- autoadmin
- អន្តរជាតិ
អាជ្ញាធរសុខាភិបាលក្នុងប្រទេសចិន បានរាយការណ៍អំពីអ្នកស្លាប់ចុងក្រោយចំនួន ១០៩នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបលើសពី ២,៣០០នាក់ ខណៈចំនួននៃការឆ្លងឥឡូវនេះលើសពី ៧៦,០០០នាក់។ ទាំងចំនួនអ្នកឆ្លងនិងស្លាប់ ភាគច្រើននៅខេត្តហ៊ូប៉ី ដែលជាកន្លែងដែលមានការផ្ទុះឡើងនៃវីរុស។ មន្ត្រីចិននិយាយថា វីរុសឥឡូវនេះកំពុងរាលដាលដល់ក្នុងគុកជាច្រើននៅខេត្តហ៊ូប៉ី ហ្សេជាំង និងខេត្តសានដុងផងដែរ។ ពួកគេនិយាយថា អ្នកទោសនិងឆ្មាំជាង ៥០០នាក់ បានឆ្លងជំងឺនេះ។ រហូតដល់ពេលនេះ WHO និយាយថា មិនមានការព្យាបាលព្យាបាលជាក់លាក់សម្រាប់វីរុសនៅឡើយ ប៉ុន្តែពួកគេកំពុងធ្វើតេស្ដលើថ្នាំចំនួន ២ ដែលក្នុងនោះមាន ១ គឺជាថ្នាំសម្រាប់ជំងឺអេដស៍។ ពួកគេរំពឹងទុកថា លទ្ធផលនឹងចេញក្នុងរយៈពេលបីសប្តាហ៍ទៀត។ ចំណែកនៅប្រទេសកូរ៉េខាងត្បូងវិញមានការកើនឡើងអ្នកឆ្លងវីរុសយ៉ាងគួរឱ្យកត់សម្គាល់ ដោយតម្រូវឱ្យអាជ្ញាធរកំណត់យកភាគខាងត្បូងនៃទីក្រុង Daegu ជា «តំបន់ថែទាំពិសេស»។
February 22, 2020 - អន្តរជាតិ
លោកយាយ២នាក់ជាបងប្អូនបង្កើតនឹងគ្នា ដែលម្នាក់មានអាយុ ៩៨ឆ្នាំ និងម្នាក់ទៀតមានអាយុ ១០១ឆ្នាំ បានជួបជុំគ្នាជាលើកដំបូងក្នុងរយៈពេល ៤៧ឆ្នាំ បន្ទាប់ពីពួកគាត់ម្នាក់ៗធ្លាប់បានគិតថា បង ឬប្អូនរបស់ខ្លួនបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមកាលពីអំឡុង ឆ្នាំ១៩៧០ បាត់ទៅហើយ។ លោកយាយទាំងពីរនាក់បានជួបគ្នាចុងក្រោយនៅឆ្នាំ១៩៧៣ ពោលគឺ ២ឆ្នាំ មុនពេលពួកកុម្មុយនិស្តដឹកនាំដោយ ប៉ុលពត បានកាន់កាប់ប្រទេសកម្ពុជា។ មនុស្សប្រហែល ២លាននាក់ ត្រូវបានស្លាប់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ក្រុមគ្រួសារជាច្រើនត្រូវបានបែកបាក់គ្នាក្នុងអំឡុងពេលនោះ ដោយសារជំនាន់នោះកុមារត្រូវបានគេពង្រាត់ចេញពីឪពុកម្តាយ នៅពេលដែលរបបនេះព្យាយាមគ្រប់គ្រងប្រទេសកម្ពុជា។ លោកយាយ ប៊ុនសែន ដែលសព្វថ្ងៃមានអាយុ ៩៨ឆ្នាំ បានបាត់បង់ស្វាមីក្នុងរបបនោះ ហើយមកដល់ឆ្នាំ១៩៧៩ នៅពេលដែលរបបខ្មែរក្រហមដួលរលំ គាត់ក៏បានមករស់នៅក្បែរកន្លែងចាក់សំរាមស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ។ អំឡុងពេលជួបជាមួយបងស្រី លោកយាយក៏បានជួបជុំជាមួយប្អូនប្រុសអាយុ
February 22, 2020 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ បានរាយការណ៍ថា មានករណីចំនួន ១៤២ បន្ថែមទៀត ចំពោះការឆ្លងវីរុស COVID-19 ដែលធ្វើឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ៣៤៦ករណី។ តួលេខនេះជាចំនួនអ្នកឆ្លងខ្ពស់បំផុតនៅក្រៅប្រទេសចិន។ នៅរសៀលថ្ងៃសុក្រម្សិលមិញនេះករណីថ្មីសរុបចំនួន ១០០ ត្រូវបានបញ្ជាក់ ដោយមាន ៨៥ករណី មានជាប់ទាក់ទងជាមួយព្រះវិហារយេស៊ូ Shincheonji នៅភាគខាងត្បូង Daegu ។ អភិបាលក្រុង Daegu ដែលជាទីក្រុងធំជាងគេទីបួនរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនជាង ២.៥ លាននាក់ បានណែនាំឱ្យប្រជាជនក្នុងស្រុកស្នាក់នៅក្នុងផ្ទះ ខណៈពេលដែលមូលដ្ឋានយោធាដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះត្រូវបានរឹតត្បិត។ វីរុសឆ្លងថ្មីនេះបានចាប់ផ្តើមនៅក្នុងទីក្រុងវូហានរបស់ប្រទេសចិន ប៉ុន្តែចាប់តាំងពីពេលនោះមកវាបានរីករាលដាលដល់ជាង ២៥ប្រទេស។ នៅទូទាំងពិភពលោកមនុស្សជាង
February 22, 2020 - អន្តរជាតិ
អេស្ប៉ាញ៖ ប៉ូលិសអេស្ប៉ាញកាលពីពេលថ្មីៗនេះបានបង្ក្រាបទីតាំងផលិតបារីខុសច្បាប់ទ្រង់ទ្រាយធំមួយ ដែលជនខិលខូចបានលួចលាក់បង្កើតរោងចក្រផលិតបារីនៅក្រោមដី។ កន្លែងផលិតបារីខុសច្បាប់នេះមានទីតាំងស្ថិតនៅក្នុងតំបន់ Monda ក្រុង Malaga ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ មានសមត្ថភាពផលិតបារីបានចំនួន ១៣ ៥០០ ដើមក្នុងមួយម៉ោង ខណៈរោងចក្រគឺស្ថិតនៅក្រោមដីដែលមានជម្រៅប្រមាណជា ៤ ម៉ែត្រ ហើយទីតាំងមួយនេះបើគេមើលពីក្រៅទៅគឺដូចជាកសិដ្ឋានមួយអីចឹង។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ ប៉ូលិសបានចាប់ខ្លួនកម្មករ ៦ នាក់ ជាជនជាតិអ៊ុយក្រែន និងមេខ្លោងម្នាក់មានឈ្មោះថា Daniel Dobbs អាយុ ៣១ឆ្នាំ ជាជនជាតិអង់គ្លេស។ លោក Daniel Dobbs បើតាមប៉ូលិសអេស្ប៉ាញបានបញ្ជាក់ថា លោក Daniel Dobbs
February 22, 2020 - អន្តរជាតិ
កូរ៉េខាងត្បូងបានប្រកាសមុននេះបន្ដិចថា មានករណីឆ្លង COVID-19 ចំនួន ៤៨ករណី បន្ថែមទៀតនៅរសៀលថ្ងៃសុក្រនេះ ដែលបន្ថែមលើ ៥២ករណី ដែលបានប្រកាសកាលពីព្រឹកមិញនេះ ធ្វើឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់ ២០៤ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមករណីចុងក្រោយបង្អស់មាន ៤៦នាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងព្រះវិហារ Shincheonji នៅភាគខាងត្បូងទីក្រុង Daegu ។ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងស្ទើរតែទ្វេដងក្នុងរយៈពេល ២៤ម៉ោង។ ក្នុងចំណោមករណីថ្មីទាំង ៤៨ករណី មាន ៤២ករណីមកពីទីក្រុង Daegu, ២ករណី នៅទីក្រុងសេអ៊ូល, ២ករណី នៅខេត្ត Gyeongsang
February 21, 2020 - អន្តរជាតិ
ចិន៖ ទារិកាអាយុ ៧ ខែម្នាក់ ត្រូវបានអាជ្ញាធរសុខាភិបាលចិនរាយការណ៍ថា បានជាសះស្បើយ ១០០% ពីមេរោគ Covid-19 ហើយ ខណៈខាងមន្ទីរពេទ្យក៏បានអញ្ជើញឪពុកម្តាយរបស់ទារិការូបនេះឲ្យមកទទួលយកនាងត្រលប់ទៅផ្ទះវិញដែរ។ ទារិការូបនេះត្រូវបានគេពិនិត្យរកឃើញថា មានផ្ទុកមេរោគ Covid-19 កាលពីថ្ងៃទី ៣ ខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីរូបនាងរួមជាមួយនឹងគ្រួសារបានធ្វើដំណើរមកកំសាន្តនៅក្នុងក្រុងវូហាន។ ក្រោយពិនិត្យរកឃើញថា មានផ្ទុកមេរោគ Covid-19 ទារិកាខាងលើត្រូវបានគេយកមកទុកនៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាល ហើយឪពុកម្តាយរបស់នាងដែលគ្មានឆ្លងមេរោគនោះអាចត្រលប់ទៅផ្ទះវិញជាធម្មតា និងត្រូវរស់នៅឆ្ងាយពីគ្មាមួយរយៈសិន។ បើទោះជាការមើលថែ និងព្យាបាលទារិកាមានភាពលំបាកយ៉ាងណាក៏ដោយ ក៏ទីបំផុតទៅក្រុមគ្រូពេទ្យចិនអាចព្យាបាលនាងជាសះស្បើយ ១០០% ហើយនៅពេលនេះ៕ អត្ថបទ៖ភក្តី
February 21, 2020 - អន្តរជាតិ
ក្រុមមន្រ្តីនៅក្នុងប្រទេសអូស្រ្តាលីបានឱ្យដឹងថា ជនជាតិរបស់ខ្លួន ២នាក់ ដែលត្រូវបានជម្លៀសចេញពីនាវាកម្សាន្ត Diamond Princess ដែលចតនៅប្រទេសជប៉ុនបានធ្វើតេស្តវិជ្ជមានជាមួយវីរុស។ រំលឹកដែរថាកាលពីថ្ងៃព្រហស្បតិ៍ មានជនជាតិអូស្រ្តាលីចំនួន ១៦៤នាក់ បានត្រឡប់មកប្រទេសខ្លួនវិញ ហើយត្រូវបានគេដាក់តាមដានដោយឡែកបន្តនៅឯតំបន់ Darwin នៅភាគខាងជើងប្រទេស។ ក្រុមមន្រ្តីនិយាយថា អ្នកជម្លៀសពីជប៉ុនចំនួន ២នាក់ បានធ្វើតេស្តវិជ្ជមានជាមួយ COVID-19 នៅពេលដែលពួកគេបានមកដល់ទឹកដីអូស្ដ្រាលីវិញ។ អ្នកទាំង ២ បានធ្វើតេស្ត «អវិជ្ជមាន» មុនពេលឡើងយន្តហោះត្រឡប់មកប្រទេសកំណើតវិញ ប៉ុន្តែក្រោយមកមានការរាយការណ៍ថា ពួកគេមានចេញរោគសញ្ញាតិចតួចនៅពេលពួកគេមកដល់អូស្ត្រាលី។ ៤នាក់ផ្សេងទៀតក៏បានបង្ហាញរោគសញ្ញាដែរ ហើយត្រូវបានគេធ្វើតេស្តដូចគ្នា ប៉ុន្តែតេស្ដមិនឃើញមានឆ្លងវីរុសនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ CNA
February 21, 2020 - អន្តរជាតិ
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានសម្រេចដាក់ក្រុងចំនួន២ឲ្យក្លាយជា “តំបន់ថែទាំពិសេស” ក្រោយចំនួនអ្នកឆ្លងមេរោគ Covid-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងហាក់កើនឡើងគួរឲ្យកត់សម្គាល់។ ក្រុងទាំងពីរនោះរួមមានក្រុង Cheongdo និងមួយទៀតគឺក្រុង Daegu ដែលជាទីក្រុងធំបំផុតលំដាប់ទី ៤ និងមានប្រជាជនសរុបប្រមាណជា ២,៥ លាននាក់។ ព័ត៌មានចុងក្រោយបំផុតស្តីពីមេរោគ Covid-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេរាយការណ៍ថា មានចំនួនអ្នកឆ្លងថ្មី ៥២នាក់បន្ថែមទៀត ក្នុងនោះមានស្រ្តីចំណាស់អាយុ ៦១ឆ្នាំម្នាក់ ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគក្រោយពេលគាត់ត្រលប់មកពីព្រះវិហារមួយកន្លែងក្នុងក្រុង Daegu។ ក្រោយរកឃើញករណីនេះ មនុស្សចំនួន ៤០០ នាក់ផ្សេងទៀតដែលបានទៅព្រះវិហារខាងលើដែរនោះ ត្រូវបានគេពិនិត្យ និងកំពុងតាមដានសុខភាពដែរ ព្រោះគេសង្ស័យថា ក្នុងចំណោមមនុស្សទាំង ៤០០ នាក់នោះអាចមានអ្នកផ្សេងទៀតបានឆ្លងនូវមេរោគ Covid-19
February 21, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោក កំពុងធ្វើការសាកល្បងព្យាបាលថ្មីៗចំនួន ២ សម្រាប់វីរុស COVID-19 ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងរង់ចាំលទ្ធផលនៃការសាកល្បងគ្លីនិកចំនួន ២ សម្រាប់វីរុស COVID-19 ដែលកំពុងរាលដាលឆ្លងដល់មនុស្សរាប់ម៉ឺនាក់ និងធ្វើឱ្យមានអ្នកស្លាប់ច្រើនជាង ២,០០០នាក់។ លោក Tedros បាននិយាយថា ក្នុងចំណោមតេស្តទាំង ២ មាន ១ ជាការផ្សំដោយមានថ្នាំ ២មុន សម្រាប់ជំងឺអេដស៍ ហើយ ១ទៀត គឺជាថ្នាំប្រឆាំងនឹងមេរោគ។ លោកបានបន្ថែមទៀតថា លទ្ធផលបឋមនឹងរួចរាល់ក្នុងរយៈពេល
February 21, 2020 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលខេត្ដហ៊ូប៉ីរបស់ប្រទេសចិនបានរាយការណ៍ថា មានមនុស្សស្លាប់ដោយសារវីរុស COVID-19 ចំនួន ១១៥នាក់ បន្ថែមទៀត ដែលធ្វើឱ្យចំនួនមនុស្សសរុបនៅក្នុងប្រទេសកើនដល់ ២,២៣៣នាក់។ ក្នុងពេលជាមួយគ្នានេះដែរមានករណីថ្មីចំនួន ៤១១ករណីនៃ ដែលត្រូវបានគេរាយការណ៍នៅហ៊ូប៉ី។ វាជាថ្ងៃទីពីរហើយដែលនៅចិនដីគោកមានករណីមានឆ្លងក្នុងកម្រិតទាប ដោយកាលពីមុនតែងតែមានករណីថ្មីជាង ១,០០០នាក់ រៀងរាល់ថ្ងៃ។ ក្នុងនោះលោក Tedros Adhahnom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា៖ «ទិន្នន័យពីប្រទេសចិននៅតែបន្តបង្ហាញពីការធ្លាក់ចុះនៃករណីថ្មីដែលត្រូវបានបញ្ជាក់»។ លោកបានបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារការរីករាលដាលនៃវីរុសថ្មីនេះ។ លោកនិយាយថា ចំនួននៃការឆ្លងនៅខាងក្រៅប្រទេសចិននៅមានចំនួនតិចតួចនៅឡើយ ប៉ុន្តែស្ថានភាពប្រហែលជាមិនស្ថិតស្ថេរយូរទេ។ ការថយចុះនៃការឆ្លងវីរុសនៅចិនដីគោកមានភាពស្មុគស្មាញ ដោយសារការផ្លាស់ប្តូរវិធីសាស្រ្តរាយការណ៍ស្ថិតិរបស់ប្រទេស។ ព្រោះថាពេលនេះករណីបញ្ជាក់ ត្រូវរាប់បញ្ចូលតាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍។ អង្គការសុខភាពពិភពលោកក៏និយាយដែរថា ការសាកល្បងព្យាបាលកំពុងដំណើរការនៅក្នុងប្រទេសចិន ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការព្យាបាលដែលមានប្រសិទ្ធភាពសម្រាប់វីរុសនេះនៅឡើយទេ៕ អត្ថបទ៖
February 21, 2020









