autoadmin
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ទូរទស្សន៍កូរ៉េខាងត្បូងបានផ្សព្វផ្សាយនូវវីដេអូមួយដែលបង្ហាញថា កម្មវិធីដ៏ទំនើបរបស់បច្ចេកវិទ្យាVR (Virtual Reality) បានធ្វើឲ្យស្រ្តីជាម្តាយម្នាក់បានជួបជាមួយកូនស្រីរបស់គាត់សារជាថ្មីម្តងទៀត ក្រោយរូបនាងបានស្លាប់អស់រយៈពេល ៤ ឆ្នាំរួចមកហើយ។ ស្រ្តីជាម្តាយត្រូវបានគេស្គាល់ថាមានឈ្មោះ Jang Ji-sung ហើយកូនស្រីរបស់គាត់មានឈ្មោះ Nayeon បានស្លាប់កាលពីឆ្នាំ ២០១៦ កន្លងទៅដោយមានជំងឺមិនអាចព្យាបាលបាន ពោលគឺនៅពេលនាងមានអាយុ ៧ ឆ្នាំប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការជួបគ្នារវាងម្តាយនិងកូនដែលបានស្លាប់ទៅហើយនេះ មិនមែនជាការប្រើមន្តអាគមខាបព្រលឹងខ្មោចឲ្យមកជួបជាមនុស្ស ឬបង្កើតកូនស្រីម្នាក់ទៀតឲ្យមកជួបជាមួយម្តាយនោះទេ តែភាពទំនើបនៃបច្ចេកវិទ្យាបានអនុញ្ញាតឲ្យគេអាចបង្កើតរូបភាពរបស់ក្មេងស្រីម្នាក់ ដែលមានមុខមាត់ ខ្លួនប្រាណ និងសំឡេងដូចគ្នាជាមួយនឹងកុមារី Nayeon ហើយនៅពេលដែលស្រ្តីជាម្តាយពាក់វ៉ែនតា VR គឺគាត់អាចឃើញរូបភាពក្មេងស្រីម្នាក់ដូចជាកូនគាត់ពិតៗអីចឹង។ ស្រ្តីជាម្តាយអាចនិយាយទៅកាន់កូនស្រីដែលត្រឹមតែជារូបភាពនោះបាន ហើយការកំណត់ដោយបច្ចេកវិទ្យាក៏អនុញ្ញាតឲ្យរូបភាពរបស់កុមារី

    February 12, 2020
  • អន្តរជាតិ

    កាលពីមុនយើងបានដឹងជាទូទៅថា រយៈពេលបង្ករោគ (incubation) នៃវីរុសឆ្លងកូរ៉ូណាថ្មី (2019-nCoV) ដែលផ្ទុះឡើងពីក្រុងវូហាន ត្រូវបានគេសន្មត់ថា មានរយៈពេលរហូតដល់ ១៤ថ្ងៃ ហើយអ្នកជំងឺដែលឆ្លងអាចត្រូវបានគេទុកដោយឡែកក្នុងរយៈពេលនេះ។ តែទោះយ៉ាងណាការស្រាវជ្រាវថ្មីដោយផ្អែកលើទិន្នន័យប្រមូលពីអ្នកជំងឺជាង ១,០០០នាក់ នៅក្នុងប្រទេសចិនបានរកឃើញថា រយៈពេលនៃការភ្ញាស់វីរុសនេះអាចមានរយៈពេល ២៤ថ្ងៃ ជាជាងរយៈពេល ១៤ថ្ងៃ តាមរបាយការណ៍ចាស ហើយមានមនុស្សតិចជាងពាក់កណ្ដាលដែលអាចដឹងពីរោគសញ្ញារបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី straitstimes ។ ការសិក្សាដោយអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ និងសាលាវេជ្ជសាស្ត្រចិន ដឹកនាំដោយវេជ្ជបណ្ឌិត Zhong Nanshan អ្នកជំនាញខាងរោគរាតត្បាតចិន និងជាអ្នករកឃើញមេរោគ Sars ក្នុងឆ្នាំ២០០៣ បានបង្ហាញថា មនុស្សជាច្រើនមិនទាន់ដឹងអំពីវីរុស 2019-nCoV

    February 11, 2020
  • អន្តរជាតិ

    ថៃ៖ អគ្គមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Apirat Kongsompong បានប្រាប់សន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះថា ខ្មាន់កាំភ្លើង Jakrapanth Thomma ដែលបានបាញ់សម្លាប់មនុស្ស ៣០នាក់ អំឡុងពេលបាញ់ប្រហារនៅក្នុងទីក្រុងនគររាជសីមា ឬខូរ៉ាត (Nakhon Ratchasima) កាលពីចុងសប្តាហ៍កន្លងទៅ មានកាន់កាប់កាំភ្លើងដែលបានចុះបញ្ជីស្របច្បាប់ចំនួន ៥ ក្នុងនោះរួមមាន កាំភ្លើងដៃ (pistol) ៣ដើម, កាំភ្លើងវែង (rifle) ១ដើម និងកាំភ្លើងខ្លី (shotgun) ១ដើម។ កាំភ្លើងទាំង ៥ដើម ត្រូវបានទិញក្រោមកម្មវិធីលក់អាវុធ (welfare gun) របស់កងទ័ព។ លោកឧត្តមសេនីយ៍បានបន្ថែមដែរថា

    February 11, 2020
  • អន្តរជាតិ

    នាព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ទីក្រុងហុងកុងជម្លៀសមនុស្សជាង ១០០នាក់ ចេញពីអគារលំនៅដ្ឋានមួយ ក្នុងសង្កាត់ New Territories បន្ទាប់ពីមនុស្ស ២នាក់ ក្នុងចំណោមពួកគេត្រូវបានគេរកឃើញថាឆ្លងវីរុសកូរ៉ូណា។ នាយកមជ្ឈមណ្ឌលការពារសុខភាពលោកវេជ្ជបណ្ឌិត វ៉ុង កាហ៊ីង (Wong Ka-hing) បានមានប្រសាសន៍ថា ពួកគេមិនច្បាស់ទេថាអាចមានមនុស្សប៉ុន្មាននាក់បានឆ្លងវីរុស ប៉ុន្តែរដ្ឋាភិបាលកំពុងធ្វើការស៊ើបអង្កេតអគារនោះបន្ត។ រហូតមកដល់ពេលនេះហុងកុងមានករណីឆ្លងកើនឡើងចំនួន ៤២ ករណីហើយ។ លោកវេជ្ជបណ្ឌិត វ៉ុង កាហ៊ីង បាននិយាយថា វាមិនច្បាស់ទេថាតើមានប្រជាជនប៉ុន្មាននាក់នៅក្នុងអាគារ ប៉ុន្តែអ្នកដែលបង្ហាញរោគសញ្ញានឹងត្រូវ ដាក់ឱ្យនៅដាច់ពីគ្នា ដើម្បីជាវិធានការបង្ការជាមុន។ អ្នកឆ្លងទាំង២​ មានម្នាក់ជាស្ត្រីអាយុ ៦២ឆ្នាំ

    February 11, 2020
  • អន្តរជាតិ

    ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានរាយការណ៍ករណីទី១៥ នៃវីរុសកូរ៉ូណា ដែលអ្នកជំងឺគឺជាទារិកាអាយុ ៣ខែ រស់នៅក្នុងស្រុក Binh Xuyen ក្នុងខេត្ត Vinh Phuc ហើយទំនងជាឆ្លងវីរុសពីជីដូនរបស់គេ។ ក្រសួងបានឱ្យដឹងថា ទារិកាបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។ គួរឱ្យដឹងដែរថា ភាគច្រើននៃករណីដែលបានបញ្ជាក់នៅវៀតណាម គឺចេញមកពីខេត្តតែមួយ។ ប៉ុន្តែយ៉ាងណាវៀតណាមហាក់មានទឹកដៃល្អក្នុងការព្យាបាលវីរុសកូរ៉ូណា ដោយក្នុងចំណោមករណីទាំង ១៥ ពួកគេព្យាបាលឱ្យសះស្បើយបាន ៦នាក់ ហើយអ្នកដែលបានជាពីវីរុសក៏បានចេញពីមន្ទីរពេទ្យហើយដែរ។ មុនពេលដែលទារិកាបានឆ្លងវីរុសពីជីដូន កាលពីថ្ងៃទី២៨ ខែមករា នាងតូចត្រូវបានគេនាំទៅលេងផ្ទះជីដូននៅទីរួមខេត្ត Binh Xuyen ប៉ុន្តែពេលនោះជីដូនមិនបានដឹងថាខ្លួនឆ្លងវីរុសនោះទេ។ ស្ត្រីចំណាស់បានឆ្លងជំងឺនេះពីកូនស្រីអាយុ ២៣ឆ្នាំរបស់គាត់ម្នាក់ទៀត

    February 11, 2020
  • អន្តរជាតិ

    បាងកក៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក Anutin Charnvirakul បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យនាវាទេសចរណ៍ ដែលគ្រោងចតក្នុងប្រទេសជប៉ុន ចូលចតនៅកំពង់ផែ Laem Chabang ទេ។ លោក Anutin បានបង្ហោះសារតាមហ្វេសប៊ុកខ្លីមួយដោយនិយាយថា លោកបានផ្តាំផ្ញើដល់អាជ្ញាធរកុំឱ្យអនុញ្ញាតឱ្យនាវាឈ្មោះថា Westerdam ចូលចតនៅប្រទេសថៃដាច់ខាត។ សារនេះត្រូវបានផ្សព្វផ្សាយភ្លាម បន្ទាប់ពីប្រតិបត្តិករនាវាបានប្រកាសកាលពីថ្ងៃច័ន្ទថា នាវានឹងអនុញ្ញាតឱ្យអ្នកដំណើរចុះចតខេត្ត Chon Buri នៅថ្ងៃព្រហស្បតិ៍។ ពោលគឺក្រោយពេលត្រូវកោះតៃវ៉ាន់ ហ្វីលីពីន កូរ៉េខាងត្បូង កោះហ្គាំ និងចុងក្រោយគឺជប៉ុនមិនឱ្យចូលចត។ នាវា Westerdam ដឹកអ្នកដំណើរ ១,៤៥៥នាក់ ក្នុងនោះមានជនជាតិជប៉ុន ៤នាក់

    February 11, 2020
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសចិន បានកើនឡើងលើស ១,០០០ នាក់ បន្ទាប់ពីខេត្តហ៊ូប៉ីបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១០៣នាក់ បន្ថែមទៀតកាលពីថ្ងៃចន្ទម្សិលមិញ។ មន្ត្រីចិននិយាយថា ឥឡូវនេះមានករណីដែលត្រូវបានបញ្ជាក់ជិត ៤៣,០០០ ករណី នៅទូទាំងប្រទេសហើយ ១,០១៦ នាក់ បានស្លាប់។ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា លោកប្រធានាធិបតី ស៊ី ជីនពីង បានទៅសួរសុខទុក្ខអ្នកឆ្លងវីរុសកូរ៉ូណានៅមន្ទីរពេទ្យក្រុងប៉េកាំងកាលពីថ្ងៃចន្ទ និងបានអំពាវនាវឱ្យមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសនេះ។ ចំណែកលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ការរីករាលដាលនៃវីរុសឆ្លងរវាងមនុស្សកំពុងក្លាយជាប្រធានបទក្ដៅ។ ជាក់ស្ដែងយើងបានឃើញថាការរាលដាលឆ្លងពីមនុស្សទៅមនុស្ស ដែលគ្មានប្រវត្តិមកក្រុងវូហាន មានការកើនឡើងដូចគ្នា។ នៅប្រទេសអង់គ្លេសក៏បានប្រកាសថា

    February 11, 2020
  • អន្តរជាតិ

    ចិន៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា និងជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលានោះ អាជ្ញាធរចិនបានសម្រេចដាក់ចេញនូវវិធានការដាច់ខាតជាច្រើនមានដូចជា បង្ខាំងប្រជាពលរដ្ឋមិនឲ្យចេញពីក្រុងវូហាននិងក្រុងមួយចំនួនទៀត បិទជើងហោះហើរ និងសម្រេចបង្កើតមន្ទីរពេទ្យបន្ទាន់ៗជាច្រើនកន្លែងទៀត។ ជាក់ស្តែងបើយោងតាមសេចក្តីរាយការណ៍របស់សាព័ត៌មាន Shanghai បានឲ្យដឹងថាអាជ្ញាធរប្រចាំក្រុងវូហានបានសម្រេចកែច្នៃ កីឡដ្ឋាន មជ្ឈមណ្ឌលសម្រាប់រៀបចំតាំងពិព័រណ៍ និងក្លឹបហាត់ប្រាណជាច្រើនកន្លែងឲ្យក្លាយទៅជាមន្ទីរពេទ្យ ដើម្បីឆ្លើយតបទៅនឹងចំនួនអ្នកជំងឺដែលបន្តកើនឡើងយ៉ាងគំហុក។ ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះបានធ្វើឲ្យគេទទួលបានមន្ទីរពេទ្យថ្មីចំនួន ១១ កន្លែង និងអាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺបានដល់ចំនួន ១០ ០០០ គ្រែបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះចំនួនអ្នកឆ្លងមេរោគកូរ៉ូណាបានកើនដល់ ៣១ ២២៣ ករណី និងបានសម្លាប់មនុស្សចំនួន ៦៣៨ នាក់ហើយ៕ អត្ថបទ៖ ភក្តី

    February 11, 2020
  • អន្តរជាតិ

    ក្រុមអ្នកជំនាញកំពុងសាទរចំពោះការហោះហើររបស់ British Airways ដោយសារយន្តហោះ Boeing 747-436 ដែលចេញពីទីក្រុង New York សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង London របស់អង់គ្លេស របស់អាកាសចរណ៍មួយនេះ បានហោះក្នុងល្បឿនលឿនបំផុត គឺក្នុងល្បឿន 1,327 គីឡូមែត្រ/ម៉ោង ដោយសារអំណាចព្យុះ Ciara ជាជំនួយ។ យន្តហោះបានប្រើពេលតែ ៤ម៉ោង និង ៥៦នាទី ដើម្បីទៅដល់ព្រលាន Heathrow ពោលគឺទៅដល់មុនម៉ោងកំណត់ ៨០នាទី ឯណោះ។ យោងតាម ​​Flightradar24 ដែលជាសេវាកម្មតាមដានការហោះហើរអនឡាញឱ្យដឹងថា យន្តហោះនេះបានបំបែកកំណត់ត្រាចាស់

    February 10, 2020
  • អន្តរជាតិ

    ប៉ូលីសនៅក្នុងប្រទេសឥណ្ឌាបានបង្កើតផែនការដ៏ប៉ិនប្រសប់មួយ ដើម្បីកាត់បន្ថយការបំពុលពីសំឡេងស៊ីប្លេនៅពេលមានស្តុបក្រហម ដោយបន្ថែមពេលវេលារង់ចាំភ្លើងបៃតងកាន់តែយូរ។ ធុញទ្រាន់នឹងឡានម៉ូតូដែលចេះតែស៊ីប្លេគ្មានរបៀបខ្លាំងពេក ប៉ូលីសទីក្រុងបុមបៃបានធ្វើតេស្ដប្រព័ន្ធសាកល្បងដោយប្រើឧបករណ៍វាស់សំឡេង (Decibel Meter) ដាក់អមជាមួយភ្លើងស្តុបនានា តាំងតែពីខែវិច្ឆិកា និងខែធ្នូ ចុងឆ្នាំមុនមកម៉្លេះ។ ប្រសិនបើឧបករណ៍នោះវាស់ឃើញដល់កម្រិត ៨៥ ឬលើសនេះ ភ្លើងពណ៌ក្រហមនឹងរត់ថយក្រោយសារដើមវិញ ទោះបីជាវាជិតអស់វិនាទីរង់ចាំក៏ដោយ។ លោក Pranay Ashok អ្នកនាំពាក្យប៉ូលីសបានប្រាប់ CNN ថា ការធ្វើតេស្ដនេះបានធ្វើឡើងនៅឯចំនុចប្រសព្វសំខាន់ៗមួយចំនួន ក្នុងរយៈពេល ១៥នាទីក្នុងមួយថ្ងៃ។ លោកបាននិយាយថា ការសាកល្បងបន្ថែមទៀតនៅទីតាំងចំនួន១០ នឹងត្រូវអនុវត្តនៅខែក្រោយ។ ប៉ូលីសសង្ឃឹមថា គំនិតនេះនឹងត្រូវបានបញ្ជូនចូលក្នុង «ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទាំងមូល»។ វីដេអូផ្សព្វផ្សាយទាក់ទងនឹងប្រព័ន្ធភ្លើងស្តុបថ្មីក៏ត្រូវបានបង្ហោះនៅលើ Twitter ផងដែរ

    February 10, 2020