- autoadmin
- អន្តរជាតិ
ចិន៖ អាជ្ញាធរក្រុងសៀងហៃប្រទេសចិននឹងអនុវត្តយន្តការថ្មីមួយគឺអនុញ្ញាតឲ្យប៉ូលិសចរាចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិវាទនៃគ្រោះថ្នាក់ចរាចរណ៍អាចជជែក និងដោះស្រាយបញ្ហាតាមបណ្តាញសង្គម WeChat ។ ដើម្បីអនុវត្តយន្តការនេះ គ្រប់ភាគពាក់ព័ន្ធទាំងអស់ត្រូវតែបង្កើតគណនី WeChat ម្នាក់មួយ ហើយប៉ូលិសនឹងបង្កើត Group Chat មួយ ដើម្បីជជែកគ្នា សួរដេញដោលគ្នា និងចរចាពីចំនួននៃប្រាក់សំណងជាដើម។ ក្នុងករណីប៉ូលិសចង់សួរសំណួរជាលក្ខណៈឯកជនទៅកាន់អ្នកណាម្នាក់ គាត់នឹងប្រើប្រាស់មុខងារ Video Call ទៅកាន់បុគ្គលនោះផ្ទាល់តែម្តង។ ក្រោយជជែកវែកញែកចប់សព្វគ្រប់ហើយ ប៉ូលិសចរាចរណ៍នឹងចេញសេចក្តីសម្រេចមួយ ហើយថតជារូបភាពបង្ហោះចូលក្នុង Group Chat ដើម្បីឲ្យភាគីទាំងអស់បានដឹង និងអនុវត្តតាម។ ការសម្រេចអនុវត្តដូចខាងលើនេះត្រូវបានអាជ្ញាធរចិនបញ្ជាក់ថា គឺដើម្បីកាត់បន្ថយការជួបជុំជាសាធារណៈ ព្រោះគេខ្លាចមានករណីចម្លងមេរោគ COVID-19៕ អត្ថបទ៖
February 27, 2020 - រថយន្ត
ចិន៖ ក្រុមផលិតរថយន្ត Geely ក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះបានសម្ពោធដាក់លក់រថយន្តជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការហើយ ខណៈរថយន្តនេះមានការចាប់អារម្មណ៍ខ្លាំងបំផុតរហូតដល់មានការបញ្ជាទិញទុកមុន (Pre-order) ចំនួន ៣០ ០០០ គ្រឿងទៀតផងក្នុងរយៈពេលត្រឹមតែបីបួនម៉ោងប៉ុណ្ណោះ។ រថយន្តជំនាន់ថ្មីនេះគឺម៉ាក Geely Icon ដែលបានបំពាក់នូវប្រព័ន្ធសម្លាប់មេរោគក្នុងបរិយាកាសពិសេសមួយ ដែលមានប្រសិទ្ធភាពការពារបានទាំងមេរោគ Covid-19 ទៀតផង។ ក្រៅតែពីមានប្រព័ន្ធការពារមេរោគហើយ រូបរាងរបស់រថយន្តក៏ស្អាតមិនធម្មតាដែរគឺផ្នែកខាងក្រៅរបស់វាត្រូវបានរចនាឡើងដោយស្ទូឌីយូ Geely នៅសហរដ្ឋអាមេរិក ខណៈផ្នែកខាងក្នុងវិញត្រូវបានរចនាឡើងដោយក្រុមហ៊ុនច្នៃម៉ូតរថយន្តនៅក្នុងប្រទេសអេស្ប៉ាញទៀតផង។ ជាងនេះទៅទៀត Geely Icon ត្រូវបានបំពាក់ដោយប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេដែលអ្នកបើកបរអាចមើលឃើញយ៉ាងធំទូលាយជាងមុខ ចំណែកផ្នែកជំហៀងវិញក៏មានបំពាក់ប្រព័ន្ធកាមេរ៉ា ១៨០ ដឺក្រេផងដែរ។ ចំពោះការប្រើប្រាស់ថាមពលវិញ Geely
February 27, 2020 - អន្តរជាតិ
គណៈកម្មាធិការសុខាភិបាលចិនបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុស Novel coronavirus (COVID-19) នៅក្នុងប្រទេសចិនបានកើនឡើងដល់ ២,៧៤៤នាក់ ហើយករណីឆ្លងបានបញ្ជាក់មានចំនួន ៧៨,៤៩៧ករណី។ យោងតាមទិន្នន័យចុងក្រោយពី ៣១ខេត្ត ក្នុងប្រទេសចិន មានករណីឆ្លងថ្មីចំនួន ៤០៩ករណី នៅខេត្តហ៊ូប៉ី ហើយក្នុងនោះមាន ៣៨៣នាក់ ត្រូវបានគេរាយការណ៍ពីទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង។ រហូតមកទល់ពេលនេះមានមនុស្ស ៣២,៤៩៥នាក់ហើយ ដែលបានជាសះស្បើយ និងត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។ គិតត្រឹមម៉ោង ០៤ និង ០០ នាទី ថ្ងៃទី២៦ ខែកុម្ភៈ ខេត្តចំនួន ៣១ (ទាំងតំបន់ស្វយ័ត និងក្រុង)
February 27, 2020 - អន្តរជាតិ
កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះកូរ៉េខាងត្បូងបានរាយការណ៍អំពីការកើតមានករណីអ្នកឆ្លងមេរោគ Covid-19 ចំនួន ៣៣៤ ករណីបន្ថែមទៀត ដែលវាគឺជាចំនួនរាតត្បាតដ៏គួរឲ្យបារម្ភ និងឆាប់រហ័សបំផុតមួយ។ បើយោងតាមមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺឆ្លងបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះគឺមានចំនួន ៣០៧ ករណីបានកើតឡើងនៅក្នុងក្រុង Daegu ដែលជាក្រុងធំបំផុតលំដាប់ទី ៤ នៅកូរ៉េខាងត្បូង។ គួររម្លឹកជូនថា កន្លងមកអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងធ្លាប់បានលើកឡើងថា មូលហេតុដែលធ្វើឲ្យមេរោគ Covid-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងមានការរាតត្បាតលឿនគឺដោយសារតែមានស្រ្តីវយ័ ៦១ ឆ្នាំ ដែលត្រូវបានគេសង្ស័យថាមានផ្ទុកមេរោគហើយនោះ តែគាត់មិនព្រមទៅមន្ទីរពេទ្យដើម្បីពិនិត្យឈាមរកមេរោគទាល់តែសោះ។ ផ្ទុយទៅវិញគាត់បានធ្វើដំណើរទៅកាន់ព្រះវិហារកាតូលិកនៅក្នុងក្រុង Daegu ជាច្រើនកន្លែង ហើយពេលដែលគាត់ឈឺខ្លាំងទើបព្រមទៅពេទ្យនិងទីបំផុតត្រូវបានគេរកឃើញថា គាត់ពិតជាមានផ្ទុកមេរោក Covid-19 ប្រាកដមែន។ ដូចនេះគេជឿថា ស្រ្តីវ័យ
February 27, 2020 - អន្តរជាតិ
ថៃ៖ ប្តីប្រពន្ធវ័យចំណាស់ និងចៅប្រុសអាយុ ៨ឆ្នាំ របស់ពួកគេ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានឆ្លងវីរុស COVID-19 ដែលធ្វើឱ្យចំនួនករណីសរុបនៅក្នុងប្រទេសថៃកើនដល់ ៤០ គិតត្រឹមម្សិលមិញនេះ។ មន្ត្រីសុខាភិបាលបាននិយាយថា ជីដូនជីតានិងចៅប្រុសរបស់ពួកគេ បានធ្វើតេស្តរកវីរុស COVID-19 បន្ទាប់ពីយាយតាទាំង២ បានធ្វើដំណើរទៅប្រទេសជប៉ុន ប៉ុន្តែដំបូងឡើយបានលាក់បាំងប្រវត្តិធ្វើដំណើរទៀតផង។ ខណៈពេលនេះសាលា Phraharuthai Donmuang ជាសាលាដែលចៅប្រុសកំពុងសិក្សា ត្រូវបានពន្យាចូលរៀនរយៈពេល ២សប្តាហ៍ ដោយភ័យខ្លាចថា ក្មេងប្រុសអាចចម្លងវីរុសនេះទៅមិត្តរួមថ្នាក់របស់គេ។ ជីតានិងជីដូនត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកោះហុកកៃដូ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។ ជីតាបានទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យដោយសារមានការក្អក ប៉ុន្តែមិនបានប្រាប់គ្រូពេទ្យថាគាត់បានទៅប្រទេសជប៉ុនទេ
February 27, 2020 - អន្តរជាតិ
មន្រ្តីតំបន់អូសាកាភាគខាងលិចប្រទេសជប៉ុននិយាយថា ស្ត្រីម្នាក់មានអាយុ ៤០ឆ្នាំ ដែលធ្លាប់បានព្យាបាលវីរុស COVID-19 និងបានចាកចេញពីមន្ទីរពេទ្យកាលពីដើមខែ ពេលនេះត្រូវបានគេធ្វើតេស្តវិជ្ជមានម្តងទៀត។ ស្ត្រីរូបនេះគឺជាមគ្គុទេសទេសចរណ៍ម្នាក់រស់នៅក្នុងទីក្រុងអូសាកា គាត់បានជិះឡានក្រុងដឹកភ្ញៀវទេសចរមកពីទីក្រុងវូហានប្រទេសចិនកាលពីពាក់កណ្តាលខែមករា ហើយត្រូវបានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ ស្ត្រីរូបនេះចាកចេញពីមន្ទីរពេទ្យក្នុងតំបន់កាលពីថ្ងៃទី០១ ខែកុម្ភៈ ហើយត្រូវបានបញ្ជាក់ថា គ្មានវីរុសតទៀតនៅថ្ងៃទី០៦ ខែកុម្ភៈ។ ប៉ុន្តែនៅថ្ងៃទី១៩ ខែកុម្ភៈ នាងមានអារម្មណ៍ឈឺបំពង់ក និងឈឺទ្រូង។ បន្ទាប់ពីបានទៅជួបគ្រូពេទ្យជាច្រើនដងរួចមក មួយសប្តាហ៍ក្រោយមកនាងត្រូវបានគេធ្វើតេស្ត ហើយលទ្ធផលគឺវិជ្ជមានជាមួយវីរុសម្តងទៀត។ តាមរបាយការណ៍បានឱ្យដឹងថា ស្ត្រីនោះបានពាក់ម៉ាស និងស្នាក់នៅផ្ទះ បន្ទាប់ពីចាកចេញពីស្ថាប័នវេជ្ជសាស្ត្រ។ គាត់មិនបានទៅធ្វើការទេ ហើយក៏មិនមានទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ដែរ។ ឥឡូវគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តម្ដងទៀត។ មន្រ្តីអាណាខេត្តជឿជាក់ថា វីរុសដែលនៅសេសសល់ក្នុងស្ត្រីអាចកើនឡើង ឬស្ត្រីត្រូវបានឆ្លងម្តងទៀត។
February 27, 2020 - អន្តរជាតិ
បាងកក៖ ប្រទេសថៃបានបញ្ជាក់ពីករណីឆ្លងវីរុស COVID-19 ចំនួន ៣ បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនដល់ ៤០នាក់ ហើយអាជ្ញាធរបានរិះគន់អ្នកជំងឺទាំងនោះ ចំពោះការលាក់បាំងប្រវត្តិធ្វើដំណើរទៅប្រទេសជប៉ុន ប៉ុន្តែនិយាយថាពួកគេនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺនេះ។ ទាំង ៣នាក់ សុទ្ធតែជាជនជាតិថៃ ប៉ុន្តែ ២នាក់ ក្នុងចំណោមពួកគេ ទើបតែបានវិលត្រឡប់ពីវិស្សមកាលនៅកោះហុកកៃដូ ភាគខាងជើងរបស់ប្រទេសជប៉ុន ហើយបានចម្លងទៅអ្នកជំងឺទី៣ ដែលជាក្មេងប្រុសអាយុ ៨ឆ្នាំ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul បាននិយាយថា អ្នកជំងឺភេទប្រុសម្នាក់មិនបានប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់គាត់ទេ នៅពេលដែលគាត់ស្វែងរកការព្យាបាលវេជ្ជសាស្ត្រ ហើយវាអាចជាការចម្លងដ៏ធំមួយ។ លោក Anutin បានមានប្រសាសន៍ថា៖ “យើងត្រូវតែរិះគន់ករណីនេះ… វាបង្កើតបញ្ហាជាច្រើនសម្រាប់យើង”។
February 26, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ ក្រុមអ្នកជំនាញបានលើកឡើងថា ស្ថានភាពនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងពេលបច្ចុប្បន្ននេះអាចជាកត្តាមួយធ្វើឲ្យមានការរាតត្បាតកាន់តែខ្លាំងឡើងនូវមេរោគ COVID-19 ក្នុងចំណោមប្រជាពលរដ្ឋម៉ាឡេស៊ី។ សូមបញ្ជាក់ថា ការលាលែងពីដំណែងជានាយករដ្ឋមន្ត្រីរបស់លោក Mahathir Mohamad បានកំពុងតែធ្វើឲ្យមានភាពចលាចលយ៉ាងខ្លាំងនៅក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី។ ស្ថិតនៅក្នុងស្ថានភាពនេះ គេជឿថាប្រជាពលរដ្ឋម៉ាឡេស៊ីនឹងផ្ដោតអារម្មណ៍លើបញ្ហានយោបាយច្រើនជាងសុខភាព រហូតភ្លេចការពារខ្លួនពីមេរោគ COVID-19។ ជាងនេះទៅទៀត ប្រជាពលរដ្ឋមួយចំនួននឹងមកជួបជុំគ្នានៅទីសាធារណៈដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ ហើយការជួបជុំគ្នាក្នុងលក្ខណៈទ្រង់ទ្រាយធំក៏អាចកើតមានផងដែរ ដែលសុទ្ធតែជាកត្តាជំរុញឲ្យមានការចម្លងមេរោគ COVID-19។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានចំនួនអ្នកឆ្លងមេរោគ COVID-19 ចំនួន ២២ ករណី ហើយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានព្យាបាលជនរងគ្រោះឲ្យជាសះស្បើយ ១០០% បានចំនួន ២០ ករណីហើយ៕ អត្ថបទ៖ ភក្តី
February 26, 2020 - រថយន្ត
ក្រុមហ៊ុន Toyota Motor Corp បានវិនិយោគទឹកប្រាក់ចំនួន ៤០០លានដុល្លារអាមេរិក ទៅលើក្រុមហ៊ុន Pony.ai ដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធរថយន្តគ្មានអ្នកបើកបររបស់ចិនមួយនេះ។ ការវិនិយោគនេះបានពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុន Pony.ai ដែលទើបតែបានបង្កើតឡើងកាលពីឆ្នាំមុន និងជំរុញឱ្យតម្លៃរបស់ក្រុមហ៊ុន Pony.ai កើនឡើងដល់ជាង ៣ពាន់លានដុល្លារអាមេរិក។ ការព្រមព្រៀងនេះអនុញ្ញាតឱ្យមានការរួមបញ្ចូលគ្នាកាន់តែស៊ីជម្រៅនៃបច្ចេកវិទ្យារបស់ Pony.ai ជាមួយនឹងយានយន្តរបស់តូយ៉ូតា។ លោក James Peng នាយកប្រតិបត្តិក្រុមហ៊ុន Pony.ai បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ថា៖ “វានឹងជួយយើងធ្វើឱ្យពាណិជ្ជកម្មយានយន្តបើកបរស្វ័យប្រវត្តិបានលឿនជាងមុន។ យើងនឹងចំណាយប្រាក់បន្ថែមទៀត ក្នុងការកសាងឱ្យបានលឿនបំផុត”។ ក្រុមហ៊ុនផលិតរថយន្តដណ្ដើមគ្នាធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្តល់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ ដើម្បីទទួលបានជំនាញ និងការប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដទៃ
February 26, 2020 - អន្តរជាតិ
ចិន៖ ក្រុមហ៊ុនធំៗចំនួន២នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិនគឺក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផលិតម៉ាស់បានសហការផលិតម៉ាស់ជំនាន់ថ្មីមួយ ដែលអាចប្រើប្រាស់បានច្រើនដង និងអាចយកទៅកែច្នៃសម្រាប់ផលិតឡើងវិញបានផងដែរ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post បានឲ្យដឹងថា ម៉ាស់ជំនាន់ថ្មីនេះគឺជាប្រភេទម៉ាស់ KN95 មានលក្ខណៈពិសេសខុសពីម៉ាស់ធម្មតាជាច្រើនចំណុចដូចជា មិនជ្រាបទឹក មានសមត្ថភាពការពារមេរោគខ្ពស់ជាងម៉ាស់ធម្មតា ហើយអ្វីដែលពិសេសនោះគឺគេអាចយកវាទៅសម្អាតដើម្បីប្រើប្រាស់ឡើងវិញបានរហូតដល់ ១០ ដងឯនោះ ខណៈម៉ាស់ធម្មតាគេប្រើតែម្តងគឺបោះចោលហើយ។ ម៉ាស់ពិសេសនេះនឹងត្រូវបានគេដាក់លក់ក្នុងតម្លៃចន្លោះពី ១៥-២៥ យន់ (២,១៤-៣,៥៦ ដុល្លារអាម៉េរិក)។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះម៉ាស់ជំនាន់ថ្មីនៅមិនទាន់មានវត្តមានក្នុងទីផ្សារនៅឡើយទេ ព្រោះក្រុមហ៊ុនទើបតែផលិតបានក្នុងចំនួនតិចនៅឡើយ។ បើតាមគណៈកម្មាធិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យព័ត៌មានក្រុងសៀងហៃបានអះអាងថា បច្ចុប្បន្ននេះក្រុមហ៊ុនអាចផលិតម៉ាស់ជំនាន់ថ្មីបានត្រឹមតែចំនួន ១០០ ០០០ ម៉ាស់ប៉ុណ្ណោះក្នុងមួយថ្ងៃ
February 26, 2020









