- autoadmin
- អន្តរជាតិ
ទីក្រុងហ្សឺណែវ៖ ប្រមុខនៃអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាជាកំហុសធ្ងន់ធ្ងរមួយ សម្រាប់ប្រទេសណាមួយដែលសន្មតថា ខ្លួននឹងមិនរងគ្រោះដោយសារវីរុស COVID-19 ក៏ដូចជាប្រទេសអ្នកមានដែលគិតថាពួកគេមានសុវត្ថិភាពពីវីរុស។ WHO បាននិយាយថា ប្រទេសអ៊ីរ៉ង់ដែលជាប្រទេសមានករណីស្លាប់ច្រើនជាងគេនៅក្រៅប្រទេសចិន អាចនឹងត្រូវដោះស្រាយជាមួយនឹងការផ្ទុះឡើងដែលអាក្រក់ជាងការគិតរបស់យើង។ នៅក្នុងការប្រជុំនោះ WHO ក៏កំពុងកិច្ចពិភាក្សាជាមួយអ្នករៀបចំ អំពីជោគវាសនានៃការប្រកួតកីឡាអូឡាំពិក ដែលគ្រោងធ្វើនៅខែកក្កដានៅប្រទេសជប៉ុនផងដែរ។ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា៖ “មិនគួរមានប្រទេសណាមួយសន្មតថា ខ្លួននឹងមិនមានករណី COVID-19 នោះទេ ព្រោះវាជាកំហុសធ្ងន់ធ្ងរមួយ នេះបើនិយាយឱ្យត្រង់បន្ដិច។ ហើយខ្ញុំសូមនិយាយចុះថា បើអ្នកបានឃើញស្ថានភាពនៅអ៊ីតាលី ដែលជាប្រទេសសមាជិកនៃក្រុម G7 ផងនោះ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់។ ដូច្នេះសូម្បីតែប្រទេសអភិវឌ្ឍន៍ជាច្រើនទៀត
February 28, 2020 - អន្តរជាតិចិនដីគោកបង្ហាញពីការថយចុះនៃអ្នកឆ្លងវីរុស COVID-19 ខណៈព្យាបាលអ្នកជំងឺជាសះស្បើយបានជាង ៣៦,០០០នាក់ រួចហើយ
អាជ្ញាធរសុខាភិបាលចិនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកជំងឺសរុបចំនួន ៣៦,១១៧នាក់ ដែលបានឆ្លងវីរុស COVID-19 ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយគិតត្រឹមថ្ងៃព្រហស្បតិ៍។ គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃព្រហស្បតិ៍មនុស្ស ៣,៦២២នាក់ បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ នៅប្រទេសចិនមានករណីឆ្លងវីរុស Novel Coronavirus (Covid-19) សរុបចំនួន ៧៨,៨២៤ ត្រូវបានគេរាយការណ៍ពីក្នុងតំបន់ និងខេត្តចំនួន ៣១ នៅលើចិនដីគោក ហើយគិតមកទល់ពេលនេះមានមនុស្ស ២,៧៨៨នាក់ បានស្លាប់ដោយសារវីរុសនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកដែលស្លាប់ភាគច្រើនជាចាស់ជរា អ្នកមានជំងឺប្រចាំកាយស្រាប់ ឬអ្នកដែលមានសុខភាពខ្សោយស្រាប់៕ អត្ថបទ៖ លីដា
February 28, 2020 - អន្តរជាតិ
ចិន៖ អាជ្ញាធរប្រចាំក្រុង Qianjiang នៃខេត្ត Hubei ប្រទេសចិន បានដាក់ចេញនូវគោលការណ៍ថ្មីមួយ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋណាហ៊ានរាយការណ៍អំពីអាការៈវីរុស COVID-19 គឺអាជ្ញាធរនឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនចំពោះអ្នកណាដែលហ៊ានមកពិនិត្យឈាមរកមេរោគមួយនេះ។ បើយោងតាមសារព័ត៌មាន Medium បានបញ្ជាក់ថា ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តនេះនឹងត្រូវបែងចែកជា ៣កម្រិត៖ + កម្រិតទី ១៖ សម្រាប់អ្នកមកពិនិត្យឈាមហើយតែពុំបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណានោះទេនឹងទទួលបានប្រាក់ចំនួន ១ ០០០យន់ (១៤២ ដុល្លារអាម៉េរិក) + កម្រិតទី ២៖ សម្រាប់អ្នកដែលត្រូវបានគេសង្ស័យថាមានផ្ទុកវីរុសហើយត្រូវរស់នៅដាច់ដោយឡែកមួយរយៈសិន ដើម្បីតាមដានសុខភាពនឹងទទួលបានប្រាក់ចំនួន ២ ០០០យន់ (២៨៤ ដុល្លារអាម៉េរិក) + កម្រិតទី ៣៖
February 28, 2020 - អន្តរជាតិ
លោកតាអាយុ ១១១ឆ្នាំ រូបនេះជាអតីតគ្រូបង្រៀន និងជាវិស្វករមកពីទីក្រុង Hampshire និងត្រូវបានបញ្ជាក់ថា ជាបុរសចំណាស់ជាងគេបំផុតនៅលើពិភពលោក។ លោកតា Bob Weighton កើតនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩០៨ ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកកាន់កំណត់ត្រាបុរសមានវ័យចំណាស់ជាងគេថ្មី បន្ទាប់ពីលោកតា Chitetsu Watanabe ដែលជាជនជាតិជប៉ុន មានអាយុ ១១២ឆ្នាំទើបតែលាចាកលោក។ លោកតា Watanabe បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានវិញ្ញាបនបត្រ Guinness World Record បញ្ជាក់ពីកំណត់ត្រាអាយុចំណាស់បំផុតរបស់គាត់។ លោកតា Bob Weighton បាននិយាយថា៖ «ខ្ញុំពិតជាមិនស្កប់ចិត្តទេ
February 28, 2020 - អន្តរជាតិ
ប្រធានអង្គការសុខភាពពិភពលោក បានជំរុញឱ្យប្រទេសទាំងអស់ធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុស COVID-19 ព្រោះថាស្ថានភាពនេះអាចមានទៅបានគ្រប់ទីកន្លែង។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ថា វិធានការណ៍ទប់ដូចជាវិធានការដែលត្រូវបានធ្វើនៅប្រទេសចិន កំពុងនាំឱ្យមានការធ្លាក់ចុះករណីថ្មីៗនៅក្នុងប្រទេស ប៉ុន្តែការឆ្លងរាលដាលនៅក្នុងពិភពលោកកំពុងកើនឡើងខ្លាំង ដែលនេះជាដំណឹងអាក្រក់មួយ។ WHO និយាយថា ខ្លួនបានទទួលរបាយការណ៍នៃការឆ្លងថ្មីចំនួន ៤១២ ពីប្រទេសចិន និង ៤៥៩នាក់ មកពីខាងក្រៅប្រទេសចិន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ។ WHO បានកត់សម្គាល់ថា នេះជាលើកដំបូងហើយដែលករណីជាច្រើន ត្រូវបានគេរាយការណ៍ពីខាងក្រៅប្រទេសចិន។ លោក Tedros បាននិយាយថា៖ «យើងពិតជាស្ថិតក្នុងស្ថានភាពទន់ខ្សោយ
February 28, 2020 - បច្ចេកវិទ្យា
របាយការណ៍ថ្មីបានបញ្ជាក់ថា ទាំងម៉ូដែល Pixel 4a និង Pixel 5 នឹងត្រូវផលិតនៅប្រទេសវៀតណាម ហើយម៉ូដែលតម្លៃទាបជាងគេនឹងចាប់ផ្តើមផលិតនៅខែមេសា។ សារព័ត៌មាន Nikkei Asian Review បានដកស្រង់ប្រភពពីរ ដែលបានដឹងពីផែនការរបស់ហ្គូហ្គោល (Google) បានឱ្យដឹងថា Pixel 4a និង Pixel 5 នឹងត្រូវផលិតនៅប្រទេសវៀតណាមជំនួសឱ្យប្រទេសចិន។ វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ កាលពីឆ្នាំមុន Google បានធ្វើការជាមួយដៃគូដើម្បីប្តូររោងចក្រទៅប្រទេសវៀតណាមសម្រាប់ផលិតកម្ម Pixel ។ ទាំងនេះមិនមែនព្រោះតែវីរុស COVID-19 នោះទេ ការពិតទៅវាជាលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន
February 28, 2020 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីថ្មីនៃវីរុស COVID-19 ចំនួន ២៥៦ករណី បន្ថែមទៀត នាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសនេះកើនដល់ ២,០២២ ខ្ពស់ជាងគេបំផុតនៅលើពិភពលោក (នៅក្រៅពីចិនដីគោក) ។ ជាង ៩០% នៃករណីថ្មីគឺនៅក្នុងទីក្រុង Daegu ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺនេះ និងខេត្ត Gyeongsang ខាងជើងដែលនៅក្បែរនោះ ហើយមិនមានទាន់អ្នកស្លាប់បន្ថែមទៀតទេ ដែលរក្សាចំនួនអ្នកស្លាប់នៅ ១៣នាក់ ដដែល។ ចំនួនសរុបរបស់កូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការត្រួតពិនិត្យបានចាប់ផ្តើមលើសមាជិកព្រះវិហារ Shincheonji ចំនួនជាង ២១០,០០០នាក់ ដែលទីនោះត្រូវបានផ្សារភ្ជាប់ជាមួយនឹងពាក់កណ្តាលនៃករណីរបស់ប្រទេសនេះ។ សមាជិកស្ត្រីអាយុ ៦១ឆ្នាំម្នាក់បានកើតជំងឺគ្រុន
February 28, 2020 - អន្តរជាតិ
វៀតណាមបានបញ្ជូនជនជាតិកូរ៉េខាងត្បូងចំនួន ១៨នាក់ ដែលបានបដិសេធមិនឱ្យមានការដាក់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) បន្ទាប់ពីពួកគេបានទៅដល់ទីក្រុងដាណាង ចេញពីទីក្រុង Daegu ដែលជាទីតាំងកំពុងមានការរីករាលដាលខ្លាំងពីវីរុស COVID-19។ ការហោះហើរបានចាប់ផ្តើមនៅម៉ោង ១១ និង ៥៥នាទី កាលពីថ្ងៃអង្គារ ដោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិដាណាង ទៅកាន់អាកាសយានដ្ឋានអ៊ីនឈុនក្នុងទីក្រុងសេអ៊ូល ខណៈវៀតណាមក៏បានផ្អាករាល់ការហោះហើរចេញ/ចូលទីក្រុង Daegu ។ អ្នកទាំង១៨នាក់ ស្ថិតក្នុងចំណោមអ្នកដំណើរ ៨០នាក់ រួមមានជនជាតិកូរ៉េខាងត្បូង ២០នាក់ ជាជនជាតិថៃ ២នាក់ និងនិស្សិតវៀតណាម និងកម្មករ ៥៨នាក់ ដែលបានមកដល់ដាណាងកាលពីថ្ងៃច័ន្ទ។ លោក Le Thanh Phuc
February 27, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីបណ្តោះអាសន្នលោក Mahathir Mohamad បានវិលត្រឡប់មកកាន់បក្ស Parti Pribumi Bersatu Malaysia (Bersatu) ជាថ្មី ប៉ុន្តែនៅមិនច្បាស់ពីតួនាទីបន្ទាប់របស់គាត់នៅឡើយ។ ការបង្ហើបនេះត្រូវបានបញ្ជាក់ដោយអគ្គលេខាធិការបក្ស Bersatu លោក Datuk Marzuki Yahya ។ លោកបានមានប្រសាសន៍ថា៖ “ការវិវត្តផ្សេងទៀតនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ” ។ រំលឹកដែរថា កាលពីថ្ងៃច័ន្ទក្រៅពីសុំលាលែងជានាយករដ្ឋមន្រ្តី លោកបណ្ឌិត Mahathir ក៏បានលាឈប់ពីតំណែងជាប្រធានរបស់បក្ស Bersatu ផងដែរ។ ទន្ទឹមនឹងនេះសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់បក្ស Bersatu លោក Datuk Seri Redzuan
February 27, 2020 - អន្តរជាតិ
ក្រសួងសុខាភិបាលថៃបានព្រមានប្រជាជនមិនឱ្យមានការលាក់បាំងព័ត៌មានពីមន្រ្តីសុខភាពសាធារណៈឡើយ ហើយស្នើឱ្យទីភ្នាក់ងារ និងក្រុមហ៊ុនរដ្ឋចេញសេចក្តីណែនាំ និងហាមឃាត់ជាបណ្តោះអាសន្ន លើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយ COVID-19 ខណៈពួកគេកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ការប្រកាសនេះកើតឡើងបន្ទាប់ពីថៃបានរកឃើញករណីថ្មីចំនួន ៣ បន្ថែមទៀតកាលពីម្សិលមិញ ហើយម្នាក់ក្នុងចំណោមពួកគេបានលាក់បាំងប្រវត្តិធ្វើដំណើរទៅប្រទេសជប៉ុន នៅពេលដែលគាត់បានទៅមន្ទីរពេទ្យក្រោយពេលមានអាការៈមិនស្រួល។ អ្នកឆ្លងទាំង ៣នាក់ គឺជាគ្រួសារតែមួយ ដោយតាយាយ ២នាក់ បានទៅលេងកោះហុកកៃដូក្នុងប្រទេសជប៉ុន និងក្រោយមកក៏បានចម្លងវីរុសទៅចៅរបស់គាត់អាយុ ៨ឆ្នាំ។ ករណីទាំង ៣ ថ្មីនាំឱ្យប្រទេសថៃមានករនីសរុបទាំងអស់ ៤០ ។ ការប្រកាសនេះក៏បានអនុវត្តតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិស្តីពីជំងឺឆ្លងកាលពីដើមសប្តាហ៍នេះ ដើម្បីដាក់ COVID-19 ថាជា “ជំងឺឆ្លងដែលមានគ្រោះថ្នាក់”។ មួយវិញទៀតមន្រ្តីនឹងមានសិទ្ធិអំណាចក្រោមច្បាប់ស្តីពីជំងឺឆ្លង ដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះវីរុស។ អ្នកណាម្នាក់ដែលមានរោគសញ្ញា
February 27, 2020









