- autoadmin
- អន្តរជាតិ
ក្រុមហ៊ុននានានៅក្នុងប្រទេសជប៉ុនកំពុងចាត់វិធានការបង្ការ ដើម្បីដោះស្រាយជាមួយនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ ក្រុមហ៊ុនខ្លះកំពុងប្រាប់បុគ្គលិកឱ្យធ្វើការពីផ្ទះ ប្រសិនបើពួកគេទើបតែចេញចូលប្រទេសចិន។ ជាក់ស្ដែងដូចក្រុមហ៊ុនពាណិជ្ជកម្មយក្ស Rakuten ក៏បានឱ្យដឹងថា ពួកគេបានដាក់គោលការណ៍ថ្មីឱ្យកម្មករ និងសមាជិកគ្រួសាររបស់ពួកគេ មិនថាអំឡុងពេលធ្វើការ ឬឈប់សម្រាក ពោលគឺចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តទៅតម្រូវឱ្យធ្វើការពីផ្ទះរយៈពេល ២សប្ដាហ៍។ ក្រុមហ៊ុន Rakuten ក៏នឹងអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះធ្វើការពីផ្ទះដោយមិនគិតពីហេតុផលពួកគេបានទៅប្រទេសចិនឬអត់ទេ ប្រសិនបើថៅកែរបស់ពួកគេផ្តល់ការយល់ព្រម។ ក្រុមហ៊ុននឹងពន្យាពេលធ្វើដំណើរអាជីវកម្មទៅ និងមកពីប្រទេសចិនផងដែរ។ ក្រុមហ៊ុនមូលបត្រធំជាងគេរបស់ជប៉ុនគឺក្រុមហ៊ុន Nomura Holdings ក៏កំពុងផ្តល់ជម្រើសដល់និយោជិករបស់ខ្លួន ក្នុងការធ្វើការពីផ្ទះរយៈពេល ២សប្តាហ៍ ដូចគ្នា។ គួរឱ្យដឹងដែរថា វីរុសកូរ៉ូណានៅពេលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១៧០នាក់ និងអ្នកឆ្លងជំងឺដែលបានបញ្ជាក់កើនដល់ ៧,៨១០នាក់
January 30, 2020 - អន្តរជាតិ
សាស្រ្តាចារ្យនៅសកលវិទ្យាល័យហាវ៉ាដម្នាក់ត្រូវបានចាប់ខ្លួន ពីបទនិយាយកុហករដ្ឋាភិបាលអាមេរិកអំពីទំនាក់ទំនងរបស់គាត់ ជាមួយរដ្ឋាភិបាលចិន និងសាកលវិទ្យាល័យចិន។ ជនសង្ស័យជាសាស្រ្តាចារ្យនោះឈ្មោះថា Charles Lieber គាត់ជាប្រធានមន្ទីរគីមីវិទ្យា និងជីវវិគីមីវិទ្យា នៃសាកសវិទ្យាល័យហាវ៉ាដ និងជាអ្នកជំនាញខាងបច្ចេកវិទ្យាណាណូ។ ក្រសួងយុត្តិធម៌អាមេរិកនិយាយថា លោក Charles Lieber បានទទួលថវិកាជាង ១៨លានដុល្លារ ពីក្រសួងការពារជាតិ និងវិទ្យាស្ថានសុខភាពជាតិអាមេរិក ដើម្បីធ្វើការស្រាវជ្រាវទាក់ទងនឹងយោធា និងការស្រាវជ្រាវដទៃទៀត ប៉ុន្តែស្របគ្នានេះគាត់ក៏មានទំនាក់ទំនងជាមួយចិន។ មន្ត្រីយុត្តិធម៌និយាយថា លោក Lieber បានបង្កើតមន្ទីរពិសោធន៍ស្រាវជ្រាវរួមគ្នា សម្រាប់បច្ចេកវិទ្យាណាណូ នៅសាកលវិទ្យាល័យបច្ចេកវិទ្យាវូហាន នៅខេត្តហ៊ូប៉ី ប្រទេសចិន។ គាត់ត្រូវបានគេដឹងថា បានចុះកិច្ចសន្យាជាមួយសាកលវិទ្យាល័យយ៉ាងហោចណាស់រយៈពេល ៦ឆ្នាំ ទទួលបានប្រាក់ខែ
January 29, 2020 - អន្តរជាតិ
ស្របពេលដែរជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយមេរោគ Coronavirus កាន់តែសាយភាយខ្លាំងឡើងៗនៅជុំវិញពិភពលោក ក្រុមអ្នកស្រាវស្រាវហុងកុងបានអះអាងថា ពួកគេបានបង្កើតវ៉ាក់សាំងការពារមេរោគដ៏កាចសាហាវនេះរួចហើយ តែគេនៅរង់ចាំពេលវេលាធ្វើតេស្តសាកល្បងវាតែប៉ុណ្ណោះ នេះបើយោងតាមសេចក្តីរាយការណ៍មួយចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច South China Morning Post។ លោកសាស្ត្រាចារ្យ Yuen Kwok-yung ដែលជាប្រធានផ្នែកស្រាវស្រាវ និងជាអ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំនៅក្នុងសាកលវិទ្យាល័យហុងកុងបានបញ្ជាក់ថា ក្រុមការងាររបស់លោកពិតជាបានរកឃើញនូវវ៉ាក់សាំងថ្មីមួយសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគ Coronavirus ប្រាកដមែន តែយ៉ាងណាក្តីគេត្រូវការពេលវេលាយូរទៀតសម្រាប់ធ្វើការសាកល្បងវាឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ដំបូងឡើយគេត្រូវធ្វើការសាកល្បងជាមួយនឹងសត្វជាច្រើនប្រភេទជាពិសេសគឺសត្វកណ្តុរ ហើយបើដំណាក់កាលនេះទទួលបានជោគជ័យគេនឹងបន្តធ្វើការសាកល្បងលើខ្លួនមនុស្សតែម្តង។ ប្រសិនបើការសាកល្បងជាច្រើនដំណាក់កាលសុទ្ធតែបង្ហាញនូវលទ្ធផលវិជ្ជមាន គេនឹងដាក់វ៉ាក់សាំងនេះឲ្យប្រើប្រាស់ជាផ្លូវការភ្លាម។ យ៉ាងណាក្តី ដំណើរការដូចបានរៀបរាប់ខាងលើនេះត្រូវការពេលវេលាយូរណាស់ ហើយគេក៏មិនទាន់ប្រាកដថា វ៉ាក់សាំងថ្មីនោះមានប្រសិទ្ធភាពកម្រិតណាផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះចំនួនអ្នកកើតជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបានកើតដល់ ៦០៥២ ករណីនៅជុំវិញពិភពលោក ក្នុងនោះនៅប្រទេសចិនមានចំនួន ៥៩៧៤
January 29, 2020 - អន្តរជាតិ
អាជ្ញាធរនីហ្សេរីយ៉ាបានប្រកាសពីវិធានការណ៍បន្ទាន់បន្ថែមទៀត ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃគ្រុនក្តៅឡាសា (Lassa) នៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីនៅក្នុងខែនេះមានអ្នកស្លាប់ដោយសារជំងឺ ២៩នាក់ រួចមកហើយ។ មជ្ឍមណ្ឌលគ្រប់គ្រងជំងឺនីហ្សេរីយ៉ា (NCDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ មានករណីចំនួន ១៩៥ ដែលបានបញ្ជាក់ និងការស្លាប់ចំនួន ២៩ ត្រូវបានរាយការណ៍ នៅក្នុងរដ្ឋចំនួន១១។ មជ្ឈមណ្ឌលក៏កំពុងបង្កើនសកម្មភាពរបស់ខ្លួន ដើម្បីសម្របសម្រួលការឆ្លើយតបចំពោះការកើនឡើងនៃករណីគ្រុនឡាសានៅទូទាំងប្រទេសផងដែរ។ តើគ្រុនឡាសាគឺជាអ្វី? គ្រុនក្តៅឡាសាគឺជាគ្រុនក្តៅហៀរសំបោរ។ វាជាក្រុមគ្រួសារដូចគ្នានឹងវីរុសអេបូឡា (Ebola) និងម៉ាកប៊ឺក (Marburg) ប៉ុន្តែវាមានគ្រោះថ្នាក់តិចជាង។ ជំងឺនេះឆ្លងរាលដាលដល់ប្រទេសអាហ្វ្រិកខាងលិច ហើយឈ្មោះរបស់វាគឺមកពីទីក្រុងឡាសានៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដែលជាកន្លែងដែលវាត្រូវបានគេកំណត់អត្តសញ្ញាណដំបូងនៅឆ្នាំ១៩៦៩។ កាលពីមុនករណីនៃជំងឺនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសសៀរ៉ាឡេអូន លីបេរីយ៉ា
January 29, 2020 - អន្តរជាតិ
មន្ទីរពេទ្យសៀងហៃបូព៌ានៃសាកលវិទ្យាល័យតុងជី (Shanghai East Hospital of Tongji University) បានឱ្យដឹងថា ពេលនេះពួកគេកំពុងមានគម្រោងសម្រាប់ការបង្កើតវ៉ាក់សាំង mRNA ផ្តោតលើវីរុសកូរ៉ូណាថ្មី (2019-nCoV) ដែលត្រូវបានអនុម័តជាបន្ទាន់។ វ៉ាក់សាំងនេះនឹងត្រូវសហការបង្កើតឡើងដោយមន្ទីរពេទ្យ និងក្រុមហ៊ុន Stermirna Therapeutics Co., Ltd ។ លោក Li Hangwen នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Stermirna បាននិយាយថា មិនលើសពី ៤០ថ្ងៃ ទៀតទេ ពួកគេនឹងត្រូវការជាចាំបាច់ដើម្បីផលិតគំរូវ៉ាក់សាំងថ្មី ដោយផ្អែកលើបច្ចេកវិទ្យា mRNA ជំនាន់ថ្មី ក៏ដូចជានីតិវិធីបឋមមួយចំនួន។
January 29, 2020 - អន្តរជាតិ
ដើមឆ្នាំ ២០២០ នេះ ពិភពលោកទាំងមូលហាក់ជួបហេតុការណ៍អាក្រក់ៗជាបន្តបន្ទាប់ មានដូចជាករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ផ្ទុះភ្នំភ្លើង Taal នៅក្នុងប្រទេសហ្វីលីពីន ទឹកជំនន់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងករណីផ្ទុះការរាតត្បាតជំងឺរលាកផ្លូវដង្ហើមថ្មីបង្កឡើងដោយវីរុសកូរ៉ូណានៅក្នុងប្រទេសចិនដើម។ ស្របពេលតែប្រទេសនៅតំបន់អាស៊ី កំពុងតែជួបប្រទះបញ្ហាទាំងនេះ ប្រទេសនៅតំបន់អាហ្វ្រិកខាងកើតឯណោះវិញក៏កំពុងតែរងទុកយ៉ាងខ្លាំងដែរ ក្រោយមានហ្វូងសត្វកណ្ដូបរាប់លានក្បាលបានចេញមកស្របពេលគ្នា និងនាំគ្នាស៊ីផលដំណាំរបស់ក្រុមកសិករហិនហោចខ្ទេចខ្ទី។ បើយោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា សត្វកណ្តូបរាប់លានក្បាលចេញមកព្រមគ្នា ហើរនៅលើផ្ទៃអាកាសក្នុងប្រវែងប្រមាណជា ១៥០ គីឡូម៉ែត្រ ជារៀងរាល់ថៃ្ង ហើយពួកវាបានចុះមកស៊ីដំណាំដូចជាពោត ល្ពៅ និងសណ្តែករបស់ប្រជាកសិករយ៉ាងគំហុក ហើយបរិមាណដំណាំដែលពួកវាបានស៊ីក្នុងមួយថ្ងៃនោះ បើអ្នកជំនាញធ្វើការប្រៀបធៀបទៅគឺស្មើនឹងបរិមាណអាហារសម្រាប់ផ្គត់ផ្គង់មនុស្សចំនួន ៣៥ ០០០ នាក់ក្នុងមួយថ្ងៃដូចគ្នាដែរ។ ប្រទេសដែលកំពុងទទួលរងការគំរាមគំហែងដោយហ្វូងសត្វកណ្តូបនេះមានដូចជា ប្រទេសសុម៉ាលី អេត្យូពី និងកេនយ៉ា ក្នុងនោះកេនយ៉ាជាប្រទេសដែលរងនូវផលប៉ះពាល់ជាងគេ
January 29, 2020 - អន្តរជាតិ
ប្រទេសអារ៉ាប់រួមបានប្រកាសនៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ នូវករណីដំបូងនៃវីរុសឆ្លងផ្លូវដង្ហើមថ្មីនៅក្នុងគ្រួសារមួយមកពីទីក្រុង Wuhan ហើយនេះជាករណីដែលត្រូវបានបញ្ជាក់ដំបូងបំផុតនៅមជ្ឈឹមបូព៌ា។ ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM បានរាយការណ៍ថា៖ «ក្រសួងសុខាភិបាលអារ៉ាប់រួមបានប្រកាសពីករណីវីរុសថ្មី ដែលបានរកឃើញពីគ្រួសារមួយ ដែលមកពីទីក្រុង Wuhan ក្នុងប្រទេសចិន»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ស្ថានភាពសុខភាពរបស់អ្នកដែលរងផលប៉ះពាល់មានស្ថេរភាព និងស្ថិតក្រោមការត្រួតពិនិត្យសុខភាព។ ប៉ុន្តែយ៉ាងណាក្រសួងសុខាភិបាល និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលអារ៉ាប់រួម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើតាមអ៊ីមែលទេ។ ជម្រាបដែរថា គិតមកទល់ពេលនេះអ្នកស្លាប់ដោយសារជំងឺនេះនៅក្នុងប្រទេសចិន បានកើនឡើងដល់ ១៣២នាក់ ដោយមានករណីថ្មីចំនួន ១,៤៥៩ផ្សេងទៀត។ សរុបមកចំនួនករណីឆ្លងវីរុសកូរ៉ូណានៅប្រទេសចិនមានចំនួន ៥,៩៧៤នាក់។ ករណីស្លាប់នៅក្រៅប្រទេសចិនគឺគ្មានទេ ខណៈប្រទេសថៃបានព្យាបាលជា ៥នាក់ រួចហើយ៕ អត្ថបទ៖
January 29, 2020 - អន្តរជាតិអាជ្ញាធរចិនពិន័យឱសថស្ថានមួយកន្លែងជាទឹកប្រាក់ជាង ៤០ម៉ឺនដុល្លារ ដោយសារលក់ម៉ាស់ថ្លៃហួសហេតុទៅកាន់អតិថិជន
ចិន៖ ឱសថស្ថានមួយកន្លែងនៅក្នុងក្រុងប៉េងកាំងប្រទេសចិន ត្រូវបានអាជ្ញាធរចិនពិន័យជាទឹកប្រាក់ជាង៤០ម៉ឺនដុល្លារ ក្រោយឱសថស្ថានមួយ នេះបានលក់ម៉ាស់ឡើងថ្លៃហួសហេតុ ខណៈដែលជំងឺរលាកផ្លូវដង្ហើមប្រទេសថ្មីបង្កឡើងដោយវីរុសកូរ៉ូណាកំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេសចិន។ បើយោងតាមសារព័ត៌មាន CHANNELNEWSASIA បានបញ្ជាក់ថា ឱសថស្ថានមួយនេះមានឈ្មោះថា Jimin Kangtai Pharmacy បានលក់ម៉ាស់ប្រភេទ 3M ឲ្យទៅអតិថិជនក្នុងតម្លៃ ៨៥០ យន់ (១២៣ ដុល្លារអាម៉េរិក) ខណៈជាទូទៅរបស់ម៉ាស់ប្រភេទនេះមានតម្លៃត្រឹមតែ ១៤៣ យន់ (២០ ដុល្លារអាម៉េរិក) ប៉ុណ្ណោះសម្រាប់ម៉ាស់មួយប្រអប់។ ដើម្បីលុបបំបាត់វប្បធម៌ឆ្លៀតឱកាសនេះអាជ្ញាធរចិនបានសម្រេចពិន័យឱសថស្ថានខាងលើជាទឹកប្រាក់ចំនួន ៣ លានយន់ (៤៣៤ ៥៣០ ដុល្លារអាម៉េរិក) និងតម្រូវឲ្យឱសថស្ថានមួយនេះប្រគល់ប្រាក់ដែលបានលក់បំប៉ោងតម្លៃខុសធម្មតានេះឲ្យទៅអតិថិជនវិញទៀតផង។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះចំនួនអ្នកកើតមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបានកើតមានជាង ៦
January 29, 2020 - អន្តរជាតិ
ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ទីក្រុងបាងកកប្រឈមមុខនឹងការគំរាមកំហែងខ្លាំងជាងគេបំផុត ចេញពីវីរុសកូរ៉ូណា ដែលឆ្លងរាលដាលពីប្រទេសចិន។ អ្នកសិក្សានៅសាកលវិទ្យាល័យ Southampton ថ្ងៃនេះបានប្រើប្រាស់ទិន្នន័យធ្វើដំណើរ ដើម្បីស្វែងរកទីក្រុងណាដែលនៅជុំវិញពិភពលោក ដែលទំនងជានឹងជួបករណីនាពេលអនាគត។ ក្នុងនោះក្រុមអ្នកស្រាវជ្រាវបានព្រមានថា ទីក្រុងឡូសអាន់ជឺឡេស និងញូវយ៉ក ស្ថិតក្នុងលំដាប់កំពូលទាំង ២០ និងទីក្រុងឡុងដ៍ គឺមានហានិភ័យច្រើនជាងទីក្រុងដទៃទៀតនៅអឺរ៉ុប។ ទីក្រុងប៉ារីសស្ថិតនៅលំដាប់ទី២៧ ក្នុងបញ្ជី ហើយហ្វ្រែងហ្វើត ស្ថិតក្នុងលំដាប់ទី៣០ បើទោះបីជាមានករណីជាច្រើនត្រូវបានបញ្ជាក់នៅក្នុងប្រទេសបារាំង និងអាល្លឺម៉ង់រួចហើយក្ដី។ មនុស្ស ៥នាក់ នៅអាមេរិកកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ប៉ុន្តែមិនទាន់មានករណីបញ្ជាក់នៅចក្រភពអង់គ្លេសនៅឡើយទេ។ ក្រសួងសុខាភិបាលចក្រភពអង់គ្លេសនៅថ្ងៃនេះបានបញ្ជាក់ថា មនុស្សជិត ១០០នាក់ ត្រូវបានគេធ្វើតេស្តរកមើលវីរុសកូរ៉ូណា។ ពួកគេទាំងអស់សុទ្ធតែធ្វើតេស្តអវិជ្ជមាន ប៉ុន្តែនាយកសុខភាពសាធារណៈអង់គ្លេសបាននិយាយថា វីរុសនេះមានរួចហើយនៅចក្រភពអង់គ្លេស។ រហូតមកដល់ពេលនេះវីរុសនេះបានឆ្លងរាលដាលដល់ប្រទេសចំនួន
January 29, 2020 - អន្តរជាតិ
ការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ នៅតំបន់ការីបៀន បានបង្កជាការព្រមានពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសមួយចំនួនរួមមាន ចាម៉ៃកា គុយបា និងកោះ Cayman កាលពីថ្ងៃអង្គារ។ ការរញ្ជួយនេះបានកើតឡើងនៅម៉ោង ២ និង ១០នាទីរសៀល (EST) នៅចន្លោះសមុទ្រចាម៉ៃកា និងគុយបា។ ចំណុចកណ្តាលរបស់វាមានចម្ងាយប្រហែល ៧២ម៉ាយ ភាគពាយព្យនៃទីក្រុង Lucea របស់ប្រទេសចាម៉ៃកា និង ៨៧ម៉ាយ ភាគនិរតីនៃក្រុង Niquero ប្រទេសគុយបា នៅក្នុងជម្រៅ ៦.២ម៉ាយ។ សាលារៀន និងអគារទាំងអស់ នៅចាម៉ៃកា និងគុយបា ត្រូវបានចម្លៀសចេញ
January 29, 2020









