿថាទឹកអំបិលនឹងជួយកម្ចាត់មេរោគ Covid-19 បាន។ យ៉ាងណាក្តី ការបាញ់ទឹកអំបិលនេះគឺគេប្រើតែដបបាញ់មួយប៉ុណ្ណោះ ដែលវាជាហានិភ័យដ៏ខ្ពស់មួយក្នុងការចម្លងមេរោគ។ ជាលទ្ធផលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញថា មានអ្នកកាន់សាសនាគ្រឹស្តចំនួន ៤៦ នាក់ដែលបានប្រើដបបាញ់ទឹកអំបិលរួមគ្នានេះ បានឆ្លងនូវមេរោគ Covid-19។

    March 17, 2020
  • អន្តរជាតិ

    មន្រ្តីនៅ Los Angeles កំពុងដោះលែងអ្នកទោស និងធ្វើការចាប់ខ្លួនតិចជាងមុន ដើម្បីកាត់បន្ថយហានិភ័យនៃការផ្ទុះឡើងនៃវីរុស COVID-19 នៅក្នុងពន្ធនាគារ និងប្រព័ន្ធពន្ធនាគារ។ ប៉ូលីសនៅ Los Angeles លោក Alex Villanueva បានប្រាប់អ្នកយកព័ត៌មានថា៖«ចំនួនប្រអ្នកទោសរបស់យើងនៅក្នុងពន្ធនាគាររបស់យើង គឺជាចំនួនប្រជាជនដែលងាយរងគ្រោះជាមួយវីរុស បើយើងគិតដល់ថាពួកគេជានរណា ហើយពួកគេនៅទីណា ដូច្នេះយើងកំពុងការពារប្រជាជនពីការប៉ះពាល់ដែលអាចកើតមាន»។ សក្តានុពលនៃការផ្ទុះឡើងនៅក្នុងពន្ធនាគារ និងប្រព័ន្ធពន្ធនាគារបានក្លាយជាក្តីបារម្ភកាន់តែខ្លាំងឡើង នៅពេលដែលមន្រ្តីទូទាំងប្រទេសជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងជៀសវាងការទាក់ទងជាមួយហ្វូងមនុស្សច្រើន។ ទន្ទឹមនឹងនេះដែរភ្នាក់ងារពង្រឹងច្បាប់កំពុងស្វែងរកវិធី ដើម្បីកាត់បន្ថយហានិភ័យឆ្លងនៅក្នុងគុក ដែលទីនោះងាយនឹងឆ្លងព្រោះការនៅជិតគ្នារបស់អ្នកទោស។ នៅ Los Angeles ដែលជាប្រព័ន្ធពន្ធនាគារធំបំផុតនៅសហរដ្ឋអាមេរិក លោក Villanueva បាននិយាយថា

    March 17, 2020
  • កូវីដ-១៩

    លោក Sukhum Kanchanaphimai លេខាធិការអចិន្រៃ្តយ៍នៃក្រសួងសុខាភិបាលថៃ​បានប្រាប់សន្និសីទកាសែតថា ប្រទេសថៃមានករណីឆ្លងវីរុស កូវីដ-១៩ ថ្មីចំនួន ៣០ករណី នៅថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនសរុបកើនដល់ ១៧៧នាក់។ ក្រុមទី១ រួមមានមនុស្ស ១៤នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងមុនៗ ឬមានទំនាក់ទំនងជាមួយកន្លែងដែលអ្នកជំងឺមុនបានទៅទស្សនា។ ពោលគឺ ១១ករណី ពីពហុកីឡាដ្ឋានប្រដាល់, ១នាក់ មកពីកន្លែងកម្សាន្ត និង ២នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺមុន។ ក្រុមទី២ ពាក់ព័ន្ធនឹងអ្នកជំងឺថ្មី ១៦នាក់ ក្នុងនោះមាន ៩នាក់ ដែលមកពីប្រទេសផ្សេង និង ១នាក់ ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយជនបរទេស។ ករណីអ្នកជំងឺ

    March 17, 2020
  • កូវីដ-១៩

    ប្រទេសអ៊ីតាលីបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុស COVID-19 ថ្មីចំនួន ៣៤៩នាក់ ដែលនាំឲ្យចំនួនសរុបចាប់តាំងពីខែមុន មានរហូតដល់ ២,១៥៨ នាក់ ដែលជាចំនួនច្រើនបំផុតបន្ទាប់ពីប្រទេសចិន។ ចំនួនអ្នកស្លាប់ផ្លូវការនៃវីរុស COVID-19 បានកើនឡើងទ្វេដង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅពេលអ្នកស្លាប់នៅក្នុងប្រទេសឡើងដល់ ១,០០០នាក់ ជាលើកដំបូង។ ប្រទេសអ៊ីតាលីឥឡូវនេះមានការឆ្លងចំនួន ២៧,៩៨០ បើប្រៀបធៀបទៅនឹងចំនួន ១៥,១១៣ កាលពី ៤ថ្ងៃមុន។ មានមនុស្សស្លាប់រហូតដល់ទៅជាង ៧០០នាក់ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។ តំបន់ Lombardy រដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសអ៊ីតាលីបានរាយការណ៍ថា មានមនុស្សស្លាប់ ១,៤២០នាក់ ដែលស្មើនឹង ៦៦% នៃចំនួនអ្នកស្លាប់សរុបរបស់អ៊ីតាលី។​

    March 17, 2020
  • កូវីដ-១៩

    នាយករដ្ឋមន្រ្តីថ្មីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសកាលពីថ្ងៃច័ន្ទ​នេះ អំពីការបិទទូទាំងប្រទេសរយៈពេល ២សប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មី COVID-19 ។ លោក Muhyiddin បាននិយាយថា ចាប់ផ្តើមពីថ្ងៃពុធនេះការចូលរបស់ជនបរទេសនឹងត្រូវហាមឃាត់ ខណៈប្រជាជនម៉ាឡេស៊ីនឹងត្រូវហាមឃាត់មិនឱ្យធ្វើដំណើរទៅបរទេសនោះទេ។ អ្នកដែលទើបត្រឡប់មកពីបរទេសក៏ត្រូវមកពិនិត្យ និងធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១៤ថ្ងៃ។ រាល់សកម្មភាពសាធារណៈ សាសនា ឬផ្សេងទៀតត្រូវពន្យារពេល ជំនួញត្រូវបិទទ្វារលើកលែងតែទីផ្សារ និងហាង ដែលលក់របស់របរចាំបាច់ប្រចាំថ្ងៃ។ សាលារៀនក៏ត្រូវបិទផងដែរ។ នៅក្នុងសុន្ទរកថា ដែលផ្សាយតាមទូរទស្សន៍ពិសេសមូយលោក Muhyiddin បានអំពាវនាវឲ្យមាន “បទបញ្ជាការរឹតត្បិតលើចលនា” ដោយដកស្រង់ច្បាប់ការពារ និងគ្រប់គ្រងជំងឺឆ្នាំ១៩៨៨ និងច្បាប់ប៉ូលីសឆ្នាំ១៩៦៧។ គួរឲ្យដឹងដែរថា ប្រទេសម៉ាឡេស៊ីពេលនេះមានករណីសរុប

    March 17, 2020
  • កូវីដ-១៩

    ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបាននិយាយថា លោក Vittorio Gregotti ស្ថាបត្យករអ៊ីតាលី ដែលបានជួយរចនាពហុកីឡាដ្ឋានអូឡាំពិករដូវក្តៅបាសេឡូណាឆ្នាំ ១៩៩២ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ ក្នុងវ័យ ៩២ ឆ្នាំបន្ទាប់ពីបានឆ្លងវីរុស COVID-19។ កាសែត Corriere della Sera និងទីភ្នាក់ងារព័ត៌មាន AGI បានរាយការណ៍ថា លោក Gregotti បានស្លាប់ដោយសារជំងឺរលាកសួត បន្ទាប់ពីបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Milan បន្ទាប់ពីបានឆ្លងវីរុស។ លោក Vittorio Gregotti ក៏បានរចនាពហុកីឡាដ្ឋាន Merassi នៅ

    March 17, 2020
  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus និយាយថា ចំនួនអ្នកឆ្លងវីរុស COVID-19 ដែលត្រូវបានបញ្ជាក់នៅខាងក្រៅប្រទេសចិនពេលនេះ គឺមានចំនួនច្រើនជាងអ្នកដែលនៅក្នុងប្រទេសចិន​ ហើយការកើនឡើងច្រើនបំផុតគឺនៅក្នុងសប្ដាហ៍កន្លងទៅផ្ទាល់តែម្ដង។​​ ចំណែកតួលេខស្លាប់ក៏នៅពេលនេះ ក៏មានច្រើនជាចិនដីគោកដូចគ្នា។ តួលេខរបស់ WHO បានបង្ហាញថា ចំនួនករណីសរុបដែលត្រូវបានបញ្ជាក់នៅទូទាំងពិភពលោកគឺ ១៦៨ ០១៩ គិតត្រឹមថ្ងៃច័ន្ទ។ ក្នុងចំណោមករណីទាំងនោះមាន ៨៦ ៩៤២ ស្ថិតនៅទាំងក្នុង និងដែនដីនៅខាងក្រៅចិនដីគោក។ លោក​ Tedros បាននិយាយថា បណ្តាប្រទេសនានាមិនបានធ្វើឱ្យមានគ្រប់គ្រាន់នូវ «ការធ្វើតេស្ត ការដាក់ដាច់ដោយឡែក និងរកអ្នកដែលមានទំនាក់ទំនងជាមួយអ្នកឆ្លង»។ លោកក៏បានបញ្ជាក់ពីភាពចាំបាច់ នៅក្នុងការសាកល្បងរាល់ករណីសង្ស័យទាំងអស់។ អគ្គនាយករូបនេះបាននិយាយថា COVID-19

    March 17, 2020
  • កូវីដ-១៩

    បងប្អូនបង្កើត និងជាអ្នកឆ្លងមេរោគ Covid-19 ចំនួន ២នាក់ប្រឈមនឹងការជាប់គុកចំនួន៧ឆ្នាំ ក្រោយពួកគេបានព្យាយាមលាក់បាំងពីរោគសញ្ញានៃការឆ្លងមេរោគ ដើម្បីទទួលបានការអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេស។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Worldofbuzz បានឲ្យដឹងថា បងប្អូន ២រូបនេះជាជនជាតិចិនដោយម្នាក់មានឈ្មោះថា Liao Moujun និងម្នាក់ទៀតឈ្មោះ Liao Mouhai។ បងប្អូនទាំង ២នាក់បានរៀបគម្រោងទៅដើរកំសាន្តនិងធ្វើអាជីវកម្មខ្លះផងក្នុងប្រទេសអ៊ីតាលីតាំងពីមុនផ្ទុះការរាតត្បាតមេរោគ Covid-19 ខ្លាំងម្លេះ ដោយពួកគេបានទិញសំបុត្រយន្តហោះ និងកក់សណ្ឋាគាររួចរាល់។ ប្រភពខាងលើបានបន្តថា មុនពេលដែលពួកគែចេញដំណើរពីចិនទៅអ៊ីតាលី ពួកគេមានអាការក្តៅខ្លួនខ្លាំងដែលជាសញ្ញាមួយនៃការឆ្លងមេរោគ Covid-19 រួចទៅហើយ តែពួកគេបានព្យាយាមលេបថ្នាំបញ្ចុះកំដៅជាច្រើនគ្រាន់ ដើម្បីឲ្យមន្ត្រីនៅប្រលានយន្តហោះពិនិត្យឃើញថាពួកគេមានសុខភាពធម្មតា។ លុះពេលដែលពួកគេត្រលប់ពីអ៊ីតាលីមកដល់ទឹកដីចិនវិញ ស្រាប់តែគេបានរកឃើញថា ពួកគេបានឆ្លងមេរោគ Covid-19

    March 17, 2020