- autoadmin
- អន្តរជាតិ
មន្ត្រីសុខាភិបាលថៃបាននិយាយថា មានមនុស្ស ៥នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណានៅក្នុងប្រទេស រួមទាំងពលរដ្ឋខ្លួនម្នាក់ដែលមិនមានប្រវត្តិធ្វើដំណើរទៅប្រទេសចិននោះឡើយ។ ក្រសួងសុខាភិបាលរបស់ថៃគ្រាន់តែបញ្ជាក់ថា ពលរដ្ឋខ្លួនដែលឆ្លងម្នាក់នោះជាអ្នករត់តាក់ស៊ី ប៉ុន្តែមិនបានបញ្ជាក់អ្វីឱ្យលម្អិតនោះទេ។ ការប្រកាសនេះបានធ្វើឱ្យតួលេខសរុបនៃករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសថៃមានដល់១៩។ ក្រៅពីអ្នកបើកបរតាក់ស៊ី ដែលមិនបញ្ចេញឈ្មោះ អ្នកជំងឺ ២នាក់ផ្សេងទៀត គឺជាអ្នកទេសចរចិនមកពីខេត្តហ៊ូប៉ី៕ អត្ថបទ៖ លីដា ប្រភព៖ khaosodenglish
January 31, 2020 - អន្តរជាតិ
លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia នឹងត្រូវបានអនុញ្ញាតឱ្យជម្លៀសប្រជាជនថៃទាំងអស់ ដែលកំពុងរស់នៅ និងទស្សនាទីក្រុង Wuhan ប្រទេសចិននៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul នឹងបន្តបេសកកម្មនេះ។ ជនភៀសខ្លួននឹងត្រូវបញ្ជូនទៅព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura នៅ Nonthaburi ហើយប្រសិនបើត្រូវការការព្យាបាលបន្ថែមទៀត នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យនាយកដ្ឋានគ្រប់គ្រងជំងឺ៕ អត្ថបទ៖ លីដា
January 31, 2020 - អន្តរជាតិ
កាលពីពាក់កណ្ដាលខែមករាកន្លងទៅ មានមហាសេដ្ឋីនៅលីវជនជាតិជប៉ុនម្នាក់ឈ្មោះ Yusaku Maezawa អាយុ ៤៤ឆ្នាំ គាត់បានប្រកាសជ្រើសរើសស្ត្រីក្នុងក្ដីសុបិន ដើម្បីយកធ្វើជាគូស្នេហ៍ និងរួមដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទជាមួយគាត់។ គាត់មានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ឋានព្រះច័ន្ទនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ហើយក្នុងនោះមានស្រីៗជាច្រើនមកដាក់ពាក្យសុំធ្វើជាសង្សារគាត់រហូតដល់ទៅជាង ២០,០០០នាក់ ឯណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយវាជារឿងគួរឱ្យសោកស្ដាយសម្រាប់ស្រីៗ ដោយសារថ្មីៗនេះគាត់បានបង្ហោះនៅលើ Twitter របស់គាត់ថា គាត់នឹងសុំលុបចោលកម្មវិធីជ្រើសរើសសង្សារនេះវិញ ដោយសារហេតុផលផ្ទាល់ខ្លួនមួយចំនួន។ នៅក្នុងការបង្ហោះរបស់គាត់នៅលើ Twitter គាត់បាននិយាយថា៖ «ទោះបីខ្ញុំប្តេជ្ញាចិត្ត និងស្មោះត្រង់ចំពោះកម្មវិធីនេះក៏ដោយ ក៏មានផ្នែកមួយនៃខ្ញុំ នៅតែមានអារម្មណ៍ច្របូកច្របល់អំពីការចូលរួមនេះ»។ គាត់បន្ថែមថា៖ «បើគិតដល់រឿងអ្នកដាក់ពាក្យទាំង ២៧,៧២២នាក់ ជាមួយនឹងចេតនា និងភាពក្លាហាន បានប្រើពេលវេលាដ៏មានតម្លៃរបស់ពួកគេដើម្បីចូលរួមកម្មវិធីនេះ
January 31, 2020 - អន្តរជាតិ
រលកកម្ដៅខ្លាំងនឹងសាយភាយពាសពេញប្រទេសអូស្ត្រាលី ដែលវានឹងនាំមកនូវសីតុណ្ហភាព ៤៥អង្សាសេ និងការកើនឡើងហានិភ័យនៃភ្លើងឆេះ ខណៈដែលប្រទេសនេះកំពុងប្រឈមស្រាប់។ កម្ដៅនឹងឡើងដល់ ៣៨អង្សាសេ នៅភាគខាងលិចស៊ីដនី ប៉ុន្តែទីក្រុងមែលប៊ននឹងក្លាយជាទីក្រុងដែលក្តៅបំផុត ដែលវានឹងមានសីតុណ្ហភាពឡើងដល់ ៤៣អង្សា ធ្វើឱ្យកីឡាវាយកូនបាល់អូស្រ្តាលីកាន់តែមានភាពពិបាក។ ប្រតិបត្តិករទីផ្សារថាមពលបានចេញការព្រមានកម្រិត ២ សម្រាប់រដ្ឋ Victoria ដើម្បីលើកទឹកចិត្តដល់ការផលិតអគ្គិសនី ចំពេលមានការភ័យខ្លាចថាប្រជាជន់នឹងប្រើម៉ាស៊ីនត្រជាក់កាន់តែច្រើនក្នុងស្ថានភាពបែបនេះ។ គិតត្រឹមព្រឹកថ្ងៃសុក្រគេមិនរំពឹងថាមានការដាច់ចរន្តអគ្គិសនីទេ ប៉ុន្តែប្រតិបត្តិករកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់។ រលកកម្ដៅត្រូវបានគេរំពឹងថា នឹងត្រូវបានអមដោយសំណើមខ្លាំង ព្យុះ និងទឹកជំនន់ ដែលអាចកើតមាននៅរដ្ឋ Victoria ក្នុងថ្ងៃអាទិត្យ។ ភាគខាងជើងនៃរដ្ឋ Victoria នឹងក្លាយជាតំបន់ក្តៅបំផុត ដែលនឹងមានសីតុណ្ហភាពដល់ទៅ ៤៥អង្សាសេ។ ការឡើងកម្តៅនេះបានធ្វើឱ្យមានការភ័យខ្លាចជាថ្មីនៃភ្លើងឆេះព្រៃបន្ថែមទៀត បន្ទាប់ពីប្រទេសនេះបានទទួលភាពត្រជាក់មិនទាន់បានប៉ុន្មាន។
January 31, 2020 - អន្តរជាតិ
បារាំង៖ ខណៈដែលតួលេខអ្នកផ្ទុកវីរុសកូរ៉ូណានៅជុំវិញពិភពលោកកើតមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា និន្នាការនៃការរើសប្រជាពលរដ្ឋមានដើមកំណើតអាស៊ី ដែលកំពុងតែរស់នៅក្នុងតំបន់អឺរ៉ុបក៏កើតមានកាន់តែខ្លាំងផងដែរ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានបញ្ជាក់ថា និន្នាការនៃការររើសអើងប្រជាពលរដ្ឋមានដើមកំណើតអាស៊ីផ្ដើមកើតមាននៅក្នុងប្រទេសអង់គ្លេស ហើយឥលូវនេះបានបន្តទៅដល់ប្រទេសបារាំងហើយ។ ឥរិយាបថនៃការរើសអើងលេចឡើងក្នុងរូបភាពដូចជា ពលរដ្ឋអឺរ៉ុបមិនព្រមចាប់ដៃឬថើបថ្ពាល់ដើម្បីជាការស្វាគមន៍ប្រជាពលរដ្ឋមានដើមកំណើតអាស៊ី នៅក្នុងភោជនីយដ្ឋានឬទីសាធារណៈ បើមានពលរដ្ឋអាស៊ីអង្គុយនៅកន្លែងណាមួយគឺពលរដ្ឋអឺរ៉ុបមិនព្រមទៅអង្គុយក្បែរឡើយ បើនៅតាមសាលារៀនវិញសិស្សអាស៊ីមួយចំនួនត្រូវបានក្រុមសិស្សអឺរ៉ុបព្រួតគ្នាធ្វើបាបទៀតផង។ មូលហេតុចម្បងដែលជំរុញឲ្យមានការរើសអើងនេះក៏ព្រោះពលរដ្ឋអឺរ៉ុបខ្លាចឆ្លងវីរុសកូរ៉ូណាពីពលរដ្ឋអាស៊ី និងហេតុផលមួយទៀតគឺពួកគេហាក់មិនសប្បាយចិត្តជាមួយពលរដ្ឋអាស៊ីតែម្តង ថ្បិតវីរុសកូរ៉ូណាមានដើមកំណើតមកពីតំបន់អាស៊ីគឺក្រុងវូហានប្រទេសចិន។ ក្រុមពលរដ្ឋមានដើមកំណើតអាស៊ី ដែលរងនូវការរើសអើងនោះមានដូចជាប្រជាជនចិន វៀតណាម ថៃ និងកម្ពុជាផងដែរ ហើយក្នុងចំណោមពួកគេទាំងនោះមានអ្នកខ្លះថែមទាំងមានសញ្ជាតិបារាំង ឬអង់គ្លេសស្របច្បាប់ទៀតផង។ ក្រោយផ្ទុះឡើងនូវនិន្នាការរើសអើងនេះ ប្រជាពលរដ្ឋអាស៊ីចំនួនបានគ្នាសរសេរសារបង្ហោះក្នុងបណ្តាញសង្គមថា៖ «ខ្ញុំមិនមែនជាមេរោគនោះទេ»។ បើយោងតាមនាង Shana Cheng អាយុ ១៧ឆ្នាំ ជាអ្នករស់នៅក្រុងបារីស មានដើមកំណើតជាកម្ពុជាកាត់វៀតណាម
January 31, 2020 - អន្តរជាតិ
ប្រទេសសិង្ហបុរី និងជប៉ុនបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាចំនួន០៣ករណីបន្ថែមទៀត ហើយនៅប្រទេសឥណ្ឌាទើបតែរកឃើញអ្នកផ្ទុកវីរុសលើកដំបូង ចំណែកហ្វីលីពីន ដែលជាប្រទេសនៅតំបន់អាស៊ីក៏ទើបតែរកឃើញអ្នកផ្ទុកវីរុសនេះជាលើកដំបូងផងដែរ។ សម្រាប់នៅក្នុងប្រទេសហ្វីលីពីន វីរុសកូរ៉ូណាត្រូវបានគេរកឃើញនៅក្នុងខ្លួនស្ត្រីជនជាតិចិនម្នាក់អាយុ ៣៨ ឆ្នាំ ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន និងបានមកដល់ហ្វីលីពីនតាំងពីថ្ងៃទី២១ ខែមករា ម្ល៉េះ។ បច្ចុប្បន្នស្ត្រីជនជាតិចិនរូបនេះត្រូវបានអាជ្ញាធរសុខាភិបាលហ្វីលីពីនយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមួយ ដោយទុកឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀត។ ជាមួយគ្នានេះដែរ អ្នកផ្សេងទៀតចំនួន ២៣នាក់ ដែលបានធ្វើដំណើរមកហ្វីលីពីនរួមគ្នាជាមួយនឹងស្រ្តីរងគ្រោះខាងលើ កំពុងត្រូវបានគេតាមដាន និងពិនិត្យសុខភាពជាញឹកញាប់ផងដែរ តែគេពុំទាន់រកឃើញថាពួកគេមានផ្ទុកវីរុសកូរ៉ូណានោះទេ។ ដោយឡែកនៅក្នុងប្រទេសជប៉ុន និងសិង្ហបុរីឯណោះវិញ សុទ្ធតែបានរកឃើញ ៣ ករណីបន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកផ្ទុកវីរុសកូរ៉ូណានៅក្នុងប្រទេសទាំងពីរនេះបានកើនដល់ ១៣ ករណី។ សូមបញ្ជាក់ថា បើគិតមកទល់នឹងពេលនេះចំនួនផ្ទុកវីរុសកូរ៉ូណានៅជុំវិញពិភពលោកបានកើនដល់ជាង ៩ ០០០ ករណី
January 31, 2020 - អន្តរជាតិ
អាជ្ញាធរក្នុងប្រទេសឥណ្ឌូនេស៊ីផ្តល់រង្វាន់ដល់អ្នកណាម្នាក់ ដែលអាចជួយសង្គ្រោះសត្វក្រពើមួយក្បាល ដោយសារករបស់វាជាប់សំបកកង់ម៉ូតូ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រពើនេះមានប្រវែង ៤ម៉ែត្រ នៅ Palu រដ្ឋធានីនៃតំបន់ Central Sulawesi ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។ ចំនួនទឹកប្រាក់រង្វាន់មិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែគេត្រូវការអ្នកក្លានហានណាម្នាក់ដើម្បីជួយក្រពើនោះ ព្រោះអាជ្ញាធរអភិរក្សក្នុងតំបន់បានព្យាយាម និងបរាជ័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ឥណ្ឌូនេស៊ីបានប្រកាសរកអ្នកក្លាហាននាពេលថ្មីៗនេះ ក៏ព្រោះថាក្រពើត្រូវបានប្រជាជនឃើញថា បានថប់ដង្ហើមដោយសារសំបកកង់កាន់តែរឹតវាខ្លាំងឡើងៗ។ អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនរង្វាន់ ឬថាតើកិច្ចការនេះអាចត្រូវបានបញ្ចប់យ៉ាងដូចម្តេចនោះទេ។ ប៉ុន្តែប្រភពអាជ្ញាធរនិយាយថា ប្រាក់នឹងចេញពីហោប៉ៅផ្ទាល់ខ្លួនរបស់ពួកគេ ហើយថាពួកគាត់មិនចង់បានអ្នករកស៊ីអាជីពទេ ប៉ុន្តែជាមនុស្សដែលមានប្រវត្តិនៅក្នុងការជួយសង្គ្រោះសត្វព្រៃ៕ អត្ថបទ៖ លីដា
January 31, 2020 - អន្តរជាតិ
រុស្សី៖ រដ្ឋាភិបាលនៃប្រទេសរុស្សីបានសម្រេចបិទច្រកព្រំដែនភាគខាងកើតរបស់ខ្លូនទាំងស្រុងតែម្តងកាលពីព្រឹកមិញនេះ ដើម្បីការពារការចម្លងវីរុសកូរ៉ូណាពីសំណាក់អ្នកដំណើរមកពីប្រទេសផ្សេងៗជាពិសេសអ្នកដំណើរជនជាតិចិនតែម្តង។ ការសម្រេចបិទច្រកព្រំដែននេះត្រូវបានធ្វើឡើងក្រោយតួលេខនៃអ្នកកើតមានវិរុសកូរ៉ូណាកាន់តែកើនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សូមបញ្ជាក់ថា ជាធម្មតាច្រកព្រំដែនភាគខាងកើតរបស់រុស្សីបានបើកទទួលអ្នកដំណើរជនជាតិចិនរាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលពួកគេបានធ្វើដំណើរចេញចូលពីទីក្រុងប៉េកាំងទៅក្រុងម៉ូស្គូតាមរថភ្លើងក្នុងគោលបំណងទេសចរណ៍ផង និងមួយចំនួនទៀតដើម្បីបំពេញការងារ ឬធ្វើអាជីវកម្មផ្សេងៗ។ រុស្សីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយភាពចលាចលនៃវីរុសកូរ៉ូណាបានបាត់ទៅវិញ គេនឹងបើកច្រកព្រំដែនមួយនេះឲ្យដំណើរការជាធម្មតាវិញផងដែរ។ បើយោងតាមការចុះផ្សាយ នៅក្នុងសារព័ត៌មាន Dailymail បានបង្ហាញថា គិតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅជុំវិញពិភពលោកបានកើនដល់ ៩ ៨២១នាក់ ហើយក្នុងនោះនៅប្រទេសចិនកើតមានចំនួន ៩ ៦៨៩ ករណី និងមានអ្នកស្លាប់កើនដល់ ២១៣ នាក់ហើយ៕ អត្ថបទ៖ ភក្តី
January 31, 2020 - អន្តរជាតិ
ម្ចាស់សត្វចិញ្ចឹមជនជាតិចិនជាច្រើនកំពុងសម្រុកទិញម៉ាសសម្រាប់សត្វឆ្កែរបស់ពួកគេ ចំពេលមានការរីករាលដាលនៃវីរុសកូរ៉ូណា ដើម្បីការពារសត្វចិញ្ចឹមរបស់ពួកគេពីការឆ្លងជំងឺ ដែលបានសម្លាប់មនុស្សជាង ២០០នាក់ មកហើយក្នុងប្រទេសចិន។ អ្នកលក់តាមអ៊ិនធឺរណែតម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងនិយាយថា ឥឡូវនេះគាត់កំពុងលក់ម៉ាសពិសេសសម្រាប់សត្វ ហើយគាត់លក់ដាច់ជាងធម្មតា ១០ដង ជារៀងរាល់ថ្ងៃ។ ការសម្រុកទៅទិញម៉ាសឱ្យសត្វគឺដោយសារ មានអ្នកជំនាញកំពូលចិនម្នាក់បានព្រមានថា សត្វចិញ្ចឹមក៏អាចត្រូវបានឆ្លងដោយវីរុសកូរ៉ូណា ដោយសារទំហំនៃការរាលដាលគឺឆាប់រហ័ស ហើយឆ្លងចេញជាច្រើនប្រទេសរួចមកហើយ។ ការពិតទៅម៉ាសរបស់សត្វចិញ្ចឹមទាំងនេះ មិនមានសមត្ថភាពខ្ពស់ដូចម៉ាសរបស់មនុស្សប៉ុន្មាននោះទេ ប៉ុន្តែគោលដៅនៃការបំពាក់ម៉ាសឱ្យសត្វចិញ្ចឹមគឺ កុំឱ្យត្រូវបរិស្ថានខាងក្រៅផ្ទាល់ខ្លាំងពេក ការពារមិនឱ្យវាលិឍសំណល់ឬវត្ថុរាវនៅលើដី ការពារផ្សែងពុល និងការពារពីបរិយាកាសកំពុងមានវីរុស។ ទោះយ៉ាងណាអង្គការសុខភាពពិភពលោកបានអះអាងថា ខ្លួនមិនទាន់បានឃើញភស្តុតាងណាមួយនៃវីរុសដែលត្រូវបានឆ្លងទៅលើសត្វឆ្មា ឬឆ្កែនោះទេ។ រំលឹកដែរថា កូរ៉ូណាសម្លាប់មនុស្សនៅក្នុងប្រទេសចិនសរុបជាង ២០០នាក់ ហើយករណីបានបញ្ជាក់បានកើនឡើងដល់ជិត ១០,០០០ករណី៕ អត្ថបទ៖ លីដា
January 31, 2020 - អន្តរជាតិ
ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃសុក្រនេះ ដោយបញ្ចប់សមាជិកភាព ៤៧ឆ្នាំរបស់ខ្លួន។ បន្ទាប់មកចក្រភពអង់គ្លេសនឹងចូលក្នុងដំណាក់កាលផ្លាស់ប្តូររយៈពេល ១១ខែ ក្នុងអំឡុងពេលដែលភាគីទាំងពីរនឹងព្យាយាមឯកភាពគ្នា លើរបៀបដែលទំនាក់ទំនងថ្មីនឹងដំណើរការ។ ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនៅម៉ោង ១១យប់ ម៉ោងក្នុងស្រុក។ វាជាប្រទេសដំបូងគេដែលចាកចេញពីសហភាពនេះ ដែលធ្វើឱ្យចំនួនរដ្ឋជាសមាជិកធ្លាក់ចុះដល់ ២៧។ នាយករដ្ឋមន្រ្តី Boris Johnson បានសាទរការចាកចេញដោយជោគជ័យនេះ ហើយថាវាជាពេលវេលាដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស។ ការរាប់ថយក្រោយដល់ម៉ោង ១១យប់ នឹងត្រូវបញ្ចាំងលើជញ្ជាំងនៃគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្រ្តី។ រដ្ឋាភិបាលនឹងកត់សម្គាល់ការចាកចេញពីសហភាព ដោយចេញឱ្យប្រើកាក់ ៥០សេនថ្មី។ កាក់នោះនឹងមានអក្សរចារឹកថា «សន្តិភាព វិបុលភាព និងមិត្តភាព ជាមួយប្រជាជាតិទាំងអស់»។ រយៈពេលនៃការផ្លាស់ប្តូរចាប់ផ្តើមភ្លាមៗ ប៉ុន្តែការពិតវានឹងមានការផ្លាស់ប្តូរតិចតួច។ ចក្រភពអង់គ្លេសនឹងនៅតែស្ថិតក្នុងទីផ្សារតែមួយរបស់សហភាពអឺរ៉ុប គោរពច្បាប់របស់ខ្លួន និងចូលរួមវិភាគទានប្រាក់។
January 31, 2020









