autoadmin
  • អន្តរជាតិ

    តាមប្រភពជិតស្និទ្ធបានប្រាប់ទៅ MalayMail ថាអ្នកស្រីឧបនាយករដ្ឋមន្ត្រី Seri Dr Wan Azizah Wan Ismail អាចនឹងជំនួសតំណែងលោក Tun Dr Mahathir Mohamad ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ប្រទេសម៉ាឡេស៊ី។ ប្រសិនបើនេះជាការពិត ការតែងតាំងអ្នកស្រីជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន នឹងធ្វើឱ្យអ្នកស្រី Datuk Seri Dr Wan Azizah ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី។ ប្រភពដដែលក៏បានប្រាប់ Malay Mail ផងដែរថា រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ចលោក Datuk Seri Azmin Ali ដែលជាអនុប្រធានគណបក្ស

    February 24, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានដាក់លិខិតលាលែងពីតំណែងរបស់លោកទៅកាន់ព្រះមហាក្សត្រ។ លោក Mahathir អាយុ ៩៤ឆ្នាំ បានចូលកាន់តំណែងនៅខែឧសភា ឆ្នាំ២០១៨ សម្រាប់តំណែងជានាយករដ្ឋមន្ត្រីជាលើកទី២។ អ្នកនាំពាក្យពីការិយាល័យនាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែនិយាយថា សេចក្តីថ្លែងការណ៍មួយនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។ ប្រភពបានបដិសេធមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយខាងក្រៅនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ reuters

    February 24, 2020
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលចិននិយាយថា មានមនុស្ស ១៥០នាក់បន្ថែមទៀតបានឆ្លងវីរុស COVID-19 បានស្លាប់ ដែលនាំឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនកើនដល់ ២,៥៩២នាក់។ ចំណែកចំនួននៃការឆ្លងមាន ៤០៩ករណី បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងវីរុសឥឡូវនេះមានចំនួន ៧៧,១៥០នាក់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិយាយថា ខេត្តចំនួន ២៤ ក្នុងចំណោមខេត្តទាំង ៣១ ដែលគ្រប់គ្រងដោយផ្ទាល់ និងតំបន់ស្វយ័ត មិនបានរាយការណ៍ពីការឆ្លងណាមួយឡើយកាលពីថ្ងៃអាទិត្យ។ អាជ្ញាធរសុខាភិបាលនិយាយថា ក្រុមអន្ដរជាតិមួយដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ក៏បានធ្វើការស៊ើបអង្កេត និងធ្វើកិច្ចពិភាក្សាជាមួយមន្រ្តីមូលដ្ឋាននៅក្នុងទីក្រុងដែលរងការវាយប្រហារខ្លាំងជាងគេ គឺទីក្រុងវូហាន ខេត្តហ៊ូប៊ី កាលពីចុងសប្តាហ៍។ កាលពីថ្ងៃអាទិត្យនេះមានមនុស្ស ១,៨៤៦នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីវីរុស ហើយការជាសះស្បើយមានចំនួនខ្ពស់ជាងចំនួននៃការឆ្លងថ្មីដែលបានបញ្ជាក់នៅថ្ងៃដដែលនោះ ដែលអ្នកឆ្លងមានតែចំនួន ៤០៩នាក់។

    February 24, 2020
  • អន្តរជាតិ

    ហ្វីលីពីន៖ អាជ្ញាធរនៃប្រទេសហ្វីលីពីនបានរៀបចំកម្មពិធីមង្គលការទ្រង់ទ្រាយធំមួយដោយមានកូនក្រមុំនិងកូនកំលោះរាប់រយនាក់ ដែលត្រូវមកប្រារព្ធពិធីមង្គលការតាមបែបប្រពៃណីហ្វីលីពីនក្នុងពេល និងទីកន្លែងតែមួយ។ ពីធីមង្គលការទ្រង់ទ្រាយធំនេះត្រូវបានគេរាយការណ៍ថា មានកូនកំលោះនិងកូនក្រមុំសរុបចំនួន ២២០គូ រៀបចំឡើងនៅក្នុងទីក្រុង Bacolod ហើយជាវាជាកម្មវិធីរៀបការប្រចាំឆ្នាំ ដែលបានផ្គួចផ្ដើមរៀបចំឡើងដោយចៅហ្វាយក្រុងមួយនេះផ្ទាល់តែម្តង។ ចំណុចសំខាន់មួយដែលគួរឲ្យកត់សម្គាល់បំផុតពីកម្មពិធីមួយនេះគឺកូនក្រមុំនិងកូនកំលោះទាំងអស់ត្រូវតែពាក់ម៉ាស់ សូម្បីតែពេលថើបគ្នាក៏ត្រូវពាក់ម៉ាស់ដែរ ព្រោះគេខ្លាចមានករណីចម្លងមេរោគ Covid-19 ។ បើតាមអាជ្ញាធរប្រចាំក្រុង Bacolod ថែមទាំងបានបញ្ជាក់ទៀតថា មុនពេលរៀបការកូនក្រមុំកូនកុំលោះទាំងអស់ត្រូវពិនិត្យសុខភាព និងបង្ហាញពីព័ត៌មាននៃការធ្វើដំណើររបស់ពួកគេក្នុងរយៈ ១៤ថ្ងៃចុងក្រោយ ព្រោះគេចង់ធ្វើឲ្យប្រាកដថា ពួកគេពិតជាមិនបានឆ្លងមេរោគ Covid-19 នោះទេ មុនពេលមករៀបការនេះ។ សូមបញ្ជាក់ថា ហ្វីលីពីនមានអ្នកឆ្លងមេរោគ Covid-19 ចំនួន ៣ ករណីហើយក្នុងនោះមានករណីស្លាប់មួយផងដែរ៕ អត្ថបទ៖

    February 24, 2020
  • អន្តរជាតិ

    អ៊ីតាលី៖ អាជ្ញាធរភាគខាងត្បូងនៃប្រទេសអ៊ីតាលីបានសម្រេចបិទសាលារៀន បារ កន្លែសាធារណៈជាច្រើននៅក្នុងក្រុងចំនួន ១០ ព្រោះតែភាពភ័យខ្លាចនៃមេរោគ Covid-19 ។ ការសម្រេចដាក់ក្រុងចំនួន ១០ ឲ្យស្ថិតក្នុងភាពអាសន្ននេះត្រូវបានធ្វើឡើងបន្ទាន់ពីគេបានរកឃើញថា មានវេជ្ជបណ្ឌិតចំនួន ៥ នាក់ និងពលរដ្ឋអ៊ីតាលី ១០នាក់ផ្សេងទៀត បានឆ្លងនូវមេរោគ Covid-19 ។ បើតាមអាជ្ញាធរអ៊ីតាលីបានប្រាប់ឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីនេះមានជនរងគ្រោះម្នាក់ត្រូវគេរកឃើញថា បានឆ្លងមេរោគ Covid-19 ក្រោយពេលគាត់ត្រលប់មកពីបារមួយកន្លែង ព្រោះហេតុផលនេះហើយទើបអាជ្ញាធរសម្រេចនាំយកមនុស្ស ២៥០ នាក់ផ្សេងទៀតដែលបានទៅកំសាន្តក្នុងបារខាងលើនេះ ឲ្យនៅដាច់ដោយឡែកពីគេមួយរយៈសិនដើម្បីតាមដានសុខភាពរបស់ពួកគេ។ បើតាមលោក Giuseppe Conte នាយករដ្ឋមន្ត្រីអ៊ីតាលីបានបញ្ជាក់ថា ចំណាត់ការខាងលើនេះបានធ្វើឲ្យពលរដ្ឋប្រមាណជា ៥០

    February 24, 2020
  • កីឡា

    តាមសម្ដីរបស់លោក Steve Muth មកពីរដ្ឋ Michigan ដែលបានធ្វើដំណើរជាមួយគ្រួសាររួមគ្នាលើនាវា Westerdam បានមានការសង្ស័យផ្ទាល់ខ្លួន អំពីលទ្ធផលការធ្វើតេស្តលើស្ត្រីអាមេរិកម្នាក់នោះ។ លោកបាននិយាយតាមអ៊ីមែលទៅកាន់ USA TODAY កាលពីថ្ងៃសុក្រថា៖ “ខ្ញុំគិតថាមនុស្សជាច្រើនរួមទាំងរូបខ្ញុំផងដែរ មានការសង្ស័យយ៉ាងខ្លាំងចំពោះលទ្ធផលតេស្តដំបូង ដែលបង្ហាញថាគាត់មានភាពវិជ្ជមានជាមួយវីរុស”។ គាត់បន្ថែមថា៖ “លទ្ធផលតេស្តវិជ្ជមានមិនពិតនេះ បានបណ្តាលឱ្យមានការខូចខាតដល់អ្នកដំណើររាប់រយនាក់ ដែលគ្មានកំហុសនៅលើ Westerdam ហើយត្រូវបានគេបដិសេធមិនឱ្យពួកគេហោះហើរត្រឡប់មកផ្ទះវិញ”។ ការខូចខាតមួយចំនួនទៀតគឺហិរញ្ញវត្ថុ នេះបើតាមសម្ដីអ្នកនាង Elly Chybowski ដែលធ្វើដំណើរនៅលើ Westerdam ជាមួយប្តីរបស់នាងឈ្មោះ Timothy ដែលត្រូវបានធ្វើដំណើរមកផ្ទះវិញ តាមជើងហោះហើរពីប្រទេសកម្ពុជាឆ្លងកាត់ទីក្រុងតូក្យូ និងទីក្រុង Dallas/Fort

    February 22, 2020
  • អន្តរជាតិ

    ថៃ៖ ការផ្គត់ផ្គង់ម៉ាស់មិនបានគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីការពាខ្លួនពីមេរោគ Covid-19 កំពុងតែក្លាយជាបញ្ហា និងក្តីកង្វល់ចម្បងមួយនៅតាមបណ្តាប្រទេសមួយចំនួន។ ដើម្បីឆ្លើយតបនឹងបញ្ហាបន្ទាន់នេះ រដ្ឋាភិបាលថៃបានសម្រេចបិទការនាំចេញម៉ាស់ពីប្រទេសខ្លួនទៅកាន់ប្រទេសដដៃ ដើម្បីរក្សាចំនួនម៉ាស់សម្រាប់តែការផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ។ បើតាមលោក Whichai Phochanakij ប្រធាននាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃបានបញ្ជាក់ថា រដ្ឋាភិបាលថៃបានសម្រេចដាក់ចេញនូវបទបញ្ជាថ្មីមួយ គឺហាមមិនឲ្យក្រុមហ៊ុនផលិតម៉ាស់ក្នុងស្រុកឬក្រុមអាជីវករនាំផលិតផលនេះចេញទៅលក់ក្រៅប្រទេសឡើយ ព្រោះថៃបារម្ភថាប្រជាពលរដ្ឋខ្លួនអាចនឹងគ្មានម៉ាស់ប្រើប្រាស់គ្រប់គ្រាន់ដែរ ប្រសិនបើក្រុមហ៊ុនឬក្រុមអាជីវករនៅតែបន្តយកម៉ាស់ទៅលក់នៅក្រៅប្រទេសដើម្បីទទួលបានតម្លៃខ្ពស់។ យ៉ាងណាក្តី រដ្ឋាភិបាលថៃបានកំណត់ថា ការផ្ញើម៉ាស់ចេញពីក្រៅប្រទេសក្នុងបរិមាណតិចជាង ៥០០ ម៉ាស់ត្រូវបានអនុញ្ញាត ព្រោះចំនួននេះអាចមិនមែនជាការធ្វើអាជីវកម្មឡើយ តែវាគ្រាន់តែជាការផ្ញើជូនបងប្អូនឬសាច់ញាតិដែលនៅក្រៅប្រទេសតែប៉ុណ្ណោះ។ ចំពោះរាល់អ្នកដំណើរវិញ គឺអាចនាំយកម៉ាស់ជាប់ខ្លួនចំនួនតែ ៣០ ប៉ុណ្ណោះពេលធ្វើដំណើរចេញពីប្រទេសថៃ ហើយបើក្នុងករណីដែលពួកគេមានលិខិតបញ្ជាក់ពីអាជ្ញាធរសុខាភិបាលថាពួកគេត្រូវប្រើប្រាស់ម៉ាស់ច្រើននោះ ពួកគេអាចយកម៉ាស់តាមខ្លួនរហូតដល់ ៥០ ម៉ាស់។ សូមបញ្ជាក់ជូនថា ក្រោយផ្ទុះការរាតត្បាតមេរោគ

    February 22, 2020
  • អន្តរជាតិ

    តាមការចុះផ្សាយរបស់ USA Today នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បាឱ្យដឹងថា បន្ទាប់ពីមានភាពច្របូកច្របល់រឿងនាវា MS Westerdam និងអ្នកដំណើរស្ត្រីជនជាតិអាមេរិក អាយុ ៨៣ឆ្នាំ ដែលត្រូវបានម៉ាឡេស៊ីអះអាងថា បានឆ្លងវីរុស COVID-19 ពេលនេះខាងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់អាមេរិក (Centers for Disease Control and Prevention) និយាយថា គាត់មិនបានឆ្លងវីរុសនេះនោះទេ។ អ្នកនាំពាក្យរបស់ CDC លោក Richard Quartarone បានមានប្រសាសន៍ថា៖“ខ្ញុំបានបញ្ជាក់ថាអ្នកដំណើរទាំងអស់ត្រូវបានគេធ្វើតេស្ត ហើយពួកគេបានមកដល់ផ្ទះវិញជាមួយភាពអវិជ្ជមានចំពោះវីរុសនេះ រួមទាំងអ្នកដែលបានធ្វើតេស្តវិជ្ជមាន”។ លោក

    February 22, 2020
  • អន្តរជាតិ

    រដ្ឋមន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា អ្នកមានគួរតែរៀបការជាមួយអ្នកក្រ ដើម្បីភាពក្រីក្រនៅក្នុងប្រទេសអាចត្រូវបានកាត់បន្ថយ។ លោក Muhadjir Effendy រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍មនុស្ស និងវប្បធម៍ បាននិយាយកាលពីដើមសប្ដាហ៍ថា នៅពេលអ្នកក្ររៀបការជាមួយអ្នកក្រដូចគ្នា នឹងបង្កើតបានជាគ្រួសារក្រីក្រកាន់តែច្រើន ហើយវាជាបញ្ហានៅឥណ្ឌូនេស៊ី។ លោក Effendy បានលើកឡើងពីស្ថិតិមួយចំនួនអំពីគ្រួសារ និងសុខុមាលភាពក្នុងប្រទេស ហើយបាននិយាយថា ៥លាននាក់ក្នុងចំណោម ៥៧.២លានគ្រួសារ ឬ ៩.៤% នៃចំនួនទាំងនោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺជាគ្រួសារក្រីក្រ។ លោក Muhadjir Effendy បានបន្ថែមថា នៅក្នុងប្រទេសរបស់ខ្លួនក៏មាន ១៦.៨% ឬប្រហែល ១៥លានគ្រួសារ ដែលស្ទើរតែអាចនិយាយបានថា ជាគ្រួសារក្រីក្រ ដោយសារតែពួកគេមានប្រាក់ចំណូលទាប។

    February 22, 2020
  • អន្តរជាតិ

    ចិន៖ ម៉ាស់បានក្លាយជាទំនិញដែលមានតម្រូវការខ្ពស់បំផុតនៅក្នុងប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលគឺចាប់តាំងពីមានករណីរាតត្បាតនៃវីរុសកូរ៉ូណា Covid-19 មក។ ម៉ាស់ត្រូវបានគេកត់សម្គាល់ឃើញថា បានលក់ដាច់ស្តុកស្ទើរតែគ្រប់ទីកន្លែងរហូតរដ្ឋាភិបាលចិនសម្រេចបង្កើតរោងចក្រផលិតម៉ាស់ជាច្រើនកន្លែងបន្ថែមទៀត ហើយបើនៅក្នុងក្រុងហុងកុងវិញមានដល់ករណីចោរប្លន់ម៉ាស់ទៀតផង។ ព្រោះតែបញ្ហាគ្មានម៉ាស់សម្រាប់ប្រើប្រាស់នេះ ស្រ្តីម្នាក់សុខចិត្តពាក់ឈុតតុក្កតារូបសត្វកវែងតែម្តង ដើម្បីការពារខ្លួនពីការចម្លងវីរុសកូរ៉ូណា Covid-19។ ​ហេតុការណ៍នេះត្រូវបានគេប្រទះឃើញនៅក្នុងមន្ទីរពេទ្យក្នុងក្រុង Luzhou ខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ស្រ្តីដែលបានប្រើឈុតតុក្កតាជារូបសត្វកវែងរូបនេះបានឲ្យដឹងថា គាត់ត្រូវទៅសួរសុខទុកបងប្អូននៅមន្ទីរពេទ្យ ហើយគាត់មិនអាចរកទិញម៉ាស់បានទាល់តែសោះ ទើបសម្រេចស្លៀកពាក់ដូចនេះតែម្តង។ សូមបញ្ជាក់ថា អាជ្ញាធរចិនបានកំណត់ឲ្យពលរដ្ឋទាំងអស់ត្រូវតែពាក់ម៉ាស់រាល់ពេលចេញក្រៅពីផ្ទះ ហើយបើស្ថិតនៅតំបន់ប្រឈមនឹងមេរោគខ្លាំងវិញម៉ាស់ត្រូវតែប្តូររៀងរាល់ ៦ម៉ោងម្តង៕ អត្ថបទ៖ភក្តី

    February 22, 2020