- autoadmin
- បច្ចេកវិទ្យា
ក្រុមហ៊ុនឱសថ Exscientia របស់អង់គ្លេសបានអះអាងថា ពួកគេបានបង្កើតថ្នាំព្យាបាលជំងឺផ្លូវចិត្តម៉្យាង ដែលចេញពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ជាលើកដំបូងបំផុត។ នៅក្នុងការសិក្សារកឃើញនេះក្រុមហ៊ុន Exscientia បានធ្វើការជាមួយក្រុមហ៊ុនឱសថជប៉ុន Sumitomo Dainippon Pharma (DSP) ដើម្បីធ្វើការលើថ្នាំសម្រាប់ជំងឺ Obsessive-Compulsive Disorder (OCD) ដែលជាជំងឺផ្លូវចិត្តធ្វើឱ្យមនុស្សគិតដល់រឿងដដែលៗ សកម្មភាពដដែលៗ ឬធ្វើការងារដដែលៗ ហើយពួកគេនឹងចាប់ផ្ដើមការសាកល្បងឆាប់ៗនេះ ដើម្បីឈានទៅរកការព្យាបាលគ្លីនិកជាផ្លូវការ។ ក្រុមហ៊ុន Exscientia បាននិយាយថា នេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ការរកឃើញឱសថនេះ ពីព្រោះគម្រោងទាំងមូលចំណាយពេលតែ ១២ខែ ជំនួសឱ្យរយៈពេលធម្មតាដែលមានរយៈពេល ៥ឆ្នាំ។ សមាសធាតុផ្សំដែលគេរើសយកមកធ្វើថ្នាំ គឺចេញពីសមាសធាតុផ្សំចំនួន
February 1, 2020 - អន្តរជាតិ
ចិន៖ វាហាក់ដូចជាមិនថាបញ្ហាអ្វីដែលមនុស្សយើងជួបប្រទះ មិត្តរបស់យើងក៏នឹងរងទុក្ខតាមដែរ។ ជាការពិតណាស់ក្នុងកំឡុងពេលដ៏គួរឱ្យកង្វល់នេះ មនុស្សភាគច្រើនមានការភ័យខ្លាច ប៉ុន្តែអ្នកខ្លះទៀតភ័យជ្រុល! ភ័យសូម្បីតែសត្វចិញ្ចឹមខ្លួនឯងក៏ខ្លាច។ យោងតាម The Sun បានឱ្យដឹងថា ម្ចាស់សត្វចិញ្ចឹមមួយចំនួននៅប្រទេសចិន បានសម្លាប់សត្វចិញ្ចឹមរបស់ខ្លួនឯង ដោយសារជឿតាមពាក្យចចាមអារាមថា សត្វចិញ្ចឹមក៏អាចចម្លងមេរោគកូរ៉ូណាបានដែរ។ ដូចរូបភាពនៅខាងក្រោមនេះអាចឱ្យយើងឃើញថា សត្វឆ្មា និងឆ្កែ ត្រូវបានគេបោះចេញពីលើអគារ ហើយស្លាប់់យ៉ាងគួរឱ្យអាសូរបំផុត។ ការភ័យស្លន់ស្លោនេះបណ្តាលមកពីសេចក្តីថ្លែងការណ៍របស់លោកវេជ្ជបណ្ឌិត Li Lanjuan ដែលដើមឡើយបាននិយាយថា ប្រសិនបើសត្វចិញ្ចឹមមានទំនាក់ទំនងជាមួយមនុស្សដែលមានវីរុស នោះសត្វចិញ្ចឹមគួរតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដើម្បីឱ្យមានសុវត្ថិភាព។ សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនមួយក្តាប់តូច ដែលនាំឱ្យមានការសម្លាប់សត្វចិញ្ចឹមរបស់ពួកគេយ៉ាងសាហាវ ខណៈមានមនុស្សផ្សេងទៀតទិញម៉ាសឱ្យសត្វពាក់ដែរជាដើម។ រឿងនេះវាបានធ្វើឱ្យមានកំហឹងពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយយើងសង្ឃឹមថា មិនមានសត្វចិញ្ចឹមផ្សេងទៀត ត្រូវបានម្ចាស់ខ្លួនឯងសម្លាប់ទៀតទៅចុះ។ មិនថាជាសត្វ
February 1, 2020 - អន្តរជាតិ
ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រជាច្រើនបានធ្វើការអះអាងស្រដៀងគ្នាថា ការចម្លងនូវជំងឺរលាកសួតប្រភេទថ្មីបង្កឡើងដោយមេរោគកូរ៉ូណា គឺមានកម្រិតនៃការឆ្លងរបស់វាមិនមែនមានន័យថា មនុស្សដែលមានផ្ទុកមេរោគកូរ៉ូណាម្នាក់អាចចម្លងទៅកាន់មនុស្សរាប់រាយនាក់ក្នុងពេលតែមួយនោះទេ។ អ្នកជំនាញខ្លះបានឲ្យដឹងថា ការចម្លងមេរោគកូរ៉ូណាប្រហែលស្ថិតនៅកម្រិត ២% ពោលគឺមនុស្សម្នាក់អាចចម្លងទៅកាន់មនុស្ស ២ នាក់ទៀតបាន ប្រសិនបើពួកគេស្ថិតនៅក្នុងទីសាធារណៈដូចគ្នា។ យ៉ាងណាក្តី បើនៅក្នុងបរិយាកាសលើយន្តហោះវិញ លទ្ធភាពនៃការចម្លងមេរោគកូរ៉ូណាអាចស្ថិតនៅក្នុងលក្ខខណ្ឌមួយផ្សេងទៀត។ សូមអញ្ជើញលោកអ្នកពិនិត្យមើលរូបភាពគំរូអមជាមួយនឹងការវិភាគពីសំណាក់អ្នកជំនាញជុំវិញការចម្លងមេរោគកូរ៉ូណាដូចខាងក្រោមនេះ៖ ករណីទី ១៖ កៅអីដែលមានពណ៌ខៀវមានន័យថាគ្មានលទ្ធភាពនៃឆ្លងរោគ ហើយភាគរយនៃការឆ្លងបន្តឡើងរហូតដល់កៅអីពណ៌ស្វាយគឺមានលទ្ធភាពឆ្លងខ្ពស់បំផុត។ ក្នុងករណីនេះប្រសិនបើអ្នកជំងឺបានអង្គុយនៅកៅអីលេខ ១៣ ជួរ C ហើយមុននឹងអង្គុយអ្នកជំងឺបានដើរចុះឡើងច្រើនដូចជាទៅបន្ទប់ទឹកញឹកញាប់ និងបានប៉ះពាល់ជាអ្នកអ្នកដំណើរផ្សេងទៀតដោយផ្ទាល់ជាច្រើនដងមានន័យថា អ្នកដែលអង្គុយនៅកៅអីជុំវិញគាត់មានដូចជា កៅអីលេខលេខ ១៣,១៤,១៥ ជួរ A, B, C, D, E
February 1, 2020 - អន្តរជាតិ
ខណៈដែលពិភពលោកទាំងមូលកំពុងភ័យខ្លាចនឹងវីរុសកូរ៉ណា ដែលវាបានរាលដាលយ៉ាងឆាប់រហ័ស និងមានចំនួនបន្ដឆ្លងលើសពីជំងឺសារទៅទៀតផងនោះ ប្រជាជាតិជាច្រើនបានក្លាយទៅជាមនុស្សរើសអើងជាតិសាសន៍ទៅវិញ។ ជាក់ស្ដែងដូចនៅអ៊ីតាលីមានបារកម្សាន្តមួយឈ្មោះថា Trevi fountain និងភោជនីយដ្ឋានមួយនៅវៀតណាម បានដាក់ការហាមឃាត់មិនទទួលភ្ញៀវចិនតែម្ដង។ ហើយក៏មានសាលាតន្ត្រីមួយនៅអ៊ីតាលី បានប្រាប់សិស្សរបស់ខ្លួនឯងដែលជាជនជាតិអាស៊ីបូព៌ា មិនឱ្យទៅសាលាតែម្ដងក្នុងស្ថានភាពនេះ។ នេះបើតាមការចុះផ្សាយពី Daily Mail នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ ថ្វីបើនៅអ៊ីតាលីមានអ្នកឆ្លងត្រូវបានបញ្ជាក់តែ ២ ករណីក៏ដោយ ក៏ការរើសអើងនៅតែមិនអាចគ្មានបាន។ ដោយបារ Trevi fountain នៅកណ្តាលទីក្រុងរ៉ូម បានសរសេរស្លាកថា៖ «ដោយសារតែវិធានការសុវត្ថិភាពអន្តរជាតិ ប្រជាជនទាំងអស់ដែលមកពីប្រទេសចិន នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់កន្លែងនេះទេ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួល»។ សាលាតន្ត្រី Conservatorio Santa
February 1, 2020 - អន្តរជាតិ
យោងតាមនាយកដ្ឋាននាំចូលនិងនាំចេញ ក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មចិនបានឱ្យដឹងថា ពួកគេនឹងបើកច្រកព្រំដែនជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ប៉ុន្តែទោះយ៉ាងណាគណៈកម្មាធិការពាណិជ្ជកម្មទីក្រុង PingXiang ក្រោយមកបានប្រកាសថា រាល់សកម្មភាពទាំងអស់នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៨ ខែកុម្ភៈ ដើម្បីអនុវត្តវិធានការណ៍បង្ការប្រឆាំងនឹងវីរុសកូរ៉ូណា។ ចំណែកនាយកដ្ឋានគយ Tan Thanh វៀតណាមវិញបានប្រកាសថា សកម្មភាពនៅច្រកព្រំដែនវៀតណាម-ចិន Tan Thanh នឹងត្រូវបញ្ឈប់រហូតដល់ដំណាច់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។ ពាណិជ្ជកម្មនឹងវិលមករកភាពប្រក្រតីវិញនៅច្រកព្រំដែន Tan Thanh និងច្រកទ្វារតូចៗដទៃទៀត នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។ សកម្មភាពនាំចេញ-ចូល នៅច្រក Huu Nghi
February 1, 2020 - អន្តរជាតិ
សហរដ្ឋអាមេរិកបានប្រកាសអាសន្នសុខភាពសាធារណៈជុំវិញការរីករាលដាលនៃវីរុសកូរ៉ូណា ហើយបាននិយាយថា ខ្លួននឹងបដិសេធការចូលមកអាមេរិក ចំពោះជនបរទេសណាដែលបានទៅលេងប្រទេសចិនក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ ចំពោះពលរដ្ឋអាមេរិកដែលវិលត្រឡប់មកពីខេត្តហ៊ូប៉ី ដែលជាខេត្តនៃការផ្ទុះឡើងនៃជំងឺនេះនឹងត្រូវដាក់ឱ្យដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ រំលឹកដែរថា ចាប់តាំងពីវីរុសបានផ្ទុះឡើងនៅក្នុងខែធ្នូ មានករណីជិត ១០,០០០ នៃវីរុសថ្មីត្រូវបានបញ្ជាក់ ហើយភាគច្រើននៃពួកគេនៅក្នុងប្រទេសចិន។ មានករណីជាង ១០០ករណី ត្រូវបានរាយការណ៍នៅក្រៅប្រទេសចិនពីក្នុង២២ប្រទេស។ កាលពីថ្ងៃសុក្រទីក្រុងប៉េកាំងបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងពី ៤៥នាក់ ដល់ ២៥៨នាក់ ដែលពួកគេទាំងអស់គឺនៅក្នុងប្រទេសចិន និង ២៤៩នាក់ នៅខេត្តហ៊ូប៉ីទាំងមូល។ មុននេះបន្ដិចក៏បានលេចចេញថា ចំនួនករណីឆ្លងវីរុសថ្មីនៅលើពិភពលោកបានវ៉ាដាច់ចំនួនជំងឺសារទៅទៀត ដែលកាលនោះ SARS បានឆ្លងរាលដាលរាប់សិបប្រទេសនៅឆ្នាំ២០០៣។ កាលនោះជំងឺសារបានឆ្លងប្រហែល ៨,១០០ករណី ហើយជំងឺសារក៏ស្រដៀងនឹងវីរុសកូរ៉ូណានេះដែរ ដែលសុទ្ធតែជាប្រភេទធ្វើឱ្យមានបញ្ហាផ្លូវដង្ហើម
February 1, 2020 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងធ្វើការហាមឃាត់ការនាំចូលកាកសំណល់ប្លាស្ទិក និងកាកសំណល់អេឡិចត្រូនិចទាំងស្រុងតែម្តងនៅឆ្នាំក្រោយ នេះបើយោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post។ ប្រភពដដែលបានបានដកស្រង់ប្រសាសន៍របស់លោក Varawut Silpa-archa រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធានធានជាតិថៃមកចុះផ្សាយដោយមានអត្ថន័យទាំងស្រុងថា៖ “ការសម្រេចបិទមិនឲ្យមានការនាំចូលកាកសំណល់បា្លស្ទិក និងកាកសំណល់អេឡិចត្រូនិចចូលក្នុងប្រទេសដូចនេះ ត្រូវបានធ្វើឡើងក្រោមហេតុផលព្រោះថៃចង់បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រភេទសំរាមនៅក្នុងប្រទេសខ្លួនឲ្យបានល្អ ត្បិតថៃក៏កំពុងតែញាំញីដោយការបំពុលបរិស្ថានខ្លាំងណាស់ដែរ”។ យ៉ាងណាក្តីដើម្បីអនុវត្តផែនការខាងលើនេះ គេត្រូវធ្វើវិសោធនកម្មលើច្បាប់មួយចំនួនជាមុនសិន ព្រោះកន្លងមកថៃបានអនុវត្តច្បាប់នៃការនាំចេញនាំចូលសំរាមក្នុងគោលបំណងកែច្នៃសំរាមសម្រាប់ប្រើប្រាស់ឡើងវិញជាមួយប្រទេសមួយចំនួនយ៉ាងខ្ជាប់ខ្ជួនជាច្រើនឆ្នាំមកហើយ។ ក្រុមអ្នកជំនាញបានលើកឡើងថា ចំណាត់ការខាងលើនេះជាយន្តការដ៏ល្អមួយសម្រាប់ការគ្រប់គ្រង់សំរាម ហើយគេជឿថាវានឹងក្លាយជាចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិស្ថានក្នុងប្រទេសថៃផងដែរ៕ អត្ថបទ៖ ភក្តី
February 1, 2020 - អន្តរជាតិ
អេស្ប៉ាញ៖ ក្រសួងសុខាភិបាលបាននិយាយនៅល្ងាចថ្ងៃសុក្រថា ប្រទេសអេស្បាញបានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាដំបូងបង្អស់របស់ខ្លួន បន្ទាប់ពីបុរសម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យវិជ្ជមាន នៅលើកោះ La Gomera ដាច់ស្រយាលមួយរបស់ប្រទេស។ ក្រសួងបាននិយាយថា អ្នកជំងឺគឺជាសមាជិកម្នាក់នៃក្រុមមនុស្ស ៥នាក់ ដែលត្រូវបានគេយកទៅសង្កេតនៅលើកោះ និងដាក់ឱ្យដាច់ឆ្ងាយពីគេកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគេបានរកឃើញថា ពួកគេមួយចំនួនបានទាក់ទងជាមួយបុរសជនជាតិអាល្លឺម៉ង់ម្នាក់ផ្សេងទៀត ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះ។ ការធ្វើរោគវិនិច្ឆ័យពីមជ្ឈមណ្ឌលជាតិមីក្រូជីវសាស្រ្តរបស់អេស្បាញបានកើតឡើងភ្លាមៗ បន្ទាប់ពីយន្ដហោះដឹកក្រុមជនជាតិអ៊ឺរ៉ុបចំនួន ២៧ក្រុម ចេញពីទីក្រុងវូហានប្រទេសចិនបានចុះចតនៅទីក្រុងម៉ាឌ្រីដ។ ក្រសួងសុខាភិបាលបាននិយាយថា មិនមានជនជាតិអេស្បាញដែលចេញក្រៅប្រទេសបង្ហាញរោគសញ្ញានៃវីរុសនោះទេ ប៉ុន្តែពួកគេនឹងត្រូវបានទុកនៅមន្ទីរពេទ្យយោធាមួយក្នុងទីក្រុងម៉ាឌ្រីដ ហើយត្រូវបានធ្វើការត្រួតពិនិត្យរយៈពេល ១៤ថ្ងៃ។ ពលរដ្ឋដាណឺម៉ាក ៤នាក់ និងន័រវេសម្នាក់ដែលជិះលើយន្ដហោះនឹងត្រូវបញ្ជូនទៅប្រទេសកំណើតវិញ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Salvador Illa នឹងធ្វើជាប្រធានកិច្ចប្រជុំនៅថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សាពីការឆ្លើយតបរបស់ប្រទេសអេស្ប៉ាញចំពោះការផ្ទុះឡើងនៃវីរុសនេះ។ អង្គការសុខភាពពិភពលោកបានប្រកាសពីការរាតត្បាតនេះថា
February 1, 2020 - អន្តរជាតិ
ចិន៖ ខណៈដែលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយវីរុសកូរ៉ូណាកំពុងតែរាតត្បាតខ្លាំងនោះ ហេតុការណ៍អកុសលជាច្រើនក៏បានកើតឡើងព្រមគ្នាដែរ តួយ៉ាងដូចជាករណីម៉ាស់ឡើងថ្លៃបង្កឲ្យមានជម្លោះរវាងអ្នកលក់និងអ្នកទិញ ការបំពុលព័ត៌មានធ្វើការមានភាពច្របូកច្របល់ក្នុងសង្គម និងការមិនទុកចិត្តគ្នាបង្កឲ្យមានការរើសអើង ចំពោះបុគ្គលមួយចំនួនដែលគេសង្ស័យថា មានផ្ទុកវីរុសកូរ៉ូណាដើម។ ជាក់ស្តែងមានយុវជនអាយុ ១៧ ឆ្នាំម្នាក់ដែលមានសតិមិនប្រក្រតីត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្រោយគ្រួសារបានសម្រេចទុកគាត់ដាច់ដោយឡែកពីគេរយៈពេល ៦ថ្ងៃ ព្រោះតែសង្ស័យថា គាត់មានផ្ទុកនូវវីរុសកូរ៉ូណា។ យុវជនរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ Pu Cheng កំពុងរស់នៅក្នុងក្រុង Huanggang ភាគខាងកើតខេត្តហ៊ូប៉េ ប្រទេសចិន។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានឲ្យដឹងថា កាលពី ៦ ថ្ងៃមុន ពោលគឺនៅចន្លោះពេលដែលវីរុសកូរ៉ូណាកំពុងតែរាតត្បាតខ្លាំងនោះ យុវជន Pu Cheng មានអាការៈប្លែកខុសធម្មតាដោយរូបគាត់បានក្តៅខ្លួនខ្លាំង ក្អក កណ្តាស់ញឹកញាប់ ដែលធ្វើឲ្យគេសង្ស័យថា រូបគាត់អាចនឹងមានផ្ទុកនូវវីរុសកូរ៉ូណា
February 1, 2020 - អន្តរជាតិ
ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានកើនឡើងដល់ ២៥៩នាក់ ខណៈដែលអាជ្ញាធរនៅក្នុងខេត្តហ៊ូប៉ីនៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៤៥នាក់ ហើយ ១នាក់ទៀត គឺនៅឆុងឈីង។ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មាធិការសុខាភិបាលខេត្តក៏បាននិយាយផងដែរថា ករណីឆ្លងថ្មីនៅហ៊ូប៉ីបានបន្តកើនឡើងក្នុងល្បឿនថេរ ដោយមានចំនួន ១,៣៤៧នាក់ បន្ថែមទៀត។ នៅទូទាំងប្រទេសមានករណីថ្មីចំនួន ៣,១០២ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ យោងតាមគណៈកម្មាធិការសុខភាពជាតិបានឱ្យដឹងថា ចំនួនអ្នកជំងឺបានបញ្ជាក់បច្ចុប្បន្នមានចំនួនសរុប ១១ ៩៤៦នាក់ គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕ អត្ថបទ៖ លីដា
February 1, 2020









