autoadmin
  • អន្តរជាតិ

    អាមេរិក៖ យោងតាមសារព័ត៌មានអេឡិចត្រូនិច ABCactionnews ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថា​ ផ្សិតម្ជុលដែលនាំចូលពីប្រទេសកូរ៉េខាងត្បូងមកលក់នៅក្នុងទីផ្សារអាមេរិកត្រូវបានគេរកឃើញថា មានផ្ទុកនូវបាក់តេរី Listeria។ បើតាមអ្នកជំនាញសុខភាពបានអះអាងថា បាក់តេរី Listeria គឺជាប្រភពចម្លងមេរោគដ៏ឆាប់រហ័សមួយ ដែលអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរជាច្រើនប្រភេទ ហើយក្នុងករណីខ្លះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកទទួលទានទៀតផង។ បើតាមប្រភពខាងលើបានអះអាង អាជ្ញាធរសុខាពិបាលប្រចាំរដ្ឋ Michigan សហរដ្ឋអាមេរិក គឺជាអ្នកដែលបានរកឃើញថា ផ្សិតម្ជុលរបស់កូរ៉េខាងត្បូងមានផ្ទុកនូវបាក់តេរី Listeria  មុនគេ និងបានទាញសញ្ញាប្រកាសអាសន្នមុនគេផងដែរ។ នៅក្នុងរបាយការណ៍របស់អាជ្ញាធរសុខាពិបាលរដ្ឋ Michigan ក៏បានបង្ហាញថា មានប្រជាពលរដ្ឋអាមេរិក ៣០នាក់ហើយបានរងគ្រោះព្រោះតែបាក់តេរី​ Listeria នេះ ក្នុងនោះមាន ៤នាក់ត្រូវមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ អាជ្ញាធរសុខាពិបាលប្រចាំរដ្ឋ Michigan​ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះការទទួលទានផ្សិតម្ជុល ដោយមុននឹងទិញវាយកមកញ៉ាំត្រូវពិនិត្យជាមុនសិន បើវាមើលទៅមានលក្ខណៈល្អប្លែកខុសពីផ្សិតធម្មតាកុំញ៉ាំវាអី ហើយក្នុងករណីដែលសង្ស័យថាហាងណាឬផ្សារមួយណាមានលក់ផ្សិតផ្ទុកបាក់តេរីនោះត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ផងដែរ៕

    March 12, 2020
  • កីឡា

    កីឡាករ Cristiano Ronaldo ពេលនេះកំពុងស្ថិតនៅដាច់ដោយឡែកពីគេ នៅឯគេហដ្ឋានរបស់គាត់នៅតំបន់ Madeira ប្រទេសព័រទុយហ្កាល់ បន្ទាប់ពីមិត្តរួមក្រុម របស់ក្លឹបសេះបង្កង់ Juventus លោក Daniele Rugani បានធ្វើតេស្តវិជ្ជមានជាមួយវីរុសកូរ៉ូណា។ តារាបាល់ទាត់ដ៏ល្បីល្បាញរូបនេះ បានហោះទៅលេងស្រុកកំណើតដើម្បីទៅមើលម្តាយដែលកំពុងតែឈឺនាពេលថ្មីៗនេះ មុនពេលដែលមានព័ត៌មានបែកធ្លាយថាគាត់គួរតែនៅដាច់ដោយឡែកសិន ជាជាងត្រឡប់ទៅអ៊ីតាលីវិញ ដែលកំពុងមានការផ្ទុះឡើងនៃវីរុសយ៉ាងខ្លាំង។ តាមប្រភពបានឱ្យដឹងថា ទាំងលោក Ronaldo និង Rugani បាននៅបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយគ្នាកាលពីថ្ងៃអាទិត្យ នៅពេលដែលក្លឹប Juventus បានបំបាក់ក្រុម Inter Milan ក្នុងលទ្ធផល ២-០ ។ នៅក្នុងរូបថតជាក្រុមមួយ

    March 12, 2020
  • អន្តរជាតិ

    ក្រសួងសុខាភិបាលម៉ាឡេស៊ីកាលពីម្សិលមិញ ទើបតែបានរកឃើញករណី COVID-19 ថ្មីមួយ ដែលអ្នកឆ្លងជាអ្នកដែលរស់នៅឆ្ងាយពីគេ មិនធ្លាប់មានដំណើរទៅតំបន់មានឆ្លងវីរុស និងមិនមានទំនាក់ទំនងជាមួយនរណាដែលមានវិជ្ជមានជាមួយវីរុសនោះទេ (ភាសាបច្ចេកទេសហៅថា Sporadic)។ បើតាមការប្រកាសរបស់អគ្គនាយកសុខាភិបាលលោកវេជ្ជបណ្ឌិត Noor Hisham Abdullah បាននិយាយថា ករណីចៃដន្យ ហើយអ្នកឆ្លងនៅដាច់ស្រយាលមួយនេះ ត្រូវបានរកឃើញចេញពីសំណាកចំនួន ៦០០ ដែលក្រសួងបានទទួល។ គំរូទាំងនោះបានមកពីអ្នកដែលបង្ហាញអាការដូចគ្រុនផ្តាសាយ (ILI) និងជំងឺផ្លូវដង្ហើមស្រួចស្រាវ (SARI) ។ ខណៈពេលនេះការស៊ើបអង្កេតកំពុងបន្ត ដើម្បីកំណត់រកមូលហេតុនៃការឆ្លងមេរោគនេះ។ គិតត្រឹមម្សិលមិញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ម៉ាឡេស៊ីមានករណីថ្មីចំនួន ២០ ដែលនាំឱ្យចំនួនសរុបកើនដល់ ១៤៩ករណីទូទាំងប្រទេស។

    March 12, 2020
  • អន្តរជាតិ

    អង់គ្លេស៖ ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសកំពុងស្វែងរកអ្នកស្ម័គ្រចិត្តចំនួន ២៤​នាក់ ដើម្បីមកធ្វើការពិសោធន៍វ៉ាក់សាំងការពារវីរុស COVID-19 ដោយអ្នកស្ម័គ្រចិត្តម្នាក់ៗនឹងត្រូវបានផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៣ ៥០០​ ផោន (៤ ៥៦៥ ដុល្លារអាមេរិក) ផងដែរ។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវ The Queen Mary BioEnterprises Innovation Centre ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាន បញ្ជាក់ថា គេនឹងចាក់វីរុសកូរ៉ូណាខ្សោយៗចំនួន ២ប្រភេទគឺប្រភេទ 0C43 និង 229E ចូលទៅក្នុងខ្លួនអ្នកស្ម័គ្រចិត្តទាំង ២៤នាក់ ហើយបន្ទាប់មកគេនឹងចាក់វ៉ាក់សាំង ដែលគេទើបរកឃើញប្រមាណជា ២០​ ប្រភេទផ្សេងគ្នាចូលទៅក្នុងខ្លួនអ្នកស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីពិសោធន៍ថា

    March 12, 2020
  • អន្តរជាតិ

    ក្រុមស្រាវជ្រាវជនជាតិតៃវ៉ាន់ចំនួន ២ក្រុម បានជោគជ័យក្នុងការសំយោគថ្នាំ Remdesivir ដែលជាថ្នាំសម្រាប់ជំងឺអេបូឡាសារឡើងវិញ ដើម្បីអាចមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ នៅក្នុងព្រឹត្តិការណ៍សារព័ត៌មានមួយនាពេលថ្មីៗនេះ លោក Chein Rong-jie ជំនួយការស្រាវជ្រាវនៃវិទ្យាស្ថានគីមីវិទ្យា Sinica បាននិយាយថា ក្រុមស្រាវជ្រាវដែលមានសមាជិក ៧នាក់ របស់លោក បានចាប់ផ្ដើមធ្វើការស្រាវជ្រាវកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់ការសំយោគថ្នាំ Remdesivir (ក្នុងកម្រិត១០០មីលីក្រាម) សារឡើងវិញក្នុងរយៈពេល ២សប្តាហ៍ ដើម្បីទទួលបានកម្រិតភាពបរិសុទ្ធ ៩៧% ដែលអាចព្យាបាលអ្នកឆ្លងវីរុស COVID-19។ យោងតាមវិទ្យាស្ថានបានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រទាំង ៧នាក់ បានចំណាយពេល ១៤ថ្ងៃ

    March 12, 2020
  • អន្តរជាតិ

    ចិន៖ លោកយាយវ័យ ១០៣ ឆ្នាំម្នាក់ត្រូវបានអាជ្ញាធរសុខាភិបាលប្រចាំទីក្រុងវូហានរាយការណ៍ថា រូបគាត់ត្រូវបានគ្រូពេទ្យព្យាបាលឲ្យជាសះស្បើយ ១០០%ពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយវីរុស COVID-19 ដោយប្រើរយៈពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ។ លោកយាយម្នាក់នេះមានឈ្មោះថា Zhang Guangfen ហើយរូបគាត់ត្រូវបានគេយកមកព្យាបាលក្នុងលក្ខខណ្ឌពិសេសមួយនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងវូហានក្នុងអំឡុងពេល ដែលគាត់បានឆ្លងវីរុស។ ការជាសះស្បើយរបស់លោកយាយអាយុជាង ១០០ ឆ្នាំរូបនេះ បានក្លាយទៅជាករណីកម្រមួយក្នុងយុទ្ធនាការប្រឆាំងនឹងវីរុស COVID-19 ព្រោះលោកយាយគឺជាជនរងគ្រោះដែលមានអាយុច្រើនជាងគេបំផុត ដែលគេអាចព្យាបាលឲ្យជាសះស្បើយ ១០០% បាន។ ​ គួរបញ្ជាក់ជូនថា កន្លងមកអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារវីរុស COVID-19 ភាគច្រើនជាមនុស្សចាស់ជរា និងមនុស្សដែលមានជំងឺជាច្រើនមុខនៅខ្លួនស្រាប់មុនពេលបានឆ្លងវីរុសមួយនេះ។ ក្រៅតែពីករណីលោកយាយរូបនេះ កន្លងមកចិនក៏មានករណីកម្រផ្សេងមួយទៀតដែរ គឺមានក្មេងតូចអាយុត្រឹមតែ ២ឆ្នាំម្នាក់

    March 12, 2020
  • អន្តរជាតិ

    ក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មានជនជាតិថៃចំនួន ១១នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុស COVID-19 បន្ទាប់ពីពួកគេបានជក់បារីរួមគ្នា និងផឹកស្រាកែវរួមគ្នា នៅក្នុងពិធីជប់លៀងមួយនាពេលថ្មីៗនេះ។ លោក Sukhum Kanchanapimai អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ក្រុមមនុស្សទាំង ១១នាក់នេះ គឺជាផ្នែកមួយនៃក្រុមមនុស្ស ១៥នាក់ នៅក្នុងពិធីជួបជុំនោះ ដែលរួមមានទាំងជនជាតិចិនមកពីហុងកុងផងដែរ។ លោក Sukhum Kanchanapimai បាននិយាយថា វាមិនច្បាស់ទេថាតើជនជាតិហុងកុងក៏មានផ្ទុកវីរុសនេះដែរឬអត់? ពីព្រោះម្នាក់នោះបានវិលត្រឡប់ទៅប្រទេសគាត់វិញហើយ ហើយម្នាក់នោះក៏បានបង្ហាញរោគសញ្ញាវីរុសនៅក្នុងពិធីជប់លៀងផងដែរ។ រហូតមកដល់ពេលនេះ វាគឺជាក្រុមឆ្លងវីរុសធំជាងគេបំផុតនៅក្នុងប្រទេសថៃ។ លោក Sukhum Kanchanapimai ក៏បានឱ្យដឹងដែរថា ពេលនេះមានអ្នកជំងឺម្នាក់ទើបតែបានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យរួចហើយដែរ។

    March 12, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនឹងហាមឃាត់រាល់ការធ្វើដំណើរពីអឺរ៉ុបទាំងអស់ រយៈពេល ៣០ថ្ងៃ ដើម្បីបញ្ឈប់ការរីករាលដាលនៃការឆ្លងវីរុស COVID-19 ។ លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិរបស់គាត់ថា៖ «ដើម្បីការពារករណីថ្មីកុំឱ្យចូលអាមេរិក យើងនឹងត្រូវបញ្ឈប់រាល់ការធ្វើដំណើរពីអឺរ៉ុបមកកាន់សហរដ្ឋអាមេរិក រយៈពេល៣០ថ្ងៃ»។ ទោះយ៉ាងណាលោកបានបញ្ជាក់ថា ការរឹតត្បិតនេះនឹងមិនអនុវត្តចំពោះចក្រភពអង់គ្លេសទេ។ លោក ដូណាល់ ត្រាំ បានបន្ថែមទៀតថា ការហាមឃាត់ទាំងនេះក៏នឹង «អនុវត្តចំពោះបរិមាណពាណិជ្ជកម្ម និងទំនិញជាច្រើន» ដែលមកពីអឺរ៉ុបទាំងអស់។ គួររំលឹកដែរថា ប្រធានាធិបតីរូបនេះទើបតែទទួលបានរិះគន់ ចំពោះការគ្រប់គ្រងការរាលដាលវីរុសនៅអាមេរិក។ ជាក់ស្ដែងករណីឆ្លងនៅអាមេរិកបានកើនឡើងប្រហែល ១,០០០ករណី ហើយអ្នកស្លាប់មាន ៣៧នាក់។

    March 12, 2020
  • អន្តរជាតិ

    អូស្រ្តាលី៖ ខណៈដែលមនុស្សជាច្រើននៅជុំវិញពិភពលោកទទួលរងនូវឥទ្ធិពលអាក្រក់ពីវីរុស COVID-19 នោះ អ្នកបើកបររថយន្តខុសច្បាប់ម្នាក់បែរជាអាចទាញយកផលប្រយោជន៍ពីវីរុសនេះទៅវិញ តាមរយៈការធ្វើពុតជាបានឆ្លងវីរុសនេះ ដើម្បីចៀសផុតពីការផាកពិន័យរបស់ក្រុមប៉ូលិសចរាចរណ៍។ បើតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភាគខាងជើងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ខណៈអត្តសញ្ញាណរបស់បុរសដែលបានធ្វើពុតជាឆ្លងវីរុសនោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបានរៀបរាប់ថា បុរសជាអ្នកបើករថយន្តបានប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ ដែលវាជាទង្វើមួយផ្ទុយនឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសអូស្ត្រាលី ហើយប៉ូលិសក៏បានឃាតរថយន្តគាត់ដើម្បីធ្វើការផាកពិន័យ។ ភ្លាមៗនោះបុរសជាបើករថយន្តបានសរសេរអក្សលើក្រដាសមួយដោយមានអត្ថន័យថា គាត់បានឆ្លងវីរុស COVID-19។ គ្រាន់តែឃើញអក្សនេះភ្លាមប៉ូលិសចរាចរណ៍បាននាំគ្នារត់ចេញពីគាត់ និងស្រែកប្រាប់ឲ្យគាត់ប្រញាប់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ហើយគាត់ក៏បានរួចផុតពីការផាកពិន័យរបស់ប៉ូលិសផងដែរ។ យ៉ាងណាក្តី បុរសជាអ្នកបើករថយន្តក៏ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់ផងដែរ ព្រោះក្នុងនាមជាពលរដ្ឋល្អម្នាក់គាត់ត្រូវតែគោរពច្បាប់ និងមិនគួរយកបញ្ហាវីរុស COVID-19 មកលេងសើចដូចនេះទេ៕ អត្ថបទ៖ភក្តី ប្រភព៖ DailyMail

    March 12, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានប្រកាសនៅថ្ងៃពុធនេះថា រាល់ហាងនិងភោជនីយដ្ឋានទាំងអស់នៅអ៊ីតាលី ត្រូវតែបិទទ្វារព្រោះការឆ្លងនៃវីរុស COVID-19 កំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស។ ប៉ុន្តែលោកបានបន្ថែមថា ឱសថស្ថាននិងហាងលក់គ្រឿងទេស ដែលទាក់ទងនឹងតម្រូវការប្រចាំថ្ងៃនឹងត្រូវបើកធម្មតា។ សេវាកម្មដឹកជញ្ជូនតាមភោជនីយដ្ឋាន និងប្រតិបត្តិការរោងចក្រនឹងត្រូវបានអនុញ្ញាតឱ្យបើកដូចគ្នា។ សេវាដឹកជញ្ជូនអ៊ីមែល និងសេវាដឹកជញ្ជូនសាធារណៈនឹងនៅតែបន្ត។ អ៊ីតាលីក៏បានស្នើសុំឱ្យប្រជាជននៅទូទាំងប្រទេស បញ្ឈប់ការចេញទៅក្រៅប្រសិនបើមិនចាំបាច់ចាប់ពីថ្ងៃអង្គារតទៅ។ ចំនួនអ្នកឆ្លងបានឡើងដល់ ១២,១៤៩នាក់ កាលពីថ្ងៃពុធ ហើយមនុស្ស ៨២៧នាក់បានស្លាប់។ ការព្រួយបារម្ភកំពុងកើនឡើងថា ប្រសិនបើការឆ្លងរាលដាលបន្តរាលដាល សេវាកម្មវេជ្ជសាស្ត្រអាចនឹងដួលរលំ។ ពោលគឺប្រសិនក្នុងករណីមានការខ្វះខាតគ្រែ និងតម្រូវឱ្យមានការអនុវត្តដែនកំណត់គ្រែ មានន័យថាអ្នកជំងឺជាចាស់ជរាដែលមិនបានបង្ហាញសញ្ញាធូរស្រាលពីវីរុស ពួកគេនឹងត្រូវដកចេញពីគ្រែ ICU ដើម្បីទុកកន្លែងឱ្យអ្នកជំងឺក្មេងៗដែលមានសង្ឃឹមរស់បន្តច្រើនជាង។ គួរឱ្យដឹងដែរថា COVID-19 ពេលនេះមានការថយចុះនៅក្នុងប្រទេសចិនពិតមែន

    March 12, 2020