autoadmin
  • អន្តរជាតិ

    មានការភ័យខ្លាចចំពោះការខ្វះខាតជាសកលសម្រាប់ថ្នាំធម្មតាមួយចំនួន បន្ទាប់ពីប្រទេសឥណ្ឌាបានកំណត់ការនាំចេញថ្នាំ ដោយសារតែវីរុស COVID-19 ។ ប្រទេសឥណ្ឌាដែលជាអ្នកផ្គត់ផ្គង់ឱសថធំជាងគេបំផុតនៅលើពិភពលោក បានដាក់កម្រិតការនាំចេញថ្នាំដែលផលិតដោយពួកគេ និងគ្រឿងផ្សំចំនួន ២៦មុខ។ ថ្នាំដែលដាក់កម្រិតរួមមាន «ថ្នាំប៉ារ៉ាសេតាមុល» ដែលជាថ្នាំបំបាត់ការឈឺចាប់ ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក។ វាកើតឡើងដោយសារតែក្រុមហ៊ុនផលិតគ្រឿងឱសថជាច្រើននៅក្នុងប្រទេសចិននៅតែបិទ ឬកាត់បន្ថយទិន្នផលរបស់ខ្លួន។ ឥណ្ឌាផលិតឱសថដោយពឹងផ្អែកលើប្រទេសចិនស្ទើរតែ ៧០% នៃគ្រឿងផ្សំសកម្មនៅក្នុងថ្នាំរបស់ពួកគេ ហើយអ្នកជំនាញខាងឧស្សាហកម្មបានព្រមានថា ពួកគេនឹងអាចប្រឈមមុខនឹងកង្វះខាតប្រសិនបើការរីករាលដាលនៅតែបន្ត។ អ្នកវិភាគ Shaun Rein មកពីក្រុមស្រាវជ្រាវទីផ្សារចិនបានមានប្រសាសន៍ថា៖“សូម្បីតែថ្នាំដែលមិនត្រូវបានផលិតនៅក្នុងប្រទេសចិន ក៏ទទួលបានគ្រឿងផ្សំជាមូលដ្ឋានពីប្រទេសចិនដែរ។ នៅទូទាំងពិភពលោកនេះ វាអាចមានការខ្វះខាតប្រសិនបើចិន និងឥណ្ឌារងការវាយប្រហារ”។ វាក៏ស្របនឹងសម្ដីសេដ្ឋវិទូនាំមុខរបស់ Oxford Economic លោក Stephen Foreman

    March 4, 2020
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិននឹងប្រើថ្នាំរបស់ក្រុមហ៊ុន Roche Holding AG ដើម្បីព្យាបាលអ្នកដែលឆ្លងវីរុស COVID-19 មួយចំនួនដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។ គណៈកម្មការសុខភាពជាតិបាននិយាយថា ថ្នាំ Tocilizumab (Actemra) អាចត្រូវបានចេញវេជ្ជបញ្ជាទៅដល់អ្នកឆ្លងវីរុស COVID-19 ដែលមានសួតខូចខាតធ្ងន់ធ្ងរ និងបង្ហាញពីកម្រិតខ្ពស់នៃ​សារធាតុ Interleukin 6 ដែលវាអាចបង្ហាញពីការរលាក ឬជំងឺប្រព័ន្ធភាពស៊ាំ (immunological disease)។ កំណែចុងក្រោយនៃគោលការណ៍ណែនាំនៃការព្យាបាលរបស់វា ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត។ យោងតាមក្រុមហ៊ុន ​​Roche បានឱ្យដឹងថា ថ្នាំ Actemra អាចជួយទប់ស្កាត់ការរលាក ដែលទាក់ទងនឹងសារធាតុ Interleukin 6

    March 4, 2020
  • អន្តរជាតិ

    ទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Amazon បានផ្ញើអ៊ីមែលទៅកម្មកររបស់ខ្លួន ដើម្បីឱ្យពួកគេដឹងថាបុគ្គលិកម្នាក់របស់ខ្លួន បានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ។ ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិកម្នាក់នោះធ្វើការនៅ Seattle នៅឯការិយាល័យ South Lake Union របស់ខ្លួន ហើយបានទៅផ្ទះដេកឈឺ នៅថ្ងៃទី២៥ ខែកុម្ភៈ។ នេះមិនមែនជាបុគ្គលិកក្រុមហ៊ុន Amazon ដំបូងគេ ដែលបានបញ្ជាក់ថាបានឆ្លងវីរុសនោះទេ ពោលគឺនៅក្នុងប្រទេសអ៊ីតាលីក៏មានបុគ្គលិក Amazon ចំនួន ២នាក់ បានឆ្លងរួចហើយដែរ។ ដូច្នេះហើយវាបានធ្វើឱ្យក្រុមហ៊ុន Amazon ត្រូវកំណត់ផែនការធ្វើដំណើរ ហើយលុបចោលព្រឹត្តិការណ៍ដូចជា

    March 4, 2020
  • អន្តរជាតិ

    ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានរកឃើញថា មានកាំភ្លើងខ្លី និងគ្រាប់កាំភ្លើងជាប់ខ្លួន នៅពេលមកដល់ត្រង់ចំនុចត្រួតពិនិត្យចរាចរណ៍មួយ។ តាមសម្ដីរបស់ប៉ូលីសថៃនិយាយថា បុរសម្នាក់នោះបានសារភាពថាខ្លួនកំពុងជិះតាមផ្លូវ ដើម្បីទៅសម្លាប់ប្រពន្ធ និងសាហាយរបស់នាង ដែលនៅផ្សារទំនើបក្បែរនោះ។ បុរសម្នាក់នោះមានឈ្មោះថា Somkhid Ruennangyaem អាយុ ៤៥ឆ្នាំ ត្រូវគេឃាត់ខ្លួនបាននៅក្បែរស្ពាន Naresuan ក្នុងឃុំ Pailing ស្រុក Phra Nakhon Si Ayutthaya នៅម៉ោងប្រហែល ១១ថ្ងៃត្រង់ កាលពីថ្ងៃអង្គារ។ បុរសនោះត្រូវបានគេរកឃើញថា មានកាំភ្លើងដែលមិនបានចុះបញ្ជីនោះទេ បូករួមគ្រាប់កាំភ្លើង ៧គ្រាប់ទៀត នៅក្រោមកែបម៉ូតូរបស់គាត់។ លោក Somkhid

    March 4, 2020
  • អន្តរជាតិ

    លោក Abdolreza Mesri អនុប្រធានសភាអ៊ីរ៉ង់បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា សមាជិកសភាអ៊ីរ៉ង់សរុបចំនួន ២៣នាក់ បានឆ្លងវីរុស COVID-19 ។ លោក Mesir បាននិយាយថា សមាជិកសភាអ៊ីរ៉ង់មានការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយសាធារណជន ដូច្នេះហើយដែលវាជាហេតុផលមួយសម្រាប់ការឆ្លងវីរុសទៅលើសមាជិកសភា។ មានន័យថាពេលនេះ ៨% នៃសមាជិកសភាដែលមានកៅអីចំនួន ២៩០ នៃប្រទេសនេះបានរងផលប៉ះពាល់ដោយ COVID-19 ។ រហូតដល់ពេលនេះការផ្ទុះឡើងនៃវីរុស COVID-19 នៅអ៊ីរ៉ង់ បានឆ្លងដល់មនុស្សចំនួន ២,៣៣៦នាក់ និង ៧៧នាក់ បានស្លាប់។ ជាក់ស្ដែងបន្ទាប់ពីមិនសូវខ្វល់ខ្វាយពីវីរុស COVID-19 ក្នុងរយៈពេលថ្មីៗនេះ អាជ្ញាធរអ៊ីរ៉ង់បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេមានផែនការប្រមូលកម្លាំង

    March 4, 2020
  • អន្តរជាតិ

    នាយឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា នឹងលះបង់ប្រាក់ខែរបស់លោករយៈពេលមួយខែ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះវីរុស​ COVID-19។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ អ្នកនាំពាក្យរដ្ឋាភិបាលលោក Narumon Pinyosinwat បាននិយាយថា លោក ប្រាយុទ្ធ បានស្នើសុំបង្កើតមូលនិធិ ដើម្បីជួយក្រសួងសុខាភិបាល និងបុគ្គលិកពេទ្យ ដើម្បីដោះស្រាយការផ្ទុះឡើងនៃវីរុសនេះ ដែលក្នុងនោះប្រទេសថៃមានអ្នកឆ្លងយ៉ាងតិច ៤៣នាក់ ហើយមានម្នាក់បានស្លាប់។ លោក ប្រាយុទ្ធ បានផ្តល់ការគាំទ្រដល់ការបង្កើតមូលនិធិជាមួយនឹងប្រាក់ខែចំនួន ១២៥,៥៩០បាត ឬ ៤,០០០ដុល្លារ។ ខណៈពេលដែលលោក ប្រាយុទ្ធ មិនបានតម្រូវឱ្យសមាជិកគណៈរដ្ឋមន្រ្តីផ្សេងទៀតធ្វើតាមគាត់ ប៉ុន្តែអ្នកខ្លះបានជ្រើសធ្វើតាមលោក រួមមានសមាជិកនៃក្រុមទំនាក់ទំនង និងរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Warawut Silpa-archa

    March 4, 2020
  • អន្តរជាតិ

    លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នឹងកោះប្រជុំបន្ទាន់មួយនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីអ្វីដែលត្រូវធ្វើចំពោះពលករថៃខុសច្បាប់ប្រមាណ ១០,០០០នាក់ ដែលលោកជឿថា អាចនឹងព្យាយាមវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងវិញ ដើម្បីគេចចេញពីវីរុស COVID-19 នៅទីនោះ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកាលពីថ្ងៃចន្ទ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិធីដោះស្រាយ ទាក់ទងនឹងការវិលត្រឡប់របស់ពលករថៃពីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រជាជនថៃចំនួន ១៣៨នាក់ ដែលត្រូវបានបញ្ជូនមកពីក្រុងវូហាន (ចិន) កាលពីខែមុននោះ ត្រូវចំណាយពេលពីរសប្តាហ៍ដើម្បីធ្វើចត្តាឡីស័ក។ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើចត្តាឡីស័កលើពលករទាំងនោះរយៈពេល ១៤ថ្ងៃមុន ពេលអនុញ្ញាតឱ្យពួកគេវិលត្រឡប់មកប្រទេសថៃវិញ ហើយនៅពេលពួកគេមកដល់ប្រទេសថៃពួកគេអាចរំពឹងថា នឹងដាក់នៅដោយឡែករយៈពេល ១៤ថ្ងៃទៀត។ ក្រសួងការបរទេសបាននិយាយថា ការិយាល័យអន្តោប្រវេសន៍កូរ៉េខាងត្បូងបានបញ្ជូនព័ត៌មានថា មានប្រជាជនថៃជាង ៥,០០០នាក់

    March 4, 2020
  • បច្ចេកវិទ្យា

    អាមេរិក៖ ក្រុមហ៊ុនផលិតទូរស័ព្ទខ្នាតយក្សរបស់អាមេរិក គឺក្រុមហ៊ុន Apple គ្រោងនឹងចាយលុយប្រមាណជាកន្លះពាន់លានដុល្លារ ដើម្បីដោះស្រាយពាក្យបណ្ដឹងពីសំណាក់ក្រុមអតិថិជនមួយចំនួន ដែលមានបញ្ហាទូរស័ព្ទ iPhone ដើរយឺតខុសប្រក្រតី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានឲ្យដឹងថា មានអតិថិជនអាមេរិក ដែលរស់នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិកជាច្រើននាក់ មានបញ្ហារួមគ្នាមួយគឺទូរស័ព្ទ iPhone របស់ពួកគេស្រាប់តែដើរយឺតខុសប្រក្រតី ហើយពួកគេក៏បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដើម្បីទាមទាសំណងពីក្រុមហ៊ុន iPhone មកវិញ។ ឆ្លើយតបនឹងរឿងក្តីមួយនេះ ខាងក្រុមហ៊ុន Apple បានសារភាពថា​​ កាលពីអំឡុងខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ ខាងក្រុមហ៊ុនពិតជាមានបញ្ហា Software

    March 4, 2020
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ចំនួន ៥១៦ករណី សម្រាបព្រឹកថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពីមានការកើនឡើងនូវចំនួនករណីជាច្រើន ដែលបានជំរុញឱ្យប្រធានាធិបតីរបស់ប្រទេសនេះប្រកាស “សង្គ្រាម” លើវីរុសដែលមានការរីករាលដាលយ៉ាងឆាប់រហ័សនេះ។ ករណីថ្មីនេះបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងសរុប ៥,៣២៨នាក់ និងមានករណីស្លាប់ចំនួន ៣២នាក់ ដែលជាការរាលដាលដ៏អាក្រក់បំផុតនៅក្រៅប្រទេសចិន។ កាលពីថ្ងៃអង្គារលោកប្រធានាធិបតី Moon Jae-in បានសុំអភ័យទោសចំពោះកង្វះខាតម៉ាស់ និងបានសន្យាថានឹងគាំទ្រអាជីវកម្មខ្នាតតូច ដែលរងគ្រោះដោយវីរុសនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីបួននៅអាស៊ីមួយនេះ។ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះក៏បានប្រកាសនូវកញ្ចប់ថវិកាចំនួន ១១.៧ទ្រីលានវ៉ុន (១៣.៧ពាន់លានដុល្លារ) ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការផ្ទុះឡើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងវីរុសនេះធ្វើឱ្យខូចដល់ការផ្គត់ផ្គង់ និងការប្រើប្រាស់ទឹកសាប។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Hong Nam-ki បាននិយាយថា ថវិកាបន្ថែមដែលស្ថិតក្រោមការយល់ព្រមពីសភានឹងផ្តល់ប្រាក់ដល់ប្រព័ន្ធសុខាភិបាល ការថែទាំកុមារ និងទីផ្សារខាងក្រៅ។

    March 4, 2020
  • អន្តរជាតិ

    មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃអង្គារនេះថា ប្រជាជនអ៊ីរ៉ង់គួរតែអនុវត្តតាមអនុសាសន៍របស់អាជ្ញាធរ ដើម្បីការពារការរីករាលដាលនៃវីរុស COVID-19 ខណៈដែលអនុរដ្ឋមន្រ្តីសុខាភិបាលបានរាយការណ៍ថា ចំនួនអ្នកស្លាប់កើនឡើងដល់ទៅ ៧៧នាក់។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋលោកបានពណ៌នាពីការផ្ទុះជំងឺនេះថា “មិនមែនជារឿងប្លែកទេ”។ ទីភ្នាក់ងារសារព័ត៌មាន ILNA បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់មានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅខាងក្រៅប្រទេសចិន ហើយមន្រ្តីជាច្រើនបានឆ្លងវីរុសនេះ រួមទាំងប្រធានសេវាវេជ្ជសាស្រ្តបន្ទាន់របស់អ៊ីរ៉ង់។ ការស្លាប់របស់មន្ត្រីកំពូលម្នាក់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃច័ន្ទផងដែរ។ លោក Khamenei បាននិយាយថា ស្ថាប័នរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ គួរតែផ្តល់ការគាំទ្រពេញទំហឹងដល់ក្រសួងសុខាភិបាល ហើយអាជ្ញាធរអ៊ីរ៉ង់ ដោះស្រាយប្រកបដោយតម្លាភាព ជាមួយនឹងការរីករាលដាលនៃវីរុសនេះ។ លោកបានមានប្រសាសន៍ថា “កុំបំពានលើអនុសាសន៍ និងការណែនាំរបស់អាជា្ញធរដែលមានទំនួលខុសត្រូវទាក់ទងនឹងការការពារ បើនិយាយពីការសម្អាតដៃ

    March 4, 2020