- autoadmin
- អន្តរជាតិ
វៀតណាម៖ វិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតនៅទីក្រុងហាណូយ បានទទួលជោគជ័យក្នុងការបណ្ដុះ និងញែកវីរុសឆ្លងកូរ៉ូណា (2019-nCoV) ដោយជោគជ័យនៅក្នុងមន្ទីរពិសោធន៍។ វិទ្យាស្ថាននេះបាននិយាយថា សមិទ្ធិផលនេះនឹងអនុញ្ញាតឱ្យមានលទ្ធផលតេស្តលឿនជាងមុន សម្រាប់វីរុសកូរ៉ូណា ព្រោះថាគំរូថ្មីរាប់ពាន់អាចត្រូវបានគេបង្កើតឡើង ហើយយកមកពិសោធន៍សាកល្បង។ វាក៏នឹងបម្រើជាមូលដ្ឋានសម្រាប់ការបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះផងដែរ។ រំលឹកដែរថា វៀតណាមក៏ទើបតែប្រកាសជាផ្លូវការថា វីរុស 2019-nCoV ជាការរាតត្បាត (epidemic) កាលពីថ្ងៃសៅរ៍សប្តាហ៍មុនផងដែរ។ នៅវៀតណាមផ្ទាល់មានករណីឆ្លងចំនួន ១២ករណី ក្នុងនោះរួមមាន៖ ៥នាក់ ជាកម្មករត្រឡប់មកពីទីក្រុងវូហាន, ម្នាក់ជាអ្នកទេសចរវៀតណាម-អាមេរិកាំងឆ្លងវីរុសពីទីក្រុងវូហាន, បុរសជនជាតិចិនមកពីទីក្រុងវូហានម្នាក់ និងកូនប្រុសរបស់គាត់ដែលឆ្លងពីគាត់នៅប្រទេសវៀតណាម និងបុគ្គលិកសណ្ឋាគារដែលពីរនាក់ឪពុកកូនបានទៅស្នាក់ នៅឯ Nha Trang ។ ៣នាក់
February 7, 2020 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul នៅថ្ងៃសុក្រនេះបានស្តីបន្ទោសភ្ញៀវទេសចរបរទេស ដែលមិនព្រមពាក់ម៉ាសដែលរដ្ឋាភិបាលបានប្រគល់ឱ្យពួកគេ ដោយបាននិយាយថា «ពួកគេសមតែត្រូវបណ្តេញចេញ»។ ដោយប្រើពាក្យពេជន៍វាយប្រហារលើជនបរទេសនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅឯ BTS Siam នៅព្រឹកនេះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បាននិយាយថា អាកប្បកិរិយាមិនគោរពរបស់ជនបរទេស គួរតែត្រូវបានរាយការណ៍ទៅស្ថានទូតនានា។ លោក Anutin បាននិយាយថា៖ «Ai farangs [ក្នុងភាសាថៃ=ពួកបរទេសស្បែកស] អ្នកទេសចរទាំងនោះ គឺជាអ្វីដែលស្ថានទូតនានាគួរកត់សម្គាល់ និងសាធារណៈជនដែលមិនពាក់ម៉ាសក៏ដូចគ្នា។ យើងកំពុងតែប្រគល់ម៉ាស់ដល់ពួកគេ តែពួកគេនៅតែមិនប្រើវា។ ពួកគេគួរតែត្រូវបណ្តេញចេញពីប្រទេសថៃ!» លោកនិយាយថា៖ «ពួកគេមិនខ្វល់ពីបញ្ហាធំទេ ហើយអ្នកទេសចរទាំងនេះគឺនៅក្នុងប្រទេសយើង។ យើងកំពុងផ្តល់ម៉ាស់ដល់ពួកគេហើយ ពួកគេនៅតែបដិសេធមិនប្រើទៀត»។ លោក Anutin បានបន្តទៀតថា៖
February 7, 2020 - Nissan Auto Tech
Nissan X-Trail ត្រូវបាននាំចូលពីប្រទេសជប៉ុនសុទ្ធសាធ ហើយមានពណ៌សរុបចំនួន ៦ ដែលអាចជ្រើសរើសដូចជា៖ ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌-ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ។ Nissan X-Trail មានទំហំធំ និងវែងជាងរថយន្ត SUV ដទៃ ដែលវាអាចផ្ទុកអ្នកដំណើរបានដល់ទៅ ៧នាក់ ហើយបើនិយាយពីកម្ពស់ដំបូលគឺខ្ពស់ល្អ សូម្បីតែមនុស្សខ្ពស់ក៏អង្គុយបានមិនទើស។ ផ្នែកខាងមុខដែលមើលទៅទំនើបទាន់សម័យរបស់ X-Trail មានដាក់បន្ថែមប៉ាណាមុខ Nissan ជារាងអក្សរ «V-Motion» អំពូលចង្កៀងមុខប្រភេទ halogen និងមានកាងរឹងមាំ ជាមួយនឹងអំពូលអ័ព្ទទំនើប (modern fog
February 7, 2020 - អន្តរជាតិ
ចិន៖ ក្នុងអំឡុងពេលដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យចិនកំពុងតែរួមគ្នាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណានោះ ក្រុមតារាចម្រៀងនិងតារាសម្តែងល្បីៗរបស់ចិន និងហុងកុងបាននាំគ្នាផ្ញើសារ និងច្រៀងដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ លោក Jackie Chan ឬប្រជាជនកម្ពុជាស្គាល់គាត់ថា ឈិន ឡុង បាននិយាយថា ក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យទាំងអស់គឺជាទេពអប្សរនិងទេវតាស្លៀកសចុះមកជួយសង្គ្រោះជីវិតមនុស្សលោក។ លោក Donnie Yen ឬ កុំកុំ ក៏បានបង្ហាញនូវសេចក្តីគោរពចំពោះក្រុមគ្រូពេទ្យយ៉ាងខ្លាំង ដែលពួកគាត់បានលះបង់ក្តីសុខផ្ទាល់ខ្លួណយ៉ាងច្រើនក្នុងបេសកកម្មជួយជនរងគ្រោះ។ តារាចម្រៀង Jay Chou វិញក៏បានបង្ហោះវីដេអូផ្ទាល់ខ្លួនបួងសួងឲ្យគេអាចប្រយុទ្ធនឹងមេរោគកូរ៉ូណាប្រកបដោយជោគជ័យ និងជូនពរឲ្យក្រុមគ្រូពេទ្យទាំងអស់ជួបតែសំណាងល្អផងដែរ។ ទន្ទឹមគ្នានេះដែរតារាចម្រៀងចិន ៤រូបមានដូចជា Chang Shilei, Doudou, Li Xian,
February 7, 2020 - អន្តរជាតិ
វីរុសកូរ៉ូណា (2019-nCov) កំពុងធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ័យព្រួយនៅទូទាំងពិភពលោក ជាពិសេសនៅចិនដីគោក ខណៈដែលជារៀងរាល់ថ្ងៃយើងតែងតែទទួលបានព័ត៌មានមិនល្អពីវា។ ការស្លាប់នៅក្នុងចិនដីគោកចេះតែបន្ដកើនឡើង ចំពេលតួលេខនៃអ្នកឆ្លងជំងឺបានកើនដល់រាប់ម៉ឺននាក់។ ជាក់ស្ដែងទីក្រុងវូហានដែលជាក្រុងនៃការផ្ទុះឡើងរបស់រីរុស ក៏បានឈានចូលដល់សប្តាហ៍ទី០២ នៃការបង្ខាំងសកម្មភាពចេញចូលកុំឱ្យរាលដាលវីរុសរបស់ខ្លួនផងដែរ។ ស្របពេលដែលទីក្រុងកំពុងបិទរាល់សកម្មភាពសំខាន់ៗ រូបភាពមួយចំនួនដែលថតចេញពីអាកាសបានបង្ហាញថា ឥឡូវនេះទីក្រុងមានភាពស្ងាត់ជ្រងំដូចជាទីក្រុងខ្មោចគ្មានមនុស្សរស់នៅ ទាំងដែលការពិតទីក្រុងនេះជាទីក្រុងធ្លាប់មានសកម្មភាពរស់រវើក ជាមួយនឹងប្រជាជនសរុបប្រមាណ ១១លាននាក់។ ចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០មក រដ្ឋាភិបាលចិនបានចេញបទបញ្ជាដាច់ដោយឡែកសម្រាប់ក្រុងវូហាន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុស ពោលគឺការដឹកជញ្ជូនសាធារណៈ រថភ្លើង និងការធ្វើដំណើរតាមផ្លូវអាកាសចេញចូលទីក្រុងទាំងអស់ត្រូវបានបញ្ឈប់។ ការបិទបង្ខាំងសកម្មភាពទីក្រុងទាំងមូលដើម្បីទប់ស្កាត់វីរុសនេះ គឺជាការបិទធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ អ្នកស្រុកវូហានសព្វថ្ងៃគឺចេញពីផ្ទះហើយតម្រង់ទៅមន្ទីរពេទ្យ សកម្មភាពរបររកស៊ីភាគច្រើនត្រូវបិទទ្វារ លើកលែងតែផ្សារទំនើប និងកន្លែងលក់ទំនិញចាំបាច់គឺនៅតែបើកទ្វារ ហើយប្រជាជនក៏ប្រមូលគ្នានៅទីនោះច្រើនផងដែរ។ ចំណែកតាមឱសថស្ថានក៏មានមនុស្សជាច្រើនអង្គុយរង់ចាំមុខទ្វារ ទោះបីជាបុគ្គលិកលក់ថ្នាំបានប្រកាសថាគ្មានទឹកលាងដៃ
February 7, 2020 - អន្តរជាតិ
មនុស្សសរុបចំនួន ៦១នាក់ ក្នុងចំណោមអ្នករួមដំណើរជាង ៣,៧០០នាក់ លើនាវាទេសចរណ៍ Diamond Princess ដែលចតនៅជិតយូកូហាម៉ាបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ខណៈក្រសួងសុខាភិបាលជប៉ុនប្រកាសថា គិតនៅត្រឹមថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ពួកគេបានរកឃើញករណី ៤១ បន្ថែមទៀត។ អ្នកដែលរកឃើញថាមានឆ្លងរោគត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យទីក្រុងតូក្យូ កាណាហ្គាវ៉ា ឈីបា សៃតាម៉ា និង ហ្សីហ្សូកា ដើម្បីព្យាបាល។ ករណីថ្មីទាំង ៤១ រួមមានជនជាតិជប៉ុន ២១នាក់, អាមេរិក ៨នាក់, អូស្ត្រាលី ៥នាក់, កាណាដា ៥នាក់, អាហ្សង់ទីន ១នាក់
February 7, 2020 - អន្តរជាតិ
ចិន៖ វេជ្ជបណ្ឌិតចិនម្នាក់ ដែលធ្លាប់ព្រមានពីការរាតត្បាតនៃវីរុសកូរ៉ូណាតាំងពីមេរោគនេះបានកើតឡើងជាលើកដំបូងនោះ ត្រូវបានសារព័ត៌មាន Channelnewsasia រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយមេរោគកូរ៉ូណាដែរហើយ។ លោកវេជ្ជបណ្ឌិតរូបនេះមានឈ្មោះថា Li Wenliang អាយុ ៣៤ ឆ្នាំ បម្រើការងារក្នុងមន្ទីរពេទ្យប្រចាំទីក្រុងវូហាន ហើយរូបគាត់ និងក្រុមការងារចំនួន ៨ នាក់ផ្សេងទៀតគឺជាអ្នកដែលបានព្យាបាលជនរងគ្រោះដោយមេរោគកូរ៉ូណាដំបូងគេបង្អស់។ ក្រោយបានព្យាបាលជនរងគ្រោះជាលើកដំបូងរួច លោកវេជ្ជបណ្ឌិត Li Wenliang បានបង្ហោះសារក្នុងបណ្តាញសង្គមឲ្យប្រជាពលរដ្ឋចិនត្រៀមការពារខ្លួនពីការចម្លកមេរោគកូរ៉ូណាដោយគាត់បានអះអាងថា មេរោគនេះនឹងរាតត្បាតខ្លាំងដូចជំងឺសារដែលកើតមានកាលពីអំឡុងឆ្នាំ ២០០២-២០០៣ អីចឹងដែរ។ យ៉ាងណាក្តី ក្រោយបង្ហោះសារព្រមានដូចខាងលើនេះរួច រូបគាត់ត្រូវបានអាជ្ញាធរចិនចោទប្រកាន់ថា បានចែកចាយព័ត៌មានដែលមានលក្ខណៈបំពុលសង្គមនិងធ្វើឲ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច ហើយអាជ្ញាធរចិនក៏បានបើកការស៊ើបអង្កេតចំពោះរូបគាត់ និងក្រុមការងារគាត់ផងដែរ។ ប៉ុន្មានសប្តាហ៍មុននេះពោលគឺនៅពេលដែលមេរោគកូរ៉ូណាបានរាតត្បាតខ្លាំង រហូតដល់មានការប្រកាសអាសន្នពីអង្គការសុខភាពពិភពលោកនោះអាជ្ញាធរចិនបានទទួលស្គាល់ថា
February 7, 2020 - អន្តរជាតិ
មន្ត្រីសុខាភិបាលជប៉ុនបាននិយាយថា មានមនុស្ស ១០នាក់បន្ថែមទៀត នៅលើនាវាទេសចរណ៍ Diamond Princess ដែលបានចូលចតនៅឯយូកូហាម៉ា ក្បែរទីក្រុងតូក្យូ ត្រូវបានគេរកឃើញថាឆ្លងវីរុសកូរ៉ូណានៅថ្ងៃព្រហស្បតិ៍នេះ ដែលនាំឱ្យមានករណីសរុបដែលបានបញ្ជាក់នៅលើនាវាកើនដល់ ២០នាក់។ អ្នកដំណើរ និងនាវិកប្រមាណ ៣,៧០០នាក់ ត្រូវបានគេបង្ខាំងនៅលើនាវាទាំងអស់ បន្ទាប់ពីបុរសម្នាក់បានចុះពីនាវាចូលទីក្រុងហុងកុង ត្រូវបានគេតេស្ដវិជ្ជមានលើវីរុសកូរ៉ូណា។ អ្នកជំងឺទាំង ១០នាក់ ស្ថិតនៅក្នុងវ័យចន្លោះពី ៥០-៧០ឆ្នាំ ហើយមន្ដ្រីសុខាភិបាលកំពុងតាមដានធ្វើតេស្ដមនុស្សចំនួន ១២០នាក់ ដែលកំពុងបង្ហាញរោគសញ្ញាដូចជាក្អក គ្រុនក្ដៅ ល ។ មនុស្សចំនួន ១៥៣នាក់ ដទៃទៀត ដែលមានទំនាក់ទំនងជាមួយអ្នកចេញរោគសញ្ញាទាំងនោះក៏ត្រូវបានតាមដានបន្ថែម។ អ្នកជំងឺរួមមាន ៤នាក់ ជាជនជាតិជប៉ុន,
February 6, 2020 - អន្តរជាតិ
បុរសជនជាតិចិនម្នាក់ដែលឆ្លងវីរុសកូរ៉ូណាកំពុងបង្កជាកំហឹងសាធារណៈពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត ដោយសារភាពមិនយកចិត្តទុកដាក់របស់គាត់ ដែលជាលទ្ធផលវាបណ្ដាលឱ្យមនុស្សចំនួន ៤,០០០នាក់ ត្រូវបានគេដាក់តាមដានដោយឡែក។ បើតាមប្រភព Liberty Times បុរសម្នាក់នោះជាអ្នកមកពីទីក្រុង Jinjiang នៃខេត្ត Fujian ប្រទេសចិន ហើយបានលាក់បាំងប្រវត្តិធ្វើដំណើរទៅទីក្រុងវូហាន ដោយកុហកថាទើបតែបានត្រឡប់មកពីធ្វើដំណើរកម្សាន្ដនៅប្រទេសហ្វីលីពីនទៅវិញ។ រូបតំណាង ដោយភាពគ្មានកោតក្រែងលើសុវត្ថិភាពមនុស្សគ្រប់គ្នា បុរសនេះមិនបានបង្ខាំងខ្លួនឯងដើម្បីតាមដានសុខភាពនោះទេ ហើយថែមទាំងបានដើរចូលរួមកម្មវិធីជួបជុំ ក៏ដូចជាដើរលេងសប្បាយពេញទីក្រុង។ បុរសនោះថែមទាំងត្រូវបានគេឱ្យដឹងថា បានទៅស៊ីការគេហើយរួមតុអាហារជាមួយមនុស្សយ៉ាងច្រើន ជាហេតុអ្នកស្រុកចំនួន ៤,០០០នាក់ ត្រូវបានដាក់តាមដាននៅដោយឡែក និងមាន ៧នាក់ ត្រូវបានគេរកឃើញថាបានឆ្លងវីរុសនេះ។ នៅក្នុងពិធីការនោះក៏មានអ្នកតៃវ៉ាន់ចំនួន ១០នាក់ បានចូលរួមផងដែរ ប៉ុន្តែយ៉ាងណានៅមិនទាន់មានរបាយការណ៍ទាក់ទិននឹងមនុស្សទាំងនោះនៅឡើយទេ៕ អត្ថបទ៖ លីដា
February 6, 2020 - អន្តរជាតិ
រដ្ឋាភិបាលរដ្ឋ Victoria នៅប្រទេសអូស្រ្តាលី បានបង្កើតដំណោះស្រាយច្នៃប្រតិដ្ឋថ្មីមួយ ដើម្បីឱ្យភ្ញៀវទេសចរទៅទស្សនាតំបន់ដែលរងផលប៉ះពាល់ពីភ្លើងឆេះព្រៃឡើងវិញ។ អាជ្ញាធរជលផលរដ្ឋ Victoria (VFA) បានសម្រេចនឹងលែងត្រី ១,០០០ក្បាល ដែលត្រីទាំងនោះសុទ្ធតែមានផ្ជាប់ជាមួយស្លាករង្វាន់ជាច្រើន។ អាជ្ញាធរជលផលនឹងលែងពួកវាចូលតំបន់ Gippsland ខាងកើត និងភាគខាងជើងឆៀងខាងកើតនៃរដ្ឋ Victoria ដែលជាតំបន់សុទ្ធតែត្រូវរងការវាយប្រហារពីភ្លើងឆេះព្រៃ។ ត្រីនីមួយៗនឹងមានស្លាកពណ៌មាសជាប់ខ្លួន ហើយស្លាករង្វាន់ធំគឺទឹកប្រាក់ ១០,០០០ដុល្លារ ដែលមានចំនួន ១០រង្វាន់ ខណៈត្រីចំនួន ៩៩០ក្បាលផ្សេងទៀត គឺជារង្វាន់ទឹកប្រាក់ ២,០០០ដុល្លារ។ ក្រុងអាជ្ញាធរបង្កើតកម្មវិធីនេះឡើង ដោយមានបំណងចង់ឱ្យអ្នកស្ទូចត្រីទៅលេងនៅទីនោះឱ្យបាន ១លាននាក់។ ការប្រកួតប្រជែងមិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះពួកគេរង់ចាំឱ្យតំបន់នេះសុវត្ថិភាពពីភ្លើងឆេះសិន។ VFA បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា៖ «អ្នកចូលរួមនឹងមិនចាំបាច់ចុះឈ្មោះទេ
February 6, 2020









