- autoadmin
- អន្តរជាតិ
សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានចាប់ខ្លួនមនុស្ស ៤ នាក់បន្ថែមទៀត ជុំវិញករណីឆបោកលក់ម៉ាស់តាមបណ្តាញអ៊ីនធឺណិត ដែលធ្វើឡើងក្នុងគេហទំព័រលក់ទំនិញ Carousell។ ការឆបោកបានកើតឡើងក្នុងរូបភាពជនខិលខូចបានបង្ហោះលក់ម៉ាស់ក្នុងគេហទំព័រលក់ទំនិញ Carousell ដូចគេលក់ទំនិញទូទៅដែរ តែក្រោយពេលបានទទួលលុយពីអតិថិជនរួចគឺអតិថិជនមិនអាចទទួលបានឥវ៉ាន់ទាល់តែសោះ ហើយគេក៏មិនអាចទាក់ទងទៅកាន់អ្នកលក់នោះបានទៀតផង។ ជនខិលខូចទាំង ៤នាក់នោះរួមមានស្រ្តីវ័យ ១៩ ឆ្នាំម្នាក់ បានឆបោកអតិថិជនក្នុងទំហំទឹកប្រាក់ចំនួន ៥៨០ ដុល្លារសិង្ហបុរី (៤២០ ដុល្លារអាមេរិក), ស្ត្រីវ័យ ២១ឆ្នាំម្នាក់និងបុរសវ័យ ២៣ ឆ្នាំម្នាក់ បានឆបោកអតិថិជនក្នុងទំហំទឹកប្រាក់ចំនួន ៥ ០០០ ដុល្លារសិង្ហបុរី ( ៣ ៦២៧ ដុល្លារអាមេរិក) ដូចគ្នា
March 7, 2020 - អន្តរជាតិ
ចិន ជប៉ុន និងអ៊ីតាលី បានសម្រេចប្រើប្រាស់វិធីពិនិត្យឈាមរកវីរុស COVID-19 ថ្មីមួយ ដែលគេត្រូវការពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ដើម្បីឲ្យដឹងលទ្ធផលថា នរណាម្នាក់មានផ្ទុកវីរុស COVID-19 ឬអត់នោះ។ បើតាមការអះអាងរបស់អាជ្ញាធរសុខាភិបាលនៃប្រទេសទាំង ៣ខាងលើនេះបានឲ្យដឹងថា វិធីពិនិត្យឈាមថ្មីនឹងជួយឲ្យក្រុមគ្រូពេទ្យអាចធ្វើការងារបានលឿនជាងមុនជាមួយនឹងនរណាម្នាក់ ដែលមានការសង្ស័យថាមានវីរុស COVID-19 ព្រោះតែវាត្រូវការពេលខ្លី និងបរិមាណឈាមតិចជាងមុនផងដែរ។ ក្នុងករណីដែលអ្នកទើបបានឆ្លងមេរោគថ្មីៗមកពិនិត្យឈាមរកមេរោគនោះ វិធីថ្មីនេះក៏អាចអនុញ្ញាតឲ្យគេដឹងពីលទ្ធផលវិជ្ជមានភ្លាមៗដែរ បើទោះជាជនរងគ្រោះមិនទាន់ចេញរោគសញ្ញាអ្វីក៏ដោយ។ បើធៀបទៅនឹងវិធីពិនិត្យឈាមចាស់គឺគេត្រូវការពេលរហូតដល់ ២៤ ឬ ៤៨ ម៉ោងឯណោះ ដើម្បីទទួលបានលទ្ធផល។ យ៉ាងណាក្តី ប្រទេសអង់គ្លេសនិងអាមេរិកនៅមិនទាន់ហ៊ានប្រើវិធីពិនិត្យឈាមថ្មីនេះនៅឡើយទេ ដោយពុំទាន់ជឿជាក់ថាវាមានប្រសិទ្ធភាព ១០០%។ គិតត្រឹមពេលនេះនៅជុំវិញពិភពលោក
March 7, 2020 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃសម្រេចហាមឃាត់មិនឲ្យនាវាទេសចរណ៍មួយចុះថតនៅលើទឹកខ្លួនឡើយ ព្រោះតែក្នុងចំណោមអ្នកដំណើរលើនាវាទាំងអស់នោះ មានអ្នកដំណើរ ៦៤ នាក់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីកាលពីពេលថ្មីៗនេះ ដែលអ៊ីតាលីជាប្រទេសមានចំនួនអ្នកឆ្លងវីរុស COVID-19 ច្រើនបំផុតនៅក្នុងតំបន់អឺរ៉ុប។ នាវាទេសចរណ៍មួយនេះមានឈ្មោះថា Costa Fortuna ហើយបើតាមគម្រោងនាវានឹងត្រូវចុះថតនៅឯកោះកំសាន្តមួយក្នុងខេត្តភូកេត ភាគខាងត្បូងប្រទេសថៃ។ បើតាមអាជ្ញាធរខេត្តភូកេតបានឲ្យដឹងថា នាវា Costa Fortuna មានផ្ទុកមនុស្សសរុបចំនួន ២,៦១៥ នាក់ ក្នុងនោះមានអ្នកដំណើរជនជាតិអ៊ីតាលីចំនួន ២៨២នាក់ បារាំង ១៥១នាក់ អាឡឺម៉ង់ ២៣០នាក់ ចិន ៣នាក់ និងសិង្ហបុរី ២នាក់ ហើយក្រៅពីនេះគឺជាក្រុមការងារបម្រើការងារលើនាវាចម្រុះជាតិសាសន៍គ្នាផងដែរ។ អ្វីដែលជាការព្រួយបារម្ភរបស់អាជ្ញាធរថៃនោះ គឺមានអ្នកដំណើរ ៦៤ នាក់
March 7, 2020 - អន្តរជាតិ
ចិន៖ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ពេលនេះចិនបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19 ហើយ ខណៈវ៉ាក់់សាំងដំបូងអាចនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងដំណាក់កាលដំបូង ខែក្រោយនេះទៀតផង។ បើតាមលោក Zheng Zhongwe ដែលជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកទេសនិងស្រាវជ្រាវនៃគណៈកម្មការសុខភាពជាតិចិនបានឲ្យដឹងថា ក្នុងអំឡុងពេលនេះក្រុមអ្នកវិទ្យាសាស្រ្តចិនកំពុងតែដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ថ្នាំប្រឆាំងនឹងវីរុស COVID-19 ដោយពួកគេបានប្រើបច្ចេកវិទ្យាទំនើបៗ ៥ផ្សេងគ្នាក្នុងពេលតែមួយដើម្បីស្រាវជ្រាវនិងអភិវឌ្ឍន៍ថ្នាំជាច្រើនប្រភេទផងដែរ។ ជាងនេះទៅទៀតដំណើរការនៅក្នុងមន្ទីរពិសោធ៍ត្រូវធ្វើឡើងពេញ ២៤ ម៉ោង ដូចនេះក្រុមអ្នកវិទ្យាសាស្រ្តត្រូវប្តូរវេនគ្នាទៅសម្រាក ហើយអ្នកខ្លះវិញស្ទើរតែគ្មានពេលសម្រាកទៀតផង។ លោកបានបន្តថា COVID-19 ជាវីរុសថ្មីដែលគេត្រូវការពេលវេលាស្រាវជ្រាវ និងស្វែងយល់ពីវាជាជំហានៗទម្រាំតែគេអាចរកឃើញវិធីប្រឆាំងនឹងវាបាន។ លោក Zheng Zhongwe បានអះអាងថា ពេលនេះវ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19 ត្រូវបានធ្វើតេស្តិ៍វិជ្ជមានជាមួយនឹងសត្វហើយ ដោយឡែកការប្រើប្រាស់ចំពោះមនុស្សអាចនឹងកើតមានឡើងនៅក្នុងអំឡុងខែមេសាខាងមុខនេះ។
March 7, 2020 - អន្តរជាតិ
ចិន៖ ក្រុមហ៊ុន Apple បានផ្ញើកញ្ចប់ថែទាំសុខភាពពិសេសមួយទៅកាន់ក្រុមគ្រួសារជនរងគ្រោះដោយវីរុស COVID-19 នៅក្នុងខេត្តហ៊ូប៊ី និងខេត្តវេនចូវ ប្រទេសចិន ក្រោយពួកគេត្រូវបានអាជ្ញាធរចិនសម្រេចដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេមួយរយៈសិន ដើម្បីធ្វើការតាមដាន និងទទួលការព្យាបាល។ គ្រួសារប្រជាពលរដ្ឋចិនដែលបានទទួលអំណោយលើកទឹកចិត្តនេះគឺសុទ្ធតែជាគ្រួសារ ដែលមានសមាជិកណាម្នាក់ធ្លាប់បានបម្រើការងារជាបុគ្គលិកឲ្យក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។ នៅក្នុងកញ្ចប់អំណោយរបស់ក្រុមហ៊ុន Apple មានរួមបញ្ចូលនូវសម្ភារៈជាច្រើនដូចជា ម៉ាស់ប្រភេទ N95 ចំនួន ២ប្រអប់ ទឹកលាងដៃ ទែម៉ូម៉ែត្រមួយ ក្រដាសសើមសម្រាប់ជូនដៃ នំមួយប្រអប់ តែមួយកញ្ចប់ កាហ្វេមួយកញ្ចប់ ហើយអ្វីដែលពិសេសនោះគឺមានទាំង iPad 10.2 មួយគ្រឿងទៀតផងសម្រាប់ចុចលេងកុំឲ្យអផ្សុក។ បើតាមតម្លៃក្នុងទីផ្សារប្រទេសចិននាពេលបច្ចុប្បន្ន iPad
March 7, 2020 - អន្តរជាតិ
ចិន៖ លោក Jack Ma ដែលជាសហស្ថាបនិកក្រុមហ៊ុន Alibaba និងជាមហាសេដ្ឋីចិនបានធ្វើការបរិច្ចាគម៉ាស់ចំនួន ១ លាន ទៅកាន់ប្រទេសជប៉ុន ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស COVID-19។ ការបរិច្ចាគនេះត្រូវបានធ្វើឡើងតាមរយៈមូលនិធិជែកម៉ា (Jack Ma Foundation) ដែលជាមូលនិធិរបស់រូបគាត់ផ្ទាល់តែម្តង។ បើយោងតាមកាចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានបញ្ជាក់ថា ម៉ាស់ទាំង ១ លាននេះមិនត្រូវបានបរិច្ចាគជាសាធារណៈទៅកាន់ប្រជាពលរដ្ឋជប៉ុននោះទេ តែម៉ាស់ត្រូវបានបរិច្ចាគទៅកាន់រដ្ឋាភិបាលនៃប្រទេសជប៉ុន ហើយរដ្ឋាភិបាលជប៉ុនគឺជាអ្នកសម្រេចបែងចែកម៉ាស់ទាំងនោះឲ្យទៅក្រុមគ្រូពេទ្យសម្រាប់ប្រើប្រាស់ក្នុងពេលព្យាបាលជនរងគ្រោះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីអំណោយរបស់លោក ជែក ម៉ា ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសជប៉ុនក៏បានផ្តល់អំណោយជាសំលៀកបំពាក់ការពារមេរោគសម្រាប់កូនក្មេងចំនួន ៥ ០០០ ឈុត និងម៉ាស់ចំនួន ១០០ ០០០
March 7, 2020 - អន្តរជាតិ
ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រនេះបាននិយាយថា មានបុរសជនជាតិអង់គ្លេសម្នាក់ដែលហោះហើរពីហុងកុង គឺជាអ្នកផ្ទុកវីរុស COVID-19 ចុងក្រោយនៅក្នុងប្រទេសថៃ។ លេខាធិការអចិន្រ្តៃយ៍ផ្នែកសុខាភិបាលលោក Sukhum Kanchanapimai បាននិយាយថា ជនជាតិអង់គ្លេសនោះ បានក្លាយជាករណីទី៤៨ បន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ។ លោក Sukhum បាននិយាយថា អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារ បន្ទាប់ពីគាត់បានចេញរោគសញ្ញាទាក់ទងនឹងវីរុស។ គាត់បាននិយាយថា អ្នកជំងឺបានធ្វើដំណើរពីចក្រភពអង់គ្លេសឆ្លងកាត់ក្រុងហុងកុងនៅថ្ងៃទី២៩ ខែកុម្ភៈ។ មន្រ្តីសុខាភិបាលបានបន្ថែមថា អ្នកជំងឺដែលឆ្លងជំងឺចំនួន ១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ខណៈដែលអ្នកជំងឺ ៣១នាក់ ក្នុងចំណោមអ្នកឆ្លងទាំង ៤៨នាក់ បានជាសះស្បើយឡើងវិញ៕ អត្ថបទ៖ លីដា
March 6, 2020 - អន្តរជាតិ
អគ្គនាយកនៃអង្គការសុខភាពពិភពលោក បានព្រមានដល់រដ្ឋាភិបាលគ្រប់ប្រទេសថា ការបន្តរីករាលដាលនៃវីរុសឆ្លង COVID-19 នេះមិនមែនជារឿងលេងសើចនោះទេ (not a drill) ហើយនឹងតម្រូវឱ្យមានសកម្មភាពច្បាស់លាស់ ប្រសិនបើអាជ្ញាធរសុខាភិបាលសាធារណៈទប់ស្កាត់ការផ្ទុះឡើងដ៏សាហាវនេះ។ ការអំពាវនាវឱ្យចាត់វិធានការនេះ កើតឡើងនៅពេលដែលចំនួនមនុស្សទូទាំងពិភពលោក ដែលឆ្លងវីរុសមានចំនួនជិត ១០០,០០០នាក់ ដែលវាជារឿងដ៏គួរឱ្យញញើតមួយ។ ឥឡូវនេះវីរុសក៏កំពុងវាយប្រហារខ្លាំងនៅក្រៅប្រទេសចិនដូចជា កូរ៉េខាងត្បូង ជប៉ុន ផ្នែកខ្លះនៃអឺរ៉ុប អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទោះបីជាអាជ្ញាធរសុខាភិបាលសាធារណៈនៅទូទាំងពិភពលោក មានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះដោយជោគជ័យក៏ដោយ ក៏អង្គការនេះមានការព្រួយបារម្ភថា នៅប្រទេសខ្លះកម្រិតនៃការប្តេជ្ញាចិត្តនយោបាយ មិនត្រូវគ្នានឹងកម្រិតនៃការគំរាមកំហែងឡើយ។ លោកប្រធាននិយាយថា៖ «នេះមិនមែនជាពេលវេលាលេងសើចនោះទេ។ មិនមែនជាពេលវេលាសម្រាប់បោះបង់។ មិនមែនជាពេលដែលត្រូវយកលេស។
March 6, 2020 - អន្តរជាតិ
ចិន៖ អាជ្ញាធរប្រចាំទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិនបានធ្វើសេចក្តីព្រាងច្បាប់មួយ ដើម្បីធ្វើការហាមឃាត់មិនឲ្យមានការលក់ និងទទួលទានសាច់សត្វឆ្មា និងសាច់សត្វឆ្កែឡើយ ដែលច្បាប់នេះគឺជាផ្នែកមួយគាំទ្រច្បាប់ហាមឃាត់ការទទួលទានសាច់សត្វព្រៃ ដែលរដ្ឋាភិបាលទើបសម្រេចឲ្យអនុវត្តនៅទូទាំងប្រទេស។ សូមរម្លឹកជូនថា ចិនបានអនុវត្តច្បាប់ស្តីពីការហាមឃាត់មិនឲ្យទទួលទានសាច់សត្វព្រៃ ក្រោយផ្ទុះការរាតត្បាតនៃវីរុសកូរ៉ូណា COVID-19 ដែលវីរុសដ៏សាហាវនេះត្រូវបានគេសង្ស័យថា បានចម្លងមកមនុស្សតាមរយៈការទទួលទានសាច់សត្វព្រៃ។ បើតាមសារព័ត៌មាន Bangkokpost បានចុះផ្សាយថាក្នុងអំឡុងពេលនេះមានតែសត្វសាច់មួយចំនួនប៉ុណ្ណោះ ដែលត្រូវបានគេអនុញ្ញាតឲ្យប្រជាពលរដ្ឋទទួលទានមានដូចជា សាច់ជ្រូក គោ មាន់ ទា ទន្សាយ ត្រី និងគ្រឿងសមុទ្រតែប៉ុណ្ណោះ ហើយសូម្បីតែសត្វពស់ អណ្ដើក និងកង្កែបក៏ត្រូវបានគេហាមឃាត់ដែរ។ ដោយឡែកចំពោះការបរិភោគសាច់សត្វឆ្មានិងឆ្កែវិញក្រុងខ្លះមិនបានហាមឃាត់នោះទេ តែសម្រាប់ក្រុង Shenzhen គឺសម្រេចធ្វើការហាមឃាត់សាច់សត្វទាំង ២ប្រភេទនេះទៀត ដើម្បីកាត់បន្ថយអត្រានៃការចម្លងវីរុសកូរ៉ូណា COVID-19
March 6, 2020 - អន្តរជាតិ
អង់គ្លេស៖ អាជ្ញាធរការប្រកួតប្រជែងនិងទីផ្សារ (CMA) បានព្រមានដល់អ្នកចែកចាយលក់ទាំងអស់ថា កុំឱ្យកេងប្រវ័ញ្ចលើការភ័យខ្លាចរបស់ប្រជាជន ហើយបន្ថែមតម្លៃលើទំនិញរបស់ខ្លួនឱ្យសោះ។ អាជ្ញាធរបាននិយាយថា ខ្លួនបានត្រួតពិនិត្យការអនុវត្តការលក់ និងកំណត់តម្លៃ ហើយនឹងចាត់វិធានការចំពោះអ្នកដែលរំលោភច្បាប់នេះ។ ការព្រមាននេះកើតមានឡើងបន្ទាប់ពីរបាយការណ៍ថ្មីៗបង្ហាញថា មានការកើនឡើងតម្លៃថ្លៃខ្លាំង សម្រាប់ទំនិញដូចជាម៉ាស់ និងការផ្សាយពាណិជ្ជកម្ម «បំភាន់» ផ្សេងៗ។ ប្រធាន CMA អ្នកស្រី Andrea Coscelli បានជំរុញឱ្យអ្នកលក់រាយទាំងអស់ត្រូវ “មានឥរិយាបទប្រកបដោយទំនួលខុសត្រូវ”។ អ្នកស្រីបាននិយាយថា៖ “យើងក៏សូមរំលឹកសមាជិកសាធារណៈផងដែរថា កាតព្វកិច្ចទាំងនេះអាចអនុវត្តចំពោះពួកគេផងដែរ ប្រសិនបើពួកគេលក់ទំនិញឧទាហរណ៍នៅតាមទីផ្សារអ៊ីនធឺណេត”។ កាលពីសប្តាហ៍មុនក្រុមហ៊ុន Amazon បាននិយាយថា ខ្លួនបានហាមឃាត់ផលិតផលច្រើនជាងមួយលានមុខ ដែលបានអះអាងថា អាចការពារប្រឆាំងនឹងមេរោគ ឬសូម្បីតែអាចព្យាបាល
March 6, 2020









