autoadmin
  • អន្តរជាតិ

    សិង្ហបុរី៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Dailymail បានបង្ហាញថា វីរុស COVID-19 អាចមាននៅក្នុងខ្យល់ ហើយមេរោគមួយនេះថែមទាំងអាចសាយភាយតាមរយៈម៉ាស៊ីនត្រជាក់ទៀតផង។ សេចក្តីរាយការណ៍ខាងលើបានធ្វើឡើងតាមការអះអាងរបស់ក្រុមអ្នកជំនាញនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លងក្នុងប្រទេសសិង្ហបុរី ដែលបានតាមដាននិងសិក្សាយ៉ាងស៊ីជម្រៅអំពីបរិយាកាសនៅក្នុងបន្ទប់របស់ជនរងគ្រោះ ដែលបានឆ្លងវីរុស COVID-19 ។ បើតាមអ្នកជំនាញសិង្ហបុរីបានឲ្យដឹងថា គេបានវិភាគនៅក្នុងបន្ទប់មួយ ដែលមានអ្នកជំងឺចំនួន ៣នាក់ ហើយលទ្ធផលបានបង្ហាញថា វីរុសមានជាប់ក្នុងបំពងខ្យល់របស់ម៉ាស៊ីនត្រជាក់ ហើយនៅពេលដែលម៉ាស៊ីនត្រជាក់ដំណើរការវីរុសក៏អាចសាយភាពតាមកម្លាំងខ្យល់របស់ម៉ាស៊ីនត្រជាក់ផងដែរ ព្រោះថាមិនទាន់មានការសិក្សាណាបានយល់ថា វីរុសនេះមានទំហំតូចប៉ុនណានោះទេ។ យ៉ាងណាក្តីនេះគ្រាន់តែជាករណីមួយដែលរកឃើញដោយក្រុមអ្នកជំនាញនៅសិង្ហបុរីប៉ុណ្ណោះ តែសម្រាប់នៅជុំវិញពិភពលោកវិញនៅមិនទាន់ការអះអាងដូចនេះនៅឡើយទេ។ គួរជម្រាបជូនថា គិតមកទល់នឹងពេលនេះអ្នកឆ្លងវីរុស COVID-19 នៅជុំវិញពិភពលោកមានចំនួនសរុបចំនួន 114,415 ករណី ស្លាប់ចំនួន 4,026 ករណី និងអ្នកជាសះស្បើយមានចំនួន

    March 10, 2020
  • អន្តរជាតិ

    បុគ្គលិកសាធារណៈជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានគេរាយការថាធ្លាប់បានចូលរួមបរិច្ចាគឈាម កាលពីជាងមួយសប្តាហ៍មុន មុនពេលដែលគាត់ត្រូវបានគេធ្វើតេស្តរកឃើញថាឆ្លងវីរុស COVID-19 ។ សារព័ត៌មាន The Global Times បានរាយការណ៍ថា អ្នកឆ្លងគឺមកពីទីក្រុង Daegu ដែលជាទីក្រុងរងការវាយប្រហារខ្លាំងជាងគេនៅក្នុងប្រទេស ហើយគាត់បានចាប់ផ្តើមបង្ហាញរោគសញ្ញា នៅក្រោយពីបានបរិច្ចាគឈាមកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ អ្នកឆ្លងវីរុសម្នាក់នោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថា ឆ្លង COVID-19 នេះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ ទូរទស្សន៍ KBS បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សសរុប ៦នាក់ បានបរិច្ចាគឈាមរបស់ពួកគេ នៅក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ មុនពេលធ្វើតេស្តវិជ្ជមានជាមួយវីរុស។ ទោះបីជាឈាមដែលបានបរិច្ចាគត្រូវប្រមូលត្រឡប់មកវិញក៏ដោយ ក៏ពាក់កណ្តាលនៃឈាមទាំងនោះត្រូវបានបញ្ចូលទៅអ្នកជំងឺ

    March 9, 2020
  • អន្តរជាតិ

    បន្ទាប់ពីត្រូវបានអាជ្ញាធរថៃនិងម៉ាឡេស៊ីបណ្តេញចេញ ដោយសារការភ័យខ្លាចចំពោះវីរុស COVOD-19 ដែលអាចមានចំពោះអ្នកដំណើរនៅលើនាវា ឥឡូវនេះនាវាយក្ស Costa Fortuna កំពុងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។ ប៉ុន្តែយ៉ាងណាអាជ្ញាធរកំពង់ផែសិង្ហបុរី មិនបាននិយាយថា តើពួកគេនឹងអនុញ្ញាតឱ្យកប៉ាល់ចូលចតនៅដំណាក់កាលនេះទេ។ ប្រតិបត្តិករកប៉ាល់ Costa Fortuna បាននិយាយថា ខ្លួននឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបញ្ចប់ការធ្វើដំណើរនៅថ្ងៃស្អែកតាមការគ្រោងទុក បន្ទាប់ពីប្រទេសម៉ាឡេស៊ីនិងថៃមិនព្រមទទួលការចុះចតរបស់ខ្លួន ដោយសារការភ័យខ្លាចវីរុស COVID-19 ។ នាវាទេសចរណ៍អ៊ីតាលីមួយនេះបានព្យាយាមចូលចតនៅភូកេតប្រទេសថៃ កាលពីថ្ងៃទី០៦ ខែមីនា ប៉ុន្តែអ្នកដំណើររបស់ខ្លួនត្រូវបានមន្ត្រីថៃបដិសេធមិនឱ្យចុះពីនាវាទេ ព្រោះនាវានេះបានដឹកអ្នកដំណើរដែលបានចេញចូលប្រទេសអ៊ីតាលីក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ កាលពីថ្ងៃទី០៧ ខែមីនា នាវា Costa Fortuna បានប៉ុនប៉ងចូលចតនៅ Penang ក្នុងប្រទេសម៉ាឡេស៊ីនៅច្រកម៉ាឡាកា

    March 9, 2020
  • អន្តរជាតិ

    ប៉ារ៉ាហ្គាយ៖ អតីតកីឡាករបាល់ទាត់ជម្រើសជាតិប្រេស៊ីលដ៏ល្បីល្បាញគឺកីឡាករ Ronaldinho Gaucho ត្រូវបានសារព័ត៌មាន Reuters រាយការណ៍ថា រូបគាត់ត្រូវចៅក្រមសម្រេចឲ្យនៅក្នុងគុកជាបន្តទៀត ជុំវិញករណីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយដើម្បីធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។ គួរម្លឹកជូនថា កាលពី ២ថ្ងៃមុននេះ កីឡាករ Ronaldinho រួមជាមួយនឹងអ្នកគ្រប់គ្រង់ម្នាក់ឈ្មោះថា Roberto Assis បានប៉ុនប៉ងចូលទៅក្នុងទឹកដីប្រទេសប៉ារ៉ាហ្គាយ ខណៈដែលមន្ត្រីគយប៉ារ៉ាហ្គាយបានរកឃើញថា ពួកគាត់បានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ។ ភ្លាមៗនោះពួកគាត់ទាំង ២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនបញ្ជូនទៅតុលាការក្នុងប្រទេសប៉ារ៉ាហ្គាយ ហើយក្រោយមកមេធាវីរបស់ពួកគាត់បានស្នើទៅកាន់តុលាការដោយសុំឲ្យពួកគាត់បាននៅក្រៅឃុំ។ យ៉ាងណាក្តី តុលាការប៉ារ៉ាហ្គាយមិនយល់ព្រមនឹងសំណើនេះទេ ដោយពួកគេទាំង២រូបត្រូវជាប់ឃុំឃាំងតាំងតែពីថ្ងៃម្សិលមិញមកម្លះ។ បើតាមចៅក្រមនៃតុលាការក្នុងប្រទេសប៉ារ៉ាហ្គាយបានបញ្ជាក់ថា ករណីនេះជាបទល្មើលធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ជាតិទើបគេមិនអាចអនុញ្ញាតឲ្យអ្នកទាំង២នៅក្រៅឃុំបាននោះទេ៕ អត្ថបទ៖ ភក្តី

    March 9, 2020
  • អន្តរជាតិ

    ចំនួនករណីឆ្លងវីរុស COVID-19 នៅអាមេរិកបានកើនឡើងដល់ ៥០០នាក់ កាលពីថ្ងៃអាទិត្យ រួមទាំងការស្លាប់បន្ថែម ២នាក់ទៀត ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានការពាររដ្ឋបាលរបស់ខ្លួនថា រដ្ឋបាលរបស់លោកមាន “ការសម្របសម្រួល” ឥតខ្ចោះចំពោះការរាលដាលនៃវីរុសនេះ។ ការកើនឡើងនេះបានកើតឡើងនៅពេលដែលក្រុមគ្រូពេទ្យ បានទៅធ្វើតេស្ដអ្នកដំណើរនៅកប៉ាល់ទេសចរណ៍មួយ នៅឯឆ្នេរសមុទ្រកាលីហ្វ័រញ៉ា ដើម្បីពិនិត្យអ្នកដំណើរមុនពេលចុះចត។ ក្នុងនោះផងដែរសមាជិកព្រឹទ្ធសភាលោក Ted Cruz បានឈានដល់ការធ្វើចត្តាឡីស័កខ្លួនឯង បន្ទាប់ពីគាត់បានចាប់ដៃជាមួយមនុស្សដែលឆ្លងជំងឺ។ ហើយខណៈពេលនេះរដ្ឋចំនួន ៣០ របស់សហរដ្ឋអាមេរិកត្រូវបានរងគ្រោះដោយសារវីរុសនេះ ដោយរដ្ឋ Oregon បានប្រកាសអាសន្នចុងក្រោយគេបង្អស់ ហើយប្រជាជន ៦០លាននាក់ នៅរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉កកំពុងស្ថិតក្រោមវិធានការតឹងរឹង។ មានមនុស្ស

    March 9, 2020
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងត្បួងដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកឆ្លងវីរុស COVID-19 ធំជាងគេបំផុតនៅលើពិភពលោក (ក្រៅប្រទេសចិន) នាថ្ងៃច័ន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ បានរាយការណ៍អំពីចំនួនករណីប្រចាំថ្ងៃតិចបំផុតក្នុងរយៈពេលពីរសប្តាហ៍ ពោលគឺព្រឹកថ្ងៃច័ន្ទនេះមានតែ ៦៩ករណីប៉ុណ្ណោះ។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KCDC) ក៏បានឱ្យដឹងដែរថា មាន ២៤៨ករណី ត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យ។ ករណីសរុបរបស់កូរ៉េខាងត្បូងពេលនេះមានដល់ ៧,៣៨២ ។ គួរឱ្យដឹងដែរថា កូរ៉េខាងត្បូងធ្វើបច្ចុប្បន្នភាពទិន្នន័យពីរដងក្នុងមួយថ្ងៃ នៅម៉ោង ១០ព្រឹក និង ៥ល្ងាច ម៉ោង​ក្នុងស្រុក។ ប្រទេសកូរ៉េខាងត្បូងធ្លាប់ជាប្រទេសដែលរងគ្រោះជាងគេនៅខាងក្រៅប្រទេសចិន នៅពេលដែលវាបានផ្ទុះឡើងជាលើកដំបូងនៅក្រុង Daegu ។ ប៉ុន្តែនៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសអ៊ីតាលី

    March 9, 2020
  • អន្តរជាតិ

    កាសែត South China Morning Post បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះថា ស្ត្រីជនជាតិវៀតណាមដែលមានទ្រព្យស្តុកស្តម្ភម្នាក់ មានភាពវិជ្ជមានចំពោះវីរុស COVID-19 បន្ទាប់ពីបានធ្វើដំណើរទៅប្រទេសក្នុងតំបន់អឺរ៉ុប ដើម្បីចូលរួមការសម្តែងកម្មវិធី Milan Fashion Week នៅអ៊ីតាលី និងប៉ារីស។ ស្ត្រីម្នាក់នោះមានឈ្មោះថា Nga និងបានចូលរួមទស្សនាការបង្ហាញម៉ូដសំលៀកបំពាក់របស់ Saint Laurent នៅទីក្រុងប៉ារីស (បារាំង) និង Gucci នៅទីក្រុងមីឡាន (អ៊ីតាលី)។ ស្ត្រីវ័យ ២៧ឆ្នាំរូបនេះ មានវត្តមាននៅឯកម្មវិធី Fashion

    March 9, 2020
  • អន្តរជាតិ

    ក្រុមមន្រ្តីថៃបានរឹបអូសកាតការពារវីរុសប្រភេទនេះ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលកាតនេះផ្ទាល់ត្រូវបានអះអាងថា អាចការពារអ្នកប្រើមិនឱ្យឆ្លងរោគ ពិសេសគឺវីរុស COVID-19 តែម្ដង។ កាតពាក់នឹងកទាំងនេះមិនត្រឹមតែជាការខ្ជះខ្ជាយលុយរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ផងដែរ ដោយសារពួកគេមានលទ្ធភាពផលិតសារធាតុគីមីពុល។ នៅក្នុងការរឹបអូសនេះដែរ លោកឧត្តមសេនីយ៍ទោ Nattasak Chaonasai មកពីផ្នែកប៉ូលីសការពារអ្នកប្រើប្រាស់ (CPPD) បានចេញបញ្ជាដល់លោកវរសេនីយ៍ទោ Chananat Sarntawanpat និងមន្រ្តីពាក់ព័ន្ធដទៃទៀត មកពីរដ្ឋបាលចំណីអាហារនិងឪសថ ដើម្បីធ្វើការឆែកឆេរគេហដ្ឋានចែកចាយទាំងនោះ ជាមួយនឹងដីកាស្រាវជ្រាវដែលចេញដោយតុលាការខេត្តថានីបុរី។ ក្រុមមន្រ្តីបានត្រួតពិនិត្យផ្ទះមួយកន្លែងនៅ Thayaburi ខេត្ត Pathum Thani និងផ្ទះមួយផ្សេងទៀតនៅ Bang Khen

    March 9, 2020
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសអ៊ីតាលីបានកើនឡើងយ៉ាងហោចណាស់ ១៣៣នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៣៦៦។ ប្រទេសអ៊ីតាលីបានធ្វើចត្តាឡីស័កនៅតំបន់ Lombardy និងតំបន់ដែលរងផលប៉ះពាល់ខ្លាំង ដែលនេះវាធ្វើឱ្យរំខានដល់ប្រជាជនប្រមាណ ១៦លាននាក់ ខណៈខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការផ្ទុះឡើងដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប។ ចលនានេះបានកើតឡើង ខណៈករណីថ្មីចំនួន ១,២៤៧ ត្រូវបានរកឃើញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ គិតត្រឹមថ្ងៃអាទិត្យនេះប្រទេសអ៊ីតាលីបានបញ្ជាក់ថា មានការឆ្លងចំនួន ៧,៣៧៥ ករណី។ ទន្ទឹមនឹងនេះនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត អាជ្ញាធរបានធ្វើចត្តាឡីស័កនៅតំបន់ភាគខាងកើត Qatif ក្នុងគោលបំណងដើម្បីទប់ស្កាត់វីរុសដែលរីករាលដាលយ៉ាងឆាប់រហ័ស។ ទីក្រុង Riyadh ក៏បាននិយាយដែរថា ខ្លួនកំពុងផ្អាកសាលា និងសាកលវិទ្យាល័យរដ្ឋ

    March 9, 2020
  • អន្តរជាតិ

    ក្រសួងសុខាភិបាលប្រទេសវៀតណាមបានបញ្ជាក់ពីករណីឆ្លងវីរុស COVID-19 ចំនួន ៣ទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសពួកគេកើនដល់ ២០នាក់។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីថ្មីទី១ គឺអ្នកជំងឺមានវ័យ ២៧ឆ្នាំ ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Daegu របស់ប្រទេសកូរ៉េខាងត្បូង និងបានវិលត្រឡប់មកប្រទេសវៀតណាមវិញតាមជើងហោះហើរ Vietjet កាលពីថ្ងៃពុធ ហើយត្រូវគេធ្វើចត្តាឡីស័កពេលចុះចត។ ករណី២ ទៀតគឺសមាជិកគ្រួសារ និងអ្នកបើកឡាន របស់ស្ត្រីជនជាតិវៀតណាមម្នាក់អាយុ ២៦ឆ្នាំ ដែលទើបបានត្រឡប់មកអឺរ៉ុបកាលពីថ្ងៃចន្ទអាទិត្យមុន និងបានធ្វើតេស្តវិជ្ជមាននៅថ្ងៃសុក្រ។ នៅយប់ថ្ងៃសុក្រអាជ្ញាធរទីក្រុងហាណូយបានបិទផ្លូវជាច្រើននៅជុំវិញផ្ទះរបស់ស្ត្រី ដែលត្រូវបានគេបាញ់ថ្នាំសម្អាតកាលពីថ្ងៃសៅរ៍។ ករណីថ្មីៗចំនួន ៤ បានលេចចេញឡើង ចាប់តាំងពីប្រទេសវៀតណាមបាននិយាយនៅថ្ងៃទី២៥ ខែកុម្ភៈថា អ្នកជំងឺ ១៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ

    March 9, 2020