- autoadmin
- អន្តរជាតិ
ចំនួនករណីឆ្លងវីរុស និងការស្លាប់ដែលទាក់ទងនឹងវីរុសកូរ៉ូណា COVID-19 នៅខេត្តហ៊ូប៉ីប្រទេសចិន បានកើនឡើងខ្លាំងបំផុតនៅថ្ងៃចុងក្រោយនេះ។ ពោលគឺករណីថ្មីមានចំនួន ១៤,៨៤០ ហើយមានមនុស្សស្លាប់ ២៤២នាក់ បន្ថែមទៀត គិតត្រឹមថ្ងៃពុធ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងខេត្តទាំងមូល រួមទាំងទីក្រុងវូហាន កើនឡើងដល់ ១,៣១០នាក់។ មូលហេតុដែលអាចឱ្យពួកមន្ដ្រីអាចពិនិត្យឃើញអ្នកឆ្លងវីរុសច្រើនបែបនេះ ក៏ព្រោះតែពួកគេមានវិធីសាស្ត្រថ្មីក្នុងការពិនិត្យរកអ្នកវិជ្ជមានជាមួយវីរុស។ តួលេខថ្មីចុងក្រោយបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលកាលពីដើមសប្ដាហ៍ ប្រទេសចិនទើបតែបានបង្ហាញពីស្ថេរភាពនៃការឆ្លងវីរុស។ ពេលនេះករណីដែលត្រូវបានបញ្ជាក់មានសរុបជិត ៦០,០០០ករណី នៅក្នុងប្រទេសចិនដីគោក។ ប៉ុន្តែយ៉ាងណាក្រុមមន្រ្តីមិនបានប្រកាសពីចំនួនអ្នកស្លាប់ផ្លូវការចុងក្រោយទេ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានមានប្រសាសន៍ថា ប្រទេសគឺស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកមួយ ហើយគាត់អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា លោក
February 13, 2020 - អន្តរជាតិ
ហុងកុង៖ បន្ទាប់ពីមានការរីករាលដាលនៃវីរុសរាតត្បាតថ្មី នៅហុងកុងកំពុងមានការខ្វះខាតម៉ាស់សម្រាប់លក់នៅលើទីផ្សារ ហើយកន្លែងខ្លះម៉ាស់មានតម្លៃជាងមាសទៅទៀត។ ជាក់ស្តែងថ្មីៗនេះមានករណីប្លែកៗជាច្រើនទាក់ទងនឹងម៉ាស់ ហើយសម្រាប់ករណីនៅទីក្រុងហុងកុងនេះវិញ គឺជនរងគ្រោះត្រូវបានចោរវាយបំបែកបង្អួចរថយន្ត ដើម្បីលួចយកម៉ាស់ N95 ចំនួន ៨ប្រអប់ ចេញពីកៅអីក្រោយរបស់រថយន្ត។ យោងតាមកាសែត SinChew Daily ឱ្យដឹងថា ប៉ូលីសហុងកុងកាលពីម្សិលមិញ បានទទួលបណ្ដឹងពីបុរសអាយុ ៥៣ឆ្នាំម្នាក់ ឈ្មោះ Liao Nan ដោយគាត់បានអះអាងថា បង្អួចរថយន្តដែលលោកចតនៅផ្លូវ Xincheng ក្នុងសង្កាត់ Sheung Shui ត្រូវបានបែកខ្ទេច។ គាត់បានប្រាប់ថា ម៉ាស់ N95 របស់កាត់ចំនួន ៨ប្រអប់
February 13, 2020 - អន្តរជាតិ
ចិន៖ វេជ្ជបណ្ឌិតចិនម្នាក់ត្រូវបានអាជ្ញាធរ និងក្រុមប្រជាពលរដ្ឋចិនហៅថាជា “វីរនារី” និងជាមនុស្សគួរឲ្យគោរពបំផុត ក្រោយរូបគាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងបុព្វហេតុជួយជនរងគ្រោះដោយមេរោគ Covid-19។ វេជ្ជបណ្ឌិតដែលបានពលីជីវិតរូបនេះមានឈ្មោះថា Xu Hui ភេទស្រី អាយុ ៥១ ឆ្នាំ មានតួនាទីជាអនុប្រធានមន្ទីរពេទ្យណានជីងដែលជាមន្ទីរពេទ្យប្រើប្រាស់ឱសថបុរាណសម្រាប់ព្យាបាលអ្នកជំងឺ។ នៅក្នុងអំឡុងពេលដែលមេរោគ Covid-19 បានផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ គេបានសង្កេតឃើញថាលោកស្រីវេជ្ជបណ្ឌិត Xu Hui បានខិតខំជួយព្យាបាលអ្នកជំងឺយ៉ាងសកម្មបំផុត ដោយរូបគាត់មិនដែលបានសម្រាកគ្រប់គ្រាន់នោះទេក្នុងមួយថ្ងៃៗ។ ភាពមមាញឹក និងគ្មានពេលសម្រាក់នេះបន្តកើតមានចំពោះលោកស្រីវេជ្ជបណ្ឌិត Xu Hui ១៨ថ្ងៃជាប់គ្នា ហើយទីបំផុតទៅគាត់ក៏បានស្លាប់បាត់បង់ជីវិតព្រោះតែបានធ្វើការងារច្រើនលើសកម្លាំងហួសហេតុពេក តែមិនមែនស្លាប់ដោយមេរោគនោះទេ។ អាជ្ញាធរចិនបានឲ្យដឹងថា គេមិនបានបង្ខំឲ្យលោកស្រីធ្វើការងារលើសកម្លាំងដូចនេះទេ តែព្រោះឧត្តមគតិនិងឆន្ទៈដ៏ខ្ពស់របស់គាត់ក្នុងការជួយសង្គ្រោះជនរងគ្រោះ ទើបគាត់ខំប្រឹងធ្វើការងាររហូតដល់មានគ្រោះថ្នាក់ដល់ជីវិតខ្លួនឯងតែម្តង៕
February 13, 2020 - អន្តរជាតិ
កាលពីថ្ងៃពុធទីភ្នាក់ងារសារព័ត៌មានចិនបានរាយការណ៍ថា ក្រុមហ៊ុនមួយនៅក្រុងឆុងឈីងរបស់ប្រទេស បានដំឡើងប្រព័ន្ធសម្លាប់មេរោគចំនួនពីរ ដើម្បីបាញ់លើខ្លួនកម្មករនៅឯរោងចក្រឧស្សាហកម្មមួយ ជាមួយនឹងថ្នាំសម្លាប់មេរោគ មុនពេលពួកគេចាប់ផ្តើមចូលធ្វើការ។ របាយការណ៍បាននិយាយថា ផ្លូវដើរដូចរូងក្រោមដីត្រូវបានបំពាក់ដោយឧបករណ៍អ៊ីនហ្វ្រារ៉េដ (infrared detector) ដែលនឹងធ្វើឱ្យមានការបាញ់ថ្នាំចេញមក នៅពេលដែលមានមនុស្សដើរចូល ហើយចំណាយពេលតែ ១០ ទៅ ២០វិនាទី ដើម្បីបាញ់ទៅលើខ្លួនមនុស្ស។ អ្នកគ្រប់គ្រងក្រុមហ៊ុននោះបានប្រាប់សារព័ត៌មានចិនថា សេវាបាញ់ថ្នាំនេះត្រូវបានបំពាក់ដោយថ្នាំសម្លាប់មេរោគ ហើយប្រព័ន្ធនេះមានម៉ូទ័រដែលអាចបាញ់ថ្នាំលើមនុស្សនៅពេលដើរចូល។ លោកក៏បានបន្ថែមទៀតថា សេវាទាំង ២កន្លែង អាចបំពេញសេចក្តីត្រូវការរបស់មនុស្សយ៉ាងតិច ១,០០០នាក់ រៀងរាល់ថ្ងៃ។ យ៉ាងណាមិនវាហាក់ដូចជាការរាលដាលនៃវីរុសកូរ៉ូណា COVID-19 បានចុះថយនៅក្នុងប្រទេសចិន ហើយអ្នកជំនាញរបស់ចិនរំពឹងថា វានឹងស្ងប់ទៅវិញនៅខែមេសា ប៉ុន្តែពួកគេកំពុងបារម្ភការរាលដាលនៅក្រៅប្រទេសចិន៕ អត្ថបទ៖ លីដា
February 13, 2020 - អន្តរជាតិ
បន្ទាប់ពីទទួលបានដំណឹងថា ប្រទេសកម្ពុជាព្រមទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam ដែលមានអ្នកដំណើរ និងនាវិកលើនាវា សរុបទាំងអស់ជាង ២,០០០នាក់ ឱ្យចូលចតនៅឯកំពង់ផែខេត្តព្រះសីហនុរួចហើយនោះ ថ្នាក់ដឹកនាំរបស់អង្គការសុខភាពពិភពលោក (World Health Organization) មានសេចក្ដីអំណរយ៉ាងខ្លាំង ចំពោះទឹកចិត្តរបស់ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំប្រទេសកម្ពុជា ហើយថែមទាំងសរសេរសារអរគុណនៅក្នុងបណ្ដាញ Twitter មកកាន់ប្រទេសកម្ពុជាផងដែរ។ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានសរសេរនៅលើគណនីផ្លូវការផ្ទាល់ខ្លួនរបស់គាត់ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា & នាយករដ្ឋមន្រ្តី ហ៊ុន សែន (@hunsencambodia) ដែលបានបើកផ្លូវឱ្យនាវា Westerdam Cruise ចូលចតនៅក្រុងព្រះសីហនុឆាប់ៗនេះ។ នេះជាសកម្មភាពស្វាគមន៍ដោយសាមគ្គីភាព
February 13, 2020 - អន្តរជាតិ
ហុងកុង៖ ភោជនីយដ្ឋានជាច្រើនកន្លែងនៅក្នុងក្រុងហុងកុងបាននាំគ្នាបង្កើតរនាំងការពារមួយនៅលើតុញ៉ាំអាហារ ដើម្បីកាត់បន្ថយកម្រិតនៃចម្លងមេរោគកូរ៉ូណាក្នុងចំណោមអតិថិជនឲ្យនៅទាបបំផុត។ តាមរយៈរូបភាពដែលបានចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច South China Morning Post បានបង្ហាញថា ភោជនីយដ្ឋានមួយចំនួនបានប្រើប្រាស់កញ្ចក់ធ្វើជារនាំងខាន់ចែកដាក់នៅលើតុដែលអនុញ្ញាតឲ្យភ្ញៀវអាចអង្គុយមើលមុខគ្នាបាន តែរនាំងអាចកាត់បន្ថយកម្រិតសាយភាយមេរោគតាមផ្លូវដង្ហើមពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បាន។ ដោយឡែកភោជនីយដ្ឋានខ្លះវិញត្រូវបានគេមើលឃើញថា បានប្រើប្រាស់រនាំងធ្វើពីក្រណាត់សម្រាប់ខាន់ចែកតុនីមួយៗ ដោយតុមួយភ្ញៀវអាចអង្គុយបានទល់មុខគ្នាតែពីនាក់ប៉ុណ្ណោះ តែមិនអាចមើលឬងាកមកនិយាយទល់មុខគ្នាជាមួយនឹងអ្នកអង្គុយនៅតុបន្ទាប់គ្នាឡើយ។ គួររម្លឹកជូនថា ការសម្រេចប្រើប្រាស់រនាំងការពារមេរោគនៅតាមភោជនីយដ្ឋានក្នុងក្រុងហុងកុងបានធ្វើឡើងក្រោយមានករណី មនុស្ស ៩ នាក់ដែលជាសមាជិកនៃគ្រួសារតែមួយបានឆ្លងមេរោគកូរ៉ូណាព្រមគ្នា ក្រោយពួកគេទៅបរិភោគស៊ុបរួមគ្នានិងបានប្រើប្រាស់សម្ភារៈមួយចំនួនរួមគ្នា។ គិតរហូតមកទល់នឹងពេលនេះក្រុងហុងកុងមានចំនួនអ្នកឆ្លងមេរោគកូរ៉ូណាចំនួន ៤២ ករណី ហើយក្នុងនោះក៏មានករណីស្លាប់ម្នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
February 13, 2020 - អន្តរជាតិ
យ៉ាងហោចណាស់មានបុគ្គលិកពេទ្យចំនួន ៥០០នាក់ នៅទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា COVID-19 ចាប់តាំងពីពាក់កណ្ដាលខែមករាបានឆ្លងវីរុសនេះ។ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាមួយចំនួនធំបានឆ្លងវីរុសនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភខ្លាំងឡើងៗ ចំពេលដែលអ្នកជំងឺកាន់តែច្រើន ហើយបុគ្គលិកពេទ្យដែលនៅប្រចាំការកាន់តែតិចទៅៗ។ ប៉ុន្តែយ៉ាងណាក៏ដោយមិនមានរបាយការច្បាស់លាស់ចេញពីរដ្ឋាភិបាលរបស់ពួកគេនោះទេ ដោយសារថាបុគ្គលិកពេទ្យទាំងនោះត្រូវបានគេបញ្ជាមិនឱ្យប្រាប់ចំនួនសរុបពិតជាសាធារណៈ។ ហេតុផលសម្រាប់បទបញ្ជានេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអាជ្ញាធរបានព្យាយាមលើកកម្ពស់សីលធម៌ក្នុងចំណោមបុគ្គលិកពេទ្យជួរមុខ ជាពិសេសបន្ទាប់ពីមរណភាពរបស់លោក Li Wenliang ដែលបានស្លាប់ដោយសារវីរុសនេះ។ រំលឹកដែរថា លោកវេជ្ជបណ្ឌិត Li Wenliang ជាមនុស្សដំបូង ដែលបានព្រមានពីវីរុសដ៏សាហាវនេះ ប៉ុន្តែដំបូងឡើយអាជ្ញាធរចិនចោទថាគាត់និយាយបំពុលទៅវិញ។ ទាក់ទងនឹងរបាយការណ៍ដែលថាមានបុគ្គលិកពេទ្យឆ្លងវីរុសនេះ ប្រភពពីមន្ទីរពេទ្យធំមួយនៅវូហាន ដែលមានចំណេះដឹងអំពីស្ថានភាពបានបញ្ជាក់ថា រឿងនេះពិតជាត្រឹមត្រូវមែន។ វាស្របគ្នាជាមួយតួលេខដែលផ្តល់ដោយវេជ្ជបណ្ឌិតពីរនាក់ផ្សេងទៀត មកពីមន្ទីរពេទ្យធំៗនៅក្រុងវូហាន។ ក្នុងចំណោមអ្នកឆ្លងទាំង ៥០០នាក់
February 13, 2020 - អន្តរជាតិ
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានស្នើសុំឱ្យក្រសួងកសិកម្មអាមេរិកដើម្បីផ្ទេរសំណាកវីរុសមកវៀតណាមវិញ ដូច្នេះវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិកអាចត្រូវបានស្រាវជ្រាវ និងផលិតឡើង។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំធ្វើការរវាងតំណាងក្រសួងវៀតណាម និងក្រសួងកសិកម្មសហរដ្ឋអាមេរិក ដែលធ្វើឡើងចាប់ពីថ្ងៃទី១០-១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រសួងបាននិយាយថា វៀតណាមបានបញ្ជូនសំណាកមេរោគចំនួន ២០ ពីខេត្តចំនួន ១៧ ទៅកាន់សហរដ្ឋអាមេរិកដើម្បីស្រាវជ្រាវ និងផលិតវ៉ាក់សាំង ហើយពួកគេក៏កំពុងស្នើវាមកវិញផងដែរ។ ក្រសួងបានស្នើឱ្យសហរដ្ឋអាមេរិក ពិចារណាគាំទ្រអ្នកជំនាញបច្ចេកទេសវៀតណាមឱ្យទៅសហរដ្ឋអាមេរិក ឬបញ្ជូនអ្នកជំនាញអាមេរិកទៅវៀតណាម ដើម្បីធ្វើការស្រាវជ្រាវរួមគ្នា និងផលិតវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកនេះ។ ពួកគេក៏បានស្នើឱ្យភាគីអាមេរិកគាំទ្រការអភិវឌ្ឍដំណើរការវាយតម្លៃគុណភាពវ៉ាក់សាំងសម្រាប់វៀតណាម ដើម្បីប្រកាសឱ្យប្រើប្រាស់សាកល្បងវ៉ាក់សាំងតាមស្តង់ដារ បន្ទាប់ពីការស្រាវជ្រាវបានជោគជ័យ។ នៅក្នុងកិច្ចប្រជុំនេះ អ្នកវិទ្យាសាស្ត្រអាមេរិកបានប្រកាសលទ្ធផលរបស់ពួកគេដែរថា ពួកគេបានបង្កើតវ៉ាក់សាំងសាកល្បងមួយ ដែលអាចប្រឆាំងជំងឺនេះយ៉ាងមានប្រសិទ្ធភាពរួចហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយពួកគេត្រូវការសិក្សាឱ្យបានច្រើនជាងនេះ មុនពេលវាត្រូវបានប្រើប្រាស់ជាផ្លូវការ៕ អត្ថបទ៖ លីដា
February 12, 2020 - អន្តរជាតិ
នៅឯកិច្ចប្រជុំមួយក្នុងសេតវិមានកាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាអំពីប្រព័ន្ធយុត្តិធម៌នៅចិន និងបានសរសើរទៅលើរបៀបដែលប្រទេសនេះ បានឆ្លើយតបភ្លាមៗចំពោះការជួញដូរគ្រឿងញៀន។ ថ្លែងនៅពេលត្រូវបានគេសួរអំពីលំហូរថ្នាំ fentanyl (ហ្វេតានីល) ចេញពីចិនចូលក្នុងសហរដ្ឋអាមេរិក លោកប្រធានបាននិយាយថា ចិនអាចដោះស្រាយបញ្ហាថ្នាំញៀនបានឆាប់រហ័ស ហើយទណ្ឌកម្មសម្រាប់ការជួញដូរគ្រឿងញៀនគឺធ្ងន់ធ្ងរ។ គ្រប់គ្នាដឹងច្បាស់ណាស់ថា ធ្ងន់ធ្ងរសម្រាប់ច្បាប់ក្នងប្រទេសចិនគឺជាអ្វី នោះគឺ «ការប្រហារជីវិត»។ លោកនិយាយថា វាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលនៅសិង្ហបុរីមានបញ្ហាគ្រឿងញៀនបន្តិចបន្តួច ហើយនៅប្រទេសចិនកាន់តែមានតិចតួច។ ពោលគឺប្រទេសដែលមានច្បាប់ប្រហារជីវិតលើគ្រឿងញៀន មិនមានបញ្ហារឿងគ្រឿងញៀននោះទេ។ ប្រធានាធិបតីរូបនេះបានថ្លែងថា លោកមិនដឹងថាអាមេរិកអាចត្រៀមខ្លួនក្នុងការទទួលយកច្បាប់នេះនោះទេ ប៉ុន្តែលោកចង់ឱ្យមើលទៅប្រទេសដែលមានច្បាប់ប្រហារជីវិត ជាក់ស្ដែងដូចជាប្រទេសចិនជាគំរូ។ គួរឱ្យដឹងដែរថា នៅប្រទេសចិនការចាប់អ្នកប្រើ ឬជួញដូរគ្រឿងញៀន មិនត្រូវបានប្រកាសជាមុននោះទេ។ ក្រុមមន្ដ្រីនឹងចុះទៅតាមបាររាត្រី និងក្លឹបកម្សាន្តផ្សេងៗ
February 12, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ មនុស្សម្នាក់ៗមានខ្សែជីវិតនិងសំណាងខុសៗគ្នាដោយអ្នកខ្លះបានខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃតែលទ្ធផលដែល ពួកគេទទួលបានវិញគឺមិនធំដុំនោះទេ។ ផ្ទុយទៅវិញមនុស្សមួយចំនួនអាចក្លាយទៅជាអ្នកមានមួយពព្រិចភ្នែក ព្រោះតែទេពកោសល្យ ជំនាញពិសេស ឬលក្ខខ័ណ្ឌចៃដន្យណាមួយដំណើរជីវិតរបស់ពួកគេ។ ជាក់ស្តែងយុវជនម្នាក់ដែលការពីប៉ុន្មានឆ្នាំមុនគ្រាន់តែជាអ្នកចូលចិត្តលេងហ្គេមអត់ប្រយោជន៍ម្នាក់នោះ តែថ្ងៃនេះហ្គេមបានជួយឲ្យគាត់ក្លាយជាអ្នកមានលុយយ៉ាងច្រើនរហូតមានលទ្ធភាពអាចទិញរថយន្តប្រណិតម៉ាក Ford Mustang GT500 មួយគ្រឿងទៀតផង។ យុវជនរូបនេះត្រូវបានគេស្គាល់ថាមានឈ្មោះ Soloz អាយុ ២៧ ឆ្នាំ ជាជនជាតិម៉ាឡេស៊ី។ កាលពីឆ្នាំ ២០១៩ កន្លងទៅ យុវជនរូបនេះបានដឹកនាំក្រុមរបស់គាត់ទៅប្រកួតក្នុងកម្មវិធីលេងហ្គេមប្រចាំឆ្នាំ (Esports) ក្នុងប្រទេសហ្វីលីពីនទទួលបានជោគជ័យ និងបានរង្វាន់ជាលុយយ៉ាងច្រើនផងដែរ។ ក្រៅតែពីចូលរួមប្រកួតក្នុងកម្មវិធីធំៗយុវជន Soloz ក៏អាចរកប្រាក់បានពីការបង្ហោះវីដេអូស្តីការលេងហ្គេមតាមបណ្តាញសង្គមផងដែរ។ គេមិនដឹងច្បាស់ថា រហូតមកទល់នឹងពេលនេះគាត់មានប្រាក់ច្រើនប៉ុណ្ណានោះទេ តែអ្វីដែលគេបានឃើញជាក់ស្ដែងគឺគាត់មានជីវភាពធូធាខ្លាំង និងអាចទិញរថយន្តតម្លៃរាប់ម៉ឺនដុល្លារទៀតផង ដែលចំណូលទាំងនោះគឺកើតចេញពីជំនាញក្នុងការលេងហ្គេមរបស់គាត់ផ្ទាល់តែម្តង៕ អត្ថបទ៖ភក្តី
February 12, 2020









