autoadmin
  • អន្តរជាតិ

    នៅថ្ងៃនេះទីក្រុងហុងកុងបានរាយការណ៍ពីការស្លាប់លើកដំបូង នៃអ្នកផ្ទុកវីរុសកូរ៉ូណានៅក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីបុរសអាយុ ៣៩ឆ្នាំម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅព្រឹកនេះ។ គ្រូពេទ្យបាននិយាយថា អ្នកជំងឺគាត់មានជំងឺប្រចាំកាយស្រាប់ ហើយបានទៅលេងទីក្រុង Wuhan កាលពីខែមករា។ មរណភាពរបស់គាត់គឺជាករណីស្លាប់ទី២ ក្រៅប្រទេសចិនដីគោក បន្ទាប់ពីបុរសអាយុ ៤៤ឆ្នាំម្នាក់ បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន។ ព័ត៌មាននេះបានជំរុញឱ្យមានការទាមទារថ្មីៗសម្រាប់ហុងកុង ដើម្បីបិទច្រកព្រំដែនជាមួយចិនដីគោក ដោយមានបុគ្គលិកពេទ្យរាប់រយនាក់បានធ្វើកូដកម្មរួចមកហើយ។ យ៉ាងណាក៏ដោយអ្នកស្រី Carrie Lam មេដឹកនាំទីក្រុងហុងកុងមិនព្រមស្របតាមសំណើនេះទេ ដោយនិយាយថា មិនសមរម្យ មិនសមហេតុផល និងរើសអើង។ កាលពីថ្ងៃច័ន្ទអាជ្ញាធរបានប្រកាសបិទច្រកព្រំដែនចំនួន ៤ បន្ថែមទៀត ជាមួយប្រទេសចិនដីគោក ដោយបើកតែអាកាសយានដ្ឋានអន្តរជាតិ ដែលជាតភ្ជាប់ពីទីក្រុងទៅម៉ាកាវ និងទីក្រុងជូហៃភាគខាងត្បូងប្រទេសចិន

    February 4, 2020
  • អន្តរជាតិ

    ប្រទេសចិនបានលុបចោលព្រឹត្តិការណ៍កីឡាជាបន្តបន្ទាប់ រួមទាំងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២ ថ្វីបើមានរយៈពេល ២ឆ្នាំទៀតក្ដី។ ទីក្រុងប៉េកាំងគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡារដូវរងារជាលើកដំបូង ដែលចាប់ពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងនេះបាននិងកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ព្រឹត្តិការណ៍កីឡានេះក្នុងល្បឿនមួយយ៉ាងលឿន រួមមានផ្ទាំងទឹកកកធំៗ និងជម្រាលជិះស្គី ក៏ត្រូវបានបញ្ចប់រួចរាល់តាំងពីឆ្នាំមុនផងដែរ។ ពោលគឺពួកគេបានរៀបចំរួចរាល់ នៅចាំតែថ្ងៃរាប់ countdown ប៉ុណ្ណោះ ប៉ុន្តែក៏ត្រូវលុបចោលគម្រោងទាំងអស់។ ការផ្ទុះឡើងនៃវីរុសកូរ៉ូណាក៏បាននាំឱ្យមានការពន្យារពេលព្រឹត្តិការណ៍កីឡាជាតិ ដែលត្រូវបានគ្រោងទុកសម្រាប់ខែនេះ នៅក្នុងតំបន់ស្វយ័ត Inner Mongolia ។ ព្រឹត្តិការណ៍ជិះស្គីដែលត្រូវគេគ្រោងធ្វើឡើងនៅខែនេះ នៅទីក្រុងប៉េកាំងក៏ត្រូវបានលុបចោលផងដែរ។ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ចិនទទួលបន្ទុកផ្នែកកីឡាបានប្រាប់អ្នកផ្សព្វផ្សាយរដ្ឋថា រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតតិចតួចបំផុត ទៅលើការជ្រើសរើសអត្តពលិកអូឡាំពិក និងការហ្វឹកហាត់របស់ពួកគេ។ ប៉ុន្តែមានការព្រួយបារម្ភថា ប្រសិនបើវីរុសមិនអាចគ្រប់គ្រងក្នុងពេលឆាប់ៗនេះការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍កីឡាជាច្រើនផ្សេងទៀតអាចនឹងរងផលប៉ះពាល់៕ អត្ថបទ៖ លីដា

    February 4, 2020
  • អន្តរជាតិ

    ហ្វីលីពីន៖ ជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញដេកនៅលើដងផ្លូវសាធារណៈមួយកន្លែងក្នុងទីក្រុង Manila នៃប្រទេសហ្វីលីពីន និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមប្រជាពលក្នុងទីក្រុង និងជាពិសេសក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមតែម្តង​ ព្រោះពួកគេគិតថាបុរសបរទេសរូបនោះទំនងជាជនរងគ្រោះដោយសារជំងឺរលាកផ្លូវដង្ហើមថ្មីបង្កឡើងដោយវីរុសកូរ៉ូណា។ រូបភាពរបស់ជនបរទេសរូបនោះត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញសង្គមអមដោយការបញ្ចេញមតិថា គាត់ប្រាកដជាអ្នកផ្ទុកមេរោគកូរ៉ូណាដែលពិភពលោកកំពុងតែភ័យខ្លាចនោះហើយ ចំណែកនៅឯកន្លែងកើតហេតុវិញគ្មាននណាម្នាក់ហ៊ានទៅក្បែរជនបរទេសនោះទេ ព្រោះគេខ្លាចឆ្លងមេរោគ។ ក្រោយមកអាជ្ញាធរសុខាភិបាលហ្វីលីពីនបានចុះទៅពិនិត្យករណីនេះ និងបាននាំយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យធំមួយដើម្បីពិនិត្យរកវីរុសកូរ៉ូណា យ៉ាងណាក្តីលទ្ធផលបានបង្ហាញថា ជនបរទេសរូបនោះគ្មានផ្ទុកមេរោគកូរ៉ូណាឡើយ ហើយគាត់ក៏មិនមែនជាជនជាតិចិនដែរ។ វាអាចជារឿងដ៏អស់សំណើចមួយដែលការពិតបានបង្ហាញថា ជនបរទេសរូបនោះគឺជាជនជាតិកូរ៉េហើយរូបគាត់គ្រាន់តែស្រវឹងស្រាជោគជាំប៉ុណ្ណោះទើបទៅដេកលើចិញ្ចើមផ្លូវដូចនោះ។ សូមរម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះមានជនជាតិម្នាក់អាយុ ៤៤ឆ្នាំបានស្លាប់ដោយមេរោគកូរ៉ូណានៅក្នុងប្រទេសហ្វីលីពីន៕ អត្ថបទ៖ភក្តី

    February 4, 2020
  • រថយន្ត

    បន្ទាប់ពីបាត់មុខ 10ឆ្នាំ ពេលនេះរថយន្ត Hummer ត្រលប់មកវិញហើយ! ប៉ុន្តែវានឹងប្តូរខ្លួនជាថ្មីក្នុងនាមជារថយន្តអគ្គសនីវិញ ជាមួយនឹងកម្លាំង 1,000សេះ និងកម្លាំងបង្វិល 11,500 lbf-ft ។ ការពិតដំណឹងដែលថា Hummer នឹងត្រឡប់មកវិញមានរាប់ខែមកហើយ ប៉ុន្តែយើងនៅមិនទាន់ច្បាស់ថា វានឹងចេញមកពេលណា។ ឥឡូវនេះយើងអាចស្គាល់ឈ្មោះពេញរបស់វាគឺ GMC Hummer EV ហើយវាក៏បានបញ្ចេញ Teaser នៅចំថ្ងៃ Super Bowl ផងដែរ ដោយក្នុងស្ពតពាណិជ្ជកម្មនោះផ្ទាល់ ត្រូវបានសម្ដែងដោយតារាឆ្នើម NBA លោក LeBron James ។

    February 4, 2020
  • អន្តរជាតិ

    មិនថានៅទីណាទេយើងឃើញថា តម្លៃម៉ាស់បានឡើងថ្លៃខ្លាំងប៉ុន្មានរយៈចុងក្រោយនេះ ដោយសារតែប្រជាជនមានភាពភ័យខ្លាចចំពោះវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតយ៉ាងឆាប់រហ័ស។ ស្របពេលបែបនេះដែរមានមនុស្សមួយចំនួនបានឆ្លៀតឱកាស ដោយពួកគេបានដំឡើងថ្លៃលក់ខ្ពស់យ៉ាងមិនគួរឱ្យជឿ។ ជាក់ស្ដែងដូចនៅក្នុងប្រទេសវៀតណាម ដោយយោងតាម VNEXpress International បានឱ្យដឹងនៅក្នុងវីដេអូរបស់ខ្លួនថា ម៉ាស់ធម្មតា (medical mask x50) មួយប្រអប់ពីមុនមានតម្លៃប្រហែល ២២,០០០ដុង (០.៩ដុល្លារ) ប៉ុន្តែពេលនេះវាបានឡើងថ្លៃមួយប្រអប់ជាង ២០០,០០០ដុង (៨.៧ដុល្លារ) ហើយនៅក្នុងឱសថស្ថានខ្លះ វាឡើងថ្លៃដល់ ៣០០,០០០ដុង (១៣ដុល្លារ)។ តាមសម្ដីម្ចាស់ឱសថស្ថានមួយបានឱ្យដឹងថា ចាប់តាំងពីត្រឡប់មកពីចូលឆ្នាំចិនវិញ មិនថាជាទឹកលាងដៃ និងម៉ាស់ គឺមានការបញ្ជាទិញយ៉ាងច្រើនមែនទែន ដែលធ្វើឱ្យតម្លៃរបស់វាថ្លៃគុណនឹង១០។ ប៉ុន្តែយ៉ាងណាក៏ដោយអាជ្ញាធរវៀតណាម បានចេញមកបង្ក្រាបឱសថស្ថាន ដែលលក់ទឹកលាងដៃ

    February 4, 2020
  • អន្តរជាតិ

    សត្វប្រចៀវទំនងជាមូលហេតុនៃការឆ្លងវីរុសកូរ៉ូណាពីប្រទេសចិន បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុសនេះមាន ៩៦% ដូចគ្នាបេះបិទនឹងវីរុសក្នុងសត្វប្រចៀវ។ វីរុសដែលបានសម្លាប់មនុស្សអស់ចំនួន ៣៦២នាក់នេះ ត្រូវបានគេជឿជាក់ថា បានចម្លងទៅមនុស្សពីសត្វមួយប្រភេទ ប៉ុន្តែដំបូងឡើយការកំណត់អត្តសញ្ញាណថាជាសត្វអ្វី គឺមានការពិបាកខ្លាំង។ ប៉ុន្តែឥឡូវដោយប្រើគំរូពីអ្នកជំងឺ ៧នាក់ ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូរ៉ូណា អ្នកវិទ្យាសាស្ត្របានរកឃើញភាពស្រដៀងគ្នានៃវីរុស និងសត្វប្រចៀវ។ DNA របស់វីរុសកូរ៉ូណាថ្មីក៏មាន ៧៩.៥% ដូចគ្នានឹងវីរុស SARS ដែលមានតែការវ៉ាក់សាំងប៉ុណ្ណោះ ទើបអាចបញ្ឈប់ការរាលដាលនេះបាន។ ករណីសកលបានកើនឡើងខ្ពស់ជាង ១៧,៤៥០ ដែលខ្ពស់ជាងករណីវីរុស SARS ទៅទៀត ដែលកាលពីអំឡុងឆ្នាំ២០០២-២០០៣ វាបានសម្លាប់មនុស្សប្រហែល ៨០០នាក់ ប៉ុណ្ណោះ។ ទោះបីជាអ្នកវិទ្យាសាស្ត្រសង្កត់ធ្ងន់ទៅលើប្រភពសត្វនៃការផ្ទុះថ្មីៗនេះ ហើយនៅក្នុងប្រទេសចិនមិនទាន់ត្រូវបានប្រកាសជាផ្លូវការក៏ដោយ

    February 4, 2020
  • អន្តរជាតិ

    ដោយសារតែវីរុសកូរ៉ូណាមានការឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយករណីថ្មីៗចេះតែបន្តកើតមាននៅក្នុងចិនដីគោក វាក៏បាននាំឱ្យមានការព្រួយបារម្ភថា តើវីរុសនេះអាចឆ្លងតាមរយៈទំនិញដឹកមកពីប្រទេសចិន ឬទេ? ព្រោះថាប្រទេសចិនជាទីផ្សារអនឡាញដ៏ធំមួយរបស់ពិភពលោកនេះ ដូច្នេះអ្នកឆ្លងវីរុសអាចបានចាប់កាន់ប្រអប់ឥវ៉ាន់ដែលពួកគាត់បានបញ្ជាទិញពីចិន ដែលធ្វើឱ្យពួកគាត់បារម្ភថាវាអាចឆ្លងតាមរយៈនេះបាន។ ប៉ុន្តែទៅបីជាមានការភ័ួព្រួយបែបនេះក្ដី អ្នកជំនាញនិយាយថាវាមិនអាចឆ្លងតាមរយៈនេះនោះទេ។ ទាំងភ្នាក់ងារសុខភាពសហព័ន្ធ និងអ្នកជំនាញជំងឺឆ្លងនិយាយថា វីរុសនេះនឹងមិនរស់នៅបានយូរលើកញ្ចប់អីវ៉ាន់នោះទេ។ មជ្ឍមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ពន្យល់នៅលើគេហទំព័ររបស់ខ្លួនថា វាមិនទំនងជាធ្វើឱ្យឆ្លងវីរុសនេះ ដោយការប៉ះពាល់លើអីវ៉ាន់ទាំងនោះទេ ប៉ុន្តែវីរុសអាចត្រូវបានឆ្លងពីមនុស្សទៅមនុស្សច្រើនជាង។ ខណៈពេលដែលមនុស្សយើងអាចផ្ទុកវីរុសរយៈពេលជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ វីរុសនេះមិនរស់នៅក្រៅខ្លួនបានយូរនោះទេ។ នេះមានន័យថាប្រសិនបើវីរុសត្រូវបានរកឃើញនៅលើផ្ទៃអីវ៉ាន់ទាំងនោះ នោះអាយុកាលវីរុសគឺស្ថិតលើរយៈពេលដែលវាស្ថិតនៅក្រៅខ្លួនមនុស្ស។ ម៉្យាងទៀតដោយសារតែកញ្ចប៉អីរ៉ាន់បានឆ្លងកាត់អាកាសធាតុពីមួយចូលមួយទម្រាំដល់គោលដៅ វីរុសទាំងនោះមិនអាចរស់បានយូរបែបនេះនោះទេ ហើយហានិភ័យគឺទាបប៉ុណ្ណោះ៕ អត្ថបទ៖ លីដា

    February 4, 2020
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានប្រកាសថា តំបន់រមណីដ្ឋានប្រវត្តិសាស្ត្រចំនួន ៣កន្លែងរបស់ថៃនឹងត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកដោយអង្គការយូណេស្កូ (UNESCO) នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkokpost បានបញ្ជាក់ថា តំបន់កំសាន្តទាំងនោះរួមមាន ឧទ្យានប្រវត្តិសាស្រ្ត Phanom Rung ប្រាសាទ Muang Tam និងប្រាសាទ Plaibat  ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Chalerm Phrakiat ខេត្ត Buri Ram ភាគខាងជើងប្រទេសថៃ។ ឧទ្យានប្រវត្តិសាស្រ្ត Phanom Rung ប្រភពខាងលើបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះអង្គការយូណេស្កូបានពិនិត្យ និងវាយតម្លៃចំពោះតំបន់កំសាន្តប្រវត្តិសាស្ត្រទាំង ៣ខាងលើនេះរួចរាល់ហើយ ដែលលទ្ធផលបានបង្ហាញថា តំបន់កំសាន្តទាំងនេះពិតជាមានលក្ខខណៈគ្រប់គ្រាន់សម្រាប់ដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកប្រាកដមែន។ យ៉ាងណាក្តី

    February 4, 2020
  • អន្តរជាតិ

    ចិន៖ ស្ត្រីមានផ្ទៃពោះម្នាក់ដែលផ្ទុកវីរុសកូរ៉ូណា (2019-nCoV) មកពីខេត្ត Heilongjiang ភាគឦសានប្រទេសចិនត្រូវបានគេឱ្យដឹងថា ពេលនេះបានសម្រាលកូនរួចហើយ ហើយកូនរបស់គាត់គឺមានសុខភាពល្អមិនបានឆ្លងវីរុសនោះទេ។ អ្នកស្រី Na Hui អនុប្រធានមន្ទីរពេទ្យលេខ៦ នៃទីក្រុង Harbin ក្នុងខេត្ត Heilongjiang បាននិយាយថា ស្ត្រីម្នាក់នោះត្រូវបានគេរកឃើញថា មានអាការៈក្តៅខ្លួន ៣៧.៣ អង្សាសេ និងបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា នៅពេលដែលគាត់កំពុងពពោះបាន៣៨អាទិត្យ។ នេះបើតាមសម្តីរបស់អ្នកស្រីកាលពីថ្ងៃចន្ទ នៅក្នុងសន្និសីទសារព័ត៌មានមួយ។ ក្រុមវេជ្ជបណ្ឌិតបានសម្រេចចិត្តផ្តល់ការវះកាត់ដល់គាត់ (cesarean section) ដែលតាមរយៈនោះកូនស្រីរបស់គាត់ ដែលកើតមកមានទម្ងន់ប្រហែល ៣គីឡូក្រាម នឹងកើតមកតាមថ្ងៃកំណត់។ ទារកបានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណាវ៉ាកាលពីថ្ងៃសុក្រ និងថ្ងៃអាទិត្យ

    February 3, 2020
  • អន្តរជាតិ

    ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចធ្វើការបិទទីក្រុងមួយបន្ថែមទៀត ក្រោយមេរោគកូរ៉ូណានៅតែបន្តរាតត្បាតខ្លាំងឡើងៗ។ ទីក្រុងដែលទើបនឹងសម្រេចឲ្យបិទទាំងស្រុងនេះគឺទីក្រុង វេនហ្សូ (Wenzhou) ស្ថិតនៅក្នុងខេត្ត ហ្សីជាំង (Zhejiang) មានចម្ងាយប្រមាណជា ៨០០ គីឡូម៉ែត្រពីទីក្រុងវូហាន។ អាជ្ញាធរចិនបានបញ្ជាក់ថា ការសម្រេចបិទក្រុងខាងលើនេះក៏ព្រោះតែគេបានពិនិត្យរកឃើញថា​ កម្រិតនៃការរាតត្បាតមេរោគកូរ៉ូណានៅក្នុងក្រុងមួយនេះបានឡើងខ្ពស់ប្រហែលនឹងស្ថានភាពនៅក្នុងទីក្រុងវូហានដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះមេរោគកូរ៉ូណាបានបន្តរាតត្បាតក្នុងប្រទេសចំនួន ២៤ ផ្សេងគ្នាដែលមានចំនួនជនរងគ្រោះសរុបចំនួន ១៦ ៦១៤ ករណី និងបានសម្លាប់មនុស្សរហូតដល់ ៣៦០ នាក់ហើយ។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់មានប្រជាជនចិនម្នាក់បានស្លាប់នៅក្រៅប្រទេសចិនផងដែរ ពោលគឺមានជនរងគ្រោះអាយុ ៤៤ ឆ្នាំ បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន។ ឆ្លើយតបនឹងភាពចលាចលមួយនេះ ធនាគារកណ្តាលចិនគ្រោងនឹងបញ្ចេញសាច់ប្រាក់ចំនួន ១៧៣ ពាន់លានដុល្លារអាម៉េរិកផងដែរ

    February 3, 2020