autoadmin
  • អន្តរជាតិ

    ប្រទេសចិននឹងត្រូវចំណាយយ៉ាងហោចណាស់ ១០ពាន់ដុល្លារ ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ខណៈពេលដែលខ្លួនស្នើសុំការផ្គត់ផ្គង់​វេជ្ជ​សា​ស្រ្តពីប្រទេសដទៃទៀត។ ធនាគារកណ្តាលនៅថ្ងៃច័ន្ទនេះនឹងផ្តល់ជំនួយប្រាក់កម្ចីជាលើកដំបូង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ និងផ្ដល់ការជួយនេះរៀងរាល់សប្តាហ៍ដល់ធនាគារផ្សេងៗក្នុងខែនេះ។ អ្នកជំនាញផ្នែកសុខភាពបានរំពឹងថា ចំនួនអ្នកឆ្លងវីរុសថ្មីនឹងកើនឡើងខ្ពស់បំផុតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ព្រោះភាពភាពមិនប្រាកដប្រជាចំពោះការឆ្លងរបស់វា ហើយចំនួនស្លាប់ដោយសារវីរុសនេះក៏អាចនឹងមានចំនួនលើសពីជំងឺសារ។ សម្រាប់ពេលនេះផ្ទាល់អ្នកឆ្លងវីរុសកូរ៉ូណាមានច្រើនជាងអ្នកជំងឺសារ SARS ដោយគិតមកទល់ពេលនេះចំនួនអ្នកឆ្លងវីរុសសរុបកើនឡើងដល់ ៤០,១៩៨ករណី ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៩០៤ករណី និងមាន ២,១៥២ករណី បានជាសះស្បើយ។ ចំណែកអង្គការសុខភាពពិភពលោកក៏បានព្រមានរដ្ឋាភិបាលទាំងអស់ឱ្យប្រុងប្រយ័ត្ន និងត្រូវបង្កើនការត្រួតពិនិត្យនៅតាមអាកាសយានដ្ឋានជុំវិញពិភពលោក។ យ៉ាងណាមិញឆ្លើយតបនឹងភាពភ័យខ្លាចទាំងនេះ ប្រទេសមួយចំនួនក៏បានបិទមិនឱ្យទេសចរចិនចូលមកប្រទេសរបស់ពួកគេតែម្ដងក្នុងអំឡុងពេលនេះ៕ អត្ថបទ៖ លីដា

    February 10, 2020
  • អន្តរជាតិ

    កាណាដា៖ ព្រោះតែចង់ឲ្យគេចាប់អារម្មណ៍និងទទួលបានភាពល្បីល្បាញ មនុស្សមួយចំនួនហ៊ានធ្វើរឿងឆ្កួតៗជាច្រើន ហើយពេលខ្លះសក​ម្មភាពទាំងនោះអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃយ៉ាងខ្លាំងទៀតផង។ ជាក់ស្តែងមានជើងហើរហោះមួយត្រូវបង្ខំចិត្តចុះចតវិញជាបន្ទាន់ ព្រោះមានអ្នកដំណើរម្នាក់និយាយថា គាត់មានផ្ទុកនូវមេរោគកូរ៉ូណា។ ជើងហោះហើរមួយនេះមានទិសដៅហោះចេញពីក្រុងតូរ៉ុនតូ  ប្រទេសកាណាដាឆ្ពោះទៅកាន់ប្រទេសចាម៉ៃកា។ ក្នុងអំឡុងពេលហោះហើរស្រាប់តែមានបុរសកាណាដាម្នាក់ឈ្មោះ Potok Philippe ជាតន្ត្រីករ ហើយបានពាក់ម៉ាស់ និងស្រោមដៃដើរពេញយន្តហោះ និងបាននិយាយថា គាត់ទើបត្រលប់មកពីក្រុងវូហាន ប្រទេសចិន ហើយពេលនេះគាត់ហាក់មានអាការៈមិនស្រួលខ្លួនទាល់តែសោះ គាត់ទំនងជាបានផ្ទុកនូវមេរោគកូរ៉ូណាហើយ។ ឥរិយាបថនេះបានធ្វើឲ្យក្រុមការងារបញ្ជាការហោះហើរត្រូវបង្ខំចិត្តឲ្យយន្តហោះត្រលប់មកចុះចតនៅប្រទេសកាដាណាវិញជាបន្ទាន់ ព្រោះគេខ្លាចមានករណីចម្លងមេរោគកូរ៉ូណា។ យ៉ាងណាក្តី ក្រោយពេលយន្តហោះចុះចតរួចលោក Potok Philippe​ បានប្រាប់ឲ្យដឹងថា គាត់គ្រាន់តែនិយាយលេងទេដែលថាគាត់ធ្លាប់ទៅវូហាននោះ ជាក់ស្តែងគាត់មិនដែលទៅប្រទេសចិនឡើយ ហើយការធ្វើដូចនេះព្រោះតែគាត់ចង់បានភាពល្បីល្បាញក្នុងបណ្តាញសង្គម Instagram ប៉ុណ្ណោះ  ដ្បិតហេតុការណ៍នឹងមានការចុះផ្សាយតាមសារព័ត៌មាននិងបណ្តាញសង្គមជាច្រើនផងដែរ។​ យ៉ាងណាក្តី

    February 8, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ ក្រុមអ្នកជំនាញសិង្ហបុរីបានលើកឡើងថា អាកាសធាតុក្តៅហើយសើមអាចជាកត្តាមួយជួយបញ្ឈប់ការរាតត្បាតនៃជំងឺរលាកសួតប្រភេទថ្មីបង្កឡើងដោយមេរោគកូរ៉ូណាបាន។ ក្រុមអ្នកជំនាញបានពន្យល់ថា 2019 Novel Coronavirus (2019-nCoV) គឺជាចង្កោមមេរោគម្យ៉ាងដែលក​ន្លងមកធ្លាប់បង្កឲ្យមានជំងឺសារ ឬផ្ដាសាយ ដែលតាមធម្មតាពពួកមេរោគទាំងនេះអាចរស់នៅបានក្នុងតំបន់ដែលមានសីតុណ្ណភាពត្រជាក់ខ្លាំង ឬក្រោម ២០ អង្សាសេ។ យ៉ាងណាក្តី មេរោគនឹងងាប់ទៅវិញក្នុងសីតុណ្ហភាពក្តៅឬត្រឹមកម្រិតក្តៅហើយសើម ដែលជាអាកាសធាតុនៅក្នុងតំបន់ត្រូពិក។ ជាក់ស្តែងសម្រាប់នៅក្នុងក្រុងវូហានដែលជាកន្លែងកំណើតនៃមេរោគកូរ៉ូណានោះមានសីតុណ្ណភាពមានត្រឹមតែ ៧ អង្សាសេប៉ុណ្ណោះ សម្រាប់ពេលបច្ចុប្បន្ននេះ ហើយបើនៅក្នុងរដូវក្តៅវិញសីតុណ្ហភាពអាចឡើងដល់ ៣៧ អង្សាសេ។ ផ្អែកលើហេតុផលទាំងនេះហើយទើបក្រុមអ្នកជំនាញសឹង្ហបុរីអះអាងថា នៅពេលដែលសីតុណ្ណភាពក្នុងក្រុងវូហានឡើងក្តៅវិញវាទំនងជាពេលដែលអាចបឈ្ឈប់ការរាតត្បាតមេរោគកូរ៉ូណាបាន ហើយថ្នាំបង្កាក៏ទំនងជាគេអាចរកឃើញនៅពេលនោះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia

    February 8, 2020
  • អន្តរជាតិ

    តាមធម្មតាថ្ងៃរៀបការគឺឱកាសដ៏សប្បាយរីករាយមួយនៃការជួបជុំញាតិមិត្ត បងប្អូន មិត្តភក្តិទាំងខាងកូនកំលោះនិងកូនក្រមុំ  យ៉ាងណាក្តីព្រោះតែឥទ្ធិពលនៃវីរុសកូរ៉ូណាពិធីមង្គលការមួយ ដែលគ្មានវត្តមានកូនក្រមុំនិងកូនកំលោះនៅក្នុងរោងការត្រូវបានគេរៀបចំឡើងយ៉ាងភ្ញាក់ផ្អើលជាទីបំផុត។ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានបញ្ជាក់ថា កូនក្រមុំនិងកូនកំលោះគឺជាជនជាតិសឹង្ហបុរី ហើយពួកគេបានកំណត់ថ្ងៃរៀបការ ចែកលិខិតអញ្ជើញភ្ញៀវ កក់សណ្ឋាគារ និងរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់រៀបការរួចរាល់អស់ហើយ តាំងពីមុនផ្ទុះការត្បាតនៃវីរុសកូរ៉ូណាម្លេះ។ យ៉ាងណាក្តី​ កាលពីពេលចូលឆ្នាំចិនកន្លងទៅនេះពួកគេធ្វើដំណើរទៅកាន់ខេត្ត Hunan ប្រទេសចិន ដើម្បីទៅលេងម្តាយរបស់កូនកំលោះដែលកំពុងស្នាក់នៅទីនោះ ហើយស្របពេលដែលវីរុសកូរ៉ូណាបានផ្ទុះឡើងនោះ ពួកគេទាំងពីរនាក់ក៏ត្រូវបានគេសង្ស័យថាបានឆ្លងនូវមេរោគនេះផងដែរ ដែលជាដំណោះស្រាយបន្ទាន់គឺពួកគេត្រូវដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេ ១៤ ថ្ងៃសិន។ អ្វីដែលជារឿងគាប់ជួនបំផុតនោះ គឺថ្ងៃរៀបការរបស់ពួកគេក៏ស្ថិតនៅក្នុងចន្លោះថ្ងៃដែលពួកគេត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនោះផងដែរ។ ដោយពិបាកក្នុងការលុបចោលកម្មវិធីទាំងស្រុង ពួកគេនៅតែអនុញ្ញាតឲ្យកម្មវិធីការកើតឡើងតាមការគ្រោងទុកដដែរ តែកូនក្រមុំនិងកូនកំលោះបានត្រឹមតែ live វីដេអូមកស្វាគមន៍ភ្ញៀវពីចំងាយប៉ុណ្ណោះមិនអាចចូលរួមដោយផ្ទាល់ឡើយ ហើយអ្នកដែលអាចស្វាគមន៍ភ្ញៀវផ្ទាល់នៅក្នុងរោងការនោះគឺមានតែបងប្អូនបង្កើតរបស់កូនកំលោះកូនក្រមុំប៉ុណ្ណោះ។ ស្ថិតក្នុងកាលៈទេសៈនេះ ភ្ញៀវទាំងអស់ក៏បានយល់ពីភាពចាំបាច់ដោយគ្មានអន់ចិត្តអ្វីឡើយ

    February 8, 2020
  • អន្តរជាតិ

    រដ្ឋមន្រ្តីសុខាភិបាលថៃលោក Anutin Charnvirakul បានសុំការអភ័យទោស ចំពោះការអត្ថាធិប្បាយរបស់លោកកាលពីម្សិលមិញ ដែលហៅអ្នកទេសចរបរទេសថា «ai farang» ដោយនិយាយថា ពួកគេបរទេសទាំងនោះ «សមតែត្រូវបណ្តេញចេញ» ដោយសារតែពួកគេមិនព្រមពាក់ម៉ាស់ការពារខ្លួន។ រដ្ឋមន្ត្រីរូបនោះក្រោយមកបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសុំទោសចំពោះការហៅជនបរទេសបែបនោះ ដោយសារថាវាស្ដែងឱ្យឃើញការប្រកាន់ពូជសាសន៍របស់គាត់។ គាត់បានបន្ទោសលើកំហឹងមួយគ្រារបស់គាត់ ដោយពេលនោះគាត់បាននិយាយថា វាជាអាកប្បកិរិយាអាក្រក់ ដែលបង្ហាញដោយជនបរទេសមួយចំនួន។ នៅក្នុងការបង្ហោះហ្វេសប៊ុកនោះគាត់បានសរសេរថា៖ «ខ្ញុំសុំទោសដែលមិនអាចទប់កំហឹងលើជនបរទេសនៅថ្ងៃនេះ។ ខ្ញុំមិនអាចដឹងបានទេថា តើជនបរទេសមកពីណា ឬតើពួកគេបង្កហានិភ័យដល់កម្រិតណា?» លោក Anutin បានឱ្យដឹងថា គាត់រួមទាំងសហការី និងបណ្តាញសារព័ត៌មានបាងកក បានទទួលនូវការឆ្លើយតបមិនល្អពីអ្នកទេសចរស្បែកស ព្រោះនៅពេលដែលពួកគេបានឱ្យម៉ាស់ Free ទៅពួកគេ ពួកអ្នកទេសចរទាំងនោះមិនបានពាក់វានោះទេ។

    February 8, 2020
  • អន្តរជាតិ

    ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃវីរុសកូរ៉ូណា ឥឡូវនេះកោះតៃវ៉ាន់បានចាត់វិធានបដិសេធរាល់អ្នកដែលមកពីចិនដីគោក មិនឱ្យចូលដែនកោះរបស់ពួកគេនោះទេ។ ការហាមឃាត់ប្រឆាំងនឹងបុគ្គលមកពីដីគោក បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍។ អ្នករស់នៅហុងកុង និងម៉ាកាវ ត្រូវបានលើកលែងពីការហាមឃាត់ ប៉ុន្តែចាប់ផ្តើមពីថ្ងៃសុក្រតទៅ ពួកគេនឹងត្រូវដាក់ដោយឡែកពីរសប្តាហ៍ នៅពេលពួកគេមកដល់កោះតៃវ៉ាន់ លើកលែងតែពួកគេចុះឈ្មោះជាមួយអន្តោប្រវេសន៍ជាតិ។ ទន្ទឹមនឹងនេះដែរជនជាតិបរទេស ដែលបានមកលេងប្រទេសចិនក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយ ក៏នឹងត្រូវហាមឃាត់មិនឱ្យចូលកោះតៃវ៉ាន់ដែរ។ ចំណែកជនជាតិតៃវ៉ាន់ត្រូវបានគេណែនាំឱ្យជៀសវាងពីការទៅលេងចិនដីគោក។ អ្នកដែលបានធ្វើដំណើរទៅកាន់ចិនដីគោក ហុងកុង ឬម៉ាកាវក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២សប្តាហ៍ នៅពេលពួកគេមកដល់កោះតៃវ៉ាន់។ ដូចគ្នាសម្រាប់ជនបរទេស ដែលមានលិខិតបញ្ជាក់ជនបរទេស៕ អត្ថបទ៖ លីដា

    February 8, 2020
  • អន្តរជាតិ

    សីតុណ្ហភាពខ្ពស់បំផុត ១៨.៣អង្សាសេ បានគ្រប់ដណ្ដប់នៅទិ្វបអង់តាក់ទិក ដែលនេះជាសីតុណ្ហភាពក្ដៅបំផុតក្នុងកំណត់ត្រា។ ការវាស់ដែលត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ដោយស្ថានីយស្រាវជ្រាវ Esperanza របស់អាហ្សង់ទីនបានរកឃើញថា កម្ដៅសីតុណ្ហភាពនាពេលថ្មីនេះ ក្ដៅជាងកំណត់ត្រាចាស់ ០.៨អង្សាសេ ពោលគឺកំណត់ត្រាចាស់កាលពីខែមីនា ឆ្នាំ២០១៥ មានត្រឹមតែ ១៧.៥អង្សាសេ។ កម្ដៅនេះគឺខ្ពស់ជាងកម្ដៅសីតុណ្ហភាពចាស់ និងខ្ពស់ជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦១។ វាត្រូវបានផ្ទៀងផ្ទាត់ដោយអង្គការឧតុនិយមពិភពលោក របស់អង្គការសហប្រជាជាតិ (WMO) ផងដែរ។ អ្នកនាំពាក្យ WMO អ្នកស្រី Clare Nullis បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ «នេះមិនមែនជាតួលេខដែលធ្លាបមាននៅអង់តាក់ទិក សូម្បីតែនៅអំឡុងពេលរដូវក្តៅរបស់វាក៏ដោយ»។ អង្គការនេះបាននិយាយថា សីតុណ្ហភាពនៅទ្វីបអង់តាក់ទិកបានកើនឡើងជិត ៣អង្សាសេ ក្នុងរយៈពេល ៥០ឆ្នាំ

    February 8, 2020
  • អន្តរជាតិ

    សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយរហូតដល់ ១០០លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសចិន និងប្រទេសដទៃទៀត ដែលរងផលប៉ះពាល់ដោយវីរុសកូរ៉ូណា បន្ថែមពីលើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដែលខ្លួនបានបញ្ជូនទៅប្រទេសចិននៅសប្តាហ៍នេះ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែមុន ក៏បានបង្កើតក្រុមការងារទប់ទល់វីរុសកូរ៉ូណា ដែលគ្រប់គ្រងដោយរដ្ឋលេខាធិការក្រសួងសុខាភិបាល និងសេវាមនុស្សលោក Alex Azar ។ ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយក្រុមការងារកាលពីថ្ងៃសុក្រ លោក Stephen Biegun អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកបានបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹកសម្ភារៈពេទ្យជិត ១៨តោន ទៅកាន់ប្រទេសចិន។ ទំនិញដឹកទំនិញរួមមាន៖ ម៉ាស់ សម្លៀកបំពាក់ និងសម្ភារៈផ្សេងៗទៀត។ លោក Biegun បាននិយាយថា ការផ្គត់ផ្គង់គឺជាអំណោយពីផ្នែកឯកជនរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថារដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ត្រៀមចំណាយថវិការហូតដល់ ១០០លានដុល្លារ

    February 8, 2020
  • អន្តរជាតិ

    អង់គ្លេស៖ អាជ្ញាធរប្រចាំទៅក្រុង Blackpool នៃប្រទេសអង់គ្លេសបានសម្រេចប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបមួយក្នុងការរក្សាគុណភាពផ្លូវសាធារណៈ គឺប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីកំណត់តំបន់ដែលមានគ្រលុក និងទំហំជាក់ស្តែងដែលត្រូវជួសជុល។ បើតាមលោក Steve Berry ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនផ្លូវគោកប្រចាំក្រុង​ Blackpool  បានបញ្ជាក់ឲ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធផ្កាយរណបស្វែងរកគ្រលុកលើដងផ្លូវគឺត្រូវចំណាយលុយច្រើននៅពេលដំបូង តែដល់ពេលប្រើប្រាស់វាយូរទៅគឺវាអាចចំណេញបានច្រើនណាស់រួមទាំងពេលវេលាផងដែរ។​ លោកបានបន្តថា រហូតមកទល់នឹងពេលនេះក្រុង Blackpool  អាចជួសជុលគ្រលុកនៅលើដងផ្លូវបានចំនួន ៥​ ១៤៥ ករណី ហើយបើធ្វើការប្រៀបធៀបទៅនឹងវិធីចាស់ដែលគេធ្លាប់ប្រើ គឺគេអាចចំណេញប្រាក់បានជាង ១ លានដុល្លារឯនោះ សម្រាប់ទំហំនៃការខូចខាតក្នុងកម្រិតដូចខាងលើនេះ។ វិធីខាងលើនេះគឺជាយន្តការលើកដំបូងសម្រាប់អង់គ្លេស ហើយលោក Steve Berry បានស្នើឲ្យក្រុងផ្សេងទៀតផ្តើមប្រើប្រាស់ប្រព័ន្ធផ្កាយរណបដូចក្រុង Blackpool ដែរ ព្រោះវាពិតជាមានភាពងាយស្រួល និងសន្សំសំចៃបានច្រើនណាស់៕

    February 8, 2020
  • អន្តរជាតិ

    ចិន៖ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា បានកើនឡើងដល់ ៧២២នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈដែលប្រទេសចិនកំពុងជាប់គាំងដោយសារការរាតត្បាត ដែលបានឆក់យកជីវិតរបស់វេជ្ជបណ្ឌិតក៏មានប្រជាប្រិយម្នាក់ និងបង្កើតជាភាពភ័យស្លន់ស្លោទូទាំងពិភពលោក។ ឥឡូវនេះចំនួនអ្នកស្លាប់បានកើនឡើង លើសចំនួនមនុស្សដែលបានស្លាប់ដោយសារជំងឺ SARS នៅចិនដីគោក និងហុងកុង ក្នុងកំឡុងពេលនៃការផ្ទុះជំងឺឆ្នាំ ២០០២-២០០៣ ទៅទៀត។ កាលពេលនោះមានតែមនុស្ស ៨១នាក់ ប៉ុណ្ណោះដែលបានស្លាប់នៅក្រុងវូហាន។ រហូតមកដល់ពេលនេះមានមនុស្សជាង ៣៤,០០០នាក់ បានឆ្លងវីរុសនៅទូទាំងប្រទេសចិន ហើយតួលេខមិនមានឃើញថយចុះទាល់តែសោះ។ ចំណែកម្សិលមិញនេះក្រុមអ្នកស្រាវជ្រាវចិនបានឱ្យដឹងថា ថ្មីៗនេះពួកគេបានរកឃើញភាពដូចគ្នារបស់វីរុសកូរ៉ូណា និងសត្វពង្រូលរហូតដល់ទៅ ៩៩% ហើយដូចដែលយើងបានដឹងហើយថា វាជាប្រភេទសត្វជិតផុតពូជ ដែលមានស្រកាត្រូវបានប្រើក្នុងឱសថបុរាណ និងមានសាច់ដែលត្រូវបានលក់នៅក្នុងទីផ្សារងងឹត។ ប៉ុន្តែយ៉ាងណាពួកគេនៅតែមិនទាន់ដឹងថា សត្វទាំងនេះចម្លងរោគមកមនុស្សរបៀបណានោះទេ៕ អត្ថបទ​៖

    February 8, 2020