- autoadmin
- អន្តរជាតិ
រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា សាលារៀនរបស់រដ្ឋាភិបាលចំនួន ៤៣៧ នឹងបិទទ្វារនៅថ្ងៃពុធ ទី២២ ខែមករា ដើម្បីកាត់បន្ថយចំនួនយានយន្តនៅលើដងផ្លូវ និងផលប៉ះពាល់ដល់សុខភាពកុមារ និងយុវជន បន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃបាននិយាយថា ការបិទទ្វារនេះពី ១ ទៅ ២ថ្ងៃ អាចជួយដោះស្រាយបញ្ហាខ្យល់អាកាសមិនល្អឱ្យបានប្រសើរ។ វិធានការបន្ទាន់ចំនួន ៤ ត្រូវបានចេញផ្សាយដូចជា៖ ១. រាល់ទីភ្នាក់ងារដែលមានសម្ព័ន្ធភាពនៅទីក្រុងបាងកក គួរតែពន្យាពេលម៉ោងធ្វើការ ប្តូរទៅម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ វិធានការណ៍នេះនឹងមានប្រសិទ្ធភាព រហូតដល់មានវិបត្តិខ្យល់កខ្វក់ត្រូវបានដោះស្រាយ។ ២. សាលារៀនរបស់រដ្ឋាភិបាលចំនួន ៤៣៧ នឹងត្រូវបិទទ្វារ
January 22, 2020 - អន្តរជាតិ
គណៈកម្មការសុខាភិបាលចិននិយាយថា មេរោគថ្មី coronavirus បានសម្លាប់មនុស្ស ៩នាក់ ហើយមានជនរងគ្រោះ ៤៤០នាក់ហើយ ដែលបានឆ្លងមេរោគនេះ។ មានការភ័យខ្លាចនៃវីរុសនឹងកាន់តែរីករាលដាល នៅពេលដែលប្រទេសចិនចូលដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ដែលជារដូវធ្វើដំណើរមមាញឹកបំផុត។ មន្ត្រីចិនម្នាក់និយាយថា ពួកគេនឹងសហការជាមួយអង្គការសុខភាពពិភពលោក និងប្រទេសដទៃទៀតលើបញ្ហានេះ។ ការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងទីក្រុងវូហាន កាលពីខែមុន ហើយឥឡូវនេះបានរាលដាលដល់ខេត្តចំនួន ១៣ នៅក្នុងប្រទេសចិន។ មន្ត្រីរូបនេះនិយាយថា គណៈកម្មការសុខាភិបាលបានបញ្ជាឱ្យក្រុងវូហាន ចាត់វិធានការតឹងរឹងបំផុតតាមដែលអាចធ្វើទៅបាន និងកំណត់ការប្រមូលផ្តុំសាធារណៈ។ រំលឹកដែរថា Novel Coronavirus ក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ថៃ និងតៃវ៉ាន់ផងដែរ ហើយព្រឹកមិញនេះសហរដ្ឋអាមេរិកក៏បានរាយការណ៍ពីករណីដំបូងរបស់ខ្លួន។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិកបាននិយាយថា ពលរដ្ឋអាមេរិកម្នាក់ដែលរស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន
January 22, 2020 - បច្ចេកវិទ្យា
អ្នកផ្គត់ផ្គង់របស់ Apple ក្រុមហ៊ុន Pegatron កំពុងសម្លឹងមើលប្រទេសវៀតណាមជាទីតាំងមួយថ្មី ដែលអាចអនុវត្តការងារផលិតរបស់ខ្លួនបានខ្លះ។ ការផ្លាស់ប្តូរនេះនឹងជួយ Pegatron ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតមួយរបស់ Apple ដើម្បីធ្វើឱ្យមានធ្វើពិពិធកម្មក្រៅស្រុក ដែលសព្វថ្ងៃនេះវាកំពុងមានមូលដ្ឋាននៅប្រទេសចិន។ យោងតាមរបាយការណ៍ពី Bloomberg និយាយថា ក្រុមហ៊ុន Pegatron ចង់សាងសង់រោងចក្រថ្មីនៅភាគខាងជើងនៃប្រទេសវៀតណាម។ ក្រុមហ៊ុនក៏បានជួលកន្លែងមួយនៅភាគខាងជើងទីក្រុងហៃហ្វុង (Haiphong) របស់វៀតណាមផងដែរ។ សម្រាប់ក្រុមហ៊ុនផលិតឧបករណ៍ឱ្យ Apple ដូចជា Foxconn ក៏បានពង្រីកផលិតកម្មទៅកាន់កន្លែងជាច្រើនដូចជាប្រទេសឥណ្ឌារួចទៅហើយ។ ឥឡូវ Pegatron ដើរតាម Foxconn, Wistron, អ្នកផលិតកាស AirPods ក្រុមហ៊ុន
January 22, 2020 - អន្តរជាតិ
ថៃ៖ បុរសជាអ្នកមាន និងត្រូវជាកូនឃាតករម្នាក់ត្រូវបានប៉ូលិសថៃចាប់ខ្លួន ក្រោយគេបានរកឃើញឆ្អឹងមនុស្សជាច្រើនដុំនៅក្នុងស្រះក្នុងបរិវេណផ្ទះរបស់គាត់។ បុរសជនជាតិថៃដែលត្រូវបានប៉ូលិសចាប់ខ្លួនរូបនេះមានឈ្មោះថា Apichai Ongwisit មានអាយុ ៤០ឆ្នាំ ហើយកន្លងមកគាត់ទទួលបានមរតកយ៉ាងច្រើនពីឪពុកម្តាយរហូតក្លាយជាអ្នកមានលុយ និងមានឥទ្ធិពលម្នាក់ផងដែរ។ យ៉ាងណាក្តី លោក Apichai Ongwisit ត្រូវបានគេសង្ស័យថា បានប្រព្រឹត្តិនូវបទល្មើសជាច្រើន ជាពិសេសគឺករណីសម្លាប់មនុស្សស្រីតែម្តង។ ជាក់ស្តែង កាលពី ៦ខែមុននេះ មានមិត្តស្រីរបស់គាត់ម្នាក់ដែលមានឈ្មោះថា Warinthorn Chaiyachet អាយុ ២២ ឆ្នាំ បានបាត់ខ្លួន ហើយកន្លងមកមានទាំងមិត្តភក្តិ អតីតមិត្តស្រី និងស្រ្តីរកស៊ីផ្លូវភេទជាច្រើននាក់ ដែលធ្លាប់មានទំនាក់ទំនងជាមួយលោក Apichai Ongwisit
January 22, 2020 - អន្តរជាតិ
រដ្ឋាភិបាលថៃកំពុងពិចារណាថា តើត្រូវដាក់បំរាមលើការប្រើប្រាស់រថយន្តផ្ទាល់ខ្លួននៅក្នុងតំបន់ដែលរងផលប៉ះពាល់ពីខ្យល់ពុល ដើម្បីទប់ទល់នឹងកម្រិតកំហាប់និចល PM2.5 ឬយ៉ាងណា? ប្រសិនបើវាស្ថិតក្នុងកម្រិតលើសពី ១០០មីក្រូក្រាម/ម៉ែត្រគូប (µg/m³)។ សំណើរដ៏តឹងរឹងនេះត្រូវបានបង្ហាញកាលពីថ្ងៃអង្គារ ដោយនាយករដ្ឋមន្រ្តី Prayut Chan-o-cha ដែលលោកបាននិយាយថា មានតែសេវាកម្មដឹកជញ្ជូនសាធារណៈប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវក្នុងពេលហាមឃាត់។ វិធានការតឹងរឹងបែបនេះនឹងអាចត្រូវអនុវត្តទៅបាន ប្រសិនបើនៅក្នុងទីក្រុងកាន់តែមានបញ្ហាកម្រិត PM2.5 កើនឡើង ហើយខណៈមានការរិះគន់ផងដែរថា រដ្ឋាភិបានរបស់លោកធ្វើការមិនបានគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយខ្យល់ពុលទាំងនេះ។ លោកនាយករដ្ឋមន្រ្តីក៏បានពន្យល់ផងដែរថា នៅពេលដែលកម្រិត PM2.5 បានហក់ឡើងដល់ប្រហែល ៥០ មីក្រូក្រាម/ម៉ែត្រគូប ភ្នាក់ងារដែលពាក់ព័ន្ធទាំងអស់ចាប់ផ្តើមបង្កើនការត្រួតពិនិត្យប្រភពធូលី រួមទាំងយានដែលបញ្ចេញផ្សែងខ្មៅផងដែរ។ នៅក្នុងតំបន់ដែលកម្រិត PM2.5 កើនឡើងដល់ ចន្លោះពី ៥០
January 22, 2020 - អន្តរជាតិ
មន្រ្តីសុខាភិបាលអាមេរិកនិយាយថា ពួកគេបានបញ្ជាក់ពីករណីដំបូងក្នុងប្រទេសចំពោះវីរុសថ្មី coronavirus ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកបាននិយាយនៅថ្ងៃអង្គារថា អ្នកជំងំម្នាក់នោះជាអ្នករស់នៅរដ្ឋវ៉ាស៊ីនតោន ហើយនៅពេលដែលគាត់វិលត្រឡប់មកពីទីក្រុងវូហានរបស់ប្រទេសចិនវិញ កាលពីថ្ងៃទី១៥ ខែមករា គាត់ក៏មានបញ្ហាមិនស្រួលខ្លួន។ ក្រុមមន្រ្តីនិយាយថា គាត់បានស្វែងរកការថែទាំនៅឯមន្ទីរពេទ្យបន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺ ហើយការធ្វើតេស្តមន្ទីរពិសោធន៍ត្រូវបានធ្វើឡើងដោយសារតែប្រវត្តិធ្វើដំណើរ និងរោគសញ្ញារបស់គាត់។ ក្រុមមន្រ្តីបាននិយាយថា អ្នកជំងឺកំពុងទទួលការព្យាបាលនៅដាច់ដោយឡែកពីគេ ហើយស្ថានភាពគាត់ពេលនេះគឺល្អប្រសើរ។ គួរឱ្យដឹងដែរថា ការផ្ទុះឡើងនៃជំងឺរលាកសួតបានចាប់ផ្តើមនៅទីក្រុងវូហាន ហើយរហូតមកដល់ពេលនេះចិនបានរាយការណ៍ថា មានអ្នកជំងឺច្រើនជាង ៣០០ករណី មកហើយ។ ចំណែកក្រុមមន្ត្រីអាមេរិកនិយាយថា ខ្លួនគ្រោងនឹងរឹតបន្តឹងការត្រួតពិនិត្យអ្នកដំណើរពីប្រទេសចិនបន្ថែមទៀត នៅអាកាសយានដ្ឋានក្នុងទីក្រុងឈីកាហ្គោ និងអាត្លង់តា ដោយសារថាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនកាន់តែកៀក ដូច្នេះចំនួនជនជាតិចិនចេញចូលកាន់តែច្រើន។ ការប្រុងប្រយ័ត្នស្រដៀងគ្នានេះក៏មានរួចហើយ នៅអាកាសយានដ្ឋាននៅញូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូ និងឡូសអេនជឺលេសនាពេលថ្មីៗនេះ៕
January 22, 2020 - អន្តរជាតិ
សមាជិកសភាថៃម្នាក់កំពុងស្នើសុំឱ្យផ្ទះបន និងហាងលក់សម្ភារៈសិច (sex toys) មានអាជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវ ដើម្បីជាមធ្យោបាយដោះស្រាយបញ្ហានៃការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសថៃ។ លោក Mongkolkit Suksintharanont មេដឹកនាំគណបក្សស៊ីវិលថៃ និងជាសមាជិកគណៈកម្មាធិការសភា បានសិក្សាពីវិធីកាត់បន្ថយការរំលោភសេពសន្ថវៈ និងការបំពានផ្លូវភេទដទៃទៀត ហើយគាត់បាននិយាយថា ប្រទេសថៃគួរតែមានច្បាប់អនុញ្ញាតឱ្យមានផ្ទះបន និងហាងលក់សម្ភារៈសិចស្របច្បាប់ដូចជាប្រទេសស្វីស ព្រោះវាជាវិធីដែលអាចកា់បន្ថយករណីរំលោភបាន។ លោកបានបន្ថែមដែរថា វាអាចជួយកាត់បន្ថយអំពើពុករលួយក្នុងចំណោមមន្រ្តីផងដែរ ដោយសារកន្លងមកពួកគេបានស៊ីសំណូកបើកដៃឱ្យមានការជួញដូរផ្លូវភេទខុសច្បាប់។ ដោយពន្យល់តក្កវិជ្ជារបស់គាត់ លោក Mongkolkit Suksintharanont បានអត្ថាធិប្បាយថា តាមធម្មជាតិមនុស្សគឺមានកិលេស ហើយច្បាប់និងបទដ្ឋានវប្បធម៌ ដែលកំណត់សកម្មភាពផ្លូវភេទគ្រាន់តែជារូបភាពខាងក្រៅ ដែលធ្វើឱ្យមនុស្សខុសពីសត្វដទៃទៀតប៉ុណ្ណោះ។ គាត់និយាយថា ការរំលោភសេពសន្ថវៈភាគច្រើនត្រូវបានប្រព្រឹត្តដោយបុរស ដើម្បីដោះរំសាយតានតឹងខាងផ្លូវភេទ។ គាត់បន្ថែមទៀតថា បទល្មើសច្រើនត្រូវបានប្រព្រឹត្តនៅក្នុងគ្រួសារ
January 21, 2020 - អន្តរជាតិ
ចិន៖អាជ្ញាធរចិនបានបង្កើតនូវការត្រួតពិនិត្យសុខភាពអ្នកដំណើរយ៉ាងតឹងរឹង ក្រោយជំងឺដែលគេមិនទាន់ស្គាល់អត្តសញ្ញាណមួយបង្កឡើងដោយចង្កោមមេរោគ Coronavirus កាន់តែរាតត្បាតខ្លាំងឡើងៗ។ ជាក់ស្តែងវីដេអូមួយបានបង្ហាញថា ក្រុមអាជ្ញាធរចិនបានដើរត្រួតពិនិត្យកំដៅខ្លួន និងសុខភាពរាងកាយគ្រប់អ្នកដំណើរទាំងអស់ ដែលកំពុងអង្គុយលើយន្តហោះដើម្បីឲ្យប្រាកដថា ពួកគេពិតជាគ្មានកើតជំងឺថ្មីដែលស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយឬអ្នកខ្លះហៅថាដូចជំងឺសារនោះទេ មុននឹងពួកគេធ្វើដំណើរចេញទៅកាន់ក្រុង ឬប្រទេសផ្សេងទៀត។ បើតាមសារព័ត៌មាន Dailymail បានបញ្ជាក់ថា ជើងហោះហើរក្នុងវីដេអូមួយនេះគឺមានទិសដៅធ្វើដំណើរចេញពីក្រុងវូហានដែលជាកន្លែងផ្ដើមកើតមានជំងឺថ្មីនេះ និងហោះហើរឆ្ពោះទៅកាន់ក្រុងម៉ាកាវ។ ប្រភពខាងលើបានបន្តថា តុល្យការចុងក្រោយនៃការវិវឌ្ឍន៍របស់ជំងឺថ្មីបង្កឡើងដោយចង្កោមមេរោគ Coronavirus គឺវាបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចិនប្រមាណជា ១ ៧០០ នាក់ ក្នុងនោះមាន ២០០ នាក់ត្រូវបានគេរកឃើញថា មានផ្ទុកនូវមេរោគថ្មីនេះតែម្តង ខណៈមានជនរងគ្រោះចំនួន ៣ នាក់ផ្សេងទៀតបានស្លាប់ព្រោះព្យាបាលមិនទាន់ពេលវេលា។ ចំពោះទំហំនៃការរាតត្បាតវិញរហូតមកទល់នឹងពេលនេះជំងឺថ្មីបានរាតត្បាតដល់ប្រទេសថៃ ជប៉ុន និងកូរ៉េខាងត្បូងហើយ ខណៈនៅក្នុងប្រទេសចិនវិញវាក៏បានរាតត្បាតទៅដល់ក្រុងផ្សេងមួយចំនួនដែលនៅក្បែរក្រុងវូហានផងដែរ៕
January 21, 2020 - អន្តរជាតិ
អូស្រ្តាលី៖ ក្រុងមួយចំនួនរបស់ប្រទេសអូស្រ្តាលីបានទទួលរងនូវការវាយប្រហារដោយខ្យល់ព្យុះជាបន្តបន្ទាប់ និងបានបង្កឲ្យមានការខូចខាតអស់ទ្រព្យសម្បត្តិដែលមានតម្លៃសរុបជាង ៣០០ លានដុល្លារអាមេរិកផងដែរ។ បើយោងតាមបណ្តាញសារព័ត៌មាន Dailymail បានរាយការណ៍ថា ក្រុងដែលកំពុងទទួលរងនូវការគំរាមកំហែងដោយខ្យល់ព្យុះនោះមានដូចជាក្រុង Melbourne, Canberra និង Sydney ហើយខ្យល់ព្យុះបានផ្ដើមបោកបក់យ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យទី ១៩ កន្លងទៅនេះ ហើយកម្លាំងខ្យល់ព្យុះទើបតែអន់ថយបន្តិចនៅក្នុងថ្ងៃនេះ។ របាយការណ៍បានបង្ហាញថា ពេលនេះមានពាក្យបណ្ដឹងចំនួន ២៩ ០០០ ករណីហើយ ដែលប្រជាពលរដ្ឋបានប្ដឹងទៅកាន់ក្រុមប្រឹក្សាធានារ៉ាប់រងអូស្រ្តាលី ដើម្បីទាមទាសំណងនៃការខូចខាតទ្រព្យសម្បត្តិរបស់ពួកគេ ហើយបើសរុបប្រាក់សំណងទាំងអស់មានតម្លៃប្រមាណជា ៣២០ លានដុល្លារអាមេរិក។ របាយការណ៍បានបន្តថា ក្នុងចំណោមទ្រពសម្បត្តិដែលមានការខូចខាតច្រើនជាងគេនោះគឺភាគច្រើនជារថយន្ត។ សូមបញ្ជាក់ថា ករណីដូចបានរៀបរាប់ខាងលើនេះមិនមែនជាករណីថ្មីសម្រាប់អូស្រ្តាលីឡើយ ព្រោះកាលពីឆ្នាំ ២០១៨ កន្លងទៅ
January 21, 2020 - អន្តរជាតិ
តុលាការធម្មនុញ្ញក្នុងប្រទេសថៃ បានច្រានចោលញត្តិសុំរំលាយគណបក្សប្រឆាំងដ៏ធំមួយ ដោយផ្អែកលើការចោទប្រកាន់ថា គណបក្សនេះកំពុងព្យាយាមផ្តួលរំលំរបបរាជានិយម។ គណបក្សអនាគតឆ្ពោះទៅមុខ (Future Forward Party) ក៏ត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយ Illuminati ដែលជាសង្គមសម្ងាត់មួយដែរ ប៉ុន្តែខ្លួនបានបដិសេធ។ តុលាការបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេមិនបានរកឃើញភ័ស្តុតាងជាក់ស្តែងដែលថា សមាជិកគណបក្សកំពុងប៉ុនប៉ងផ្តួលរំលំរបបរាជានិយមនេះទេ ខណៈគណបក្សផ្ទាល់ក៏មិនបានប្រឆាំងនឹងប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេស។ មហាសេដ្ឋីដែលជាស្ថាបនិករបស់គណបក្សអនាគតឆ្ពោះទៅមុខ បានស្ថិតនៅក្នុងការចាប់អារម្មណ៍ ចាប់តាំងពីគណបក្សរបស់លោកបានឈរនៅលំដាប់ទី៣ ក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំមុន។ នេះគ្រាន់តែជាបញ្ហាប្រឈមផ្នែកច្បាប់មួយក្នុងចំណោមបញ្ហាប្រឈមជាច្រើន ដែលត្រូវបាននាំយកមកប្រឆាំងនឹងគណបក្ស និងមេដឹកនាំរូបនេះ។ កាលពីខែវិច្ឆិកា តុលាការក៏បានដកសិទ្ធិលោក Thanathorn Juangroongruangkit ពីការធ្វើជាសមាជិកសភាពីបទរំលោភច្បាប់បោះឆ្នោតផងដែរ។ ហើយលោក Thanathorn ចោទប្រកាន់តុលាការវិញថា លម្អៀងតាមបក្សនយោបាយ។ គណបក្សនេះក៏រងការចោទប្រកាន់ថា បានខ្ចីប្រាក់ខុសច្បាប់ជាង
January 21, 2020









