autoadmin
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកនិយាយថា ខ្លួននឹងបញ្ជូនអ្នកជំនាញអន្តរជាតិទៅកាន់ប្រទេសចិនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើការជាមួយប្រទេសចិន ដើម្បីគ្រប់គ្រងការឆ្លងវីរុសនេះ។ អង្គការសុខភាពពិភពលោកបានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីលោក Tedros Adhanom Ghebreyesus អគ្គនាយករបស់ខ្លួនបានជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងមន្ត្រីសុខាភិបាលនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។ ពួកគេបានព្រមព្រៀងធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសថ្មីនៅវូហាន អនុវត្តវិធានការនៅក្នុងទីក្រុង និងខេត្តដទៃទៀត និងសិក្សាបន្ថែមទៀតអំពីការចម្លងមេរោគនេះ។ លោក Tedros បាននិយាយថា ការបញ្ឈប់ការរីករាលដាលនៃមេរោគនេះទាំងនៅក្នុងប្រទេសចិន និងនៅទូទាំងពិភពលោក គឺជាអាទិភាពខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក។ លោកបានបន្ថែមទៀតថា អង្គការសុខភាពពិភពលោកសូមកោតសរសើរចំពោះប្រទេសចិនដែលខិតខំប្រឹងប្រែងនៅក្នុងកាលៈទេសៈនេះ។ អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនកំពុងតាមដានការវិវត្តជាប្រចាំ ហើយលោក Tedros Adhanom Ghebreyesus ត្រូវផ្សះផ្សារគណៈកម្មាធិការគ្រាអាសន្ន ដើម្បីពិភាក្សាថាតើស្ថានការណ៍នេះអាចបង្កើតជាភាពអាសន្នផ្នែកសុខភាពសាធារណៈ ដែលជាការព្រួយបារម្ភរបស់អន្តរជាតិ

    January 29, 2020
  • អន្តរជាតិ

    ចិន៖ បន្ទាប់ពីមានគិលានុបដ្ឋាយិកាភេទស្រីកំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យចិនមួយក្រុមបាននាំគ្នាកាត់សក់ខ្លី ដើម្បីផ្តល់ភាពងាយស្រួលក្នុងការមើលថែអ្នកជំងឺ និងដើម្បីការពារខ្លួនមិនឲ្យមានមេរោគ Coronavirus អាចមកតោងជាប់សក់របស់ពួកគាត់នោះ ស្រាប់តែមានគិលានុបដ្ឋាយិកាភេទស្រីម្នាក់ផ្សេងទៀតសម្រេច កោរសក់របស់ខ្លួនចោលតែម្តង។ គិលានុបដ្ឋាយិកាភេទស្រីរូបនេះត្រូវបានគេដឹងថា មានអាយុ ៣០ឆ្នាំ មានកូនពីរនាក់ និងកំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ Renmin Hospital of Wuhan University ក្រុងវូហាន ប្រទេចិន។ ការសម្រេចកោរសក់នេះគឺជាការលះបង់ដ៏ធំមួយក្នុងបុព្វហេតុជួយសង្គ្រោះជនរងគ្រោះ ព្រោះថាជាធម្មតាមនុស្សស្រ្តីស្រលាញ់សក់ខ្លួនណាស់ សូម្បីតែកាត់ខ្លីក៏មិនចង់ផង កុំថាឡើយដល់កោរចោលទាំងអស់ទៀត។ យ៉ាងណាក្តី គិលានុបដ្ឋាយិកាភេទស្រីរូបនេះមិនបានស្ទាក់ស្ទើរឡើយក្នុងការលះបង់សក់ដែលជាភាពស្រស់ស្អាតដ៏ពិសេសរបស់មនុស្សស្រីឡើយ ដើម្បីបំពេញតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ស្របពេលដែលគាត់ត្រូវការពារខ្លួនពីការចម្លងមេរោគផ្សេងៗផងដែរ៕ អត្ថបទ៖ ភក្តី

    January 29, 2020
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato បានប្រកាសថា មានមនុស្ស ២នាក់ទៀតហើយ ដែលត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសកូរ៉ូណាថ្មីនៅប្រទេសជប៉ុន។ លោក Katsunobu Kato បាននិយាយនៅថ្ងៃអង្គារនេះថា ម្នាក់ក្នុងចំណោមពួកគេគ្មានកំណត់ត្រានៃការស្នាក់នៅក្នុងទីក្រុងវូហាននៃខេត្តហ៊ូប៉ី របស់ប្រទេសចិននោះទេ ដែលទីនោះជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសនេះ។ អ្នកជំងឺម្នាក់នោះគឺជាមនុស្សដំបូងគេដែលត្រូវបញ្ជាក់ថាបានឆ្លងមេរោគ បើទោះបីជាមិនមានកំណត់ត្រាស្នាក់នៅក្នុងទីក្រុងវូហានក៏ដោយ។ លោក Katsunobu Kato ក៏បាននិយាយផងដែរថា ជនរងគ្រោះគឺជាអ្នកបើកឡានក្រុងនៅខេត្តណារ៉ា ប្រទេសជប៉ុន ហើយគាត់បានបើកឡានដឹកភ្ញៀវទេសចរមកពីវូហានចំនួនពីរដងនៅក្នុងខែមករា។ ដូច្នេះចំនួនអ្នកជំងឺដែលត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ៦នាក់ហើយ គិតមកទល់ពេលនេះ៕ អត្ថបទ៖ លីដា

    January 28, 2020
  • អន្តរជាតិ

    ការិយាល័យជនអន្តោប្រវេសន៍ហ្វីលីពីនបានបញ្ឈប់ការចេញទិដ្ឋាការដល់ជនជាតិចិន ចាប់ពីថ្ងៃនេះថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០នេះ ក្នុងគោលបំណងដើម្បីកាពារប្រទេស និងពលរដ្ឋរបស់ខ្លួនពីការឆ្លងវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្ស ១០៦នាក់ និងឆ្លងរាលដាលច្រើនជាង​ ៤,៥០០នាក់ ចាប់តាំងពីការផ្ទុះឡើងក្នុងប្រទេសចិនកាលពីខែធ្នូចុងឆ្នាំ២០១៩។ ជាក់ស្ដែងខណៈពេលដែលប្រទេសមួយចំនួននៅលើពិពលោក ដូចជា ប្រទេសជប៉ុន នេប៉ាល់ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក កម្ពុជា និងវៀតណាម បានឆ្លងវីរុសនេះ គិតមកទល់ពេលនេះប្រទេសហ្វីលីពីនមានអ្នកគួរឱ្យសង្ស័យ ១១នាក់ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានករណីជំងឺបានបញ្ជាក់នៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីគ្មានបទបញ្ជាណាមួយ ដែលរារាំងជនជាតិចិនទាំងអស់មិនឲ្យចូលក្នុងប្រទេសហ្វីលីពីនឡើយ ប៉ុន្តែលោក Jaime Morente ប្រធាន​ការិយាល័យជនអន្តោប្រវេសន៍ហ្វីលីពីនបានកំពុងព្យាយាមចាត់វិធានការយ៉ាងសកម្ម

    January 28, 2020
  • អន្តរជាតិ

    ចិន៖ ខណៈដែលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬអ្នកខ្លះហៅថាជំងឺរលាកសួតបង្កឡើងដោយមេរោគ Coronavirus កាន់តែរាតត្បាតខ្លាំងឡើងនៅក្នុងប្រទេសចិននោះ ទាំងអាជ្ញាធរ និងបុគ្គលិកនៅតាមគ្រប់មន្ទីរពេទ្យចិនហាក់បានត្រៀមខ្លួនយ៉ាងរួចរាល់ប្រកបដោយមានការលះបង់ខ្ពស់ ដើម្បីជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលាផងដែរ។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន People’s Daily China បានឲ្យដឹងថា រហូតមកទល់ពេលនេះមានគិលានុបដ្ឋាយិកាភេទស្រីប្រមាណជា ៣១ នាក់ហើយបានសម្រេចកាត់សក់ដ៏វែងរបស់ខ្លួនចោល ដើម្បីផ្តល់ភាពងាយស្រួលក្នុងការមើលថែអ្នកជំងឺ និងដើម្បីការពារខ្លួនមិនឲ្យមានមេរោគថ្មីនេះអាចមកតោងជាប់សក់របស់ពួកគាត់ផងដែរ។ គិលានុបដ្ឋាយិកាភេទស្រីទាំង ៣១ រូបនេះ កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ Union Hospital West Branc ដែលមានទីតាំងនៅក្នុងក្រុងវូហាន ប្រទេសចិន ។ បើតាមប្រភពខាងលើបានបញ្ជាក់ថា មន្ទីរពេទ្យមួយនេះមានគ្រែប្រមាណជា ៧០០ សម្រាប់រង់ចាំទទួលអ្នកជំងឺ ២៤

    January 28, 2020
  • អន្តរជាតិ

    ខណៈដែលពិភពលោកកំពុងមានការព្រួយបារម្ភពីការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃជំងឺផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណា (Novel Coronavirus) ហើយនៅក្នុងទីក្រុងវូហានប្រទេសចិនផ្ទាល់កំពុងខ្វះខាតកម្លាំងក៏ដូចជាសម្ភារៈវេជ្ជសាស្ត្រផងនោះ ប្រទេសថៃហាក់ដូចជាឈានមុខគេក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺយ៉ាងគួរឱ្យកត់សម្គាល់។ ពោលគឺគិតមកត្រឹមពេលនេះប្រទេសថៃបានប្រកាសថា ខ្លួនបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយបាន ៥នាក់ហើយ នៅក្នុងចំណោមអ្នកជំងឺត្រូវបានគេបញ្ជាក់ទាំងអស់ ១៤នាក់។ បើយោងតាមការបង្ហោះរបស់ការិយាល័យព័ត៌មានជាតិនៃប្រទេសថៃ (National News Bureau of Thailand) នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០នេះ ពួកគេបានបង្ហោះស្ថានភាពទូទៅនៃអ្នកជំងឺទាំង៨ ដោយមិនរាប់បញ្ជូល ៦ករណីថ្មីបន្ថែមថា៖ ១. អ្នកជំងឺស្ត្រីវ័យ ៦១ឆ្នាំ មកពីទីក្រុងវូហាន បានជាសះស្បើយ និងត្រឡប់ទៅប្រទេសចិនវិញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។ ២.

    January 28, 2020
  • អន្តរជាតិ

    បន្ទាប់ពីអាជ្ញាធរចិនបានបញ្ជាក់កាលពីព្រឹកមិញពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់ ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅប្រទេសចិន ដែលបានកើនឡើងដល់ ១០៦នាក់ និងករណីឆ្លងជំងឺថ្មីជិត ១,៧៧១ករណី រួចហើយនោះ មកទល់ពេលនេះចិនបានប្រកាសថា ខ្លួនកំពុងខ្វះខាតការផ្គត់ផ្គង់ផ្នែកវិញវេជ្ជសាស្រ្ត។ យោងតាមអនុប្រធានការិយាល័យរដ្ឋបាលវេជ្ជសាស្ត្រ NHC លោកស្រី Jiao Yahui ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងបានឲ្យដឹងថា កង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្ត្រ គឺជាឧបសគ្គដ៏ធំមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការទប់ស្កាត់ការផ្ទុះឡើង និងព្យាបាលអ្នកឆ្លង។ លោកស្រីបានបន្តទៀតថា នៅពេលនេះប្រទេសចិនបានបញ្ជូនបុគ្គលិកពេទ្យប្រមាណ ៦,០០០នាក់ ពីជុំវិញប្រទេសទៅកាន់ខេត្ត Hubei ដោយបុគ្គលិកពេទ្យនៅទីនោះមានជាង ៤,០០០នាក់ ហើយពេទ្យចំនួន ១,៨០០នាក់ទៀត នឹងមកដល់តំបន់នោះនៅល្ងាចនេះផងដែរ ដើម្បីធ្វើការនៅទីក្រុងចំនួន ៧ កន្លែងផ្សេងទៀតនៅក្នុងខេត្ត។ ជាមួយគ្នានេះដែរបើទោះបីជាទីក្រុង វូហាន

    January 28, 2020
  • អន្តរជាតិ

    ក្រសួងកសិកម្មចិនបានសម្រេចហាមឃាត់ការធ្វើពាណិជ្ជកម្មសត្វព្រៃនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណា។ នេះក៏ដោយសារថា សត្វព្រៃដែលត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាអាហារ អាចជាប្រភពនៃការផ្ទុះឡើងដំបូងនៃវីរុសនេះ។ ក្រសួងបានហាមឃាត់ការធ្វើពាណិជ្ជកម្មសត្វព្រៃទាំងអស់ មិនថានៅរស់ ឬងាប់ នៅតាមបណ្តាទីផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន និងពាណិជ្ជកម្មតាមអេឡិចត្រូនិក ក៏ដូចជាការដឹកជញ្ជូនសត្វព្រៃផ្សេងៗទៀត។ ពួកគេ៏បានដាក់ពង្រាយឱ្យមានការតាមដាន នៅតាមទីតាំងដែលធ្លាប់មានលក់សត្វព្រៃទាំងអស់នោះដែរ។ ទីផ្សារគ្រឿងសមុទ្រចំនួនពីរនៅក្នុងទីក្រុងវូហាន ដែលជាទីក្រុងមានឧស្សាហកម្មធំមួយរបស់ប្រទេសត្រូវបានគេជឿថា ជាចំណុចចាប់ផ្តើមនៃការផ្ទុះវីរុសនេះចាប់តាំងពីចុងឆ្នាំ២០១៩ ដែលមានមនុស្សជាង ៥០នាក់ បានស្លាប់នៅក្នុងប្រទេសចិន (ជាង១០០តាមរបាយការណ៍ចុងក្រោយ)។ វីរុសបង្កឱ្យមានរោគសញ្ញាដូចជាជំងឺផ្តាសាយ ហើយអាចចម្លងបានរវាងមនុស្សនិងមនុស្ស។ ប្រភេទសត្វពិតប្រាកដដែលចម្លងការឆ្លងទៅមនុស្សមិនទាន់ត្រូវបានគេស្គាល់នៅឡើយទេ ប៉ុន្តែសត្វប្រចៀវ និងពស់ត្រូវបានគេកំពុងសង្ស័យ។ កាលពីព្រឹកថ្ងៃអង្គារនេះក្រសួងបានបញ្ជាឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើសត្វព្រៃ ដោយផ្តោតលើទីក្រុងវូហាន ប៉ុន្តែបានបញ្ឈប់ការហាមឃាត់ការទិញដូរជាដាច់ខាតនៅទូទាំងប្រទេស។ គួរឱ្យដឹងដែរថា ម្ហូបធ្វើពីសត្វព្រៃត្រូវបានគេចាត់ទុកថា ជាអាហារឆ្ងាញ់នៅតាមតំបន់ជាច្រើននៃប្រទេសចិន ហើយមានតំបន់ខ្លះក៏ឈប់បរិភោគដូចជានៅប៉េកាំង

    January 28, 2020
  • អន្តរជាតិ

    ប្រទេសថៃនៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ៦ បន្ថែមទៀត ក្នុងចំណោមភ្ញៀវទេសចរមកពីប្រទេសចិន ដែលធ្វើឱ្យចំនួនសរុបនៃប្រទេសនេះកើនឡើងដល់ ១៤ករណី នេះបើយោងតាមក្រសួងសុខាភិបាលថៃបានប្រកាសមុននេះបន្តិច។ អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺលោក Tanarak Plipat ប្រាប់អ្នកយកព័ត៌មានថា អ្នកជំងឺទាំង ៦នាក់ មាន ៥នាក់ ជាគ្រួសារតែមួយ ដែលមានអាយុពី ៦ ទៅ ៧០ឆ្នាំ មកពីខេត្ដហ៊ូប៉ី ហើយអ្នកជំងឺម្នាក់ទៀតមកពី Chongqing ។ រដ្ឋលេខាធិការអចិន្រ្តៃយ៍សុខភាពសាធារណៈលោក Sukhum Kanchanapimai បាននិយាយថា មន្ទីរនឹងធ្វើការស្កេនអ្នកដំណើរទាំងអស់ពីប្រទេសចិន។ ប៉ុន្តែយ៉ាងណាក៏ដោយប្រទេសថៃបានព្យាបាលអ្នកជំងឺបានជាសះស្បើយ

    January 28, 2020
  • អន្តរជាតិ

    ការរាតត្បាតនៃជំងឺរលាកសួតនៅវូហានកំពុងផ្ទុះឡើង ហើយមនុស្សគ្រប់រូបកំពុងប្រឈមនឹងគ្រោះថ្នាក់នេះ។ សារជាអក្សរដែលអះអាងកាលពីពេលថ្មីៗនេះដោយលោក Yuen Kwok Yung សាស្ត្រាចារ្យមកពីនាយកដ្ឋានមីក្រូជីវសាស្រ្ត នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហុងកុង បាននិយាយថា វីរុសនេះគឺជាពពួក OC43 ហើយអ្នកគួរតែចៀសវាងកុំបរិភោគអាហារចៀនច្រើនពេក និងហូបវីតាមីន C ឱ្យបានច្រើន។ លោក Yuen Kwok Yung បាននិយាយថា មិនមែនគាត់ជាអ្នកបង្កើតការណែនាំនេះទេ ប៉ុន្តែវីរុសកូរ៉ូណានាពេលថ្មីៗនេះវាស្រដៀងនឹងជំងឺ SARS និង MERS។ ជាក់ស្ដែងលោកវេជ្ជបណ្ឌិតដ៏ល្បីល្បាញក្នុងសម័យផ្ទុះជំងឺសារនៅហុងកុងរូបនេះបានផ្តល់ដំបូន្មានថា៖ ១. លោកបានស្នើឱ្យប្រជាជនហុងកុង គួរតែព្យាយាមជៀសវាងពីការទៅប្រទេសចិនក្នុងអំឡុងពេលនេះ។ ២. ប្រសិនបើធ្វើដំណើរលើយន្តហោះចូរប្រាកដថាអ្នកពាក់ម៉ាស។ ៣. តែងតែមានជែលលាងដៃ ឬកន្សែងបម្រុង។

    January 28, 2020