autoadmin
  • អន្តរជាតិ

    ថៃ៖ បុរសជនជាតិចិនម្នាក់បានចាញ់បោកឈ្មួញលក់ម៉ាស់គ្មានគុណភាពនៅក្នុងប្រទេសថៃ ហើយត្រូវខាតបង់ប្រាក់អស់ប្រមាណជា ២ លានបាត (៦៣ ៤០៥ ដុល្លារអាម៉េរិក)។ បើតាមការចុះនៅក្នុងសារព័ត៌មាន Bangkokpost បានឲ្យដឹងថា បុរសជនជាតិចិនរូបនេះមានឈ្មោះ Artor Sae Wang អាយុ ២៧ឆ្នាំ មានមុខរបរជាអ្នកបកប្រែភាសារថៃ-ចិន នៅក្នុងក្រុងប៉ាតាយ៉ា ប្រទេសថៃ។ បុរសជាអ្នកបកប្រែរូបនេះត្រូវបានចៅហ្វាយរបស់គាត់ ដែលកំពុងស្នាក់នៅក្នុងប្រទេសចិន បញ្ជាឲ្យទិញម៉ាស់មួយចំនួនដើម្បីបរិច្ចាគដល់ពលរដ្ឋថៃក្នុងយុទ្ធនាការប្រឆាំងនឹងការឆ្លងមេរោគ Covid-19។ បន្ទាប់មកគាត់ក៏បានទាក់ទងឈ្មួញលក់ម៉ាស់ជនជាតិថៃម្នាក់ ដើម្បីទិញម៉ាស់តាមចំនួនដែលចៅហ្វាយគាត់បានកំណត់។ ប្រភពខាងលើបានបញ្ជាក់ថា មុនពេលបញ្ជាទិញម៉ាស់ឈ្មួញជនជាតិថៃបានបង្ហាញម៉ាស់គំរូជាច្រើនដែលសុទ្ធតែជាម៉ាស់ល្អត្រឹមត្រូវតាមស្ដង់ដាវេជ្ជសាស្ត្រនៅនឹងមុខបុរសជនជាតិចិន។ យ៉ាងណាក្តី ក្រោយពេលផ្ញើលុយឲ្យឈ្មួញជនជាតិថៃគ្រប់ចំនួនហើយ ស្រាប់តែគេបានរកឃើញថាម៉ាស់នៅក្នុងស្តុកទាំងអស់សុទ្ធតែគ្មានគុណភាព ដុះផ្សិត ហើយថែមទាំងមានក្លិនមិនល្អទៀតផង។ រហូតមកទល់នឹងពេលនេះបុរសជនជាតិចិនកំពុងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការថៃដើម្បីស្វែងរកយុត្តិធម៌

    March 16, 2020
  • អន្តរជាតិ

    អូស្រ្តាលី​៖ ក្រុមអ្នកវិទ្យាសាស្ត្រអូស្រ្តាលីចំនួន ៣នាក់បានអះអាងថា ពេលនេះអូស្ត្រាលីអាចអភិវឌ្ឍន៍វ៉ាក់សាំងការពារវីរុស COVID-19 រួចរាល់ហើយ តែយ៉ាងណាក្តីការដាក់បង្ហាញជូនជាផ្លូវការទំនងជាត្រូវការពេលវេលាពីរបីខែទៅមុខទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានDailymail។ អ្នកវិទ្យាសាស្ត្រទាំង ៣រូបនេះ គឺអ្នកជំនាញផ្នែកវេជ្ជសាស្រ្តមកពីសាកលវិទ្យាល័យ Queensland ហើយពួកគាត់ថែមទាំងបានបញ្ជាក់ទៀតថា វ៉ាក់សាំងដែលពួកគាត់បានរកឃើញនោះត្រូវបានគេដាក់ឈ្មោះថា S-Spike ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌អន្តជាតិធំៗ ដែលបានដកស្រង់សំដីរបស់ក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលីខាងលើនេះសុទ្ធតែបានរាយការណ៍ថា វ៉ាក់សាំង S-Spike ត្រូវបានអភិវឌ្ឍន៍ឡើងដោយប្រើថវិកាចន្លោះពី ២០ ទៅ ៣០ លានដុល្លាអាមេរិក ហើយវ៉ាក់សាំងមួយនេះត្រូវបានគេធ្វើតេស្តវិជ្ជមានក្នុងការសម្លាប់មេរោគជាច្រើនប្រភេទរួមទាំង ចង្កោវីរុស COVID-19ផងដែរ។ យ៉ាងណាក្តី ការបង្ហាញជូនវ៉ាក់សាំងផ្លូវការអាចត្រូវការពេលពីរទៅបីខែទៀត ហើយលុះត្រាមានការបង្ហាញជូន និងទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរសុខាពិបាលជាតិអូស្រ្តាលី ទើបគេអាចបន្តផលិតជាថ្នាំចាក់ដើម្បីប្រើប្រាស់ជាសាធារណៈបាន។ គួរបញ្ជាក់ជូនថា

    March 15, 2020
  • អន្តរជាតិ

    ថៃ៖ សាកសពរបស់បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ Makkasan (តំបន់ជាប់ក្រុងបាងកក) ប្រទេសថៃ ជាច្រើនម៉ោង ដោយគ្មាននណាម្នាក់ហ៊ានទៅក្បែរឡើយរួមទាំងអាជ្ញាធរប្រចាំតំបន់ផង ព្រោះគេខ្លាចឆ្លងវីរុស COVID-19។ បើតាមការចុះផ្សាយក្នុងសាព័ត៌មាន Bangkokpost បានឲ្យដឹងថា បុរសជនជាតិចិនរូបនោះមានអាយុ ៣៩ ឆ្នាំ បានធ្លាក់ពីលើអគារសណ្ឋាគារជាប់ទី ៦ មកដី និងត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយការស្លាប់របស់បុរសជនជាតិចិនរូបនេះ ៦​ម៉ោង គ្មាននណាម្នាក់ហ៊ានទៅក្បែរសាកសពឡើយព្រោះគេបារម្ភថា គាត់ស្លាប់ព្រោះតែវីរុស COVID-19 និងអាចចម្លងទៅកាន់អ្នកដទៃបាន ហើយប្រជាពលរដ្ឋនៅក្នុងតំបន់កើតហេតុបាននាំគ្នាភ័យខ្លាចជាខ្លាំងពីការរីករាលដាលនៃមេរោគ។ យ៉ាងណាក្តី អស់រយៈពេល ៦ម៉ោងទើបមានមន្ត្រីជំនាញផ្នែកសុខាភិបាលហ៊ានទៅពិនិត្យសាកសពតែមិនបានរកឃើញថា គាត់បានស្លាប់ព្រោះវីរុស COVID-19 នោះទេ។ បើតាមការសន្និដ្ឋានបឋមបានបង្ហាញថា ករណីនេះមិនមែនជាករណីឃាតកម្មអ្វីឡើយ

    March 15, 2020
  • អន្តរជាតិ

    ចិន៖ Covid-19 ពិតជាឃោឃៅលើសពីអ្វីដែលលោកអ្នកគិត ព្រោះផលប៉ះពាល់នៃមេរោគមួយនេះបានលេចឡើងក្នុងរូបភាពថ្មីៗជាបន្តបន្ទាប់ ដែលរូបភាពខ្លះលោកអ្នកមិនធ្លាប់ស្មានដល់ឡើយ។ ផ្តើមដំបូង Covid-19​ បានសម្លាប់មនុស្ស សម្លាប់សេដ្ឋកិច្ចនៃប្រទេសជាច្រើន សាលារៀននិងក្រុមហ៊ុនជាច្រើនត្រូវបិទទ្វា​រ ប្រជាពលរដ្ឋត្រូវហាមឃាត់មិនឲ្យចេញពីផ្ទះ កម្មវិធីកីឡាធំៗត្រូវបានផ្អាក ប្រទេសជាច្រើនត្រូវបង្ខំចិត្តបិទជើងហោះហើរឬបិទច្រកព្រំដែន បញ្ហាអសន្តិសុខសង្គមជាច្រើនបានកើតឡើងរួមទាំងករណីប្លន់ម៉ាស់ ទឹកលាងដៃ ឬក្រដាសអនាម័យទៀតផង។​ នៅមិនទាន់អស់ទេនៅប្រទេសចិនឯនោះវិញគេបានរកឃើញបញ្ហាថ្មីមួយទៀត គឺវិបត្តិនៃមេរោគ Covid-19 បានកំពុងតែជំរុញឲ្យអាត្រានៃការលែងលះគ្នាក្នុងចំណោមប្តីប្រពន្ធជនជាតិចិនកើនឡើងយ៉ាងគំហុក។ បើតាមការសិក្សាបានរកឃើញថា ការបង្ខាំងពលរដ្ឋចិនឲ្យនៅតែក្នុងផ្ទះជាច្រើនខែមកនេះបានធ្វើឲ្យប្តីប្រពន្ធត្រូវនៅជិតគ្នាជាប្រចាំក្នុងទីកន្លែងដ៏តូចមួយហើយគួបផ្សំនឹងអារម្មណ៍ស្រ្តេសផង​ ប្តីប្រពន្ធមានទំនោរឈ្លោះគ្នាច្រើន និងសម្រេចចិត្តលែងលះគ្នាតែម្តង។ របាយការណ៍បានបង្ហាញថា គ្រាន់តែ ៣សប្តាហ៍ចុងក្រោយនេះ ករណីលែងលះនៅចិនមានរហូតដល់ ៣០០ ករណី ហើយថ្ងៃខ្លះមានករណីលែងលះរហូតដល់ ១៤ ករណីឯណោះត្រឹមតែមួយថ្ងៃ។ ជាដំណោះស្រាយជុំវិញករណីខាងលើនេះក្រុងខ្លះនៅក្នុងប្រទេសចិន

    March 14, 2020
  • កីឡា

    ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថា គាត់ទំនងជានឹងទទួលយកការធ្វើតេស្តរកវីរុស COVID-19 «ឆាប់ៗនេះ» ទោះបីជាគាត់មិនមានចេញរោគសញ្ញា បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីប្រេស៊ីល ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានជាមួយវីរុសក៏ដោយ។ លោកបាននិយាយក្នុងពិធីមួយនៅរសៀលថ្ងៃសុក្រ ក្បែរសួនផ្ការបស់សេតវិមានថា លោកមិនមានរោគសញ្ញាអ្វីទេ ហើយបានចំណាយពេលតិចតួចជាមួយមន្ត្រីដែលបានឆ្លងរោគនោះ។ នៅព្រឹកថ្ងៃសុក្រនេះមន្ត្រីសេតវិមានបានចាត់វិធានការភ្លាមៗ បន្ទាប់ពីមានពាក្យលេចចេញមកថា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានធ្វើតេស្តវិជ្ជមានជាមួយវីរុសនេះ។ របាយការណ៍ដំបូងគឺខុស ហើយមេដឹកនាំប្រេស៊ីលក្រោយមកបានប្រកាសថា គាត់បានធ្វើតេស្តអវិជ្ជមានជាមួយវីរុស(មិនបានឆ្លង)។ ប៉ុន្តែយ៉ាងណាលោក Donald Trump នៅតែជៀសមិនផុតពីការសង្ស័យ ព្រោះថាក្រៅពីជួបលោក Jair Bolsonaro លោក Donald Trump និងជំនិតរបស់គាត់លោក

    March 14, 2020
  • អន្តរជាតិ

    ទារកទើបនឹងកើតនៅចក្រភពអង់គ្លេសម្នាក់ បានក្លាយជាជនរងគ្រោះក្មេងជាងគេបំផុតក្នុងពិភពលោក ដែលធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ។ ម្តាយរបស់ទារកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាច្រើនថ្ងៃ ដោយសង្ស័យថាមានជំងឺរលាកសួត ប៉ុន្តែម្ដាយរូបនោះទើបតែត្រូវបានគេដឹងថាវិជ្ជមានជាមួយវីរុស នៅពេលដែលគាត់បានសម្រាកកូលរួចទៅហើយ។ ពេលនេះអ្នកទាំង២ កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យដាច់ដោយឡែកពីគ្នា ព្រោះស្ថានភាពម្តាយអាក្រក់ជាងទារកដែលទើបតែកើតនោះ។ ទារកទើបនឹងកើតនោះពេលនេះកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ North Middlesex ខណៈពេលដែលម្តាយត្រូវបានផ្លាស់ប្តូរទៅមន្ទីរពេទ្យជំនាញឆ្លង។ បន្ទាប់ពីវេជ្ជបណ្ឌិតបានដឹងពីលទ្ធផលវិជ្ជមានពីម្ដាយ ទារកត្រូវបានគេធ្វើតេស្តភ្លាមៗបន្ទាប់ពីកើតរួច។ ពេលនេះវេជ្ជបណ្ឌិតកំពុងព្យាយាមរកមូលហេតុដែលទារកទើបនឹងកើតនេះបានឆ្លងវីរុស ថាវាអាចឆ្លងតាមរយៈស្បូន ឬក្នុងកំឡុងពេលសម្រាល។ ប្រភពមួយបាននិយាយថា បុគ្គលិកដែលទាក់ទងជាមួយអ្នកជំងឺចំនួន ២នាក់ ក៏ត្រូវនៅដាច់ដោយឡែកសិនដែរ៕ អត្ថបទ៖ លីដា

    March 14, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអាសន្នថ្នាក់ជាតិ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុស COVID-19 ។ លោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសនៅឯសេតវិមានកាលពីថ្ងៃសុក្រ ដោយបាននិយាយថា លោកកំពុងប្រកាសជាបន្ទាន់អំពីភាពអាសន្នរបស់ជាតិ ដើម្បីបញ្ចេញអំណាចពេញលេញរបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លោក ដូណាល់ ត្រាំ បាននិយាយថា សកម្មភាពនេះនឹងធ្វើឱ្យមានជាមូលនិធិសហព័ន្ធចំនួន ៥០ពាន់លានដុល្លារ សម្រាប់រដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់។ ការរីករាលដាលនៃការឆ្លងមេរោគនៅសហរដ្ឋអាមេរិក បាននាំឱ្យមានការបិទសាលារៀន ការលុបចោលព្រឹត្តិការណ៍ទ្រង់ទ្រាយធំ និងការប្រមូលទិញសំភារៈចាំបាច់ប្រចាំថ្ងៃនៅក្នុងតំបន់ខ្លះ។ ជាក់ស្តែងលោក ត្រាំ សង្ឃឹមថា ការប្រកាសអាសន្ននឹងជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង និងជួយសម្រាលការភ័យខ្លាចរបស់សាធារណៈជន៕ អត្ថបទ៖ លីដា

    March 14, 2020
  • អន្តរជាតិ

    រូបភាពពីលើអវកាសបង្ហាញថា រណ្តៅកប់ខ្មោចមួយកន្លែងនៅទីក្រុង Qom ប្រទេសអ៊ីរ៉ង់មានទំហំធំធេងណាស់ ដែលអាចមើលឃើញសូម្បីតែពីទីអវកាស ខណៈប្រទេសនេះផ្ទាល់ក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការរាតត្បាតវីរុសកូរ៉ូណាខ្លាំងបំផុតនៅក្រៅពីប្រទេសចិន។ វាក៏ចំពេលដែលសមាជិកសភារាប់សិបនាក់របស់ប្រទេសបានឆ្លងវីរុស ដែលក្នុងនោះមានទាំងមន្ត្រីជាន់ខ្ពស់ រួមទាំងអនុប្រធានាធិបតីអ៊ីរ៉ង់អ្នកស្រី Eshaq Jahangiri ។ ហើយទីប្រឹក្សារបស់លោក Ayatollah Ali Khamenei ក៏បានស្លាប់ដោយសារវីរុសនេះដែរ។ ទន្ទឹមនឹងនេះដែរប្រទេសអ៊ីរ៉ង់បានស្នើសុំមូលនិធិរូបិយវត្ថុអន្តរជាតិចំនួន ៥ពាន់លានដុល្លារ ជាជំនួយបន្ទាន់ដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនេះ។ ទីភ្នាក់ងារសារព័ត៌មាន Fars បាននិយាយថា អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់លោក Kianoush Jahanpour កាលពីថ្ងៃសុក្របាននិយាយថា មនុស្ស ៥១៤នាក់ បានស្លាប់ដោយសារវីរុសនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយមាន ១១,៣៦៤នាក់ បានឆ្លងមេរោគនេះ។

    March 14, 2020
  • កីឡា

    តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea លោក Callum Hudson-Odoi បានធ្វើតេស្តរកឃើញថា បានឆ្លងវីរុស COVID-19 ដែលនាំឱ្យក្រុមតោខៀវបិទការហ្វឹកហាត់របស់ពួកគេ។ លោក Hudson-Odoi អាយុ ១៩ឆ្នាំរូបនេះ គឺជាកីឡាករដំបូងគេនៅ Premier League ដែលត្រូវបានបញ្ជាក់ថាបានឆ្លងវីរុស ខណៈដែលការរំខានរបស់វីរុសបានបណ្តាលឱ្យមានការបិទការប្រកួតក្នុងលីកដទៃ ដូចជានៅក្នុងប្រទេសអេស្បាញ អ៊ីតាលី និងបារាំង។ ប៉ុន្តែយ៉ាងណាអ្នកនាំពាក្យ Premier League បានប្រកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ការប្រកួតនៅចុងសប្តាហ៍នឹងត្រូវធ្វើឡើងដូចការគ្រោងទុក បើទោះបីជាមានការជួបប្រជុំគ្នាជាបន្ទាន់ជាមួយក្លឹបនិងក្លឹបនៅថ្ងៃនេះ បន្ទាប់ពីមានដំណឹងថាលោក Mikel Arteta ដែលជាគ្រូបង្វឹកក្រុម Arsenal ត្រូវបានធ្វើរោគវិនិច្ឆ័យវិជ្ជមានជាមួយកូរ៉ូណាក៏ដោយ៕ អត្ថបទ៖

    March 13, 2020
  • អន្តរជាតិ

    ស្របពេលដែលមានប្រទេស អង្គការ មហាសេដ្ឋី និងក្រុមហ៊ុនធំៗជាច្រើនបានធ្វើការបរិច្ចាគប្រាក់គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 នោះ ចំណែកឯគេហទំព័រសម្រាប់មើលរឿងអាសអាភាស P***hub ក៏បានចូលរួមជួយគាំទ្រយុទ្ធការមួយនេះដូចគ្នាដែរ តែ P***hub បានជួយក្នុងលក្ខខណ្ឌពិសេសមួយប្លែកពីគេ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច RT បានបញ្ជាក់ថា P***hub នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋអ៊ីតាលីដែលកំពុងតស៊ូប្រឆាំងនឹងមេរោគ Covid-19 ទាំងអស់ ជាពិសេសអ្នកដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែកតែម្តង អាចចូលមើលរឿងទាំងអស់ ដែលមាននៅក្នុងគេហទំព័រខ្លួនដោយមិនគិតថ្លៃនោះ។ P***hub នឹងផ្តល់ជូន IP addresses ទៅកាន់ក្រុមមនុស្សគោលដៅខាងលើ ដើម្បីអាចចូលទស្សនារឿងអាសអាភាសបានដោយសេរីរហូតដល់ថ្ងៃទី ៣ ខែ មេសាខាងមុខនេះ។ សូមបញ្ជាក់ថា P***hub គឺជាគេហទំព័រសម្រាប់មើលរឿងអាសអាភាសធំជាងគេនៅលើពិភពលោក ដែលមានអ្នកចូលទស្សនាប្រមាណជា

    March 13, 2020