- autoadmin
- អន្តរជាតិ
ចិន៖ រឿងដ៏រំជួលចិត្តមួយត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម និងមានអ្នកចូលមើលប្រមាណជា ១៤ លានដង ក្នុងរយៈត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ រឿងកំសត់មួយនេះគឺជាជំនួបចុងក្រោយនៃជីវិតរបស់គូស្នេហចំណាស់មួយគូ ដែលបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Chengdu ខេត្ត Sichuan ភាគខាងត្បូងនៃប្រទេសចិន។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail បានឲ្យដឹងថា លោកតា Zhang ដែលមានអាយុ ៨៥ ឆ្នាំ បានកើតមានជំងរ៉ាំរ៉ៃជាច្រើនមុខមានទាំងជំងឺមហារីក បេះដូង និងលើសឈាមផងបានទៅសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យជាច្រើនខែមកហើយ ក្រោយមកប្រពន្ធរបស់គាត់គឺលោកយាយ Wen អាយុ ៨៧ ឆ្នាំ ក៏មានជំងឺស្រដៀងគ្នា និងត្រូវទៅបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយគ្នាផងដែរ។ យ៉ាងណាក្តី ស្ថានភាពរបស់លោកយាយ
February 6, 2020 - អន្តរជាតិ
ចិន៖ មន្ទីរពេទ្យក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ទារកទើបនឹងកើតម្នាក់នៅទីក្រុងវូហានភាគកណ្តាលនៃប្រទេសចិន ត្រូវបានគេវាយការណ៍ថា បានឆ្លងវីរុសកូរ៉ូណាពីម្ដាយក្នុងរយៈពេលតែ ៣០ម៉ោង បន្ទាប់ពីកើតប៉ុណ្ណោះ។ ទារករូបនោះត្រូវបានគេឱ្យដឹងថា កើតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ហើយគេគឺជាជនរងគ្រោះក្មេងជាងគេបំផុត ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុសកូរ៉ូណានេះ។ មន្ទីពេទ្យសហភាពរួមជាមួយមហាវិទ្យាល័យវេជ្ជសាស្ត្រតុងជី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហួចុង បាននិយាយថា ទារកនេះបានឆ្លងមេរោគពីម្ដាយ ព្រោះថាម្ដាយរបស់គេបានឆ្លងវីរុសកូរ៉ូណានេះមុនពេលសម្រាល។ អ្នកជំនាញផ្នែកវេជ្ជសាស្ត្របាននិយាយថា វាអាចជាករណីនៃការឆ្លងពីម្តាយទៅកូនចំពោះករណីនេះ។ ទារកកើតមកមានទម្ងន់ ៣.២៥គីឡូក្រាម ហើយពេលនេះកំពុងស្ថិតក្នុងស្ថានភាពមានសុខភាពល្អ និងស្ថិតក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕ An infant in #Wuhan has tested positive for the
February 6, 2020 - អន្តរជាតិ
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិនប្រចាំនៅទីក្រុងវូហានបានសារភាពថា អាជ្ញាធរទីក្រុងបានធ្វើឱ្យមានកំហុសឆ្គង នៅក្នុងការដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ លេខាធិការរងនៃគណៈកម្មាធិការបក្សនៅក្រុងវូហាន លោក Hu Lishan បានបង្ហើបប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ពួកគេមានតែគ្រែចំនួន ៤២១ នៅក្នុងមន្ទីរពេទ្យចំនួន ២៨ ប៉ុណ្ណោះ គិតត្រឹមថ្ងៃអង្គារនេះ។ លោកបានសារភាពថា មនុស្សជាច្រើនដែលបានធ្វើតេស្តវិជ្ជមាន ឬត្រូវបានគេសង្ស័យថាមានផ្ទុកវីរុស មិនអាចទទួលការព្យាបាលត្រឹមត្រូវដោយសារតែកង្វះគ្រែក្នុងមន្ទីរពេទ្យ។ លោក Hu Lishan ក៏បានកត់សម្គាល់ផងដែរថា គណៈកម្មាធិការមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនេះ ហើយលោកដឹងថាប្រជាជនមានការខឹងសម្បារ ដោយសារតែវាមិនបានបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ។ លោក Hu Lishan បាននិយាយថា៖ «សាធារណជនបានរិះគន់យើងយ៉ាងខ្លាំង…ហេតុអ្វី? វាដោយសារតែការងាររបស់យើងខ្លះដំណើរការមិនបានល្អ។ តើយើងមិនបានធ្វើអ្វីឱ្យល្អមែនទេ? នាពេលបច្ចុប្បន្នភាពផ្ទុយគ្នារវាងសម្ភារៈផ្គត់ផ្គង់ និងតម្រូវការគ្រែក្នុងមន្ទីរពេទ្យ
February 6, 2020 - អន្តរជាតិ
ចិន៖ ស្របពេលដែលការផ្ដោតសំខាន់ចំពោះមេរោគកូរ៉ូណាបានក្លាយជាជម្រើសអទិភាពសម្រាប់ប្រជាពលរដ្ឋចិននោះ គេសង្កេតឃើញថា មានរឿងរ៉ាវខុសប្រក្រតីជាច្រើនបានកើតឡើងនៅក្នុងសង្គមផងដែរ។ ជាក់ស្តែង មានវេជ្ជបណ្ឌិតចិនម្នាក់ត្រូវបានគេរាយការណ៍ថា បានប្រើពេលប្រមាណជា ១០ នាទីប៉ុណ្ណោះ ដើម្បីរៀបចំពិធីមង្គលការផ្ទាល់ខ្លួនរបស់គាត់ និងបានធ្វើឲ្យពិធីរៀបការមួយនេះក្លាយជាពិធីរៀបការដែលប្រើពេលខ្លីបំផុតផងដែរ។ យោងតាមការចុះផ្សាយក្នុងសារព័ត៌មាន chinatimes បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Heze ខេត្ត Shandong ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា តាមការពិតទៅគេបានគ្រោងរៀបចំពិធីមង្គលការមួយនេះឲ្យមានភាពអធិកអធមតាំងពីឆ្នាំមុនម្លះ យ៉ាងណាក្តីដោយមេរោគកូរ៉ូណាបានបង្កឲ្យមានភាពចលាចលពេញប្រទេសចិននោះ គេក៏សម្រេចធ្វើខ្លីៗដូចនេះតែម្តង។ ពិធីមង្គលការនេះមានការចូលរួមពីមនុស្ស ៥ នាក់តែប៉ុណ្ណោះ គឺឪពុកម្តាយរបស់កូនកំលោះកូនក្រមុំ និងលោកអាចារ្យម្នាក់ដែលជាដឹកនាំកម្មវិធីទាំងមូល។ ក្រោយចំណាយពេលប្រមាណជា ១០ នាទី ដើម្បីរៀបការរួច កូនកំលោះដែលជាវេជ្ជបណ្ឌិតត្រូវព្យាបាលអ្នកជំងឺនៃមេរោគកូរ៉ូណាក៏ប្រញាប់ត្របល់ទៅកាន់មន្ទីរវិញ ដើម្បីបំពេញតួនាទីដ៏មមាញឹក
February 6, 2020 - អន្តរជាតិ
ខណៈផ្នែកខ្លះនៃពិភពលោកប្រឈមនឹងបញ្ហាខ្វះម៉ាស់មុខ ចំពេលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា អ្នកលេងអ៊ីនធឺណេតតៃវ៉ាន់បានបង្កើតការរចនាថ្មីឆ្លើយតបនឹងបញ្ហានេះ។ ជាក់ស្ដែងថ្មីៗនេះគ្រប់គ្នាដែលលេង Facebook ប្រហែលជាបានឃើញរូបនេះដូចគ្នា ដែលវាជារូបភាពម៉ាស់មានព្រីនទង់ជាតិតៃវ៉ាន់នៅពីលើ។ រូបភាពនោះទទួលបានការចាប់អារម្មណយ៉ាងខ្លាំង ប៉ុន្តែយ៉ាងណាទង់ជាតិតៃវ៉ាន់មិនត្រូវបានគេអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសចិននោះទេ។ ជាក់ស្ដែងក្នុងរូបភាពនោះក៏បានសរសេរពាក្យ caption នៅពីលើថា៖ «កោះតៃវ៉ាន់បានព្រីនទង់ជាតិរបស់ខ្លួននៅលើម៉ាស់ ដូច្នេះជនជាតិចិនដីគោកដែលទិញម៉ាស់នោះ នឹងត្រូវពាក់ទង់ជាតិតៃវ៉ាន់នៅលើមុខរបស់ពួកគេ»។ ប៉ុន្តែយ៉ាងណាទាំងនេះសុទ្ធតែជាការបំផុសបំផុល មិនមែនជាការពិតនោះទេ។ មានពាក្យចចាមអារាមផ្សេងទៀតបានផ្សព្វផ្សាយបន្ថែមទៀតថា កោះតៃវ៉ាន់កំពុងផ្តល់ម៉ាស់ទាំងនេះដល់ប្រទេសចិន ដើម្បីជួយដោះស្រាយកង្វះខាតនៅទីនោះ។ នេះក៏សុទ្ធតែជារឿងមិនពិតទាំងអស់ ព្រោះនៅតៃវ៉ាន់ផ្ទាល់ក៏កំពុងខ្វះខាតម៉ាស់។ អ្វីដែលជាការពិតគឺម៉ាស់នេះមានលក់ពិតមែន ប៉ុន្តែគ្រាន់តែមិនមែនផលិតដោយរដ្ឋាភិបាលតៃវ៉ាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃវីរុសកូរ៉ូណានោះទេ។ ម៉ាស់នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Champ Mask មានមូលដ្ឋាននៅតៃវ៉ាន់ ហើយក្រុមហ៊ុននេះទំនងជាមានកំណើនបញ្ជាទិញយ៉ាងច្រើនពីអ្នកតៃវ៉ាន់នាពេលឆាប់ៗ។ រដ្ឋាភិបាលតៃវ៉ាន់ក៏បាននិងកំពុងចាត់វិធានការជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វះខាតម៉ាស់ រួមមានការហាមឃាត់ការនាំចេញម៉ាស់ចាប់តាំងថ្ងៃទី២៤ ខែមករា
February 6, 2020 - អន្តរជាតិ
សិង្ហបុរី៖ ក្រសួងសុខាភិបាល (MOH) របស់ប្រទេសសិង្ហបុរីបានបញ្ជាក់កាលពីថ្ងៃពុធ ទី០៥ ខែកុម្ភៈ ថាមានអ្នកឆ្លងវីរុសកូរ៉ូណា ៤ករណីថ្មីបន្ថែមទៀត ដែលក្នុងនោះក៏មានទារកអាយុ ៦ខែម្នាក់ផងដែរ។ ករណីថ្មីទាំងនេះមាន ៣ករណី គឺជាការឆ្លងរវាងមនុស្សនឹងមនុស្ស ដោយទារកនិងម្ដាយឪពុកបានឆ្លងពីគ្នាទាំង៣នាក់ ខណៈមួយផ្សេងទៀតគឺជាអ្នកទេសចរចិនមកពីទីក្រុងវូហាន។ កាលពីថ្ងៃអង្គារក្រសួងសុខាភិបាលក៏បានប្រកាសពីករណីឆ្លងវីរុសចំនួន ៦ករណី ដោយមានស្ត្រី ៤នាក់ បានឆ្លងទាំងមិនដែលធ្លាប់ទៅលេងទីក្រុងវូហានទាល់តែសោះ។ ករណីថ្មីទាំង ៤ នេះមានទំនាក់ទំនងជាមួយក្រុមអ្នកទេសចរ ២០នាក់ មកពីខេត្ត Guangxi ប្រទេសចិន ដែលបានទៅទស្សនាហាងលក់ផលិតផលសុខភាព Yong Thai Hang នៅផ្លូវ Cavan ក្នុងក្រុង
February 6, 2020 - អន្តរជាតិ
ការជំនុំជម្រះការចោទប្រកាន់ប្រឆាំងនឹងលោក ដូណាល់ ត្រាំ បានបញ្ចប់យ៉ាងរលូន ដោយលោកប្រធានាធិបតីអាមេរិកបានឈ្នះលើការចោទប្រកាន់ទាំងអស់។ ការជុំនំជម្រះបែបនេះទើបតែមានជាលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិកប៉ុណ្ណោះ។ លទ្ធផលកាលពីថ្ងៃពុធការពិតទៅត្រូវបានគេរំពឹងរួចមកហើយថា សមាជិកព្រឹទ្ធសភានឹងបោះឆ្នោតនៅខាងលោក ដូណាល់ ត្រាំ ព្រោះថាព្រឹទ្ធសភាត្រូវបានគ្រប់គ្រងដោយសមាជិកគណបក្សសាធារណរដ្ឋភាគច្រើន។ រំលឹកដែរថា លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទដាក់សម្ពាធលើប្រទេសអ៊ុយក្រែន ចំពោះផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងរារាំងសភារំខានលើការស៊ើបអង្កេតករណីនេះ។ ម៉្យាងវិញទៀតគ្មានប្រធានាធិបតីអាមេរិកណាម្នាក់ ត្រូវបានគេដកចេញពីតំណែងតាមរយៈការចោទប្រកាន់នោះទេ។ សំឡេងភាគច្រើនពីរភាគបីនៅក្នុងព្រឹទ្ធសភាត្រូវបានទាមទារសម្រាប់ការផ្តន្ទាទោស ហើយការបោះឆ្នោតនៅថ្ងៃពុធនេះលោក ត្រាំ បានរួចផុតពីការចោទប្រកាន់របស់ក្រុមប្រជាធិបតេយ្យទាំងអស់។ កាលពីសប្តាហ៍មុនព្រឹទ្ធសភាក៏បានបោះឆ្នោតបដិសេធ ចំពោះការអំពាវនាវរបស់គណបក្សប្រជាធិបតេយ្យដើម្បីកោះហៅសាក្សីថ្មីផងដែរ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិមានព័ត៌មានពាក់ព័ន្ធ ប៉ុន្តែលោកមិនត្រូវបានកោះហៅមកផ្តល់សក្ខីកម្មទេ។ លោក
February 6, 2020 - អន្តរជាតិ
ថ្មីៗនេះមានរឿងគួរឱ្យហួសចិត្តមួយ ដោយនារីម្នាក់បានរួចផុតពីការចាប់រំលោភ ដោយសារនាងបានបន្លាចជនចាប់រំលោភថា នាងជាអ្នកមកពីទីក្រុងវូហាន ហើយថែមទាំងធ្វើពុតជាក្អកទៀតផង។ ជនចាប់រំលោភត្រូវបានគេដឹងថា មានឈ្មោះ Xiao អាយុ ២៥ឆ្នាំ បានលបចូលក្នុងបន្ទប់ជនរងគ្រោះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅឯ Jingshan ជិតទីក្រុងវូហាន ប្រទេសចិន។ ជនល្មើសបានព្យាយាមបង្ខំនារីរងគ្រោះប៉ុន្តែមិនបានសម្រេចនោះទេ ដោយនារីរងគ្រោះស្រែកខ្លាំងៗថា នាងទើបតែត្រឡប់មកពីវូហាន នាងមានផ្ទុកវីរុសកូរ៉ូណា ដូច្នេះហើយទើបគេដាក់នាងឱ្យនៅតែឯង។ អំឡុងពេលកើតហេតុជនរងគ្រោះឈ្មោះថា Yi បានព្យាយាមរុញជនល្មើសចេញ ហើយធ្វើពុតជាក្អក ដោយសារតែជនល្មើសបានច្របាច់ក និងយកដៃខ្ទប់មាត់របស់នាង។ ក្រោយមកជនសង្ស័យក៏បានរត់ចេញពីទីនោះភ្លាម ហើយបានប្លន់យកលុយពីនាងដែលមានតែជាង ៣,០០០ យ័ន (ជាង៤០០ដុល្លារអាមេរិក)។ ហេតុការណ៍នេះត្រូវបានបង្ហាញដោយការិយាល័យសន្តិសុខសាធារណៈ Jingshan
February 5, 2020 - អន្តរជាតិអ្នកឧស្សាហ៍ឡើងចុះថៃសូមប្រយ័ត្ន! ថៃរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ៦ករណីបន្ថែមទៀត ក្នុងនោះ ៤នាក់ជាជនជាតិថៃ
ថៃ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ថៃបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ៦ ករណីបន្ថែមទៀត បើគិតត្រឹមព្រឹកថ្ងៃនេះ។ ជនរងគ្រោះទាំង ៦នាក់នោះ មាន ៤នាក់ជាជនជាតិថៃ និង ២នាក់ផ្សេងទៀតគឺជាភ្ញៀវទេសចរណ៍ជនជាតិចិន ដែលបានមកដើរកំសាន្ត និងស្នាក់នៅក្នុងប្រទេសថៃ។ បើតាមលោកវេជ្ជបណ្ឌិត Suwannachai Wattanayingcharoenchai ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមជនរងគ្រោះថៃទាំង ៤ នាក់នោះ មាន ២នាក់ជាប្តីប្រពន្ធដែលទើបធ្វើដំណើរត្រលប់មកពីប្រទេសជប៉ុន និង ២នាក់ផ្សេងទៀតគឺជាអ្នកបើកបរតាក់ស៊ីឲ្យភ្ញៀវទេសចរណ៍ចិន។ ក្រោយកើតមានករណីនេះអាជ្ញាធរសុខាភិបាលថៃក៏បានជូនដំណឹងទៅកាន់រដ្ឋាភិបាលជប៉ុនផងដែរ ដើម្បីឲ្យជប៉ុនបានដឹងថាមានករណីអ្នកធ្វើដំណើរមកពីជប៉ុនហើយត្រូវឆ្លងមេរោគកូរ៉ូណា។ គិតមកទល់នឹងពេលនេះថៃមានចំនួនអ្នកឆ្លងមេរោគកូរ៉ូណាចំនួន ២៥ ករណី ក្នុងនោះ ៨ ករណីត្រូវបានព្យាបាលដោយជោគជ័យ និង
February 5, 2020 - អន្តរជាតិ
បាងកក៖ ពលរដ្ឋថៃម្នាក់ដែលជាអ្នកបើកតាក់ស៊ី ហើយបានឆ្លងវីរុសកូរ៉ូណាពីភ្ញៀវទេសចរ ឥឡូវនេះត្រូវបានបញ្ជាក់ថាបានជាពីវីរុស ហើយចំណែកឯគ្រួសារ និងអ្នកមានទំនាក់ទំនងជាមួយគាត់រយៈពេលចុងក្រោយនេះក៏មានសុវត្ថិភាពដូចគ្នា។ រំលឹកដែរថា គាត់ជាអ្នកជំងឺទី៩ ដែលត្រូវបានប្រទេសថៃព្យាបាលឱ្យបានជាសះស្បើយ នាំឱ្យចំនួនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលធ្លាក់ចុះដល់១៦នាក់។ របាយការណ៍បញ្ជាក់ថា អ្នកជំងឺដែលបានជាសះស្បើយគឺនឹងជារហូត ហើយភាគច្រើនអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់គឺដោយសារ ពួកគេមានជំងឺជាប់ខ្លួនស្រាប់ ឬជាចាស់ជរា។ មន្ត្រីសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺជាជនជាតិថៃម្នាក់នោះមានអាយុ ៥០ឆ្នាំ ហើយគាត់បានឆ្លងវីរុសនេះ ក៏ព្រោះតែគាត់ធ្លាប់បានដឹកអ្នកទេសចរចិនដែលឆ្លងវីរុស។ គាត់ក៏ទទួលបានកោតសរសើរផងដែរ ដោយសារថានៅពេលដែលគាត់មិនស្រួលខ្លួន គាត់បានឈប់រត់តាក់ស៊ី ហើយស្វែងរកការធ្វើតេស្តព្យាបាលភ្លាមៗ។ អ្នករត់តាក់ស៊ីរូបនេះត្រូវបានមន្ទីរពេទ្យ Taksin (ទីក្រុងបាងកក) រកឃើញថាមានផ្ទុកវីរុស ហើយបានផ្ទេរទៅមន្ទីរព្យាបាលរោគឆ្លង Bamrasnaradura កាលពីថ្ងៃទី២៨ ខែមករា៕ អត្ថបទ៖ លីដា
February 5, 2020









