autoadmin
  • អន្តរជាតិ

    វីរុសកូរ៉ូណា ឬហៅបានថា COVID-19 កំពុងជះឥទ្ធិពលដល់មនុស្សនៅជុំវិញពិភពលោក។ ជាមួយនឹងភ្ញៀវទេសចររាប់លាននាក់ ដែលរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំ២០២០ ការការពារខ្លួនអ្នកពីវីរុសគឺចាំបាច់បំផុត។ ប៉ុន្តែជាមួយព័ត៌មានមិនពិត និងជំនឿមិនត្រឹមត្រូវអំពីវីរុសឆ្លងជាច្រើន វាងាយនឹងធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ច្របូកច្របល់អំពីការថែរក្សាសុវត្ថិភាព។ ប៉ុន្តែយ៉ាងណាវេជ្ជបណ្ឌិត Intetsu Kobayashi អ្នកឯកទេសខាងការត្រួតពិនិត្យ និងការពារការមេរោគឆ្លង នៃសកលវិទ្យាល័យ Toho ក្នុងទីក្រុងតូក្យូ បានប្រាប់ពីវិធី ២យ៉ាង ដែលត្រូវបានណែនាំដោយក្រសួងសុខាភិបាលជប៉ុន។ ១. លាងដៃ៖ លាងបែបរហ័សមិនរាប់បញ្ចូលទេ។ ព្រោះប្រសិនបើអ្នកលាងដៃឱ្យបានត្រឹមត្រូវ វានឹងចំណាយពេលប្រហែល ៣០វិនាទី។ ត្រូវប្រើសាប៊ូឱ្យច្រើន ផ្តោតលើការលាងពីគ្រប់ចន្លោះម្រាមដៃ ចុងម្រាមដៃ និងនៅក្រោមក្រចក ក៏ដូចជាកដៃរបស់អ្នកផងដែរ។ ២. ពាក់ម៉ាស់មុខ៖

    February 18, 2020
  • អន្តរជាតិ

    គណៈកម្មាធិការសុខភាពចិនបានឱ្យដឹងនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈនេះថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិនដីគោកបានកើនឡើងដល់ ១,៨៦៨នាក់។ ខេត្តហ៊ូប៉ីដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះបានរាយការណ៍ថា មានមនុស្សស្លាប់ ៩៣នាក់ ខណៈនៅក្រុងវូហានមានមនុស្ស ៧២នាក់ បានស្លាប់។ នៅទូទាំងប្រទេសចិនដីគោកមានអ្នកឆ្លងថ្មីចំនួន ១,៨៨៦នាក់ កាលពីថ្ងៃច័ន្ទ ដែលធ្វើឱ្យចំនួនសរុបមកដល់ ៧២,៤៣៦។ នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មការសុខាភិបាលខេត្ដហ៊ូប៉ីក៏បានរាយការណ៍ពីករណីថ្មីចំនួន ១,៨០៧ករណី ដែលជាការថយចុះនៃចំនួនករណីថ្មី ដែលបានរាយការណ៍កាលពីថ្ងៃច័ន្ទ។ ភាគច្រើននៃអ្នកស្លាប់ថ្មីៗកាលពីថ្ងៃច័ន្ទ គឺស្ថិតនៅក្នុងក្រុងវូហាន របស់ខេត្តហ៊ូប៉ី ដែលជាទីកន្លែងដែលវីរុសនេះបានផ្ទុះឡើង។ ក្រុងវូហានបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៧២នាក់ គឺធ្លាក់ចុះពី ៧៦នាក់ កាលពីថ្ងៃអាទិត្យ។ គិតមកទល់ពេលនេះមានមនុស្ស

    February 18, 2020
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលថៃបានពង្រីកការពិនិត្យរកវីរុសកូរ៉ូណា COVID-19 ដើម្បីគ្របដណ្តប់ភ្ញៀវទេសចរមកពីប្រទេសជប៉ុន និងសិង្ហបុរី ខណៈដែលបដិសេធមិនឱ្យអ្នកដំណើរ និងនាវិករបស់ MS Westerdam ចូលមកប្រទេសខ្លួនទៀតទេ ហើយឥឡូវនេះពួកគេកំពុងចតក្នុងប្រទេសកម្ពុជា។ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត Sukhum Kanchanapimai បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃច័ន្ទថា៖ «យើងបានពង្រីកការពិនិត្យពិច័យរបស់យើង ទៅដល់អ្នកធ្វើដំណើរមកពីប្រទេសជប៉ុន និងសិង្ហបុរី។ ការរឹតបន្តឹងការពិនិត្យនេះក៏មានរួចហើយដែរ សម្រាប់អ្នកទេសចរចិនដីគោក ហុងកុង និងតៃវ៉ាន់។ លោកបានជំរុញឱ្យអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន និងសិង្ហបុរី ដែលមានបញ្ហាគ្រុនក្តៅ ឬបញ្ហាផ្លូវដង្ហើមក្នុងរយៈពេល ១៤ថ្ងៃ ចុងក្រោយអំឡុងពេលនៅប្រទេសថៃ ឱ្យទៅពិនិត្យនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ឬមន្ទីរពេទ្យដទៃទៀត ដើម្បីពិនិត្យរកមើលវីរុសកូរ៉ូណា COVID-19 ។ អាជ្ញាធរសុខភាពសាធារណៈនៅថ្ងៃច័ន្ទនេះ

    February 18, 2020
  • រថយន្ត

    ក្រុមហ៊ុន Tesla បានធ្វើបច្ចុប្បន្នភាពឱ្យ Model S ជំនាន់ថ្មីរបស់ខ្លួន ដោយស៊េរីថ្មីនេះអាចបើកបរបានចម្ងាយ ៣៩០ម៉ាយ ឬ ៦៣០គីឡូម៉ែត្រ (សាកថ្មពេញម្ដង) វាស់ដោយទីភ្នាក់ងារការពារបរិស្ថានអាមេរិក EPA (United States Environmental Protection Agency)។ គួរកត់សម្គាល់ថា លទ្ធផលជាក់ស្តែងអាស្រ័យលើសីតុណ្ហភាព ការប្រើប្រាស់របស់អ្នកបើកបរក្នុងការគ្រប់គ្រងអាកាសធាតុ និងទម្លាប់បើកបររបស់ពួកគេ។ លោក Elon Musk បានសរសេរថា Model S ដែលត្រូវបានផលិតថ្មីៗនេះអាចដំណើរការបានល្អជាងស្ថិតិរបស់ EPA ជាក់ស្តែង។ លោកបានកត់សម្គាល់ថា សក្តានុពលនេះនឹងមានបានតាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធីថ្មី។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតទាំងនេះ

    February 17, 2020
  • អន្តរជាតិ

    ហុងកុង៖ ឥទ្ធិពលនៃវីរុសកូរ៉ូណាថ្មី COVID-19 បានរុញច្រានឲ្យហុងកុងកើតមានករណីឧក្រិដ្ឋកម្មប្លែកៗជាច្រើនដូចជា មានចោរចេញប្លន់យកម៉ាស់ និងទឹកលាងដៃ តែពួកគេមិនយកលុយសូម្បីតែមួយសេនពីជនរងគ្រោះ។ ថ្មីៗនេះមានករណីស្រដៀងគ្នានេះបានកើតឡើងជាថ្មីម្តងទៀត គឺចោរមួយក្រុមបាននាំគ្នាទៅប្លន់យកក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ ខណៈទំនិញនេះត្រូវបានលក់ដាច់អស់ពីស្ដុកស្ទើរតែគ្រប់ហាងនៅហុងកុង។ បើតាមសារព័ត៌មាន CNN បានបញ្ជាក់ថា ក្រុមចោរគឺជាយុវជនមានគ្នាបីនាក់បានប្រើប្រាស់កាំបិតធ្វើជាអាវុធមកប្លន់យកក្រដាសអនាម័យពីអ្នកបើកបររថយន្តដឹកជញ្ជូនឲ្យផ្សារទំនើបមួយកន្លែង​ស្ថិតនៅតំបន់ Mong Kok ហើយក្រដាសអនាម័យដែលចោរបានប្លន់យកទៅនោះមានតម្លៃប្រមាណជា ១ ០០០ ដុល្លារហុងកុង (១៣០ ដុល្លារអាម៉េរិក) តែប៉ុណ្ណោះ។ បើទោះជាយ៉ាងនេះក្តី ប៉ូលិសហុងកុងបានប្រកាសថានឹងតាមចាប់ខ្លួនចោរទាំងនោះឲ្យមកទទួលទោសឲ្យទាន់តែបាន បើទោះជាករណីប្លន់នេះបានកើតឡើងដោយហេតុផលណាក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    February 17, 2020
  • អន្តរជាតិ

    នាវាអ៊ីតាលី Aida Vita ដែលប្រតិបត្តិការដោយ AIDA Cruises ដើមឡើយត្រូវគ្រោងចូលចតនៅកំពង់ផែទីក្រុង Ha Long ទីក្រុងនៃឆ្នេរ Ha Long Bay ដែលសម្បត្តិជាបេតិកភណ្ឌពិភពលោក ប៉ុន្តែត្រូវបានអាជ្ញាធរនៅទីនោះមិនអនុញ្ញាតនោះទេ ដោយសារមានការភ័យខ្លាចពីវីរុសកូរ៉ូណា COVID-19 ហើយខណៈពេលនេះប្រទេសថៃក៏បានប្រកាសថានឹងស្វាគមន៍ពួកគេ។ យ៉ាងណាមិញដំណឹងនេះបានធ្វើឱ្យឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam មិនសប្បាយចិត្តនោះទេ ហើយលោកបានស្ដីបន្ទោសដល់អាជ្ញាធរនៅទីនោះ ហើយព្រមានអាជ្ញាធរដទៃមិនឱ្យយកគំរូតាមនោះទេ។ លោកឧបនាយកនិយាយថា ថ្វីបើត្រូវការរឹតបន្តឹងអនុវត្តគោលការណ៍អន្តោប្រវេសន៍ និងត្រូវការធ្វើចត្តាឡីស័ក (quarantine) លើនាវាដែលចេញពីតំបន់មានអ្នកឆ្លងវីរុស ប៉ុន្តែពួកគេត្រូវធ្វើវាដោយសេចក្ដីគោរព និងមិនត្រូវឱ្យប៉ះពាល់ដល់ទេសចរណ៍ ឬសកម្មភាពជំនួញនោះទេ។ ជម្រាបដែរថា

    February 17, 2020
  • អន្តរជាតិ

    ថៃ៖ ព្រលានយន្តហោះជាច្រើននៅក្នុងប្រទេសថៃបានប្រកាសថា នៅក្នុងសប្តាហ៍​នេះព្រលានយន្តហោះនឹងធ្វើការជាមួយនាយកដ្ឋានត្រួតពិនិត្យជំងឺឆ្លងយ៉ាងសកម្មបំផុត ក្នុងការពិនិត្យសុខភាពអ្នកដំណើរដែលបានចេញពីកម្ពុជាមកប្រទេសថៃ ដើម្បីឲ្យប្រាកដថាពួកគេពិតជាគ្មានផ្ទុកមេរោគ COVID-19 នោះទេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nationthailand។ ក្រុមអ្នកដំណើរដែលចេញពីកម្ពុជាទាំងនោះគឺគេចង់ផ្តោតលើក្រុមអ្នកដំណើរបរទេស ដែលបានធ្វើដំណើរកំសាន្តតាមនាវា “Westerdam” និងបានមកចុះចតនៅក្នុងកំពង់ផែក្នុងក្រុងព្រះសីហនុ​ ប្រទេសកម្ពុជា និងត្រូវបន្តដំណើរទៅកាន់ប្រទេសពួកគេរៀងៗខ្លួនវិញដោយជើងហោះហើរមួយចំនួនត្រូវឆ្លងកាត់ប្រទេសថៃ។ បើតាមគម្រោងជើងហោះទាំងនោះនឹងបន្តមានរហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ហើយព្រលានយន្តហោះថៃដែលនឹងត្រូវទទួលភ្ញៀវទេសចរណ៍ទាំងនេះមានដូចជា ព្រលានយន្តហោះសុវណ្ណភូមិ ព្រលានយន្តហោះដងមឿង និងព្រលានយន្តហោះអន្តរជាតិភូកេត។ យ៉ាងណាក្តីរហូតមកដល់ពេលនេះ ថៃនៅមិនទាន់រកឃើញមានអ្នកដំណើរដែលចេញពីកម្ពុជាណាម្នាក់ មានផ្ទុកនូវមេរោគ COVID-19 នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Nationthailand

    February 17, 2020
  • អន្តរជាតិ

    ក្រសួងសុខាភិបាលជប៉ុនបានឱ្យថា មានមន្រ្តីរបស់ខ្លួនម្នាក់ទៀតហើយដែលបានឆ្លងវីរុសកូរ៉ូណា COVID-19 ហើយបុគ្គលិកសុខាភិបាលម្នាក់នោះ គឺជាបុគ្គលិកដែលកំពុងធ្វើការនៅលើនាវាទេសចរណ៍ Diamond Princess ដែលចតនៅឯយូកូហាម៉ា ជិតទីក្រុងតូក្យូ។ មន្ត្រីម្នាក់នោះមានអាយុជាង ៥០ឆ្នាំ គាត់បានប្រមូលព័ត៌មានពីនាវា Diamond Princess ដើម្បីបញ្ជូនទៅក្រសួងនៅចន្លោះថ្ងៃអង្គារ និងថ្ងៃសៅរ៍។ ក្រសួងនិយាយថា គាត់បានគ្រប់គ្រងចរាចរណ៍កាលពីថ្ងៃអង្គារប្រហែល ១០នាទី នៅពេលអ្នកដំណើរឆ្លងវីរុសត្រូវបានបញ្ជូនចេញពីនាវាទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែគាត់ក៏បាននៅឆ្ងាយពីពួកគេយ៉ាងតិច ២ម៉ែត្រដែរ។ គាត់ក៏មិនបានទាក់ទងជាមួយនាវិក និងអ្នកដំណើរនៅពេលនៅលើនាវានោះដែរ។ ប៉ុន្តែយ៉ាងណាមន្ត្រីនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុសនេះកាលពីថ្ងៃអាទិត្យ គឺពីរថ្ងៃបន្ទាប់ពីមានអាការៈក្តៅខ្លួន។ ក្រសួងនិយាយថា គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតាំងពីព្រឹកថ្ងៃចន្ទនេះ៕ អត្ថបទ៖ លីដា

    February 17, 2020
  • អន្តរជាតិ

    ដោយសារតែការកើនឡើងនូវតម្រូវការម៉ាស់ មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាវាត្រូវការពេលយូរទៀតមុនពេលប្រើម៉ាស់មុខថ្មីបាន? តាំងពីមានការផ្ទុះឡើងវីរុសកូរ៉ូណាមក យើងឃើញថាមនុស្សមួយចំនួនបានធ្វើខុស ហើយបានចាប់ផ្ដើមប្រើម៉ាស់ដែលទើបចេញពីរោងចក្រថ្មីៗ។ ប៉ុន្តែនេះមិនមែនជាការសម្រេចចិត្តដ៏ឈ្លាសវៃនោះទេ ព្រោះជាក់ស្តែងបើយោងតាមសារព័ត៌មានចិន chinapress បានឱ្យដឹងថា ម៉ាស់ដែលថ្មីៗចេញពីខ្សែសង្វាក់ផលិតកម្ម អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពប្រសិនបើពាក់ភ្លាមៗ។ ពោលគឺវាត្រូវការរយៈពេលប្រហែលជាជាង ២អាទិត្យ ដើម្បីអាចយកមកប្រើប្រាស់បានដោយសុវត្ថិភាព។ មូលហេតុគឺដោយសារតែក្នុងអំឡុងពេលដំណើរការផលិតម៉ាស់ វាចាំបាច់ត្រូវឆ្លងកាត់ដំណើរការសម្លាប់មេរោគដោយប្រើគីមី (chemical sterilization) ដែលប្រើឧស្ម័ន ETO (អេទីឡែនអុកស៊ីត) ដើម្បីធានាថាមិនមានបាក់តេរី ឬវីរុសណាមួយនៅលើម៉ាស់ មុនពេលដែលវាត្រូវបានលក់ទៅឱ្យអ្នកប្រើប្រាស់។ ផលិតកម្មម៉ាស់មួយត្រូវប្រើពេលប្រហែល ០.៥ វិនាទី ហើយស្តាប់ទៅវាលឿនណាស់ ប៉ុន្តែមិនមែនមានន័យថាប្រើបានភ្លាមនោះទេ! ម៉ាស់ដែលផលិតចេញមកភ្លាមនោះត្រូវការរយៈពេលពី ៧-១៥ថ្ងៃ ដើម្បីឱ្យ ETO ដែលប្រើក្នុងការសម្រាប់សម្លាប់មេរោគសាប​រលាប។ ហើយ

    February 17, 2020
  • អន្តរជាតិ

    អ្នកដំណើរជនជាតិថៃ ២នាក់ ដែលជិះនៅលើនាវាទេសចរណ៍ខ្នាតយក្ស Westerdam មិនមានសញ្ញានៃវីរុស COVID-19 នេះទេ ទោះបីជាអ្នកដំណើរជនជាតិអាមេរិកាំង អាយុ ៨៣ឆ្នាំម្នាក់ បានធ្វើតេស្តវិជ្ជមានចំនួនពីរដង ដោយមន្ត្រីសុខាភិបាលម៉ាឡេស៊ីក៏ដោយ។ អ្នកដំណើរជនជាតិថៃ ២នាក់ ស្ថិតក្នុងចំណោមអ្នកដំណើរ ៣៥នាក់ នៃអ្នកដំណើររបស់នាវា Westerdam ដែលបានហោះមកដល់អាកាសយានដ្ឋានសុវណ្ណភូមិកាលពីម្សិលមិញ។ អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈលោក Rungrueng Kitphati បាននិយាយថា អ្នកដំណើរទាំង ៣៥នាក់ ត្រូវបានពិនិត្យរកវីរុសកូរ៉ូណា ហើយលទ្ធផលការធ្វើតេស្តបង្ហាញថា អវិជ្ជមានទាំងអស់។ អ្នកដំណើរបានមកដល់កាលពីម្សិលមិញ បន្ទាប់ពីត្រូវបានត្រួតពិនិត្យ និងតាមដានដោយអាជ្ញាធរសុខាភិបាលកម្ពុជា នៅពេលពួកគេធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ។ អ្នកដែលជិះលើ MS

    February 17, 2020