- autoadmin
- អន្តរជាតិ
មន្ត្រីសុខាភិបាលអាមេរិកនិយាយថា ប្រទេសរបស់ខ្លួនបានចាប់ផ្តើមធ្វើតេស្តរកថ្នាំប្រឆាំងវីរុស COVID-19 ហើយពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម។ វិទ្យាស្ថានសុខភាពជាតិ (NIH) បានប្រកាសកាលពីថ្ងៃអង្គារនេះថា ខ្លួនបានចាប់ផ្តើមសាកល្បងគ្លីនិកដោយប្រើថ្នាំ Remdesivir នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Nebraska ទៅលើអ្នកឆ្លងវីរុសដែលចេញពីនាវា Diamond Princess ។ ឱសថនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Gilead Sciences ហើយថ្នាំ Remdesivir នេះដើមឡើយត្រូវបានបង្កើតឡើងសម្រាប់អ្នកជំងឺអេបូឡា។ ប្រសិទ្ធភាពរបស់វានឹងត្រូវបានសិក្សាដោយប្រៀបធៀបលទ្ធផល រវាងក្រុមអ្នកជំងឺដែលប្រើប្រាស់ឱសថនេះ ទៅនឹងក្រុមអ្នកជំងឺដែលប្រើថ្នាំតាមស្ថានភាពជំងឺ ដែលក្នុងភាសាវេជ្ជសាស្ត្រហៅថា “placebo” ។ Gilead Sciences និយាយថា ថ្នាំនេះមានប្រសិទ្ធភាពក្នុងការសាកល្បងលើសត្វ សម្រាប់ជំងឺ MERS និង
February 26, 2020 - អន្តរជាតិ
ជប៉ុន៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅប្រចាំឆ្នាំ ២០២០ ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុនទំនងនឹងត្រូវលុបចោលវិញ ព្រោះតែភាពភ័យខ្លាចនៃការចម្លងមេរោគ COVID-19។ បើតាមលោក Dick Pound ដែលជាអតីតម្ចាស់ជើងឯកកីឡាហែលទឹក និងជាសមាជិកជាន់ខ្ពស់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានពន្យល់ថា គិតមកទល់នឹងពេលនេះគេមានពេល ៣ ខែទៀតក្នុងសម្រេចចិត្តថា តើគេគួរលុបចោល ពន្យារពេល ឬបន្តរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះ។ យ៉ាងណាក្តី លោក Dick Pound បានសង្កត់ធ្ងន់ថា ក្នុងចំណោមជម្រើសទាំង ៣ នេះគឺជម្រើសលុបចោលកម្មវិធីទាំងស្រុងតែម្តងមានភាគរយខ្ពស់ជាងគេ ដ្បិតមេរោគ COVID-19 កំពុងតែគំរាមគំហែងពិភពលោកយ៉ាងខ្លាំង ហើយគេនៅមិនទាន់រកឃើញវ៉ាក់សាំង ឬវិធីប្រឆាំងនឹងមេរោគនៅឡើយទេ។ បើតាមគម្រោងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី
February 26, 2020 - អន្តរជាតិ
យោធាសហរដ្ឋអាមេរិកនិយាយថា ទាហានប្រុសម្នាក់អាយុ ២៣ឆ្នាំ ដែលឈរជើងនៅប្រទេសកូរ៉េខាងត្បូងបានឆ្លងវីរុស COVID-19 ។ ប្រភព NHK បាននិយាយថា បុរសនោះជាបុគ្គលិករបស់មូលដ្ឋានយោធាអាមេរិកនៅជិតទីក្រុង Daegu ភាគខាងត្បូង ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ពួកគេបាននិយាយថា គាត់នៅឯមូលដ្ឋានចាប់ពីថ្ងៃសុក្រសប្តាហ៍មុន រហូតដល់ថ្ងៃអង្គារ។ លោកក៏បានចុះទៅមូលដ្ឋានក្បែរនោះកាលពីថ្ងៃចន្ទផងដែរ។ យោធាម្នាក់នោះពេលនេះកំពុងព្យាយាមកំណត់អត្តសញ្ញាណមនុស្សដែលមានទំនាក់ទំនងជាមួយគាត់។ នេះជាលើកទីមួយហើយដែលទាហានអាមេរិកឈរជើងនៅកូរ៉េខាងត្បូង ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនេះ។ កាលពីដើមសប្តាហ៍នេះរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo បានបង្ហើបឱ្យដឹងថា ពួកគេកំពុងពិចារណាធ្វើឱ្យប្រសើរឡើងនូវសមយុទ្ធយោធារួមគ្នាមួយចំនួននៅរដូវផ្ការីកនេះ ដោយសារតែមានការព្រួយបារម្ភអំពី COVID-19 នេះ៕ អត្ថបទ៖ លីដា
February 26, 2020 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមរៀបចំ ដើម្បីរារាំងជនជាតិបរទេសពីតំបន់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង មិនឱ្យចូលប្រទេសជប៉ុននោះទេ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុស COVID-19 ។ វិធានការណ៍នេះនឹងហាមឃាត់ការចូលរបស់ពលរដ្ឋបរទេស ដែលបានស្នាក់នៅក្នុងទីក្រុង Daegu និងស្រុក Cheongdo ក្នុងខេត្ត Gyeongsang ខាងជើង ដែលបានមកដល់ជប៉ុនក្នុងរយៈពេល ១៤ថ្ងៃ ចុងក្រោយនេះ លើកលែងតែពួកគេមានហេតុផលពិសេស។ សមាជិកនៃក្រុមការងាររបស់រដ្ឋាភិបាលស្តីពីផែនការសម្រាប់ការផ្ទុះឡើងនេះ នឹងពិភាក្សាពីការហាមឃាត់នៅថ្ងៃពុធនេះ។ បញ្ហានេះកើតឡើងបន្ទាប់ពីក្រសួងការបរទេសជប៉ុន បានប្រកាសហានិភ័យសម្រាប់វីរុសឆ្លងនៅក្នុងតំបន់នោះដល់កម្រិតទី២ កាលពីថ្ងៃអង្គារ ហើយកម្រិតដែលខ្ពស់បំផុតគឺ៤។ ប្រជាជនត្រូវបានគេណែនាំឱ្យលុបចោលការធ្វើដំណើរដែលមិនចាំបាច់ទៅតំបន់នោះ។ ប្រទេសជប៉ុនបានហាមឃាត់រួចហើយ នូវការចូលរបស់ជនជាតិបរទេសដែលបានស្នាក់នៅខេត្តហ៊ូប៉ី និងហ្សេជាំង។ អ្នកដែលកាន់លិខិតឆ្លងដែន ដែលចេញដោយខេត្តក៏ត្រូវបានរារាំងដែរ។ ការលើកលែងអាចត្រូវបានធ្វើឡើង ប្រសិនបើមនុស្សមកពីតំបន់ទាំងនោះមានហេតុផលពិសេស៕ អត្ថបទ៖ លីដា
February 26, 2020 - អន្តរជាតិ
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម Nguyen Thanh Long បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកឆ្លងវីរុស COVID-19 ចុងក្រោយរបស់វៀតណាម ដែលជាបុរសអាយុ ៥០ឆ្នាំ និងបានឆ្លងវីរុសពីកូនស្រី ដែលទើបវិលត្រឡប់មកពីទីក្រុងវូហាន ពេលនេះគឺបានជាសះស្បើយនិងស្ថិតក្នុងស្ថានភាពល្អ។ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារបាននិយាយថា អ្នកឆ្លងវីរុសទាំង ១៦នាក់ នៅក្នុងប្រទេសវៀតណាម បានជាសះស្បើយអស់ហើយ និងមិនមានករណីថ្មីណាមួយត្រូវបានរកឃើញនោះទេចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ។ ទីភ្នាក់ងារថ្នាំបង្ការបាននិយាយថា ប្រទេសវៀតណាមនឹងមានមន្ទីរពិសោធន៍យ៉ាងតិច ៣០ ដែលនឹងធ្វើតេស្ដលើវីរុស COVID-19 នេះ។ លោក Nguyen Thanh Long និយាយថា៖ «ប្រទេសវៀតណាមមានសមត្ថភាពពេញលេញក្នុងការតាមដាន និងដោះស្រាយជាមួយនឹងការរីករាលដាលនៃវីរុសនេះ។
February 26, 2020 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានចាប់ផ្តើមរឹតត្បិតលើការនាំចេញម៉ាស់ ដោយសារតែតម្រូវការផលិតផលអនាម័យកំពុងកើនឡើងខ្ពស់នៅទីនេះ ចំពេលមានការរីករាលដាលនៃវីរុស COVID-19 ។ យោងតាមក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថ បានឱ្យដឹងថា ក្រោមវិធានការណ៍ដែលមានប្រសិទ្ធិភាពរហូតដល់ថ្ងៃទី៣០ ខែមេសា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងកំណត់ការនាំចេញម៉ាស់ ដល់អតិបរមា ១០% នៃផលិតផលសរុបនៅទីនេះ។ កូរ៉េខាងត្បូងអាចផលិតម៉ាស់បាន ១១លាន ក្នុងមួយថ្ងៃ ប៉ុន្តែវាកំពុងពន្លឿនការផលិត ដោយសារថាតម្រូវការកាន់តែកើនឡើងនៅក្រៅប្រទេស។ សូម្បីតែតម្រូវការក្នុងស្រុកក៏មានការខ្វះខាតដែរ ដោយប្រជាជនកូរ៉េខាងត្បូងបានចាប់ផ្ដើមឈរចាំនៅតាមផ្សារទំនើបក្នុងស្រុក ដើម្បីរកទិញម៉ាស់ការពារដែលត្រូវបានលក់អស់យ៉ាងឆាប់រហ័ស។ អ្នកលក់តាមអ៊ិនធឺណេតមួយចំនួនបានដំឡើងថ្លៃយ៉ាងខ្លាំង ហើយបានលុបចោលការបញ្ជាទិញចាស់ៗជាឯកតោភាគីទៀតផង។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ចំនួនករណីដែលបានបញ្ជាក់ COVID-19 បានកើនឡើងដល់ ១,១៤៦នាក់៕ អត្ថបទ៖ លីដា
February 26, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន យ៊ុនហាប់ នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា កូរ៉េខាងត្បូងមានករណីថ្មីចំនួន ១៦៩ បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបនៃការឆ្លងនៅទីនេះឈានដល់ ១,១៤៦ ហើយសប្ដាហ៍មុនមានតែ ៥១ ប៉ុណ្ណោះ។ រហូតមកដល់ពេលនេះមានមនុស្សចំនួន ១១នាក់បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានជនជាតិម៉ុងហ្គោលីម្នាក់ អាយុ ៣៦ឆ្នាំ ដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការប្តូរថ្លើម បន្ទាប់ពីបានឆ្លងវីរុសនេះ។ ប្រហែលជា ៨០% នៃករណីដែលបានបញ្ជាក់ គឺមកពីទីតាំងផ្ទុះឡើងចំនួន២ គឺនៅព្រះវិហារសាសនាមួយនៅភាគអាគ្នេយ៍នៃទីក្រុង Daegu និងមន្ទីរពេទ្យនៅជិតស្រុក Cheongdo ។ ក្នុងចំណោមករណីថ្មីចំនួន ១៦៩
February 26, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់លោក Iraj Harirchi បានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ។ គួរឱ្យដឹងដែរថា អ៊ីរ៉ង់គឺជាតំបន់មួយក្នុងចំណោមតំបន់មានការឆ្លងរាលដាលខ្លាំងទាំង ៣ នៅខាងក្រៅប្រទេសចិន ដែលបង្កការព្រួយបារម្ភថា វីរុសនេះអាចនឹងក្លាយជាជំងឺរាតត្បាតពេញពិភពលោក (pandemic)។ អនុរដ្ឋមន្រ្តីក្រសួងលោក Iraj Harirchi កាលពីថ្ងៃច័ន្ទនេះ មានចេញរោគសញ្ញាមួយចំនួនអំឡុងពេលថ្លែងការណ៍ ប៉ុន្តែបានបដិសេធថាមិនបានបិទបាំងទំហំនៃការផ្ទុះនៃវីរុសនៅក្នុងប្រទេសនោះទេ។ គិតមកទល់ពេលនេះអ៊ីរ៉ង់បានរាយការណ៍ថា មាន ៩៥ករណី ប៉ុន្តែចំនួនជាក់ស្តែងត្រូវបានគេគិតថាខ្ពស់ជាងនេះ។ អគ្គនាយករងនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ប៉ុន្មានថ្ងៃមុនក៏បានបង្ហាញពីការព្រួយបារម្ភថា ការកើនឡើងនូវករណីភ្លាមៗនៅក្នុងប្រទេសនានា
February 26, 2020 - អន្តរជាតិ
បុគ្គលបំរើការលើយន្តហោះម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េអ៊ែរ (Korean Air) ត្រូវបានប្រកាសថា ឆ្លងវីរុស COVID-19 ហើយគាត់គឺជាមនុស្សម្នាក់ ក្នុងចំណោម ៦០នាក់ ដែលត្រូវបានបញ្ជាក់ថាឆ្លងនៅព្រឹកថ្ងៃអង្គារនេះ។ ឥឡូវនេះមានមនុស្សជិត ១,០០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាឆ្លងវីរុសកូរ៉ូណា ឬ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយការស្លាប់បានឈានដល់ ១០នាក់។ ព័ត៌មានលម្អិតបន្ថែមអំពីបុគ្គលិកបំរើការលើយន្តហោះ រួមទាំងស្ថានភាព និងប្រវត្តិនៃការធ្វើដំណើររបស់ពួកគេមិនទាន់ត្រូវបានរាយការណ៍ទេ ប៉ុន្តែព័ត៌មាននេះបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍កូរ៉េអ៊ែរ បិទអគាររដ្ឋបាលនៅជិតអាកាសយានដ្ឋានអន្តរជាតិអ៊ីនឈុន ដែលអាកាសយានិក និងអ្នកបើកយន្តហោះ ដើរពិនិត្យមុនពេលហោះហើរ។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍កូរ៉េអ៊ែរកំពុងព្យាយាមយ៉ាងបន្ទាន់ ដើម្បីតាមដានមិត្តរួមការងារ និងអ្នកដំណើរ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអាកាសយានិកម្នាក់នោះ ក្នុងអំឡុងពេល ១៤ថ្ងៃចុងក្រោយ (គិតតាមរយៈពេលមេរោគសំងំ incubation
February 25, 2020 - អន្តរជាតិ
មន្រ្តីក្នុងតំបន់បានឱ្យដឹងនៅថ្ងៃអង្គារនេះថា លោកតា Chitetsu Watanabe កើតនៅថ្ងៃទី០៥ ខែមិនា ឆ្នាំ១៩០៧ នៅ Niigata ភាគខាងជើងទីក្រុងតូក្យូ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ នៅឯមណ្ឌលថែទាំរបស់លោកតានៅក្នុងខេត្ត។ ព័ត៌មាននេះបានកើតឡើងមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីលោកតាត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាបុរសដែលមានវ័យចំណាស់ជាងគេបំផុត។ លោកតា Chitetsu Watanabe ដែលមានកូន ៥នាក់ ធ្លាប់បាននិយាយថា អាថ៌កំបាំងនៃភាពអាយុវែងរបស់គាត់គឺ «កុំខឹងច្រើន និងត្រូវរក្សាស្នាមញញឹម» ហើយលោកតាក៏ធ្លាប់ប្រាប់ដែរថា គាត់ចូលចិត្តបរិភោគសង់ខ្យា និងការ៉េម។ បើយោងតាមសារព័ត៌មាន Jiji Press បុរសចំណាស់ជាងគេនៅក្នុងប្រទេសជប៉ុនពេលនេះ
February 25, 2020









