- autoadmin
- អន្តរជាតិ
កូរ៉េខាងត្បូង៖ ឥទ្ធិពលនៃការរាតត្បាតវីរុស COVID-19 បានកំពុងតែបង្កភាពចលាចលពេញពិភពលោក ដោយមានប្រជាពលរដ្ឋមួយចំនួនត្រូវភ័យស្លន់ស្លោរហូតបាត់បង់ម្ចាស់ការលើខ្លួនឯងទៀតផង។ ជាក់ស្ដែងបើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Shanghai បានឲ្យដឹងថា មានបុរសកូរ៉េខាងត្បូងបានយកក្រដាសប្រាក់មួយចំនួនទៅអាំងក្នុងម៉ាស៊ីន Microwave ដើម្បីសម្លាប់មេរោគ តែលទ្ធផលចុងក្រោយប្រដាសប្រាក់ទាំងនោះត្រូវខ្លោចអស់ចាយលែងកើត។ ការសម្រេចចិត្តធ្វើសកម្មភាពខាងលើនេះ បានកើតឡើងក្រោយអង្គការសុខភាពពិភពលោកបានព្រមានថាវីរុស COVID-19 ក៏អាចជាភ្នាក់ងារចម្លងមេរោគបានដែរ ប្រសិនបើក្រដាសប្រាក់ទាំងនោះមានផ្ទុកមេរោគជាប់នៅជាមួយនោះ។ បើតាមប្រភពខាងលើបានបន្តថា លុយដែរបុរសកូរ៉េខាងត្បូងបានអាំងក្នុងម៉ាស៊ីន Microwave នោះមានចំនួន ៣៩១ ០០០ វ៉ុន ( ៣២៥ ដុល្លារអាមេរិក) ហើយវាគ្រាន់តែជាការសាកល្បងលើកដំបូងរបស់គាត់តែប៉ុណ្ណោះ។ យ៉ាងណាក្តី លទ្ធផលបានបង្ហាញថា ក្រដាសប្រាក់ដែលដុតរួចទាំងអស់មិនបានប្រើប្រាស់ជាផ្លូវការបាននោះទេ តែគេអាចយកលុយទាំងនោះទៅប្តូរនៅធនាគារវិញបាន៕ អត្ថបទ៖ភក្តី
March 12, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោក WHO បានប្រកាសថា វីរុស COVID-19 គឺជាការរាតត្បាតជាសកល។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានកត់សម្គាល់កាលពីយប់ថ្ងៃពុធថា៖ «ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ចំនួនករណីនៃវីរុសកូវីដ-១៩ នៅក្រៅប្រទេសចិនបានកើនឡើង ១៣ដង ហើយចំនួនប្រទេសដែលរងផលប៉ះពាល់បានកើនឡើងបីដង»។ លោកបាននិយាយថា៖ «នៅប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍ខាងមុខ យើងរំពឹងថានឹងមានករណីករណីចំនួនអ្នកស្លាប់ និងចំនួនប្រទេសដែលរងផលប៉ះពាល់កើនឡើងខ្ពស់ជាងនេះ»។ លោកបាននិយាយថា ក្រុមឃ្លាំមើលសុខភាពពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងកម្រិតនៃភាពអាសន្ន និងភាពធ្ងន់ធ្ងរ និងកម្រិតនៃភាពអសកម្ម។ ប្រធានអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា ដូច្នេះ COVID-19 អាចត្រូវបានកំណត់ថាជាជំងឺរាតត្បាតជាសកល។ ក្នុងពេលជាមួយគ្នានេះដែរ លោក Tedros បាននិយាយថា
March 12, 2020 - អន្តរជាតិ
មន្ត្រីសុខាភិបាលថៃបាននិយាយនៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០០២នេះថា មន្ត្រីអន្តោប្រវេសន៍ថៃ ២នាក់ នៅឯព្រលានយន្តហោះដ៏សំខាន់របស់ទីក្រុងបាងកក បានឆ្លងវីរុស COVID-19 ហើយគាត់ក៏ប្រហែលជាបានចាប់កាន់លិខិតឆ្លងដែនរបស់អ្នកទេសចរផងដែរ។ បុរសទាំង ២នាក់ ដែលធ្វើការនៅអាកាសយានដ្ឋានសុវណ្ណភូមិ បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី៧ និង ទី៨ ខែមីនា ហើយបានទាក់ទងជាមួយអ្នកដំណើរជាច្រើននាក់ មុនពេលធ្វើរោគវិនិច្ឆ័យឃើញថាឆ្លងវីរុស។ មន្រ្តីម្នាក់ក្នុងចំណោមពួកគេក៏ស្ថិតក្នុងចំណោមក្រុមដែលដឹកនាំការតាមដានសុខភាពពលករថៃ ដែលត្រូវត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងទៀតផង។ លោក Sopon Iamsirithaworn ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺបានមានប្រសាសន៍ថា៖“ពួកគេមិនបានធ្វើការនៅកន្លែងតែមួយទេ។ ពួកគេមានឱកាសទាក់ទងជាមួយជនបរទេស ឬប៉ះលិខិតឆ្លងដែនអ្នកដំណើរ”។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃក៏បាននិយាយកាលពីថ្ងៃពុធដែរថា ខ្លួននឹងផ្អាកការមកដល់ពីប្រទេសកូរ៉េខាងត្បូង ហុងកុង និងអ៊ីតាលី ទោះបីជាអ្នកដំណើរប្រទេសទាំងនេះអាចមកប្រទេសថៃដោយមិនចាំបាច់មានទិដ្ឋាការ (visa-free) ក៏ដូចជាការមកដល់ពី
March 11, 2020 - អន្តរជាតិ
អ្នកដែលចូលចិត្តហាត់ប្រាណត្រូវបានគេជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាកន្លែងទាំងនោះត្រូវបានគេកំណត់ថា ជាទីតាំងដែលមានហានិភ័យខ្ពស់សម្រាប់ការឆ្លងរាលដាលនៃវីរុស COVID-19 ។ វេជ្ជបណ្ឌិតជនជាតិស្កុតឡេន-អូស្ត្រាលី លោក Norman Swan បាននិយាយប្រាប់ ABC ថា កន្លែងហាត់ប្រាណគឺជាកន្លែងដ៏ល្អបំផុតសម្រាប់វីរុស COVID-19 ពីព្រោះនៅទីនោះពោរពេញដោយការបញ្ចេញញើស។ ភាពសើមគឺជារឿងអាក្រក់មួយសម្រាប់ការរាលដាលនៃវីរុស ហើយខណៈដែលនៅទីនោះអ្នកហាត់ប្រាណតែបញ្ចេញភាពសកម្មរបស់ពួកគេឱ្យចេញញើស ដូច្នេះវាជាប្រភពចម្លងដ៏ធំមួយ។ នេះវាមិនមានន័យថា អ្នកត្រូវតែឈប់ទៅកន្លែងហាត់ប្រាណនោះទេ ប៉ុន្តែប្រសិនបើអ្នកទៅហាត់ប្រាណអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់។ អ្នកត្រូវប្រាកដថា អ្នកបានជូតឧបករណ៍ មុននិងក្រោយពេលប្រើ។ វេជ្ជបណ្ឌិត Norman Swan ដែលបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ ពីសាកលវិទ្យាល័យ Aberdeen ក្នុងប្រទេសស្កុតលែន លោកក៏បាននិយាយថា ប្រជាជនត្រូវការធ្វើឱ្យប្រាកដថាពួកគេបានលាងដៃជាមួយទឹកសម្អាតដៃបានទៀងទាត់ និងត្រឹមត្រូវផងដែរ។
March 11, 2020 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៤៤នាក់ បានស្លាប់ដោយសារការពុលស្រា ហើយមនុស្សរាប់រយនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានផឹកស្រាខុសច្បាប់ក្នុងគោលបំណងដើម្បីព្យាបាលវីរុស COVID-19 ។ ប្រទេសនៅមជ្ឈឹមបូព៌ាមួយនេះ បានរងគ្រោះយ៉ាងខ្លាំងជាមួយវីរុស COVID-19 ដោយមានករណីឆ្លងរហូតដល់ ៨,០៤២ ហើយមានអ្នកស្លាប់ចំនួន ២៩១នាក់ គិតត្រឹមថ្ងៃអង្គារនេះ។ ដូច្នេះហើយប្រជាជនមានការភ័យខ្លាច ហើយក៏បានជឿការឃោសនាគ្មានមូលដ្ឋានជាច្រើន។ នៅអ៊ីរ៉ង់មានពាក្យចចាមអារ៉ាមមិនពិតមួយបានផ្សព្វផ្សាយពាសពេញប្រទេសថា ការផឹកស្រាអាចជួយព្យាបាល ឬការពារការឆ្លងមេរោគនេះបាន។ ខណៈដែលការផឹកស្រាគឺជាអំពើខុសច្បាប់នៅអ៊ីរ៉ង់ ដូច្នេះប្រជាជនក៏បានលួចទិញស្រាមកផឹក តាមរយៈការលក់ដូរខុសច្បាប់។ យោងតាមមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់លោក Ali Ehsanpour បាននិយាយថា ប្រជាជនខ្លះបានលួចផឹកស្រាដែលមានជាតិពុលខ្លាំង ដែលបណ្ដាលឱ្យមានការពុលស្រាបែបនេះ។ ជាលទ្ធផលអ្នកលក់ស្រាចំនួន ៧នាក់ត្រូវបានចាប់ខ្លួន៕ អត្ថបទ៖ លីដា
March 11, 2020 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានឲ្យដឹងថា មានវេជ្ជបណ្ឌិតជាន់ខ្ពស់របស់ចិនម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតក្នុងបុព្វហេតុជួយសង្គ្រោះអ្នកឆ្លងវីរុស COVID-19 រហូតដល់ខ្លួនឯងត្រូវឆ្លងមេរោគនិងស្លាប់ ព្រោះតែវីរុសដ៏កាចសាហាវមួយនេះដែរ។ វេជ្ជបណ្ឌិតរូបនេះមានឈ្មោះថា Zhu Heping អាយុ ៦៦ ឆ្នាំ មានតួនាទីជាអនុប្រធាននាយកដ្ឋានជំងឺភ្នែកក្នុងមន្ទីរពេទ្យបង្អែកក្រុងវូហាន។ ប្រភពខាងលើបានបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Zhu Heping គឺជាមនុស្សម្នាក់ក្នុងចំណោមក្រុមគ្រូពេទ្យ ដែលហ៊ានទាញសញ្ញាប្រកាសអាសន្នអំពីការរាតត្បាតវីរុស COVID-19 ដំបូងគេ ពោលគឺតាំងពីពួកគាត់បានជួបករណីអ្នកឆ្លងវីរុសនេះលើកដំបូងម្លេះ។ គួរម្លឹកជូនថា គិតមកទល់នឹងពេលនេះ មានវេជ្ជបណ្ឌិត ៤ នាក់ហើយក្នុងចំណោមក្រុមគ្រូពេទ្យហ៊ានទាញសញ្ញាប្រកាសអាសន្នអំពីការរាតត្បាតវីរុស COVID-19 ដំបូងគេបានស្លាប់បាត់បង់ជីវិត ក្នុងនោះមនុស្សទី១ គឺលោកវេជ្ជបណ្ឌិត Li Wenliang
March 11, 2020 - អន្តរជាតិ
នៅក្នុងសញ្ញានៃការវិលត្រឡប់មករកភាពប្រក្រតីវិញ ទីក្រុងអ៊ូហាននៅក្នុងប្រទេសចិន បានបិទរាល់មន្ទីរពេទ្យបណ្តោះអាសន្នរបស់ខ្លួន ដោយសារចំនួនអ្នកឆ្លងមានការថយចុះ ហើយទីតាំងដែលបានប្រើសម្រាប់ជាកន្លែងព្យាបាលបណ្តោះអាសន្ននឹងត្រូវទទួលបានការសម្អាតមេរោគយ៉ាងល្អិតល្អន់ មុនពេលត្រលប់ទៅការប្រើប្រាស់ដើមវិញ។ បណ្តាញសារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា មន្ទីរពេទ្យបណ្តោះអាសន្នទាំង ១៦ របស់ទីក្រុងអ៊ូហានត្រូវបានបិទទ្វារ បន្ទាប់ពួកគេបានរំសាយអ្នកជំងឺចុងក្រោយរបស់ពួកគេ។ កាលពីខែមករាមជ្ឈមណ្ឌលកីឡា មជ្ឈមណ្ឌលសន្និសីទ និងសាលារៀន ត្រូវបានប្តូរទៅជាមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីព្យាបាលអ្នកឆ្លងវីរុស COVID-19 ដែលមានស្ថានភាពស្រាលៗ បន្ទាប់ពីកន្លែងព្យាបាលនានាដែលមានស្រាប់របស់ទីក្រុង ចាប់ផ្តើមមានការពេញណែន ដោយសារអ្នកជំងឺបានស្វែងរកការព្យាបាល។ គួរឱ្យដឹងដែរថា ទីក្រុងអ៊ូហានមានករណីឆ្លងវីរុសថ្មីចំនួន ១៧ករណី កាលពីថ្ងៃច័ន្ទ ដែលជាចំនួនទាបបំផុតចាប់តាំងពីថ្ងៃទី១៧ ខែមករា ដើមឆ្នាំ២០២០ តរៀងមក៕ អត្ថបទ៖ លីដា
March 11, 2020 - អន្តរជាតិ
ការសិក្សាដែលចេញផ្សាយដោយទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet HIV បានបង្ហាញឱ្យដឹងកាលពីថ្ងៃអង្គារថា មានមនុស្សទី២ ដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺអេដស៍ ហើយជំងឺរបស់គាត់មិនរើឡើងវិញរយៈពេលជាង២ឆ្នាំមកហើយ។ កាលពីជាង ២ឆ្នាំមុន លោក Adam Castillejo អាយុ ៤០ឆ្នាំ ដែលមានឈ្មោះកូដ «អ្នកជំងឺទីក្រុងឡុងដ៍» បានឈប់ប្រើថ្នាំប្រឆាំងនឹងមេរោគអេដស៍ ដោយទទួលយកការព្យាបាលថ្មីមួយបែបផ្សេងទៀត។ គាត់បានទទួលការព្យាបាលដោយប្តូរកោសិកា សម្រាប់ការព្យាបាលមហារីកកូនកណ្តុរ (lymphoma) របស់គាត់ ហើយម្ចាស់ជំនួយរបស់គាត់មានបន្លាស់ហ្សែនម៉្យាង ដែលត្រូវបានគេស្គាល់ថា CCR5-delta 32 ។ អំឡុងពេលព្យាបាលមហារីកកូនកណ្តុរដោយការប្រើកោសិកាអ្នកបរិច្ចាគនោះ លោក Adam Castillejo ក៏បានជាសះស្បើយពីជំងឺអេដស៍នេះ ហើយតាំងពីនោះមកគាត់មិនត្រូវការថ្នាំជំនួយអ្វីឡើយ។
March 11, 2020 - អន្តរជាតិ
សហរដ្ឋអាមេរិក៖ ក្រុមប្រឹក្សាទំនាក់ទំនងបរទេស (CFR) បានលុបចោលនូវសន្និសិទ «Doing Business Under Coronavirus» ដែលគ្រោងធ្វើនៅថ្ងៃសុក្រ ទី១៣ ខែមីនា ក្នុងទីក្រុងញូវយ៉ក ដោយសារការរីករាលដាលនៃវីរុស COVID-19 នៅអាមេរិក។ CFR ក៏បានលុបចោលសន្និសីទដោយផ្ទាល់ផ្សេងទៀត ដែលត្រូវបានកំណត់ពេលចាប់ពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា រួមទាំងតុមូលនៅញូវយ៉ក, វ៉ាស៊ីនតោន និងព្រឹត្តិការណ៍ជាតិជុំវិញសហរដ្ឋអាមេរិក។ CFR ក៏បានលុបចោលការជួបជុំសម្រាប់ការតាំងពិព័រណ៍រថយន្តប្រចាំឆ្នាំនៅញូវយ៉ក ហើយពិព័រណ៍នោះផ្ទាល់ក៏ត្រូវពន្យារពេលដល់ខែសីហា។ ព្រឹត្តិការណ៍នានានៅទីក្រុងញូវយ៉កកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ ដោយសារតែការកើនឡើងករណីនៅក្នុងទីក្រុង និងជាពិសេសការផ្ទុះឡើងនៅជាយក្រុងញូរ៉ូឆេល (New Rochelle)។ លោក Andrew
March 11, 2020 - កីឡា
ការប្រកួតក្នុងក្របខណ្ឌ English Premier League រវាងក្លឹបមេឃខៀវ Manchester City ជាមួយក្លឹបកាំភ្លើងធំ Arsenal នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានពន្យាពេល ដោយសារកីឡាករមកពីក្លឹប Arsenal បានប៉ះពាល់ជាមួយអ្នកដែលបានឆ្លងវីរុស COVID-19 ។ អ្នកនាំពាក្យក្លឹប Arsenal បាននិយាយថា កីឡាករនឹងត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ បន្ទាប់ពីបានទាក់ទងជាមួយលោក Evangelos Marinakis ម្ចាស់ក្លឹបក្រិក Olympiakos និងក្លឹបអង់គ្លេស Nottingham Forest ដែលទើបតែត្រូវបានបញ្ជាក់ថាមានភាពវិជ្ជមានជាមួយ COVID-19
March 11, 2020









