- autoadmin
- អន្តរជាតិ
មន្ត្រីរដ្ឋាភិបាលជប៉ុននិយាយថា អ្នកដំណើរ ២នាក់ របស់នាវាយក្ស Diamond Princess បានស្លាប់ក្រោយឆ្លងវីរុស COVID-19 ។ ទាំង ២នាក់នេះគឺជាករណីការស្លាប់ដំបូង ដែលត្រូវបានបញ្ជាក់ក្នុងចំណោមអ្នកដំណើរនៅលើនាវាកម្សាន្ត។ អ្នកដំណើរទាំង ២នាក់ គឺជាបុរស និងស្ត្រីម្នាក់ ដែលមានអាយុខ្ទង់ ៨០ឆ្នាំ។ ការស្លាប់បន្ថែម២នាក់នេះ នាំឱ្យចំនួនអ្នកស្លាប់សម្រាប់ប្រទេសជប៉ុនបានកើនឡើងដល់ ៣នាក់។ ជនរងគ្រោះដំបូងនៃវីរុសនៅក្នុងប្រទេស បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ រំលឹកដែរថានាវា Diamond Princess ត្រូវបានគេធ្វើចត្តាឡីស័កចំនួន ២សប្ដាហ៍ ហើយការត្រួតពិនិត្យត្រូវបានធ្វើឡើងភ្លាម បន្ទាប់ពីអ្នកដំណើរម្នាក់មកពីហុងកុង ត្រូវបានគេធ្វើតេស្ដឃើញថាមានវីរុស ពេលចុះពីនាវាចូលទៅទីក្រុងហុងកុងវិញ។ នាវា Diamond
February 20, 2020 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យខូឡូរ៉ាដូខាងជើង (University of Northern Colorado) ជឿថា ពិសដែលយកចេញពីពស់អសិរពិស អាចព្យាបាលមហារីកបាន។ លោកបណ្ឌិត Stephen Mackessy សាស្រ្តាចារ្យនៅ UNC មានប្រសាសន៍ថា ការសិក្សារបស់គាត់បានបង្ហាញថា ពិសនៅក្នុងពស់អសិរពិស អាចសម្លាប់កោសិកាមហារីកមនុស្សតាមរបៀបពិសេសរបស់វា។ នៅក្នុងការសិក្សានោះក្រុមរបស់គាត់បានប្រមូលសត្វពស់ពិសពីជុំវិញពិភពលោក ហើយបានរក្សាពួកវាទុកនៅក្នុងទីតាំងដែលមានសុវត្ថិភាពនៅបរិវេណសាកលវិទ្យាល័យ។ ពួកគេបានប្រមូលតាំងពីពស់វែករហូតដល់ពស់កន្ទុយកណ្ដឹង ហើយបានទាញយកពិសពីពស់ទាំងនោះ ដើម្បីសិក្សាពីសមាសធាតុ និងប្រូតេអ៊ីនរបស់ពួកវា។ លោកបណ្ឌិត Stephen Mackessy និយាយថា ឱ្យតែពេលនិយាយពីពស់អសិរពិស មនុស្សតែងតែគិតពីភាពគ្រោះថ្នាក់របស់វា ប៉ុន្តែមិនមាននរណាបានគិតដល់ពីផលប្រយោជន៍របស់វានោះទេ។ លោកនិយាយថាមនុស្សមានទំនោរស្អប់សត្វពស់ ប៉ុន្តែការពិតពិសពស់ត្រូវបានគេយកមកព្យាបាលជំងឺលើសឈាម តាំងតែពីឆ្នាំ១៩៥០មកម៉្លេះ។ សម្រាប់ពេលនេះវិញមន្ទីរពិសោធន៍របស់លោក
February 20, 2020 - អន្តរជាតិ
ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន គ្រោងនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយការផ្ទុះឡើងនៃវីរុស COVID-19 ។ ប្រភពការទូតដែលភ្ជាប់ទៅនឹងសមាគមនេះបាននិយាយថា រដ្ឋមន្រ្តីការបរទេសចិន និងបណ្តាប្រទេសអាស៊ាន នឹងបើកកិច្ចប្រជុំពិសេសមួយនៅឯរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវនៅថ្ងៃព្រហស្បតិ៍នេះ។ ប្រទេសចិនបានស្នើឱ្យមានកិច្ចប្រជុំនេះ ហើយរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក Wang Yi នឹងចូលរួម។ ប្រភពនិយាយថា ប្រទេសចិន និងសមាជិកអាស៊ាន នឹងចែករំលែកព័ត៌មានស្តីពីវិធានការនានា ដើម្បីទប់ទល់នឹងការឆ្លង និងផ្តល់ការព្យាបាលសម្រាប់វីរុសនេះ។ ចិនក៏អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតវ៉ាក់សាំងសម្រាប់វីរុស។ ហើយសេចក្តីព្រាងនោះកត់សម្គាល់ថា ប្រទេសចិន និងអាស៊ាន នឹងរៀបចំកិច្ចប្រជុំកំពូលស្តីពីការរីករាលដាលនៃជំងឺឆ្លងតាមពេលវេលាសមស្រប។ ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ានបានសរសេរនៅក្នុងកាសែតឥណ្ឌូនេស៊ីថា ភាគីទាំងពីរត្រូវបានដោះស្រាយដើម្បីលុបបំបាត់នូវគ្រោះថ្នាក់នៃការឆ្លងរាលដាល ហើយនឹងធានាសុវត្ថិភាពដល់ប្រជាជន។ ប្រទេសចិនមានការព្រួយបារម្ភយ៉ាងច្បាស់ថា សេដ្ឋកិច្ចរបស់ខ្លួននឹងរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែការកាត់បន្ថយអន្តរកម្មជាមួយប្រទេសក្រៅ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា
February 20, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ មានវិធីជាច្រើនដែលឪពុកម្តាយបានប្រើប្រាស់ដើម្បីដាក់កំហិតដល់កូនៗចំពោះសកម្មភាពញៀននឹងហ្គេមរបស់ពួកគេ ដូចជាកំណត់ចំនួនម៉ោង យកឧបករណ៍លេងហ្គេមលាក់ ស្តីបន្ទោសជាប្រចាំ ឬផ្ដាច់អ៊ីនធឺណិតជាដើម។ ថ្មីៗនេះនៅក្នុងបណ្ដាញសង្គម Facebook ម៉ាឡេស៊ីត្រូវបានគេប្រទះឃើញរូបភាពជាច្រើនសន្លឹកដែលបង្ហាញអំពីរបៀបថ្មីមួយដែលឪពុកម្តាយបានប្រើប្រាស់ដើម្បីដាក់កំហិតលើសកម្មភាពលេងហ្គេមរបស់កូនៗ នោះគឺការចាក់សោរជាប់នឹងឌុយសម្រាប់ដោតឧបករណ៍ហ្គេមទៅនឹងចរន្តអគ្គិសនី។ តាមរយៈវីធីនេះគឺកូនៗមិនអាចលួចលេងហ្គេមបានឡើយ ប្រសិនបើពួកគេមិនបានទទួលកូនសោរពីឪពុកម្តាយរបស់ពួកគេ។ សូមបញ្ជាក់ថា ហ្គេមខាងលើនេះមានឈ្មោះថា PS4 ជាប្រភេទហ្គេមដែលត្រូវការចរន្តអគ្គិសនីដើម្បីដំណើរការ មិនមែនជាប្រភេទហ្គេមលេងតាមទូរស័ព្ទដៃនោះទេ។ លោកអ្នកអាចទស្សនារូបភាពដូចខាងក្រោមនេះ៖ អត្ថបទ៖ភក្តី
February 20, 2020 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា ពួកគេរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ១៥ករណី នៅថ្ងៃពុធនេះ ដែលជាការកើនឡើងជិត ៥០% រួមទាំងក្រុមមនុស្សយ៉ាងហោចណាស់មានគ្នា ១១នាក់ នៅភាគខាងត្បូងទីក្រុង Daegu ។ ក្រុងភាគខាងត្បូងដែលពឹងផ្អែកលើពាណិជ្ជកម្មមួយនេះ បានរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារការផ្ទុះឡើងនៃវីរុសនៅក្នុងប្រទេសជិតខាង ប៉ុន្តែរហូតមកដល់ថ្ងៃពុធនេះចំនួនករណីមានការកើនឡើងច្រើន។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងវីរុសថ្មីចំនួន ១៥ ត្រូវបានបញ្ជាក់ នាំឱ្យចំនួនសរុបកើនឡើងពី ៣១ ដល់ ៤៦ ។ ក្នុងចំណោមពួកគេ មាន ១៣នាក់ ជាអ្នកនៅក្រុង Daegu
February 19, 2020 - អន្តរជាតិ
ចិន៖ ឥទ្ធិពលនៃការរាតត្បាតវីរុសកូរ៉ូណាថ្មី COVID-19 បានធ្វើឲ្យអ្នកទោសចិនម្នាក់ ដែលបានរត់គេចខ្លួនអស់ ២០ ឆ្នាំមកហើយនោះ សម្រេចរត់មកស្ថានីយ៍ប៉ូលិសដើម្បីទទួលទោសវិញ ដើម្បីការពារខ្លួនគាត់ពីការចម្លងវីរុសកូរ៉ូណាថ្មី។ អ្នកទោសរូបនេះមានឈ្មោះថា Zhang បច្ចុប្បន្នមានអាយុ ៤៦ ឆ្នាំ ហើយកាលពីឆ្នាំ ១៩៩៥ កន្លងទៅរូបគាត់ត្រូវបានតុលាការចិនកាត់ទោសឲ្យជាប់គុករយៈពេល ៩ ឆ្នាំ ក្រោយរូបគាត់បានប្រព្រឹត្តិសកម្មភាពប្លន់ទ្រង់ទ្រាយធំមួយ។ យ៉ាងណាក្តី នៅក្នុងឆ្នាំ ២០០០ គាត់បានរត់គេចខ្លួនពីការទទួលទោស ហើយបន្តរស់ដោយលាក់ខ្លួន និងឆ្លៀតពេលខ្លះដើរស៊ីឈ្នួលគេគ្រប់គ្រប់ទីកន្លែងក្នុងប្រទេសចិន ដើម្បីយកប្រាក់មួយថ្ងៃមកចិញ្ចឹមជីវិតមួយថ្ងៃ។ ក្នុងអំឡុងពេលនៃការរាតត្បាតវីរុសកូរ៉ូណាថ្មី COVID-19 កន្លែងដែលគាត់ធ្លាប់ធ្វើការត្រូវបានបិទទ្វារ ការធ្វើដំណើរនិងកន្លែងស្នាក់នៅក៏ត្រូវបានត្រួតពិនិត្យឈ្មោះយ៉ាងល្អិតល្អន់ ជាពិសេសគឺអាជ្ញាធរចិនបានបន្ថែមការត្រួវពិនិត្យនៅតំបន់មានជនភៀសខ្លួនច្រើននិងក្រុមពលរដ្ឋដែលគ្មានឯកសារស្នាក់នៅច្បាស់លាស់តែម្តង។ សកម្មភាពនេះបានធ្វើឲ្យលោក Zhang
February 19, 2020 - អន្តរជាតិ
មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា តើសាលារៀននៅទីក្រុងសៀងហៃនឹងបើកទ្វារវិញនៅពេលណានោះទេ តាំងពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា COVID-19 ខណៈការសម្រាករដូវរងាររបស់សិស្សនឹងត្រូវបញ្ចប់នៅខែក្រោយនេះ។ ប៉ុន្តែគណៈកម្មការអប់រំសៀងហៃបានប្រកាសនៅថ្ងៃអង្គារនេះថា សាលាបឋមសិក្សា និងមធ្យមសិក្សានឹងចាប់ផ្តើមបង្រៀនតាមអនឡាញចាប់ពីថ្ងៃទី០២ ខែមីនា នេះតទៅ។ មុននេះរដ្ឋាភិបាលទីក្រុងបាននិយាយថា ឆមាសនិទាឃរដូវនឹងមិនចាប់ផ្តើមទេរហូតដល់ថ្ងៃទី១៧ ខែកុម្ភះ ហើយឥឡូវនេះគឺមិនអាចបើកទ្វារវិញតែម្ដង។ មិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានប្រកាសថា សាលារៀនក្នុងក្រុងនេះនឹងបើកឱ្យសិស្សចូលរៀនដោយរបៀបណាទេ។ ដើម្បីបំពេញពេលវេលាដែលខកខាន សិស្សត្រូវបានផ្តល់ការងារផ្ទះបន្ថែមទៀតដើម្បីបញ្ចប់មេរៀន។ ការផ្លាស់ប្តូរដើម្បីពន្យារពេលការចាប់ផ្តើមឆមាស ត្រូវបានធ្វើឡើងដើម្បីការពារសុខភាពសិស្ស និងការពារការរីករាលដាលបន្ថែមទៀតនៃវីរុស COVID-19 ។ បច្ចុប្បន្នទីក្រុងសៀងហៃបានរាយការណ៍ថា មានករណីឆ្លងវីរុសចំនួន ៣៣៣ករណី ហើយករណីដែលក្មេងបំផុតគឺអាយុ ៧ខែ៕ អត្ថបទ៖ លីដា
February 19, 2020 - អន្តរជាតិ
ទីក្រុងហុងកុងនៅថ្ងៃពុធ ទី១៩ ខែកុម្ភៈនេះ បានកត់ត្រានូវករណីស្លាប់ថ្មី១ទៀត ដោយសារវីរុសកូរ៉ូណា COVID-19 ។ អ្នកនាំពាក្យម្នាក់មកពីមន្ទីរពេទ្យ Princess Margaret បាននិយាយថា អ្នកស្លាប់គឺជាបុរសអាយុ ៧០ឆ្នាំ ដែលជាអ្នកជំងឺម្នាក់ ក្នុងចំណោមអ្នកឆ្លង COVID-19 បានបញ្ជាក់ទាំង ៦២ករណី។ អ្នកនាំពាក្យបានបន្ថែមទៀតថា ស្ថានភាពរបស់បុរសវ័យចំណាស់នេះបានចុះខ្សោយខ្លាំង មុនពេលគាត់ស្លាប់នៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃពុធនេះ។ មន្ត្រីហុងកុងបាននិយាយថា បុរសនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី១២ ខែកុម្ភៈ បន្ទាប់ពីធ្លាក់ខ្លួនឈឺនៅផ្ទះ។ គាត់មានអាការគ្រុនក្តៅ ហើយបានធ្វើតេស្តវិជ្ជមានចំពោះវីរុស ហើយមួយសប្តាហ៍ក្រោយមកគាត់ក៏បានស្លាប់។ នេះជាករណីស្លាប់ទី២ របស់ហុងកុង ខណៈវាជាករណីទី៦ នៃអ្នកឆ្លងវីរុសនៅក្រៅចិនដីគោក។ រំលឹកដែរថា អ្នកស្លាប់ដោយសារកូរ៉ូណានៅចិនដីគោកពេលនេះកើនដល់
February 19, 2020 - អន្តរជាតិ
បន្ទាប់ពីទទួលបានការព្យាបាល ក្មេងស្រីអាយុ ៣ខែ មកពីខេត្ត Vinh Phuc ដែលជាអ្នកជំងឺ COVID-19 វ័យក្មេងបំផុតរបស់វៀតណាម ត្រូវបានគេធ្វើតេស្តជាថ្មីឃើញថាអវិជ្ជមានជាមួយវីរុសជាលើកដំបូងបំផុត។ លោកសាស្ត្រាចារ្យ Luong Ngoc Khue ប្រធានផ្នែកពិនិត្យ និងគ្រប់គ្រងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា សុខភាពទារិកាបច្ចុប្បន្នមានសុខភាពល្អ។ ក្មេងស្រីតូចដឹងខ្លួនឡើងដោយមិនមានគ្រុនក្តៅ និងក្អកតិចតួច។ នាងតូចមិនមានហៀរសំបោរ និងពិបាកដកដង្ហើមដូចមុនទេ។ សុខភាពរបស់នាងតូចហាក់ដូចជាមានសភាពល្អដូចដើមវិញហើយ។ លោកសាស្ត្រាចារ្យបាននិយាយថា៖“ប្រសិនបើលទ្ធផលតេស្តបន្ទាប់ក៏ត្រឡប់ជាអវិជ្ជមានវិញ ទារកអាចត្រូវបានគេពិចារណាឱ្យចេញពីមន្ទីរពេទ្យ”។ រំលឹកដែរថា ទារិការងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិវៀតណាមនៅថ្ងៃទី១២ ខែកុម្ភះ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ។ នាងបានឆ្លងជំងឺនេះពីជីដូនរបស់នាង ដែលជីដូនបានឆ្លងតគ្នាពីបងប្អូនជីដូនមួយរបស់នាងឈ្មោះ Nguyen
February 19, 2020 - អន្តរជាតិ
យោងតាមសារព័ត៌មាន SCMP កាលពីពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទមួយអំពីសៀវភៅមួយក្បាល ដែលមានចំណងជើងថា «The Eyes of Darkness» បាននិយាយអំពីមន្ទីរពិសោធន៍យោធាចិនមួយ ដែលបង្កើតវីរុសដើម្បីជាផ្នែកមួយនៃកម្មវិធីអាវុធជីវសាស្ត្ររបស់ខ្លួន។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលគឺវីរុសនោះឈ្មោះថា Wuhan-400 ខណៈវីរុស COVID-19 ដែលកំពុងនាំឱ្យមានភាពភ័យខ្លាចពេញពិភពលោកនាពេលបច្ចុប្បន្ន ក៏មានដើមកំណើតមកពីទីក្រុងវូហាន (Wuhan) របស់ប្រទេសចិន។ ចម្ងល់នៅត្រង់ថា តើសៀវភៅនេះអាចជាការចៃដន្យសុទ្ធសាធ ឬអ្នកនិពន្ធបានទាយទុកមុននូវ “ទំនាយ” តាំងពី ៣៩ឆ្នាំមុន? វាជាសៀវភៅសរសេរដោយអ្នកនិពន្ធជនជាតិអាមេរិកឈ្មោះ Dean Koontz ដែលគាត់សរសេរអំពីម្តាយម្នាក់ឈ្មោះ Christina Evans បានធ្វើដំណើរដើម្បីស្វែងរកថាតើកូនប្រុសរបស់គាត់ឈ្មោះ Danny នៅតែមានជីវិត
February 19, 2020









