autoadmin
  • អន្តរជាតិ

    តបទៅលើសេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ជប៉ុន ក្នុងការតម្រូវឱ្យដាក់អ្នកដំណើរដែលមកពីកូរ៉េខាងត្បូងដាច់ដោយឡែករយៈពេលពីរសប្តាហ៍។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុនគឺតម្រូវឱ្យភ្ញៀវទេសចរដែលមកពីចិនដីគោក ហុងកុង ម៉ាកាវ និងកូរ៉េខាងត្បូង ត្រូវស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីធ្វើឱ្យប្រាកដថាពួកគេមិនបានឆ្លងវីរុសនេះ។ ក្រសួងរបស់កូរ៉េខាងត្បូងបានសម្តែងការសោកស្តាយ ហើយថាជាវិធានការមិនសមហេតុផល និងហួសហេតុពេក។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា ការពិគ្រោះយោបល់ដែលបានធ្វើឡើងរវាងប្រទេសទាំង ២ គឺមិនគ្រប់គ្រាន់នោះទេ។ វាបានបន្ថែមដែរថា អាទិភាពចម្បងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងគឺសុខភាព និងសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួន ហើយទីក្រុងសេអ៊ូលអាចចាត់វិធានការឆ្លើយតបនឹងវិធានការរបស់ជប៉ុន។ ក្រសួងបានបង្ហើបថា ខ្លួនអាចបង្កើនកម្រិតប្រកាសអាសន្នការធ្វើដំណើរសម្រាប់ប្រទេសជប៉ុនដើម្បីជាការឆ្លើយតបនេះ។ ក្រសួងត្រៀមនឹងធ្វើការតវ៉ានៅថ្ងៃសុក្រនេះ ខណៈកោះហៅលោក Koji Tomita ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកូរ៉េខាងត្បូងដើម្បីមកពិភាក្សាអំពីបញ្ហានេះ៕ អទ្ថបទ៖ លីដា

    March 6, 2020
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Facebook ដែលមានមូលដ្ឋាននៅក្នុងក្រុង  Seattle រដ្ឋ Washington សហរដ្ឋអាមេរិកត្រូវបានបិទទ្វារជាបណ្ដោះអាសន្នសិន ក្រោយគេបានរកឃើញថា មានបុគ្គលិកជាអ្នកម៉ៅការជួលជុលអគារក្នុងក្រុមហ៊ុនម្នាក់បានឆ្លងនូវវីរុសកូរ៉ូណាថ្មី COVID-19។ បើយោងតាមសេចក្តីរាយករណ៍នៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា បុគ្គលិកជាអ្នកម៉ៅការជួលជុលអគាររូបនេះបានទៅធ្វើការងារជួលជុលកីឡដ្ឋានមួយកន្លែង ដែលមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពីមន្ទីរពេទ្យដែលមានជនរងគ្រោះ ៦នាក់ បានស្លាប់ ដោយសារវីរុសកូរ៉ូណាថ្មី COVID-19​ ហើយគាត់អាចនឹងបានឆ្លងមេរោគក្នុងអំឡុងពេលនោះតែម្តង។ មុននេះមួយថ្ងៃមានបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Amazon ដែលធ្វើការងារនៅក្នុងក្រុង  Seattle រដ្ឋ Washington ជិតគ្នានឹងក្រុមហ៊ុន Facebook ដែរ ក៏ត្រូវបានគេរកឃើញថាបានឆ្លងវីរុសកូរ៉ូណាថ្មី COVID-19​

    March 6, 2020
  • បច្ចេកវិទ្យា

    អ្នកជំងឺមួយចំនួននៅមន្ទីរពេទ្យ Alexandra ដែលសង្ស័យ ឬបញ្ជាក់ថាមានការឆ្លងមេរោគ COVID-19 នាឆាប់ៗនេះនឹងត្រូវទទួលបានអាហារ និងថ្នាំពីដោយរ៉ូបូតជាអ្នកបញ្ជូនមក។ ចំណែករ៉ូបូតប្រភេទទី២ កំពុងត្រូវបានដាក់ពង្រាយដើម្បីសម្អាត និងជជែកជាមួយអ្នកជំងឺជា ៤ភាសា ក៏ដូចជា Singlish (អង់គ្លេសបែសិង្ហបុរី)។ អ្នកនាំពាក្យមន្ទីរពេទ្យបាននិយាយនៅថ្ងៃពុធនេះថា៖ “នៅចុងខែនេះមនុស្សយន្តមួយគ្រឿង ដែលមានឈ្មោះថា BeamPro នឹងចាប់ផ្តើមធ្វើការជុំគ្នានៅអគារសម្រាប់ដាក់អ្នកជំងឺដាច់ពីគេរបស់មន្ទីរពេទ្យ។ ព័ត៌មានលម្អិតនៃការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូតនេះ ត្រូវបានរៀបរាប់នៅក្នុងកិច្ចពិភាក្សាដេញដោល របស់គណៈកម្មាធិការផ្គត់ផ្គង់របស់ក្រសួងសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យមន្ទីរពេទ្យបាននិយាយនៅឯប្រព័ន្ធផ្សព្វផ្សាយថា មន្ទីរពេទ្យ Alexandra មានករណីនៃ COVID-19 តែមួយប៉ុណ្ណោះ ដែលអ្នកជំងឺជាករណីទី៧៤ ដែលកំពុងស្ថិតក្នុងសភាពស្ថិតស្ថេរ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចូលព្យាបាលនៅថ្ងៃទី១៥ ខែកុម្ភៈ។ រ៉ូបូតនោះឈ្មោះថា BeamPro

    March 6, 2020
  • អន្តរជាតិ

    អ្នកជំនាញម្នាក់ដែលមកពីក្រុមជំនាញខាងប្រយុទ្ធប្រឆាំងនឹង COVID-19 បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនាថា ទីក្រុងវូហានដែលជាចំណុចកណ្តាលនៃការរីករាលដាលនៃវីរុស ទំនងជានឹងមានការឆ្លងថ្មីធ្លាក់ចុះដល់សូន្យនៅចុងខែមីនានេះ។ គណៈកម្មការសុខាភិបាលជាតិ (NHC) បាននិយាយថា ប្រទេសចិនដីគោកមានករណីថ្មីចំនួន ១៣៩ករណី គិតត្រឹមថ្ងៃពុធ ដោយនាំមកនូវចំនួនករណីសរុបកើនឡើងដល់ ៨០,៤០៩។ ចំនួននៃការឆ្លងបានធ្លាក់ចុះមានការចុះថយ ដោយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះតួលេខកាន់តែចុះតិចទៅៗ។ យោងតាមបទសម្ភាសន៍ជាមួយកាសែត People’s Daily បានឱ្យដឹងថា ស្ទើរតែគ្រប់តំបន់ទាំងអស់នៅខាងក្រៅខេត្តហ៊ូប៉ី បានគ្រប់គ្រងកាលរាលដាលនៃវីរុសបានតាំងពីចុងខែកុម្ភៈ។ ហើយទីក្រុងដទៃទៀតនៅក្នុងខេត្តហ៊ូប៉ី ក៏គ្រោងនឹងឈានដល់គោលដៅបែបនេះ នៅពាក់កណ្តាលខែមីនាផងដែរ ដោយផ្អែកលើទិន្នន័យស្តីពីរបៀបដែលការផ្ទុះឡើងបានវិវត្ត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតក្នុងការអះអាងនេះទេ។ ពួកគេសង្ឃឹមថាតួលេខឆ្លងនឹងធ្លាក់ដល់សូន្យនៅចុងខែនេះ ប៉ុន្តែយ៉ាងណាក៏ដោយការរក្សាទម្លាប់ល្អ ជៀសវាងកន្លែងមនុស្សច្រើន លាងដៃញឹកញាប់ និងពាក់ម៉ាស់ គឺត្រូវតែមានជានិច្ចទោះជាវីរុសបានចុះខ្យោយការឆ្លងក៏ដោយ៕

    March 6, 2020
  • អន្តរជាតិ

    សាជីវកម្មទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍នេះ បានដកហូតរង្វាន់កិត្តិយសដែលធ្លាប់បានផ្តល់ឱ្យអ្នកស្រី អ៊ុងសាន ស៊ូជី ចំពោះការប្រព្រឹត្តចំពោះជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកតំណាងរបស់ស្ថាប័នដែលគ្រប់គ្រងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ និងមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងឡុងដ៍ បានបោះឆ្នោតដើម្បីដកហូតរង្វាន់ «សេរីភាពនៃទីក្រុង» ដែលធ្លាប់បានផ្តល់ឱ្យអ្នកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០១៧។ ការផ្លាស់ប្តូរនេះបានធ្វើឡើង បន្ទាប់ពីការបង្ហាញខ្លួនរបស់អ្នកស្រីក្នុងនាមជាមេដឹកនាំស៊ីវិល នៅឯតុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ ដើម្បីការពារក្ដីដោយផ្ទាល់ពីការចោទប្រកាន់របស់អន្តរជាតិ ពីបទរំលោភសេពសន្ថវៈ ការដុត និងការសម្លាប់រង្គាលលើជនរងគ្រោះរ៉ូហ៊ីងយ៉ា។ លោក David Wootton ប្រធានគណៈកម្មការដែលទាក់ទងនឹងរង្វាន់សេរីភាពនេះបានមានប្រសាសន៍ថា៖ “ការសម្រេចចិត្តដែលមិនធ្លាប់មាននាពេលបច្ចុប្បន្ននេះ ឆ្លុះបញ្ចាំងពីការថ្កោលទោសរបស់ស្ថាប័នចំពោះការរំលោភបំពានមនុស្សធម៌ ដែលបានធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជម្លោះក្នុងការដកពានរង្វាន់កាន់តែខ្លាំងឡើង ដោយសារការចូលរួមជិតស្និទ្ធរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅឯសវនាការនៅទីក្រុងឡាអេ ក៏ដូចជាកង្វះការឆ្លើយតបចំពោះលិខិតរបស់គណៈកម្មាធិការនេះ”។

    March 6, 2020
  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោក បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃចំនួនការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានព្រមានថា ស្ថានភាពបច្ចុប្បន្ន «អាចវិវត្តទៅជាជំងឺរាតត្បាត» (pandemic) ។ លោក​ Tedros បានជម្រុញឱ្យប្រទេសនានាប្រកាន់យកនូវ «វិធីសាស្រ្តការពារគ្រប់ជ្រុងជ្រោយ» និងមិនត្រូវចុះចាញ់វាឡើយ ខណៈប្រទេសខ្លះក៏បាននិយាយថាពួកគេអាចគ្រប់គ្រងវាបាន។ នាយកប្រតិបត្តិនៃកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោក Michael Ryan ដែលបានចូលរួមក្នុងសន្និសីទកាសែតនោះ ក៏បានអត្ថាធិប្បាយលើករឿងប្រទេសកូរ៉េខាងជើងមកនិយាយដែរ ដោយនិយាយថាប្រទេសនេះមិនបានរាយការណ៍អំពីករណីនៃការឆ្លងទេ ទោះបីជាមានព្រំប្រទល់ជាប់ប្រទេសចិន និងកូរ៉េខាងត្បូងក៏ដោយ។ លោក Michael Ryan បាននិយាយថា ប្រទេសកូរ៉េខាងជើងមានហានិភ័យខ្ពស់ ព្រោះវាស្ថិតនៅជិតតំបន់រីករាលដាលខ្លាំងនៃវីរុស។

    March 6, 2020
  • អន្តរជាតិ

    ប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសម្តែងក្តីសង្ឃឹមថា ប្រទេសកូរ៉េខាងត្បូងនឹងជៀសផុតពីការឆ្លងវីរុស COVID-19 ។ នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក មូន ជេអ៊ីន (Moon Jae in) កាលពីថ្ងៃពុធ លោក គីម ជុងអ៊ុន បានបង្ហាញការព្រួយបារម្ភចំពោះសុខភាពរបស់លោក មូន ជេអ៊ីន ចំពេលដែលកូរ៉េខាងត្បូងកំពុងតែមមាញឹកជាមួយនឹងវីរុសកូរ៉ូណា ហើយក៏បានពិភាក្សាអំពីទស្សនៈរបស់លោកអំពីស្ថានភាពនៅឧបទ្វីបកូរ៉េផងដែរ។ ប្រធានាធិបតីកូរ៉េខាងជើងលោក មូន ជេអ៊ីន ក៏បានផ្ញើលិខិតមួយឆ្លើយទៅមេដឹកនាំកូរ៉េខាងជើង ដើម្បីជាការអរគុណចំពោះការយកចិត្តទុកដាក់នេះ។ វាជាការបង្ហាញការរួបរួមគ្នា ដែលកើតឡើងនៅពេលមនុស្សជិត ៥,៨០០នាក់ នៅកូរ៉េខាងត្បូងបានធ្វើតេស្តវិជ្ជមានជាមួយវីរុស ខណៈវាជាករណីច្រើនបំផុតក្រៅពីប្រទេសចិន។ ថ្វីបើកូរ៉េខាងជើង និងកូរ៉េខាងត្បូងមានព្រំដែនជាមួយគ្នា

    March 5, 2020
  • អន្តរជាតិ

    ថៃ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងបង្កើតក្រុមការងារពិសេសមួយដើម្បីចុះត្រួតពិនិត្យនិងស៊ើបអង្កេតឲ្យដឹងច្បាស់ថា មូលហេតុអ្វីបានការផ្គត់ផ្គង់ម៉ាស់នៅក្នុងទីផ្សារនៅតែមានភាពខ្វះខាតឬមិនគ្រប់តាមតម្រូវការ ខណៈរដ្ឋាភិបាលបានព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីជំរុញការផលិតនិងការលក់ម៉ាស់សម្រាប់ប្រជាពលរដ្ឋពាក់ការពារខ្លួនពីមេរោគ Covid-19។ បើតាមលោកនាយករដ្ឋមន្ត្រីថៃរូបនេះបានឲ្យដឹងថា ជាមធ្យមមានម៉ាស់ថ្មីជាង ១ លានត្រូវបានគេផលិតជារៀងរាល់ថ្ងៃ ហើយក្នុងនោះម៉ាស់ចំនួន ៣០០ ០០០ ត្រូវបានផ្ដល់ជូនទៅកាន់ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃនោះទេ។ ដោយឡែកម៉ាស់ប្រមាណជា ៧០០ ០០០-៨០០ ០០០ ត្រូវលក់នៅក្នុងទីផ្សារក្នុងតម្លៃជាក់លាក់មួយដែលរដ្ឋាភិបាលបានកំណត់។ បើទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋថៃមួយចំនួននៅតែលើកឡើងអំពីបញ្ហាគ្មានម៉ាស់ប្រើប្រាស់គ្រប់គ្រាន់នោះទេ។ ឆ្លើយតបនឹងបញ្ហានេះទើបក្រុមការងារពិសេសរបស់រដ្ឋាភិបាលថៃនឹងចុះទៅត្រួតពិនិត្យពីចង្វាក់ផលិតកម្មនិងការលក់ម៉ាស់ ដោយពិនិត្យតាំងពីក្រុមហ៊ុនផលិតទៅមុន (លទ្ធភាពពិតប្រាកដនៃការផលិតរបស់ក្រុមហ៊ុន) ការចែកចាយទៅក្នុងទីផ្សារមានភាពក្រក្រីនិងស្មើភាពគ្នាឬអត់ រហូតដល់ចុះទៅពិនិត្យតួលេខលក់នៅតាមហាងនីមួយៗតើមានភាពត្រឹមត្រូវឬអត់។ លោក ប្រាយុទ្ធ ចាន់អូចា បានព្រមានថា

    March 5, 2020
  • អន្តរជាតិ

    ជារៀងរាល់រដូវកាលក្រុមហ៊ុន CHANEL ដែលជាក្រុមហ៊ុន Fashion ដ៏ធំមានមូលដ្ឋាននៅក្នុងប្រទេសបារាំងនោះតែងតែចេញលក់ផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជននៅជុំវិញពិភពលោក។ ជាធម្មតា CHANEL បានចេញលក់ផលិតផលដូចជា ទឹកអប់ សំលៀកបំពាក់ គ្រឿងតុបតែងខ្លួន នាឡិកា គ្រឿងអលង្ការ និងផលិតផលថែរក្សាស្បែកសម្រាប់ស្រ្តីខ្លះផង។ យ៉ាងណាក្តី សម្រាប់រដូវកាលថ្មីនេះ CHANEL បានបង្ហាញភាពភ្ញាក់ផ្អើលមួយទៅកាន់ពិភពលោកដោយក្រុមហ៊ុនបានចេញលក់នូវដបទឹកពិសេសមួយដែលមានតម្លៃរហូតដល់ ៧ ៩៩០ ដុល្លារអាម៉េរិកឯណោះ។ ដបទឹកពិសេសនេះត្រូវបានគេរាយការណ៍ថា ធ្វើឡើងអំពីលោហៈធាតុកម្រៗជាច្រើនប្រភេទដែលអាចអាចរក្សាគុណភាពទឹកបានយូរ បើទោះជាដបទឹកត្រូវស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុប្រែប្រួលលឿនយ៉ាងណាក៏ដោយ។ ស្រោមសម្រាប់ដាក់ដបទឹកវិញត្រូវបានគេធ្វើឡើងពីស្បែកសុទ្ធ អមដោយខ្សែសម្រាប់ស្ពាយមួយផងដែរ។ អ្វីដែលជាចំណុចពិសេសនិងសំខាន់បំផុតរបស់ដបទឹកនេះគឺរាល់ពេលដែលលោកអ្នកប្រើប្រាស់វា ដបទឹកតម្លៃជិត ៨ពាន់ដុល្លារអាម៉េរិកនេះនឹងក្លាយជាស្តាយនៃតុបតែងខ្លួនថ្មីមួយសម្រាប់លោកអ្នក ឬអាចនិយាយបានថាវាគឺជាគ្រឿងលម្អខ្លួនបែបស៊ីវីល័យបំផុតមួយផងដែរ៕ អត្ថបទ៖ភក្តី

    March 5, 2020
  • អន្តរជាតិ

    ជប៉ុន៖ ក្រុមហ៊ុនផលិតគ្រឿងសង្ហារិមរបស់ជប៉ុនទើបតែរចនាគ្រែពិសេសមួយសម្រាប់អ្នកចូលចិត្តលេងហ្គេមក្នុងរយៈពេលយូរ ដែលគ្រែនេះអាចអនុញ្ញាតឲ្យអ្នកលេងហ្គេមអាចគេងបណ្ដើរនិងលេងហ្គេមបណ្ដើរផងយ៉ាងមានផាសុខភាពបំផុត។ ​តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nextshark បានបង្ហាញថា គ្រែពិសេសនេះមានផ្នែកខាងចុងជើងដូចគ្នាទៅនឹងតុដាក់កុំព្យូទ័រអីចឹងដែរ ពោលគឺមានរាងដូចតុតូចមួយដែលមានរចនាកន្លែងដាក់អេក្រង់កុំព្យូទ័រ កន្លែងតភ្ជាប់ចរន្តអគ្គិសនីជាមួយនឹងម៉ាស៊ីកុំព្យូទ័រ និងកន្លែងដាក់ឧបករណ៍បំពងសំឡេងផងដែរ។ នៅផ្នែកចំហៀងគ្រែមានបំពាក់កន្លែងសម្រាប់ដាក់ក្តារចុចកំព្យូទ័រ ដាក់របស់ញ៉ាំ ឬដៃសម្រាប់ចុចលេងហ្គេម។ ចំពោះផ្នែកក្បាលគ្រែវិញលោកអ្នកអាចដាក់នាឡិការោទ៍​ ឬអំពូលបាន ហើយអ្វីដែលពិសេសនោះមានដងសម្រាប់ដាក់ទូរស័ព្ទមើលទៀតផង។ ដោយឡែកនៅផ្នែកកណ្តាលវិញវាគឺជាគ្រែពូកសម្រាប់គេងដ៏មានផាសុខភាពមួយ ហើយបើលោកអ្នកមិនចង់គេងទេ លោកអ្នកក៏អាចផ្លាស់ប្តូរវាទៅអង្គុយលេងដូចធម្មតាបានផងដែរ។ បើតាមប្រភពខាងលើបានបញ្ជាក់ថា គ្រែពិសេសនេះត្រូវបានដាក់លក់ក្នុងតម្លៃ ១២៦​ ៣០០ យេន (១​ ១៧៧​ ដុល្លារអាម៉េរិក)។ លោកអ្នកអាចពិនិត្យមើលគ្រែពិសេសនេះដូចក្នុងរូបភាពខាងក្រោម៖ អត្ថបទ៖ភក្តី

    March 5, 2020