autoadmin
  • អន្តរជាតិ

    ចិន៖ អតិថិជនកំសត់ម្នាក់ទៅទិញម៉ាស់មិនបានហើយ ថែមទាំងត្រូវអ្នកលក់វាយចំកណ្តាលមុខមួយដៃទៀតផង ព្រោះតែគាត់បានតវ៉ារឿងតម្លៃម៉ាស់ ដែលឡើងថ្លៃជ្រុលហួសហេតុពេក។ សារព័ត៌មាន Shanghai បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ដែលជាកន្លែងផ្ដើមកើតមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយវីរុសកូរ៉ូណា។ ប្រភពខាងលើបានបន្តថា មានបុរសជាអតិថិជនម្នាក់បានទៅទិញម៉ាស់ដោយគាត់មិនបានសួរពីតម្លៃឡើយ ពោលគឺគាត់បានហុចលុយទៅកាន់អ្នកលក់ក្នុងតម្លៃធម្មតាដូចដែរគាត់ធ្លាប់បានទិញ។ យ៉ាងណាក្តី ភ្លាមនោះអ្នកលក់ម៉ាស់ភេទស្រីម្នាក់បានហុចលុយមកកាន់បុរសជាអតិថិជនវិញ និងបាននិយាយថា លុយនេះមិនគ្រប់ទេព្រោះតម្លៃម៉ាស់ត្រូវឡើងថ្លៃជាងមុនហើយ ពោលគឺឡើងពីតម្លៃ ២០ យន់ (២,៩ ដុល្លារអាម៉េរិក) ទៅ ៤៨ យន់ (៧ ដុល្លារអាម៉េរិក)។ ស្ថិតក្នុងស្ថានភាពនេះការឈ្លោះប្រកែកគ្នារវាងអ្នកលក់ និងអតិថិជនក៏បានផ្ទុះឡើងភ្លាមៗផងដែរ ព្រោះអតិថិជននៅតែទទូចទិញម៉ាស់ក្នុងតម្លៃធម្មតា។ បន្តិចក្រោយមកស្រាប់តែមានបុគ្គលិកអ្នកលក់ម៉ាស់ភេទប្រុសម្នាក់ទៀតបានមកវាយបុរសជាអតិថិជនមួយដៃចំកណ្តាលមុខ និងបានដេញគាត់ដេញពីកន្លែងលក់ម៉ាស់ទៀតផង។ ជុំវិញបញ្ហានេះដែរអាជ្ញាធរចិនកំពុងតែចាត់វិធានតាមផ្លូវច្បាប់មួយ ដើម្បីចាត់ការចំពោះកន្លែងលក់ម៉ាស់ដែលគ្មានសីលធម៌ខាងលើនេះ៕

    January 31, 2020
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករានេះ បានប្រកាសថា វីរុសកូរ៉ណាដែលផ្ទុះឡើងចេញពីប្រទេសចិនអាសន្នជាសកល បន្ទាប់ពីប្រទេសដែលសម្បូរប្រជាជនមួយនេះ បានប្រកាសពីករណីស្លាប់ជាបន្តបន្ទាប់យ៉ាងច្រើន។ ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះ ដើមឡើយមិនទាន់និយាយថាវាជាអាសន្នសកលលោកនោះទេ ដោយគ្រាន់តែនិយាយថា វាមានស្ថានភាពគ្រោះថ្នាក់កម្រិតខ្ពស់។ ប៉ុន្តែយ៉ាងណាបន្ទាប់ពីបានពិនិត្យការវាយតម្លៃហានិភ័យ និងបានពិភាក្សាពីវិបត្តិរួចមក ពួកគេក៏សម្រេចថាវាជាអាសន្នពិតមែន។ ការព្រួយបារម្ភដ៏ធំបំផុតនៅពេលនេះ គឺសក្តានុពលនៃវីរុសរាលដាលដល់បណ្តាប្រទេសដែលមានប្រព័ន្ធសុខភាពខ្សោយច្រើនជាងមុន។ ខណៈពេលនេះយើងត្រូវតែរួមគ្នា ដើម្បីកំណត់ការរីករាលដាលបន្ថែមទៀត។ ការរឹតត្បិតការធ្វើដំណើរ និងពាណិជ្ជកម្មជាមួយប្រទេសចិនត្រូវតែមានចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានចាប់ផ្តើមលុបចោលជើងហោះហើរ ដែលផ្តល់សេវាកម្មទៅប្រទេសចិនកាលពីថ្ងៃពុធ ហើយក៏បន្តអនុវត្តទៀតនៅថ្ងៃព្រហស្បតិ៍។ នៅក្រុងវូហានផ្ទាល់ក៏មានការបិទមធ្យោបាយធ្វើដំណើរ ទាំងចេញទាំងចូលតាំងពីមុនចូលឆ្នាំចិនផងដែរ៕ អត្ថបទ៖ លីដា

    January 31, 2020
  • អន្តរជាតិ

    អូស្ត្រាលី៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅលើដងផ្លូវ ដោយសារតែបញ្ហាគាំងបេះដូង ហើយអ្វីដែលជារឿងសោកស្តាយបំផុតនោះគឺគ្មាននណាម្នាក់ហ៊ានទៅក្បែរគាត់ដើម្បីធ្វើចលនាបេះដូង (CPR) ឲ្យគាត់ ឬជួយគាត់ដោយវិធីណាមួយឡើយ ព្រោះគេគិតថា គាត់ទំនងជាកើតមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយវីរុសកូរ៉ូណា។ ហេតុការណ៍នេះបានកើតឡើងនៅក្បែភោជនីយដ្ឋានចិនមួយកន្លែងក្នុងក្រុងចិន (China Town) នៅឯទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ ជនរងគ្រោះត្រូវបានស្គាល់ត្រឹមថា ជាជនជាតិចិនដែលមានអាយុ ៦០ ឆ្នាំ។ សូមបញ្ជាក់ជូនថា ក្រោយវីរុសកូរ៉ូណា ដែលមានដើមកំណើតនៅក្នុងទីក្រុងវូហាន ប្រទេសចិនបានផ្ទុះការរាតត្បាតឡើងគេសង្កេតឃើញថា ប្រជាពលរដ្ឋមានដើមកំណើតអាស៊ីជាច្រើននាក់ជាពិសេសគឺជនជាតិចិនតែម្តង ដែលកំពុងរស់នៅក្នុងតំបន់អឺរ៉ុប ហាក់ត្រូវបានគេរើសអើងជាខ្លាំង ព្រោះតែគេខ្លាចប្រជាពលរដ្ឋទាំងនោះមានផ្ទុកនូវវីរុសកូរ៉ូណា និងអាចចម្លងទៅកាន់ពួកគេបាន។ ជាក់ស្តែងដូចក្នុងករណីខាងលើនេះអីចឹង ប្រសិនបើមានការជួយសង្គ្រោះជនរងគ្រោះដែលបានដួលសន្លប់នៅលើដងផ្លូវទាន់ពេលវេលានោះ ម្លេះគាត់នឹងមិនត្រូវស្លាប់បាត់បង់ជីវិតនោះទេ។ យ៉ាងណាក្តី ស្ថិតនៅក្នុងហេតុការណ៍ដូចខាងលើនេះគ្មាននណាម្នាក់ហ៊ានទៅជួយជនរងគ្រោះឡើយ រួមទាំងជនជាតិចិនខ្លួនឯងផង ព្រោះគេខ្លាចជនរងគ្រោះមានផ្ទុកនូវវីរុសកូរ៉ូណា។

    January 30, 2020
  • អន្តរជាតិ

    បើយោងតាមការចុះផ្សាយដោយ MailOnline បានឱ្យដឹងថា គិតត្រឹមរយៈពេល ៣ថ្ងៃចុងក្រោយ នៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា (Novel Coronavirus 2019) ពោលគឺចាប់ពីថ្ងៃទី២៦ ដល់ទី២៩ ខែមករា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺដែលត្រូវបានបញ្ជាក់ធ្វើតេស្ដវិជ្ជមាន បានកើនឡើងរហូតដល់ទៅ ៣ដង។ រំលឹកដែរថារហូតដល់ពេលនេះ វីរុសកូរ៉ូណាបានសម្លាប់មនុស្សចំនួន ១៧០នាក់ ហើយករណីបញ្ជាក់ថាឆ្លង បានកើនឡើងរហូតដល់ទៅជាង ៧,០០០ករណី ឯណោះ។ នេះនៅមិនទាន់ដល់ចំណុចកំពូលរបស់វានៅឡើយទេ ដោយអ្នកជំនាញចិនបាននិយាយថា ១០ថ្ងៃទៀត ការរាលដាលពេញលេញរបស់វានឹងត្រូវបង្ហាញឱ្យយើងឃើញច្បាស់។ ការរាលដាលរបស់វីរុសកូរ៉ូណាគឺឆាប់រហ័សជាងជំងឺសារ (SARS) ទៅទៀត ដោយកាលពីឆ្នាំ២០០៣ ជំងឹសារបានបង្កឱ្យមានករណីឆ្លង (ពីចាប់ផ្តើមដល់ចប់) ជាង ៨,០០០ករណី

    January 30, 2020
  • អន្តរជាតិ

    ចិន៖ ខណៈដែលសាលាទូទៅយកសម្ភារៈប្រើប្រាស់ ឬសម្ភារៈសិក្សាផ្សេងៗ ដើម្បីធ្វើជារង្វាន់លើកទឹកចិត្តសិស្សពូកែនោះ សាលារៀនមួយនៅក្នុងប្រទេសចិនបានសម្រេចយកសាច់ជ្រូកធ្វើជារង្វាន់សម្រាប់សិស្សពូកែវិញ។ សាលារៀនមួយនេះមានទីតាំងស្ថិតនៅក្នុងក្រុង Anhui ខេត្ត Fuyang ភាគខាងលិចប្រទេសចិន។ បើតាមលោកនាយកសាលារៀនខាងលើនេះបានប្រាប់ឲ្យដឹងថា ការសម្រេចយកសាច់ជ្រូកធ្វើជារង្វាន់នេះ ក៏ព្រោះតែសាលាចង់ឲ្យឪពុកម្តាយ និងសមាជិកក្នុងគ្រួសាររបស់សិស្សពូកែបានដឹងថា កូនគាត់ឬបងប្អូនគាត់បានទទួលរង្វាន់ពីសាលា ហើយពួកគាត់ថែមទាំងបានរីករាយជាមួយរង្វាន់នោះរួមគ្នាទៀតផង ព្រោះវាប្រាកដណាស់ថាក្រុមសិស្សពូកែនឹងយកសាច់ជ្រូករង្វាន់នោះទៅធ្វើជាម្ហូបនៅឯផ្ទះរបស់ពួកគេរៀងៗខ្លួន។ ចំពោះទម្ងន់សាច់ជ្រូកវិញសិស្សម្នាក់ៗអាចទទួលបានចំនួន ២,៥ កីឡូក្រាម ហើយបើពួកគេមិនចង់យកសាច់ជ្រូកទេពួកគេអាចប្តូរយកត្រីចំនួន ២ក្បាលក៏បានដែរ។ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Shanghai បានឲ្យដឹងថា សាលាខាងរៀនខាងលើបានបង្កើតកម្មវិធីផ្ដល់រង្វាន់មួយនេះ ២ ឆ្នាំមកហើយ និងបានប្រើប្រាស់សាច់ជ្រូកអស់ចំនួន ៥ ៥០០ គីឡូក្រាមផងដែរ៕ អត្ថបទ៖ ភក្តី

    January 30, 2020
  • អន្តរជាតិ

    មន្ត្រីក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ២ករណី បន្ថែមទៀត ដែលជាករណីដំបូងដោយគ្មានចេញរោគសញ្ញាអ្វីនោះទេ។ ពួកគេនិយាយថា ករណីដែលគ្មានសញ្ញានៃការឆ្លងគឺជាករណីដំបូង ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្រៅប្រទេសចិន។ ក្រសួងបានបញ្ជាក់ថា អ្នកទាំង ៣នាក់ ស្ថិតនៅក្នុងចំណោមអ្នកដំណើរជាជនជាតិជប៉ុនទាំង ២០៦នាក់ ដែលបានគេជម្លៀសឱ្យវិលត្រឡប់ទៅប្រទេសជប៉ុនវិញនៅថ្ងៃពុធ តាមជើងហោះហើរដែលរៀបចំឡើងដោយរដ្ឋាភិបាល។ ក្នុងចំណោមអ្នកឆ្លងទាំង ៣នាក់ មានបុរសម្នាក់អាយុ ៤០ឆ្នាំ និងស្ត្រីម្នាក់ក្នុងអាយុ ៥០ឆ្នាំ មិនមានបញ្ចេញសញ្ញានៃការឆ្លងទេ ប៉ុន្តែពួកគេបានធ្វើតេស្តឃើញថាវិជ្ជមាន។ បុរសម្នាក់ទៀតដែលមានអាយុជាង ៥០ឆ្នាំ មានអាការឈឺបំពង់ក ហើយក្រោយមកទៀតបានគ្រុនក្តៅ មុនពេលធ្វើតេស្តវិជ្ជមាន។ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសជប៉ុន ដែលបានឆ្លងវីរុសកូរ៉ូណាឥឡូវនេះមានចំនួន ១១នាក់ ហើយអ្នកផ្សេងដែលរួមដំណើរជាមួយ មិនមានបញ្ហាអ្វីនោះទេ។ មានអ្នកដំណើរ ២នាក់

    January 30, 2020
  • អន្តរជាតិ

    ហុងកុង៖ ក្រោយមានរឿងចម្រូងចម្រាសជុំវិញបញ្ហាម៉ាស់ឡើងថ្លៃហួសហេតុ ពេលនេះនៅក្នុងក្រុងហុងកុងកំពុងតែមានរឿងរសើបថ្មីមួយលេចឡើងបន្ថែមទៀត គឺបញ្ហាហាងឬឱសថស្ថានមួយចំនួនបានយកម៉ាស់ចាស់ៗដែលគេបោះចោលទៅកែច្នៃ ឬសម្អាតដើម្បីលក់ជាថ្មីម្តងទៀត។ សូមបញ្ជាក់ថា តាមក្បួនវេជ្ជសាស្ត្រម៉ាស់ធម្មតា (Surgical Mask) មួយប្រើប្រាស់បានតែម្តងប៉ុណ្ណោះគឺប្រើរួចបោះចោលតែម្តង ហើយបើក្នុងករណីការពារការចម្លងវីរុសកូរ៉ូណាវិញ ម៉ាស់ធម្មតានេះត្រូវប្តូរឲ្យបានញឹកញាប់ ឬយ៉ាងយូរបំផុតក្នុងរយៈពេលមួយថ្ងៃត្រូវប្តូរថ្មីម្តង។ រឿងរសើបថ្មីខាងលើនេះបានផ្ទុះឡើងក្រោយប្រជាពលរដ្ឋហុងកុងជាច្រើនបាននាំគ្នាបង្ហោះសារក្នុងបណ្តាញសង្គមថា ម៉ាស់ដែលពួកគេទើបនឹងទិញយកមកប្រើប្រាស់ហាក់គ្មានគុណភាពទាល់សោះ ហើយអ្នកខ្លះថែមទាំងបានបញ្ចេញមតិថា ម៉ាស់ទាំងនោះដូចជាម៉ាស់ចាស់ដែលធ្លាប់ប្រើប្រាស់រួចទៀតផង។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរក្រុងហុងកុងរួមជាមួយមន្ត្រីគយបានចុះទៅពិនិត្យភ្លាមៗចំពោះហាងលក់ម៉ាស់ និងឱសថស្ថានជាង ២០០ កន្លែង តែពុំទាន់រកឃើញករណីដូចដែលប្រជាពលរដ្ឋបានលើកឡើងនោះទេ។ អាជ្ញាធរក្រុងហុងកុងបានបញ្ជាក់ថា រាល់ហាង ឬឱសថស្ថានណាដែលហ៊ានលក់ម៉ាស់ចាស់ៗគ្មានគុណភាពនឹងត្រូវពិន័យជាប្រាក់ចំនួន ៥០០ ០០០ ដុល្លារហុងកុង (៦៤ ០០០ ដុល្លារអាម៉េរិក) ប្រសិនបើអាជ្ញាធរបានរកឃើញករណីនេះ៕ អត្ថបទ៖ភក្តី

    January 30, 2020
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងដល់ ១៧០នាក់ ហើយករណីថ្មីមួយទៀតត្រូវបានបញ្ជាក់នៅក្នុងប្រទេសទីបេ ដូច្នេះឥឡូវនេះវីរុសបានរាលដាលដល់គ្រប់តំបន់ទាំងអស់ក្នុងប្រទេសចិនដីគោកហើយ។ អាជ្ញាធរសុខាភិបាលចិនបាននិយាយថា មានករណីឆ្លងបានបញ្ជាក់ចំនួន ៧,៧១១ ករណីនៅក្នុងប្រទេស គិតត្រឹមថ្ងៃទី២៩ ខែមករា។ ការឆ្លងក៏បានរាលដាលដល់យ៉ាងហោចណាស់ ១៦ប្រទេសផ្សេងទៀត រួមទាំងកម្ពុជាយើងដែរ។ អង្គការសុខភាពពិភពលោក (WHO) នឹងជួបគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាថាតើវីរុសនេះបង្កជាគ្រោះអាសន្នផ្នែកសុខភាពសកល ឬទេ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការវិវត្តនៃវីរុសជាពិសេសនៅក្នុងប្រទេសមួយចំនួន ជាពិសេសការឆ្លងពីមនុស្សទៅមនុស្សកាន់តែគួរឱ្យមានការព្រួយបារម្ភ»។ ទោះបីជាចំនួននៅក្រៅប្រទេសចិននៅមានចំនួនតិចតួចក៏ដោយ ពួកគេនៅតែមានសក្តានុពលនៃការផ្ទុះឡើងកាន់តែធំ។ ខណៈពេលដែលមិនមានការព្យាបាលជាក់លាក់ ឬវ៉ាក់សាំងសម្រាប់វីរុសនេះ មនុស្សជាច្រើនដែលឆ្លងវាមានរោគសញ្ញាស្រាល ហើយជាសះស្បើយពីវាខ្លះរួចហើយដែរ។ ប៉ុន្តែវាក៏អាចបណ្តាលឱ្យមានការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ និងបណ្តាលឱ្យស្លាប់

    January 30, 2020
  • អន្តរជាតិ

    យោងតាមការស្ទង់មតិរបស់ Gallup បានឱ្យដឹងថា មនុស្សពេញវ័យនៅសហរដ្ឋអាមេរិកបានចំណាយពេលជាមធ្យម ១០.៥ ដង ទៅបណ្ណាល័យក្នុងឆ្នាំ២០១៩ ដែលច្រើនជាងសកម្មភាពកម្សាន្តដទៃទៀតរួមទាំងការទៅមើលកុន។ អ្នកចូលរួមត្រូវបានសួរអំពីចំនួនដងក្នុងមួយឆ្នាំ ដែលពួកគេបានធ្វើសកម្មភាពមួយចំនួនដូចជា៖ មើលកុន ព្រឹត្តិការណ៍កីឡា ការប្រគុំតន្ត្រី ឬព្រឹត្តិការណ៍ល្ខោន ឧទ្យានប្រវត្តិសាស្ត្រ សារមន្ទីរ កាស៊ីណូ ឧទ្យាន ឬសួនសត្វជាដើម។ ក្នុងនោះការទៅទស្សនាភាពយន្ត (Movie-going) បានជាប់ចំណាត់ថ្នាក់ទី២ ដោយគិតជាមធ្យម ៥.៣ ដង ក្នុងឆ្នាំចុងក្រោយនេះ។ ការស្ទង់មតិនេះគឺជាការអាប់ឌែតដល់ការស្ទង់មតិឆ្នាំ២០០១ ខណៈពេលដែលចំណាត់ថ្នាក់ទាំងមូលនៃសកម្មភាពទាំង ៨ នៅតែដដែល ពីរវាងការស្ទង់មតិឆ្នាំ២០០១ និង ២០១៩ ប៉ុន្តែចំនួនទៅមើលភាពយន្តបានថយចុះគួរឱ្យកត់សម្គាល់។

    January 30, 2020
  • អន្តរជាតិ

    អ្នកស្រាវជ្រាវចិនបានរកឃើញថ្នាំដែលមានស្រាប់ចំនួន ៣ប្រភេទ ដែលមានឥទ្ធិពលទប់ស្កាត់ល្អលើវីរុសកូរ៉ូណាវ៉ា (2019-nCoV) ក្នុងកម្រិតទប់​ស្កាត់​ត្រង់​កោសិកា (Cellular level)។ ។ ថ្នាំទាំង ៣ ប្រភេទនោះគឺថ្នាំ Remdesivir, Chloroquine និង Ritonavir ។ យោងតាម Hubei Daily បាននិយាយកាលពីថ្ងៃពុធថា ពួកគេកំពុងស្ថិតក្រោមនីតិវិធីពាក់ព័ន្ធ ដើម្បីទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់ក្នុងគ្លីនិក។ ការរកឃើញនេះត្រូវបានធ្វើឡើងរួមគ្នា ដោយក្រុមអ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា និងវិទ្យាស្ថានវូហាននៃវិសាណូសាស្ដ្រ (WIV) ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) ។ កាលពីមុនអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស៊ាងហៃ Materia Medica នៅក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងសាកលវិទ្យាល័យសៀងហៃថិក

    January 30, 2020