- autoadmin
- អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងអំពីការស្នើសុំថវិកាសង្គ្រោះបន្ទាន់ធំជាងគម្រោងចាស់ ៣ដង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-19 ដល់ទៅ ៨.៥ពាន់លានដុល្លារ។ លោកប្រធានាធិបតីបានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំមួយ ជាមួយមន្រ្តីមកពីទូទាំងប្រទេសកាលពីថ្ងៃអង្គារ ដោយបាននិយាយថា៖ «យើងកំពុងធ្វើការជាមួយសភាយ៉ាងជិតស្និទ្ធ ដើម្បីអនុម័តច្បាប់បន្ថែមដែលធានាថា មន្ទីរសុខាភិបាលរដ្ឋ និងស្រុកទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ»។ កាលពីចុងខែមុនរដ្ឋបាលរបស់លោក ត្រាំ បានស្នើសុំឱ្យសភាអនុម័តថវិកាបន្ទាន់ចំនួន ២.៥ពាន់លានដុល្លារ ក្នុងគោលបំណងទប់ស្កាត់ការរាលដាលនៃវីរុស COVID-19 ។ ប៉ុន្តែទោះយ៉ាងណាតំណាងរាស្ត្រគណបក្សប្រឆាំង បានរិះគន់ថាចំនួននេះវាមិនគ្រប់គ្រាន់ទេ។ ពួកគេបានអំពាវនាវឱ្យមានចំនួនច្រើនជាងនោះ ព្រោះចំនួនអ្នកឆ្លងជំងឺនៅសហរដ្ឋអាមេរិកនៅតែបន្តកើនឡើង។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ច្បាប់នេះអាចត្រូវបានអនុម័តដោយសភាយ៉ាងលឿនត្រឹមសប្តាហ៍នេះ៕ អត្ថបទ៖ លីដា
March 4, 2020 - អន្តរជាតិ
ចិន៖ ខណៈដែលក្រុមគ្រូពេទ្យនៅតាមបណ្ដាមន្ទីរពេទ្យក្នុងប្រទេសចិនកំពុងតែដុតដៃដុតជើងព្យាបាលជនរងគ្រោះដោយមេរោគ Covid-19 រហូតដល់មានអ្នកខ្លះត្រូវរស់ឆ្ងាយពីគ្រួសារនិងអ្នកខ្លះស្ទើរតែលះបង់ទាំងជីវិតខ្លួនឯងទៀតនោះ ស្រាប់តែមានអ្នកគ្រូពេទ្យម្នាក់បង្ហោះសារនៅក្នុងបណ្ដាញសង្គមថា សូមឲ្យរដ្ឋាភិបាលជួយរកមិត្តប្រុសឲ្យម្នាក់ក្រោយពេលមេរោគឆ្លងមួយនេះបានរលាយបាត់ទៅវិញ។ អ្នកគ្រូពេទ្យរូបនេះមានឈ្មោះថា Tian Fangfang អាយុ ៣០ បច្ចុប្បន្នកំពុងបម្រើការងារជាគិលានុបដ្ឋាយិកានៅក្នុងមន្ទីរពេទ្យ Dahuashan Fang Cang ក្នុងក្រុងវូហាន ខេត្តហ៊ូប៊ី ដែលជាកន្លែងកំណើតនៃមេរោគ Covid-19 តែម្តង។ អ្នកគ្រូពេទ្យ Tian Fangfang បានបញ្ជាក់ផងដែរថា ដ្បិតតែរូបគាត់កំំពុងតែស្វែងរកមិត្តប្រុសម្នាក់ក៏ពិតមែន តែរូបគាត់នៅតែបន្តយកចិត្តដាក់មើលថែអ្នកជំងឺយ៉ាងខ្ជាប់ខ្ជួនមិនដែលធ្វេសប្រហែសម្តងណាឡើយ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានអ្នកគ្រូពេទ្យចិនម្នាក់ផ្សេងទៀតបានបង្ហោះសារនៅក្នុងបណ្ដាញសង្គមដែរថា គាត់ត្រូវការមិត្តប្រុសម្នាក់ដើម្បីបន្ថែមកម្លាំងចិត្តក្នុងការមើលថែជនរងគ្រោះដោយមេរោគ Covid-19៕ អត្ថបទ៖ភក្តី
March 4, 2020 - អន្តរជាតិ
និស្សិតជនជាតិសិង្ហបុរីម្នាក់ ដែលរស់នៅទីក្រុងឡុងបាននិយាយថា គាត់ត្រូវបានគេវាយធ្វើបាបបន្ទាប់ពីគាត់បានសម្លឹងមុខពួកបរទេសប៉ុន្មាននាក់ នៅពេលដែលពួកគេនិយាយពីវីរុស COVID-19 ក្នុងន័យរើសអើងជាតិសាសន៍។ លោក Jonathan Mok អាយុ ២៣ឆ្នាំ បាននិយាយថា អំឡុងពេលគាត់កំពុងដើរនៅតាមដងផ្លូវ Oxford ក្នុងទីក្រុងឡុង កាលពីថ្ងៃទី២៤ ខែកុម្ភៈ គាត់បានឮបរទេសមួយក្រុមបាននិយាយគ្នាអំពី «វីរុសកូរ៉ូណា» ។ បន្ទាប់មកគាត់ក៏បានមើលមុខពួកគេវិញ ពីព្រោះគាត់មិនចង់ឱ្យពួកបរទេសនោះគិតថាគាត់ខ្លាច ហើយថា «ជនជាតិអាស៊ីមិនងាយស្រួលធ្វើបាប» នោះទេ។ លោកបានប្រាប់ CNA នាថ្ងៃអង្គារ ទី០៣ ខែមីនា នេះថា៖ “ខ្ញុំពិតជាមានអារម្មណ៍ខឹងណាស់…វាគឺជារឿងគួរឱ្យអស់សំណើច ដែលជនជាតិអាស៊ីត្រូវបានគេចាត់ទុកជាមុខសញ្ញា”។ លោក
March 3, 2020 - អន្តរជាតិ
ករណីថ្មីនៃវីរុស COVID-19 ត្រូវបានរាយការណ៍នៅប្រទេសម៉ាឡេស៊ី កាលសម្រាប់ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់ ៣៦ករណី។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា បច្ចុប្បន្នមាន ១៤ករណី កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh និងមន្ទីរពេទ្យ Kuala Lumpur ខណៈ ២២ករណីផ្សេងទៀតត្រូវបានរំសាយចេញ។ ក្រសួងបានបន្ថែមថា៖“អ្នកជំងឺទាំងអស់ស្ថិតក្នុងស្ថានភាពល្អ”។ គិតត្រឹមថ្ងៃអង្គារនេះ មានមនុស្សជាង ៩០.០០០នាក់ បានឆ្លងវីរុសនេះ ដោយមានអ្នកស្លាប់ជិត ៣,០០០នាក់។ វីរុសនេះបានកើតឡើងជាលើកដំបូងនៅក្នុងខែធ្នូ ចុងឆ្នាំ២០១៩ នៅទីក្រុង Wuhan រដ្ឋធានី Hubei មុនពេលរីករាលដាលដល់ប្រទេសជាង
March 3, 2020 - អន្តរជាតិ
អាជ្ញាធរឥណ្ឌូនេស៊ីនិយាយថា ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលរស់នៅទីក្រុង Surakarta (Solo) កណ្តាលកោះជ្វា បានសម្លាប់ខ្លួនដោយសារសង្ស័យថាខ្លួនឆ្លង COVID-19។ យោងតាមប៉ូលីសក្នុងតំបន់បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ JEH អាយុ ៥៧ឆ្នាំ ត្រូវបានគេរកឃើញថា បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារមួយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ។ ស្នងការប៉ូលីស Surakarta លោក Andy Rifai បានប្រាប់អ្នកយកព័ត៌មាននាពេលថ្មីៗនេះថា៖ “យើងបានរកឃើញកំណត់ត្រារបស់គាត់ជាភាសាកូរ៉េ ដែលបានសរសេរថាគាត់ធុញទ្រាន់នឹងការមិនជាសះស្បើយពីជំងឺ ហើយគាត់មានអារម្មណ៍ថាគាត់អាចនឹងឆ្លងវីរុស COVID-19»។ នេះបើតាមការដកស្រង់សម្តីដោយសារព័ត៌មាន CNN ឥណ្ឌូណេស៊ី។ អាជ្ញាធរឥណ្ឌូនេស៊ីនិយាយថា ជនរងគ្រោះឈ្មោះ JEH ធ្លាប់ធ្វើការជាមន្រ្តីត្រួតពិនិត្យគុណភាពនៅឯក្រុមហ៊ុនមួយ
March 3, 2020 - អន្តរជាតិ
អ្នកឆ្លងវីរុស COVID-19 ចំនួន ៦នាក់ បានស្លាប់នៅក្នុងរដ្ឋវ៉ាស៊ីនតោន ខណៈសហរដ្ឋអាមេរិកទាំងមូលកំពុងមានករណីជាង ១០០ បណ្តាលមកពីវីរុសនេះ។ មន្រ្តីសុខភាពស្រុក King County លោក Jeffrey Duchin បាននិយាយកាលពីថ្ងៃច័ន្ទថា មនុស្ស ៤នាក់ ក្នុងចំណោមមនុស្សដែលបានស្លាប់ គឺជាអ្នករស់នៅមណ្ឌលថែទាំ Kirkland ដែលនៅជាយក្រុង Seattle ។ មានករណីខ្លះបានជាប់ទាក់ទងនឹងមណ្ឌលថែទាំ Life Care ផងដែរ ដែលនាំឱ្យពួកគេត្រូវលុបចោលរាល់ដំណើរទស្សនកិច្ចដោយក្រុមគ្រួសារ ឬអ្នកស្ម័គ្រចិត្ត ដែលចង់ទៅកាន់មណ្ឌលថែទាំទាំងនោះ។ ក្រុមមន្រ្តីបាននិយាយនៅលើគេហទំព័រហ្វេសប៊ុកថា៖ “ប្រជាជននិងសហការីបច្ចុប្បន្ននៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ជាពិសេស ចំពោះអ្នកមានសីតុណ្ហភាពខ្ពស់ ការក្អក
March 3, 2020 - អន្តរជាតិ
អាជ្ញាធរក្នុងតំបន់បាននិយាយថា អាកាសយានដ្ឋានអន្តរជាតិមួយនៅកោះជ្វារបស់ឥណ្ឌូនេស៊ី ត្រូវបង្ខំឱ្យបិទជាបណ្តោះអាសន្ននៅថ្ងៃអង្គារនេះ បន្ទាប់ពីភ្នំភ្លើងមួយបានផ្ទុះឡើងនៅពេលព្រឹកនេះ និងបានបាញ់ផេះទៅលើមេឃជិត ១១គីឡូម៉ែត្រ។ វាជាការផ្ទុះរបស់ភ្នំភ្លើង Mt Merapi នៅម៉ោង ៧ និង ១០នាទី ព្រឹក ដែលបានបង្ខំឱ្យអាកាសយានដ្ឋានអន្តរជាតិ Adi Sumarmo នៅ Solo ក្នុងខេត្ត Java ភាគកណ្តាល ត្រូវបិទចាប់ពីម៉ោង ៩ និង ២៥នាទីព្រឹក។ ប៉ុន្តែជាសំណាងមជ្ឈមណ្ឌលទទួលបន្ទុកបន្ទុះភ្នំភ្លើងនិងភូគព្ភសាស្ត្រ មិនបានប្រកាសភាពប្រកាសអាសន្នសម្រាប់ការផ្ទុះនេះទេ។ អ្នកនាំពាក្យទីភ្នាក់ងារទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិលោក Agus Wibowo បាននិយាយថា មិនមានរបាយការណ៍អំពីការស្លាប់ និងការខូចខាតទេ
March 3, 2020 - អន្តរជាតិ
ថៃ៖ លោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃបានលើកឡើងថា ក្រសួងសុខាភិបាលអាចធ្វើការផ្គត់ផ្គង់ម៉ាស់ទៅកាន់តែមន្ទីរពេទ្យរដ្ឋដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងតែប៉ុណ្ណោះ នេះបើយោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន Bangkokpost។ រដ្ឋមន្ត្រីរូបនេះបានបន្តទៀតថា ចំពោះមន្ទីរពេទ្យឯកជន ឬមន្ទីរពេទ្យណាមួយដែលមិនស្ថិតនៅក្រោយការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលទេ ត្រូវទៅទំនាក់ទំនងនៅនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មថៃ ដើម្បីធ្វើការទិញម៉ាស់ក្នុងចំនួនកំណត់ណាមួយ។ លោក Anutin Charnvirakul បានបញ្ជាក់ផងដែរថា ក្រសួងរបស់លោកមានសិទ្ធត្រឹមតែផ្តល់ជូនម៉ាស់សម្រាប់ឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ប៉ុណ្ណោះ តែគ្មានសិទ្ធធ្វើការលក់ ឬចែកចាយជាសាធារណៈនោះទេ។ សូមរម្លឹកជូនថា រដ្ឋាភិបាលថៃបានដាក់ចេញនូវវិធានការយ៉ាងតឹងរឹងចំពោះការគ្រប់គ្រងម៉ាស់ ដូចជាបិទការនាំម៉ាស់ទៅលក់នៅក្រៅប្រទេស កំណត់ចំនួនម៉ាស់ដែលអ្នកដំណើរអាចនាំយកតាមខ្លួនឬផ្ញើរចេញទៅក្រៅប្រទេស ហើយរដ្ឋាភិបាលជាអ្នកកំណត់តម្លៃសម្រាប់ដាក់លក់ម៉ាស់ទៀតផង ព្រោះខ្លាចមានជនខិលខូចលក់ម៉ាស់ក្នុងតម្លៃខ្ពស់កប់ពពក។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃមានអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 ចំនួន ៤២ ករណី និងស្លាប់ ១ករណីផងដែរ៕
March 3, 2020 - អន្តរជាតិ
បារាំង៖ នៅក្នុងប្រទេសបារាំងមានវប្បធម៌នៃការស្វាគមន៍មួយគឺប្រជាពលរដ្ឋត្រូវថើបថ្ពាល់គ្នាទាំងសងខាងនៅពេលដែលពួកគេបានជួបគ្នា ឬដើម្បីបង្ហាញនូវមិត្តភាព និងការគោរពគ្នាទៅវិញទៅមក។ យ៉ាងណាក្តី វប្បធម៌មួយនេះទំនងជាត្រូវផ្អាកមួយរយៈសិនហើយ ក្រោយពេលវីរុសកូរ៉ូណា COVID-19 កំពុងបន្តគំរាមគំហែងពិភពលោកទាំងមូលយ៉ាងខ្លាំងបំផុត។ យោងតាមសារព័ត៌មាន BUSINESSINSIDER បានចុះផ្សាយថា រដ្ឋាភិបាលនៃប្រទេសបារាំងបានប្រាប់ឲ្យប្រជាពលរដ្ឋខ្លួនត្រូវអនុវត្តនូវវិធីមួយចំនួន ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូរ៉ូណា COVID-19 មានទាំងការពាក់ម៉ាស់ សម្អាតដៃឲ្យបានញឹកញាប់ រួមទាំងផ្អាកសកម្មភាពស្វាគមន៍គ្នាតាមរយៈការថើបថ្ពាល់គ្នាផងដែរ។ ការណែនាំនេះបានធ្វើឡើងដោយផ្អែកលើហេតុផលថា វីរុសកូរ៉ូណា COVID-19 អាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់តាមតាមរយៈតំណក់ទឹកដែលមានផ្ទុកមេរោគ ឬដំណក់ទឹកចេញពីរាងកាយជនរងគ្រោះមានដូចជាទឹកមាត់ឬទឹកចេញពីច្រមុះពេលកណ្ដាស់ជាដើម។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះ បារាំងមានអ្នកឆ្លងមេរោគ Covid-19 វីរុសកូរ៉ូណា COVID-19 ចំនួន ១៩១ ករណី ស្លាប់ ៦ករណី ខណៈពិភពលោកទាំងមូលមានអ្នកអ្នកឆ្លងមេរោគមួយនេះសរុបចំនួន
March 3, 2020 - អន្តរជាតិ
កូរ៉េខាងត្បូង៖ មេគ្រប់គ្រងវិហារ Shincheonji នៅក្នុងប្រទេសកូរ៉េខាងត្បូងបានលុតជង្គ់ង និងអោនក្បាលក្រាបដល់ដី ដើម្បីធ្វើការសុំទោសជាសាធារណៈទៅកាន់ប្រជាពលរដ្ឋកូរ៉េខាងត្បូង ព្រោះតែការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី COVID-19 ក្នុងប្រទេសកូរ៉េខាងត្បូងមានប្រភពចេញមកពីព្រះវិហារកាតូលិក ដែលជាផ្នែកមួយនៃការងារសាសនារបស់គាត់។ លោក Lee Man-hee ជាស្ថាបនិកនៃព្រះវិហារកាតូលិកដែលមានឈ្មោះថា Shincheonji Church of Jesus ហើយសាខានៃព្រះវិហារមួយនេះបានបន្តសាងសង់ជាច្រើនកន្លែងនៅក្នុងក្រុង Daegu។ គួរម្លឹកជូនថា ដើមហេតុដំបូងដែលជំរុញឲ្យមានការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី COVID-19 យ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ គឺដោយសារតែមានស្ត្រីវ័យ ៦១ ឆ្នាំ ជាអ្នកកាន់សាសនាគ្រឹស្តម្នាក់ ដែលត្រូវបានគេសង្ស័យថាមានបានឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 នៅក្នុងខ្លួនហើយនោះ តែរូបគាត់បានប្រកែកថា គាត់នៅមានសុខភាពល្អធម្មតាគ្មានឆ្លងមេរោគអីទេ គាត់មិនទៅពេទ្យឡើយ ហើយផ្ទុយទៅវិញគាត់បានធ្វើដំណើរទៅកាន់ព្រះវិហារកាតូលិកជាច្រើនកន្លែងទៀត។ ក្រោយមកទើបគេឃើញថា
March 3, 2020









