- autoadmin
- អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះបាននិយាយថា រដ្ឋបាលរបស់លោកបានទាក់ទងជាមួយប្រទេសចិន ហើយបានបញ្ជូនអ្នកជំនាញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ លោក ដូណាល់ ត្រាំ បានសរសេរនៅក្នុងបណ្ដាញ Twitter របស់គាត់ថា៖ «យើងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនទាក់ទងនឹងវីរុសនេះ។ មានករណីតិចតួចណាស់ដែលបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែយើងនៅតែមានការឃ្លាំមើលយ៉ាងខ្លាំង។ យើងបានផ្តល់ជំនួយដល់ប្រទេសចិន និងលោកប្រធានាធិបតី ស៊ី អ្វីដែលចាំបាច់។ អ្នកជំនាញរបស់យើងពិតជាអស្ចារ្យ!» វីរុសកូរ៉ូណាបានផ្ទុះឡើងនៅក្នុងទីក្រុងវូហានប្រទេសចិន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨១នាក់ (ជាង១០០នាក់ តាមរបាយការណ៍ចុងក្រោយ) និងបានឆ្លងដល់មនុស្សប្រហែល ៣,០០០នាក់ ផ្សេងទៀត។ ចំណែកនៅអាមេរិកវិញ មជ្ឍមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបាននិយាយថា ករណីឆ្លងវីរុសដ៏សាហាវចំនួន ៥ករណី
January 28, 2020 - អន្តរជាតិ
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសជាសាធារណៈថា ថៃបានត្រៀមយន្តហោះនិងក្រុមអ្នកសង្គ្រោះបន្ទាន់រួចរាល់ហើយ ដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋខ្លួនចេញពីទីក្រុងវូហាន ប្រទេសចិន ដែលជាទីកន្លែងផ្ដើមកើតមាននូវជំងឺរលាករលាកសួតប្រភេទថ្មីបង្កឡើងដោយចង្កោមមេរោគ Coronaviruses ។ យ៉ាងណាក្តី ដើម្បីធ្វើការហោះហើរជាបន្ទាន់ទៅកាន់ប្រទសចិនបាន អាជ្ញាធរថៃត្រូវរង់ចាំការអនុញ្ញាតពីរប្រទេសចិនជាមុនសិន ព្រោះយន្តហោះអាចហោះហើរទៅកាន់ប្រទេសណាមួយបាននោះទាល់តែមានការអនុញ្ញាតពីសំណាក់អាជ្ញាធរនៃប្រទេសនោះជាមុនសិន។ ជុំវិញបញ្ហានេះដែរអាជ្ញាធរចិនបានអះអាងថា ខ្លួននៅមានសមត្ថភាពគ្រប់គ្រងលើការរាតត្បាតជំងឺរលាកសួតប្រភេទថ្មីនេះនៅឡើយ ដូចនេះចិននឹងព្យាយាមរកមធ្យោបាយជួយប្រជាពលរដ្ឋទាំងអស់ឲ្យអស់សមត្ថភាពសិន មុននឹងសម្រេចឲ្យថៃប្រើយន្តហោះសង្គ្រោះបន្ទាន់មកកាន់ប្រទេសខ្លួន។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះមានប្រជាជនថៃប្រមាណជា ២០០-៣០០ នាក់ កំពុងស្នាក់នៅក្នុងទីក្រុងវូហាន ប្រទេសចិន និងកំពុងតែរកគ្រប់មធ្យោបាយដើម្បីត្រលប់មកកាន់ប្រទេសថៃវិញ៕ អត្ថបទ៖ ភក្តី
January 28, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកកាលពីពេលមុន និងអំឡុងចូលឆ្នាំចិនបានប្រកាសថា ជំងឺរលាកសួតបណ្ដាលមកពីក្រុមវីរុសកូរ៉ូណា (2019-nCoV) មែនមែនជាបញ្ហាសកលនោះទេ វាស្ថិតក្នុងកម្រិតធម្មតា ប៉ុន្តែយ៉ាងណាក៏ដោយពេលនេះពួកគេបានសារភាពពីកំហុសរបស់ខ្លួន ដោយកាលពីថ្ងៃច័ន្ទ ទី២៧ ខែមករា ម្សិលមិញនេះ វាពិតជាស្ថិតក្នុងកម្រិតខ្ពស់មែន ហើយការលើកឡើងចាស់ដោយសារមានកំហុសបច្ចេកទេស «Error» ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បាននិយាយបញ្ជាក់នៅក្នុងរបាយការណ៍ថា ហានិភ័យគឺ «ខ្ពស់ខ្លាំងនៅក្នុងប្រទេសចិន ខ្ពស់នៅក្នុងតំបន់ និងខ្ពស់នៅទូទាំងពិភពលោក»។ ប៉ុន្តែយ៉ាងណាការកែតម្រូវនៃការវាយតម្លៃហានិភ័យសកលមិនមែនមានន័យថា ប្រកាសអាសន្នផ្នែកសុខភាពអន្តរជាតិទេ។ កាលពីថ្ងៃព្រហស្បតិ៍អង្គការសុខភាពពិភពលោក បានបញ្ឈប់មិនឱ្យប្រកាសវីរុសកូរ៉ូណាថា «ជាអាសន្នសុខភាពនៃការព្រួយបារម្ភអន្តរជាតិ» នោះទេ ព្រោះថាពាក្យនេះត្រូវបានប្រើសម្រាប់តែការផ្ទុះដ៏អាក្រក់បំផុត ដែលនឹងបង្កឱ្យមានសកម្មភាពទូទាំងពិភពលោកប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា វីរុសនេះត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងវូហានប្រទេសចិន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
January 28, 2020 - អន្តរជាតិ
អាជ្ញាធរតួកគីនិយាយថា មានមនុស្ស ៤១នាក់ ត្រូវបានគេអះអាងថាបានស្លាប់ និងជាង ១,៦០០នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានការរញ្ជួយដីមួយបានកើតឡើងនៅភាគខាងកើតនៃប្រទេសកាលពីសប្តាហ៍មុន។ ការរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារខេត្ត Elazig កាលពីយប់ថ្ងៃសុក្រ។ ការរញ្ជួយនេះវាបណ្តាលឱ្យខូចខាតអគារ និងទ្រព្យសម្បត្តិយ៉ាងច្រើននៅក្នុងតំបន់។ ពេលនេះរដ្ឋាភិបាលតួកគីក៏បានប្រកាសថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះរបស់ខ្លួននឹងបញ្ចប់ថ្ងៃចន្ទនេះ បន្ទាប់ពីធ្វើការស្វែងរកអស់រយៈពេល ៣ថ្ងៃ កន្លងមក។ រដ្ឋាភិបាលបាននិយាយថា អ្នកដែលនៅរស់រានមានជីវិតចំនួន ៤៥នាក់ ត្រូវបានជួយសង្គ្រោះក្នុងកំឡុងពេលប្រតិបត្តិការ ៣ថ្ងៃនោះ ហើយជនរងគ្រោះដទៃដែលស្លាប់ ភាគច្រើនស្លាប់នៅក្រោមគំនរបាក់បែកនៃផ្ទះ និងអគារ។ អំឡុងពេលប្រតិបត្តិការអាជ្ញាធរបានវាយកម្ទេចចោលអគារចំនួន ៤២ ដែលស្ថិតក្នុងគ្រោះថ្នាក់។ ចំណែកមន្រ្តី និងអង្គការ
January 28, 2020 - រថយន្តTesla ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតទី២ នៅលើពិភពលោក ជាមួយនឹងតម្លៃទីផ្សារជាង ១០០ ពាន់លានដុល្លារអាមេរិក
ក្រុមហ៊ុន Tesla បានក្លាយជាក្រុមហ៊ុនផលិតរថយន្ត ដែលមានតម្លៃបំផុតលំដាប់ទី២ នៅលើពិភពលោក ដែលមានតម្លៃទីផ្សារ ១០២.៧ពាន់លានដុល្លារ។ ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីមួយនេះ បានវ៉ាដាច់ក្រុមហ៊ុន Volkswagen របស់ប្រទេសអាឡឺម៉ង់ ខណៈក្រុមហ៊ុន Toyota Motor ឈរនៅចំណាត់ថ្នាក់លេខ១។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានតម្លៃ ៥៦៩ដុល្លារ នៅពេលការជួញដូរបានបញ្ចប់នៅថ្ងៃពុធ ដែលជាមូលហេតុតម្លៃទីផ្សាររបស់ខ្លួនកើនឡើង។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានកើនឡើងទ្វេដង ក្នុងរយៈពេលបីខែកន្លងមកនេះ។ ការចាប់អារម្មណ៍របស់វិនិយោគិនភាគច្រើនគឺទៅលើរោងចក្រថ្មីរបស់ Tesla នៅស៊ាងហៃ ដែលជាមូលដ្ឋានផលិតកម្មដំបូងរបស់ខ្លួននៅក្រៅសហរដ្ឋអាមេរិក។ ពួកគេជឿជាក់ថា ការពង្រីកនេះធ្វើឱ្យក្រុមហ៊ុនស្ថិតក្នុងជំហរមួយ ដើម្បីពន្លឿនការលក់នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក។ ទោះយ៉ាងណាអ្នកវិភាគខ្លះនិយាយថា
January 24, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានហៅមេរោគឆ្លងថ្មី ដែលបានសម្លាប់មនុស្ស ១៨នាក់ (២៥នាក់គិនមកទល់ពេលនេះ) នៅក្នុងប្រទេសចិន និងបានឆ្លងរោគនៅទូទាំងពិភពលោកចំនួន ៦៥០នាក់ ជា «ភាពអាសន្ននៅក្នុងប្រទេសចិន» កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបាននិយាយថាជាការព្រួយបារម្ភអន្តរជាតិនោះទេ។ ទូរទស្សន៍រដ្ឋចិនបាននិយាយថា រហូតមកដល់ពេលនេះមានករណីចំនួន ៦៣៤ ត្រូវបានបញ្ជាក់ ខណៈ NHK និយាយថា ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ហើយ។ វីរុសបានផ្ទុះឡើងនៅក្រុង Wuhan នៃខេត្ត Hubei ហើយក៏បានឆ្លងចេញទៅក្រៅប្រទេសតាមរយៈអ្នកទេសចរចិន និងអ្នកដែលបានមកលេងទីក្រុង Wuhan ។ មន្ត្រីសុខាភិបាលបារម្ភថា អត្រាឆ្លងអាចនឹងបង្កើនល្បឿននៅពេលប្រជាជនចិនរាប់រយលាននាក់ធ្វើដំណើរទាំងក្នុងស្រុក និងក្រៅស្រុក អំឡុងពេលវិស្សមកាលរយៈពេលមួយសប្តាហ៍ សម្រាប់បុណ្យចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍។ ប៉ុន្តែយ៉ាងណាប្រធានគណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក
January 24, 2020 - អន្តរជាតិ
ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអ្នកពន្លត់អគ្គីភ័យអាមេរិកចំនួន ៣នាក់បានស្លាប់ ខណៈកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលី នៅពេលដែលយន្ដហោះម៉ូដែល C-130 បានធ្លាក់នៅភាគខាងត្បូងរបស់ប្រទេសអំឡុងពេលប្រតិបត្តិការ។ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ក្រុមពន្លត់អគ្គិភ័យបានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ បន្ទាប់ពីបានចាកចេញពីទីប្រជុំជន Richmond នៅរដ្ឋ New South Wales ក្នុងបេសកកម្មពន្លត់ភ្លើងឆេះព្រៃ។ ស្នងការរងសេវាកម្មអគ្គីភ័យជនបទលោក Shane Fitzsimmons បាននិយាយថា៖ «ជាអកុសលអ្វីដែលយើងអាចធ្វើបានគឺកំណត់បំណែក និងកន្លែងធ្លាក់ ហើយយើងមិនអាចរកឃើញអ្នកនៅរស់បានទេ»។ នាយករដ្ឋ New South Wales លោក Gladys Berejiklian ក៏បានសរសេរអំពីដំណឹងមរណភាពនៃសោកនាដកម្មនេះនៅលើ Twitter ផងដែរ។ លោក
January 23, 2020 - អន្តរជាតិ
ការរកឃើញថ្មីបានប៉ាន់ស្មានថា វីរុសថ្មី coronavirus នេះអាចមានប្រភពចេញពីសត្វពស់ ដែលជាសត្វព្រៃមួយក្នុងចំណោមសត្វព្រៃ ដែលត្រូវបានគេលក់ខុសច្បាប់នៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយនៅក្រុងវូហាន (ទីផ្សារដែលមានការផ្ទុះជំងឺរលាកសួតនេះដំបូង) ។ នេះដោយសារតែអ្នកស្រាវជ្រាវបានរកឃើញថា កូដប្រូតេអ៊ីននៅក្នុងវីរុសគឺស្រដៀងនឹងពស់ដែរ។ យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា សត្វពស់តែងតែចាប់សត្វប្រចៀវនៅក្នុងព្រៃ ដែលអាចជាមូលហេតុដែលពស់ត្រូវបានឆ្លងវីរុសនេះពីប្រចៀវបន្ត។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា វីរុស coronavirus ពីទីក្រុង Wuhan ប្រទេសចិន ត្រូវបានគេតាមដាន និងត្រូវបានគេនិយាយថា មានប្រភពចេញពីទីផ្សារលក់សត្វព្រៃខុសច្បាប់។ អគ្គនាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺរបស់ប្រទេសលោក Gao Fu ក៏បាននិយាយដែរថា វីរុសថ្មីគឺស្ទើរតែ ៧០% ប្រហាក់ប្រហែលនឹងវីរុសជំងឺសារ (SARS) ដែលកើតចេញមកពីសត្វប្រចៀវ។
January 23, 2020 - អន្តរជាតិ
យោងតាមសារព័ត៌មាន METRO បានឱ្យដឹងថា កុមារាជនជាតិម៉ាឡេស៊ីម្នាក់ រស់នៅក្រុង Durham ប្រទេសអង់គ្លេស មានកូតាវៃឆ្លាតរហូតដល់ទៅ 142 IQ និងបានក្លាយជាកុមារក្មេងបំផុតនាពេលបច្ចុប្បន្ន ដែលត្រូវបានអញ្ចើញឱ្យធ្វើជាសមាជិករបស់ Mensa UK ដែលជាសង្គមប្រជុំដោយអ្នកមាន IQ ខ្ពស់បំផុត។ កុមារានោះមានឈ្មោះថា Muhammad Haryz Nadzim ហើយគេទើបតែមានអាយុ ៣ឆ្នាំប៉ុណ្ណោះ។ ក្មេងប្រុសបានធ្វើតេស្ត Stanford Binet ដោយទទួលបានកូតា 142 IQ ដែលធ្វើឱ្យគេក្លាយជាមនុស្សឆ្លាតបំផុតក្នុងចំណោមអ្នកដែលមាន IQ ខ្ពស់បំផុត ដែលមានតែ ០.៣%
January 23, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យុវជនម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយមានត្រីមួយក្បាលធំលោតមកបុកទម្លុះករបស់គាត់ពីចំហៀកនិងធ្លាយទៅដល់ផ្នែកខាងក្រោយទៀតផង។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈយុវជនរងគ្រោះមានឈ្មោះថា Muhammad Idul អាយុ ១៦ ឆ្នាំ និងមានមុខរបរជាអ្នកនេសាទសមុទ្រ។ យុវជនរងគ្រោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះរូបគាត់បានធ្វើសកម្មភាពនេសាទនៅលើទូកដូចធម្មតា ស្រាប់តែមានត្រីម្ជុលមួយក្បាលលោតចេញពីផ្ទៃទឹកសមុទ្រមកបុកទម្លុះករបស់គាត់តែម្តង។ ដំបូងឡើយគេគិតថាយុវជនរងគ្រោះអាចនឹងបាត់បង់ជីវិត ព្រោះគាត់បានដួលសន្លប់នៅលើទូកភ្លាមតែម្តងក្រោយកើតហេតុ។ យ៉ាងណាក្តី ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យវេជ្ជបណ្ឌិតបានធ្វើការវះកាត់សង្គ្រោះជីវិតគាត់បានទាន់ពេលវេលា។ សូមបញ្ជាក់ជូនថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះមានទាហ៊ានជើងទឹកថៃអាយុ ២២ឆ្នាំម្នាក់ត្រូវត្រីម្ជុលលោតមកបុករហូតដល់ស្លាប់ខណៈដែលគាត់កំពុងហ្វឹកហាត់ក្បួនទាហ៊ាន ហើយកាលពីឆ្នាំ ១៩៧៧ ក៏មានក្មេងប្រុសជនជាតិអាមេរិកអាយុ ១០ ម្នាក់ត្រូវស្លាប់ដោយសារត្រីម្ជុលលោតមកបុកផងដែរ ខណៈរូបគេកំពុងតែស្ទូចត្រី៕ អត្ថបទ៖ ភក្តី
January 23, 2020









