autoadmin
  • អន្តរជាតិ

    យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃអង្គារទី០៤ ខែកុម្ភៈ បានឱ្យដឹងថា ប្រទេសចិនសូមកោតសរសើរចំពោះការអាណិតអាសូរ ការយោគយល់ និងការគាំទ្ររបស់ជប៉ុន ក្នុងការរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ អ្នកនាំពាក្យរដ្ឋាភិបាលអ្នកស្រី Hua Chunying បានធ្វើការកត់សម្គាល់បែបនេះនៅឯសន្និសីទសារព័ត៌មានមួយ នៅពេលដែលគាត់ត្រូវបានគេសួរយោបល់ទាក់ទងនឹងប្រជាជនជប៉ុន ដែលពួកគេបានផ្ញើសារលើកទឹកចិត្តអ្នកនៅក្រុងវូហាន ដែលជាទីក្រុងនៃការផ្ទុះឡើងរបស់វីរុស។ អ្នកស្រីបាននិយាយថា តាំងពីវីរុសនេះផ្ទុះឡើងប្រជាជននិងរដ្ឋាភិបាលជប៉ុន បានសម្ដែងនូវភាពអាណិតអាសូរ ហើយបានបញ្ជាក់ថានឹងធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយសម្រួលទុក្ខធុរៈរបស់ប្រទេសចិន។ យោងតាមអ្នកស្រី Hua Chunying បានឱ្យដឹងថា ក្រុមហ៊ុន និងរដ្ឋាភិបាលជប៉ុន បានបរិច្ចាគម៉ាស់ វ៉ែនតា និងឯកសណ្ឋានការពារជាច្រើន ដើម្បីជួយការពារ និងទប់ស្កាត់វីរុសកូរ៉ូណាដែលកំពុងរាតត្បាតនៅប្រទេសចិន។ ជប៉ុនថែមទាំងសរសេរនៅលើគ្រឿងបរិច្ចាគទាំងនោះថា «ទោះបីនៅឆ្ងាយពីគ្នា យើងស្ថិតនៅក្រោមមេឃតែមួយ» «យើងឈររួមគ្នា

    February 5, 2020
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនបានបង្រ្កាបករណីលក់សាច់ព្រៃតាមបណ្តាញសង្គមដ៏ធំមួយក្រោយមានការសង្ស័យថា មេរោគករ៉ូណាដែលកំពុងរាតត្បាតជុំវិញពិភពលោកនោះបានផ្ដើមចម្លងចេញពីសាច់សត្វប្រច្រៀវ ឬសាច់សត្វពស់ទៅកាន់មនុស្ស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Baise ក្នុងតំបន់ Guangxi  ភាគខាងត្បូងប្រទេសចិន។ ក្នុងការបង្ក្រាបនេះអាជ្ញាធរចិនបានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់មានឈ្មោះ Huang ដែលបានធ្វើអាជីវកម្មជួញដូរសត្វព្រៃតាមបណ្ដាញសង្គម WeChat ជាច្រើនឆ្នាំមកហើយ និងបានរឹបអូសសត្វព្រៃងាប់ជាច្រើនក្បាលដូចជា ឆ្មាព្រៃ ឥន្ទ្រី ក្ងោក កំប្រុក និងសត្វបក្សីកម្រៗជាច្រើនប្រភេទទៀតផងដែរ។ អ្នកស្រី Huang បានសារភាពប្រាប់ប៉ូលិសថា កន្លងមកគាត់ធ្លាប់ធ្វើការជួញដូរសាច់សត្វព្រៃ និងប្រភេទសាច់កម្រជាច្រើនប្រភេទទៅតាមតម្រូវការរបស់អតិថិជនដែលអាហារចម្លែកៗទាំងនោះមានដូចជាពងស្វាសជ្រូក​ ពពែ ឬលឹង្គពពែ សាច់សេះ សាច់ឆ្កែ ចាប សត្វករកេរព្រៃ ក្តាន់ ស្កា ​ពស់

    February 5, 2020
  • អន្តរជាតិ

    ចិន៖ គ្រូពេទ្យជួរមុខវ័យក្មេងម្នាក់ ដែលកំពុងបម្រើការនៅទីក្រុងវូហាន នៃខេត្តហ៊ូប៊ី ក្នុងប្រទេសចិន បានដួលសន្លប់ ហើយស្លាប់ ដោយសារតែធ្វើការហួសកម្លាំងពេក។ សាកសពរបស់គាត់ត្រូវបានមិត្តរួមការងាររកឃើញ នៅក្នុងអន្តេវាសិកដ្ឋានរបស់គាត់។ យោងតាមកាសែត The Paper ឱ្យដឹងថា បុគ្គលិកពេទ្យវ័យក្មេងនោះឈ្មោះថា Song Yingjie ហើយគាត់មានអាយុតែ ២៨ឆ្នាំប៉ុណ្ណោះ។ គាត់គឺជាអនុប្រធានក្រុមឱសថរបស់មណ្ឌលសុខភាពក្នុងស្រុក Henshang ហើយគាត់ក៏បានចូលរួមព្យាបាលអ្នកជំងឺពីការរាតត្បាតនៃវីរុសកូរ៉ូណា។ គាត់បានធ្វើការនៅក្នុងមណ្ឌលសុខភាពចាប់តាំងពីខែមេសា ឆ្នាំ២០១៦ ហើយបានចូលរួមជាមួយក្រុមគ្រូពេទ្យដើម្បីប្រចាំការនៅ Yuelin Expressway ។ លោក Song Yingjie ចង់ធ្វើតួនាទីគាត់ឱ្យបានល្អ ហើយទទូចចង់ធ្វើការរាល់ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៥

    February 5, 2020
  • អន្តរជាតិ

    ចិន៖ ខណៈដែលជំងឺរលាកសួតប្រភេទថ្មីបង្កឡើងដោយមេរោគកូរ៉ូណាកំពុងតែបង្កឲ្យមានភាពភ័យខ្លាចពេញ​ប្រទេសចិនក៏ដូចជាបណ្តាប្រទេសមួយចំនួនៅជុំវិញពិភពលោកនោះ រឿងរ៉ាវកំសត់នៃការបាត់បង់សមាជិក គ្រួសារ ឬត្រូវរស់ឆ្ងាយពីសមាជិកណាមួយទាំងអាឡោះអាល័យ កំពុងតែបានកើតមានជាបន្តបន្ទាប់នៅក្នុងសង្គមចិន។ កន្លងមកមានរូបភាពជាច្រើនបង្ហាញពីសកម្មភាពយំលាគ្នាពីសំណាក់ក្រុមគ្រូពេទ្យ ដែលត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងត្រូវប្រថុយគ្រោះថ្នាក់ដល់ជីវិតដើម្បីទៅបំពេញភារកិច្ចជួយសង្គ្រោះជនរងគ្រោះ ត្រូវបានគេបង្ហោះពេញបណ្តាញសង្គម។ ថ្មីៗនេះមានវីដេអូមួយផ្សេងទៀតបង្ហាញពីស្រ្តីជាម្តាយម្នាក់បានស្រែកយំយ៉ាងអាឡោះអាល័យបំផុតពេលយកអាហារទៅឲ្យកូនទទួលទាន ខណៈកូនប្រុសរបស់គាត់ត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេក្រោយសង្ស័យថា មានផ្ទុកមេរោគកូរ៉ូណា។ ម្តាយធ្លាប់តែស្និតស្នាលជាមួយនឹងកូន តែពេលនេះត្រូវនៅឆ្ងាយពីគ្នាហើយសូម្បីតែពេលយកអាហារទៅអោយកូនក៏មិនអាចហុចឲ្យផ្ទាល់ដៃដែរ ពោលគឺត្រូវនៅឆ្ងាយពីគ្នាប្រមាណជា ២ ម៉ែត្រ។ លោក Chen ដែលជាគ្រូពេទ្យជួរមុខក្នុងព្យាបាលអ្នកកើតវីរុសកូរ៉ូណា ដោយធ្វើការឥតឈប់រយៈពេល១១ថ្ងៃ លុះក្រោយមកគាត់ក៏មានអាការៈមិនស្រួលខ្លួន ហើយត្រូវគេដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង ដើម្បីតាមដានថាមានឆ្លងវីរុសកូរ៉ូណាឬអត់? ចុងក្រោយគ្រប់យ៉ាងប្រែក្លាយជារីករាយ ក្រោយដាច់ដោយឡែកពីគេមួយរយៈមក បុរសរូបនោះត្រូវបានគ្រូពេទ្យបញ្ជាក់ថា មិនបានឆ្លងវីរុសកូរ៉ូណាឡើយ៕ អត្ថបទ៖ ភក្តី

    February 5, 2020
  • អន្តរជាតិ

    ទឹកជំនន់ធ្ងន់ធ្ងរបានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់នៅកោះខាងត្បូងញូវហ្សេឡែន ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅថ្ងៃពុធនេះ ហើយបានធ្វើឱ្យភ្ញៀវទេសចររាប់រយនាក់ត្រូវជាប់គាំងនៅចំណុចំបន់ទេសភាព Milford Sound ។ នៅតំបន់ Southland ក៏បានប្រកាសពីភាពអាសន្នរបស់ខ្លួន បន្ទាប់ពីត្រូវបានជន់លិចដោយទឹកភ្លៀងជាង ១,០០០ មីលីម៉ែត្រ ក្នុងរយៈពេល ៦០ម៉ោង ដែលបង្កឱ្យមានការបាក់ដីនៅតាមដងផ្លូវធំៗ និងបណ្តាលឱ្យទឹកទន្លេឡើងខ្ពស់។ អាជ្ញាធរបានបញ្ជាឱ្យប្រជាជនក្នុងតំបន់រងគ្រោះត្រូវជម្លៀសបន្ទាន់ ខណៈទឹកទន្លេ Mataura បានឡើងខ្ពស់ ហើយតំបន់ដែលទឹកទន្លេហូរកាត់ក៏ត្រូវជម្លៀសចេញផងដែរ។ អ្នកស្រុកត្រូវបានគេណែនាំឱ្យដាក់ថ្នាំ សំលៀកបំពាក់ និងឯកសារបញ្ជាក់អត្តសញ្ញាណជាប់ខ្លួន បន្ទាប់មកសស្វែងរកទីខ្ពស់ដើម្បីភៀសខ្លួន។ បណ្ដាញអគ្គិសនីនៅក្នុងតំបន់រងគ្រោះត្រូវបានកាត់ផ្ដាច់ ហើយអ្នកភៀសខ្លួនជាច្រើនត្រូវសម្រាកនៅតាមព្រះវិហារ និងសាលារៀនជាបណ្ដោះអាសន្ន។ យ៉ាងណាមិញចំនួនខូតខាត និងផលប៉ះពាល់យ៉ាងណាខ្លះ នៅមិនទាន់មានរបាយការណ៍ណាបញ្ជាក់នៅឡើយ៕ អត្ថបទ៖ លីដា

    February 5, 2020
  • អន្តរជាតិ

    តាមការចុះផ្សាយដោយ ស៊ីនហួរ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នៅប្រទេសចិនពេលនេះមានករណីវីរុសកូរ៉ូណាឆ្លងលើទារិកាម្នាក់មកពីក្រុងសៀងហៃ ហើយទារិកានោះទើបតែមានអាយុ ៧ខែប៉ុណ្ណោះ។ អ្នកនាំពាក្យគណៈកម្មាធិការសុខភាពក្រុងសៀងហៃលោក Zheng Jin បានឱ្យដឹងថា មុនពេលដែលទារិកាត្រូវបានគេរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា គឺជីដូនជីតារបស់ទារិការូបនោះបានមកលេងគ្រួសាររបស់នាង។ អ្នកទាំង២ជាអ្នករស់នៅទីក្រុងវូហាន (Wuhan) ហើយបានមកដល់សៀងហៃ កាលពីថ្ងៃទី២០ ខែមករា និងបានមកបរិភោគអាហារជុំគ្នាជាមួយគ្រួសារនៅថ្ងៃទី២១ និងទី២៤ ខែមករា និងជាមួយមនុស្ស ២នាក់ផ្សេងទៀត មកពីមណ្ឌលសេវាកម្មសុខភាពសហគមន៍។ លុះដល់ថ្ងៃទី២៥ ខែមករា ជីដូនជីតារបស់ទារិកាបានប្រាប់ទៅកាន់មណ្ឌលសុខភាពសង្កាត់ថា គាត់ជាអ្នកដំណើរថ្មីទើបតែចេញពីទីក្រុងវូហាន ហើយពួកគាត់កំពុងស្នាក់នៅជាមួយទារិកា និងឪពុកម្តាយរបស់ទារិកា។ បន្ទាប់មកលោកតារបស់គេក៏បានធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកវីរុសកូរ៉ូណានៅថ្ងៃទី០២

    February 5, 2020
  • អន្តរជាតិ

    ក្រសួងសុខាភិបាលជប៉ុននិយាយថា គេបានបញ្ជាក់ថាមនុស្ស ១០នាក់ នៅលើនាវាទេសចរណ៍មួយ ដែលនៅជិតយូកូហាម៉ាបានឆ្លងវីរុសកូរ៉ូណា។ NHK បានឱ្យដឹងថា ក្រុមមន្រ្តីបានចាប់ផ្តើមត្រួតពិនិត្យអ្នកដំណើរនៅលើកប៉ាល់តាំងតែពីយប់ថ្ងៃច័ន្ទ។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកធ្វើដំណើរហុងកុងម្នាក់បានឆ្លងមេរោគ បន្ទាប់ពីគាត់បានចុះពីនាវានៅក្នុងទីក្រុងកំណើតរបស់គាត់។ ក្រុមមន្រ្តីបានពិនិត្យបុគ្គលដែលមានគ្រុនក្តៅ និងអ្នកដែលមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលទាំងនោះ។ ចំណែកនាវាមួយនោះត្រូវបានគេដឹងថា មានអ្នកដំណើរ និងសមាជិកនាវិកប្រហែល ៣,៧០០នាក់។ នាវា Diamond Princess ត្រូវបានគេដាក់ឱ្យនៅដាច់ពីគេនៅសប្តាហ៍នេះ មុនពេលដែលវាទៅដល់ប្រទេសជប៉ុន ហើយការត្រួតពិនិត្យត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកដំណើរម្នាក់មកពីហុងកុង ដែលបានមកលើកប៉ាល់កាលពីខែមុន ត្រូវបានគេធ្វើតេស្ដឃើញថាមានវីរុស ពេលចុះពីនាវាទៅហុងកុងវិញ។ ក្រសួងបាននិយាយថា ក្នុងចំណោមមនុស្ស ៣១នាក់ ដែលសង្ស័យ មាន ១០នាក់ ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគនេះ។

    February 5, 2020
  • អន្តរជាតិ

    ចិន៖ ការរាតត្បាតនៃវីរុសកូរ៉ូណានាពេលបច្ចុប្បន្នមានការចាប់អារម្មណ៍ខ្លាំងនៅតាមបណ្តាញសារព័ត៌មានសំខាន់ៗនៅជុំវិញពិភពលោក។ បើយោងតាមសារព័ត៌មាន BBC កាលពីព្រឹកមិញនេះបានចុះផ្សាយនូវអត្ថបទមួយនិយាយរៀបរាប់អំពីវេជ្ជបណ្ឌិតជនជាតិចិនម្នាក់ ដែលបានព្យាករណ៍កាលពីខែធ្នូ​ ឆ្នាំ ២០១៩ ថា មេរោគកូរ៉ូណានឹងរាតខ្លាំងនៅជុំវិញពិភពលោកដូចការរាតត្បាតនៃជំងឺសារកាលពីឆ្នាំ ២០០៣ ដែរ តែអាជ្ញាធរចិនបានចោទប្រកាន់ថា គាត់បានចែកចាយនូវពាក្យចចាមអារ៉ាមដែលបង្កឲ្យមានភាពចលាចលនៅក្នុងសង្គមទៅវិញ។ ប្រភពខាងលើបានបន្តថា​ វេជ្ជបណ្ឌិតរូបនេះមានឈ្មោះ Li Wenliang បម្រើការងារនៅក្នុងមន្ទីរពេទ្យប្រចាំក្រុងវូហាន ហើយគាត់រួមជាមួយនឹងវេជ្ជបណ្ឌិត​ ៨នាក់ផ្សេងទៀតគឺជាអ្នកដែលបានដឹង និងបានផ្ដើមព្យាបាលជនរងគ្រោះបង្កដោយមេរោគកូរ៉ូណាដំបូងគេផងដែរ។ ប​ន្ទាប់ពីបានឆ្លងកាត់ការព្យាបាលជនរងគ្រោះដោយមេរោគកូរ៉ូណាជាច្រើននាក់មក និងបានមើលឃើញពីលទ្ធភាពនៃការសាយភាយមេរោគមួយនេះ លោកវេជ្ជបណ្ឌិត Li Wenliang បានបង្ហោះសារនៅក្នុងបណ្តាញសង្គមព្រមានឲ្យប្រជាពលរដ្ឋត្រៀមការពារខ្លួនពីការចម្លងមេរោគមួយនេះ ហើយគាត់ថែមទាំងបានអះអាងថា មេរោគកូរ៉ូណានឹងរាតត្បាតដូចជំងឺសារអីចឹងដែរ។ យ៉ាងណាក្តី ក្រោយបង្ហោះសារដូចខាងលើនេះរួច នៅដើមខែមករាឆ្នាំ ២០២០ អាជ្ញាធរចិនបានចេញលិខិតព្រមានផ្លូវការមួយចំពោះរូបគាត់

    February 4, 2020
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលថៃបានស្នើសុំព័ត៌មានពីក្រុងសេអ៊ូល បន្ទាប់ពីស្ត្រីជនជាតិកូរ៉េម្នាក់ត្រូវបានគេរកឃើញថា បានឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីគាត់ត្រឡប់មកពីប្រទេសថៃ ហើយគាត់មិនមានកំណត់ត្រាធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិននោះទេ។ លោកស្រីវេជ្ជបណ្ឌិត Tanarak Plipat អគ្គនាយករងនៃនាយកដ្ឋានត្រួតពិនិត្យជំងឺបាននៅថ្ងៃអង្គារនេះថា ពួកគេត្រូវបានគេជូនដំណឹងអំពីករណីនេះពីប្រទេសកូរ៉េខាងត្បូង ហើយកំពុងស្វែងរកព័ត៌មានលម្អិតអំពីលទ្ធផលតេស្ត ស្ថានភាព និងទីកន្លែងដែលនាងបានទៅលេងក្នុងប្រទេសថៃ។ ជាមួយនឹងព័ត៌មាននេះពួកគេអាចរកឃើញមនុស្សផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយនាង ហើយធ្វើតេស្ដលើពួកគេចំពោះវីរុសនេះ។ លោកស្រីវេជ្ជបណ្ឌិត Tanarak Plipat មានប្រសាសន៍ថា៖ «ប្រទេសថៃកំពុងស្ថិតក្នុងដំណាក់កាលឆ្លងជំងឺ។ ភ្ញៀវទេសចរណ៍ជាធម្មតាស្ថិតនៅកន្លែងដែលពោរពេញទៅដោយអ្នកទេសចរបរទេស ហើយដូច្នេះទំនងជាស្ថិតនៅក្នុងតំបន់នៃការចម្លងជំងឺ»។ ប្រភព Bangkok Post ឱ្យដឹងថា ស្ត្រីជនជាតិកូរ៉េម្នាក់នោះអាយុ ៤២ឆ្នាំ ហើយបានធ្វើតេស្ដវិជ្ជមាន បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ កាលពីថ្ងៃទី១៩ ខែមករា។ គាត់បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២៥ ខែមករា

    February 4, 2020
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានសម្រេចកំណត់តម្លៃម៉ាស់ និងតម្លៃទឹកលាងដៃឲ្យស្ថិតក្រោយតម្លៃកំណត់ដោយរដ្ឋាភិបាល ដើម្បីការពារកុំឲ្យជនខិលខូចឆ្លៀតឱកាសលក់សម្ភារៈទាំងពីរនេះថ្លៃហួសហេតុ ក្រោយផ្ទុះការរាតត្បាតនៃមេរោគកូរ៉ូណាកាន់តែខ្លាំងឡើងៗ។ បើតាមលោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចដាក់ចេញនូវចំណាត់ការខាងលើនេះក៏ព្រោះគេសង្កេតឃើញថា តម្លៃរបស់ម៉ាស់និងទឹកលាដៃនៅតាមបណ្តាលឱសថស្ថាន និងតូបមួយចំនួនហាក់ឡើងថ្លៃបន្តិចក្រោយមានតម្រូវការទិញខ្ពស់ ខណៈបរិមាណនៃការផ្គត់ផ្គង់នៅក្នុងទីផ្សារហាក់នៅមានភាពយឺតយ៉ាវមិនទាន់តាមការចង់បានរបស់អតិថិជន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានបន្តថា បញ្ហាម៉ាស់និងទឹកលាងដៃឡើងថ្លៃនៅក្នុងប្រទេសថៃនៅមិនទាន់ក្លាយជាបញ្ហាធំនៅឡើយទេ តែយ៉ាងណាក្តីគេបានសម្រេចដាក់ចេញយន្តការដូចខាងលើនេះឲ្យហើយ មុនពេលពេលវាក្លាយជាបញ្ហាធំដូចនៅតាមបណ្តាប្រទេសមួយចំនួន។ យោងតាមច្បាប់នៅក្នុងប្រទេសថៃ ជនណាដែលហ៊ានលក់ទំនិញលើសតម្លៃកំណត់របស់រដ្ឋាភិបាលនឹងត្រូវពិន័យជាប្រាក់ចំនួន ១៤០ ០០០ បាត (៤ ៥២២ ដុល្លារអាម៉េរិក) ឬប្រឈមនឹងការជាប់គុករយៈពេលរហូតដល់ ៧ ឆ្នាំ៕ អត្ថបទ៖ភក្តី

    February 4, 2020