- autoadmin
- អន្តរជាតិ
យោងតាម Daily Mail បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រមកពីក្រុង St Louis នៃរដ្ឋ Missouri សហរដ្ឋអាមេរិក បានព្យាបាលជំងឺទឹកនោមផ្អែមលើកណ្តុរជាលើកដំបូងបំផុតដោយជោគជ័យ ដោយប្រើកោសិកាបំប្លែងរបស់មនុស្សដើម្បីសម្លាប់ជំងឺទឹកនោមផ្អែម។ របកគំហើញនេះអាចផ្ដល់ក្ដីសង្ឃឹមថ្មីដល់មនុស្សជាង ៤២០លាននាក់ នៅជុំវិញពិភពលោក ដែលកំពុងតែជំងឺទឹកនោមផ្អែម។ បច្ចេកទេសកោសិកានេះ ត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រ នៅឯសាលាវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវ៉ាស៊ីនតោន ដោយពួកគេបានទទួលជោគជ័យក្នុងការព្យាបាលជំងឺនៅក្នុងសត្វកណ្តុរបានយ៉ាងតិច ៩ខែ ហើយក្នុងករណីខ្លះរហូតដល់មួយឆ្នាំ។ កោសិកាដើមរបស់មនុស្សដែលត្រូវបានគេបំប្លែង បានអនុញ្ញាតឱ្យសត្វផលិតអាំងស៊ុយលីនដែលបំបែកជាតិស្ករក្នុងឈាមខ្ពស់។ ការពិសោធន៍បានមើលឃើញថា កម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេវិលត្រឡប់មករកកម្រិតធម្មតាវិញក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ ខណៈពេលដែលជំងឺទឹកនោមផ្អែមអាចត្រូវបានគ្រប់គ្រងតាមរយៈរបបអាហារ ការប្រើថ្នាំ និងរបៀបរស់នៅ ដោយមិនមានការព្យាបាលជាក់លាក់សម្រាប់ជំងឺនេះទេ។ ដូច្នេះអ្នកវិទ្យាសាស្ត្របានផ្លាស់ប្តូរកោសិកាដើមរបស់មនុស្សទៅជាកោសិកាផលិតអាំងស៊ុយលីន ដែលបន្ទាប់មកកោសិកានោះអាចជួយឱ្យសត្វកណ្តុរប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមនេះបាន។ ពួកគេក៏បានបំប្លែងកោសិកាដើមខ្លះទៀតទៅជាកោសិកា
March 2, 2020 - អន្តរជាតិ
ហុងកុង៖ ការសិក្សាមួយបានរកឃើញថា អ្នកមានទម្លាប់ញ៉ាំកាហ្វេជាប្រចាំមានឆ្អឹងរឹងមាំជាងអ្នកដែលមិនញ៉ាំកាហ្វេទាល់តែសោះ។ ការសិក្សាមួយនេះបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យហុងកុង និងបានសិក្សាទៅលើក្រុមយុវជនចិនចំនួន ៥៦៤ នាក់អំពីជំងឺពុកឆ្អឹងរបស់ពួកគេ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា នៅក្នុងឆ្អឹងរបស់ក្រុមយុវជនដែលមានទម្លាប់ញ៉ាំកាហ្វេជាប្រចាំនោះមានសារធាតុចំនួន ៣មុខ (Quinate, 3-hydroxypyridine Sulfate, និង Trigonelline) ច្រើនជាងក្រុមយុវជនដែលគ្មានទម្លាប់ញ៉ាំកាហ្វេ ហើយសារធាតុសំខាន់ៗទាំងនេះបានជួយធ្វើឲ្យឆ្អឹងមានសុខភាពល្អនិងរឹងមាំជាងធម្មតា។ គួរម្លឹកជូនផងដែរថា កន្លងមកមានការសិក្សាជាច្រើនសុទ្ធតែបានរកឃើញគុណប្រយោជន៍ពីការទទួលទានកាហ្វេ ដូចជាការសិក្សានៅអាមេរិកកាលពីឆ្នាំ ២០១២ បានបង្ហាញថា ការញ៉ាំកាហ្វេបានជួយកាត់បន្ថយអត្រានៃការកើតមានជំងឺបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺទឹកនោមផ្អែម ដែលកត្តានេះបានធ្វើឲ្យអ្នកញ៉ាំកាហ្វេអាចមានអាយុវែងជាងអ្នកដែលមិនញ៉ាំកាហ្វេទាល់តែសោះ។ សូមបញ្ជាក់ថា រាល់ការញ៉ាំកាហ្វេលោកអ្នកត្រូវតែប្រាកដថា វាជាកាហ្វេធម្មជាតិគ្មានជាតិគីមី ហើយសូមកុំបន្ថែមស្ករច្រើនពេកព្រោះការទទួលទានជាតិស្ករច្រើនអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ៕ អត្ថបទ៖ភក្តី ប្រភព៖worldofbuzz
March 2, 2020 - អន្តរជាតិ
ចិន៖ អតីតអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ម្នាក់ ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគមួយនេះសារជាថ្មីម្តងទៀត ក្រោយរូបគាត់ត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០% ទើបតែបាន ៤ ថ្ងៃប៉ុណ្ណោះ។ ជនរងគ្រោះដែលបានឆ្លងវីរុសដល់ទៅ ២ដងនេះមានឈ្មោះថា Wang អាយុ ៦៥ឆ្នាំ រស់នៅក្នុង Zhejiang ភាគខាងកើតប្រទេសចិន។ កាលពី ១៨ ថ្ងៃមុនលោកតា Wang ត្រូវបានគេរកឃើញថា បានឆ្លងនូវវីរុសកូរ៉ូណាថ្មី COVID-19 ក្រោយរូបគាត់បានត្រលប់មកពីក្រុងវូហានវិញ។ ពេលនោះលោកតាត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេចំនួន ១៤ ថ្ងៃ ដើម្បីទទួលបានការព្យាបាលហើយលទ្ធផលចុងក្រោយខាងមន្ទីរពេទ្យបានបញ្ជាក់ថា លោកតា Wang បានជាសះស្បើយពីវីរុសកូរ៉ូណាថ្មី COVID-19 ១០០%
March 1, 2020 - អន្តរជាតិ
សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានសម្រេចផ្អាករៀបចំកិច្ចប្រជុំពិសេសមួយរវាងលោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ ជាមួយនឹងក្រុមមេដឹកនាំនៅក្នុងប្រទេសនៅតំបន់អាស៊ាន ព្រោះតែភាពភ័យខ្លាចនៃមេរោគ Covid-19។ បើតាមគម្រោងកិច្ចប្រជុំរវាងអាមេរិកនិងប្រទេសទាំង ១០នៅអាស៊ាននឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ ក្នុងទីក្រុងឡាស់វេហ្គាស សហរដ្ឋអាមេរិក។ បើតាមការសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន Bangkokpost បានឲ្យដឹងថា អ្នកនាំពាក្យសេតវិមានរបស់អាមេរិកម្នាក់បានអះអាងថា អាមេរិកពិតជាគោរព និងឲ្យតម្លៃចំពោះប្រទេសដែលជាសមាជិកអាស៊ានណាស់ ដូចនេះកិច្ចប្រជុំនេះប្រាកដជានឹងត្រូវរៀបចំវិញនៅក្នុងពេលវេលាឬទីកន្លែងអំណោយផលណាមួយ ក្រោយពេលមេរោគ Covid-19 បានស្ងប់ស្ងាត់ទៅវិញ។ គួរបញ្ជាក់ជូនថា អាម៉េរិកមានអ្នកឆ្លងមេរោគ Covid-19 ចំនួន ៦៤ ករណី ព្យាបាលជាសះស្បើយចំនួន ៦ករណី តែនៅមិនទាន់មានករណីស្លាប់នៅឡើយទេ៕ អត្ថបទ៖
March 1, 2020 - អន្តរជាតិ
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសាធារណៈថៃ បានឱ្យឈ្មោះវីរុស Covid-19 ជា «វីរុសឆ្លងដ៏គ្រោះថ្នាក់» ដែលនឹងចូលជាធរមាននៅថ្ងៃអាទិត្យនេះ ដោយនឹងតម្រូវឱ្យអាជ្ញាធរបង្កើនការទប់ស្កាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។ សេចក្តីប្រកាសនេះបានធ្វើឡើងចំពេលដែលក្រសួងនៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ពីការឆ្លងថ្មីមួយទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសថៃកើនដល់ ៤២នាក់។ លេខាធិការអចិន្រ្តៃយ៍ក្រសួងបាននិយាយថា ជនរងគ្រោះចុងក្រោយគឺអ្នកលក់ដូរជនជាតិថៃ អាយុ ២១ឆ្នាំ ដែលការងាររបស់គាត់គឺមានទំនាក់ទំនងជាមួយភ្ញៀវទេសចរបរទេស។ បុរសនោះបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងបានស្វែងរកការព្យាបាលគ្រុនក្តៅ និងក្អកនៅមន្ទីរពេទ្យឯកជន មួយថ្ងៃក្រោយមក។ រដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា អ្នកឆ្លងវីរុសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Nopparatrajathanee នៅសង្កាត់ Kannayao នៃទីក្រុងបាងកក។ ប្រទេសថៃនៅមិនទាន់មានអ្នកស្លាប់ដោយសារវីរុសនេះទេ ហើយមានអ្នកឆ្លង ២៨នាក់
February 29, 2020 - អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានមន្ត្រីជាន់ខ្ពស់ក្នុងបក្សកាន់អំណាចរបស់ខ្លួនអំពី “ផលវិបាកធ្ងន់ធ្ងរ” នៃការខកខានក្នុងការការពារ ការផ្ទុះឡើងនៃវីរុស COVID-19 នៅក្នុងប្រទេសនេះ។ ប្រទេសក្រីក្រដែលមានប្រព័ន្ធថែទាំសុខភាពខ្សោយមួយនេះ បានកំពុងបិទព្រំដែនរបស់ខ្លួនទាំងអស់ ដើម្បីការពារការរីករាលដាលនៃវីរុសចូលទឹកដីរបស់ខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក គីម ជុងអ៊ុន បានប្រាប់នៅក្នុងកិច្ចប្រជុំមួយរបស់គណបក្សពលករកូរ៉េថា ការប្រយុទ្ធប្រឆាំងនឹងវីរុសនេះគឺជា “ការយកចិត្តទុកដាក់របស់រដ្ឋសម្រាប់ការពារប្រជាជន” ដែលទាមទារឱ្យមានវិន័យជាអតិបរមា។ KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន ដោយបាននិយាយថា៖ «ក្នុងករណីដែលវីរុសឆ្លងរាលដាលហួសពីការគ្រប់គ្រងនៅក្នុងប្រទេសរបស់យើង វានឹងផ្ដល់ផលវិបាកធ្ងន់ធ្ងរ»។ លោកបានបន្ថែមថា មិនចាំបាច់មានករណីពិសេសណាមួយត្រូវបានអនុញ្ញាតឡើយ ហើយបានបញ្ជាឱ្យមន្រ្តី “បិទរាល់បណ្តាញ និងគ្រប់ចន្លោះទាំងអស់
February 29, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ នៅថ្ងៃសៅរ៍ ទី២៩ ចុងខែកុម្ភៈ ឆ្នាំ២០២០នេះ លោក Mahathir Mohamad បានឱ្យដឹងថា លោកនឹងឈរឈ្មោះជានាយករដ្ឋមន្រ្តីវិញ។ ការប្រកាសនេះគឺតិចជាង ១សប្ដាហ៍ បន្ទាប់ពីលោកបានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រី ក៏ដូចជាក្នុងនាមជាប្រធានបក្ស ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចលនយោបាយ។ នោះមានន័យថាលោក Mahathir ដែលជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន គឺជាមេដឹកនាំរដ្ឋាភិបាលចំណាស់ជាងគេបំផុតនៅលើពិភពលោក ក្នុងវ័យ ៩៤ឆ្នាំ។ លោក Mahathir ក៏បានបង្រួបបង្រួមជាមួយសម្ព័ន្ធមិត្តយូរអង្វែងរបស់បក្ស គឺលោក Anwar Ibrahim ដែលមានអាយុ ៧២ឆ្នាំ ឱ្យត្រឡប់មកគាំទ្រលោកឡើងវិញផងដែរ។ លោក Mahathir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ឥឡូវនេះខ្ញុំមានទំនុកចិត្តថា
February 29, 2020 - អន្តរជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទ័ររ៉េស (Antonio Guterres) បានណែនាំថា រដ្ឋមន្រ្តី និងអ្នកការទូត ត្រូវរំលងកិច្ចប្រជុំគណៈកម្មាធិការស្តីពីស្ថានភាពស្ត្រី ដែលនឹងធ្វើឡើងនៅទីក្រុង New York នៅខែក្រោយនេះចោលសិន ដោយសារស្ថានភាពវីរុស COVID-19 ។ ក្រុមមន្រ្តីបាននិយាយថា មានមនុស្សជាង ៧,០០០នាក់ ជាធម្មតានឹងចូលរួមក្នុងការប្រជុំប្រចាំឆ្នាំនេះ ដែលត្រូវបានគេធ្វើឡើងដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ វានឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែមីនា។ ទោះយ៉ាងណានៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋជាសមាជិកសហរដ្ឋអាមេរិក ពីប្រធានគណៈកម្មាធិការឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាមេនី លោក Mher Margaryan បានមានប្រសាសន៍ថា លោក Antonio Guterres
February 29, 2020 - អន្តរជាតិ
មន្ត្រីសុខាភិបាលចិនបាននិយាយថា ប្លាស្មាឈាមពីមនុស្សដែលបានជាសះស្បើយពីការឆ្លងវីរុស COVID-19 អាចជួយអ្នកជំងឺដទៃទៀតឱ្យធូរស្បើយដូចគ្នាផងដែរ។ មន្ត្រីគណៈកម្មាធិការសុខភាពជាតិអ្នកស្រី Guo Yanhong បាននិយាយកាលពីថ្ងៃសុក្រថា ការព្យាបាលត្រូវបានផ្តល់ជូនអ្នកជំងឺចំនួន ១៥៧នាក់ ហើយក្នុងនោះមាន ៩១នាក់ បានធូរស្បើយឡើងវិញ ដោយការប្រើវិធីយកប្លាស្មាឈាមរបស់អ្នកដែលជាសះស្បើយពីវីរុស ទៅព្យាបាលអ្នកដែលបានឆ្លងវីរុស COVID-19 ។ អ្នកស្រីបាននិយាយផងដែរថា គិតមកទល់ពេលនេះមានមនុស្ស ៣៦,០០០នាក់ ដែលវិជ្ជមានជាមួយវីរុស ត្រូវបានព្យាបាលជាសះស្បើយ និងបានរំសាយចេញពីមន្ទីរពេទ្យ។ អាជ្ញាធរចិនក៏បានវិភាគស្ថានភាពរបស់អ្នកជំងឺប្រមាណ ៨,៤០០នាក់ មុនពេលពួកគេបានធូរស្បើយផងដែរ។ ក្នុងនោះពួកគេបានរកឃើញថា ៩០.៨% នៃអ្នកជំងឺមានរោគសញ្ញាស្រាលៗ ៧.២% ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ចំណែក ២% ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងដែលអាចឈានដល់ការស្លាប់។
February 29, 2020 - អន្តរជាតិ
កូរ៉េខាងត្បូង៖ កាលពីព្រឹកថ្ងៃសៅរ៍ទី ២៩ ខែកុម្ភៈនេះ អាជ្ញាធរសុខាពិបាលនៃប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន ៥៩៤ករណី និងស្លាប់ ៣ករណីបន្ថែមទៀត ដែលធ្វើចំនួនសរុបនៃអ្នកឆ្លងឡើងដល់ ២ ៩៣១នាក់ និងអ្នកស្លាប់ ១៦នាក់។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងកូរ៉េខាងត្បូងបានអះអាងថា ៩០%នៃអ្នកឆ្លងមេរោគទាំងអស់គឺជាករណីឆ្លងដែលបានកើតនៅក្នុងក្រុង Daegu ហើយបន្ទាប់មកគឺសុទ្ធតែជាករណីឆ្លងនៅក្នុងខេត្ត Gyeongsang ដែលមានព្រំប្រទល់ជាប់នឹងក្រុង Daegu។ គួររម្លឹកជូនថា ដើមហេតុដែលធ្វើឲ្យមានការរាតត្បាតនូវមេរោគ COVID-19 ខ្លាំងនៅក្នុងក្រុង Daegu ក៏ព្រោះតែមានស្រ្តីកាន់សាសនាគ្រឹស្តវ័យ ៦១ ឆ្នាំ បានធ្វើដំណើរទៅកាន់ព្រះវិហារ កាតូលិកជាច្រើនកន្លែង ខណៈដែលរូបគាត់បានឆ្លងមេរោគទៅហើយ
February 29, 2020









