- autoadmin
- អន្តរជាតិ
ហុងកុង៖ ខណៈដែលមនុស្សជាច្រើនបានទិញផ្កា និងសូកូឡាជូនគ្នានៅក្នុងថ្ងៃ ១៤ កុម្ភៈ ដែលជាទិវានៃក្តីស្រលាញ់ននោះ ការស្ទង់មតិមួយបានរកឃើញថា ម៉ាស់និងទឹកលាងដៃគឺជាអំណោយដែលគេចង់បានបំផុតសម្រាប់ទិវានៃក្តីស្រលាញ់នៅក្នុងឆ្នាំ ២០២០ នេះ។ ការសិក្សាមួយនេះបានធ្វើឡើងដោយក្រុមហ៊ុន HK Romance Dating Limited និងបានស្ទង់មតិប្រជាពលរដ្ឋហុងកុងចំនួន ៥៧២ នាក់ ក្នុងនោះមានបុរសចំនួន ២៦៣ នាក់ និងនារីមានចំនួន ៣០៩ នាក់។ ភាគច្រើននៃក្រុមប្រជាពលរដ្ឋទាំងនោះមានចម្លើយរួមគ្នាមួយថា ពួកគេចង់បានម៉ាស់និងទឹកលាងដៃជាអំណោយក្នុងទិវានៃក្តីស្រលាញ់ជាងចង់បានផ្កាឬសូកូឡា។ ការសិក្សាក៏បានរកឃើញថា ភាគច្រើននៃបុរសចង់ទទួលបានការដូដែលមានតម្លៃទាបជាង ៥០០ ដុល្លារហុងកុង (៦៤ ដុល្លារអាម៉េរិក) ខណៈមនុស្សស្រីចង់បានការដូដែលមានតម្លៃចាប់ពី ១០០១-៥០០០
February 15, 2020 - អន្តរជាតិ
ប្រជាជនចិន ៥០០លាននាក់ កំពុងជាប់គាំងនៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែវីរុសកូរ៉ូណា COVID-19 បានរីករាលដាលពាសពេញប្រទេសមួយនេះ។ តួលេខប្រជាជនដែលកំពុងជាប់គាំងក្នុងស្រុក គឺច្រើនជាងចំនួនប្រជាជនអាមេរិកទាំងមូលទៅទៀត (៣៣០លាននាក់) ឬស្មើនឹង ៦.៥% នៃចំនួនប្រជាជនសរុបរបស់ពិភពលោក។ យ៉ាងហោចណាស់មានទីក្រុងចំនួន ៤៨ និងខេត្តចំនួន ៤ នៅទូទាំងប្រទេសចិនត្រូវបានបិទទ្វារមិនឱ្យចេញទៅណា រួមទាំងចំណុចកណ្តាលនៃវីរុស គឺទីក្រុងវូហាន និងខេត្តហ៊ូប៉ី។ វិធានការណ៍រួមមានទាំងការធានាថា ប្រជាជនត្រូវបានចុះឈ្មោះមុនពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យចូលឬចេញ ក៏ដូចជាបិទផ្លូវថ្នល់ ផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ។ ទីក្រុងវូហានដែលជាទីក្រុងនៅចំកណ្តាលនៃការផ្ទុះជំងឺនេះ គឺជាទីក្រុងដំបូងគេដែលត្រូវបានរដ្ឋាភិបាលចិនដាក់កំហិតលើការធ្វើដំណើរ ចាប់តាំងពីថ្ងៃទី២៣ ខែមករា មុនពេលវីរុសបានក្លាយជាវិបត្តិពិភពលោក។ គួររំលឹកដែរថា កាលពីជំនាន់ករណីវីរុស SARS-CoV-2 មានចំនួនករណីបញ្ជាក់ជាង
February 15, 2020 - អន្តរជាតិ
ក្រុមគ្រួសារនៃជនរងគ្រោះទាំង ២៧នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឯនគររាជសីមា ឬខេត្តខូរ៉ាត នឹងទទួលបានសំណង ១លានបាត ពីរដ្ឋាភិបាលប្រទេសថៃ។ លោកឧបនាយករដ្ឋមន្រ្តី Wissanu Krea-ngam ដែលជាប្រធានគណៈកម្មាធិការ ដើម្បីសម្រេចលើសំណងនេះបាននិយាយថា ទោះបីជាសំណងត្រូវបានឱ្យទៅជនរងគ្រោះភាគច្រើនក្ដី ប៉ុន្តែពួកគេនឹងមិនមានសំណងឱ្យគ្រួសារមានជម្លោះជាមួយជនល្មើស និងជនល្មើសដែលបានស្លាប់នោះទេ។ ចំណែងអ្នករងរបួសផ្សេងទៀតនឹងទទួលបានសំណង ដោយផ្អែកលើភាពធ្ងន់ធ្ងរនៃការរងរបួសរបស់ពួកគេ មានដូចជា ២០០,០០០ ឬ ១០០,០០០បាត។ រំលឹកដែរថា មានជនរងគ្រោះចំនួន ២៩នាក់ បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារនោះ។ ក្រុមគ្រួសារនៃមន្រ្តីប៉ូលីស និងបុគ្គលិកយោធាដទៃទៀត ដែលបានស្លាប់នៅក្នុងសោកនាដកម្មនោះនឹងទទួលបានប្រាក់ចំនួន ៣លានបាត។ ប្រាក់នឹងត្រូវផ្ទេរទៅអ្នកទទួលទាំងអស់ ដែលចាប់ផ្តើមនៅថ្ងៃស្អែក។ លោក
February 15, 2020 - អន្តរជាតិ
ចិន៖ ទីបំផុតអាជ្ញាធរសុខាភិបាលចិនទទួលជោគជ័យក្នុងការព្យាបាលទារិកាអាយុ ៩ ខែ ម្នាក់ពីវីរុសកូរ៉ូណា COVID-19 បើទោះជាករណីព្យាបាលនេះមានភាពលំបាកខ្លាំងដ៏ដោយ។ បើយោងតាមសារព័ត៌មានស៊ិនហួរ បានបញ្ជាក់ថា ទារិកាខាងលើនេះបានឆ្លងវីរុសកូរ៉ូណា COVID-19 តាំងពីថ្ងៃទី ២៥ ខែ មករាមកម្ល៉េះ បន្ទាប់ពីរូបនាងបានធ្វើដំណើរទៅកាន់ក្រុងវូហានជាមួយនឹងក្រុមគ្រួសារ។ ក្រៅតែពីរកឃើញថា ទារិកាមានផ្ទុកនូវវីរុស COVID-19 ម្តាយរបស់នាងក៏ត្រូវបានគេរកឃើញថាមានផ្ទុកវីរុសនេះផងដែរ តែករណីព្យាបាលស្រ្តីជាម្តាយងាយស្រួលជាងការព្យាបាលទារក។ បើទោះជាយ៉ាងណាក្តី រហូតមកទ់នឹងពេលនេះអាជ្ញាធរសុខាពិបាលចិនបានអះអាងថា ទាំងម្តាយនិងទារកបានជាសះស្បើយពីវីរុសកូរ៉ូណា COVID-19 មួយរយភាពរយហើយ និងត្រូវបានគេអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញជាធម្មតាទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ xinhuanet
February 15, 2020 - អន្តរជាតិ
សាលារៀន និងសាលាមត្តេយ្យទាំងអស់នៅទីក្រុងហាណូយ បានបិទទ្វារចាប់តាំងពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនមកម៉្លេះ ពោលគឺចាប់តាំងពីចុងខែមករា។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Vietnam Star News។ ដើមឡើយថ្ងៃត្រឡប់ទៅសាលារៀនវិញរបស់ពួកគេត្រូវបានកំណត់នៅថ្ងៃទី០៣ ខែកុម្ភះ ប៉ុន្តែត្រូវបានពន្យាពេល ២ដង រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា។ ហើយលើកនេះជាលើកទី៣ ដែលការឈប់សម្រាកតាមសាលាត្រូវបានពន្យារបន្ថែម ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ ចំណែកនៅទីក្រុងហូជីមិញវិញ គណៈកម្មាធិការប្រជាជនទីក្រុងនៅថ្ងៃសុក្រនេះបានអនុម័តថា សាលានានានឹងត្រូវបិទទ្វាររហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។ ទន្ទឹមនឹងនេះនៅតាមបណ្តាខេត្ត និងទីក្រុងប្រមាណជាង ១២ ក្នុងប្រទេសបានប្រកាសថា សាលារៀនរបស់ពួកគេនឹងបើកដំណើរការវិញនៅសប្តាហ៍ក្រោយ គឺចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់មហាវិទ្យាល័យមានមនុស្សជាច្រើនបានសម្រេចចិត្តឱ្យនិស្សិតឈប់សម្រាករហូតដល់ចុងខែ។
February 15, 2020 - អន្តរជាតិ
ថ្នាក់ដឹកនាំរបស់អង្គការសុខភាពពិភពលោក ជាថ្មីម្ដងទៀតបានអរគុណដល់ព្រះរាជាណាចក្រកម្ពុជា។ លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក បានមានសេចក្ដីរីករាយយ៉ាងខ្លាំង ដោយសារថាអ្នកដំណើរទាំង ២០នាក់ ដែលត្រូវបានកម្ពុជានាំយកសំណាករបស់ពួកគេទៅពិនិត្យនៅឯវិទ្យាស្ថានបាស្ទ័រ គឺត្រូវបានគេធ្វើតេស្ដអវិជ្ជមានចំពោះវីរុសកូរ៉ូណា COVID-19។ លោកបានសរសើរដល់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺសម្ដេច ហ៊ុន សែន ដែលមិនត្រឹមតែបើកផ្លូវឱ្យនាវាវេស្ទើដាមប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ចំពោះអ្នកទេសចរណ៍ដែលនៅលើនាវាផងដែរ។ អគ្គនាយកលោក Tedros Adhanom Ghebreyesus បានសរសេរនៅលើគណនី Twitter របស់គាត់ថា៖ «ក្រសួងសុខាភិបាល #កម្ពុជា ទើបតែប្រកាសថា អ្នកដំណើរទាំង ២០នាក់ ពីនាវាទេសចរណ៍វេស្ទើដាម (Westerdam)
February 15, 2020 - អន្តរជាតិ
ចិន៖ ខណៈដែលមេរោគ COVID-19 កំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេសចិននោះគេសង្កេតឃើញថា មន្ត្រីផ្នែកសុខាភិបាលចិនបានខិតខំបំពេញបេសកម្មជួយសង្គ្រោះជនរងគ្រោះយ៉ាងសកម្មបំផុត។ កន្លងមកមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា មានវេជ្ជបណ្ឌិតខ្លះប្រឹងធ្វើការងារហួសកម្លាំងរហូតដល់ស្លាប់ ពេទ្យខ្លះមានពេលតែ ១០នាទីប៉ុណ្ណោះសម្រាប់រៀបចំពិធីរៀបការខ្លួនឯង និងពេទ្យខ្លះទៀតត្រូវបង្ខំចិត្តរស់នៅឆ្ងាយពីគ្រួសារមួយរយៈដោយមិនដឹងពេលណាទើបបានត្រលប់ទៅផ្ទះវិញទេ។ ថ្មីៗនេះទៀតសោធសារព័ត៌មានបរទេសបានចុះផ្សាយពីទុក្ខក្រៀមរបស់ពេទ្យស្រីម្នាក់ ដែលបានទទួលដំណឹងរមណៈភាពម្តាយបង្កើតខ្លួនឯង តែគាត់មិនអាចចាកចេញពីមន្ទីរពេទ្យទៅចូលរួមបុណ្យសព និងមើលមុខម្តាយជាលើកចុងក្រោយបានឡើយ។ ប្រភពខាងលើបានបន្តថា គិលានុបដ្ឋាយិកាខាងលើនេះត្រូវមកបំពេញភារកិច្ចនៅក្នុងមន្ទីរពេទ្យ “Fire God Mountain” ដែលជាមន្ទីរពេទ្យទើបបង្កើតឡើងថ្មីៗនៅក្នុងក្រុងវូហាន ហើយបុគ្គលិកទាំងអស់នៅក្នុងមន្ទីរពេទ្យនេះមិនត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញឡើយទោះក្នុងលក្ខខ័ណ្ឌណាក៏ដោយ។ ស្ថិតក្នុងស្ថានភាពនេះ គិលានុបដ្ឋាយិកាកំសត់រូបនេះបានត្រឹមតែស្រែកយំយ៉ាងក្តុកក្តួលបំផុត និងខលវីដេអូទៅកាន់គ្រួសារដើម្បីមើលទិដ្ឋភាពបុណ្យសព្វម្តាយប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី
February 15, 2020 - អន្តរជាតិ
ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់ជាង ១,៥០០នាក់ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីមានមនុស្សចំនួន ១៣៩នាក់ទៀត បានស្លាប់នៅក្នុងខេត្តហ៊ូប៉ី ដែលជាទីរួមខេត្តរបស់ក្រុងវូហានចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុ៉ស។ គណៈកម្មការសុខាភិបាលខេត្ដក៏បានរាយការណ៍ អំពីករណីថ្មីនៃវីរុសចំនួន ២,៤២០។ ធ្លាក់ចុះពាក់កណ្តាលធៀបនឹងម្សិលមិញ។ យ៉ាងហោចណាស់មនុស្សសរុប ១,៥១៩នាក់ បានស្លាប់ដោយសារការផ្ទុះឡើងនៃវីរុស ដែលដំបូងឡើយវាផ្ទុះពីក្រុងវូហាន កាលពីខែធ្នូ និងបានរាលដាលយ៉ាងខ្លាំងចេញទៅទូទាំងប្រទេសមួយខែក្រោយមក។ ឥឡូវនេះមនុស្សជាង ៦៦,០០០នាក់ បានឆ្លង ហើយការស្លាប់ភាគច្រើនកើតឡើងនៅខេត្តហ៊ូប៉ីទាំងមូល។ ទំហំនៃការរាលដាលត្រូវបានគេរកឃើញកាន់តែច្រើននៅសប្តាហ៍នេះ បន្ទាប់ពីអាជ្ញាធរនៅហ៊ូប៉ីបានផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យរបស់ពួកគេសម្រាប់ការរាប់ករណី ដោយបន្ថែមអ្នកជំងឺថ្មីរាប់ពាន់នាក់ទៅក្នុងតារាងការងារបស់ពួកគេ៕ អត្ថបទ៖ លីដា
February 15, 2020 - អន្តរជាតិ
ចិន៖ បុរសម្នាក់បានគំរាមដុតសម្លាប់ខ្លួនឯង ក្រោយអាជ្ញាធរចិនបានបដិសេដមិនឲ្យគាត់រៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំ ក្នុងគោលបំណង់ទប់ស្កាត់ឱកាសនៃការចម្លងមេរោគ COVID-19។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Chongqing ភាគខាងត្បូងប្រទេសចិន។ បុរសដែលបានគំរាមដុតសម្លាប់ខ្លួនឯងនេះមានឈ្មោះថា Wang មានអាយុ៥៩ឆ្នាំ។ តាមរយៈសារព័ត៌មាន Shanghai បានចុះផ្សាយថា លោក Wang គ្រោងនឹងរៀបចំកម្មពិធីខួបកំណើតនៅក្នុងថ្ងៃទី ២៨ ខែមករាកន្លងទៅនេះ និងគ្រោងអញ្ជើញភ្ញៀវចំនួន ១០តុ ឬស្មើនឹង ១០០ នាក់។ តែយ៉ាងណាក្តី អាជ្ញាធរចិនបានហាមឃាត់មិនឲ្យលោក Wang រៀបចំការជួបជុំទ្រង់ទ្រាយធំដូចនេះឡើយ ព្រោះគេខ្លាចមានករណីរាតត្បាតមេរោគ COVID-19។ បើទោះជាអាជ្ញាធរមានការបកស្រាយអំពីហេតុផលដូចខាងលើក្តី តែលោក Wang នៅតែមិនសប្បាយចិត្ត ហើយខឹងនឹងចំណាត់ការរបស់អាជ្ញាធរយ៉ាងខ្លាំងទៀតផង។
February 14, 2020 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលចិនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា COVID-19 កើនដល់ ១,៣៨០នាក់ ក្នុងនោះមាន ១២១នាក់ ត្រូវបានបញ្ជាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលភាគច្រើននៅខេត្តហ៊ូប៉ី។ យ៉ាងណាក៏ដោយអាជ្ញាធរបាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានដកករណីស្លាប់ចំនួន ១០៨ ចេញពីចំនួនសរុបប្រកាសលើកមុន ព្រោះថាចំនួនខ្លះត្រូវបានបំប៉ោងដោយការរាប់មិនត្រឹមត្រូវ។ ចំណែកករណីឆ្លងជំងឺមានចំនួន ៥,០៩០ បន្ថែមទៀត ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិន ដែលធ្វើឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនដល់ ៦៣,៨៥១នាក់។ តួលេខដែលប្រកាសដោយខេត្តហ៊ូប៉ីកាលពីថ្ងៃព្រហស្បតិ៍ ដែលរាប់បញ្ចូលទាំងអ្នកជំងឺដែលមានរោគសញ្ញា សុទ្ធតែត្រូវបានរកឃើញដោយកាំរស្មីអ៊ិច។ គួរឱ្យដឹងដែរថា នៅក្រៅប្រទេសចិនពេលនេះមានករណីស្លាប់ចំនួន ៣ ដែលមាននៅក្នុងប្រទេសជប៉ុន ទីក្រុងហុងកុង និងហ្វីលីពីន៕ អត្ថបទ៖ លីដា
February 14, 2020









