- autoadmin
- បច្ចេកវិទ្យា
ប្រភពជាច្រើនបានប្រាប់សារព័ត៌មាន Nikkei Asian Review ថា ផែនការរបស់ក្រុមហ៊ុន Apple ដើម្បីផលិតកាស់ AirPods ឱ្យបានច្រើនគឺកំពុងស្ថិតនៅក្រោមការគំរាមកំហែងពីវីរុសកូរ៉ូណា ដែលវាបានបង្ខំឱ្យរោងចក្រផលិតនៅក្នុងប្រទេសចិន បញ្ឈប់ប្រតិបត្តិការទាំងអស់រយៈពេលពីរសប្តាហ៍ ហើយអាចធ្វើឱ្យពួកគេខ្វះខាតសូម្បីតែការផលិតចាប់ផ្ដើមឡើងវិញក៏ដោយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានបញ្ជាឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួនផលិតកាស់ឱ្យបាន ៤៥លានគ្រឿង ក្នុងឆមាសទី០១ (៦ខែដំបូង) សម្រាប់ឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃកាស់ស្តាប់ត្រចៀកទំនើបឥតខ្សែរបស់ពួកគេ។ ប្រភពដដែលបានបន្តថា ទោះជាយ៉ាងណាក៏ដោយស្តុក AirPods បច្ចុប្បន្នកំពុងតែជិតដាច់ស្តុក ដោយសារភាគច្រើននៃផលិតផលសម្រេចត្រូវបានកក់ទុក (reserve) សម្រាប់ហាងលក់អ៊ីនធឺណេត និងក្រៅបណ្តាញរបស់ក្រុមហ៊ុន Apple។ ប៉ុន្តែយ៉ាងណាបច្ចុប្បន្ននេះ AirPods ស្តង់ដារនៅតែមាននៅក្នុងស្តុកដដែល នេះបើយោងតាមហាងលក់តាមអ៊ិនធឺណេតផ្លូវការរបស់ក្រុមហ៊ុន Apple
February 10, 2020 - អន្តរជាតិ
ចិន៖ អាជ្ញាធរប្រចាំស្រុក Jiangbei ក្រុង Ningbo ខេត្ត Zhejiang ភាគខាងលិចប្រទេសចិន បានសម្រេចប្រើប្រាស់រថយន្តបាញ់ទឹកមកបាញ់ទឹកថ្នាំសម្លាប់មេរោគពេញដងផ្លូវសាធារណៈ ដើម្បីកាត់បន្ថយការចម្លងមេរោគកូរ៉ូណា ដែលកំពុងតែរាតត្បាតខ្លាំងឡើងៗ។ អជ្ញាធរចិនបានបញ្ជាក់ថា ចំណាត់ការដែលគេប្រើប្រាស់ខាងលើនេះមិនអាចធានាថា គ្មានការចម្លងមេរោគកូរ៉ូណាទៅកាន់ប្រជាពលរដ្ឋបាន ១០០% នោះទេ តែយ៉ាងណាក្តីវាគឺជាចំណែកមួយក្នុងការសម្លាប់មេរោគផ្សេងៗដែលកំពុងតែសាយភាយនៅក្នុងបរិយាកាសរួមទាំងមេរោគកូរ៉ូណាផង។ អាជ្ញាធរចិនបានបន្តថា ដើម្បីការពារការចម្លងមេរោគកូរ៉ូណាឲ្យបានខ្ពស់នោះគឺប្រជាពលរដ្ឋម្នាក់ៗត្រូវតែយកចិត្តទុកដាក់ចំពោះខ្លួនឯងឲ្យបានខ្ជាប់ខ្ជួនដូចជាពាក់ម៉ាស់រាល់ពេលនៅទីសាធារណៈ សម្អាតដៃឲ្យបានញឹកញាប់ និងផ្អាកការបរិភោគសាច់ឆៅ ឬសាច់សត្វព្រៃជាដើម។ គួរជម្រាបជូនថា គិតមកទល់នឹងពេលនេះចំនួនអ្នកផ្ទុកមេរោគកូរ៉ូណាបានកើនដល់ ៤០ ៥៥៣ ករណី និងបានសម្លាប់មនុស្ស ៩១០ នាក់នៅជុំវិញពិភពលោក៕ អត្ថបទ៖ភក្តី
February 10, 2020 - អន្តរជាតិ
ថៃ៖ បុគ្គលិកម្នាក់បម្រើការងារនៅក្នុងព្រលានយន្តហោះអន្តរជាតិ Don Mueang ប្រទេសថៃបានស្លាប់បាត់បង់ជីវិតនៅក្នុងឧប្បត្ដិហេតុមួយបង្កឡើងដោយយន្តហោះបើកបរខុសបច្ចេកទេស និងបានទៅកិនពីលើរថយន្តមួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងបរិវេណព្រលានយន្តហោះ។ បើតាមសារព័ត៌មាន Coconuts បានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះជាប្រភេទយន្តហោះដឹកអ្នកដំណើរមានជើងហោះហើរលេខ Nok Air flight DD6458 ហើយខណៈដែលយន្តហោះកំពុងតែរៀបហោះហើរចេញនោះ ស្រាប់តែយន្តហោះបានបើកទៅកិនលើរថយន្តមួយគ្រឿងដែលមានមនុស្ស ២ នាក់នៅក្នុងនោះ។ ភ្លាមៗក្រោយកើតហេតុបុគ្គលិកម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ខណៈដែលបុគ្គលិកម្នាក់ទៀតជាអ្នកបើកបររថយន្តត្រូវរងរបួសធ្ងន់ធ្ងរ។ បន្ទាប់ពីមានបញ្ហាដូចខាងលើនេះយន្តហោះត្រូវពន្យាពេលហោះហើរជាច្រើនម៉ោង តែអ្នកដំណើរនៅលើយន្តហោះទាំងអស់គ្មានបញ្ហាអ្វីនោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី
February 10, 2020 - អន្តរជាតិ
ទូរទស្សន៍ក្នុងស្រុក TBS បានផ្សាយតាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃចន្ទនេះថា ជប៉ុនបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ៦០នាក់បន្ថែមទៀត ចេញពីនារាកម្សាន្ដ Diamond Princess ដែលត្រូវបានគេផ្អាកដំណើរកាលពីសប្ដាហ៍មុន ដើម្បីធ្វើតេស្ដរកមើលអ្នកឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីមានអ្នកទេសចរចុះនៅសិង្ហបុរីម្នាក់ត្រូវបានគេរកឃើញថាបានឆ្លងវីរុស។ ករណីចំនួន ៦០បន្ថែមទៀតនេះ ធ្វើឱ្យចំនួនអ្នកដំណើរ និងនាវិក ដែលបានឆ្លងកើនដល់ ១៣០នាក់។ ប៉ុន្តែយ៉ាងណាមន្ត្រីក្រសួងសុខាភិបាលបានបដិសេធមិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗទេ។ នាវានេះត្រូវបានដាក់ឱ្យនៅដាច់ពីគេរយៈពេល ២សប្តាហ៍ នៅពេលដែលនាវាហៀបនឹងចតនៅយូកូហាម៉ា កាលពីថ្ងៃទី០៣ ខែកុម្ភៈ បន្ទាប់ពីអ្នកដំណើរដែលបានចុះចតនៅហុងកុងកាលពីចុងខែមុន ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះ។ នាវាកម្សាន្ត Diamond Princess ត្រូវបានគេឱ្យដឹងថា មានអ្នកដំណើរ និងនាវិកសរុបជាង ៣,៧០០នាក់។
February 10, 2020 - អន្តរជាតិ
ចិន៖ ក្មេងស្រីទើបមានអាយុ ១០ ឆ្នាំម្នាក់កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន ក្រោយរូបនាងបានយកប្រាក់សន្សំរបស់នាងទាំងអស់ទៅបរិច្ចាគក្នុងមូលធិនិសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ បើតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន Shanghai បានបញ្ជាក់ថាក្មេងស្រីដែលមានទឹកចិត្តល្អគួរឲ្យគោរពរូបនេះបានធ្វើការបរិច្ចាគប្រាក់សរុបចំនួន ៤៩៥ យន់ (៧០ ដុល្លារអាម៉េរិក) ហើយប្រាក់ទាំងនោះមានជាកាក់ និងក្រដាសលុយខ្លះផង ដែលនាងបានសន្សំទុកនៅក្នុងកូនជ្រូកមួយអស់រយៈពេលជាយូរមកហើយ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតគឺថា នាងបានដើរទៅក្នុងស្ថានីយ៍ប៉ូលិសក្នុងក្រុង Jiangsu ខេត្ត Yangzhou តែម្នាក់ឯង និងបានប្រាប់ប៉ូលិសថា នាងសុំបរិច្ចាគលុយរបស់នាងទាំងសម្រាប់បុព្វហេតុប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ បើទោះជាទឹកប្រាក់នោះមិនច្រើនក៏ពិតមែន តែវាជាទឹកចិត្តដ៏ធំធេងនិងមានតម្លៃបំផុតសម្រាប់ក្មេងស្រីម្នាក់ដែល ទើបនឹងមានអាយុ ១០ ឆ្នាំនោះ៕ អត្ថបទ៖ ភក្តី
February 10, 2020 - អន្តរជាតិ
ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Foxconn ដែលជាអ្នកផលិតស្មាតហ្វូន iPhone ឱ្យក្រុមហ៊ុន Apple ពេលនេះកំពុងតែបោះជំហានមិនធម្មតាមួយ ដោយផ្លាស់ប្តូរផ្នែកខ្លះនៃផលិតកម្មរបស់ខ្លួនទៅជាការធ្វើម៉ាស់វិញ។ ក្រុមហ៊ុននេះក៏កំពុងជម្រុញឱ្យមានការបើកទ្វាររោងចក្ររបស់ខ្លួនឡើងវិញ បន្ទាប់ពីរោងចក្រនេះត្រូវបិទដោយសារវីរុសកូរ៉ូណា។ ការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានធ្វើឱ្យតម្រូវការម៉ាស់កើនឡើង និងបណ្តាលឱ្យមានការផ្គត់ផ្គង់ខ្វះខាតនៅជុំវិញពិភពលោក។ ដូច្នេះ Foxconn មានគោលបំណងផលិតម៉ាស់ឱ្យបាន ២លាន ក្នុងមួយថ្ងៃៗត្រឹមចុងខែនេះ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានចាប់ផ្តើមសាកល្បងផលិតម៉ាស់រួចហើយ នៅឯរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួននៅទីក្រុងសិនជិន នៅភាគខាងត្បូងប្រទេសចិន។ ម៉ាស់គឺដើម្បីការពារកម្មកររបស់ខ្លួនពីការឆ្លងមេរោគ ដែលជាអ្វីដែលក្រុមហ៊ុនជឿជាក់ថា៖ «វាមិនមែនគ្រាន់តែជាការទទួលខុសត្រូវក្រុមហ៊ុនរបស់ Foxconn ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវក្នុងសង្គមរបស់យើងផងដែរ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅពេលដែលផលិតកម្មពេញលេញបានចាប់ផ្តើម វានឹងចាប់ផ្តើមផ្តល់ម៉ាស់ដល់ប្រជាជននៅខាងក្រៅក្រុមហ៊ុនផ្សេងទៀត។ គួរឱ្យដឹងដែរថា ក្រុមហ៊ុន Foxconn មិនមែនត្រឹមតែជាអ្នកផលិតស្មាហ្វូន
February 10, 2020 - អន្តរជាតិ
ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ នៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក បានស្លាប់ដោយសារជំងឺផ្តាសាយកាលពីថ្ងៃពុធ បន្ទាប់ពីក្រុមប្រឆាំងវ៉ាក់សាំងលើហ្វេសប៊ុក (anti-vaccine) បានប្រាប់ម្តាយរបស់គាត់ថា គាត់នឹងមានសុខភាពល្អប្រសើរជាងមុន បើហូប Elderberry និងបៅទឹកដោះម្តាយ ជំនួសឱ្យការព្យាបាលដោយប្រើថ្នាំ Tamiflu ដែលចេញដោយវេជ្ជបញ្ជាពេទ្យ។ ប្រភព New York Post បាននិយាយថា ដំបូងឡើយស្ត្រីជាម្ដាយបានបង្ហោះសារមួយចូលទៅក្នុងក្រុមហ្វេសប៊ុកអ្នកប្រឆាំងនឹងវ៉ាក់សាំង ដោយនិយាយថាកូនរបស់គាត់២នាក់បានធ្វើតេស្ដឃើញថាមានជំងឺផ្ដាសាយ ហើយកូនប្រុសអាយុ ៤ឆ្នាំ របស់គាត់ម្នាក់ទៀតមានកម្ដៅ ១០២ហ្វារិនហៃ (ជិត៣៩អង្សា) ដូច្នេះគាត់បានសុំការណែនាំពីសមាជិកនៅក្នុងក្រុមនោះ។ ក្រោយមកសមាជិកក្នុងក្រុមហ្វេសប៊ុកនោះក៏ឱ្យយោបល់ម្នាក់មួយៗ ខ្លះណែនាំវិធីធម្មជាតិ, បំបៅទឹកដោះ, ខ្លះណែនាំឱ្យលេប Vitamin D
February 10, 2020 - អន្តរជាតិ
តៃវ៉ាន់៖ ការស្ដាប់កាសបានក្លាយទៅជាទម្លាប់មួយដ៏ពេញនិយមសម្រាប់មិត្តយុវវ័យមួយចំនួន ព្រោះតែសកម្មភាពនេះអាចធ្វើឲ្យពួកគេរីករាយក្នុងការស្ដាប់ចម្រៀងផង និងអាចធ្វើកិច្ចការផ្សេងទៀតបានផងក្នុងអំឡុងពេលតែមួយ។ យ៉ាងណាក្តី ការស្ដាប់បទចម្រៀងតាមរយៈខ្សែកាសដោយបើកសំឡេងឮៗនិងច្រើនម៉ោងពេកនោះ គឺអាចបង្កឲ្យមានបញ្ហាដល់ត្រចៀករបស់លោកអ្នកបាន។ ជាក់ស្តែងស្ត្រីវ័យ ២៨ ឆ្នាំម្នាក់ បានកើតមានបញ្ហាថ្លង់ស្ដាប់អ្វីមិនឮ ក្រោយរូបគាត់មានទម្លាប់ស្ដាប់បទចម្រៀងឮៗមុនពេលចូលគេង ហើយក្រោយពេលដែលគាត់គេងលក់ក៏កាសនោះនៅតែជាប់ត្រចៀកគាត់ដដែលរហូតដល់ពេលព្រឹកឡើងទើបគាត់យកវាចេញ។ ស្រ្តីរងគ្រោះមានឈ្មោះថា Xiao Jing កំពុងរស់នៅលើកោះតែវ៉ាន់ នៃប្រទេសចិន។ ក្រោយកើតមានបញ្ហាត្រចៀក ស្ត្រីរងគ្រោះខាងលើត្រូវបានបញ្ជូនទៅព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញជាច្រើនខែ ហើយទីបំផុតគេអាចព្យាបាលឲ្យត្រចៀករបស់គាត់អាចស្ដាប់ឮវិញផងដែរ តែមិនបានជាសះស្បើយដូចធម្មតានោះទេ ពោលគឺកម្រិតនៃការស្ដាប់ឮបានត្រឹមតែ ៨០% ប៉ុណ្ណោះ៕ អត្ថបត៖ ភក្តី
February 10, 2020 - អន្តរជាតិ
ហុងកុង៖ ខណៈដែលរឿងការពារខ្លួនពីការចម្លងវីរុសកូរ៉ូណាបានក្លាយជាជម្រើសអទិភាពរបស់ក្រុមប្រជាពលរដ្ឋនោះ ម៉ាស់ហាក់មានតម្លៃខ្លាំងណាស់គឺមានតម្លៃរហូតដល់មានករណីចោរប្លន់ម៉ាស់តែមិនប្លន់យកកាបូបលុយទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានរៀបរាប់ថា ករណីចោរប្លន់យកម៉ាស់នេះបានកើតឡើងនៅក្នុងក្រុងហុងកុងជាទីដែលកំពុងមានភាពចលាចលដោយការរាតត្បាតនៃវីរុសកូរ៉ូណាផង និងផ្គួបផ្សំជាមួយនឹងភាពចលាចលនៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលផង។ ប្រភពខាងលើបានបញ្ជាក់ថា មានស្រ្តីហុងកុងម្នាក់បានចូលទៅក្នុងហាងទំនិញមួយកន្លែងនិងបានទិញម៉ាស់មួយប្រអប់ទុកសម្រាប់ប្រើប្រាស់ ហើយក្រោយពេលគាត់ដើរចេញពីហាងបានបន្តិចស្រាប់តែមានចោរម្នាក់បានទៅប្លន់យកម៉ាស់នោះពីគាត់តែម្តង។ អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះគឺចោរមិនបានប្លន់យកកាបូបដែលមានលុយពេញនោះទេ គឺប្លន់យកតែម៉ាស់មួយប្រអប់ប៉ុណ្ណោះ។ គួរជម្រាបជូនថា គិតមកទល់នឹងពេលថ្មីៗនេះចំនួនអ្នកកើតមានជំងឺរលាកផ្លូវដង្ហើមបង្កដោយមេរោគកូរ៉ូណាបានកើតដល់ ៤០ ១៩៨ ករណីនៅជុំវិញពិភពលោក និងបានសម្លាប់មនុស្សចំនួន ៩០៤ នាក់ ក្នុងនោះហុងកុងមាន ៣៦ ករណីឆ្លង និងស្លាប់ ១ ករណីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
February 10, 2020 - អន្តរជាតិ
មកដល់ថ្ងៃច័ន្ទនេះអ្នកឆ្លងវីរុសកូរ៉ូណាមានច្រើនជាង ៤០,០០០ករណី ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៩០៤នាក់ និងមាន ២,១៥២ករណី ប៉ុណ្ណោះដែលបានជាសះស្បើយ។ ក្នុងនោះផងដែរដើម្បីទប់ស្កាត់ការរាលដាលកាន់តែខ្លាំងជាងនេះ អាជ្ញាធរនៅក្នុងប្រទេសចិនបានចាត់វិធានការតាមចាប់អ្នកដែលសង្ស័យថាមានផ្ទុកវីរុសនៅតាមផ្ទះ ឬតាមផ្លូវ ក៏ដូចជាអ្នកដែលមិនព្រមពាក់ម៉ាស់ សុទ្ធតែត្រូវចាប់ខ្លួនទាំងអស់។ នៅក្នុងវីដេអូមួយដែលចុះផ្សាយដោយ Daily Mail បានបង្ហាញថា ក្រុមមន្ដ្រីបានអូសអ្នកសង្ស័យថាមានជំងឺទាំងគ្រួសារពីក្នុងផ្ទះរបស់ពួកគេ នៅឯតំបន់ Suzhou ជិតទីក្រុង Shanghai។ កាលពីសប្តាហ៍មុនរដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិនបានបញ្ជាឱ្យទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុស ប្រមូលផ្តុំអ្នកជំងឺដែលសង្ស័យទាំងអស់ក៏ដូចជាអ្នកមានទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេនៅក្នុងជំរុំដាច់ឆ្ងាយមួយ។ ទីក្រុងវូហានមានប្រជាជនរស់នៅប្រហែល ១៤លាននាក់ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើនឹងមានមនុស្សប៉ុន្មាននាក់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ឬកន្លែងដែលពួកគេនឹងត្រូវសម្រាកនោះទេ។ មន្រ្តីទីក្រុងវូហានឥឡូវនេះក៏កំពុងធ្វើការត្រួតពិនិត្យសុខភាពពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកអ្នកដែលសង្ស័យ ហើយដាក់អ្នកទាំងនោះឱ្យនៅដាច់ដោយឡែក។ ប៉ុន្តែយ៉ាងណាក៏ដោយមិនមែនប្រជាជនទាំងអស់សុទ្ធតែរួមដៃជាមួយមន្ដ្រីនោះទេ អ្នកខ្លះនៅតែមិនព្រមពាក់ម៉ាស់
February 10, 2020









